Friday, June 03, 2016

ពិធី​បិទ​វេទិកា​សេដ្ឋ​កិច្ច​ពិភព​លោក​លើក​ទី២៥ ស្តីពីអាស៊ាន

វេទិកា ​សេដ្ឋកិច្ច​ពិភព​លោក​លើកទី២៥ ស្តីពីអាស៊ាន បានប្រារព្វ​ពិធីបិទ​ជាផ្លូវ​ការនៅ​រសៀលថ្ងៃទី២  មិថុនានេះ​ហើយ បន្ទាប់ពីបានដំណើរការ​ពិភាក្សា​រយៈ​ពេល២​ថ្ងៃរួចមក។ ព្រះរាជាណាចក្រ​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​ការ​រៀប​​ចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី២៦ នៅឆ្នាំ២០១៧​ខាងមុខ។
នៅក្នុងចំណាប់ ​អារម្មណ៍​របស់វាគ្មិន បានឲ្យ​ដឹងនៅ​ក្នុងកិច្ច​​ពិភាក្សា​​របស់​យើង​រយៈ​ពេល​២ថ្ងៃ​កន្លង​មក​នេះ គឺមានធាតុ​ចូលពីគ្រប់​ផ្នែកទាំងអ​ស់ សម្រាប់ជា​មូលដ្ឋាន​គ្រឹៈនៃការ​អភិវឌ្ឍ របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ប្រកប​ដោយប​រិយាប័ន្ន និង​មិន​គ្រាន់​តែជា​វេទិកា​ដើម្បី​ជួបជុំ​គ្នាប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​គឺដើម្បី​ធ្វើយ៉ាង​ណា​កាត់បន្ថយ​គម្លាត​កាន់​តែធំ នៃការ​អភិ​វឌ្ឍប្រទេស ក្រោម​គំនិត​ផ្តួចផ្តើម​នៃការ​ផ្សារ​ភ្ជាប់គ្នា​លើហេដ្ឋា​រចនាសម្ព័ន្ធ។ វាគ្មិន​ទាំងអស់​ក៏បាន​គួស បញ្ជាក់​ផង​ដែរ​ថា ការ​ពិភាក្សា​របស់​យើង​ក្នុងរ​យៈ​ពេល២​ថ្ងៃនេះ គឺមានការ​លើកទឹក​ចិត្តគ្នា​ខ្លាំង​ណាស់ ពោល​គឺ យើង​មាន​សន្ទុះ​ចិត្ត​ដើម្បី​ធានា​ថា នឹងមាន​ការចូល​រួមរបស់​ប្រជាជន​កាន់​តែច្រើនឡើង តាមរយៈ​ការ​ធ្វើ ពាណិជ្ជកម្ម​ពីគ្នា​ទៅវិញ ​ទៅមក ការបង្កើន​តម្លៃនៃ​សេវាកម្ម​ដែលអាច​ធ្វើពាណិជ្ជកម្ម​ជាមួយ​នឹង​សហគមន៍ ខាង​ក្រៅ​របស់​អាស៊ាន។
វាគ្មិនទាំងអស់ ​ក៏បាន​ចាត់​ទុក​​អាស៊ាន គឺមិនមែន​ជាអ្នកប្រើប្រាស់​នោះទេ តែ ផ្ទុយ​ទៅវិញ​អាស៊ាន​គឺជា​អ្នក​ផលិត​សម្រាប់​តំបន់​ទាំងអស់ នៅជុំវិញ​ពិភពលោក។ នៅក្នុង​បទអន្តរាគមន៍ របស់​វាគ្មិន​ទាំងនោះ ក៏​បាន​ចាត់ទុកក​ម្លាំងពលកម្មវ័យ​ក្មេង​របស់អាស៊ាន គឺជាកម្លាំង​ដ៏រឹងមាំ​ក្នុងការ​ចូលរួម ចំណែក​អភិវឌ្ឍឧ​ស្សាហកម្ម​ក្នុងរយៈពេល​៣០ឆ្នាំ​ខាងមុខ។ នៅក្នុង​បទអន្តរាគមន៍​នោះ​ដែលបណ្តា​វាគ្មិនក៏ បាន​រំលេចឡើ​ងពីគោលដៅ​ និងចក្ខុវិស័យ​វែងឆ្ងាយ នៃការអភិវឌ្ឍ​ប្រកបដោយ​បរិយាប័ន្ន។ ជាមួយ​គ្នា​នេះ តំណាងវាគ្មិន​ក៏បាន​គូស​បញ្ជាក់​ផង​ដែរថា ក្នុង​រយៈពេល​​២ថ្ងៃ នៃការពិ​ភាក្សា​គ្នានេះ យើង​បាន​ធ្វើកា​​រពិភាក្សា​លើ​បញ្ហា​ជាច្រើន ដែលមាន​ភាពខុស​ប្លែក​គ្នា ក្នុង​ន័យ​បំពេញ​បន្ថែម​នូវ​ចន្លោះ​ប្រហោង​មួយ​ចំនួន និង​បាន​​​ទទួលស្គាល់​ពីចន្លោះ​ប្រហោង​ដទៃទៀត​ក្នុងពិភព​លោក សម្រាប់​អ្នក​តាក់តែង​គោល​នយោបាយ និងប្រជា​ជនដែល​មើល​ឃើញ​ពីចន្លោះ​ប្រហោង ​ដែល​យើង​ក៏មើល​ឃើញ​នូវចន្លោះ​ប្រហោង​ទាំងអស់នោះ ដែល​ជាបញ្ហា​ប្រឈម​របស់​អាស៊ាន​ត្រូវធ្វើការ​វះកាត់ ដែលនោះ​គឺជា​សម្លេង​របស់​គន្លាត នៃភាពក្រីក្រ ដែល​កើតមាន​ឡើង​លើស្រ្តី និងកុមារ និងជនភៀស​ខ្លួន។
