Friday, June 15, 2018

(សូមទស្សនាវីដេអូ) លេាកឧបនាយករដ្ឋ​​ម​ន្ត្រី ទៀ បាញ់ ជំរុញដល់ក្រុមការងារគណប​ក្សប្រជាជនគ្រប់លំដាប់ថ្នាក់បន្ត​ព​ង្រឹងសកម្មភាពការងារស្នូលរបស់ខ្លួន

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង​ ការពារជំងឺអុតក្តាម​ ជំងឺសារទឹក​ គោ ក្របី ​ស្ថិតនៅឃុំ​ហាន់ជ័យ​ ស្រុកកំពង់សៀម​

កំពង់ចាម៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអញ្ជើញចូលរួមក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺអុតក្តាម ជំងឺសារទឹក គោ ក្របី ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថាការចាក់វ៉ាក់សាំងនេះ ក្នុងគោលបំណង ដើម្បីការពារកុំអោយសត្វចិញ្ចឹម (គោ ក្របី ) នេះឆ្លងជំងឺ ប្រសិនបើយើងមានការធ្វេសប្រហែសបន្តិច អាចអោយសត្វគោ ក្របី ឈឺស្លាប់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងពេលវេលាផងដែរ។
លោកបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់ពីបញ្ហារចាក់ថ្នាំបង្ការនេះទេ ដោយគិតថាសត្វរបស់គាត់មិនទាន់ឈឺផង ហេតុអ្វីត្រូវចាក់ថ្នាំ នេះហើយជាកត្តាដ៏ចម្បងដែលបណ្តាលអោយផ្ទះជំងឺ អ៊ុតក្តាម និងសារទឹក នាពេលកន្លងមកក្នុងឆ្នាំ២០១៧ ក្នុងឃុំកោះសំរោង បណ្តាលឲ្យសត្វគោ ក្របី ឈឺជាបន្តបន្ទាប់ ហើយអាជ្ញាធរ រួមនឹងមន្ត្រីជំនាញពសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះទប់ស្កាត់ចាក់ថ្នាំការពារបានទាន់ពេលវេលា។

បន្ថែមពីនោះ លោក គួច ចំរើន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ យកទៅផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋដែលមិនបានចូលរួម សូមយកសត្វ គោ ក្របី មកចាក់ថ្នាំបង្ការនេះ ដោយមិនគិតប្រាក់ឡើយ៕

 



(សូមទស្សនាវីដេអូ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុម​បេក្ខជនឈរឈ្មោះបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦

អតីតនាយករដ្ឋមន្រ្តីថៃ លើកឡើងថា លោកផ្ទាល់គឺពេញចិត្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន គឺលេខ១តែម្តង!

នៅល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ អតីតនាយករដ្ឋមន្រ្តីប្រទេសថៃ នៅសណ្ឋាគារសាំងហ្រ្គីឡា។ នៅក្នុងឱកាសនោះ ក៏មានក្រុមគ្រួសារសាច់ញាត្តិ និងតំណាងក្រុមហ៊ុនធំៗរបស់ថៃជាច្រើនក៏បានចូលរួមផងដែរ។
អតីតនាយករដ្ឋមន្រ្តីថៃ មានសេចក្តីរីករាយយ៉ាងខ្លាំងដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់កិត្តិយសអោយលោក និងក្រុមគ្រួសារ បានជួបសម្តែងការគួរសមក្នុងលក្ខណៈ ជាបងប្អូនប្រកបដោយភាពស្និទ្ឋស្នាល និងកក់ក្តៅបំផុត។ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាប្រសិនបងប្អូនកម្ពុជាត្រូវការអ្វីអោយលោកជួយ គឺលោកនឹងរីករាយជួយដល់កម្ពុជា។
គួរបញ្ជាក់ថា មកទល់ពេលនេះ គឺទំនាក់ទំនងល្អជាបងប្អូនរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ មានរយៈពេល៣០ឆ្នាំហើយ ហើយនៅពេលនេះ អតីតនាយករដ្ឋមន្រ្តីថៃក៏មានអាយុ៨៤ឆ្នាំហើយដែរ។
លោក ឆាវវ៉ាលីត កោតសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនៅតែមានវ័យក្មេង ស្រស់ថ្លានិងមានសុខភាពមាំទាំដដែល។ ចំពោះលោកផ្ទាល់គឺពេញចិត្ត និងបានកោតសររសើរចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន គឺលេខ១តែម្តង!។
ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ គឺបានចាត់ទុក លោក ឆាវវ៉ាលីត ជាចំណែកដ៏សំខាន់មួយក្នុងការជួយសម្របសម្រួល ឈានទៅរកកិច្ចចរចារជាមួយគ្រប់ភាគីនយោបាយ ដែលបានបញ្ចប់សង្រ្គាម និងនាំមកនូវសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល។
មុននឹងបញ្ចប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់អតីតនាយករដ្ឋមន្រ្តីថៃ ដែលបានចូលរួមជួយដល់កម្ពុជាកន្លងមក ព្រមទាំងបានជូនពរ លោក ឆាវវ៉ាលីត មានសុខភាពល្អគ្រប់ពេលវេលាទាំងអស់។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទៅដល់អាកាសយានដ្ឋានយោធាដនមឿងទីក្រុងបាងកក ដើម្បីចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម(CLMV)លើកទី៩ នៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨។
ក្រៅពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេស ACMECS និងប្រទេសCLMV ក៏បានអញ្ជើញទៅទីក្រុងបាងកកប្រទេសថៃដូចគ្នាដែរ ដើម្បីចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS)លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម (CLMV) លើកទី៩ ដែលនិងប្រារព្វធ្វើឡើងនៅថ្ងៃទី១៥-១៦មិថុនា។
លោក ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានយោធាដនមឿង ទីក្រុងបាងកក ប្រទេសថៃ កាលពីវេលាម៉ោង១៦និង៤០នាទី ម៉ោងនៅទីក្រុងបាងកក ប្រទេសថៃ ក្រោមវត្តមាននៃការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីឯកឧត្តមArkhom Terpittayapaisith រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លោក ឡុង វីសាលោ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់កម្ពុជាប្រចាំប្រទេសថៃ និងភរិយា ព្រមទាំងវត្តមាន លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំប្រទេសថៃជាច្រើនរូប។ តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងកិច្ចប្រជុំកំពូលCLMV លើកទី៩ លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACMECS លើកទី៨៕





លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦

ស្វាយរៀង៖ នារសៀលថ្ងៃព្រហស្បតិ៍ទី១៤ ខែមិថុនា ឆ្នាំ២០១៨ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមា​ជិកាគណៈអចិន្រ្តៃយ៍គណៈ​កម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ជាមួយសមាជិក សមាជិកាគណបក្សស្រុក-ឃុំ និងភូមិ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សរុបចំនួនប្រមាណ៦៦២នាក់ ។
មានប្រសាសន៍ក្នុងពិធីនេះ លោកស្រីឧបនាយករដ្ឋមន្ត្រី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយា ដែលជានិច្ចកាលតែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន ដល់បងប្អូននិងរួមសុខទុក្ខជាមួយ បងប្អូនជនរួមជាតិទាំងអស់ និងតែងតែជួយដោះស្រាយទុក្ខលំបាក សព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ធ្វើអោយប្រជាពលរដ្ឋរស់់នៅក្រោមតំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។
លោកស្រីបានបន្តថា បច្ចុប្បន្នខេត្តស្វាយរៀងកំពុងមានការអភិវឌ្ឍគ្រប់ទីកន្លែងដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទាំងពុទ្ធិចក្រ និងអាណាចក្រ រួមមាន វត្តអារាម ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងអគារសំណង់អាគាររោងចក្រសហគ្រាសជាច្រើន ដែលឆ្លើយតបនិងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងជាច្រើននាក់។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលក៏បានដោះស្រាយជាបន្ត បន្ទាប់ផងដែរ នូវបញ្ហាអគ្គិសនីសម្រាប់ខេត្តស្វាយរៀងនិងមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ចាប់ពីទីក្រុងដល់ជនបទ ដែលរាជរដ្ឋាភិបាលកំពុងជំរុញការយកចិត្ត ទុក្ខដាក់តបណ្តាញពង្រីកសេវាពីទីក្រុងមកជនបទស្ទើគ្រប់ទីកន្លែងទៅហើយ។

ជាចុងបញ្ចប់នៃកម្មវិធីលោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ហើយសូមកុំភ្លេចទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខទាំងអស់គ្នា៕






លោក អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តការងារ ​និងរៀបចំផែនការ​ការងារឆ្ពោះ​ទៅកាន់ការបោះឆ្នោត​


ព្រះវិហារ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ និងរៀបចំផែនការការងារឆ្ពោះទៅកាន់ការ បោះឆ្នោត ព្រមទាំងបានដាក់ទិសដៅសម្រាប់យកទៅអនុវត្តជាក់ស្តែងដល់ប្រធាន អនុប្រធានក្រុមបក្សចុះជួយឃុំទាំង ០៦ ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ផងដែរ៕



អាជ្ញាធរជាតិអប្សរាចុះ អនុស្សារណៈយោគយល់​ជាមួយអាជ្ញាធរ​ DASTA ប្រទេសថៃ​ ស្តីពីការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយចីរភាព​

