Friday, October 11, 2019

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ចេញវីដេអូផ្លូវការមាន​រយៈពេល១៣នាទី និង១០វិនាទី ស្តីពីការ​ «ឆ្លើយសារភាពរបស់ជនជាប់សង្ស័យ រស់ គឹមសៀង នៅខេត្តកំពង់ធំ ហើយដែលត្រូវបានតុលាការ សម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន »

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ចេញវីដេអូផ្លូវការមាន​រយៈពេល១៣នាទី និង១០វិនាទី ស្តីពីការ​ «ឆ្លើយសារភាពរបស់ជនជាប់សង្ស័យ រស់ គឹមសៀង នៅខេត្តកំពង់ធំ ហើយដែលត្រូវបានតុលាការ សម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន »
សូមបញ្ជាក់ផងដែរថា ឈ្មោះ រស់ គឹមសៀង ជាប្រធានយុវជនក្រុមឧទ្ទាមក្រៅច្បាប់ខេត្តកំពង់ធំ ដែលបាន​ចេញទៅ​ទទួល​ផែនការ​ធ្វើរដ្ធប្រហារពីទណ្ឌិត សម រង្សី មួរ សុខហួរ និងអេងឆៃអ៊ាង នៅប្រទេស ម៉ាឡេស៊ីកាលពី ថ្ងៃទី១៦/០៨/២០១៩ ហើយ​ដែលត្រូវ​បានសមត្ថកិច្ចនគរបាលខេ​ត្តកំពង់ធំចាប់ខ្លួនបានកាលពីថ្ងៃ​ទី០១/០៩/២០១៩
សូមអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖















លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគ ណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
សំរាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖
១) សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព។
២) បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
– កិច្ចព្រមព្រៀងស្តីពីផលស្ដុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយនៃអង្គការសហប្រជាជាតិ៕











សន្និសីទសារព័ត៌មាន ស្ដីពី "សក្កានុពលនៃការវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា" រៀបចំដោយ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល



សន្និសីទសារព័ត៌មាន ស្ដីពី "សក្កានុពលនៃការវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា"  រៀបចំដោយ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