Monday, November 29, 2021

សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព


(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងដំណើរឯកឧត្តមបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។



ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង ប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។


សូមជំរាបថា ពិធីជប់លៀងជូននាយករដ្ឋមន្រ្តីឡាវ ធ្វើឡើងក្រោយពីបញ្ចប់ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។


នៅក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ថវិកា៣លានដុល្លាររបស់រាជរដ្ឋាភិបាល និង១០លានដុល្លាររបស់ក្រុមហ៊ុនឯកជន។


សូមបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារនេះ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានអបអរសាទរកម្ពុជា ដែលទទួលបានជោគជ័យលើការគ្រប់វិស័យ មានដូចជាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២ខាងមុខ។ ពាក់ព័ន្ធការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននេះ លោកនាយករដ្ឋមន្ត្រីឡាវ បានសន្យាសហការជាមួយកម្ពុជា ជួយកម្ពុជាឱ្យទទួលបានជោគជ័យលើការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននេះ។


បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសម្ដេចតេជោ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាពិសេស គឺការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីគ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ហានៃការព្រមព្រៀងគ្នាជាពេលកន្លងមក។ ជាពិសេស ការចរចាគ្នានឹងពិភាក្សាគ្នាធ្វើយ៉ាងណាបញ្ចប់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។


លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានជំរុញឲ្យគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបន្តធ្វើយ៉ាងណា សម្រេចការងារព្រំដែនដូចដែលបានកំណត់។ លោក ផនខាំ វិផាវ៉ាន់ ក៏បានស្នើជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងលើវិស័យទេសចរណ៍ ផ្សេងទៀត។ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើជំរុញការវិនិយោគនៅឡាវផងដែរ។


សម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាវិញ បានស្នើសុំឱ្យនាយករដ្ឋមន្ត្រីឡាវ ធ្វើយ៉ាងណាឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមក ដើម្បីដោះដូរពាណិជ្ជកម្មតាមព្រំដែន។ សម្ដេចតេជោ បានបង្ហាញការគាំទ្រការលើកឡើងក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ដោយជំរុញការវិនិយោគប្រទេសទាំងពីរ គាំទ្រវិនិយោគិនប្រទេសទាំងពីរ ព្រោះការវិនិយោ គ គឺជាជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម។


សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេងទៀត ជូនរដ្ឋាភិបាលឡាវ។ កាពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូសដល់ឡាវផងដែ៕



សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ


នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។ 



នៅក្នុងជំនួបនោះ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះមកការអភិវឌ្ឍន៍រីកចម្រើន។ ឯកឧត្តមបានមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ឯកឧត្តមឃើញមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសរាជធានីភ្នំពេញមានការប្លែកមុខប្លែកមាត់យ៉ាងខ្លាំងផងដែរ។ ឯកឧត្តមក៏បានសំដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យលើគ្រប់វិស័យទាំងកិច្ចប្រជុំអាសុីអឺរ៉ុបថ្មីៗនេះ និងការទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ក្នុងន័យនេះឯកឧត្តមក៏បានសម្ដែងនៅការគាំទ្រ នឹងសន្យាសហការជាមួយនឹងកម្ពុជាដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាដឹកនាំកិច្ចប្រជុំអាស៊ានឲ្យទទួលបានភាពជោគជ័យ។ ឯកឧត្តមក៏បានលើកឡើងពីអតីតកាលដែលព្រះរាជាណាចក្រកម្ពុជា និងឡាវមានទំនាក់ទំនងជាមិត្តភាព ជាបងប្អូន ជាវប្បធម៌ប្រពៃណី ជាយូរលង់ណាស់មកហើយ ហើយជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជា និងឡាវពិតជាមានការប្រែប្រួលមែន ក៏ប៉ុន្តែទឹកចិត្តប្រជាជន និងប្រជាជននៅមានដដែល។ 


ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវក៏បានស្នើសុំសម្ដេចតេជោ ធ្វើយ៉ាងណាពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ  ៖ 


