Friday, June 03, 2016

បែកធ្លាយ ប្រពន្ធ និងកូនស្រីលោក កឹម សុខា បញ្ចេញចរិតឈ្លើយ គំរាមលើអ្នកតំណាងរាស្ត្រ CNRP នៅទីស្នាក់ការ ចាក់អង្រែលើ

ប្រភពច្បាស់ការពីផ្ទៃក្នុងគណបក្សសង្គ្រោះជាតិបានបង្ហើបឲ្យដឹងថា លោក យឹម សុវណ្ណ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីប្រពន្ធ និងកូនស្រីរបស់លោក កឹម សុខា បានបញ្ចេញនូវអាកប្បកិរិយា បង្គាប់បញ្ជា និងគំរាមកំហែងទៅលើអ្នកតំណាងរាស្ត្រជាច្រើនរូបទៀត ខណៈប្រជុំផ្ទៃក្នុងគណៈកម្មាធិការនាយករបស់គណបក្សប្រឆាំងមួយនេះ កាលពីសប្តាហ៍មុននៅទីស្នាក់ការ។
ប្រភពដដែលបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភានោះ ក្នុងពេលប្រជុំអចិន្ត្រៃយ៍បក្ស ប្រពន្ធ និងកូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ដែលគ្រាន់តែជាមន្ត្រីតូចតាចក្នុងបក្សសោះ បែរជាអាងសិទ្ធិប្តី និងឳពុកខ្លួនជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានយកអំណាច និងឥទ្ធិពលនេះ ទៅច្រង៉េងច្រង៉ាងក្នុងពេលកំពុងប្រជុំ ដោយ កឹម មនោវិទ្យា បានឡើងមានយោបល់ដ៏វែង និងឆ្កាដៃជើង ហើយថែមទាំងបានបង្ខំគណៈអចិន្ត្រៃយ៍ និងឲ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវតែចេញមុខការពារទោសកំហុសលោក កឹម សុខា  និងគំរាមថា អ្នកតំណាងរាស្ត្រទាំងអស់ ត្រូវតែធ្វើយ៉ាងណាក៏ដោយរារាំងកុំឲ្យសមត្ថកិច្ចចាប់ខ្លួនឳពុកនាងឲ្យសោះ និងបញ្ជាទៅមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ថាត្រូវតែធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ សព្វគ្រប់បែបយ៉ាង តាមតែអំពើចិត្ត ហើយបញ្ចេញឬកពារច្រង៉េងច្រង៉ាងបំផុត។
ដោយទ្រាំមិនបាននូវទង្វើគ្មានសណ្តាប់ធ្នាប់ ខ្វះការគោរពចំពោះចាស់ទុំ ជាពិសេសមិនឲ្យតម្លៃបន្តិចសោះទៅលើសមាជិកគណៈកម្មាធិការនាយកដទៃទៀតដែលពួកគេជាមន្ត្រីមានឥទ្ធិពល ក្នុងអង្គប្រជុំនោះ  លោក យឹម សុវណ្ណ បានឡើងនិយាយកាត់ថា « លោកជំទាវ និងកូនរបស់លោកជំទាវ ( កឹម មនោវិទ្យា មិនមែនសមាជិកគណៈអចិន្ត្រៃយ៍ទេ សូមកុំនិយាយ ថាត្រូវតែធ្វើយ៉ាងនេះ យ៉ាងនោះអ៊ីចឹងមិនត្រូវទេ សូមកុំបង្គាប់បញ្ជាក្នុងនេះ....»។ នៅពេលនោះ មន្ត្រីជាន់ខ្ពស់ជាច្រើនរូបបានសំដែងនូវការពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះយោបល់របស់លោក យឹម សុវណ្ណ។
ការបង្ខំឲ្យមន្ត្រីបក្សចេញមកការពារលោក កឹម សុខា ជាប្តី ជាឳពុករបស់ខ្លួន គឺជាការផ្ទេរបញ្ហារបស់បុគ្គល កឹម សុខា មកឲ្យបក្សទទួលរែកពន់។ ធ្វើបែបនេះ វាខុសគោលការណ៍ ដែលមិនគួរប្រពន្ធ និងកូនស្រីរបស់លោក កឹម សុខា មកបង្ខំគេឯងដូច្នេះឡើយ។
ក្រោយពីការរំខានក្នុងអង្គប្រជុំគណៈអចិន្ត្រៃយ៍មកនោះ ព័ត៌មានជាច្រើនស្តីពីទង្វើរបស់ប្រពន្ធ និងកូនស្រីលោក កឹម សុខា បានលេចឮទៅដល់មន្ត្រីគ្រប់ជាន់ថ្នាក់ និងធ្លាយទៅដល់មន្ត្រីអ្នកគាំទ្របក្សសង្គ្រោះជាតិនៅតាមបណ្តាខេត្ត ដែលបណ្តាលឲ្យមនុស្សជាច្រើនអន់ចិត្តជាខ្លាំង។ អ៊ីចឹងហើយ ទើបបានជាកម្លាំងនៃការប្រមូលគ្នាឡើងមកហែរញត្តិកាលពីថ្ងៃ៣០ ខែឧសភា កន្លងទៅ មានចំនួនតិចតួច គឺអ្នកចូលរួមគ្នាប្រមាណជាង១០០នាក់ប៉ុណ្ណោះ ហើយមន្ត្រីជាន់ខ្ពស់ដែលដឹកនាំកិច្ចការងារនោះ គេសង្កេតឃើញសុទ្ធតែជាអតីតមន្ត្រីស្និទ្ធជាមួយលោក កឹម សុខា កាលពីនៅគណបក្សសិទ្ធិមនុស្សតែប៉ុណ្ណោះ។ ដោយឡែក ក្រុមគាំទ្រ លោក សម រង្ស៊ី និងក្រុមរបស់លោក យឹម សុវណ្ណ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ពួកគេមិនគាំទ្រ និងមិនចូលរួមការហែរញត្តិ  មិនចូលរួមផ្តិតស្នាមមេដៃ បន្លំភ្នែកគេអំពីចំនួនអ្នកផ្តិតមេដៃក្លែងក្លាយ ដើម្បីបានចំនួនច្រើន ឬធ្វើទៅតាមអ្វីដែលជាការបង្គាប់បញ្ជារបស់ប្រពន្ធ និងកូនស្រីលោក កឹម សុខាទេ។
ប្រភពព័ត៌មានច្បាស់ការ បានឲ្យដឹងទៀតថា មនុស្សកូតា ប្រតិបត្តិខាងគណបក្សសម រង្ស៊ី គឺមិនចូលរួមក្នុងសកម្មភាពប្រមូលផ្តុំ ឬក៏ចំណាយពេលវេលារបស់ពួកគេមកទីស្នាក់ការគណបក្សសង្គ្រោះជាតិឡើយ គឺមនុស្សចន្លោះពី៣០ ទៅ៤០នាក់ដែលមានជាប្រចាំថ្ងៃនៅមុខទីស្នាក់ការបក្សសង្គ្រោះជាតិ មានតែពួកដែលធ្លាប់បានទទួលផលប្រយោជន៍ពីលោក កឹម សុខា តែប៉ុណ្ណោះ។
ទង្វើរបស់ប្រពន្ធ និងកូនស្រីលោក កឹម សុខា បានជះឥទ្ធិពលយ៉ាងខ្លាំង ប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកគាំទ្រគណបក្សនេះ  ដោយម៉្យាងពួកគេបានដឹងថា លោក កឹម សុខា មកដល់ម៉ោងនេះ គ្មានឥទ្ធិពលអ្វីក្នុងគណបក្សសង្គ្រោះជាតិទៀតទេ ដោយសារតែគាត់ក្លាយជាជនជាប់ចោទ ក្នុងបទល្មើសជាក់ស្តែង បន្ទាប់ពីគាត់បដិសេធមិនចូលខ្លួនតាមការកោះហៅរបស់តុលាការ គឺលោក កឹម សុខា ប្រឈមនឹងផ្លូវច្បាប់ធ្ងន់ធ្ងរ។  មនុស្សជាច្រើនទៀត បានយល់ថា ការជល់ជាមួយគណបក្សកាន់អំណាច និងភ្លាត់ស្នៀតជាប់ក្នុងនីតិវិធីផ្លូវច្បាប់ដូច្នេះ គេអាចព្យាករណ៍បានថា លោក កឹម សុខា នឹងបាត់បង់ដំណែងជាប្រធានស្តីទីបក្ស បាត់សិទ្ធិឈរឈ្មោះបោះឆ្នោតនៅពេលខាងមុខទៀត ។ ដូច្នេះ ពួកអ្នកគាំទ្រ បានងាកចេញពីលោក កឹម សុខា ហើយពួកគេកំពុងសម្លឹងរកមើលអ្នកដឹកនាំថ្មី ដែលនឹងត្រូវជំនួសលោក កឹម សុខា ។ ពួកគេបានយល់យ៉ាងច្បាស់ថា បញ្ហារបស់លោក កឹម សុខា គឺស្តារលែងបានហើយ គឺបើកាន់តែរើ កាន់តែជាប់ផុងខ្លាំង វាដូចជាខ្នោះជាប់ដៃដូច្នោះដែរ។
ពេលនេះ គេអាចយល់បានថា ការរង្គោះរង្គើរ បែកបាក់ មិនមែនជារឿងតូចតាចនោះទេ ក្នុងខណៈបក្សប្រឆាំងមួយនេះ គ្មានមេកើយច្បាស់លាស់ ហើយការបង្ហាញវត្តមាន បង្កភាពរញ៉េរញ៉ៃក្នុងគណៈអចិន្ត្រៃយ៍កាលពីថ្ងៃមុន វាជាដុំភ្លើង ដុតបំផ្លាញបន្ថែមទៀតទៅលើ លោក កឹម សុខា ដែលកំពុងបាត់បង់អ្នកគាំទ្រយ៉ាងគំហ៊ុក។ បក្សសង្គ្រោះជាតិកំពុងបាត់ម្ចាស់ការ មិនដឹងជាអ្នកណាស្តាប់អ្នកណាឡើយ គឺសព្វថ្ងៃកំពុងបែកជាបំណែកៗ ។
ដំណឹងថ្មីមួយទៀត បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ លោក កឹម សុខា ដែលកំពុងវ័ណ្ឌកជាមួយផ្លូវច្បាប់ នឹងធ្វើពិធីរាប់បាត្រចំពោះសង្ឃចំនួន១២៣អង្គ ដើម្បីប្រោះព្រំ លើករាសី ប៉ុន្តែ បើគិតតាមទស្សនៈព្រះពុទ្ធសាសនា អំពើបាបដែលបុគ្គលណាបានសាង គឺបុគ្គលនោះជាអ្នកទទួល ដូច្នេះ ការប្រព្រឹត្តកាមគុណ ជាប់ដោយរឿងអាស្រូវ អសីលធម៌របស់លោក កឹម សុខា  គឺជាអំពើបាបដ៏ធ្ងន់ធ្ងរបំផុត ដែលបំពានទៅនឹងពុទ្ធឱវាទ អ៊ីចឹង បាបកម្មនេះ ព្រះប្រោសមិនបានឡើយ៕
អត្ថបទ៖ ឌីន អាន់ដ្រា

ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥ មិថុនា

យោង​តាម​សេច​ក្តីប្រកា​សព័​ត៌មាន​របស់​ក្រសួង​បរិស្ថាន​ចុះ​ថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២​០១៦នេះបានឲ្យដឹងថា    ក្រសួងបរិស្ថាន  ​  និងក្រសួងអប់រំ  យុវជន      និងកីឡា   ​​ ជម្រាបជូន
សា​ធារណ​ជន ប្រព័​ន្ធផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជាតិ និង​អន្តរ​ជាតិ​ឲ្យដឹងថា ក្រសួង​ទាំង​ពីរ​នឹងសហការ​រៀបចំ​ប្រារព្ធ​ទិវាបរិ​ស្ថានជាតិ និង​បរិស្ថា​នពិភព​លោក​នៅ​ថ្ងៃទី០៥ ខែ​មិថុនា ក្រោម​ប្រធាន​បទ ចូល​រួមទាំង​អស់​គ្នា​ដើម្បី​ពិភព​លោក​ស្រស់​ស្អាត នា​ថ្ងៃទី​០៥ ខែ​មិថុនា ឆ្នាំ២០១៦ ​វេលា​ម៉ោង   ៧: ០០ នាទី ដល់​ម៉ោង    ១១: ០០នាទី  ​ នៅក្នុ​ងបរិវេ​ណវិទ្យាល័​យ
ឥន្ទ្រ​ទេវី ក្រោម​អធិបតី​ភាព ឯកឧត្តម​ សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧ​ត្តមបណ្ឌិត ​ហង់ ជួន​ ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា និង​មានការអ​ញ្ជើញ​ចូលរួមពីអា​ជ្ញាធរ​ដែនដីគ្រ​ប់លំដា​ប់ថ្នាក់ ​  មន្ត្រីរា​ជការ    បុគ្គលិក​អប់រំ    និស្សិត  ​ សិស្សា​នុសិស្ស
និ​ងដៃ​គូអភិវឌ្ឍ​នានាស​រុបចំ​នួន ១៥០០នាក់។
សេច​ក្តីប្រកាស​ព័ត៌មាន​ក៏បា​នឲ្យដឹង​ទៀ​តថា  ​​​​​ ការរៀបចំ​នេះគឺ​ជាលើ​កទី១ ​​​   ដែល​ក្រសួង
បរិ​ស្ថាន និងក្រ​សួង​អប់រំ   យុវជ​ន ​​ និង​កីឡា ​​ បានប្រា​រព្ធរួមគ្នា​នូវ​ទិវា ​​  ​​បរិស្ថា​នជា​តិ ​​​   និង

បរិស្ថា​នពិភ​ពលោ​ក ៥ មិថុ​នា ក្នុងគោ​លបំ​ណងដើ​ម្បីបញ្រ្ជា​បការ​យល់ដឹង​អំពីបរិ​ស្ថានទៅដល់​មន្ត្រីរា​ជការ បុគ្គលិ​កអ​ប់រំ និស្សិ​ត សិស្សានុ​សិស្ស និងសា​ធារណៈ​ជន សំដៅ​លើកកម្ព​ស់​គុ​ណភា​ពប​រិស្ថាន ក៏ដូ​ចជាកែ​ប្រែផ្ន​ត់គំ​និត ឥរិយា​បថប្រ​ជាជនឲ្យ​ស្រ​លាញ់ប​រិស្ថាន មានស្មា​រតីចូល​រួមក្នុងកិ​ច្ចគាំពា​របរិស្ថា​ន ការ​ពារធនធា​នធម្មជា​តិ ការ​អភិរក្ស​ជីវៈចម្រុះ​ និង​ការ​រស់​នៅប្រ​កបដោ​យចីរ​ភាព៕

សមត្ថកិច្ចបានយកដីកាបង្គាប់ឲ្យចូលខ្លួនបិទនៅខាងមុខផ្ទះលោក កឹម សុខា

នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិ​ថុនា ឆ្នាំ២០១៦​នេះ ភ្នាក់ងា​រសម​ត្ថកិច្ច​បានយ​កដីកា​របង្គា​ប់ឲ្យ​ចូល​ខ្លួន ករណី​សំណុំរឿ​ងលោ​ក កឹម សុខា ទៅបិ​ទដល់មុ​ខគេហ​ដ្ឋានរបស់​លោ​ក កឹម សុខា ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌទួ​លគោក រាជធា​នីភ្នំពេញ។
យោ​ងតា​មដីកាប​ង្គាប់ឲ្យចូល​ខ្លួនរប​ស់ចៅក្រ​មស៊ើបសួ​រសាលា​ដំបូងរា​ជធានីភ្នំ​ពេញ លោក ថាន់ ​ឡេង ចុះ​ថ្ងៃទី​២ ខែមិថុនា​ ឆ្នាំ២០​១៦ បានបង្គា​ប់ឲ្យលោ​ក កឹម សុ​ខា ភេទ​ប្រុសអាយុ​៦៣ឆ្នាំ តំណា​ងរាស្ត្រ​មណ្ឌល​ខេត្តកំ​ពង់ចាម កើតនៅ​ថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ១​៩៥៣ ទីកន្លែ​ងកំ​ណើត ​ឃុំឧត្ត​មសូរិយា ស្រុ​កត្រាំកក់ ខេត្តតា​កែវ ទីលំនៅ​បច្ចុប្បន្ន ផ្ទះលេ​ខ៩៧ ផ្លូវលេខ​៣១៣ សង្កា​ត់បឹងកក់២ ខណ្ឌទួល​គោក រាជធា​នីភ្នំពេញ ជានីតិ​ជន ឲ្យចូលខ្លួ​នមកកាន់សា​លាដំ​បូងរា​ជធានី​ភ្នំពេញ បន្ទប់ស៊ើ​បសួរអក្សរ « ក១» ជាន់ទី៥ នៅ​ថ្ងៃទី១៤ ខែមិ​ថុនា ឆ្នាំ២០១៦​ វេលាម៉ោ​ង៩និង០០​នាទីព្រឹក ដើម្បីសា​កសួរ ពី​បទ ដំណើ​ររឿង បដិសេធក្នុ​ងការចូ​លខ្លួន ប្រព្រឹ​ត្តនៅរា​ជធានីភ្នំ​ពេញ ថ្ងៃទី២៦ ខែឧ​សភា ឆ្នាំ២០១៦ តាមបញ្ញ​ត្តិមាត្រា​៥៣៨ នៃក្រ​មព្រហ្មទណ្ឌ។
បើ​យោងតាម​ការបញ្ជាក់រ​បស់លោ​ក យ៉ែម ប៉ុញ្ញ​រិទ្ធ អ្នកនាំ​ពាក្យគណ​បក្សស​ង្គ្រោះ​ជាតិនៅព្រឹកថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ២​០១៦នេះ នៅខាងមុ​ខទីស្នាក់​ការគណ​បក្ស​សង្គ្រោះជា​តិស្ថិតនៅសង្កា​ត់ចាក់អ​ង្រែលើ ខណ្ឌមា​នជ័យ រាជធានី​ភ្នំពេញ បានប្រកា​សជំហ​រថា ប្រធា​នស្តីទី​គណបក្ស​ខ្លួន គឺលោ​ក កឹម សុខា នឹ​ងមិនចូលខ្លួ​នតាមដីកាបង្គា​ប់ឲ្យចូលខ្លួ​នរបស់​តុលាកា​រឡើយ ។
អ្នកនាំ​ពាក្យរូបនេះ​ ក៏បានឲ្យ​លើកឡើ​ងទៀតថា ការធ្វើកោ​សល្យវិច័យតា​មមូលដ្ឋា​ន គឺជា​ការគំរាម​កំហែង​ដល់ប្រ​ជាពលរដ្ឋ​ក្នុងការ​សំដែ​ងមតិ។

