Friday, June 29, 2018

(សូមទស្សនាវីដេអូ)៖ កងយោធពលខេមរភូមិន្ទ ថ្កោលទោស​ចំពោះ​របាយការណ៍ HRW ដែលវាយប្រហារ​មកលើថ្នាក់​ដឹកនាំ កងកម្លាំង​ប្រដាប់អាវុធកម្ពុជា ១២រូប

គ.ជ.ប ដាក់ឲ្យដំណើរការ ផ្សាយសាកល្បងទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ដែលអាចទាញយកដាក់ទូរស័ព្ទដៃ តាមរយៈកម្មវិធី (App) CamNeC News ដើម្បីពន្យល់ពីការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងផ្សាយសាកល្បង ទូរទស្សន៍ វិទ្យុ និងព័ត៌មាន Online ដែលអាចទាញយកដាក់ទូរស័ព្ទដៃបាន (Download) តាមរយៈកម្មវិធី (App) CamNEC News ដើម្បីពន្យល់ពីការបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា គ.ជ.ប បានផ្ញើសារ (SMS) សំខាន់ៗជារៀងរាល់ថ្ងៃ ទៅកាន់​ទូរស័ព្ទដៃចំនួន៥លានគ្រឿង ដែលមានឈ្មោះថា NEC ដើម្បីផ្តល់ដំណឹងជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹង​ការបោះឆ្នោត។ ហើយក៏មានមនុស្សជាង១០០នាក់ បានសាកសួរព័ត៌មានដោយផ្ទាល់ ទៅកាន់​មណ្ឌលព័ត៌មាន​របស់ខ្លួន តាមរយៈទូរស័ព្ទដោយឥតគិតថ្លៃ ដែលមានលេខ ១៨០០២០១៨ ជារៀងរាល់ថ្ងៃផងដែរ។

បើតាម គ.ជ.ប ការផ្តល់សេវាព័ត៌មាននេះ គឺមានន័យថា ជាអ្នកបម្រើសេវាសម្រាប់ម្ចាស់ឆ្នោត ដែលជាគោល​ការណ៍មួយក្នុងចំណោម គោលការណ៍ទាំង៧ ដែលជាត្រីវិស័យរបស់ខ្លួន ៕

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានទទួលស្គាល់ស្នាដៃលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានពន្លត់ភ្លើងសង្គ្រាម កសាងសន្តិភាព និងបង្កើតការអភិវឌ្ឍ

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហោះផ្សាយអត្ថបទមួយដែលមានខ្លឹមសារថាក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានទទួលស្គាល់ និងអរគុណដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវមរតកស្នាដៃពន្លត់សង្គ្រាម កសាងសន្តិភាព និងបង្កើតការអភិវឌ្ឍមួយចំនួននៅកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ ក៏ដូចជាការបញ្ជូនសមាជិកក្រុមការងារ គបម មួយចំនួនទៅសិក្សានៅប្រទេសអាល្លឺម៉ង់ និងសហភាពសូវៀត។

ក្រុមការងារ គបម សម្រេចចូលរួមប្រកួតប្រជែងនយោបាយតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធានាបន្តសន្តិភាព និងស្ថិរភាពនយោបាយ ដែលរកបានដោយលំបាក និងរុញការអភិវឌ្ឍបន្ថែមឲ្យមាន យុត្តិធម៌ សមធម៌ និងនិរន្តភាព ដើម្បីឲ្យកម្ពុជាមានប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យភាពពេញលេញ៕

រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី


រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងស្តីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ០៩ ខែកក្កដា ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបរិវេណសាលាបុណ្យ ភូមិខ្វិត ៕

អភិបាលខេត្តព្រះសីហនុ ស្នើឱ្យមន្ទីរអង្គភាពទាំងអស់ត្រូវពង្រឹងការងាររបស់ខ្លួនតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ

ព្រះសីហនុ៖ យោងតាមប្រសាសន៍របស់លោក យន្ត មីន ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ខែមិថុនា ឆ្នាំ​២០​១៨ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែកក្កដាឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យថាដឹង​ សព្វថ្ងៃនេះខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងលឿនគួរឱ្យកត់សមគាល់។
លោក យន្ត មីន​ បានបន្តថា ការអភិវឌ្ឍនេះមានភាពវិជ្ជមានខ្ពស់រហូតដល់៩០%តែក៏មានផលអវិជ្ជមានតិចតួចដែរ។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានមានប្រសាសន៍ថា លោកមានកង្វល់ធំមួយគឺបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រគឺជាកង្វល់ខ្លាំងមួយដែលត្រូវតែយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ដើម្បីការពារបរិស្ថានឆ្នេរនិងទឹកសមុទ្រ។
ដើម្បីដោះស្រាយបញ្ហានេះលោ យន្ត មីន ស្នើឱ្យម្ចាស់អាជីវកម្មនិងសំណង់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ​ដ្ឋាននៅក្រុងព្រះសីហនុ ទាំងឡាយត្រូវតែធ្វើអាងចំរោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ ទោះ​ជាយ៉ាងណាលោក យន្ត មីន បានរំលឹកឱ្យនគរបាល និងអាវុធហត្ថខេត្តរឹតបន្តឹងបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អប្រសើរ កំលាំងសមត្ថកិច្ចទាំងអស់ត្រូវតែពង្រឹងការងារនេះឱ្យបានតឹងរ៉ឹងបំផុតដើម្បីសុវ​ត្ថិភាពប្រជាពលរដ្ឋ។
គូររំលឹកថា កាលពីចុងខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងឡាយត្រូវតែរៀបចំឱ្យមានអាងចំរោះទឹកកខ្វក់ជាដាច់ខាត ដោយទុករយៈពេលអោយ៩០ថ្ងៃ។ ផុតរយៈពេលនេះ រដ្ឋបាលខេត្តព្រះសីហនុ និងផ្អាកអាជីវកម្ម ប្រសិនណាជាមិនអនុវត្តតាមសេចក្តីជូន​ដំណឹងនេះ។

យោងតាមស្មារតីនៃកិច្ចប្រជុំនេះដែរ បានបង្ហាញាថាក្នុងខែមិថុនា២០១៨នេះដែរ រដ្ឋបាលខេត្តបានសម្រេចបាននូវសមិទ្ធផលជាច្រើនផងដែរទន្ទឹមនឹងនេះក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយបន្ត។ បញ្ហាប្រឈមទាំងនោះរួមមាន៖ បញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ បញ្ហាបរិស្ថាន បញ្ហាសណ្តាប់ធ្នាប់ ចរាចរណ៍ ការរំលោភអូរ រំលោភចំណីផ្លូវសាធារណៈ បញ្ហាក្រុមពលរដ្ឋអនាធិបតេយ្យដើរន្រ្ទានដី និងបញ្ហាពលរដ្ឋស្នើសុំផ្លូវ ជាដើម…។ល។ តែយ៉ាងណាក៏នៅបញ្ហាប្រឈមមួយចំនួនទៀតដែលកំពុងរកដំណោះស្រាយបន្តដើម្បីផលប្រយោជន៍ជាស្នូល៕


ប្រធានកិត្តិយស​​សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង ប្រកាសបង្កើតអនុសាខាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពនៅក្នុងស្រុក៤