ទី១)បន្ត ការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាជំរុញ និងបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក 


ទី២)បន្តពិភាក្សាគ្នាធ្វើយ៉ាងណាឱ្យបញ្ចប់កិច្ចព្រមព្រៀង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ 


ទី៣)ជំរុញបន្តកិច្ចប្រជុំតាមរយៈយន្តការដែលមានស្រាប់


ទី៤)ជំរុញឲ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការធ្វើយ៉ាងណាតាមគោលដៅដែលថ្នាក់ដឹកនាំបានសម្រេច


ទី៥)ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ


ទី៦) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិស័យទេសចរណ៍ និងវិស័យដទៃទៀតដែលជាសក្តានុពលសម្រាប់ប្រទេសទាំងពីរ


ទី៧)ជំរុញ វិស័យឯកជន ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ និងគាំទ្រវិនិយោគិនប្រទេសទាំងពីរ


ទី៨) ជំរុញកិច្ចសហប្រតិបត្តិការ លើវេទិកាតំបន់ និងអន្តរជាតិ


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh)ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំក្រោយ និងគាំទ្រកម្ពុជាជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុបកន្លងនេះ ដែលធ្វើឱ្យកម្ពុជាបានទទួលជោគជ័យនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ។ សម្ដេចតេជោបានក៏បានគាំទ្រចំណុចទាំង៨ដែល ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ បានលើកឡើង។  ទាក់ទងទៅនឹងវិស័យទេសចរណ៍សម្ដេចតេជោបានស្នើសុំឲ្យ ឯកឧត្តម វីផាវ៉ាន់ ពិចារណា ឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមកពីព្រោះវិស័យនេះជាវិស័យដែលបំពេញឲ្យគ្នាទៅវិញទៅមក។ ដោយឡែកទាក់ទងទៅនឹងវិស័យវិនិយោគ សម្ដេចតេជោ បានគាំទ្រលើវិស័យនេះ ហើយជំរុញឲ្យធ្វើយ៉ាងណា ឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ គាំទ្រវិនិយោគនៃប្រទេសទាំងពីរ ព្រោះថាការវិនិយោគនេះ ជាមូលដ្ឋានសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម។ 


សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ដល់ជំនួយចំនួន១៣លានដុល្លារដល់ប្រទេសឡាវ ដែលក្នុងនោះ៣លាន ដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀត គឺជាថវិការបស់ក្រុមហ៊ុនឯកជន។ ជាមួយគ្នានេះ កម្ពុជា ក៏បានសម្រេចប្រកាសផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ ម៉ឺនដូស និងរថយន្ត ពីរគ្រឿងថែមទៀតជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ៕
















សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការនៃដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវ


នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបដិសណ្ឋារកិច្ច ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ។ 



ឯកឧត្តម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង១០៖២០នាទី ព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ 

ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវថ្មី បានធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជានេះ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ នឹងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏មានកិច្ចប្រជុំពិភាក្សាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។


ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕









មនុស្ស​ជំនិត​លោក​ កឹម សុខា វ៉ៃ​បក៖ សម រង្ស៊ី ភ័យ​រហូត​លែង​ឱ្យ​ឆ្កែ​កាច​បក​ខាំ​លោក កឹម សុខា