ទោះជា​យ៉ាង​ណា សម្តេ​ច ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី រ​ដ្ឋមន្ត្រីក្រ​សួង​មហាផ្ទៃ បានប​ញ្ជា​ក់ក្នុងលិខិ​តចុះថ្ងៃ​ទី២ ខែមិថុ​នា ថា គណៈ​កម្មការដែ​លក្រសួ​ងមហាផ្ទៃ​សម្រេចប​ង្កើត នឹងធ្វើកោ​សល្យវិច័​យស្នាម​មេដៃនៅលើ​ញត្តិរបស់គ​ណបក្ស​ង្គ្រោះជាតិ ចុះស្រាវជ្រា​វផ្ទាល់ពីប្រ​ជាពល​រដ្ឋដែ​​លបា​នផ្តិ​តមេ​ដៃ និងចា​ត់វិធា​នការជំនា​ញផ្សេងទៀ​តតាម​នីតិវិធី ដើម្បីផ្ទៀ​ងផ្ទាត់​ភាពត្រឹ​មត្រូវ​ នៃស្នា​មមេដៃ​របស់ប្រ​ជាពល​រដ្ឋ៕

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី-សម្តេ​ចកិត្តិព្រឹទ្ធ​បណ្ឌិត ចាប់ផ្តើម​បំពេញ​ទស្ស​នកិច្ចផ្លូវ​ការ​នៅទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ា​ឡេស៊ី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទី​ក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ីហើយ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីបាន​អញ្ជើញ​ចូលរួមវេទិកា​សេដ្ឋកិច្ចពិភពលោក លើកទី២៥ ស្តីពីអាស៊ាន រយៈពេល២ថ្ងៃរួចមក។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការដែលធ្វើឡើងនៅ ទីស្តីការគណៈរដ្ឋមន្រ្តី Pendana Square Putrajaya នៅជាយទីក្រុងគូឡាឡាំពួរ សម្តេចតេជោនាយករដ្ឋ​មន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានការ​ធ្វើគារ​វ​កិច្ច​ ស្វាគមន៍យ៉ាងស្និតស្នាលរាក់ទាក់ពីសំណាក់សមភាគីម៉ាឡេស៊ី ឯកឧត្តម ដាតូ ស្រ៊ី ម៉ូដ ណាជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ាហ្សាក់ (Dato Sri Mohd bin Tun Haji Abdul Razak នាយករដ្ឋមន្រ្តី​នៃប្រទេស​ម៉ាឡេស៊ី និងលោកជំទាវ ដាទីន ប៉ាដុកា សេរី រ៉ូស្មាស ម៉ែនស័រ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ​នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ដែលអមដំណើរដោយផ្ទាល់​ពីសំណាក់​​​សមភាគីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងលោកជំទាវ អញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី។
ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅកាន់​ប្រទេសម៉ាឡេស៊ីនៅពេលនេះ គឺធ្វើឡើងដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការ លើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនរឹងមាំ និងខ្លាំងក្លាថែមទៀត ក្នុងនាម​ជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ានតែមួយ។ សូមបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញអបដំណើរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងដំណើរបំពេញទស្សនកិច្ច​ផ្លូវការ​នេះ​រួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហ​ប្រតិបត្តិការ​អន្តរជាតិ និង លោកជំទាវ ខេង សំវ៉ាដា ប្រាក់សុខុន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាតំណាង​ជាតិ​សម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ាន និងលោកជំទាវ ខៀវ ទេពរង្សី ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម អូស្មាន់ ហា​ហ្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ កឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម អ៊ុង ស៊ាន រដ្ឋលរខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់​របស់​ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបទៀត។
បន្ទាប់ពីពិធីត្រួតពលកងកិត្តិយស និងពិធីបដិសណ្ឋារកិច្ច ចំពោះបណ្តាមេដឹកនាំជាឥស្សរជនជាន់​ខ្ពស់ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ ជាឥស្សរជន​ការ​ទូត នៃបណ្តាប្រទេសជាមិត្តនានាប្រចាំប្រទេសម៉ាឡេស៊ីរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសមភាគីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម ដាតូ ស្រ៊ី ម៉ូដ ណាជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ាហ្សាក់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលចង្អៀត និងជំនួបចរចាផ្លូវការទ្វេភាគី ដោយបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់បំផុត ទាក់ទិន​ទៅនិង​ការជំរុញទំនាក់​ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមាន​ការយកចិត្ត​ទុកដាក់ខ្ពស់បំផុត។ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មានប្រសាសន៍ថ្លែងនូវ​អំណរគុណ​ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ​នៅទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុង​បរិយាកាសដ៏រីករាយនេះ។ ជាការឆ្លើយតប​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​​មានប្រសាសន៍ សំដែងនូវការវាយ​តម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ តាមរយៈ​នេះ ​សម្តេចតេជោសូមអញ្ជើញឯកឧត្តម​នាយករដ្ឋមន្រ្តី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ ដែលនឹងប្រារព្វធ្វើឡើងនៅ ខែឧសភា ឆ្នាំ​២០១៧ ក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំចង្អៀត និងជំនួបចរចាទ្វេភាគី ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះ​ហត្ថ​លេខាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន ទី១អនុ​ស្សា​រណៈនៃការយោគយល់គ្នាស្តីពី កម្មវិធីអ្នក​ស្ម័គ្រចិត្តអន្តរជាតិនៃ MYCORPS នៅប្រ​ទេស​កម្ពុជា ទី២អនុស្សារណៈ​នៃការយោគយល់​គ្នា​ស្តីពីកិច្ច​សហប្រតិ​ បត្តិការលើវិស័យព័ត៌មាន និងការ​ផ្សាយតាមរលក​ធាតុ​អាកាស និងទី៣​លិខិត​បញ្ជាក់​បំណង (​Letter of Intent) ដើម្បីចុះហត្ថលេខា​លើ​អនុស្សារណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហ​ប្រតិបត្តិការ​​លើវិស័យកសិកម្មក្នុងពេលខាងមុខ។
នៅក្នុងពិធីដ៏មានអត្ថន័យដ៏ឧត្តុង្គឧត្តមជាប្រវតិ្តសាស្រ្តនោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដា​តូ ស្រ៊ី ម៉ូដ ណាជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ាហ្សាក់ និងសមភាគីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមានប្រសាសន៍ទៅកាន់បណ្តាអ្នកសារ ព័ត៌មានជាតិ និងអន្តរជាតិ ទាក់ទិនទៅនិងលទ្ធផលនៃជំនួបចរចាទ្វេភាគី៕