កំពង់ឆ្នាំង៖ លោក កុយ សុវណ្ណ ប្រធានកិត្តិយស​​សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តកំពង់ឆ្នាំង បានថ្លែងថា សមាជិកសម្ព័ន្ធយុវជនទាំងអស់គឺជាកម្លាំងស្នូលដ៏ក្លា​ហានរបស់គណបក្សប្រជាជនកម្ពុជា ត្រូវហ៊ានធ្វើអ្វីៗ គ្រប់បែបយ៉ាងទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ដើម្បីបក្សការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពអោយបានគង់វង្ស។ លោកបានថ្លែងបែបនេះ ទៅកាន់សម័្ពន្ធយុវជនទាំងអស់នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីប្រកាសបង្កើតអនុសាខាសម័្ពន្ធយុវជនស្រឡាញ់សន្តិភាព ចំនួន៤ស្រុកនៅក្នុងមន្ទីរនយោបាយខេត្ត។
លោកបានបន្តថា សន្តិភាពដែលបានមកសព្វថ្ងៃនេះមិនមែនបានមកដោយងាយស្រួលនោះទេ គឺមាន​អ្នក ស្នេហាជាតិ យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋបានលះបង់អាយុជីវិតច្រើនណាស់ ទើបទាមទារយកបានសន្តិភាពដូចសព្វថ្ងៃនេះ ដូច្នេះការការពារសន្តិភាពគឺភារកិច្ចចម្បងរបស់យើងទាំងអស់គ្នា។ ហេតុនេះសមាជិកគ្រប់រូបត្រូវតែគោរពបទបញ្ជាផ្ទៃក្នុង របស់សម័្ពន្ធយុវជនស្រឡាញ់សន្តិភាពឱ្យបានម៉ឺងម៉ាត់ដាច់ខាត ដើម្បីសម្រេចបាននូវភារកិច្ចដ៏សំខាន់របស់ខ្លួន សមាជិកទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ រួមគ្នាធ្វើការងារមនុស្សធម៌ ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន សហការគ្នាវាយបកទាន់ពេលវេលាដោយមានប្រសិទ្ធភាព គ្រប់ឧបាយកលពិសពុលរបស់គណបក្សប្រឆាំង និងហ៊ានចេញមុខទប់ទល់ប្រឆាំងគ្រប់កាលៈទេសៈ ជាមួយបាតុកម្មខុសច្បាប់ដើម្បីការពារប្រមុខរាជរដ្ឋាភិបាល ការពារសុខសន្តិភាព ។
លោក ម៉ាត់ ម៉ូត អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងថា សម័្ពន្ធយុវជនស្រឡាញ់សន្តិភាព គឺជាកូនពៅរបស់គណបក្ស ដូច្នេះកូនពៅត្រូវមានគោលជំហរម៉ឺងម៉ាត់ដាច់ខាតការពារឪពុកម្តាយបងប្អូន គឺការពារគណបក្ស ការពាររាជរដ្ឋាភិបាលដែលបានកើតឡើងអំពីការ​បោះ​ឆ្នោតស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យ។
លោកបានបន្តថា អង្គការសម្ព័ន្ធយុវជនត្រូវបានកើត ឡើងនៅគ្រប់ជំនាន់ គឺជាកម្លាំងស្រួចការពារទឹកដីការពារជាតិ តែយុវជនសម័យមុនៗ បានចាស់អស់ទៅហើយហើយគឺជាអ្នកតស៊ូយ៉ាងលំបាកវេទនាដៃម្ខាងវាយខ្មាំង ដៃម្ខាងកសាងជាតិ ជាក់ស្តែងគឺលោក ហ៊ុន សែន ដែលជាវីរៈជនស្នេហាជាតិដែលយើងត្រូវតែរៀនសូត្រតាម។
លោកស្រី តុង ណារី ប្រធាន ប្រតិបត្តិសម្ព័ន្ធយុវជនស្រ ឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង បានប្រកាសសេចក្តីសម្រេចបង្កើតអនុសាខាសម្ពន្ធយុវជនស្រញ់សន្តិភាពចំនួន៤ស្រុក គឺស្រុករលាប្អៀរ ស្រុកទឹកផុស ស្រុកកំពង់លែង និងស្រុកជលគីរី ដែលមានសមាសភាព ប្រធានកិត្តិយស អនុប្រធានកិត្តិយស ប្រធានប្រតិបត្តិ អនុប្រធានប្រតិបត្តិ និង សមាជិកដែលមានចំនួនសរុបជាង២០០នាក់ ។
លោកស្រី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ អនុសាខាស្រុក និងសមាជិកទាំងអស់ ត្រូវមានសកម្មភាពឱ្យបានខ្លាំងក្លាតាមទិសដៅរបស់ថ្នាក់កណ្តាល នៅក្នុងពេលឃោសនាបោះឆ្នោត ក្នុងពេលបោះឆ្នោត និងក្នុងពេលរាប់សន្លឹក​ឆ្នោត ដោយត្រូវទប់ស្កាត់ឱ្យបានក្រុមបាតុកម្មរបស់បក្សប្រឆាំងដែលមានបំណងបំផ្លាញការបោះឆ្នោត គឺត្រូវហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ដើម្បីការពាររាជរដ្ឋាភិបាល ការពារសន្តិភាពជូនជាតិ និងជូនប្រជាជនឱ្យខានតែបាន។

នៅក្នុងពិធីនេះដែរលោក កុយ សុវណ្ណ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនអនុសាខាទាំង៤ស្រុក ក្នុង១​ស្រុកៗ១លារៀល ហើយក្នុងពេលខាងមុខនេះ លោក នឹងផ្តល់ជូនអាវសម្ព័ន្ធយុវជនចំនួន៥០ និងស៊ីញ៥០ ក្នុង១ស្រុកៗថែមទៀត៕