នៅទីក្រុងបាងកកនៃប្រទេសថៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរ DASTA (Designated Area for Sustainable Tourism Administration) របស់ប្រទេសថៃ បានចុះអនុស្សារណៈយោគយល់គ្នាជាផ្លូវការ ក្រោយបានជួបពិភាក្សា និងសិក្សាពីគ្នាអស់រយៈពេលជាងមួយឆ្នាំមក។
សារៈសំខាន់នៃពិធីចុះអនុស្សារណៈគឺ ដើម្បីបង្កើតកិច្ចសហការសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងជំនាញនៃការគ្រប់គ្រងទេសចរណ៍ប្រកបដោយចីរភាព ដោយផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួនដូចជា ការស្រាវជ្រាវទេសចរណ៍ ការផ្លាស់ប្តូរអ្នកជំនាញទេសចរណ៍ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងនានាពាក់ព័ន្ធនឹងការគ្រប់គ្រងទេសចរណ៍ ការធ្វើទស្សនកិច្ចចុះសង្កេតដើម្បីស្វែងយល់ និងដកពិសោធន៍ការងារ ការបណ្តុះបណ្តាលអំពីគំរូនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងការបណ្តុះបណ្តាលវគ្គជំនាញទេសចរណ៍ផ្សេងៗជាដើម។
លោក សុខ សង្វារ តំណាង លោកអគ្គនាយកអាជ្ញាជាតិអប្សរា បានបញ្ជាក់ថា ការសម្រេចចិត្តចុះអនុស្សារណៈយោគយល់ជាមួយអាជ្ញាធរ DASTA គឺក្នុងគោលដៅពង្រឹងទំនាក់ទំនងលើវិស័យគ្រប់គ្រងទេសចរណ៍ ដោយហេតុថា កិច្ចការចម្បងរបស់អាជ្ញាធរនេះគឺផ្តោតសំខាន់ទៅលើចីរភាពទេសចរណ៍នៅតំបន់ទាំង៥គឺ Koh Chang Islands, Pataya City, Sukhothai-Kamphaengphet Historic Parks, Leoi Province និង U-Thong ដែលបានកំណត់ដោយព្រះរាជក្រឹត្យ។
លោក Nalikathibhag Sangsnit បញ្ជាក់ថា ភាពជោគជ័យនៃការគ្រប់គ្រងរមណីយដ្ឋានអង្គរ គឺជាចំណុចដែលធ្វើឲ្យក្រុមការងាររបស់លោកកោតសរសើរយ៉ាងខ្លាំង។ លោកជឿជាក់ថា តាមរយៈទំនាក់ទំនងនេះ ក្រុមការងារលោកនឹងទទួលបានបទពិសោធន៍ល្អៗបន្ថែមទៀត ក្នុងការរៀបចំតំបន់ទេសចរណ៍ DASTA។ ជាមួយគ្នានេះដែរ លោកក៏បានអញ្ជើញមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមប្រជុំអំពីការគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោក ក្នុងតំបន់អាស៊ាន ដែលគ្រោងនឹងរៀបចំនៅប្រទេសថៃ ក្នុងខែសីហា ខាងមុខនេះ។

ជាការចាប់ផ្តើមនៃការអនុវត្តលើអនុស្សារណៈយោគយល់គ្នានេះ អាជ្ញាធរ DASTA បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា ទៅកាន់រមណីយដ្ឋានសុខោទ័យ ដែលជាបេតិកភណ្ឌពិភពលោកមួយ ដើម្បីដកស្រង់បទពិសោធន៍ពីការងារគ្រប់គ្រងទេសចរណ៍នៅទីនោះ៕


លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់​ ជំរុញដល់ក្រុមការ​ងារគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់បន្តពង្រឹងសកម្មភាពការងារស្នូលរបស់ខ្លួន

សៀមរាប៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃគណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប បានជំរុញដល់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុក បង្កើនការពង្រឹងពង្រីកសកម្មភាពការងារស្នូលរបស់ខ្លួន បន្តរក្សាឱ្យបាននូវប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា ដោយឈរលើមាគ៌ាដឹកនាំរបស់គណបក្ស ក៏ដូចជារាជរដ្ឋាភិបាល ដើមី្បឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ។​ លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះជួយមូលដ្ឋានក្រុង ស្រុក ក្នុងខេត្តសៀមរាប ដែលធ្វើឡើងនៅទីស្នាក់ការគណបក្ស​ប្រជាជនខេត្ត។
លោក ទៀ បាញ់ ក៏បានលើកឡើងផងដែរនូវគោល​ការណ៍​របស់គណបក្សប្រជាជនកម្ពុជាដើមី្បទុកជាត្រីវិស័យចង្អុលបង្ហាញដល់ក្រុមការងារគ្រប់ថ្នាក់យកទៅអនុវត្ត ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ និង បានក្រើនរំលឹកដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គ្រប់គ្រង-កសាងបន្ថែមកម្លាំងសកម្មជនប្រកបដោយសមត្ថភាព ពង្រឹងនិងពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូលដ្ឋាន និង ក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍របស់សមាជិក និង ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខ។
លោក ទៀ បាញ់ ក៏បានបញ្ជាក់ថា ការអនុវត្តភារកិច្ច តួនា​ទីរបស់ខ្លួន មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវធានាឲ្យខាងតែបាននូវប្រសិទ្ធភាព និរន្តរភាព ក្នុងការគ្រប់​គ្រងរដ្ឋបាលឃុំ សង្កាត់ និង ការអភិវឌ្ឍន៍មូលដ្ឋាន ការផ្តល់សេវា និង ការដោះស្រាយរាល់បញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ហើយបញ្ហាប្រឈមនានាដែលនៅសេស​សល់ពីមុនមក ត្រូវបន្តដោះស្រាយជូនប្រជាពលរដ្ឋ ស្របតាមលិខិតបទដ្ឋានគតិយុត្តិនៃច្បាប់ឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ លោក ទៀ បាញ់ ក៏បានជំរុញផងដែរ ដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវបន្តនូវប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា រួមគ្នាជួយដោះស្រាយរាល់ទុក្ខលំបាក និង សំណូមពររបស់ប្រជាពលរដ្ឋ។
លោក ទៀ បាញ់ ក៏បានធ្វើការជំរុញដល់អាជ្ញាធរ សមត្ថ កិច្ចគ្រប់ ក្រុង ស្រុក បង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ក្នុងឱកាសដែលគ្រប់គណបក្សនយោបាយ ធ្វើការឃោសនារកសម្លេងគាំទ្រគណបក្សខ្លួន និង នៅថ្ងៃបោះឆ្នោត នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ដើមី្បកុំឲ្យមានកើតនូវអំពើហិង្សាសំខាន់លើសុវត្ថិភាពចរាចរណ៍ក្នុងពេលដែលពួកគាត់អញ្ជើញទៅកាន់ ការិយាល័យបោះឆ្នោត ក្នុងការធានាសុវត្ថិភាពដល់ពួកគាត់ផងដែរ។ លោក ទៀ បាញ់ ក៏ធ្វើការថ្លែងអំណរគុណលោក លោកស្រី ដែលបានបរិច្ចាគទ្រព្យផ្ទាល់ខ្លួន ក្នុងការគាំទ្ររាល់សកម្មភាព នៃការអភិវឌ្ឍន៍លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋានភូមិ ឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានធ្វើការក្រើនរំលឹកដល់គ្រប់ក្រុង ស្រុក ត្រូវធ្វើការណែនាំដល់គ្រប់គណបក្សឃុំ សង្កាត់ ធ្វើការគ្រប់គ្រង និង ពង្រឹងពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូលដ្ឋាន ដើមី្បឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខ និង ត្រូវបន្តការអនុវត្តនូវតួនាទី ភារកិច្ច ដើមី្បធានាឲ្យខាងតែបាននូវប្រសិទ្ធភាព និន្តរភាព។