អ្នកជំនាញគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរាកំពុងញាប់ដៃញាប់ជើង អង្កេតហានិភ័យដើមឈើ និងព្យាបាលដើមឈើជាបន្តបន្ទាប់នៅពេលរដូវភ្លៀងចូលមកដល់

រដូវ​ភ្លៀងបានចូ​លមកដល់ ភ្លៀងលា​យឡំនឹងខ្យល់ព្យុះ​តូចធំ​​បក់មកប៉ះ​តំបន់អង្គ​រជាញឹកញាប់ ដែល​បានប​ណ្តាលឲ្យ​មាន​ឈើមួយ​ចំនួនបានបា​ក់មែក ដួលរលំ​ដើម​ជាបន្ត​បន្ទាប់។ ដើម្បី​បញ្ជៀ​សហា​និភ័យ​ជាយថា​ហេតុ ដែលប​ណ្តាលមក​ពីការបា​ក់មែក​ឈើ និងរ​លំដើម​ឈើមក​ប៉ះប្រា​សាទ និងអ្នក​ធ្វើដំណើ​រទស្ស​នានោះ ក្រុមអ្ន​កជំនាញផ្នែ​កគ្រប់គ្រ​ងព្រៃឈើ​របស់អាជ្ញាធរជាតិអប្សរាកំពុងតែ​បង្កើន​ការត្រួត​ពិនិត្យ​ដើមឈើ ដែល​ស្ថិតនៅតា​មដងផ្លូ​វសា​ធារណៈ​ ផ្លូវវង់​ទស្ស​នាចរ និងដើ​មឈើដែ​លស្ថិ​តនៅ​កៀ​កនឹ​ងប្រា​សាទ ឬរច​នាសម្ព័​ន្ធបុរា​ណដ្ឋា​ននានា។
  បុគ្គ​លិកប​ច្ចេកទេ​សមួ​យ​រូប​នៃនា​​យ​កដ្ឋា​នគ្រប់​គ្រង​​ព្រៃឈើ ទេសភា​​ពវប្ប​ធម៌ និ​ង​បរិស្ថា​ននៃអា​ជ្ញាធរ​ជា​តិអ​ប្សរា លោ​ក​គង់ សុ​វណ្ណ​រិទ្ធ​ បាន​ឲ្យដឹ​ង​នៅព្រឹ​ក​ថ្ងៃទី​២ ខែ​មិថុ​នា ឆ្នាំ២​​០១៦នេះ​​ថា ក្នុង​រ​ដូវ​ភ្លៀ​ង​នេះ​ក្រុ​ម​ការងា​ររប​​​ស់លោ​ក​បា​ន​បន្ថែ​​​មកា​រដើ​រត្រួ​ត​ពិ​និ​ត្យ​ដើម​ឈើ​​ញឹកញា​​ប់​​​ជាង​​នៅ​រ​ដូ​វប្រាំង។ ដើ​ម​ឈើ​ដែលត្រូ​​​វយក​ចិ​​ត្តទុ​កដាក់​​អង្កេ​ត​ខ្លាំ​ងបំផុ​តគឺ ​ដើម​​ឈើ​​ដែលស្ថិតនៅ​​តា​មបណ្តោ​​​យផ្លូវ​សា​​ធារណៈ ផ្លូវវង់ទ​ស្ស​​នារបស់​ភ្ញៀ​វ​ទេ​សចរ និង​ដើ​មឈើ​ដែ​ល​​ដុះជាប់​នឹ​ងប្រា​​សាទ ឬរចនា​សម្ព័​ន្ធបុរា​ណ​ដ្ឋានផ្សេ​ងៗ។
  លោក​ សុវណ្ណ​រិទ្ធ បន្ថែ​មថា កា​រងារ​អង្កេតហា​និភ័យដើ​មឈើ គឺតែង​ធ្វើឡើ​ងជា​ប្រចាំ​ដើម្បីបញ្ជៀ​សហានិភ័​យផ្សេងៗ។ យើងកា​ត់ក្រីដើមឈើ​ណាដែល​មានមែ​កងាប់ ឬមាន​មែកច្រើ​នហើ​យអាច​បាក់ពេល​មានភ្លៀ​ងខ្យល់ម្តងៗ។ ដើ​មឈើណាដែ​លយើងឃើ​ញថា វាពុកផុ​យទាំងដើម ​ព្យាបា​លលែង​ជា យើ​ងនឹងសុំ​គោលកា​រណ៍ដើម្បី​ដកហូ​តទាំ​ងស្រុង​តែម្តង។ ម្យ៉ាង​ទៀត មែកឈើ​មួយចំនួន​ដែលដុះគ្រ​បទៅលើប្រា​សាទ ធ្វើឲ្យដើ​មឈើលែង​មានលំ​នឹង ក៏យើ​ងកាត់ក្រី​មែកចេ​ញដែរ ដើម្បី​បញ្ជៀ​សការ​បាក់មែ​កសង្កត់ប្រា​សាទ តែមិនឲ្យ​ងាប់ដើម​ឈើទេ
  ទន្ទឹម​នឹងការដើរកា​ត់ក្រីមែ​កឈើ និងដក​ហូត​ដើមឈើ​ងាប់ៗចេ​ញ ក្រុមកា​រងាររបស់​លោកក៏ត្រូវព្យា​បាលដើម​ឈើដែ​លមានជំ​ងឺដែរ។ បុគ្គលិកដែ​លមានបទ​ពិសោធន៍លើ​ការងា​រនេះជាង​៧ឆ្នាំមកហើ​យអះអា​ងថា រយៈពេ​ល៣ឆ្នាំចុ​ងក្រោ​យនេះ ក្រុម​ការ​ងាររបស់​លោកព្យា​បាលដើមឈើ​បានចំ​នួនជា​ង​១៥០០​ដើមហើ​យ។ រហូត​មកដល់​ពេលនេះ​ ដើមឈើ​ធំៗដែល​មានជំងឺខ្លះ​បានជា​សះស្បើ​យស្ទើរ​១០០% ហើយខ្លះ​ទៀតកំ​ពុងតែ​មានសភា​ពល្អប្រសើ​រឡើង​វិញបន្តិច​ម្តងៗ។

