Friday, June 03, 2016

សម្តេច​តេជោ​នាយ​ករដ្ឋមន្រ្តី ទទួល​ជួបពិ​ភាក្សាកា​រងារ​​ជាមួ​យ នាយក​រដ្ឋមន្រ្តី នៃប្រទេស​ទីម័រឡេស្តេ

បន្ទាប់​ពី​បានបញ្ចប់​ពិធី​បិទ​វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន  រួចមក​សម្តេច​អគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួលជួប​ពិភាក្សា​​ការងារ​ជាមួយ ឯកឧត្តមបណ្ឌិត រ៉ុយ ម៉ារៀ អារ៉ូចូ (Rui Maria de Araujo) នាយក ​​រដ្ឋមន្រ្តី នៃ​ប្រទេស​ទីម័រ​ឡេ​ស្តេ ខណៈដែល​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ចូលរួម​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភ​ពលោក​លើកទី២៥ ស្តីពីអាស៊ាន នៅទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។
បើតាម​ប្រសាសន៍​ឯកឧត្តម កៅ គឹមហួន ឲ្យដឹងថា គោលបំណង នៃជំនួប​ពិភាក្សា​គ្នានេះ គឺ​ដើម្បី​ផ្លាស់​ប្តូរ​មតិជុំវិញ ការបង្កើន​​ទំនាក់ទំ​នង​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី សម្រាប់​ប្រទេស​ទាំងពីរ​កម្ពុជា​ទីម័រឡេស្តេ។  សម្តេច​តេជោ​​នាយក​​​រដ្ឋ​មន្រ្តីមាន​ប្រសាសន៍​ថា សម្តេច​ចង់​ឃើញ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ នៃប្រទេស​ទាំងពីរ​ មានការ​​​រីក​ចម្រើន កាន់តែ​ខ្លាំងក្លា​ថែម​ទៀត បន្ទាប់​ពីសម្តេច​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត នៃប្រទេសទីម័រឡេស្តេ នៅរាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗកន្លងទៅ។
ឯកឧត្តម Rui Maria de Araujo មានប្រសាសន៍ ​ថ្លែងនូវ​អំណរគុណ ជូនចំពោះ​សម្តេច​ដែល​បាន​ទទួល​ជួប​ជាមួយឯ​កឧត្តម ដើម្បីបង្កើន​ការពិភាក្សា​សម្រាប់​ប្រទេស​ទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្រ្តី​ មាន​ប្រសាសន៍​ដែរថា ឯកឧត្តមក៏​ចង់ឃើញ​ទំនាក់​ទំនង នៃប្រទេសទាំងពីរមា​នកា​រកើន​ឡើង ដូចអ្វី​ដែល សម្តេច​​មានប្រសាសន៍​លើកឡើង។ ឯកឧត្តមនាយក​រដ្ឋមន្រ្តី មាន​ប្រសាសន៍បន្តថា កន្លងម​ក​ប្រធានាធិបតី ​និង​នាយករដ្ឋមន្រ្តី នៃប្រទេស​ទីម័រឡេស្តេ បាន​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​នៅប្រទេស​កម្ពុជា តាមរយៈ​​នេះ ឯកឧត្តម​សូម​អញ្ជើញស​ម្តេចតេជោ ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ  នៅ​ប្រទេស​ទីម័រឡេស្តេ​ក្នុងឆ្នាំ​​២០១៦​នេះ។ ឯកឧត្តមក៏បាន​ថ្លែងនូវ​អំណរគុណ​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី ដែលកន្លង​មក​តែង​​តែគាំទ្រ និងបន្ត​គាំទ្រនូវ​បេក្ខភាព​របស់​ប្រទេស​ទីម័រឡេស្តេ ក្នុង​ការ​ចូល​ជា​សមាជិកទី១១ របស់អាស៊ាន។
សម្តេច ​តេជោមាន​ប្រសាសន៍ថា កម្ពុជាចូល​ជាសមាជិក​ទី១០​របស់​អា​ស៊ាន ហើយ​បើ​ប្រទេស​ទីម័រ ឡេស្តេ​ចូលជា​សមាជិកទី១១ គឺប្រៀបដូច​ជាបង​ប្អូន និងគ្នា​ក្នុងក្រប​ខណ្ឌអាស៊ាន។ ក្នុងជំនួប​ពិភាក្សា​គ្នា​​នោះ មេដឹកនាំទាំងពីរក៏​បានធ្វើកា​រផ្លាស់ប្តូរ​មតិ និងពិភាក្សាគ្នា​ជុំវិញប​ញ្ហា​តំបន់ និង​អន្តរជាតិ ដែលមា​ន​ការ​​យកចិត្ត​ទុកដាក់​ដូចគ្នា។ ក្នុងជំនួប​ពិភាក្សា​គ្នានោះ​ដែរ សម្តេចបាន​អញ្ជើញ​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី ចូល​រួម​​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​លើកទី២៦ ស្តីពី​អាស៊ាន ដែល​នឹង​ប្រារព្វ​ធ្វើឡើង​នៅខែ​ឧសភា​ ឆ្នាំ២០១៧ ក្នុង​ប្រទេសក​ម្ពុជា។
ឯកឧត្តម ​បាន​ឆ្លើយតប​ទៅនឹង​ការ​អញ្ជើញ​របស់សម្តេច នឹងអញ្ជើញ​មកចូល​រួម​វេទិកា​សេដ្ឋ កិច្ចពិ​ភព​លោក​លើក​ទី២៦ ស្តីពី​អាស៊ាន​ក្នុងប្រទេស​កម្ពុជា​នាឆ្នាំ២០១៧ខាងមុខ៕







No comments:

Post a Comment