ក្នុងឱកាសនោះដែរក៏មានការប្រគល់លិខិតថ្លែង អំណរគុណដល់ អស់លោក លោកស្រី ដែលបានបរិច្ចាគទ្រព្យផ្ទាល់ខ្លួន ក្នុងការគាំទ្ររាល់សកម្មភាពនៃការអភិវឌ្ឍន៍ ៕










(សូមទស្សនាវីដេអូ) លិខិតចំហរពីប្រជាជនកម្ពុជា៖ មន្ត្រីអាមេរិកមិនគួរវាយប្រហារដ៏ងងើលនិងអយុត្តិធម៌មកលើកម្ពុជាសោះឡើយ!

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី គឺជាទ្រង់សិរិមតៈទី២ ក្នុងនយោបាយចាស់ របស់អាមេរិក

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទវិភាគមួយក្រោមចំណងជើងថា «សម រង្ស៊ី គឺជាទ្រង់សិរិមតៈទី២ ក្នុងនយោបាយចាស់ របស់អាមេរិក» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ការសម្រេចរបស់ ក្រសួងរតនាគារជាតិសហរដ្ឋអាមរិក ទាំងបំពានលើកិច្ចការកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យភាពមួយ ក្រោមការជំរុញរបស់អ្នកនយោបាយអាមេរិកមួយចំនួន ដែលជាចៅហ្វាយនាយ របស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ សម រង្ស៊ី និងកឹម សុខា ដោយដាក់​រូប លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមច្បាប់គ្លូប៊ល ប៊ែកនីតស្គី (Global Bagnitsky) បាននិងកំពុងធ្វើឱ្យក្រុមអ្នកនយោបាយឧទ្ទាមខុសច្បាប់ ដែលតែងតែធ្វើនយោបាយប្រជាភិថុតិ បំផ្លាញជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជនមានមោទនភាពភ្លេចខ្លួន និងរហូតដល់និយាយអរគុណអាមេរិក ដែលបានរំលោភបំពានលើកិច្ចការផ្ទៃក្នុង និងប្រព័ន្ធច្បាប់កម្ពុជា។
សន្តានជាក្រុមជនក្បត់ជាតិ និងក្បត់ប្រជាជនរបស់ក្រុម សម រង្ស៊ី និងក្រុម កឹម សុខា ពិតជាមិនខ្វល់ឡើយនូវកិត្តិយសជាតិ ប៉ុន្តែពួកគេពិតជារីករាយឱនក្បាលបម្រើជនបរទេស និងពេញចិត្តយកអធិបតេយ្យភាពជាតិ ទៅដាក់ក្រោមបាតជើងជនបរទេស ឱ្យជនបរទេសជាចៅហ្វាយនាយរបស់ខ្លួន មាក់ងាយប្រជាជាតិខ្មែរក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ជាស្ថាប័ននៃប្រទេសមហាអំណាចមួយនឹងគេដែរ បែរជាក្រសួងរតនាគារជាតិអាមេរិក ធ្វើសេចក្តីសម្រេចមួយដែលខ្វះវិចារណញ្ញាណ និងបំពានទាំងស្រុងលើឯករាជ្យ អធិបតេយ្យភាពជាតិនៃកម្ពុជា ធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់ ចំពោះលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមការញុះញង់របស់ក្រុមអ្នកនយោបាយរត់ចោលស្រុក និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន ដែលមានរបៀបវារៈនយោបាយប្រឆាំងនឹងកម្ពុជា គាំទ្រនូវបុព្វហេតុក្រុមប្រឆាំង ដែលជាកូនចឹងរបស់ខ្លួនបំផ្លាញខ្មែរ។ ទង្វើនេះហាក់ដូចជាការសងសឹកមួយ ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងប្រជាជនខ្មែរ ដែលចៅហ្វាយនាយ បានធ្វើជំនួសឱ្យកញ្ជះនយោបាយរបស់ខ្លួនក្នុងចេតនាបំផ្លាញ នូវកិត្យានុភាពជាតិខ្មែរនៅលើឆាកអន្តរជាតិ និងជាការហុចដងដាវឱ្យក្រុមអ្នកនយោបាយរត់ចោលស្រុកបន្តធ្វើទុក្ខបុកម្នេញ ហែកហួរកម្ពុជា រារាំងដល់ដំណើរឆ្ពោះទៅមុខ ប្រកបដោយភាពវិជ្ជមានលើវិថីសន្តិភាព និងការអភិវឌ្ឍ។ សងសឹកព្រោះថា ខ្លួនមិនអាចជួយស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិ ឱ្យរស់ឡើងវិញបាន និងមិនអាចជួយឱ្យក្រុមជនក្បត់ជាតិ ១១៨ នាក់បានសិទ្ធិធ្វើនយោបាយវិញ។
