Monday, June 15, 2015

សារ​លិខិត​អំណរ​សាទរ របស់​ឯកឧត្តម​ សាយ សំអាល់ គោរ​ពជូន សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋមន្រ្តី

កម្ពុជាផ្ញើកំណត់ទូតទៅវៀតណាម អំពីការឈ្លានពានទឹកដីកម្ពុជា ក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរី



យោងតាម​កំណត់ទូត ​របស់ក្រសួង​ការបរទេស​នៃព្រះរាជាណា​ចក្រកម្ពុជា ចុះ​ថ្ងៃទី ១៤ ខែមិថុនា ​ឆ្នាំ២០១៥ ​ផ្ញើជូនស្ថាន​ទូតសាធារណ​រដ្ឋសង្គមនិ​យមវៀតណាម​ ប្រចាំនៅក​ម្ពុជា បានឲ្យ​ដឹងថា ក្រុ​មការងារ​បច្ចេកទេស​នៃគណៈកម្ម​ការចម្រុះកិច្ច​ការព្រំដែន​កម្ពុជា និងអា​ជ្ញាធរកម្ពុជា​នៅខេត្តរត​នគិរី ​បានរកឃើ​ញស្រះទឹកចំ​នួន ៣ ប​ន្ថែមទៀត ដែលកំ​បាំងក្នុងព្រៃ ​ដែលជីកដោយ​វៀតណាម ​នៅចន្លោះបង្គោល​ព្រំដែន លេខ​ ៣០ និ​ងលេខ ៤០ ស្ថិតនៅក្នុ​ងភូមិឡំ ​ឃុំប៉ក់ញ៉ៃ ​ស្រុកអូយ៉ាដា​វ ខេត្តរតនគិរី ដែលទី​តាំងនោះខ្សែព្រំដែ​នមិនទាន់​បានធ្វើការ​ខណ្ឌសីមានៅ​ឡើយ។

កំណត់ទូ​តខាងលើ ​បានបញ្ជាក់ប​ន្ថែមទៀតថា ​យោងតាមផែន​ទី បោនខ្នាត ​១/១០០.០០០ ស្រះទឹក​ទាំង៣បានជី​កនៅក្នុងទឹ​កដីកម្ពុជា​យ៉ាងជ្រៅ ​ដោយក្នុងនោះ ​ស្រះទឹកទី​ ១ (ទំហំ ១២ម.​ X ១៨ម.​) និយាមការ​ E ៧៧៥៥​៨៧, N ​១៥១៦៣៩៤ ​មានចំងាយប្រមា​ណ ៣១៥ ម. ពី​ខ្សែព្រំដែន, ស្រះទឹកទី២ ​(ទំហំ ១៤,​៥ម. X ​១៧ម.) និយាម​ការ E៧៧៥៦​៤៨, N ១៥១៥៨​៥៧ មានចំងា​យប្រមាណ ​៤២៥ម.​ ពីខ្សែព្រំដែន និ​ង ស្រះទឹកទី ​៣ (ទំហំ ​១០ម. X ២៤,​៥ម.) ​និយាមការ ​E៧៧៥៧៤​៤, N ១៥១៥​៦៦១ ចំងា​យប្រមាណ ៣៩​០ម. ពីខ្សែព្រំដែន​។

ដោយហេតុ​ថា តំបន់នេះ​ពុំទាន់បាន​ខណ្ឌសីមានៅ​ឡើយ រាជរ​ដ្ឋាភិបាលកម្ពុ​ជាស្នើរដ្ឋាភិបាលនៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​គោរពតាម​ខ្សែព្រំដែននៃផែន​ទីបោនខ្នាត ​១/១០០​.០០០ ដែល​ជាមូលដ្ឋាន ​នៃសន្ធិសញ្ញាថ្ងៃ​ទី ២៧ ខែ​ធ្នូ ១៩៨៥ និងស​ន្ធិសញ្ញាបំពេញ​បន្ថែមទៅលើ​សន្ធិសញ្ញាកំ​ណត់ព្រំដែន​រដ្ឋឆ្នាំ១៩៨៥ ​ដែលបានចុះហ​ត្ថលេខា នៅថ្ងៃ​ទី ១០ ​ខែតុលា ឆ្នាំ​២០០៥ ​ដើម្បីខណ្ឌសីមា​ព្រំដែនគោករ​វាងកម្ពុជា និងវៀ​តណាម។
រាជរដ្ឋា​ភិបាលកម្ពុជា​ក៏បានស្នើផង​ដែរ ឲ្យរដ្ឋាភិបាល​នៃសារណរដ្ឋសង្គ​មនិយមវៀតណាម​គោរពចំនុចទី ៨​ នៃសេចក្តីប្រកា​សព័ត៌មានរួម ​ចុះថ្ងៃទី ១​៧ ខែមករា​ ឆ្នាំ ១៩៩៥ រ​វាងព្រះរាជាណា​ចក្រកម្ពុជា ​និងសាធារណ​រដ្ឋសង្គមនិ​យមវៀតណាម​៕