គ.ជ.ប ប្រកាសជ្រើសរើសសមាសភាពគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតចំនួន ៨.៣៣៨រូបទូទាំងប្រទេសដើម្បីបម្រើការងារក្នុងការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយបានប្រកាសជ្រើសរើសសមាសភាពគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ចំនួន ៨.៣៣៨រូប ទូទាំងប្រទេស ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៦ ឆ្នាំ២០១៨។

សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ខាងក្រោម៖

អភិបាលរងខេត្តកែបបើកកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្តដេីម្បីរកវិធីសាស្រ្ត​ លុបបំបាត់ជំងឺគ្រុនចាញ់

កែប៖ នៅព្រឹកថ្ងៃសុក្រទី២៩ ខែមិថុនា ឆ្នាំ២០១៨ មន្ទីរសុខា ភិបាលខេត្តកែប បានររៀបចំកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត ក្រោមអធិបតីភាព លោក​ អ៊ឹង ឆាយ អភិបាលរងខេត្ត និងអញ្ជេីញចូលរួមពីក្រុមការងារពិសេសថ្នាក់ខេត្តចំនួន៣២ រូបផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដេីម្បីរកវិធីសាស្រ្ត​ លុបបំបាត់ជំងឺគ្រុនចាញ់នៅខេត្តកែប ដែលសព្វថ្ងៃជំងឺគ្រុនចាញ់ នៅតែជាបញ្ហាប្រឈមចំពោះសុខភាព សម្រាប់ប្រជាពលរដ្ឋ បេីទោះបីជំងឺគ្រុនចាញ់នេះមានការថយចុះរយៈពេល១៣ឆ្នាំចុងក្រោយនេះក៏ដោយតែប្រជាពលរដ្ឋក្នុងខេត្តកែបមួយចំនួន ជាពិសេសប្រជា ពលរដ្ឋដែលរស់នៅតំបន់ព្រៃភ្នំ ក្រុមអ្នកចល័ត អ្នកចំណាកស្រុកទៅរស់នៅតំបន់ព្រៃភ្នំ ងាយនឹងប្រឈមចំពោះជំងឺគ្រុនចាញ់។

លោកអភិបាលរខេត្ត ក៏បានបញ្ជាក់ថា ដេីម្បីចៀសផុត ពីជំងឺ គ្រុនចាញ់ សូមឱ្យក្រុមការងារសហការគ្នាដេីម្បីធ្វេីការផ្សព្វផ្សាយ ឬជូនដំណឹង ដល់ប្រជាពលរដ្ឋ ដេីម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅទីនោះចេះការពារខ្លួនដោយ ប្រេីប្រាស់មុងជ្រលក់ថ្នាំ លុបបំបាត់ជំរកមូស និង ពាក់អាវជិតៗនៅពេលចូលព្រៃ៕


កូនឈើទាល និងគគីរ ចំនួន ២៥០០ដើម ត្រូវបានអាជ្ញាធរ​ខេត្តសៀមរាប​ ដាំលើផ្ទៃដី​ ២,៥ហិចតា ​ក្នុងឱកាសបុណ្យរុក្ខទិវា​ ក្នុងស្រុក​បន្ទាយស្រី​