អ្វីដែលក្រុមអ្នកនយោបាយអាមេរិក ព្យាយាមចាត់វិធានការ ជាឯកតោភាគីលើឥស្សរជនន​យោបាយ​ ខ្មែរមកពីគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសចេញពីគំនរផេះផង ឈាមនិងទឹកភ្នែក និងកេរតំណែលអាក្រក់នៃការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញដោយការទម្លាក់គ្រាប់បែកជិត ៣លានតោនរបស់អាមេរិក គឺជាផែនការដ៏អាក្រក់ក្នុងការជួយស្រោចស្រង់ជីវិត ក្រុមជនក្បត់ជាតិរត់ចោលស្រុក និងបន្តរុញឱ្យក្រុមនេះ បំផ្លាញកម្ពុជាតាមផែនការបដិវត្តន៍ពណ៌ដ៏ឆ្កួតលេលារបស់ខ្លួន។ ប៉ុន្តែពួកគេនឹងមិនអាចជួយសង្គ្រោះក្រុមក្បត់ជាតិនេះបានឡើយ ព្រោះពួកគេមិនត្រូវបានប្រជាជនស្វាគមន៍ ហើយកម្ពុជាក៏មិនត្រូវការមនុស្សកញ្ជះបរទេសដូចក្រុម សម រង្ស៊ី និងកឹម សុខា នេះដែរ! ពួកគេនឹងបន្តបរាជ័យកាន់តែខ្លាំង ថែមទៀត និងកាន់តែអាម៉ាសខ្លាំងថែមទៀត ដែលមិនអាចធ្វើអ្វីកម្ពុជាកើត ឬបំផ្លាញកម្ពុជាតាមចិត្តចង់ដូច ដែលពួកគេបានធ្វើមកលើកម្ពុជាកាលពីអតីតកាលជាមួយសេនាប្រមុខលន់ នល់ និងទ្រង់សិរិមតៈ។
ពលរដ្ឋខ្មែរពិតជាចាំមិនភ្លេចឡើយ បណ្តាំប្រវត្តិសាស្ត្រពីអតីតកាលដែលមេគំនិតរដ្ឋប្រហារទម្លាក់សម្តេចឪ នរោត្តម សីហនុ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានបង្ហាញនូវវិប្បដិសារី ស្តាយក្រោយជាទីបំផុត ដែលបានជឿលើអាមេរិកគ្រប់បែបយ៉ាង។ ចំណែកសេនាប្រមុខ លន់ នល់ បានត្រឹមសម្រក់ទឹកភ្នែកស្តាយក្រោយ ដែលទុកចិត្តលើអាមេរិកពេក ហ៊ានបំផ្លាញខ្មែរ ហើយចុងក្រោយ លន់ នល់ បានត្រឹមចោលឆ្អឹងនៅលើដីចៅហ្វាយនាយខ្លួន ហើយទាញកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមរាប់សិបឆ្នាំទើបបញ្ចប់បាន។ ឥឡូវនេះ ក្រុមជនក្បត់ជាតិរត់ចោលស្រុកមួយក្តាប់តូច បាននិងកំពុងដើរជាន់ដានប្រវត្តិសាស្ត្រចាស់ ជឿលើអ្នកនយោបាយអាមេរិក ញុះញង់ឱ្យអាមេរិក និងក្រុមជនបរទេសដែលជាសម្ព័ន្ធមិត្រ ក្នុងក្រុមអ្នកនយោបាយប្រឆាំងរបស់ខ្លួន ញុះញង់រដ្ឋាភិបាលនៃប្រទេសពួកគេ បំផ្លាញជាតិនិងប្រជាជនកម្ពុជា បំផ្លាញកេរ្តិ៍ឈ្មោះខ្មែរសព្វបែបយ៉ាង ដើម្បីមហិច្ឆតាអំណាចដែលពួកគេបានត្រឹមតែដេកស្រម៉ៃពីបរទេសតែប៉ុណ្ណោះ។ ចុងក្រោយ វាសនារបស់ក្រុមជនក្បត់ជាតិដែលមានទណ្ឌិត សម រង្ស៊ី ដឹកមុខ នឹងមិនខុសពីវាសនាឪពុកខ្លួន សម សារី ឬលន់ នល់ ដែលត្រូវរត់ចោលស្រុក ស្លាប់ចោលឆ្អឹងនៅក្រៅប្រទេសឡើយ ហើយពួកគេនឹងមានវិប្បដិសារីដូចព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងមានឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រជាតិខ្មែរ ក្នុងនាមជាជនក្បត់ជាតិ ឃុបឃិតជាមួយបរទេសបំផ្លាញ ជាតិសាសន៍ឯងឡើយ។
