Friday, January 03, 2020

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងស្ថិតនៅកន្លែងបាក់រលំអគារនៅខេត្តកែប

នៅពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតនៅកន្លែងបាក់រលំអគារនៅខេត្តកែប រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន។
ពេលអញ្ជើញមកដល់ខេត្តកែបភ្លាម​សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអ្នករងគ្រោះនៅមន្ត្រីពេទ្យបង្អែកខេត្តកែប ដែលរងរបួសក្នុងហេតុការណ៍បាក់រលំអគារថ្ងៃនេះ។
នៅយប់នេះ សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីពាក់ព័ន្ធព្រមទាំងអាជ្ញាធរកំពុងមមាញឹកជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរបាក់បែកនៃការដ្ឋាននេះ។
ព័ត៌មានទទួលបានជាបឋម (គិតត្រឹមម៉ោង០៩:២៣​ ថ្ងៃទី​៣​ មករា​ ២០២០​ យប់នេះ) ក្រុមការងារសង្គ្រោះ បានជួយសង្គ្រោះជនរងគ្រោះចំនួន២០នាក់ ក្នុងនោះស្លាប់០៤នាក់(ស្រី០៣នាក់)»៕







លទ្ធផលការងារ រដ្ឋសភា នីតិកាលទី៦ ក្នុងឆ្នាំ២០១៩

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ទាត់ចោលការបង្ហោះរបស់អតីតសកម្មជន CNRP ដែលបំភ្លៃព័ត៌មានបង្គោលព្រំដែនលេខ២៦៩


(ភ្នំពេញ)៖ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ បានប្រកាសទាត់ចោលទាំងស្រុង នូវការចុះផ្សាយបំភ្លើសនៅលើ Facebook ឈ្មោះ Sorn Sovannthet Page អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលបានបង្ហោះមួលបង្កាច់ថា «មានបង្គោលព្រំដែនថ្មីលេខ២៦៩ បានបោះចូលក្នុងទឹកដីខ្មែរ ជាង២គីឡូម៉ែត្រ នៅឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយគ្មានការចូលរួមពីភាគីកម្ពុជា»។

ក្នុងរយៈពេលចុងក្រោយនេះ ក្រុមចលនាពួកប្រឆាំង និងគូកន បានបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់មកលើការងារព្រំដែនរបស់ រាជរដ្ឋាភិបាល អំពីការធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង ខណៈដែលកាលពីពេលថ្មីៗនេះ ពួកក្រុមប្រឆាំងទាំងនោះ ក៏បានធ្វើការបង្កើតព័ត៌មានក្លែងក្លាយ អំពីករណីបង្គោលព្រំដែនលេខ៧៨ ថាបានបោះចូលក្នុងទឹកដីខ្មែរប្រមាណជា៥ គីឡូម៉ែត្រពីខ្សែព្រំដែនផ្លូវការផងដែរ។ នេះបើតាមការកត់សម្គាល់របស់ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។

គណៈកម្មាធិការនេះបានបំភ្លឺជូនសាធារណមតិជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖

* បង្គោលព្រំដែនលេខ២៦៩/៣ នៅក្នុងរូបថតដែលបានបង្ហោះដោយទំព័រ Facebook ឈ្មោះ Sorn Sovannthet Page គឺមិនមែនជាបង្គោលព្រំដែនលេខ ២៦៩ ទេ គឺជាបង្គោលព្រំដែនបំពេញបន្ថែមទោល ដែលបានកំណត់តម្រុយកាលពីឆ្នាំ២០១៧ ក្រោយពីមានការឯកភាពគ្នារវាងប្រទេសទាំងពីរ និងបានសាងសង់រួចរាល់ជាផ្លូវការ តាំងពីឆ្នាំ២០១៨ មកម្លេះនៅលើខ្សែព្រំដែនតាមផែនទីផ្លូវការ Bonne ខ្នាត ១/១០០.០០០ បោះពុម្ភដោយក្រុមភូមិសាស្រ្តឥណ្ឌូចិននៅចន្លោះឆ្នាំ១៩៥០-១៩៦៤ ដោយមិនមានការបោះជាថ្មីចូលក្នុងទឹកដីខ្មែរជាង ២គីឡូម៉ែត្រ ដូចការចោទប្រកាន់នោះទេ។ បង្គោលព្រំដែនផ្លូវការលេខ២៦៩/៣ នេះ មានទីតាំងលើខ្សែព្រំដែន ស្ថិតនៅក្នុងឃុំជ័យជោគស្រុកបុរីជលសារ ខេត្តតាកែវ ប្រទេសកម្ពុជា និងឃុំវិញក្រុងចូវដុក ខេត្តអានយ៉ាងប្រទេសវៀតណាម។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមមេត្តាកុំជឿ និងកុំចែកចាយរាល់ការបង្ហោះបោកប្រាស់របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះអាចប្រឈមមុខនឹងផ្លូវច្បាប់។