 ភ្នំពេញៈ លោក ​មុត ចន្ថា មនុស្ស​ជំនិត​លោក​ កឹម សុខា បាន​ឆ្លើយតប​ទៅ​មេ​ឧទ្ទាម​ក្រៅច្បាប់​ថា ស្របពេល​ជាមួយគ្នា​លោក សម រ​ង្ស៊ី បង្ហាញ​ពី​ការភ័យខ្លាច​ខ្លាំង បន្ទាប់ពី​លោក កឹម សុខា បានប្រកាស​ឱ្យ​ឈប់​យកឈ្មោះ និង​រូបថត​គាត់​ទៅប្រើ​ប្រាស់ដើម្បី​មហិច្ឆតា​នយោបាយ​របស់​គាត់ និង​ក្រុម​គាត់ ព្រោះ​អស់​មាន​អ្វី​ត្រូវ​យកទៅ​កុហក​អ្នកគាំទ្រ​ទៀត​។ ភ័យ​រហូត​ដោះលែង​ឱ្យ​ឆ្កែ​កាច រួមទាំង​អតីត​តំណាងរាស្ត្រ​ម្នាក់​ដែល​ធ្លាប់​លួច​ឆី ​និង​យកប្រពន្ធ​មិត្តភក្តិ បក​ខាំ​លោក កឹម សុខា វិញ​។ អ្វីដែល​គួរឱ្យ​អស់សំណើច​បំផុត​នោះ គ្រាន់តែ​លោក កឹម សុខា ប្រកាស​មិន​ឱ្យ​លោក សម រង្ស៊ី យកឈ្មោះ​ និង​រូបថត​គាត់​ទៅ​ភ្ជាប់​ជាមួយ​សកម្មភាព​ខ្លួន លោក សម រ​ង្ស៊ី ខំ​ស្រែក​ស្លន់ស្លោ​យក​លេស​ថា លោក កឹម សុខា កំពុងស្ថិត​ក្រោម​សម្ពាធ និង​ជា​ចំណាប់ខ្មាំង​។​

​លោក ​មុត ចន្ថា បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ​ថា អ្នកដឹកនាំ​ត្រូវ​គិត​ឱ្យបាន​ហ្មត់ចត់​ និង​ច្បាស់លាស់​មុននឹង​និយាយ​ចេញ និង​ធ្វើ​សកម្មភាព​អ្វីមួយ មិនមែន​និយាយ ឬ​ធ្វើ​អ្វី​តាម​អារម្មណ៍​នឹកឃើញ និង​តាម​ទំនើងចិត្ត​នោះទេ​។ លោក សម រ​ង្ស៊ី ខ្លួនឯង​ជា​អ្នក​ដែល​បាន​រុះរើ​ផ្ទះ​សង់​រួមគ្នា និង​វេច​បង្វេច​ចុះ​ចេញពីផ្ទះ​ដោយ​បើកចំហ​។