ស្ថិតក្នុងរបៀបវារៈនយោបាយច្បាស់លាស់គឺបំផ្លាញកម្ពុជា និងជាពិសេសត្រៀមបំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ខាងមុខ ក្រុមអ្នកនយោបាយអាមេរិក ដែលជាចៅហ្វាយនាយក្រុមជនក្បត់ជាតិ សម រង្ស៊ី កឹម សុខា នឹងមិនបញ្ឈប់បញ្ជីការដាក់ទណ្ឌកម្មជាឯកតោភាគីប្រឆាំងនឹង ឥស្សរជនខ្មែរនៅត្រឹមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឡើយ គឺច្បាស់ណាស់ពួកគេនឹងធ្វើតាមការ ញុះញង់របស់ក្រុមប្រឆាំងខ្មែរ និងអង្គការសង្គមស៊ីវិលមួយចំនួនទៀតដែលបានធ្វើការចោទប្រកាន់ទាំងងងើល គ្មានមូលដ្ឋានប្រឆាំងនឹងកម្ពុជា។ សំណុំរឿងទាំងនេះគឺពិតជាមិនធ្វើឱ្យពលរដ្ឋខ្មែរភ្ញាក់ផ្អើលឡើយ ប៉ុន្តែពលរដ្ឋខ្មែរភ្ញាក់ផ្អើលនឹងទង្វើប្រទេសស៊ីវិល័យមួយ ដែលត្រូវបានគេលើកតម្កើងថាជាបិតាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ បែរជារំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលរដ្ឋជាសមាជិកគ្មានសិទ្ធិជ្រៀត ជ្រែកលើកិច្ចការផ្ទៃក្នុងរដ្ឋមួយទៀត។ ពលរដ្ឋខ្មែរពិតជាបានដឹងច្បាស់ថា ហេតុអ្វីបានជាក្រុមអ្នកនយោបាយអាមេរិកប៉ុន្មាននាក់ ព្យាយាមហែកកកាយផ្ទៃក្នុងកម្ពុជា និងព្យាយាមមិនរំឮកឡើងវិញនូវភាពអាម៉ាស់ របស់ខ្លួនដែលបានបង្កើតសោកនាដកម្ម រាប់មិនអស់ដល់ពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាទាំងមូលតាមរយៈ ការទម្លាក់គ្រាប់បែកស្រោចលើក្បាលពលរដ្ឋខ្មែរ? ពួកអ្នកនយោបាយទាំងនោះ នឹងមិនហ៊ាននឹកគិតទេ ប៉ុន្តែពួកគេនៅតែបន្តអនុវត្តនយោបាយចាស់របស់ខ្លួនជានិច្ចគឺព្យាយាមធ្វើឪកម្ពុជា។
អ្វីដែលអ្នកនយោបាយអាមេរិក និងក្រុមអ្នកនយោបាយខ្មែរប្រឹងប្រែងធ្វើនៅពេលនេះ គឺមានទិសដៅតែមួយគត់គឺពួកគេព្យាយាមបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា បំបែកបំបាក់ជាតិកម្ពុជា ហើយចាប់ផ្តើមដំបូង គឺព្យាយាមបំបែកបំបាក់ទឹកចិត្តក្នុងជួរកងទ័ព និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីងាយស្រួលឱ្យពួកគេអនុវត្តផែនការក្បត់ជាតិ ព្រោះផែនការនេះត្រូវបានបរាជ័យម្តងរួចមកហើយ នៅក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៣ និងត្រូវបានវាយបំបែកទាំងស្រុងនូវអង្គការចាត់តាំងនយោបាយផ្នែកបដិវត្តន៍ពណ៌នេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ តាមរយៈសាលដីកាតុលាការកំពូលរំលាយ គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែទង្វើប្រមាថជាតិខ្មែរ និងការព្យាយាមបំបែកស្មារតី សាមគ្គីជាតិខ្មែរដោយផ្តើមពីការធ្វើសង្គ្រាមចិត្តសាស្ត្រលើកងកម្លាំងប្រដាប់អាវុធ នេះពិតជានឹងគ្មានប្រសិទ្ធភាពឡើយ ប៉ុន្តែតាមរយៈការសម្រេចរបស់អាមេរិកជាឯកតោភាគី បំពានលើអធិបតេយ្យភាពកម្ពុជានេះ នឹងកាន់តែធ្វើឱ្យកងកម្លាំង ប្រដាប់អាវុធកម្ពុជាកាន់តែរឹងមាំ និងពោរពេញដោយសាមគ្គីភាពកាន់តែខ្លាំងឡើង ដើម្បីបន្តការពារនូវឯករាជភាព អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជាឱ្យបានគង់វង្ស។