ម្យ៉ាងវិញទៀត គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាចូលរួមស្រាវជ្រាវទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនទាំងឡាយណា ដែលបង្កើតព័ត៌មានក្លែងក្លាយក្នុងគោលបំណងនាំឱ្យមានការភ័ន្តច្រលំដល់សាធារណៈមតិជាតិ និងអន្តរជាតិ។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាមក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះសម្រេចបានលទ្ធផល៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០% ដើម្បីធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ៕




លិខិតមិត្តអ្នកអាន៖ អរគុណសន្តិភាព អរគុណសម្តេចតេជោ ស្ថាបនិកសន្តិភាព កម្ពុជាអមតៈ

អរគុណ សន្តិភាព អរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ស្ថាបនិកសន្តិភាព កម្ពុជាអមតៈ។ យើងមានស​ន្តិ​ភាព យើងមានអ្វីៗទាំងអស់ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រាម។ ពិតណាស់ នយោបាយឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថាបនិកសន្តិភាពនៅកម្ពុជា  បាននាំម​កនូវសុខសន្តិភាព ស្ថិរភាពសង្គម ការឯកភាពជាតិពេញលេញក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ គឺពិតជាគុណតម្លៃជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងមូលត្រូវរួបរួមសាមគ្គីជាកម្លាំងថែរក្សាការពារជ្រោងឱ្យបានគង់វង់ជាអតមៈ។ តើខ្មែរយើងអាចនិយាយពីការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សបានឬទេ ប្រសិនបើ គ្មានសន្តិភាព ស្ថិតនៅបានគង់វង់នោះ?
ប្រវត្តិសាស្រ្តខ្មែរជាងប្រាំរយឆ្នាំបានបង្ហាញច្បាស់ថា ខ្មែរមិនដែលបានសុខសាន្ត មិនដែលបានរស់ក្នុងសន្តិភាព និងឯកភាពជាតិពេញលេញដូចពេលនេះទេ។ សន្តិភាព គឺតម្លៃដែលខ្មែរមិនដែលទទួលបាន ដោយ សារការបែកបាក់ និងសង្រ្គាមផ្ទៃក្នុងអស់រយៈពេលជាច្រើនសតវត្ស ហើយយើងទើបតែទទួលបានក្នុងរយៈពេលជាង២ទសវត្សកន្លងមកនេះ គឺពិតជា ឱសថទិព្វ របស់លោក ហ៊ុន សែន ស្ថាបនិកសន្តិភាព ចាប់តាំងពីឆ្នាំ១៩៨៧ ដែលសម្រេចបានកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ និយាយដោយឡែក និងជាស្ថាបនិកសន្តិភាពអមតៈពីដើមឆ្នាំ១៩៩៩និយាយជារួម។  
 សន្តិភាព បានបើកទំព័រប្រវត្តិសាស្រ្តខ្មែរថ្មី ជាមួយនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទី២ និងការអនុវត្តរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលបានផ្តល់ឱកាសឱ្យអ្នកនយោបាយខ្មែរអាចធ្វើសកម្ម​ភាព​នយោបាយដោយសេរី និងដោយឈរលើការគោរពគោលការណ៍នីតិរដ្ឋ។ ឈរលើមូលដ្ឋានសន្តិភាព និងឯកភាពជាតិពេ​ញលេញដែលលោក ហ៊ុន សែន សម្រេចបានចុងក្រោយ​ដោយលំបាកបំផុតក្នុងរយៈពេលជាង២ទសវត្សមកនេះ វាបានក្លាយជាកាលានុវត្តភាពពេជ្រសម្រាប់ប្រជាជនកម្ពុជាទាំងមូលចាប់ផ្តើមការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យបានរីកចម្រើន។
 សន្តិភាព គឺជាលក្ខខណ្ឌចាំបាច់បំផុតដើម្បីការកសាង និងការអភិវឌ្ឍជាតិឡើងវិញ។ សម្រាប់ប្រជាជនខ្មែរទាំងមូល គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះឡើយ។ ជាមួយនឹងបរិយាកាសអំណោយផលសុខសន្តិភាពពេញលេញនេះ លោក ហ៊ុន សែន ដែលជាបិតាសន្តិភាពកម្ពុជា និងជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ បានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណក្នុងឆ្នាំ១៩៩៨ ក្នុងដើមអាណត្តិទី១នៃរដ្ឋាភិបាលរបស់លោក និងបានបន្តពង្រីកចូលក្នុងយុទ្ធសាស្រ្តចតុកោណក្នុងអា​ណ​ត្តិនៃរដ្ឋាភិបាលរបស់លោកជាបន្តបន្ទាប់ ដោយឈរលើទស្សនៈវិស័យ និងចក្ខុវិស័យច្បាស់លាស់បំផុតលើមាគ៌ាតែមួយគត់គឺត្រូវកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅដល់ត្រើយនៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង និងយុត្តិធម៌សង្គម។