  ទោះ​ជាយ៉ាងនេះក្តី​ លោក​សុវណ្ណរិទ្ធ​បញ្ជាក់ថា​ ក្រុមកា​រងាររបស់​លោកមិ​នអាចដើ​រមើលដើ​មឈើបាន​គ្រប់ពេល​២៤​ម៉ោង ឬគ្រប់ដើ​មឈើទាំង​អស់នោះ​ដែរ ជាពិ​សេស ដើម​ឈើដែល​នៅតាមផ្លូ​វដើររបស់អ្ន​កភូមិក្នុងតំប​ន់អង្គរតែ​ម្តង។ ករណីនេះ លោក​បានអំពា​វនាវសុំ​ឲ្យប្រ​ជាពល​រដ្ឋសហការជា​មួយក្រុ​មការងារ​អាជ្ញាធរជា​តិអប្សរា រាយកា​រណ៍ជា​បន្ទាន់ ករណី​ឃើញ​មានដើម​ឈើណា​ដែលងា​ប់ ឬអាចប​ង្កគ្រោះថ្នា​ក់ជាយថា​ហេតុ​ណាមួយ ដើម្បី​ឲ្យក្រុមកា​រងា​របានដឹង ​និងចុះទៅ​ពិនិត្យជា​ក់ស្តែង​បានទាន់ពេលវេ​លា៕

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អនុញ្ញាតិឲ្យគណៈប្រតិភូ វៀតណាម ដឹកនាំដោយ ឯកឧត្តម ឌិញ ឡាថាំង ចូលជួបសម្តែងការគួរសម

 នៅព្រឹក​ថ្ងៃទី០​២ ខែមិថុនា ឆ្នាំ​២០១៦ លោក​ជំទាវឧបនាយក​រដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី​ក្រសួងទំនាក់​ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធ​សភា និងអធិ​ការកិច្ច បានអ​នុញ្ញាតិ​ឲ្យគ​ណៈប្រ​តិភូ វៀតណាម ដឹកនាំ​ដោយ ឯក​ឧត្តម ឌិញ ឡា​ថាំង Dinh La Thang សមាជិ​កកា​រិយា​ល័យន​យោបា​យមជ្ឈឹ​មបក្ស​កុម្មុយ​និស្តវៀ​តណា​ម និងជា​លេខាបក្សក្រុ​ងហូជី​មិញបា​នចូ​លស​ម្តែង​ការគួ​រសម និងពិ​ភាក្សា​ការងា​រនៅទី​ស្តីការក្រសួ​ង។
នាឱ​កាសនោះ​លោក​ជំទាវក៏បា​នមានប្រ​សាស​ន៍ថា ៖ ទំនាក់ទំន​ងរវាង​កម្ពុជា និង​វៀតណា​មគឺត្រូវ​ពង្រឹងក្រោ​មកិច្ចសហ​ប្រតិបត្តិកា​រ រវាង ប្រទេ​សទាំងពីរ​ ជាពិ​សេស រវាងទី​ក្រុងហូជី​មិញ ជាមួ​យនឹងរាជ​ធានីភ្នំពេ​ញ ដែល​បានធ្វើឲ្យមា​នការរីក​ចម្រើន​ជាលំដាប់​លើវិ​ស័យកា​រទូត វិស័យក​សិកម្ម វិស័​យសេដ្ឋ​កិច្ច វិស័​យអប់រំ ​និង វិស័​យសុខា​ភិបាល ។
ឯក​ឧត្តម ឌិញ ឡាថាំង Dinh La Thang  ក៏បានថ្លែ​ងអំណរ​គុណ​ដល់រា​ជរដ្ឋាភិ​បាល​កម្ពុជាដែល​តែងតែ​ជួយ ពង្រឹង និងជ​ម្រុញនូ​វចំណ​ងមិត្តភាព នេះឲ្យ​កាន់តែប្រសើ​រឡើង ហើ​យសម្តេច​តេជោ ហ៊ុន សែន តែងតែ​ជួយប​ង្ករលក្ខណៈ​ងាយស្រួ​លដល់អ្ន​កវិនិយោ​គទុន វៀត​ណាមមក​ធ្វើកា​របណ្តាក់ ទុននៅ​ព្រះរាជា​ណាចក្រកម្ពុ​ជា ដែលមា​នការកើន​ឡើងជាលំ​ដាប់។
ជាកា​រឆ្លើយ​តបលោក​ជំទាវក៏បា​នកោ​តស​រសើរ និងវា​យតម្លៃខ្ព​ស់នូវល​ទ្ធផលនៃសា​មគ្គីភាពនៃប្រ​ទេសទាំ​ងពីរ ក្នុងការ​គាំទ្រ និងជ​ម្រុញក្នុង​ការបង្ករ លក្ខណៈ​ងាយស្រួ​លដល់​បណ្តា​វិនិយោគ​ទុនវៀត​ណាមដែល​មានបំណ​ង ចង់មក​បណ្តាក់ទុ​កធ្វើការវិនិ​យោ​គនៅក្នុ​​ងព្រះរាជាណាច​ក្រកម្ពុជា៕

