Friday, December 24, 2021

សារព័ត៌មានអន្តរជាតិធំៗ នៅជុំវិញពិភពលោក ចាប់អារម្មណ៍ផ្សព្វផ្សាយអំពីការជ្រើសតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត


(ភ្នំពេញ)៖ ត្រឹមរយៈពេលប្រមាណកន្លះថ្ងៃប៉ុណ្ណោះ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ មានសារព័ត៌មានអន្តរជាតិធំៗនៅជុំវិញពិភពលោក ប្រមាណជាង២០ បានផ្សព្វផ្សាយអំពីការជ្រើសតាំង លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អនាគត។


ខាងក្រោមនេះជាតំណភ្ជាប់ (Link) ដែលផ្សព្វផ្សាយដោយសារព័ត៌មានអន្តរជាតិទាំងនោះ៖ 

១- សារព័ត៌មាន Xinhua ចំណងជើង “Cambodia's ruling party endorses PM's eldest son as future PM candidate: statement”

http://www.xinhuanet.com/english/20211224/df7a4f3b7e6c48dfa12ff9c049945cba/c.html


២-សារព័ត៌មាន Flipboard ចំណងជើង “Cambodia’s ruling party endorses Hun Sen’s son Hun Manet as ‘prime minister candidate in the future’”

https://flipboard.com/@SCMPNews/cambodia-s-ruling-party-endorses-hun-sen-s-son-hun-manet-as-prime-minister-cand/a-c1R9KStYTuKl_DdcD9TD8w%3Aa%3A2290161508-4f370cd425%2Fscmp.com


៣-សារព័ត៌មាន Alijazeera ចំណងជើង “A new Hun rises: Cambodia’s ruling party meets to plot its future” 

https://www.aljazeera.com/news/2021/12/23/a-new-hun-rises-cambodias-ruling-party-meets-to-plot-its-future


៤-សារព័ត៌មាន Reuter ចំណងជើង “Cambodia's ruling party endorses PM Hun Sen's son as future leader” https://www.reutersconnect.com/detail?id=tag%3Areuters.com%2C2021%3Anewsml_WDF9EAT6V%3A3


៥-សារព័ត៌មាន South China Morning Post ចំណងជើង “Cambodia’s ruling party endorses Hun Sen’s son Hun Manet as ‘prime minister candidate in the future” https://www.scmp.com/news/asia/southeast-asia/article/3160975/cambodias-ruling-party-endorses-hun-sens-son-hun-manet


៦-សារព័ត៌មាន Veitnam+ ចំណងជើង “CPP endorses Hun Manet as future PM candidate” https://en.vietnamplus.vn/cpp-endorses-hun-manet-as-future-pm-candidate/219720.vnp


៧-សារព័ត៌មាន THE STRAITS TIMES ចំណងជើង “Cambodia's ruling party endorses PM Hun Sen's eldest son as future leader” 

https://www.straitstimes.com/asia/se-asia/cambodias-ruling-party-endorses-pm-hun-sens-son-as-future-leader


៨-សារព័ត៌មាន China.org.ch ចំណងជើង “Cambodia's ruling party endorses PM's eldest son as future PM candidate: statement”

http://www.china.org.cn/world/Off_the_Wire/2021-12/24/content_77951348.htm


៩-សារព័ត៌មាន Free Malaysia Today ចំណងជើង “Cambodia’s Hun Sen backs son to take over leadership” 

https://www.freemalaysiatoday.com/category/world/2021/12/24/cambodias-hun-sen-backs-son-to-take-over-leadership/


១០-សារព័ត៌មាន U.S.News ចំណងជើង “Cambodia's Ruling Party Endorses PM's Son as Future Leader” 

https://www.usnews.com/news/world/articles/2021-12-24/cambodias-ruling-party-endorses-pm-hun-sens-son-as-future-leader


១១-សារព័ត៌មាន Bangkok Post ចំណងជើង “Cambodia's ruling party endorses PM Hun Sen's son as future lead” https://www.bangkokpost.com/world/2237331/cambodias-ruling-party-endorses-pm-hun-sens-son-as-future-leader