សម្រាប់កម្ពុជាទាំងមូលយល់ច្បាស់ថា សន្តិភាពមិនមែនជប់បានដោយមន្តអាគមទេ តែកើតចេញពីការលះបង់ទាំងកម្លាំងកាយចិត្ត អាយុជីវិតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ សន្តិភាព ជាឫសគល់នៃសេរីភាព សន្តិភាព ជាឫសគល់នៃប្រជាធិបតេយ្យ និងសន្តិភាព ជាឫសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ។ ហើយសន្តិភាពដែលអាចស្ថិតនៅគង់វង់បាន គឺប្រជាជនខ្មែរត្រូវចូលរួមការពារសន្តិភាព ដោយប្រែក្លាយឱ្យទៅជាវប្បធម៌សន្តិភាពមួយ ដែលមានន័យថា ការផ្សាំបណ្តុះនូវចំណេះដឹង ប្រាជ្ញា ស្មារតីឱ្យកើតឡើងនូវភាពស្ងប់ សុខសាន្ត ទាំងក្នុងសង្គមជាតិខ្មែរ និងជាមួយសង្គមអន្តរជាតិលើរាល់ទំនាក់ទំនងការទូតក្នុងស្មារតីសន្តិសហវិជ្ជមាន។
ទីបំផុត ក្នុងរយៈពេលជាង២ទសវត្សនេះ នាវាកម្ពុជាក្រោមការកាច់ចង្កូតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាត្រូវបានចាត់ទុកជា កោះសន្តិភាពក្នុងសម័យទំនើប ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក និងជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ដោយរក្សាកំណើនខ្ពស់ជាមធ្យមជាង ៧% ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ ដែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក។   ជោគជ័យជាបន្តបន្ទាប់ក្នុងការបន្ថយភាពក្រីក្ររបស់ប្រជាជនពី ៥៣,២% ក្នុងឆ្នាំ២០០៤ មកនៅត្រឹម១៣,៥% ក្នុងឆ្នាំ២០១៤ និងនៅក្នុងរង្វង់៩% ក្នុងឆ្នាំ២០១៨។ ប្រទេសកម្ពុជា ត្រូវបានគេចាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសសម្រេចបានគោលដៅអភិវឌ្ឍសហវត្សរ៍ ហើយក៏ជាប្រទេសជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលសម្រេចបានវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកែលម្អសូចនាការកធ្វើដំណើរ​យ៉ាងស្វាហាប់ឆ្ល​ង​កាត់ពីប្រទេសមានចំណូលទាប ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុ​ងខិតខំពុះពារសម្រេចចក្ខុវិស័យរបស់ខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជារួម សម្រាប់ប្រជាជនខ្មែរទាំងមូល គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្សនោះឡើយ។ ប្រជាជនកម្ពុជាទាំងមូល សូមអរគុណ សន្តិភាព ពិសេស សូមអរគុណ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ស្ថាបនិកសន្តិភាព កម្ពុជាអមតៈ។ យើងមានសន្តិភាព យើងមានអ្វី​ៗទាំងអស់ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និងសង្គ្រាមដ៏រ៉ាំរ៉ៃ
សម្រាប់ប្រជាជនកម្ពុជា ប្រសិនបើ គ្មានសន្តិភាព គឺ គ្មានអ្វីៗទាំងអស់ ពីព្រោះ សន្តិភាព ជាឫសគល់ នៃសេរីភាព សន្តិភាព ជាឫសគល់នៃប្រជាធិបតេយ្យ និងសន្តិភាព ជាឫសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ។ អំណឹះតទៅ ប្រជាជនកម្ពុជាត្រូវរួមគ្នាបន្តជ្រោង និងពង្រឹងវប្បធម៌សន្តិភាព ឱ្យបានស្ថិតនៅគង់វង់ជាអមតៈ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកសាងឡើង និងសម្រេចបានក្នុងរយៈពេលជាង២ទសវត្សកន្លងមកនេះ ដោយលំបាក និងដោយការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងអាយុជីវិតនៃថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ហើយប្រជាជនកម្ពុជាសូមបួងសន្តិភាពស្ថិតនៅគង់វង់ជាអមតៈ និងប្តេជ្ញារួបរួមសាមគ្គីជាកម្លាំងជ្រោងទង់សន្តិភាព ដើម្បីការអភិវឌ្ឍ៕
 ដោយ៖ ឡុង បូរិតា