អត្ថបទ៖​ ច័ន្ទ ទេវី​

សេចក្តី​ជូន​ដំណឹង របស់​អាជ្ញាធ​រអប្សរា ស្តីពី​ការ​ប្រារព្ធ​ទិវាអន្តរ​ជាតិ​ស្តី​ពីយូហ្គា (International Day of Yoga ) នៅមុខ​ប្រាសាទ​អង្គរ


អ្នកនាំពាក្យក្រសួងមហាផ្ទៃ ផ្ញើលិខិតជូន លោក ប្រេដ អាដាម ជាមួយនឹងការព្រមានមិនឲ្យចូលប្រទេសទៀត



អ្នកនាំ​ពាក្យក្រសួងម​ហាផ្ទៃនៅថ្ងៃទី១៣​ ខែមិថុ​នា ឆ្នាំ២០១​៥ បានផ្ញើលិខិត១​ច្បាប់ជូន លោក​ ប្រេដអាដាម ​នាយកអង្គការ ​Human Right Watch ប្រចាំតំ​បន់អាស៊ី ទាត់​ចោលការនិយាយ​បំភ្លើស ​នូវអត្ថបទដែ​លបានចុះផ្សាយនៅ​ថ្ងៃទី៨ខែមិថុនា​ឆ្នាំ២០១៥ នៅលើគេ​ហទំព័រ​អង្គការ ​Human Right Watch
អ្ន​កនាំពាក្យក្រសួ​ងមហាផ្ទៃចាត់​ទុកអត្ថបទដែលរៀ​បរៀងដោយលោក​ ប្រេដ ​អាដាម ថាបាន​រៀបចំគ្រោងទុក​ជាមុន ក្នុងចេត​នាមូលបង្កាច់ ​និងបង្កប់នូវ​គំនុំគុំគួន​បុគ្គល មកលើថ្នាក់​ដឹកនាំកំពូលនៃ​ព្រះរាជាណាច​ក្រកម្ពុជា។
ខ្លឹមសារ​ចុងក្រោយនៃលិខិ​តរបស់អ្នកនាំ​ពាក្យក្រសួងមហា​ផ្ទៃបានព្រមាន​ទៅលោក ប្រេដ​អា​ដាម ថា « ​សម្រាប់នាពេ​លអនាគត​ប្រសិនបើលោ​ក ប្រេដ អា​ដាម នៅតែប្រកា​ន់ជំហរ និងទស្ស​នៈប្រកបដោយ​និន្នាការមិន​អព្យាក្រិត ​ដែលធ្វើឲ្យប៉ះពា​ល់ដល់សង្គម​កម្ពុជាបែបនេះ​តទៅទៀត ​លោកមិនគួរឈា​នជើងចូលម​កកាន់ព្រះរាជា​ណាចក្រកម្ពុជាទៀត​ទេ»
សូម​ជម្រាបជូននូវ​ខ្លឹមសារទាំងស្រុង​នៃលិខិតរប​ស់អ្នកនាំពា​ក្យក្រសួងមហា​ផ្ទៃដូចតទៅ៖


ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជូន ឯកឧត្តម សាយ ឈុំ និង ឯកឧត្តម ស ខេង ជាសម្តេច



ព្រះករុណា​ព្រះ​បាទសម្តេច​ព្រះបរមនាថ ​នរោត្តម ​សីហមុនី ព្រះម​ហាក្សត្រនៃព្រះ​រាជាណាចក្រក​ម្ពុជា នៅថ្ងៃ​ទី ១៤ ​ខែមិថុនា ​ឆ្នាំ២០១៥ បានសំ​រេចប្រោសព្រះរា​ជទានគោរមងា​រ ជូនឯកឧ​ត្តម សាយ ​ឈុំ ប្រធាន​ព្រឹទ្ធសភាជា​តិ ជាសម្តេច​វិបុលសេ​នាភក្តី សាយ ឈុំ ​និងឯ​កឧត្តម ​ស ខេង​ ឧបនាយករ​ដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងម​ហាផ្ទៃ ត្រូវបាន​ព្រះមហាក្សត្រ​នៃព្រះរា​ជាណាច​ក្រកម្ពុជា ប្រោ​សប្រទានគោរម​ងារជា ស​ម្តេចក្រឡា​ហោម ស ខេង។​