វាគ្មិនមក ​ពីសឹង្ហបុរី​បានចាត់​ទុក​ថា កម្ពុជា​បាន​​ចាប់​​ផ្តើម​ពីឆ្នាំ​សូន្យមក ប៉ុន្តែក្នុង​រយៈពេល​២០ឆ្នាំ​កន្លង​ទៅនេះ​ បាន​ប្រែក្លាយ​ខ្លួន​​ពីទី​កន្លែង ដែ​លមាន​គ្រោះថ្នាក់​ ហើយ​​បច្ចុប្បន្ន​​កំពុង​​តែធ្វើការ​​បោស​​សំអាត​គ្រាប់​មីន​ដើម្បីធ្វើការ​ អភិវឌ្ឍ និង​កំពុងតែ​បោះជំហាន​ទៅមុខប្រកប​ដោយសេចក្តី​សង្ឃឹម ហើយ​ដែល​បញ្ហា​ទាំងអស់​វាត្រូវការ​ពេលវេលា​ប៉ុណ្ណោះ។
នៅក្នុង ​អាស៊ាន​​សមត្ថភាព​​​នៃការ​​គាំទ្រ​ និងការលើក​ទឹកចិត្តពីគ្នា​ទៅវិញ​ទៅមក នឹងកាន់​តែទទួល​បាននូវ​ជោគជ័យ​ខ្ពស់ថែម​ទៀត នៅពេលអ​នាគត​ខាងមុខ។ វាគ្មិន​ទាំងអស់​ក៏បានធ្វើការ​លើកឡើង​ពីគំនិត​ផ្តួចផ្តើម នូវគំនិត​ថ្មីៗ​របស់ខ្លួន ​ក្នុងការចូល​រួមចំណែក​ពីសំណាក់​ពលកម្ម​វ៏យ​ក្មេង ក្នុង​ការ​ចូល​រួម​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ នៅក្នុង​ការ​ធ្វើបដិវត្តន៍​ឧស្សាហកម្ម​របស់តំបន់។ តំនាង​វាគ្មិន​ក៏បាន​ចាត់ទុក​បដិវត្តន៍​ឧស្សាហកម្ម ដែលយើង​កំពុងធ្វើ​ការចាប់​ផ្តើមនេះ នឹង​កាន់តែ​មាន​សន្ទុះ​ជឿន​លឿន​ទៅមុខ​ជាង​ការរំពឹងទុក។ បណ្តាវាគ្មិន​ទាំងអស់​ក៏បាន​សំ​ដែងនូវ​ការបារម្ភ​មួយ​ចំនួន ដែល​ទាក់ទិន​ទៅនិង​ការវិវឌ្ឍន៍​រីកចំរើន​ នៃប្រព័ន្ធអ៊ីនធើណែត ដែលក្នុង​នោះគឺ ទាម​ទារឲ្យ​មានការ​បណ្តុះ​បណ្តាល​ដល់​ក្មេងតូចៗ​ឡើងទៅ ដើម្បីទាំង​អស់គ្នា​ដើរឲ្យ​ទាន់ចំពោះ​ការវិវឌ្ឍន៍រីក ចំរើន​របស់ពិភព​លោកទាំង​មូល។ ជាមួយគ្នានេះ​បណ្តា​វាគ្មិនក៏បាន​គូស​បញ្ជាក់​ពីភាព​ស្មើភាព ​សមភាព​យេនឌ័រ ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ ក្នុង​តំបន់​ដែលហាក់​នៅមិន​ទាន់មាន​ភាពស្មើភាព​គ្នានៅ​ឡើយនោះ។ ក្នុង​វេទិកា​នោះដែរ​​បណ្តាមេដឹក​នាំទាំងអស់ ក៏បានសំដែង​នូវកា​រវាយ​តម្លៃខ្ពស់​ចំពោះ ប្រទេសម៉ា​ឡេស៊ី​ដែល បាន​សហការរៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី២៥ ស្តីពី​អាស៊ាន បញ្ចប់​ទៅដោយ​ជោគជ័យ​បំផុត។       
បន្ទាប់ពីទទួល​បាន​​កណ្តឹង​វេទិកា (Forum Cowbell ) សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយក ​រដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹៈ និងប្រកាស​អំពីការ​ទទួល​​ធ្វើ​ម្ចាស់ផ្ទះ រៀបចំវេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី​២៦ ស្តីពីអាស៊ាន ក្នុងឆ្នាំ២០១៧ ។
បន្ទាប់ ​​មក​បណ្តា​មេដឹកនាំ​ទាំងអស់ ក៏បានទ​ស្សនា​ខ្សែ​សង្វាក់​វីដេអូ អំពីការ​រីកច​ម្រើន​របស់​ប្រទេស​កម្ពុជា ពិសេសការ​ទទួល​ធ្វើជាម្ចាស់​នៃការ​រៀបចំវេទិកា​សេដ្ឋកិច្ចពិភព​លោក លើកទី២៦ ក្នុង​ឆ្នាំ​២០១៧​ ខាងមុខ៕





No comments:

Post a Comment