លិខិតមិត្តអ្នកអាន៖ សមិទ្ធផលនាវាកម្ពុជា ក្រោមការកាច់ចង្កូតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រយៈពេល៣៥ ឆ្នាំ

អរគុណសន្តិភាព អរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ស្ថាបនិកសន្តិភាព កម្ពុជាអមតៈ។ យើងមានសន្តិភាព យើងមានអ្វីៗទាំងអស់ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និងសង្គ្រាមស៊ីវិល។ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ខាងមុខ គឺពិតជាខួបទី៣៥ ឆ្នាំ ដែលនាវាកម្ពុជាបានស្ថិតក្រោមការកាច់ចង្កូតរបស់លោក ហ៊ុន សែន ក្នុងមុខតំណែងជានាយករដ្ឋមន្រ្តីរបស់កម្ពុជា ក្នុងរយៈពេល៣៥ឆ្នាំ ហើយដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានហៅថា ជាបុរសខ្លាំង នៃប្រទេសកម្ពុជាក្នុងយុគសម័យទំនើប។ តើ​រយៈពេល៣៥​ឆ្នាំ​កន្លង​មក​នេះ ប្រជាជាតិ​ខ្មែរ​ទទួល​បាន​សមិទ្ធផល​អ្វី​ខ្លះ​ពី​ការ​ដឹក​នាំ​របស់​លោកនោះ? តើ​​អ្វី​ខ្លះ​ដែល​ជាមនុញ្ញផលដ៏មហិមា និងជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងមូលទទួលបាន? ហើយអ្វីខ្លះជាក្តីរំពឹងទុកសម្រាប់ប្រជាជនខ្មែរ ដែលនាវាកម្ពុជាបាន និងកំពុងត្រូវបានបន្តកាច់ចង្កូតរបស់លោក?
 សច្ចៈភាពប្រវត្តិសាស្រ្ត បាននិងកំពុងត្រូវបានចារិកទុកក្នុងបេះដូងប្រជាជនកម្ពុជាទាំងមូលនូវមនុញ្ញផលដ៏មហិមាជាប្រវត្តិសាស្រ្ត ដែលកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល បានរលាស់ខ្លួនចេញផុតពីភ្នក់ភ្លើងសង្រ្គាមស៊ីវិលជាង២ទសវត្ស ហើយបានវិលត្រឡប់មកដល់ដំណាក់កាលថ្មីនៃប្រវត្តិសាស្រ្តរបស់ខ្លួនគឺសន្តិភាព និង ការអភិវឌ្ឍ ប្រកបដោយការរីកចម្រើនស្ទើរគ្រប់វិស័យគួរជាទីមោទនភាពបំផុត។ ជាការពិត នាវាកម្ពុជាដ៏ទ្រុឌទ្រោមត្រូវបានចូលដល់ដំណាក់កាលថ្មីក្រោមការកាច់ចង្កូតដ៏ស្វាហាប់រឹងមាំ និងប្រកបដោយទស្សនៈវិស័យច្បាស់លាស់បំផុតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់តាំងពីថ្ងៃទី​១៤ ខែមករា ឆ្នាំ១៩៨៥ រហូតមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ខាងមុខនេះ តាំងពីពេលដែលលោកបានទទួលតំណែងនាយក​រដ្ឋមន្រ្តី និង ការបំពេញភារកិច្ចជាប្រវត្តិសាស្រ្តដ៏មហិមា។
 ដោយបានបន្តប្រកាន់ខ្ជាប់តាមស្មារតី ៧ មករា ឆ្នាំ​១៩៧៩ ដែលប្រជាជនកម្ពុជាទាំងមូលបានចាកផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានដឹកនាំប្រទេសឱ្យធ្លាក់ចូលក្នុងរបបវាលពិឃាដដ៏គួរ​ឱ្យខ្លាចបំផុត ហើយត្រូវបំពេញភារកិច្ច ដោយត្រូវរក្សាឱ្យបាននូវអ្វីៗដែលបានកើតមានឡើងជាប្រវត្តិ​សា​ស្រ្ត​ពីថ្ងៃរំដោះ។ ក្នុងដំណាក់កាលដែលប្រទេស និងប្រជាជនបានរួចចាកផុតពីការកាប់សម្លាប់ រដ្ឋាភិបាលសា​ធារណរដ្ឋប្រជាមានិតកម្ពុជា