Thursday, January 24, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កងទ័ពត្រូវកម្ចាត់ចោលជាបន្ទាន់ នូវទង្វើប៉ុនប៉ងដណ្តើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា យើងត្រូវតែកម្ចាត់ចោលជាបន្ទាន់ ដោយមិនចាំបាច់រង់ចាំបទបញ្ជា នូវទង្វើណាក៏ដោយ ដែលប៉ុនប៉ងដណ្តើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ ក្រៅការបោះឆ្នោតដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
លោកបានថ្លែងដូចនេះ​ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបគម្រប់២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីនេះប្រារព្ធធ្វើនៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំមិនខ្លាចនឹងការចេញបទបញ្ជា ឱ្យកម្ទេចចោលនូវរាល់កម្លាំងណាក៏ដោយ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកេីតចេញពីការបោះឆ្នោតនោះទេ» ។ លោកបានបន្តថា «អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពទាំងបីប្រភេទ បញ្ជាការដ្ឋានថ្នាក់ភូមិភាគ កងពលធំ កងពលតូច និងអង្គភាពទាំងអស់ត្រូវក្តាប់ឱ្យជាប់ នូវតួរនាទីក្នុងឋានៈជាអ្នកការពាររដ្ឋអធិបតេយ្យ ជាអ្នកការពារដ្ឋដែលកេីតចេញពីការបោះឆ្នោត មិនអនុញ្ញាតិឱ្យនរណាមួយព្រហើន ហ៊ានប្រមាថរដ្ឋ និងធ្វើសកម្មភាពបំផ្លាញរដ្ឋ បំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សង្គមនោះទេ»៕






កងទ័ពត្រូវចូលរួមគាំទ្រដល់ការប្រមូលចំណូលថវិកាជាតិ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កងទ័ពត្រូវចូលរួមគាំទ្រដល់ការប្រមូលចំណូលថវិកាជាតិ​ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ។ ចំណុចនេះជាចំណុចដែលគ្រប់អង្គភាព មិនថាកងកម្លាំងប្រដាប់អាវុធ ក្នុងក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទនោះទេ តែកងកម្លាំងដទៃទៀតដូចជា កងនគរបាល ក៏ត្រូវតែចូលរួមគាំទ្រដល់អង្គភាពប្រមូលចំណូលថវិកាជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។
លោកបានថ្លែងដូចនេះ​ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបគម្រប់២០ឆ្នាំ​ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីនេះប្រារព្ធធ្វើនៅបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈការប្រមូលឱ្យបានថវិកាជាតិ នោះហើយដែលយើងបានយកមកបង្កើនប្រាក់បៀវត្សដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលពីមួយឆ្នាំទៅមួយឆ្នាំ ប្រាក់បៀវត្ស ប្រាក់របបនានាត្រូវបង្កើនឡើងជាប្រចាំ ជាក់ស្តែង បច្ចុប្បន្ននេះ យើងមិនខ្វះសាច់ប្រាក់ដើម្បីបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ​ និងកងកម្លាំងប្រដាប់អាវុធ ដូចកាលពីទសវត្ស៩០ ឬដើមសហវត្សនោះទេ ឥឡូវនេះយើងមានលទ្ធភាពក្នុងការបើកប្រាក់បៀវត្ស ក្នុងពេលពីរសប្តាហ៍ម្តងផងដែរ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់កងទ័ពទាំងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវដល់កងទ័ពទាំងអស់ត្រូវត្រៀមខ្លួនជាស្រេចដើម្បីការពារឯករាជ្យ អធិបតេយ្យភាពជាតិ និងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន។ លោកបានបន្តថា នយោបាយការពារជាតិរបស់លោក​ តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ននេះ គឺខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពបានកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបគម្រប់២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីនេះប្រារព្ធធ្វើស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា «ប្រជាជនគឺជាប្រភពជ្រើសរើសទ័ព ប្រជាជនគឺជាប្រភពទុនទាំងកម្លាំងទ័ព​ និងភស្តុភារ។ ខឿនការពារជាតិរបស់ប្រជាជនគឺមិនសំដៅទៅលើកងទ័ពតែប៉ុន្មានម៉ឺននាក់នោះទេ ប៉ុន្តែគឺដំដៅថាមនុស្សម្នាក់គឺជាទាហានម្នាក់សម្រាប់ប្រជាជាតិរបស់យើង។ ដូចនេះត្រូវបន្តអនុវត្តតទៅទៀត នូវខឿនការពារជាតិរបស់ប្រជាជន ដើម្បីធានាថាប្រទេសរបស់យើងគឺជាប្រទេសរួមរបស់ប្រជាជន មិនមែនជាប្រទេសដោយឡែករបស់កងទ័ព ឬរបស់អ្នកណាមួយនោះទេ»៕





