នៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៣ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បណ្ឌិតសភាចារ្យ សុខ អាន រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងឯកអគ្គរាជទូតអង់គ្លេស លោក ម៉ាក ហ្គូតឌីង (Mark Gooding) បានពិភាក្សាប្រធានបទមួយចំនួនដូចខាងក្រោមៈ
• ប្រទេសទាំងពីរសម្លឹងមើលការពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងរយៈ ៥ ឆ្នាំបន្ទាប់ រាប់បញ្ចូលទាំងវិស័យកំណែទម្រង់តុលាការ វិនិយោគ និងពាណិជ្ជកម្ម។ ពួកគេក៏បាន រំលឹកឡើងវិញ នូវដំណើរទស្សនកិច្ចដោយ លោក ឡត ហ្គ្រីន (Lord Green) រដ្ឋមន្រ្តី សម្រាប់កិច្ចការវិនិយោគ និងពាណិជ្ជកម្មអង់គ្លេសមកកាន់ប្រទេសកម្ពុជា កាលពីខែ មិថុនា ដើម្បីពង្រីកកិច្ចវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីដែលនាំទៅការអភិវឌ្ឃន៍ជាច្រើន។
• ប្រទេសកម្ពុជាស្វាគមន៍ ការប្រកាសវិភាគទានថ្មីមួយរបស់ចក្រភពអង់គ្លេសដែលមាន ទឹកប្រាក់កន្លះលានដុល្លាអាមេរិក សម្រាប់អង្គជំនុំជំរះវិសាមញ្ញ នៅក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បន្ថែមទៅលើទឹកប្រាក់ ៣ លានដុល្លាអាមេរិកដែលចក្រភពអង់គ្លេសបានផ្តល់រួចជា ស្រេចទៅហើយកាលពីឆ្នាំទៅមិញ ហើយទឹកប្រាក់ (កន្លះលានដុល្លា) នេះ នឹងលៃ បម្រុងទុកសម្រាប់ភាគីអន្តរជាតិនៃ អ.វ.ត.ក ។
• ចក្រភពអង់គ្លេសស្វាគមន៍កម្ពុជា នូវការប្រកាសថវិកាបន្ថែមថ្មីរបស់ខ្លួនទៅឱ្យភាគីជាតិនៃអង្គជំនុំជំរះវិសាមញ្ញ នៅក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីធ្វើឱ្យមានស្ថេរភាពហិរញ្ញវត្ថុសម្រាប់តុលាការនេះនៅឆ្នាំនេះ។ កម្ពុជា និងចក្រភពអង់គ្លេសពេញចិត្តទៅនឹងការអំពាវនាវរបស់ ឯកឧត្តម បាន គីមូន អគ្គលេខាធិការ អង្គការសហប្រជាជាតិទៅកាន់ប្រទេសម្ចាស់ជំនួយដើម្បីផ្តល់ការចូលរួមវិភាគទានថ្មីៗ ទៅកាន់អង្គជំនុំជំរះវិសាមញ្ញ នៅក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។
• ចក្រភពអង់គ្លេសផ្តល់អាហាររូបករណ៍ ៤ ដល់និស្សិតកម្ពុជា ដើម្បីទៅសិក្សានៅចក្រ ភពអង់គ្លេស សម្រាប់កម្រិតអនុបណ្ឌិតនៃការសិក្សារយៈពេល ១ឆ្នាំ នៅក្នុងវិស័យផ្សេងៗ នៅឆ្នាំក្រោយ។
• ចក្រភពអង់គ្លេសក៏ប្រកាសនូវគម្រោងថ្មីរបស់ខ្លួន ដើម្បីជួយរាជបណ្ឌិតសភាវិជ្ជាជីវៈ តុលាការ នៅក្នុងនោះគ្រូបណ្តុះបណ្តាលចក្រភពអង់គ្លេស នឹងត្រូវបានបញ្ជូនមកបណ្តុះបណ្តាលចៅក្រម និងមន្រ្តីច្បាប់កម្ពុជា។
• ភាគីទាំងសងខាងក៏យល់ស្របគ្នាអំពីបំណងប្រាថ្នា នៃកិច្ចចរចាបន្ថែមរវាងគណៈបក្ស ប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត និងគណៈបក្សប្រឆាំង (គណៈបក្សសង្គ្រោះជាតិ) ដើម្បីផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាជនខ្លួន។
• ពួកគេក៏យល់ទៅលើតម្រូវការឱ្យមានកំណែទម្រង់សម្រាប់ការបោះឆ្នោតកម្ពុជា ពេល ក្រោយ ឥឡូវនេះក្រោមការរៀបចំដោយអាជ្ញាធរដែលមានសមត្ថកិច្ច។