ពិតជាបានឆ្លងកាត់ចូលក្នុងដំណាក់ការថ្មីមួយ គឺឯករាជ្យម្ចាស់ការលើជោ​គវា​សនារបស់ខ្លួន ក្នុងដៃម្ខាងត្រូវប្រយុទ្ធទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍មិនឱ្យរស់រានឡើ​ងវិញ ហើយដៃម្ខាងទៀតបានប្រឹងកសាងជាតិមាតុភូមិដោយបាតដៃទទេ ដើម្បីប្រែក្លាយប្រទេសមួយដែ​លត្រូវបំផ្លាញស្ទើរគ្រប់វិស័យទាំងរចនាសម្ព័ន្ធសង្គម និងហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ព្រមទាំងធន​ធានមនុស្សចេះដឹងស្ទើរគ្មានសល់។
 លោក ហ៊ុន សែន គឺពិតជានាយករដ្ឋមន្រ្តីដំបូងបង្អស់ ដែលមានវ័យក្មេងបំផុតក្នុងមុខតំណែងជានាយករដ្ឋមន្រ្តី ក្នុងបណ្តាប្រទេសអាស៊ី ដែលលោកបានចាប់ផ្តើមឡើងកាច់ចង្កូតនាវាកម្ពុជា ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។ ក្នុងប្រវត្តិសាស្រ្ត នៅវ័យជាងម្ភៃឆ្នាំ ក្រោយពីបានចូលរួមដឹកនាំធ្វើសង្រ្គាម និងតស៊ូររំដោះជាតិ ប្រ​ជា​ជននិងក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត លោក ហ៊ុន សែន ត្រូវបានបំពាក់​​​ភារកិច្ចឱ្យរូបលោកទទួលបន្ទុកជាអ្នកដឹកនាំ ស្តារប្រទេសជាតិពីគំនរផេះផង់ពីភ្នក់ភ្លើងសង្គ្រាម និងទុក្ខសោក វិនាសកម្មនៅក្នុងស្ថានភាពដ៏លំបាកដែលសង្រ្គាមត្រជាក់នៅបន្តគ្របដណ្តប់លើសាកលោក ប្រទេសជាតិត្រូវស្ថិតនៅក្រោមការហ៊ុំព័ទ្ធពីខាងក្រៅ ហើយបន្តមានសង្រ្គាមផ្ទៃក្នុង។ ឆ្លងចូលក្នុងវ័យជាង៣០ឆ្នាំ លោកពិតជាបានទទួលភារកិច្ចដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត ដែលលោកបានយល់ច្បាស់ ក្នុងដំណាក់ការចុងក្រោយថា សង្រ្គាមមិនមែនជាមធ្យោបាយតែមួយគត់ និងប្រសើរជាងគេសម្រាប់ស្វែងរកសន្តិភាពនោះទេ។ ក្នុងទស្សនៈរបស់លោក នៅក្នុងសង្រ្គាមមិនមានជោគជ័យនោះទេ គឺមានតែការបាត់បង់។ ផ្តើមចេញពីទស្សនៈនេះ លោក​បានផ្តួចផ្តើមគំនិតជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាកម្ពុជាទាំងមូល ដោយឈរលើទស្សនវិជ្ជាថា គេមិនអាចយកសង្រ្គាម ដើម្បីបញ្ចប់សង្រ្គាមបាននោះទេ
 ក្នុងនាមជាអ្នកចរចារយ៉ាងស្វិតស្វាញនិងដ៏ឈ្លាសវៃបំផុត លោក ហ៊ុន សែន បានប្រកាន់យកយុទ្ធសាស្រ្តជាគន្លឹះ២៖ ទី១ សម្រេចឱ្យបាននូវដំណោះស្រាយនយោបាយមួយលើមូលដ្ឋានទប់ស្កាត់ការវិលត្រឡប់​មកវិញនៃរបបប្រល័យពូជសាសន៍ និង ទី២ រក្សាឱ្យបាននូវសមិទ្ធផលសង្គមជាតិ ដែលត្រូវបានកសាងឡើងក្រោយការដួលរលំនៃរបប ប៉ុល ពត នាឆ្នាំ១៩៧៩។