១២-សារព័ត៌មាន EDE: Agencia ចំណងជើង “'Son' rises in Cambodia: Ruling party selects future PM” 

https://www.efe.com/efe/english/world/son-rises-in-cambodia-ruling-party-selects-future-pm/50000262-4705082?utm_source=wwwefecom&utm_medium=rss&utm_campaign=rss


១៣-សារព័ត៌មាន BHASKAR LIVE ចំណងជើង “Hun Sen’s son endorsed as future Cambodian PM candidate”

https://www.bhaskarlive.in/hun-sens-son-endorsed-as-future-cambodian-pm-candidate/?utm_source=rss&utm_medium=rss&utm_campaign=hun-sens-son-endorsed-as-future-cambodian-pm-candidate


១៤-សារព័ត៌មាន TRIXABIA ចំណងជើង “A new Hun rises: Cambodia’s ruling party meets to plot its future”

https://trixabia.com/a-new-hun-rises-cambodias-ruling-party-meets-to-plot-its-future-news/


១៥-សារព័ត៌មាន REDHOT Singapore ចំណងជើង “Cambodia's ruling party endorses PM Hun Sen's son Hun Manet as future leader”

https://www.redhot.sg/cambodia-s-ruling-party-endorses-pm-hun-sen-s-son-hun-manet-as-future-leader-88167.html


១៦-សារព័ត៌មាន CANINDIA ចំណងជើង “Hun Sen’s son endorsed as future Cambodian PM candidate” 

https://www.canindia.com/hun-sens-son-endorsed-as-future-cambodian-pm-candidate/


១៧-សារព័ត៌មាន ASIAN NEWS DAY ចំណងជើង “Cambodia's ruling party endorses PM Hun Sen's son Hun Manet as future leader” 

https://www.asianewsday.com/cambodias-ruling-party-endorses-pm-hun-sens-son-hun-manet-as-future-leader/


១៨-សារព័ត៌មាន TELUGY STOP ចំណងជើង “Hun Sen’s Son Endorsed As Future Cambodian PM Candidate”

https://english.telugustop.com/hun-sens-son-endorsed-as-future-cambodian-pm-candidate-latest-eng-news-1424115


១៩-សារព័ត៌មាន TREND FOOL ចំណងជើង “Cambodia’s ruling party endorses PM Hun Sen’s son as future leader”

https://trendfool.com/news/cambodias-ruling-party-endorses-pm-hun-sens-son-as-future-leader/


២០-សារព័ត៌មាន itv Times News ចំណងជើង “Cambodia's Hun Sen Backs son to take over management” 

https://itvtimes.com/2021/12/24/cambodias-hun-sen-backs-son-to-take-over-management/


២១-សារព័ត៌មាន THE NEW ZEALAND TIMES ចំណងជើង “Cambodia’s ruling party backs PM’s son Hun Sen as future leader” 

https://www.thenewzealandtimes.com/cambodias-ruling-party-backs-pms-son-hun-sen-as-future-leader/


២២-សារព័ត៌មាន BEBAK POST English ចំណងជើង “Hun Sen’s son is endorsed as the future Cambodian PM candidate” 

https://eng.bebakpost.com/hun-sens-son-is-endorsed-as-the-future-cambodian-pm-candidate/


២៣-សារព័ត៌មាន FLIPBOARD ចំណងជើង “Cambodia’s ruling party endorses Hun Sen’s son Hun Manet as ‘prime minister candidate in the future” https://flipboard.com/@SCMPNews/cambodia-s-ruling-party-endorses-hun-sen-s-son-hun-manet-as-prime-minister-cand/a-c1R9KStYTuKl_DdcD9TD8w%3Aa%3A2290161508-4f370cd425%2Fscmp.com


២៤-សារព័ត៌មាន CHANNEL NEWS ASIAចំណងជើង “Cambodia's ruling party endorses PM Hun Sen's son as future leader” https://www.channelnewsasia.com/asia/cambodia-pm-hun-sen-son-hun-manet-future-leader-2399901




អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបញ្ចេញផ្សាយវីដេអូ ក្រោមចំណងជើងថា បណ្ឌិត ហ៊ុន ម៉ាណែត ជានិមិត្តរូបនៃទស្សនៈ «កូនខ្មែរអាចធ្វើបាន»

 

