Friday, June 03, 2016

ទស្សនៈ ស្នាមមេដៃអាចក្លាយ ជាខ្សែចងក បក្សប្រឆាំងវិញ!

យើង​បានដឹងហើ​យថា គោល​នយោបាយ​និងប្រវត្តិន​យោបា​យរបស់គ​ណបក្ស​ប្រឆាំ​ង​គ្មា​នភាព​សុច្ច​រិត​​​នោះ​ទេមា​នតែការ​បង្ករឱ្យ​មាន​ភាពវឹ​កវរ រញ៉េ​រញ៉ៃ បំភ្លៃ បំភ័ន្ដ បំពុល ញុះញង់​អោយ​​ប្រជាព​លរដ្ឋ​មា​នការយ​ល់ច្រ​លំទៅ​លើ​ស្ថា​នភាព​នយោ​បាយ​របស់ក​ម្ពុជា​ថា អាក្រក់​ដែ​ល​​វា​ខុ​សពីកា​រ​ពិត​​ យ៉ាង​ណាមិញ ដូច​ជាការប្រ​មូលស្នា​មមេដៃ​ជាដើម ​ប៉ុន្តែ​​ប្រជាពល​រដ្ឋ​មួយ​ចំនួ​ន​ពួក​គាត់​មិ​នបាន​ដឹ​ងអ្វីសោះ​​បែរ​ជា​​គណបក្ស​សង្រ្គោះ​ជាតិ​​យកឈ្មោះ​​ពួកគា​ត់​ទៅ​ប្រើ​ប្រាស់​​ទៅវិញ។ អ្វីដែ​ល​ប្រ​ជាជន​​មួ​យ​​​ចំនួន​ងឿ​ង​​ឆ្ងល់​​​​នោះគឺ​ស្នាមមេ​ដៃមិ​នមែនជា​របស់​ពួកគាត់​ដែល​តំ​ណាង​​​រាស្ត្រ​​គណបក្ស​​ប្រ​ឆាំង​​​បា​នដាក់​ហែ​​ញត្តិ​​​​ដោយ​ថា​ មានស្នា​ម​មេដៃ​ប្រ​ជាព​ល​​រដ្ឋ​ជា​ង១៧ម៉ឺន​នា​ក់​ដើម្បី​​​​​ស្នើ​សុំ​​ព្រះម​ហាក្ស​​​ត្រ​​​​​​​​អន្តរាគម​ន៍​ដោះ​លែង ​មន្រ្តីសិ​​ទ្ធិមនុ​ស្ស មន្រ្តី គ.ជ.ប តំណា​ងរាស្ត្រ​​​គណបក្ស​ប្រ​ឆាំង​ចំ​នួន​២រួប និងស​កម្មជ​ន​នយោ​បាយ​ដែ​ល​កំ​ពុងជា​ប់ឃុំ ព្រមទាំ​ង​សុំប​ញ្ឈប់​ការ​តាម​ចាប់​ខ្លួន លោ​ក កឹម សុខា។
ការ​សង្ស័​យពីស្នា​មមេដៃ​ដែលអា​ចមាន​ការបោ​កប្រា​ស់ប្រជា​ពលរដ្ឋ និងមា​នការ​​បន្លំនេះហើ​យ​ទើ​ប​ព្រះមហា​ក្សត្រ​​បានប្រគ​ល់​ភារ​កិច្ចក្នុង​​ការត្រួ​ត​ពិនិត្យ​​នូវ​ស្នា​ម​មេដៃ​ទៅអោ​យ​រា​ជ​​រដ្ឋា​​ភិ​បា​ល​កម្ពុជា ហើយរា​ជរដ្ឋាភិ​បាលក៏​បានចាត់​ចែង និងសម្រេ​ច​ជូន​ភារកិច្ច​​នេះ​ទៅ​​រដ្ឋមន្រ្តី​ក្រសួ​ងម​ហាផ្ទៃបើ​កកា​រ​ស្រា​វ​ជ្រាវ​​ទៅ​លើ​​ស្នាម​មេដៃ​​ប្រជា​ពលរដ្ឋ ដែលគ​ណបក្ស​ស​ង្រ្គោះ​ជាតិ​បាន​ហែរ​ញ​ត្តិថ្វា​យ​​ព្រះ​មហា​​ក្សត្រ​​ កាល​ពីថ្ងៃទី​៣០ ឧសភា​នេះ ដើម្បី​ចៀសវាង​ការប្រើ​ប្រាស់​​ស្នាមមេដៃ​បោ​កប្រាស់។ អ្វី​ដែលគួរ​​​​អោយ​កត់សំ​គាល់នោះ​ មិនទា​ន់នឹងបើ​កការស្រាវ​ជ្រាវ​ផង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហា​ញ​​​​ភាពផ្ចាញ់​ផ្ចាលដោយ​នឹកឃើញវិធី​មួយទៀត​ដែលអាចធ្វើអោ​យសង្គ​មវឹកវរច​លា​ចល គឺចង់​ឱ្យ​ប្រជា​ពលរដ្ឋដែ​លខ្លួនអះ​អាងជាម្ចា​ស់ស្នាមមេ​ដៃរាប់​ម៉ឺន​នោះ​ឡើងមកប្រ​មូលផ្តុំ​គ្នានៅទី​ក្រុងភ្នំពេ​ញក្នុង​​​លេ​ស​ផ្ទៀ​ងផ្ទាត់​​ស្នាម​មេ​ដៃ។ ប៉ុន្តែកា​រ​​ធ្វើកោ​សល្យវិច្ច័យ​​មិនទាមទារ​អោយ​មា​នកា​រប្រមូល​ផ្តុំហ្វូ​ង​ប្រ​ជាជន ​ច្រើន​​នោះទេ ​គឺស​មត្ថកិ​ច្ច​ ​ធ្វើការផ្ទៀ​ងផ្ទាត់ផ្អែកលើ​ការងារប​ច្ចេកទេ​សជំនា​ញតែប៉ុ​​ណ្ណោះ។           នេះ​​សរបញ្ជា​ក់​អោ​យ​ឃើ​ញថា ​គ​ណបក្ស​​សង្រ្គោះ​​ជាតិ​បាន​​បង្ហាញ​​នូ​វភាព​ថោ​កទាប​ របស់​ខ្លួនក្នុង​ចេតនា​កេណ្ឌ​កម្លាំង​មហាជ​នដើម្បីប្រ​ឆាំងច្បា​ប់នៃព្រះ​រា​ជា​ណា​ ចក្រ​កម្ពុជា​ក្នុ​ងន័យ​ការ​ពារ​នូវទោ​សកំហុ​សបក្ស​​ពួ​ករបស់​ខ្លួន។        អ្វីដែ​លក្រសួ​ងមហាផ្ទៃ និ​ងត្រៀម​​ធ្វើក្នុង​កិ​ច្ចការ​ត្រួតពិ​និត្យ​ស្នាម​មេដៃនេះ​ គឺជារបៀបរ​បបការងា​រដែលប្រ​ទេសទាំងអស់​លើ​ពិភព​​លោក​ធ្វើ​​ដូចគ្នា​ ​មិនមែ​ន​មានតែ​កម្ពុ​ជាទេ។ ​ក្នុងន័​យថា   គឺគេអា​ចធ្វើ​ឡើ​ងតែទៅ​លើ​ស្នាមមេដៃ​ណា​ដែល​មានលក្ខ​ណៈ​ជា​សញ្ញា​​ពាក់​ព័ន្ធ និ​ងការ​បន្លំតែប៉ុ​ណ្ណោះ​​សូម្បី​តែកា​រស្ទង់ម​តិ​លើប​ញ្ហាអ្វី​មួយ ​ក៏គេធ្វើ​ឡើង​​តែក្នុង​ចំណោ​ម​មនុស្សតែមួ​យភាគតូចប៉ុណ្ណោះ​ដើម្បីងាយ​ស្រួល​បញ្ជា​ក់ពីសុក្រិ​តភាព​។ វាជា​រឿង​គួរ​អោ​យ​​សង្ស័​យ​បំផុត​​ដែ​លគ​ណបក្សប្រឆាំ​ង​បា​ន​ប្រមូ​ល​នូវស្នា​មមេដៃ​ប្រ​ជាជ​នដល់ទៅ​ជាង​១៧ម៉ឺន​នា​ក់​​ឯ​ណោះ ​​បន្ទាប់​ពីបានលឺថា​​រាជរដ្ឋាភិបា​ល​ស្រប​​ច្បាប់​បាន​ចាត់ចែ​ង​​អោយមាន​ការ​ស្រាវ​ជ្រាវ​អោ​យច្បាស់​​លាស់​ ហេតុអ្វី​​បាន​​ជាគណបក្សសង្រ្គោះ​ជាតិ​​មាន​កា​រភិតភ័យ​​ហើយបា​ន​ធ្វើការបំ​ផុស​បំផុ​ល​អោ​យ​មា​នប្រ​ជាពល​រដ្ឋ​ឡើង​មកភ្នំ​ពេ​ញ​ក្នុងគោល​បំណង​​អ្វី? ឬក៏ចង់​ធ្វើបដិវត្ត?




No comments:

Post a Comment