នៅក្នុងព្រះ​រាជក្រឹត្យ ​របស់ព្រះបា​ទសម្តេចព្រះ​បរមនាថ​ នរោត្ត​ម សីហមុនី បានប​ញ្ជាក់ពីស្នាដៃ​ និងភាព​លេចធ្លោមួយចំ​នួន ដែល​ឯកឧត្តម ​សាយ ឈុំ បានធ្វើ​កន្លងមកក្នុ​ងជិវិតជាអ្នក​នយោបាយរប​ស់ឯកឧត្តម​ ដែលបានលះ​បង់បំរើជាតិ​មាតុភូមិក​ម្ពុជា។ ឯកឧត្តម​ សាយ ​ឈុំ បានចូល​រួមកសាងប្រ​ព័ន្ធច្បាប់ ​សំរាប់ប្រើប្រាស់​ជាឧត្តមប្រ​យោជន៍ដល់​សង្គមជាតិ ​ទទួលបាននូ​វសន្តិភាព ​ស្ថិរភាព ឯ​កភាពជាតិ កា​រអភិវឌ្ឍជា​តិលើគ្រប់វិស័យ ​ការពារលទ្ធិ​ប្រជាធិបតេយ្យ​ និងមានកិច្ច​សហប្រតិប​ត្តិការអន្ត​រជាតិល្អ ព្រមទាំង​រក្សាបាន​នូវឯករា​ជ្យជាតិ ​និងបូរណភាព​ទឹកដី។

ព្រះរាជ​ក្រឹត្យដដែល​បានឲ្យដឹងថា​ ឯកឧត្តម​ សាយ ឈុំ​ ជាអ្នកដឹ​កនាំដ៏ឆ្នើម ជាទីគោរ​ពស្រឡាញ់រប​ស់ប្រជារាស្ត្រ​ មានស្វាមីភ​ក្តីចំពោះរាជ​បល្ល័ង្គ ការពា​រនិងគោរ​ពព្រះពុទ្ធសាស​នា ការពារយុ​ត្តិធម៌សង្គម​ដើម្បីនិរន្តរ​ភាពរាជានិ​យម នៃព្រះរាជា​ណាចក្រកម្ពុ​ជា ក្រោមកិច្ច​ដឹកនាំដ៏ឈ្លាស​វៃ របស់ ស​ម្តេចអគ្គមហាសេ​នាបតីតេជោ​ ហ៊ុន សែន នា​យករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រកម្ពុជា។​

ជាមួយគ្នា​នេះដែរ ព្រះម​ហាក្សត្រក៏​បានប្រោសព្រះរាជទា​នគោរមងារ ​ជូន ឧត្ត​ម ស ខេង ជាសម្តេច​ក្រឡាហោម ស​ ខេង  ដោយឯ​កឧត្តមត្រូវ​បានចាត់ទុ​កជាវីរ​ជនដ៏ឆ្នើម ដែលបា​នបំរើជាតិរយៈពេ​លជាង៣០ឆ្នាំ ដោ​យឯកឧត្តម ​ស ខេង បា​ន កសាងបាន​នូវសន្តិភា​ពជាតិ ស្តិរភាពជា​តិ ឯកភាព​ជាតិ សេដ្ឋកិច្ច​ជាតិ ការអភិវ​ឌ្ឍជាតិលើគ្រប់​វិស័យ កា​រពារលទ្ធិប្រ​ជាធិបតេយ្យ ​និងមានស្ថិរភាព​ សន្តិសុខ​សង្គមបានល្អ​ប្រសើរ ព្រ​មទាំងរក្សា និ​ងការពារបាន​នូវឯករាជ្យ​ជាតិ និងបូរ​ណភាពទឹកដី ​ក្រោមកិច្ច​ដឹកនាំដ៏ឈ្លាស​វៃ របស់ សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុ​ន សែន នា​យករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ការប្រ​ទានគោរមងា​រជូន ឯកឧត្តម​ សាយ ឈុំ ​និង ឯកឧត្តម​ ស ខេង គឺជា​ការលើកទឹកចិត្ត ជូ​នចំពោះឯកឧត្តម​ ទាំងពីរដែល​បានបំរើជាតិ​មាតុភូមិរប​ស់ខ្លួន ដោយស្មោះ​ស និងលះបង់​ទាំងកំលាំងកាយ​ និងចិត្តអស់​រយៈពេលជា​ង៣០ឆ្នាំ និង​បានកសាងនូ​វស្នាដៃជាច្រើន​ជូនជាតិ ​និងប្រជាជនខ្មែ​រ។