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកឆន្ទជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានផលិតនិងបញ្ចេញផ្សាយនូវវីដេអូថ្មីមួយ ក្រោមចំណងជើងថា បណ្ឌិត ហ៊ុន ម៉ាណែត ជានិមិត្តរូបនៃទស្សនៈ «កូនខ្មែរអាចធ្វើបាន» ដែលវីដេអូនេះមានរយៈពេលជាង១៧នាទី។


ខ្លឹមសារវីដេអូនេះ បានរំលេចឱ្យសាធារណមតិឃើញច្បាស់នូវលក្ខណៈសម្បត្តិនិងគុណវឌ្ឍរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការសម្រេចជាឯកឆន្ទជ្រើសតាំងពីគណៈកម្មាធិការកណ្តាល ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់បន្តវេនពី សម្តេចតេជោនៅពេលអនាគត ជាមួយនឹងការរំលឹកនូវភាពចាស់ទុំរបស់គណបក្សប្រជាជនកម្ពុជាថាជាគណបក្សដ៏ធំបំផុត និងមានចំណាស់យូរជាងគណបក្សផ្សេងៗទៀតនៅកម្ពុជា ហើយដែលពោរពេញទៅដោយបទពិសោធន៍ និងដែលកំពុងដឹកនាំប្រទេស 43 ឆ្នាំកន្លងមកនេះ ពិតជាបានបង្ហាញ នូវភាពជាគំរូ និងឈានមុខគេម្តងទៀតតាមរយៈការគិតគូរអំពីការបន្តវេន។

ខណៈដែលថ្នាក់ដឹកនាំរបស់បក្សបច្ចុប្បន្ន កាន់តែមានវ័យចំណាស់ ការរៀបចំយុវជនដែលជាឈាមថ្មីសម្រាប់ការបន្តវេន គឺជាការងារដ៏ចាំបាច់មួយ ដែលមិនអាចមើលរំលងបាននោះឡើយ។  យ៉ាងណាមិញគណបក្សប្រជាជនកម្ពុជាក៏ពិតជាមិនបានមើលរំលង បញ្ហានេះឡើយ។ បន្ទាប់ពីបានរៀបចំ និងបង្វឹកអស់ពេលជាច្រើនឆ្នាំក្នុងថ្នាលនៃភាពជាអ្នកដឹកនាំ កូនចៅរបស់ បណ្តាថ្នាក់ដឹកនាំគណបក្សប្រជាជនជាច្រើនបានក្លាយជាទំនុកចិត្តសម្រាប់រាមច្បងរបស់ខ្លួន ក៏ដូចជាទំនុកចិត្ត របស់ប្រជាពលរដ្ឋខ្មែរផងដែរ។ 

ឥឡូវនេះដល់ពេលវេលាដែលតួអង្គអ្នកបន្តវេនត្រូវចេញមុខបង្ហាញខ្លួនដើម្បីឲ្យសារធារណជនបានស្គាល់ហើយ  ពោលគឺជាពេលវេលាដ៍សមស្របបំផុតដែលគណបក្សប្រជាជនកម្ពុជា ត្រូវអនុវត្តនូវយុទ្ធសាស្ត្របេះផ្លែឈើ យកមកបន្ទំដោយមិនរង់ចាំទុកអោយទុំនៅលើដើមឡើយ។ ក្នុងចំណោមបេក្ខជនវ័យក្មេងដែលត្រូវបន្តវេនក្នុងតំណែងដឹកនាំកំពូលរបស់ប្រទេសទៅថ្ងៃអនាគត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខជនដែលលេចធ្លោជាងគេ និងត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានប្រាព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានបោះឆ្នោតគាំទ្រជាឯកឆ័ន្ឆលើបេក្ខភាព បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បន្តវេនពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅពេលខាងមុខ។