ការញុះញង់បំបែកបំបាក់ជាតិពីសំណាក់ក្រុមក្បត់ជាតិ ខ្លួនឯងមួយក្តាប់តូចពីបរទេស និងការប្រមាថរបស់ចៅហ្វាយនាយពួកគេមកលើ កម្ពុជា ធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ និងប្រឈមគ្រប់ឧបសគ្គទាំងអស់ដើម្បីការពារ តម្លៃជាតិខ្មែរប្រឆាំងនឹងការប្រមាថរបស់បរទេស។ វរកងទ័ពកម្ពុជាជាឆ្មាំការពារជាតិ និងប្រជាជន ប្រឆាំងនឹងការឈ្លានពាន និងការជ្រៀតជ្រែកបរទេស និងការពារភាពស្របច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ការពាររដ្ឋធម្មនុញ្ញ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ គ្រប់កាលៈទេសៈ ប្រជាជនកម្ពុជាតម្កល់ផល ប្រយោជន៍ជាតិជាធំ សាមគ្គីភាពជាធ្លុងមួយ លើកតម្លៃជាតិ កិត្យានុភាពជាតិខ្មែរឱ្យខ្ពស់ជានិច្ច។ គ្មានជនណាម្នាក់ បរទេសណាមួយបំបែកបំបាក់ជាតិខ្មែរបានឡើយ ទោះជាពួកគេខិតខំព្យាយាមយ៉ាងណាក៏ដោយ។
ប្រវត្តិសាស្ត្របានបង្រៀនប្រជាពលរដ្ឋខ្មែរច្បាស់ណាស់ទៅហើយថា អាមេរិកមិនបានជួយកម្ពុជាដោយស្មោះត្រង់នោះឡើយ ហើយបង្កប់ដោយផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងការតាំងខ្លួនជាឪរបស់កម្ពុជា។ ប៉ុន្តែអាមេរិកអាចជាឪរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុកដូចជាសម រង្ស៊ី ជាដើម ប៉ុន្តែមិនមែនជាឪកម្ពុជាឡើយ។ កម្ពុជាជាសមាជិកអង្គការសហប្រជាជាតិ ជារដ្ឋអធិបតេយ្យ មានទំនាក់ទំនងដោយស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសផ្សេងទៀតរាប់ទាំងអាមេរិក។
កម្ពុជាពិតជាសោកស្តាយដែលមានជនជាតិខ្លួនមួយក្តាប់តូចវង្វេងជាតិ លក់ខ្លួនឱ្យបរទេសដូចក្រុម សម រង្ស៊ី និងកឹម សុខា ជាដើម ប៉ុន្តែទោះយ៉ាងណា ប្រជាជាតិខ្មែរមួយនេះមិនញញើតនឹងក្រុមជនអគតិនិងក្រុមអ្នកនយោបាយរត់ចោលស្រុក ឬក្រុមបរទេសណាមួយឡើយ ព្រោះកម្ពុជាមានបទពិសោធជាច្រើនរាប់មិនអស់កាលពីអតីតកាលរងគ្រោះយ៉ាងអយុត្តិធម៌ពីសម្បាធនយោបាយ និងគំនាបសេដ្ឋកិច្ច។ កម្ពុជាពេលនេះគឺជាកម្ពុជាពោរពេញដោយសន្តិភាព និងការអភិវឌ្ឍ ហើយកើតចេញពីបាតដៃជនជាតិខ្មែរ ដែលទាំងអស់គ្នាត្រូវថែរក្សាឱ្យគង់វង្ស និងមិនអនុញ្ញាតឱ្យបរទេសណាបំផ្លាញខ្មែរក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទៀតឡើយ។ សម រង្ស៊ី និងគូកនរបស់ខ្លួនដែលជឿងប់ងុលលើអាមេរិក និងបរទេសផ្សេងទៀតថាអាចបំផ្លាញកម្ពុជាដើម្បីជួយស្រោចស្រង់ជីវិតនយោបាយខ្លួនបាននោះគឺពិតជាការយល់សប្តិទាំងថ្ងៃ ហើយ សម រង្ស៊ី គ្រាន់តែជាស្លឹកចេក និងក្លាយជាទ្រង់សិរិមតៈទី២ ក្នុងនយោបាយចាស់របស់អាមេរិកប៉ុណ្ណោះ៕



ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨

អភិបាលខេត្តកណ្តាល ចុះសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានស្តីពីគោលការណ៍សំខាន់ៗក្នងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

កណ្តាល៖ នាព្រឹកថ្ងៃព្រហស្បត៍ទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុកមុខកំពូល លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ស្រុក ឃុំ ភូមិ ស្តីពីគោលការណ៍សំខាន់ៗក្នងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨។

ពិធីសំណេះសំណាលនេះដែរ មានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលស្រុក និងមន្ត្រីរាជការក្នុងរដ្ឋបាល ស្រុក ឃុំ ភូមិ សរុបចំនួន ១៣៧ នាក់ផងដែរ៕





ខេត្តកំពត​ ប្រារព្ធទិវាបរិស្ថានជាតិ​ និងបរិស្ថាន​ពិភពលោក ​៥ មិថុនា ២០១៨​

កំពត៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណអនុវិទ្យាល័យ ឌីប៉ុក មហាសាមគ្គី ក្រុងកំពត ខេត្តកំពត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ” រួមគ្នាដើម្បីលុបបំបាត់ការពុលដោយប្លាស្ទិក ” ដោយមានការចូលរួមពី លោក លោកស្រីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអង្គការស្ការ៉ូ លោកគ្រូ អ្នកគ្រូ យុវជន យុវនារី សិស្សានុសិស្សសរុប ៨០០ នាក់ ។
នៅក្នុងពិធីនេះដែរ លោកអភិបាលខេត្ត បានផ្តល់នូវអនុសាសន៍ល្អៗដល់អង្គពិធីទាំងមូលរួមមាន៖ ការងារបរិស្ថាន គឺជាកិច្ចការដែលត្រូវបានពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងសង្គមជាតិ តំបន់ និងពិភពលោកត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅប្រកបដោយចីរភាព ។
ទាក់ទងទៅនឹងប្រធានបទ “ រួមគ្នាលុបបំបាត់ការពុលដោយប្លាស់ស្ទិក ” លោកបានមានប្រសាសន៍ថា ដោយសារតែប្លាស្ទិក ផលិតមកពីកាកសំណល់ប្រេងចុងក្រោយគេ ដែលមានសារធាតុគីមីគ្រោះថ្នាក់ និងជាកាកសំណល់រឹងមិនងាយរលាយធាតុ ដូចនេះលោក បានស្នើដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ សិស្សានុសិស្សទាំងអស់ត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឲ្យបានច្រើន និងងាកមកប្រើប្រាស់នូវ សម្ភារៈជំនួសប្លាស្ទិកមានដូចជា ថង់ក្រដាស ថង់ក្រណាត់ កន្ត្រកសម្រាប់ដាក់សម្ភារៈជាដើម ។

លោក ជាវ តាយ បានបន្តទៀតថា សូមឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ទទួលខុសត្រូវសំអាតកាកសំណល់ប្លាស្ទិកជាប្រចាំដើម្បីរក្សាបាននូវអនាម័យ សោភ័ណភាពខេត្ត ឲ្យសក្តិសមជាខេត្ត ដែលទទួលបានពានរង្វាន់ផ្ការំដួលបីទង។ ស្នើសុំបងប្អូនទាំងអស់កុំដុតថង់ប្លាស្ទិក ព្រោះវានឹងភាយឧស្ម័នពុលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងស្រទាប់អូហ្សូន។ នៅក្នុងពិធីនេះ លោកអភិបាលខេត្ត បានចែកដបទឹក ជូនដល់អ្នកចូលរួមទាំងអស់ និងដាំដើមឈើនៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ឌីប៉ុក មហាសាមគ្គីផងដែរ៕







នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឆ្លើយតបទៅសហរដ្ឋអាមេរិកវិញយ៉ាងធ្ងន់ៗ ដោយអះអាងថាលោកគ្មានទ្រព្យសម្បត្តិនៅអាមេរិកសម្រប់បង្កកនោះទេ បើរកឃើញថាមានសូមបង្កកឱ្យលឿនចុះ

ក្រោយពីទទួលបានព័ត៌មានកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ថាក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មដោយចោទពីបទរំលោភសិទ្ធិមនុស្ស និងមិនផ្តល់ទិដ្ឋាការ ព្រមទាំងបង្កកទ្រព្យសម្បត្តិ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា លោកមិនមានទ្រព្យសម្បត្តិសម្រាប់ទុកឱ្យអាមេរិកបង្កកនោះទេ បើរកឃើញថាមានទ្រព្យសមត្តិរបស់លោកទុកនៅសហរដ្ឋអាមរិកមែននោះ សូមធ្វើការបង្កកឱ្យបានលឿនបំផុតចុះ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា ក្នុងមួយជីវិតរបស់លោកគឺចង់ធ្វើជាមិត្តរបស់អាមេរិកណាស់ ប៉ុន្តែលោកមានឆន្ទៈយ៉ាងមុតមាំគឺរក្សាការពារសុខសុវត្ថិភាពជូនប្រជាជនកម្ពុជាជាដាច់ខាត និងត្រៀមខ្លួនជានិច្ចដើម្បីវាយបកជនអាមេរិកណាដែលមិនគោរពនូវអធិបតេយ្យភាព នៃប្រទេសឯករាជ្យមួយព្រមទាំងមានមហិច្ឆតាឈ្លានពានលើកម្ពុជា៕