មូលហេតុ ៖ ទី​១. ការចុះ​សំបុត្រអាពាហ៍ពិពាហ៍ ឬ អេ​តា​ស៊ី​វិលៈ ភាគី​ណាមួយ ប្តី ឬ​ប្រពន្ធ​ចុះ​ចេញពីផ្ទះ​រួមរស់​ជាមួយគ្នា​ទៅ​បង្កើត​គ្រួសារ​ថ្មី ឬ​អតីត​គ្រួសារ​ឡើងវិញ គឺ​ភាគី​នោះបាន​ប្រកាស​ផ្តាច់​សង្វាស​ក្នុងនាម​ជា​គ្រួសារ​តែមួយ​ទៀតហើយ​។ ក្នុងករណីនេះ លោក សម រ​ង្ស៊ី បាន​ចុះ​ចេញពីផ្ទះ រួច​ទៅ​កសាង​ផ្ទះ​ថ្មី​ជាមួយ​អតីត​គ្រួសារ​វិញ គឺ «​គណបក្ស​ភ្លើងទៀន​» ។
ទី​២. ការចុះកិច្ចសន្យា​ពាណិជ្ជ​កម្មៈ កាលណា​ភាគី​ណាមួយ​ដកខ្លួន​ជា​ឯកតោភាគី​ទៅ​ចុះកិច្ចសន្យា​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ថ្មី សម្រាប់​សកម្មភាព​ពាណិជ្ជ​កម្ម​ដូចគ្នា មានន័យថា​ភាគី​នោះបាន​ប្រកាស​លុបចោល​កិច្ចសន្យា ព្រោះ​ក្នុង​បញ្ញត្តិ​កិច្ចសន្យា​ចាស់​ហាម​ដាច់ខាត​មិនឱ្យ​ភាគី​ណាមួយ​លួច​ទៅ​បង្កើត​សកម្មភាព​ពាណិជ្ជកម្ម​ដូចគ្នា​ជាមួយ​អ្នកផ្សេង​ឡើយ​។ ការ​លួច​ទៅ​បង្កើត​សកម្មភាព​ពាណិជ្ជកម្ម​ថ្មី​នេះ គឺជា​ការរំលោភ​លើ​កិច្ចសន្យា​ដែល​ភាគី​ម្ខាង​ទៀត​មាន​សិទ្ធិ​ប្តឹង​ទាមទារ​សំណង​ខូចខាត​បាន​។ កិច្ចព្រមព្រៀង ស្តីពី​ការរួបរួម​រវាង​គណ​បក្ស​សមរ​ង្ស៉ី (​បច្ចុប្បន្ន​គណបក្ស​ភ្លើងទៀន​) និង​គណបក្ស​សិទ្ធិមនុស្ស គឺ​បានចែង​កំណត់​យ៉ាងច្បាស់​ថា គណបក្ស​ទាំងពីរ​ត្រូវធ្វើ​សកម្មភាព​រួមគ្នា​តែមួយ ដើម្បី​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ និង​មិនត្រូវ​ចូលរួម​ការបោះឆ្នោត​ឡើយ​។ ដូច្នេះ​នៅពេលដែល​លោក សម រ​ង្ស៊ី បានអនុញ្ញាត ឬ​បើកដៃ​ឱ្យ​គណបក្ស​ភ្លើងទៀន​ដំណើរការ​ឡើងវិញ ធ្វើ​សកម្មភាព​នយោបាយ​ជាថ្មី និង​ត្រៀម​ចូលរួម​បោះឆ្នោត គឺ​គាត់​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​នេះ ហើយ​គាត់​ជា​អ្នក​ចុះចោល​ផ្ទះ ឬ​ក្បត់​លោក កឹម សុខា និង​ក្បត់​អ្នកគាំទ្រ។​
​ទី​៣. ការប្តឹង​ទាមទារ​សំណង​ចំពោះ​ការរំលោភ​កិច្ចសន្យាៈ លោក កឹម សុខា បានស្នើ​ឱ្យ​លោក សម រ​ង្ស៊ី និង​ក្រុម​របស់គាត់​បញ្ឈប់​យក «​ឈ្មោះ និង​រូបថត​របស់គាត់​» ទៅប្រើ​ប្រាស់​តទៅ​ត់​ទៀត ដើម្បី​មហិច្ឆតា​នយោបាយ​របស់​ពួកគេ​។ នេះ​ជាការ​ទាមទារ​យ៉ាង​ត្រឹមត្រូវ​បំផុត​ពី​សំណាក់​ជនរងគ្រោះ គឺ​លោក កឹម សុខា ដែល​មិន​អនុញ្ញាតឱ្យ​ភាគី​ល្មើស​បន្ត​កេងចំណេញ ឬ​កេងប្រវ័ញ្ច​ផលប្រយោជន៍​របស់គាត់ តទៅទៀត។ ខ្លួនឯង​ក្បត់ ខំ​រក​លេស​បង្វែរ​ការ​ពិត​!។
​ទី​៤. ការ​ចងសម្ព័ន្ធភាព​ន​យោ​បាយៈ កិច្ចព្រមព្រៀង​បង្កើត​សម្ព័ន្ធភាព​ក៏​នឹងត្រូវ​បញ្ចប់​ទៅវិញ នៅពេលណា​ភាគី​ណាមួយ​ងាក​ចេញទៅ​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្សនយោបាយ​ផ្សេងទៀត ឬ​ធ្វើ​សកម្មភាព​នយោបាយ​ផ្ទុយ​ពី​ស្មារតី​ដើម​។ លោក សម រ​ង្ស៊ី បាន​បើកដៃ និង​គាំទ្រ​ឱ្យ​គណបក្ស​ភ្លើងទៀន​ដែលជា​គណបក្ស​របស់គាត់​នៅក្នុង​សម្ព័ន្ធភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយឱ្យ​ដំណើរការ​ឡើងវិញ ធ្វើ​សកម្មភាព​នយោបាយ​ជាថ្មី និង​ត្រៀមលក្ខណៈ​ចូលរួម​ការបោះឆ្នោត ដូច្នេះ​លោក សម រ​ង្ស៊ី បាន​បែកចេញ​ជាមុន​រួចហើយ​។ គណបក្ស​ភ្លើងទៀន​ដំណើរការ​ឡើងវិញ ស្មើនឹង​លោក សម រ​ង្ស៊ី ដកខ្លួន​ចេញពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​បើសិន​គ្មាន​គណបក្ស​ភ្លើងទៀន​ស្ថិតក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រ​ង្ស៊ី គ្មាន​គណបក្ស​តំណាង​ទៀត​ទេ ផ្ទុយទៅវិញ​មានតែ​គណបក្ស​សិទ្ធិមនុស្ស​តែមួយគត់​ស្ថិតក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។​
​ទី​៥. ការ​ច្របាច់​ចូលគ្នាៈ ទាំង​គណបក្ស​សម រ​ង្ស៊ី (​បក្ស​ភ្លើងទៀន​) និង​គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​ច្របាច់​បញ្ចូល​គ្នា​បង្កើតបានជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែកក្កដា ឆ្នាំ​២០១២ រួចហើយ​។ ជាក់ស្តែង​គណបក្ស​ទាំងពីរ គឺ​គ្រាន់តែ​ជា​គណបក្ស​ចាំផ្ទះ ដើម្បី​ថែរក្សា​មុខតំណែង​មន្ត្រី​ជាប់ឆ្នោត​មូលដ្ឋាន គឺ​មេឃុំ​-​ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កុំឱ្យ​បាត់បង់​ប៉ុណ្ណោះ ដោយសារ​ច្បាប់បោះឆ្នោត​ចែង​បញ្ញត្តិ​ថា​មន្ត្រី​ជាប់ឆ្នោត​នឹងត្រូវ​បាត់បង់​តំណែង ក្នុងករណី​បាត់បង់​សមាជិកភាព​ក្នុង​គណបក្សនយោបាយ​សាម៉ី ឬ​គណបក្ស​សាមី​ត្រូវបាន​រំលាយ​។ ដូច្នេះ នៅពេល​លោក សម រ​ង្ស៊ី បើកដៃ និង​គាំទ្រ​ឱ្យ​គណបក្ស​ភ្លើងទៀន ដែល​គ្រាន់តែ​ជា​គណបក្ស​ចាំផ្ទះ ឱ្យ​ដំណើរការ​ឡើងវិញ ធ្វើ​សកម្ម​នយោបាយ​ជាថ្មី និង​ត្រៀមលក្ខណៈ​ចូលរួម​ការបោះឆ្នោត គឺ​គាត់​បាន​រំលោភបំពាន​លើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រួចហើយ​។ លោក សម រ​ង្ស៊ី បាន​រត់​ចោលផ្ទះ។​