មានញត្តិ និងលិខិតគាំទ្របាន ផុសឡើង ព្រោងព្រាត ដូចទឹកបាក់ទំនប់ មកពី គ្រប់ មជ្ឈដ្ឋាន គឺជាភស្តុតាងដ៍រឹងមាំជាក់ស្តែង និងមិនអាចប្រកែកបាន ដែលបញ្ជាក់ យ៉ាងច្បាស់ថា បណ្ឌិត ហ៊ុន ម៉ាណែត ពិតជាទទួលបាននូវការគោរពរាប់អាន ស្រឡាញ់ពេញចិត្ត និងទំនុកចិត្ត ពីមហាជន និងក្នុងជួរគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់។ សន្ទុះនៃការគាំទ្រយ៉ាងខ្លាំងបែបនេះក៏ព្រោះតែមហាជនមានជំនឿយ៉ាងមុតមាំថា កូនខ្មែររូបនេះពិតជាហ៊ានលះបង់ គ្រប់បែបយ៉ាង និងអាចធ្វើបានគ្រប់យ៉ាងសម្រាប់ប្រទេសជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ។ និយាយដោយខ្លី បណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមជាអនាគតមេដឹកនាំ និងជានិមិត្តរូបនៃទស្សនៈ «កូនខ្មែរអាចធ្វើបាន»៕

សូមទស្សនាវីដេអូ៖


#ហ៊ុនម៉ាណែត #កូនខ្មែរអាចធ្វើបាន #បេក្ខជននាយករដ្ឋមន្ត្រី 

លោក ទិត សុធា សមាជិកគណៈកម្មាធិការកណ្ដាល CPP ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត

 លោក ទិត សុធា សមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា សូមផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះ ការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។


សារគាំទ្រនេះ បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដែលតែងទទួលបាននូវការគោរពកោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយ ឯកឧត្តម បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

សារគាំទ្រនេះ បានលើកឡើងទៀតថា យើងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគត នាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេខក្តីសុខ សុភមង្គល និងបំណងប្រថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប នាពេលអនាគត៕






តំណាងក្រុមសកម្មជនយុវជននៃគណៈកម្មាធិការសាខាគណបក្ស «ខ៥» ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដែលបានបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

តំណាងក្រុមសកម្មជនយុវជននៃគណៈកម្មាធិការសាខាគណបក្ស «ខ៥» ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលបានបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

សារគាំទ្រនេះ បានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដែលតែងទទួលបាននូវការគោរពកោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់ ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយ ឯកឧត្តមបណ្ឌិត ក៏បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

សារគាំទ្រនេះ បានលើកឡើងទៀតថា យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាព សាមគ្គីភាព និងស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេចក្តីសុខសុភមង្គល និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប នាពេលអនាគត។






លោក ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល CPP ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត

 (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល CPP និងជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចជាឯកច្ឆ័ន្ធរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។

សារគាំទ្រនេះ បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដែលតែងទទួលបាននូវការគោរពកោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយ ឯកឧត្តម បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

សារគាំទ្រនេះ បានលើកឡើងទៀតថា យើងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគត នាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេខក្តីសុខ សុភមង្គល និងបំណងប្រថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប នាពេលអនាគត៕





វិភាគអន្តរជាតិ៖ ហេតុអ្វីចិននៅតែបន្តលេចត្រដែតឡើង នៅលើឆាកអន្តរជាតិ?

 (សៀងហៃ)៖ ក្នុងរយៈពេលជាង ៤ ទសវត្សរ៍មកនេះ, សេដ្ឋកិច្ចរបស់ចិនអាចសម្រេចបាននូវកម្រិតរីកម្រើន និងការអភិវឌ្ឍយ៉ាងលឿនរហ័សមិនធ្លាប់មាន ហើយ មកទល់នឹងសព្វថ្ងៃនេះ សន្ទុះកំណើនសេដ្ឋកិច្ច និងការរីកចម្រើនបែបនេះត្រូវបានគេមើលឃើញថានៅតែបន្តកើតមាន។ ប៉ុន្តែសម្ពាធនយោបាយ ព្រមទាំងវិបត្តិ COVID-19 បានជំរុញឱ្យបណ្ដាប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិក ចាប់ផ្ដើមអនុវត្តគោលនយោបាយមានលក្ខណៈជាតិនិយមកាន់តែច្រើនដែលនេះចង់ ឬមិនចង់ វានឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើសកលភាវូបនីយកម្មដោយជំនួសមកវិញនូវការបារម្ភពីសន្តិសុខជាតិក និងការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង។

