Thursday, July 28, 2022

រដ្ឋសភា ប្រកាសអំពីលទ្ធផល កិច្ចប្រជុំពេញអង្គ នៅទី២៨ ខែកក្កដានេះ ដែលអនុម័តលើ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងរបៀបវារៈ៤ទៀត


(ភ្នំពេញ)៖ នៅល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំពេញអង្គ ដែលអនុម័តលើ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងរបៀបវារៈចំនួន ៤ទៀត។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, តំណាងរាជរដ្ឋាភិបាល និងសមាជិកសភាសរុប ១០៦កូរ៉ុម។

ខាងក្រោមនេះជាសេចក្តីប្រកាសលទ្ធផលរបស់រដ្ឋសភា៖