សៀមរាប៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើទាល និងគគីរ ចំនួន ២៥០០ដើម ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលរដ្ឋបាលព្រៃឈើ បន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំលើផ្ទៃដី ២ហិចតាកន្លះ ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានឲ្យដឹងថា ការប្រារព្ធពិធីបុណ្យរុក្ខទិវានាពេលនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ ពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។ គោលដៅយូរអង្វែងរបស់ប្រទេសជាតិយើង គឺការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព និងបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើង និងប្រែក្លាយមូលដ្ឋានក្នុងតំបន់នេះឲ្យមានទេសភាពល្អ ប្រកបដោយគម្របពណ៌បៃតង កាន់តែស្រស់ត្រកាលឡើង។
លោកអភិបាលខេត្តបានបន្តទៀតថា ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និងជាអាយុជីវិតមនុស្ស និងសត្វ ដែលទាមទារឲ្យមានការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយវិចារណញ្ញាណ សមហេតុសមផល ដើម្បីធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខដុមរមនា។ ម៉្យាងទៀតផែនការស្តារព្រៃឈើ និង ការដាំឈើឡើងវិញជាខ្សែចង្វាក់គ្រប់ទិសទី ដើមី្បខេត្តសៀមរាប រក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ និងមានសម្រស់ស្រស់បំព្រងដោយរុក្ខជាតិពណ៌បៃតងឡើងវិញ ក្នុងការបម្រើដល់វិស័យទេចរណ៍ទៀតផង។
ក្នុងនោះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់នូវទង្វើររបស់ខ្លួន និងការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ នឹងកើតភ្លាមចំពោះសង្គមជាតិ។ បុណ្យរុក្ខទិវានេះ ក៏ជាបេសកកម្មមួយប្រកបដោយគុណធម៌របស់មនុស្សជាតិ ក្នុងបុព្វហេតុការពារ និងថែរក្សានិរន្តភាពនៃភពផែនដី ដើមី្បឲ្យមនុស្សបានរួចផុតពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិនានា។
លោកអភិបាលខេត្ត បានឲ្យដឹទៀតថា ព្រឹត្តិការណ៍រុក្ខទិវានេះ ក៏បានឆ្លុះបញ្ចាំងសារជាថ្មីម្តងទៀត នូវការភ្ញាក់រលឹករបស់ប្រជាជាតិយើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយគ្រោះមហន្តរាយបាត់បង់ព្រៃឈើ និងស្មារតីម្ចាស់ការទទួលខុសត្រូវលើជោគវាសនាអនាគតមាតុភូមិយើង សម្រាប់យើងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ យើងត្រូវចាប់ផ្តើមដោយឥតបង្អែរបង្អង់នូវផែនការស្តារព្រៃឈើ និងការដាំកូនឈើឡើងវិញជាខ្សែចង្វាក់គ្រប់ទិសទី ដើម្បីរក្សាបាននូវលំនឹងបរិស្ថានធម្មជាតិ។
លើសពីនោះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ កុំឲ្យជឿនូវការឃោសនាអកុសលរបស់ក្រុមជ្រុលនិយម ដែលមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាជន និងត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនដល់គណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី២០ ដើមី្បរក្សាការពារសន្តិភាព និង ការអភិវឌ្ឍន៍ជាតិ៕









លោក ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ ​សាលាឧបដ្ឋានថ្មី​ វត្តបាឡាត់​ ស្ថិតនៅភូមិនរា២​ ឃុំនរា ស្រុកសង្កែ​

បាត់ដំបង៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាឧបដ្ឋានថ្មី វត្តបាឡាត់ ស្ថិតនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល លោក លោកស្រី ក្រុមការងារចុះជួយ ក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញ អភិបាលក្រុង អភិបាលស្រុកសង្កែ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន បានអញ្ជើញចូលរួមយ៉ាច្រើនកុះករ ។
សាលាឧបដ្ឋានថ្មីនេះ ចាប់ផ្តើមសាងសង់នៅក្នុងអំឡុងខែសីហា ឆ្នាំ២០១០ ដែលមានបណ្តោយ ៥០ម៉ែត្រ និងទទឹង ២០ម៉ែត្រ ហើយរួចរាល់នៅក្នុង ខែកុម្ភៈ ឆ្នាំ២០១៨។ ការកសាងនេះ បានកៀគរប្រមូលថវិកាចូលរួម ពីលោក ឡោក ហ៊ូរ ប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ចំនួន ១៣,៥០០ ដុល្លា និងលោក សែម ស៊ីណង ប្រធានក្រុមការងារចុះជួយឃុំ នរា និងលោកស្រី ថវិកាចំនួន ៧,២៥០ ដុល្លា។ ក្រៅពីនេះ ក៏មានការចូលរួមពី លោក លោលស្រី មន្ត្រីរាជការ និងសប្បុរសជន ផងដែរ។

សូមជម្រាបថា៖ ចំណាយក្នុងការសាងសង់សាលាឧបដ្ឋានថ្មី អស់ចំនួន ២៧៧,១៤៤.៦៥ ដុល្លា៕






ទំហំពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប មានជិត៦ពាន់់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញជាង៤ពាន់់លានដុល្លារ

