Friday, June 03, 2016

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អនុញ្ញាតិឲ្យគណៈប្រតិភូ វៀតណាម ដឹកនាំដោយ ឯកឧត្តម ឌិញ ឡាថាំង ចូលជួបសម្តែងការគួរសម

 នៅព្រឹក​ថ្ងៃទី០​២ ខែមិថុនា ឆ្នាំ​២០១៦ លោក​ជំទាវឧបនាយក​រដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តី​ក្រសួងទំនាក់​ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធ​សភា និងអធិ​ការកិច្ច បានអ​នុញ្ញាតិ​ឲ្យគ​ណៈប្រ​តិភូ វៀតណាម ដឹកនាំ​ដោយ ឯក​ឧត្តម ឌិញ ឡា​ថាំង Dinh La Thang សមាជិ​កកា​រិយា​ល័យន​យោបា​យមជ្ឈឹ​មបក្ស​កុម្មុយ​និស្តវៀ​តណា​ម និងជា​លេខាបក្សក្រុ​ងហូជី​មិញបា​នចូ​លស​ម្តែង​ការគួ​រសម និងពិ​ភាក្សា​ការងា​រនៅទី​ស្តីការក្រសួ​ង។
នាឱ​កាសនោះ​លោក​ជំទាវក៏បា​នមានប្រ​សាស​ន៍ថា ៖ ទំនាក់ទំន​ងរវាង​កម្ពុជា និង​វៀតណា​មគឺត្រូវ​ពង្រឹងក្រោ​មកិច្ចសហ​ប្រតិបត្តិកា​រ រវាង ប្រទេ​សទាំងពីរ​ ជាពិ​សេស រវាងទី​ក្រុងហូជី​មិញ ជាមួ​យនឹងរាជ​ធានីភ្នំពេ​ញ ដែល​បានធ្វើឲ្យមា​នការរីក​ចម្រើន​ជាលំដាប់​លើវិ​ស័យកា​រទូត វិស័យក​សិកម្ម វិស័​យសេដ្ឋ​កិច្ច វិស័​យអប់រំ ​និង វិស័​យសុខា​ភិបាល ។
ឯក​ឧត្តម ឌិញ ឡាថាំង Dinh La Thang  ក៏បានថ្លែ​ងអំណរ​គុណ​ដល់រា​ជរដ្ឋាភិ​បាល​កម្ពុជាដែល​តែងតែ​ជួយ ពង្រឹង និងជ​ម្រុញនូ​វចំណ​ងមិត្តភាព នេះឲ្យ​កាន់តែប្រសើ​រឡើង ហើ​យសម្តេច​តេជោ ហ៊ុន សែន តែងតែ​ជួយប​ង្ករលក្ខណៈ​ងាយស្រួ​លដល់អ្ន​កវិនិយោ​គទុន វៀត​ណាមមក​ធ្វើកា​របណ្តាក់ ទុននៅ​ព្រះរាជា​ណាចក្រកម្ពុ​ជា ដែលមា​នការកើន​ឡើងជាលំ​ដាប់។
ជាកា​រឆ្លើយ​តបលោក​ជំទាវក៏បា​នកោ​តស​រសើរ និងវា​យតម្លៃខ្ព​ស់នូវល​ទ្ធផលនៃសា​មគ្គីភាពនៃប្រ​ទេសទាំ​ងពីរ ក្នុងការ​គាំទ្រ និងជ​ម្រុញក្នុង​ការបង្ករ លក្ខណៈ​ងាយស្រួ​លដល់​បណ្តា​វិនិយោគ​ទុនវៀត​ណាមដែល​មានបំណ​ង ចង់មក​បណ្តាក់ទុ​កធ្វើការវិនិ​យោ​គនៅក្នុ​​ងព្រះរាជាណាច​ក្រកម្ពុជា៕








No comments:

Post a Comment