​លោក​ មុត ចន្ថា បាន​បន្តថា អ្វីដែល​គួរឱ្យ​អស់សំណើច​បំផុត​នោះ គ្រាន់តែ​លោក កឹម សុខា ប្រកាស​មិន​ឱ្យលោក សម រង្ស៊ី យកឈ្មោះ​និង​រូបថត​គាត់​ទៅ​ភ្ជាប់​ជាមួយ​សកម្មភាព​ខ្លួន លោក សម រ​ង្ស៊ី ខំ​ស្រែក​ស្លន់ស្លោ​យក​លេស​ថា លោក កឹម សុខា កំពុងស្ថិត​ក្រោម​សម្ពាធ និង​ជា​ចំណាប់ខ្មាំង​។ ប្រហែលជា​គាត់​បាត់​ការចងចាំ ឬ​អង្គ​ចងចាំ​គាត់​ធ្លាក់​ខ្សោយ ព្រោះ​កន្លងមក​ក្រុម​មេធាវី​របស់លោក កឹម សុខា ធ្លាប់​ស្នើ​ជាច្រើនលើក​ឱ្យ​លោក សម រ​ង្ស៊ី បញ្ឈប់​យកឈ្មោះ​និង​រូបថត​របស់លោក កឹម សុខា ទៅប្រើ​ប្រាស់ បែរជា​គាត់​ប្រកែក​ញ៉ា​ញ​ថា​មិនមែនជា​សំដី​របស់លោក កឹម សុខា នោះទេ ហើយ​ថែមទាំង​ទាមទារ​ឱ្យ​លោក កឹម សុខា ចេញមក​និយាយ​ផ្ទាល់​ទើប​ជឿ​។ ឥឡូវ​ដល់ពេល​លោក កឹម សុខា បាន​ថ្លែង​សារ​ដោយផ្ទាល់ បែរជា​គាត់​យក​លេស​ថា​ដោយសារ​សម្ពាធ គំរាមកំហែង ចំណាប់ខ្មាំង​។ អស្ចារ្យ​មែន នេះ​បានជា​មហា​ក្រឡិចក្រឡុច​!​។​

​មនុស្ស​ជំនិត​លោក ​កឹម សុខា បាន​ចំអក​ថា ស្របពេល​ជាមួយគ្នា លោក សម រ​ង្ស៊ី បង្ហាញ​ពី​ការភ័យខ្លាច​ខ្លាំង បន្ទាប់ពី​លោក កឹម សុខា បានប្រកាស​ឱ្យ​ឈប់​យកឈ្មោះ​និង​រូបថត​គាត់​ទៅប្រើ​ប្រាស់ ដើម្បី​មហិច្ឆតា​នយោបាយ​របស់​គាត់ និង​ក្រុម​គាត់ ព្រោះ​អស់​មាន​អ្វី​ត្រូវ​យកទៅ​កុហក​អ្នកគាំទ្រ​ទៀត​។ ភ័យ​រហូត​ដោះលែង​ឱ្យឆ្កែ​កាច រួមទាំង​អតីត​តំណាងរាស្ត្រ​ម្នាក់​ដែល​ធ្លាប់​លួច​ឆី​និង​យកប្រពន្ធ​មិត្តភក្តិ បក​ខាំ​លោក កឹម សុខា វិញ​។ បើកភ្នែក​ឱ្យ​ធំ សម្លឹង​ឱ្យ​ឆ្ងាយ​ឱ្យបាន​ច្បាស់ គឺ​លោក កឹម សុខា មិនមែនជា​អ្នក​បំបែក​នោះទេ ផ្ទុយទៅវិញ​លោក សម រ​ង្ស៊ី និង​គូកន​របស់គាត់​ទៅវិញ​ទេ ដែល​បាន​បង្កើត​ចលនា​ខុស​ច្បប់ និង​វិល​ទៅ​បក្ស​ភ្លើងទៀន​វិញ​។ អ្នក​បំបែក​ក៏​លោក សម រ​ង្ស៊ី ហើយ​អ្នក​រត់ចោល​អ្នកគាំទ្រ​ក៏​ជា​លោក សម រ​ង្ស៊ី បែរជា​មក​ព្រួស​ឈាម​ដាក់​លោក កឹម សុខា វិញ​។ មិនចេះ​ខ្មាស់​គេ​ទេ​អី​!​។​

​ចំណែក​លោក​ ម៉ៅ មុនី​វណ្ណ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា គ្រាន់តែ​លោក​កឹម សុខា ប្រកាស​មិន​ឱ្យ​សម រង្ស៊ី យកឈ្មោះ និង​រូបថត​គាត់​ទៅ​ភ្ជាប់​ជាមួយ​សកម្មភាព​ខ្លួន ហេតុ​អី​ភ័យ​ម៉្លេះ? ឱ្យ​ឆ្កែ​ខ្លួន​បក​ខាំ​លោក​កឹម សុខា វិញ​។ ខ្លាច​ជីវិត​នយោបាយ​ខ្លួន​ចប់ ​ឬមួយ​ខ្លាច​ដើរ​បោក​លុយ​គេ​លែង​បាន​។ ​លោក ​កឹម ​សុខា​ មិនមែនជា​អ្នក​បំបែក​ឯណា គឺ​សម រង្ស៊ី​ និង​បរិវា​ទៅ​បង្កើត​ចលនា​ និង​វិល​ទៅ​បក្សភ្លើងទៀន​វិញ​នោះ​ហើយ ​ជា​អ្នក​បំបែក​អ្នកប្រជាធិបតេយ្យ​៕
ដោយៈពល​ជ័យ​





ពិធីបើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត លោកស្រី កែ ច័ន្ទមុនី   អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងគណៈកម្មការគ្រប់គ្រងការប្រលងផងដែរ។


លោក ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងការប្រលង និងបេក្ខជន ដែលមកប្រលងទាំងអស់ត្រូវអនុវត្តឱ្យបាននូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានជាប់ជាប្រចាំដើម្បីខ្លួនយើង អ្នកជិតខាងយើង និងសហគមន៍យើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩។


លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានគណៈកម្មការរៀបចំការប្រលង បានឱ្យដឹងថាៈបេក្ខជនប្រឡងមានចំនួន ២៨៣នាក់ ស្រី ១៧៥នាក់ ក្នុងនោះក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៤៩នាក់ ស្រី ២៣នាក់ ក្របខ័ណ្ឌមន្ត្រីក្រមការ ៦៥នាក់ ស្រី ៣៧នាក់ ក្របខ័ណ្ឌលេខាធិការ ចំនួន ១៦៩នាក់ ស្រី ១១៥នាក់ ចែកចេញជា ១៨បន្ទប់ ក្នុងនោះ ក្របខ័ណ្ឌរដ្ឋបាលជាន់ខ្ពស់មាន ៣បន្ទប់ ក្របខ័ណ្ឌក្រមការមាន ៤បន្ទប់ ក្របខ័ណ្ឌលេខាធិការមាន ១១បន្ទប់ ដោយក្នុង១បន្ទប់ដាក់បេក្ខជនប្រឡងចាប់ពី ១៥ ទៅ ១៦ នាក់៕







សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន

កោះកុង÷ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ដែលបានយល់ព្រមទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល។


លោកស្រីអភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ 


ដោយឡែកនៅខេត្តកោះកុង ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ ខេត្តកោះកុង ទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។ 


ជាក់ស្តែងក្នុងអំឡុងពេលនៃវិបត្តិឆ្លងរាលដាលជំងឺកូវីដ-១៩នៅទូទាំងពិភពលោក ប្រជាជនកម្ពុជា មានភ័ព្វសំណាង ដោយមានប្រមុខរាជរដ្ឋាភិបាល ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បានខិតខំស្វះស្វែងរកថ្នាំបង្ការ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ហើយជាលទ្ធផល ប្រជាជនកម្ពុជាត្រូវបានចាក់ថ្នាំបង្ការជំងឺកូវីដ-១៩បានយ៉ាងច្រើនលើសលុប និងជាប្រទេសលំដាប់ថ្នាក់លេខ១ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី ដែលបានចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ។ 

ជាមួយគ្នានោះ ប្រជាពលរដ្ឋនៅទូទាំងខេត្តកោះកុង ប្រមាណ៩៣.៧៣% ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានដោយជោគជ័យ ហើយប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ សូមគោរពថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ គិតគូរដល់សុខុមាលភាពប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងសម្តេចពិជ័យសេនា។ 