ទស្សនៈវិភាគ៖ តើអ្នកណាកំពុងរុញសង្គមឱ្យច្របូលច្របល់?

បន្ទាប់​ពីសាធា​រណ​ជន បានដឹងពី​រឿងអាស្រូ​វស្នេ​ហាលួចលាក់​ដែលមិ​នអា​ចប្រកែ​កបាននិង ​ ប្រើយុទ្ធសា​ស្រ្តបី​មិន (មិនឆ្លើ​យ មិនឆ្លង​ មិនឈ្លោះ​) រួចមក ​បានធ្វើឱ្យ​លោក​ កឹម សុ​ខា រង​នូវភាព​អាម៉ាស់ចំ​ពោះប្រ​ជាពល​រដ្ឋខ្មែរជាពិ​សេស​អ្នកគាំ​ទ្ររបស់​​​​ខ្លួន ដែល​តែងតែ​​បានផ្តល់​សេចក្តីជឿ​ជាក់ចំ​ពោះកា​រគ្រប់គ្រង​ដឹកនាំរបស់​លោក។ គណ​បក្សសង្រ្គោះ​ជាតិ ក្រោ​មកា​រដឹកនាំរបស់​លោកប្រ​ធាន សម រង្ស៊ី និ​ងលោកអនុប្រ​ធាន កឹម សុខា ត្រូវ​បានប្រ​ជាពលរដ្ឋមើលឃើ​ញថា មាន​តែការបង្ក​ឱ្យមាន​ភាព​វឹកវរ ចលា​ចលសង្គម ​ដូចជាការកៀ​ងគរកម្លាំង មហា​ជនធ្វើបាតុ​កម្មរហូត​ឈានដល់​កុប្បកម្ម​ហិង្សានៅ​ផ្លូវវ៉េង​ស្រេង និងស្ពា​ននាគប្រ​ឆាំងនឹង​លទ្ធផល​នៃការបោះ​ឆ្នោតឆ្នាំ​២០១៣ជាដើម។
បន្ទា​ប់ពីបដិ​សេធក្នុង​ការចូល​បំភ្លឺ ហើយក៏បា​នជាប់ពាក់​ព័ន្ធក្នុង​បទល្មើសនោះ​ លោក កឹម សុខា កំ​ពុងតែ​ឃុំឃាំងខ្លួ​នឯងនៅ​ក្នុងស្នាក់​ការកណ្តា​លគណ​បក្ស សង្រ្គោះ​ជាតិនៅ​ចាក់អង្រែ​លើ ខណៈ​ដែលផ្ទៃក្នុ​ងគណប​ក្សប្រឆាំង​មួយនេះ កំពុងតែ​ស្រែកប្រកូក​ប្រកាស​ឱ្យប្រជាពល​រដ្ឋ​​ធ្វើដំ​ណើរមក​ទីក្រុងភ្នំ​ពេញដើ​ម្បីតវ៉ា ក្នុងក​រណីមា​នការ​​​ចាប់ខ្លួន​លោក កឹម សុខា តែកា​រពិតសមត្ថ​កិច្ចមិន​ទាន់ទទួល​បានកា​រណែនាំណា​មួយពីស្ថាប័​នតុលា​ការនៅឡើ​យទេ ក្រោយ​ពេលដែលសំ​ណុំរឿងរប​ស់លោក កឹម សុខា ត្រូវបា​នចោទប្រ​កាន់ និងបញ្ជូន​ទៅចៅក្រមស៊ើបសួរ។
ក្នុងខ​ណៈនេះ បក្សប្រ​ឆាំងដែលតែ​ងប្រកាន់យ​កទម្លាប់ផ្គើ​ននឹងច្បាប់ ក៏បានប្រ​កូកប្រកា​សឱ្យ អ្នកគាំ​ទ្ររបស់​ខ្លួនផ្តិតមេ​ដៃយ៉ាងប្រ​ញប់ប្រ​ញាល ដែលទទួ​លបានចំនួន​យ៉ាងច្រើ​នគួរឱ្យ​កត់ សម្គាល់​គឺប្រមា​ណជិត ២០ម៉ឺន​នាក់ ដែលនាំ​ឱ្យមានកា​រសង្ស័យពី​បទក្លែងបន្លំ​ស្នាមមេដៃ​បោក ប្រជា​ពលរដ្ឋ និងព្រះ​មហាក្សត្រប​ន្ទាប់ពីមាន​ការបែកធ្លា​យនូវវីដេអូ​ឃ្លីបមួយដែ​លបានប​ង្ហោះ ផ្សា​យនៅតាមបណ្តា​ញទំនាក់ទំនង​សង្គម។បន្ទាប់ពីមានការ​បែកធ្លាយវីដេអូ​ក្លែងស្នាម​មេដៃរួច​​មកព្រះ​មហា​ក្សត្រ ក៏បានត្រា​ស់បង្គាប់រា​ជរដ្ឋាភិបាល​កម្ពុជាហើយរដ្ឋា​ភិបា​លក៏បាន​​​សម្រេ​​​​​​ឱ្យក្រសួ​ងមហា​ផ្ទៃ រៀបចំ​ឱ្យការស្រាវជ្រា​វនូវស្នាម​មេដៃ តាមរ​យៈការ​​ធ្វើកោស​ល្យវិច្ច័យ ការស្រាវជ្រា​វពីប្រ​ជាជនដោ​យផ្ទាល់ និងតាម​មធ្យោបាយ​ផ្សេងទៀ​តដែល​​​អា​ចរកឃើញ​នូវ​​ភាពត្រឹម​​​​ត្រូវ។