នេះមិនមែនជាដំណឹងល្អឡើយសម្រាប់ចិន ដែលមានបំណងចង់ឱ្យពិភពលោកនៅតែបន្តរក្សាការបើកចំហសេដ្ឋកិច្ច ដែលជួយឱ្យទីក្រុងប៉េកាំងសម្រេចបានសមិទ្ធផល យ៉ាងសម្បើមក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ សម្រាប់ហេតុផលមួយនេះ, ចិន បាន និងកំពុងប្រឹងប្រែងភ្ជាប់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួន ជាមួយនឹងបទដ្ឋាន និងច្បាប់អន្តរជាតិ។ តែយ៉ាងណាក៏ដោយ ឥលូវ ចិនក៏ហាក់ដូចជាបានត្រៀមខ្លួនទៅហើយទៅនឹងការរឹតត្បិត និងរនាំងពាណិជ្ជកម្មនានា នៅពេលអនាគត។

តួយ៉ាង នៅក្នុងផែនការសេដ្ឋកិច្ច៥ឆ្នាំ លើកទី១៤ បានបង្ហាញយ៉ាងច្បាស់ថាចិននឹងព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើតម្រូវពីខាងក្រៅ ហើយផ្តោត
ជាសំខាន់លើការពង្រឹងសមត្ថភាពខ្លួនឯង និងពឹងផ្អែកលើតម្រូវការនៅក្នុងស្រុក នៃចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់។ បន្ថែមពីលើនេះ ចិនក៏មានផែនការដែរក្នុង
ការបង្កើនការបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាដូចជាបញ្ញាសម្បនិម្មិត (AI), បន្ទះឈីប រួមទាំងសម្រេចឱ្យបាននូវការពឹងផ្អែកខ្លួននៅក្នុងវិស័យបច្ចេកវិទ្យាស្នូល សំខាន់ៗនានា។

ជាការពិតណាស់, អ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយចំនួន បង្ហាញការព្រួយបារម្ភជាច្រើនចំពោះការបង្កើនសកម្មភាពគ្រប់គ្រងលើបណ្ដាក្រុមហ៊ុនចិន និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះរួមមានទាំងការដាក់ចេញនូវច្បាប់ថ្មីៗ លើក្រុមហ៊ុនបច្ចេកវិទ្យា និងទីផ្សារហ៊ុនជាដើម។ សម្រាប់ពួកគេ ចិនបានផ្ដោតជាអាទិភាពលើកម្មវត្ថុភូមិសាស្ត្រនយោបាយ ជាជាងកសាងសេដ្ឋកិច្ចទីផ្សារ ហើយខ្លះទៀតក្នុងចំណោមពួកគេជឿថា ចិនអាចនឹងត្រឡប់ទៅរកគំរូអភិវឌ្ឍសេដ្ឋកិច្ច នៅមុនសម័យដែលអតីតមេដឹកនាំចិន លោក Deng Xiaoping ដាក់ចេញនយោបាយធ្វើកំណែទម្រង់ និងបើកចំហសេដ្ឋកិច្ចចិនទៅកាន់ពិភពលោក។

តែការភ័យខ្លាចទាំងនេះ ហាក់ដូចជាប្រតិកម្មជ្រុលហួសហេតុ។ ដ្បិតចិនប្រហែលជានឹងមិនត្រឡប់ទៅរកសម័យកាល ដែលរដ្ឋជាអ្នកគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងនោះទេ ឬអនុវត្តសេដ្ឋកិច្ចឯកោឡើយ។ តែផ្ទុយទៅវិញ អ្វីដែលចិននឹងធ្វើ នោះគឺបង្កើនតួនាទីរបស់រដ្ឋនៅក្នុងវិស័យសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពពឹងផ្អែកលើខ្លួនឯងដែលនេះ អាចត្រូវបានបកស្រាយថាជាការឆ្លើយតបមួយទៅនឹងការប្រែប្រួលស្ថានការណ៍សេដ្ឋកិច្ចសកលដូចសព្វថ្ងៃ ហើយការផ្លាស់ប្ដូរបែបនេះអាចនឹងកើតឡើង នៅពេលដែល ទំនាក់ទំនងចិន និងអាមេរិកមិនមានភាពល្អប្រសើរ។