 ក្នុងទសវត្សឆ្នាំ១៩៨៧ ត្រូវបានកត់ត្រាជាប្រវត្តិសាស្រ្ត ដែលថា ពន្លឺសន្តិភាព និងការបញ្ចប់សង្រ្គាមផ្ទៃក្នុងកម្ពុជាបានចាប់ផ្តើមដោយក្តីសង្ឃឹមបំផុត ហើយដែលសុបិន្តរបស់ប្រជាជនកម្ពុជាទាំងមូល ក៏បានក្លាយទៅជាការពិត ក្នុងចរន្តរត់រកគ្នាដែលបាននាំដល់ជំនួបជាប្រវត្តិសាស្រ្តលើកដំបូងថ្ងៃទី ២ ធ្នូ ឆ្នាំ១៩៨៧ រវាងសម្តេចព្រះ នរោតត្តម សីហនុ និង ហ៊ុន សែន នៅហ្វែអង់តាដឺន័រ(Fere-en -Tardenois) នៃប្រទេសបារាំង ដែលត្រូវបានបើកផ្លូវសម្រាប់ការចរចាជាបន្តបន្ទាប់ដោយស្វិតស្វាញ រហូតឈានសម្រេចបានកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃ ២៣ តុលា ឆ្នាំ១៩៩១។ លទ្ធផលជាប្រវត្តិសាស្រ្តនេះ បានផ្តល់ឱ្យកម្ពុជាមានការរៀបចំការបោះឆ្នោតសកលលើកដំបូងដោយអង្កការសហប្រជាតិ ហើយព្រះរាជាណាចក្រកម្ពុជាមានរដ្ឋធម្មនុញ្ញជាច្បា​ប់កំពូលរបស់ខ្លួន និងការចាប់ផ្តើមបដិសន្ធិឡើងវិញនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទី២ ក្រោយពីការចាកចេញរបស់អ៊ុនតាក់ ក្នុងឆ្នាំ១៩៩៣។
ក្រោយការចាកចេញរបស់អ៊ុនតាក់ ប្រទេសកម្ពុជាមិនទាន់ទទួលបានសន្តិភាពពេញលេញនោះទេ អាស្រ័យដោ​យប្រទេសកម្ពុជា នៅតែជាប្រទេសមួយមានតំបន់គ្រប់គ្រង២ គឺមួយភាគធំគ្រប់គ្រងដោយរដ្ឋាភិបាលស្រ​ប​ច្បាប់ និងមួយភាគតូចស្ថិតក្រោមការត្រួតត្រារបស់ខ្មែរក្រហម ហៅថា កម្ពុជាប្រជាធិបតេយ្យ ដែលនៅមានអង្គ​ការចាត់តាំងនយោបាយ និងយោធា ដែលជាក្បាលម៉ាស៊ីនបន្តសង្រ្គាមនៅក្នុងផ្នែកខ្លះនៃផ្ទៃប្រទេស។ នៅក្នុងបរិការណ៍នេះ យុទ្ធសាស្រ្តច្រេះស៊ីដែករបស់ ប៉ុល ពត ក៏បានជួបតទល់ជាមួយនឹងនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាវគ្គផ្តាច់ព្រ័ត្រនៃដំណាក់ការបង្រួបបង្រួមជាតិ និងការកសាងសន្តិភាពចុងក្រោយរបស់កម្ពុជា។
ពិតណាស់ នយោបាយឈ្នះឈ្នះ គឺ ជាឱសថទិព្វ របស់លោក ហ៊ុន សែន ដែលលោកបានរៀបចំឡើង គ្មានអ្នកចាញ់ គឺមានតែអ្នកឈ្នះទាំងអស់គ្នា ដែលរដ្ឋាភិបាលស្របច្បាប់ក៏បានទទួល ហើយខាងកម្ពុជាប្រជាធិបតេយ្យ​ក៏បានទទួលផងដែរ។ ក្នុងនយោបាយឈ្នះឈ្នះត្រូវមានសម្បទានគ្នាទៅវិញទៅមក ដោយភាពស្មោះ​ត្រង់ ដែលអ្នកយុទ្ធសាស្រ្តត្រូវសុខចិត្តប្រត្តិបតិ្តដោយស្មោះត្រង់គ្មានការលាក់លៀម និងដោយជំនឿទុក​ចិត្តគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យភាគីក្នុងការអនុវត្តនយោបាយសម្រេចបានជោគ​ជ័យ ដោយឈរលើលក្ខ​ខណ្ឌ៣ ដែលភាគីកម្ពុជាប្រជាធិបតេយ្យបានទទួលយក គឺ៖ ទី១ ការធានាអាយុជីវិតនិងរូបកាយ ទី២ ធានាអាជីពនិងមុខរបរ ក៏ជាចំណុចដ៏មានសារសំខាន់ខ្លាំងណាស់ និងទី៣ គឺការធានាកម្មសិទ្ធិ ទាំងចលនទ្រព្យ និងអចលនទ្រព្យផងដែរ។
ឈរលើមូលដ្ឋានសន្តិភាព និងការឯកភាពជាតិពេញលេញដែលលោក ហ៊ុន សែន សម្រេចបានចុងក្រោយដោយលំបាកបំផុតក្នុងរយៈពេលជាង២ទសវត្សមកនេះ វាបានក្លាយទៅកាលានុវត្តភាពពេជ្រសម្រាប់លោកចាប់ផ្តើមការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យបានរីកចម្រើន។ ក្នុងបរិការណ៍នេះ លោកបានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណក្នុងឆ្នាំ៩៩៨ និងបានបន្តពង្រីកចូលក្នុងយុទ្ធសាស្រ្តចតុកោណក្នុងអា​ណត្តិនៃរដ្ឋាភិបាលរបស់លោកជាបន្តបន្ទាប់ ដោយឈរលើទស្សនៈវិស័យ និងចក្ខុវិស័យច្បាស់លាស់បំផុតលើមាគ៌ាតែមួយគត់ គឺត្រូវកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅដល់ត្រើយនៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុង​រឿង និងយុត្តិធម៌សង្គម។
ទីបំផុតក្នុងរយៈពេល៣៥ឆ្នាំ ដែលនាវាកម្ពុជាក្រោមការកាច់ចង្កូតរបស់លោក ហ៊ុន សែន កម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក និងជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ដោយរក្សាកំណើនខ្ពស់ជាមធ្យមជាង ៧% ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ដែលកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ ដែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក។  ជោគ​ជ័យ​របស់កម្ពុជា ក្នុងការបន្ថយភាពក្រីក្រដែលពីមុន អត្រាភាពក្រីក្ររបស់ប្រជាជនកម្ពុជា បានធ្លាក់ចុះពី៥៣,២% ក្នុងឆ្នាំ២០០៤ មកនៅត្រឹម១៣,៥% ក្នុងឆ្នាំ២០១៤ ហើយបន្តធ្លាក់មកក្នុងរង្វង់៩%ក្នុងឆ្នាំ២០១៨ ដែលធ្វើឱ្យប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសសម្រេចបានគោលដៅអភិវឌ្ឍស​ហវត្សរ៍ ហើយក៏ជាប្រទេសជាប់ក្នុងចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលសម្រេចបានវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកែលម្អសូចនាការកធ្វើដំណើរយ៉ាងស្វាហាប់ឆ្លងកាត់ពីប្រទេសមានចំណូលទាប ក្លាយទៅជា​ប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងខិតខំពុះពារសម្រេចចក្ខុវិស័យរបស់ខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជារួម ប្រជាជនកម្ពុជាទាំងមូល សូមអរគុណ សន្តិភាព ពិសេស សូមអរគុណ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ស្ថាបនិកសន្តិភាព កម្ពុជាអមតៈ។ យើងមានសន្តិភាព យើងមានអ្វីៗទាំងអស់ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីសម្រេចបាននូវបេសកកម្មដ៏ឧត្តុងឧត្តមនេះ ប្រជាជនកម្ពុជាទាំង​មូលមានក្តីរំពឹងទុក ដែលថានាវាកម្ពុជាក្រោមការកាច់ចង្កូតរបស់លោក ហ៊ុន សែន ក្នុងមុខតំណែងជានាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលអាចសំឡឹងមើលទៅអនាគតដោយក្តីមោទនៈ និងសុទិដ្ឋិ​និយមខ្ពស់ បន្តដឹកនាំប្រទេស ដោយឈរលើប្រជាធិបតេយ្យសេរី ពហុបក្សដោយឥតងាករេ និងការការពារសុខ​សន្តិភាព ស្ថិរភាពសង្គម និងអធិបតេយ្យជាតិ ក្នុងឯករាជ្យភាព ព្រមទាំងភាពម្ចាស់ការលើជោគ​វា​សនានៃ​ប្រទេសជាតិរបស់ខ្លួនយ៉ាងរឹងមាំបំផុត៕
 ដោយ៖ ឡុង បូរិតា