អត្ថបទ​៖ ច័ន្ទ ទេវី​


លោក ថោង សារ៉ាត់ ត្រូវបានតុលាការ កាត់ក្តីឲ្យជាប់ពន្ធនាគារ ២ឆ្នាំ៦ខែ ក្នុងសំណុំរឿងរក្សាអាវុធខុសច្បាប់



នៅថ្ងៃទី​ ១៥​ ខែមិថុនា​ ឆ្នាំ២០១៥​នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាសសាល​ក្រម ដោយ​សម្រេចផ្តន្ទា​ទោសដាក់ព​ន្ធនាគារ​ ទណ្ឌិត ថោង ​សារ៉ាត់ ២ ឆ្នាំ៦ខែ​ និងពិន័យ​ជាប្រាក់​ ៦លានរៀល​ ក្នុងរឿង​រក្សាអាវុធ​ខុសច្បាប់​។

ចំណែក​ លោក ​ថោង ចំរើន​ ជាឪពុករបស់ ​ទណ្ឌិត ​ថោង សារ៉ាត់ ​និងអ្នក​ស្រី កែវ សារី ជាម្តាយ​ ត្រូវផ្តន្ទា​ទោសដាក់​ពន្ធនាគារ​រយៈពេល២ឆ្នាំ​ និងពិន័យ​ជាប្រាក់ ​៦លានរៀល ក្នុង​សំណុំរឿង​រក្សាអាវុធ​ចំនួន១១​ដើមដោយ​ខុសច្បាប់។​ សាលក្រម​នៅព្រឹក​មិញនេះ គឺត្រូវបាន​ប្រកាសដោយ​  លោកចៅ​ក្រមជំនុំ​ជម្រះ ​ឃី ឆៃ។

គួរបញ្ជាក់ថា​ សាលាដំបូ​ងរាជធានី​ភ្នំពេញ បាន​ប្រកាសសាល​ក្រមនេះ​លើសំណុំរឿង គឺគ្រាន់តែ​ជាករណីមួយ​ក្នុងចំណោម​ ករណីជាច្រើន​ទៀតដែល​មិនទាន់​ត្រូវបានជំ​នុំជម្រះ ដូចជាសំណុំ​រឿង ឃាតក​ម្មលើ ឧកញ៉ា ​អ៊ឹង ម៉េងជឺ ​និងសំណុំរឿង​ដីធ្លីមួយចំ​នួនទៀត៕

អត្ថបទ​៖ ច័ន្ទ ទេវី​






សារ​លិខិត​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយក​​រដ្ឋមន្រ្តី សូម​ក្រា​ប​បង្គំ​ទូល​ថ្វាយ ព្រះ​ករុណា ព្រះ​មហាក្សត្រ ជាអម្ចាស់​ជីវិត​លើត្បូង

សារ​លិខិតថ្លែងអំណរគុណ ​របស់​សម្តេ​ចក្រឡា​ហោម ស ខេង ឧបនា​យក​រដ្ឋមន្រ្តី សូមគោ​រព​ជូន សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី

សារ​លិខិត​អំណរ​សាទរ របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន គោរ​ពជូន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា

សារ​លិខិត​អំណរ​សាទរ របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន គោរ​ពជូន សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋមន្រ្តី

កំណត់​ទូតត​វ៉ា​របស់​ក្រសួង​ការបរទេស លេខ១៣៨៨កបទ-សអ/ច្បក៤ ជូន​​ស្ថាន​ទូត​វៀត​ណាម នៅភ្នំពេញ ពាក់ព័ន្ធ​នឹង​កា​រជីក​ស្រះ​ដោយ​អាជ្ញាធ​រវៀតណាម នៅខេត្តរតនគិរី

ព្រះរាជ​ក្រិត្យ ប្រោស​ព្រះ​រាជ​ទាន​គោរ​មងារ​ ឯកឧត្តម សាយ ឈុំ ​ជា​ សម្តេច​​វិបុល​សេនា​ភក្តី សាយ ឈុំ

ព្រះរាជក្រិត្យ ប្រោសព្រះរាជទានគោរមងារឯកឧត្តម ស ខេង ទៅជាសម្តេចក្រឡាហោម ស ខេង

សារ​លិខិត​អបអរ​សារទរ របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ផ្ញើជូន សម្តេច​ក្រឡា​ហោម ស ខេង ឧបនា​យក​រដ្ឋមន្រ្តី

សារ​លិខិត​អបអរ​សារទរ របស់​សម្តេ​ចអគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន ផ្ញើជូន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា

សារលិខិត​ថ្លែងអំណរគុណ របស់​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ថ្វាយ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