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអឺរ៉ុប មានជិត៦ពាន់់លានដុល្លារ នៅក្នុងឆ្នាំ២០១៧ ខណៈកម្ពុជា​នាំ​ចេញ​​ទៅ​អឺរ៉ុបជាង៤ពាន់់លានដុល្លារ ចំណែកឯសហគមអឺរ៉ុបវិញនាំចូលមកកម្ពុជា ជិត១ពាន់់លានដុល្លារ។ នេះបើតាមការឲ្យដឹងពីលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ថ្លែងឲ្យដឹងក្នុងកម្មវិធី តាំងពិព័រណ៍អឺរ៉ុប លើកដំបូងនៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រី តឹករ៉េត កំរង បានថ្លែងឲ្យដឹងថា «សហគមអឺរ៉ុបជាប្រទេសទី១ ដែលទទួលទិញទំនិញ ពីកម្ពុជា​ច្រើន​ជាងគេ ជាពិសេសផ្នែកសម្លៀកបំពាក់, កង់ និងស្បែកជើងជាដើម ដែលនេះជាការពង្រឹងទំនាក់ទំនង​រវាង​កម្ពុជា-អឺរ៉ុប ឲ្យកាន់រឹងមាំបន្ថែមទៀត»។
លោកស្រីបានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអឺរ៉ុបមានជាង​៦ពាន់លានដុល្លារ ដោយក្នុងនោះកម្ពុជានាំចេញ៤ពាន់លានដុល្លារ ចំណែកសហគមអឺរ៉ុប នាំចូលមក​កម្ពុជា​ជិត១ពាន់លានដុល្លារប៉ុណ្ណោះ។ សហគមអឺរ៉ុប ជាប្រទេសទី១ដែលទទួលផលិតផលនាំចេញរបស់កម្ពុជា។
សូមបញ្ជាក់ថា ក្នុងថ្ងៃទី១៩ ខែមិថុនានេះ សហគមអឺរ៉ុប បានរៀបចំពិព័រណ៍ ពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន នៅកម្ពុជា ដោយមានក្រុមហ៊ុន ប្រមាណជាង៤០ស្ដង់ចូលរួម ក្នុងនោះមានក្រុមហ៊ុន ផលិតផលយានយន្ត គ្រឿងសង្ហារឹម ទំនិញប្រើប្រាស់ គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ ឱសថ សេវាកម្មហិរញ្ញវត្ថុ ចំណីអាហារ ភេសជ្ជៈ និងផលិតផលជាច្រើនមុខផ្សេងទៀត។
ក្នុងពិព័រណ័នោះក៏មានការតាំងបង្ហាញនូវម៉ាករថយន្ដ មានម៉ាកល្បីៗដូចជា BMW, Bosch, Eurasia Concept, Daas & Chemicals, Mercedes, Porsche, Thalias, Hops និង Wuerth អ្វីដែលកាន់​តែ​ពិសេស​ទៀតនោះ មានការបញ្ចុះតម្លៃថែមទៀតផង។
លោកស្រី តឹករ៉េត កំរង បានបន្ថែមថា ការតាំងពិព័រណ៍ របស់សមាគអឺរ៉ុបនៅថ្ងៃនេះ ជាឱកាសល្អសម្រាប់​វិនិយោគិនកម្ពុជា និងវិនិយោគិនអឺរ៉ុប ក្នុងការពង្រឹងប្រតិបត្តិការ សេដ្ឋកិច្ចជាមួយបណ្ដា ប្រទេសផ្សេងៗ​លើពិភពលោក។ អ្វីដែលសំខាន់ទៀតនោះ ការវិនិយោគនេះមិនត្រឹមតែ ផ្ដល់អត្ថប្រយោជន៍ ចំពោះកម្ពុជា​ប៉ុណ្ណោះទេ តែនឹងផ្ដល់ដល់បណ្ដាល ប្រទេសផ្សេងៗលើពិភពលោកផងដែរ។

លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជាថ្លែងថា នេះជាកិត្តិយសដ៏ធំធេង​មួយ​សម្រាប់អឺរ៉ុប ដែលបានមកចូលរួម រៀបចំពិព័រណ៍អឺរ៉ុប (EuroFair) ដំបូងគេបង្អស់មួយនេះនៅកម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មលើកទី១នេះ នឹងដាក់តាំងផលិតផលល្បីៗ និងសេវាកម្មល្អៗមកពីអឺរ៉ុប ជូនអ្នកប្រើប្រាស់ និងសហគ្រិនខ្មែរឱ្យបានស្គាល់ ហើយនេះជាការជួយជំរុញបណ្ដូរ ពាណិជ្ជកម្មរវាងកម្ពុជានិងអឺរ៉ុបផងដែរ ៕