លោក ហ៊ុន សែន បញ្ជាក់​ថាក្នុងដំណាក់កាលដែលលោកកាន់អំណាច មិនអនុញ្ញាតិឱ្យមានរដ្ឋប្រហារកើតឡើងជាដាច់ខាត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាក្នុងដំណាក់កាលដែលលោកកាន់អំណាច មិនអនុញ្ញាតិឱ្យមានរដ្ឋប្រហារកើតឡើងនោះទេ។ លោកថ្លែងដូចនេះក្នុងក្នុងពិធីប្រារព្ធខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៩នេះ។
សូមបញ្ជាក់ផងដែរថា សេនាប្រមុខ លន់ នុល ដោយមានសហរដ្ឋអាមេរិកជាបង្អែកគាំទ្រពីក្រោយ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដែលបន្ទាប់មកនាំកម្ពុជាធ្លាក់ចូលរបបវាលពិឃាត ប៉ុល ពត ដោយត្រង់ចំណុចនេះនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានបញ្ជាក់ថា «រដ្ឋប្រហារនេះ វាក៏បានបំផ្លិចបំផ្លាញកម្ពុជាតាមរយៈរដ្ឋប្រហារ ១៨ មិនា ឆ្នាំ១៩៧០ ដែលទីចុងបំផុតកងទ័ពដែលបង្កើតឡើងដោយព្រះបាទនរោត្តមសីហនុ ត្រូវបង្វិលចុងកាណុង ដើម្បីទម្លាក់សម្តេចព្រះនរោត្តម សីហនុ ទៅវិញ»។

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៣ កន្លងទៅអតីតគណបក្សសង្គ្រោះជាតិដែលបានរំលាយ គឺមានការគាំទ្រពីសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយយកគំរូតាមប្រទេសស៊ែប៊ី ប៉ុន្តែការផ្តួលរំលំនេះបរាជ័យ នេះបើតាមសម្តីលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ធ្លាប់បានបញ្ជាក់នៅប្រទេសអូស្ត្រាលី៕




លោក ហ៊ុន សែន បញ្ជាក់​ថាក្នុងដំណាក់កាលដែលលោកកាន់អំណាច មិនអនុញ្ញាតិឱ្យមានរដ្ឋប្រហារកើតឡើងជាដាច់ខាត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាក្នុងដំណាក់កាលដែលលោកកាន់អំណាច មិនអនុញ្ញាតិឱ្យមានរដ្ឋប្រហារកើតឡើងនោះទេ។ លោកថ្លែងដូចនេះក្នុងក្នុងពិធីប្រារព្ធខួប២០ឆ្នាំថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៩នេះ។
សូមបញ្ជាក់ផងដែរថា សេនាប្រមុខ លន់ នុល ដោយមានសហរដ្ឋអាមេរិកជាបង្អែកគាំទ្រពីក្រោយ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដែលបន្ទាប់មកនាំកម្ពុជាធ្លាក់ចូលរបបវាលពិឃាត ប៉ុល ពត ដោយត្រង់ចំណុចនេះនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានបញ្ជាក់ថា «រដ្ឋប្រហារនេះ វាក៏បានបំផ្លិចបំផ្លាញកម្ពុជាតាមរយៈរដ្ឋប្រហារ ១៨ មិនា ឆ្នាំ១៩៧០ ដែលទីចុងបំផុតកងទ័ពដែលបង្កើតឡើងដោយព្រះបាទនរោត្តមសីហនុ ត្រូវបង្វិលចុងកាណុង ដើម្បីទម្លាក់សម្តេចព្រះនរោត្តម សីហនុ ទៅវិញ»។

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៣ កន្លងទៅអតីតគណបក្សសង្គ្រោះជាតិដែលបានរំលាយ គឺមានការគាំទ្រពីសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយយកគំរូតាមប្រទេសស៊ែប៊ី ប៉ុន្តែការផ្តួលរំលំនេះបរាជ័យ នេះបើតាមសម្តីលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ធ្លាប់បានបញ្ជាក់នៅប្រទេសអូស្ត្រាលី៕



កម្ពុជា នឹងចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមករា, សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន !

ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹងស្តីពីការចុះត្រជាក់លើកទី២ នៅកម្ពុជា ដោយបញ្ជាក់ថា ដោយសារឥទ្ធិពលជ្រលងសម្ពាធខ្ពស់ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃនេះ ដល់ ២៨ ខែមករា ឆ្នាំ២០១៩។
ក្រសួងធនធានទឹកបានបញ្ជាក់ថា តំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ពិសេសជួរភ្នំដងរែក ខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរិមា នឹងធ្លាក់ចុះមកនៅរង្វន់១៧អង្សាសេ។ បណ្តារាជធានី ខេត្តផ្សេងទៀត សីតុណ្ណភាពអប្បបរមា និងធ្លាក់ចុះមកនៅក្នុងរង្វង់ ២០-២២ អង្សាសេ លើកលែងតែបណ្តាខេត្ត​តំបន់មាត់សមុទ្រ ដែលសតុណ្ហភាពមិនចុះត្រជាក់ទេ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើង​នៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់នេះ ៕


លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​៖​ ភារកិច្ចកងទ័ព​ គឺមិនអនុញ្ញាតិឱ្យនរណាមួយបំផ្លាញសន្តិភាព​បាន​ឡើយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅចំពោះមុខកងទ័ពកម្ពុជាថា «ត្រូវធ្វើឱ្យប្រទេសយើងទៅជាប្រទេសដែលមានសុខសន្តិភាព ពិតប្រាកដ ដោយតម្លៃណាក៏ដោយមិនត្រូវអនុញ្ញាតិឱ្យនរណាមួយបំផ្លាញនូវសន្តិភាព ដែលយើងរកបានដោយលំបាក»។
លោកបានថ្លែងដូចនេះ​ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបគម្រប់២០ឆ្នាំ​ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីនេះប្រារព្ធធ្វើនៅលេីបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ប្រទេសយើងមានប្រវត្តិដែលជោគជាំដោយឈាម និងទឹកភ្នែក ប្រទេសយើងមានប្រវត្តិនៃការបែកបាក់ ប្រទេសមួយមានកម្លាំងប្រដាប់អាវុធច្រើន ដូច្នេះត្រូវតែខិតខំរក្សានូវសន្តិភាពនេះ» ។ លោកបានបន្តថា «ត្រូវខិតខំចូលរួមគ្នារក្សានូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយខិតខំចូលរួមបំផ្លាញចោលនូវទង្វើអសកម្មទាំងអស់ គ្រឿងញៀន ចោរកម្ម ឬល្បែងខុសច្បាប់»៕


ប្រធានកាកបាទក្រហមកម្ពុជា ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ២,៦៧៤គ្រួសារ នៅក្រុងប៉ៃលិន

ប៉ៃលិន៖ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ បានបន្ដចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់គ្មានទីពឹង ស្ដ្រីមេម៉ាយ កុមារកំព្រា ជនពិការ ចំនួន ២,៦៧៤គ្រួសារ ដែលមកពី៤៥ភូមិ ក្នុងឃុំចំនួន៤ នៃក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅភូមិតាមរ៉ៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋជាង២ពាន់គ្រួសារផងដែរ នៅស្រុកសាលាក្រៅ ខេត្ដប៉ៃលិន និងបានចែកនូវអំណោយមនុស្សធម៌ ក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ ក៏ទទួលបាន ក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល ជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សូមជម្រាបផងដែរថា នេះជាលើកទី៤ហើយ ដែលប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត នៅក្នុងខេត្ដប៉ៃលិន។ ដោយលើកទី១ នៅឆ្នាំ១៩៩៩, លើកទី២ នៅឆ្នាំ២០១០, លើកទី៣ ឆ្នាំ២០១៣ និងលើកទី៤ នៅឆ្នាំ២០១៩នេះ។
កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន លោកស្រីតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយទីកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា។
លើសពីនោះដើម្បីឆ្លើយតប នឹងបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាព ក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជា ព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារ នៃវិស័យស្នូលទាំង៤ ឱ្យប្រតិបត្តិការ ទៅដោយរលូន និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

សូមជម្រាបថា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោកផងដែរ ធ្វើការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូប ដែលបានធ្វើសកម្មភាពយ៉ាងក្លៀវក្លា ក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តម នៃការជួយសង្រ្គោះជនរងគ្រោះនៅកម្ពុជាគ្រប់រូប ដោយមិនប្រកាន់និន្នាការ រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រង និងដោះស្រាយប្រកដោយប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុមនុស្សធម៌ ពោលបានប្រឹងប្រែងកៀងគរជំនួយមនុស្សធម៌ ចុះជួយសង្រ្គោះប្រជាពលរដ្ឋ ជាជនចាស់ជរាគ្មានទីពឹង ក្មេងអនាថា ជនផ្ទុកមេរោគអេដស៍ ជនរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ នៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ ពោលទីណាមានទុក្ខលំបាក និង មានប្រជាពលរដ្ឋរងគ្រោះ តែងមានវត្តមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងកាកបាទក្រហមកម្ពុជាជាប់ជានិច្ច។ជាពិសេសលោកស្រី តែងបានតាមដានជាប់ជានិច្ច តាមប្រព័ន្ធព័ត៌មាននានា ដើម្បីស្វែងរកជនរងគ្រោះជួបការលំបាក ហើយក៏ចាត់ឲ្យមន្រ្តីរបស់ខ្លួន ចេញ សង្រ្គោះបន្ទាន់ផងដែរ។
មិនត្រឹមតែពលរដ្ឋកម្ពុជានោះឡើយ សូម្បីប្រជាពលរដ្ឋនៅបណ្តាប្រទេសលើពិភពលោក ដែលជួបគ្រោះមហន្តរាយបណ្តាលមកពីគ្រោះ ធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ឬរញ្ជួញដីជាដើមនោះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន តែងបានចូលរួមវិភាគទាន ដើម្បីជួយសង្រ្គោះជាតិ ដល់ជនរងគ្រោះទាំងនោះផងដែរ៕