នៅចំពោះមុខការប្រជែងជាមួយសហរដ្ឋអាមេរិកសឹងតែលើគ្រប់វិស័យ, ថ្នាក់ដឹកនាំចិនបានចាប់ផ្ដើមសម្លឹងឃើញការពង្រឹងតម្រូវការនៅក្នុងស្រុករយៈពេលយូរ ជាជាង ពឹងលើតម្រូវការនៅក្រៅស្រុក។ បើតាមក្រុមអ្នកជំនាញសេដ្ឋកិច្ចចិន ដូចជាលោក Zhang Jun ជានាយកមជ្ឈមណ្ឌលចិនសម្រាប់ការសិក្សាសេដ្ឋកិច្ចមានមូលដ្ឋាននៅក្នុង ទីក្រុងសៀងហៃ បណ្ដាប្រទេសដែលមានប្រជាជនច្រើនដូចជា ចិនអាចទាញយកឱកាសបានកាន់តែច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម និងតម្រូវការ ទីផ្សារនៅក្នុងស្រុក ក៏ដូចជាការបើកចំហសេដ្ឋកិច្ច។

ម្លោះហើយវាកាន់តែច្បាស់ថា ចិននឹងទទួលបានផលចំណេញពីប្រព័ន្ធបើកចំហសេដ្ឋកិច្ច និងការចូលរួមជាមួយស្ថាប័នពាណិជ្ជកម្មអន្តរជាតិនានា ដូចដែលថ្នាក់ដឹកនាំចិន កំពុងអនុវត្ត នោះគឺនឹងមិនត្រឡប់ទៅរកគំរូសេដ្ឋកិច្ចឯកោពីសេដ្ឋកិច្ចពិភពលោកនោះទេ៕

ប្រភព៖ CNA (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១)

ដោយ៖ Fresh News




លោក កើត រិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល CPP ប្រកាសគាំទ្រចំពោះការសម្រេចរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត

 (ភ្នំពេញ)៖ លោក កើត រិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សូមផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។


សារគាំទ្រនេះ បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដែលតែងទទួលបាននូវការគោរពកោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយ ឯកឧត្តម បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។


សារគាំទ្រនេះ បានលើកឡើងទៀតថា យើងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគត នាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេខក្តីសុខ សុភមង្គល និងបំណងប្រថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប នាពេលអនាគត៕





លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រពេញទំហឹងចំពោះ ការសម្រេចរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត

 (ភ្នំពេញ)៖ លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជានិង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូមផ្ញើសារមួយ ដោយប្រកាសគាំទ្រជាឱឡារិក និងយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។


លិខិតគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី

១៖ នៅក្នុងសន្និបាតគណះកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តិទី៥ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០២១នេះ ក្នុងនាមខ្ញុំជាសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ខ្ញុំបានសំដែងនូវឆន្ទះដ៍ពិតប្រាកដផ្ទាល់ខ្លួន ដោយបានបោះឆ្នោតគាំទ្រទាំងស្រុងចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់បន្តវេនដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

២៖ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំនិង ដោយគ្មានការសង្ស័យ បន្ទិចណាឡើយថា «កូនខ្មែរម្នាក់នេះ» គឺ «បណ្ឌិត ហ៊ុន ម៉ាណែត ដែលមានទាំង រូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងសមត្ថភាព» គួបផ្សុំនឹង បទពិសោធន៍នៃការចូលប្រឡូកលុតដំជាក់ស្តែង ក្នុងការងារពហុវិស័យជាច្រើនឆ្នាំ ទាំងនៅពេលកន្លងមកក៍ដូចជាតទៅថ្ងៃមុខទៀត នោះ បណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានលក្ខណះសម្បត្តិនិងគុណវឌ្ឌគ្រប់គ្រាន់ ស័កសមដឹកនាំកាច់ចង្កូត នាវាកម្ពុជាដើម្បីជំរុញការការពារនិងអភិវឌ្ឌប្រទេសជាតិ ឲ្យបន្តរីកចំរើនជឿន លឿនទៅមុខក្នុងសុខសន្តិភាពនិងវិបុលភាព ក៏ដូចជាការកសាងកិត្យានុភាព របស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១

លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជានិង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី