Saturday, October 16, 2021

ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ស្ដេចយាងបំពេញព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ

 

 នាវេលាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នងព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៩ឆ្នាំ ការយាងចូលព្រះទិវង្គតនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាបរិវេណព្រះវិហារព្រះកែវមរតក ព្រះបរមរាជវាំង។ 

 ១៥ តុលា ២០១២ – ១៥ តុលា ២០២១ 
សូមថ្វាយមហាព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ

លិខិតមិត្តអ្នកអាន៖ ភាពជាដៃគូសន្តិសុខត្រីភាគី AUKUS និងភាពចាំបាច់សម្រាប់ឯកភាពអាស៊ាន

 

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុន ឃាង សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក បកស្រាយអំពី ភាពជាដៃគូសន្តិសុខត្រីភាគី AUKUS និងភាពចាំបាច់សម្រាប់ឯកភាពអាស៊ាន។ 

ខាងក្រោមជាទស្សនៈរបស់លោកបណ្ឌិត អ៊ុន ឃាង៖