ដោយមើលឃើញការលំបាករបស់បងប្អូនប្រជាពលរដ្ឋ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការគិតគូរ របស់សម្តេចពិជ័យសេនា ផ្ទៃដីចំនួន១៥០.០២០,៣៩ (មួយរយហាសិបពាន់ សូន្យរយម្ភៃ ក្បៀសសាមសិប្រាំបួន)ហិកតា ដែលក្នុងនោះផ្ទៃដីចំនួន១២៦.៩២៨,៣៩ (មួយរយម្ភៃប្រាំមួយពាន់ ប្រាំបួនរយម្ភៃប្រាំបី ក្បៀស សាមសិបប្រាំបួន)ហិកតា ត្រូវបានកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ ចំនួន០៨តំបន់ ក្នុងភូមិសាស្ត្រខេត្តកោះកុង តាមរយៈអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ និងផ្ទៃដីចំនួន ២៣.០៩២ (ម្ភៃបីពាន់ សូន្យរយ កៅសិបពីរ)ហិកតា ត្រូវបានកាត់ឆ្វៀលចេញពី តំបន់ដី គម្របព្រៃឈើឆ្នាំ២០០២ និងតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហ្រ្គីនរិចគ្រុប ក្នុងភូមិសាស្ត្រខេត្តកោះកុង តាមរយៈអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋនិងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសង្គមសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។ 


បច្ចុប្បន្ននេះក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធ បាននឹងកំពុងខិតខំប្រឹងប្រែងដោះស្រាយតាមនីតិវិធីច្បាប់ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសង្គម សម្រាប់បម្រើផលប្រយោជន៍សាធារណៈ។


ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុង បានខិតខំចុះមកសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយថ្ងៃនេះ មានប្រជាពលរដ្ឋ ចំនួន១,១០២គ្រួសារ បានយល់ព្រមទទួលយកការដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាងខ្ញុំសូមគោរពថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង១,១០២គ្រួសារនេះ ដែលបានយល់ព្រមទទួលយកនូវការដោះស្រាយ ហើយលោកស្រីក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលនៅសេសសល់ពុំទាន់យល់ព្រមទទួលយកនូវការដោះស្រាយ នឹងពិចារណាហើយយល់ព្រមទទួលយកការដោះស្រាយដូចបងប្អូនប្រជាពលរដ្ឋទាំង ១,១០២គ្រួសារនេះដែរ។  

ក្នុងនោះ លោកស្រីអភិបាលខេត្ត ក៏សូម ស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តខិតខំអនុវត្តវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ខ្លួនឯង ដល់គ្រួសារ និងដល់សហគមន៍៕






ពលរដ្ឋខ្មែរអាមេរិកាំង នៅក្រុងឡូវែល នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោក សម រង្ស៉ី ដែលឃោសនាបោកប្រាស់ចង់ឱ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រ CPP​ (Video inside)

 (ភ្នំពេញ)៖ បន្ទាប់ពីនាំគ្នាប្រតិកម្មតាមរយៈការសម្តែងមតិជាបន្តបន្ទាប់ នៅថ្ងៃនេះ ពលរដ្ឋខ្មែរអាមេរិក នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង លោក សម រង្ស៉ី ដែលឃោសនាបោកប្រាស់ ចង់ឱ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក។

បាតុកម្មនេះមានពលរដ្ឋខ្មែរអាមេរិកចូលរួមប្រមាណ៥០នាក់ ស្របពេលដែលលោក សម រង្ស៉ី និងបក្ខពួក កំពុងមានវត្តមាន នៅទីក្រុងឡូវែលនេះដែរ។

សូមបញ្ជាក់ថា នាថ្មីៗនេះ មានពលរដ្ឋខ្មែរអាមេរិកជាច្រើន បានសម្តែងការប្រតិកម្មចំពោះការលើកឡើងររបស់ លោក សម រង្ស៉ី ដែលឃោសនាបោកប្រាស់ ចង់ឱ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក៕

ខាងក្រោមនេះជាវីដេអូពលរដ្ឋខ្មែរអាមេរិកាំង នៅក្រុងឡូវែល នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោក សម រង្ស៉ី៖