គណៈកម្មាធិការកិច្ចការព្រំដែន ប្រកាសទាត់ចោលការចុះផ្សាយបំភ្លើស នៅលើទំព័រFacebook ដែលបានសរសេរថា មានបង្គោលព្រំដែនថ្មីមួយលេខ២៦៩ បោះចូលក្នុងទឹកដីខ្មែរជាង២គីឡូម៉ែត្រ ដោយគ្មានការចូលរួមពីភាគីកម្ពុជា

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ គណៈកម្មាធិការកិច្ចការព្រំដែន បានចេញសេចក្តីថ្លែងការ ដោយបានប្រកាសទាត់ចោលទាំងស្រុងនូវការចុះផ្សាយបំភ្លើសតាមរយៈការសរសេរ(post) នៅលើទំព័រFacebook ឈ្មោះ Sorn Sovannthet Page ដែលត្រូវបានគេស្គាល់ថាជាទំព័រFacebook របស់សកម្មជនអតីតគណៈបក្សសង្រ្គោះជាតិ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១៖ ៣៤ នាទី ដែលបានអះអាងថា មានបង្គោលព្រំដែនថ្មីមួយលេខ២៦៩ ទើបតែបោះចូលក្នុងទឹកដីខ្មែរជាង២គីឡូម៉ែត្រ ដោយគ្មានការចូលរួមពីភាគីកម្ពុជា។
សូមអានសេចក្តីថ្លែងការរបស់គណៈកម្មាធិការកិច្ចការព្រំដែន ទាំងស្រុងដូចខាងក្រោម៖



ទស្សនាវីដេអូ៖ ហេតុអ្វីប្រជាពលរដ្ឋខ្មែរត្រូវ «អរគុណសន្តិភាព»? (Video inside)

ស្របពេលពាក្យ «អរគុណសន្តិភាព» កំពុងលេចចេញព្រោងព្រាតលើបណ្តាញសង្គម Facebook និងបដានៅតាមបណ្តាក្រសួង មន្ទីរ ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ពេញទូទាំងប្រទេសកម្ពុជា, នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី សូមបង្ហាញនូវវីដេអូចំនួន​១៤​នាទី និង០៧វិនាទី ជាមួយចំណងជើងថា ហេតុអ្វីប្រជាពលរដ្ឋខ្មែរត្រូវ «អរគុសន្តិភាព»? ដើម្បីបង្ហាញជូនមហាជនថា ដោយសារតែសន្តិភាព ទើបធ្វើឱ្យប្រជាពលរដ្ឋខ្មែរជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ។

សូមទស្សនាវីដេអូទាំងស្រុង៖

#ហ៊ុនសែន #អរគុណសន្តិភាព #ThankPeace​ #កម្ពុជា