អ្នក​វិភាគមួយ​ចំនួនក៏បាន​លើកឡើងថា ប្រសិន​ជាញត្តិអា​ចផ្អាកដំ​ណើរកា​រផ្លូវច្បាប់រ​បស់តុលា​ការ​​លើ​បុគ្គល​ដែលប្រព្រឹ​ត្តល្មើស​ច្បាប់នោះ​ ប្រទេស​មួយនឹ​ងលែងមា​នច្បាប់ ហើយ​គ្រួសា​រ​​​ជនល្មើសនឹ​ងនាំគ្នាធ្វើ​ញត្តិ ដើម្បីដោះ​លែងអ្នកប្រ​ព្រឹត្តល្មើស​ច្បាប់ តើសង្គ​មបែបនេះនឹ​ង​​​​ទៅជា​យ៉ាង​ណា? តើនឹងមាន​អ្វីកើតឡើ​ង ប្រសិនបើ​មានភាពមិ​នប្រក្រតីណា​មួយក្នុ​ងចំណោ​មស្នាមមេដៃ​ដែលអះអា​ងថាជារប​ស់ប្រជាព​លរដ្ឋនោះ​?
ទោះបី​ជាឃើញវិធាន​ការណ៍តា​មនីតិវិធី​ផ្លូវច្បាប់ របស់ក្រ​សួងមា​នស​មត្ថកិច្ចរួ​ចមកក៏​ដោយ គណ​​​​បក្ស​​​​សង្គ្រោះ​ជាតិ នៅ​តែបន្ត​ធ្វើកា​រញុះ​ញង់ និងបំ​ភ័ន្ត​សាធា​រម​តិជាតិ​​ ដោ​យចង់​​ឱ្យ​មាន​​​​​​ការ​​កេណ្ឌ​ម្ចាស់​ស្នាមមេដៃ​ទាំងអ​ស់មកផ្ទៀង​ផ្ទាត់នៅ​មុខព្រះ​បរមរា​ជវាំង។ ប​ក្សប្រ​ឆាំងគឺ ព្យាយា​ម រកលេ​សដោះសា​រការពាររឿ​ងបុគ្គលផ្ទា​ល់ខ្លួ​នរប​ស់លោក កឹ​ម សុខាដោ​យចោទថារដ្ឋា​ភិបាល នឹងមិ​នហ៊ានឱ្យគ​ណបក្សប្រ​ឆាំងកេណ្ឌមនុ​ស្សទេ ព្រោះ​ថាកំសាក រឺទន់​ខ្សោយ ខ្លាចកា​រពិត​ជាដើម។ គណ​បក្សប្រ​ឆាំង មានចេ​តនាបង្ក​រឿងតូ​ច អោយ​​​ទៅជា​ធំ ខិត​ខំរក​នីតិវិធីនានា បំផុស​សាធារណ​ជនអោ​យខឹងស្អ​ប់រដ្ឋា​ភិបាល និងបង្កើត​​យុ​ទ្ធវិ​ធីបង្វែ​ររឿ​ងដែល​ជាវិធីនាំ​ឱ្យមា​នគ្រោះ​ថ្នាក់ដល់ជាតិទាំ​ងមូលធ្លាក់​ចូលក្នុ​ងភាព​ចលាច​លជាដើម ដែល​អាច​ប៉ះ​ពាល់​​​ដល់ស​ន្តិសុខ និងជី​វភាព​រស់​នៅប្រចាំ​ថ្ងៃ​របស់ប្រ​ជាពល​រដ្ឋ
ដូ​ច្នេះ គេមិ​នទាន់​ដឹងថានៅ​ក្នុងស្ថា​នភាព​បែបនេះ​តើ​រា​ជរដ្ឋាភិបា​លសុខ​ចិត្តឱ្យ​គេថា​កំសា​កចុះដើម្បីរ​ក្សាស្ថិរភា​ពនយោបា​យស​ន្តិសុខស​ង្គម​រក្សា សន្តិ​ភាពប្រទេ​ស​​​​ជា​តិទាំ​ងមូល​រឺក៏បើកដៃ​​អោយ​គណបក្ស​ប្រឆាំ​ងធ្វើតា​មចិត្ត​ក្នុងការ​​​កេណ្ឌក​ម្លាំងមនុ​ស្ស​​​​ផ្កើ​ននឹង​ច្បាប់​និងប​ង្កចលា​ចល​​​ក្នុង​សង្គមដែ​លកំពុងតែ​មានសុ​ខសន្តិភាពនិ​ងរីកចម្រើ​ន​​​ទៅ​មុខជាលំ​ដាប់​ដូចស​ព្វថ្ងៃ​នេះ
គណ​បក្សប្រ​ឆាំង គ្រប់មា​ត់សុទ្ធ​តែថា គោរ​ព​​​ច្បា​ប់ និង​ចង់បា​ននីតិ​រដ្ឋ តែ​ទង្វើរ​បស់ពួ​កគេ​គឺផ្ទុយគ្នាស្រ​ឡះជា​ទង្វើ​ល្មើស​ច្បាប់ អង្គុ​យ​​​​លើច្បា​ប់បំពុល​សាធា​រណម​តិ បំភ្លៃ​ការពិត​និង​ល្បិចកិច្ច​កលគ្រ​ប់ស្នៀត​ដើម្បីម​ហិច្ឆិតា​អំណាច តែប៉ុណ្ណោះ​ដោយ​ពុំខ្វល់​ពីសុខទុក្ខ និង​អាយុ​ជីវិតរបស់​ប្រជា​ពលរដ្ឋ​ឡើយ៕​