លោក កឹមរ័ត្ន វិសិដ្ឋ អញ្ជើញក្នុងពិធីបើកសិក្ខាសាលាស្តីពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់យុវវ័យដែលរៀបចំដោយអង្គការខេមរា និងអង្គការផែនការគ្រួសាររបស់ប្រទេសចិន

ភ្នំពេញ​៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក​ កឹមរ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) លោក ហ៊ុយ សារុណ អភិបាល​រង​ខណ្ឌ​ជ្រោយ​​ចង្វារ និង​​លោកស្រី ហុង ភីង ប្រធានអង្គការ​ផែនការ​គ្រួសារ​របស់ប្រទេស​ចិន បានអញ្ជើញ​ជា​គណៈអធិបតីក្នុង​ពិធីបើក​សិក្ខាសាលា​ស្តីពី​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ​របស់​យុវវ័យ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី​ រាជធានីភ្នំពេញ។ សិក្ខាសាលានេះ​ត្រូវ​បានសហការ​​រៀបចំឡើង​ដោយ​អង្គការ​​ខេមរា និង​អង្គការ​ផែនការ​គ្រួសារ​រប​ស់​ប្រទេស​ចិន ដើម្បីផ្តល់​ការបណ្តុះបណ្តាល​​យុវជនបង្គោល​ចំនួន ៥០រូប ​មកពី​​​សង្កាត់​​​ទាំង​៥ នៃខណ្ឌ​ជ្រោយចង្វារ​ ឱ្យ​បាន​យល់ដឹងចំណេះដឹង​មូលដ្ឋាន​​អំពីសុខភាព​ផ្លូវ​ភេទ និង​សុខភាព​​បន្តពូជ​​របស់​យុវវ័យ។ ​
លោក កឹមរ័ត្ន វិសិដ្ឋ ក៏​បានបញ្ជាក់ជូនអង្គសិក្ខា​សាលាទាំងមូលអំពី​តួនាទី​របស់​ វ.ស.ស. ដែលជាអ្នក​សម្រប​សម្រួល​រវាងអង្គការសង្គមស៊ីវិលកម្ពុជា​ និង​អង្គការ​សង្គមស៊ីវិល​ចិន​ ក្នុងការពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមចំណែក​ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកបានបន្តថា ជាក់ស្តែង សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះ គឺ​ជា​​ផ្នែកមួយនៃការអនុវត្ត​គ​ម្រោង​រវាង​អង្គការ​ដែលជាដៃគូ​សហការរបស់​ វ.ស.ស. និង​អង្គការសង្គមស៊ីវិល​ចិន ក្រោមកិច្ចសម្របសម្រួល​របស់​ វ.ស.ស.៕





(សូមទស្សនាវីដេអូ) ទស្សនមិត្តអ្នកអាន៖ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មិនស្ថិតនៅលើបបូរមាត់ របស់ជនបរទេសឡើយ!

សិលាចារឹកសម័យតេជោ ត្រៀមផុសលើសំណង់វិមានឈ្នះឈ្នះ

(ភ្នំពេញ)៖ សំណង់វិមានឈ្នះឈ្នះដែលបានសាងសង់អស់រយៈពេលជិតពីរឆ្នាំមកហើយនោះ នៅ​ពេល​នេះបានត្រៀមដាក់តាំងសិលាចារឹកនៅលើតួវិមានឈ្នះឈ្នះដែលក្រុម ការងារ​សាង​សង់​វិមាន​ឈ្នះ​ឈ្នះបានឆ្លាក់រួចរាល់ហើយនោះ។ តាមរយៈហ្វេសប៊ុករបស់លោក ណឹម សុវត្ថិ ប្រធាន​ក្រុម​ការងា​រសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះឈ្នះ ដែលបានបង្ហោះនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញនូវសិលាចារឹកចំនួនពីរផ្ទាំងដែលនឹង ត្រូវដាក់​តាំង​នៅ​លើ​សំណង់​វិមានឈ្នះឈ្នះ។
ខ្លឹមសារនៃសិលាចារឹកនេះបានបង្ហាញពីជោគជ័យ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យរលំរលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និង យោធា​របស់​ពួក​ខ្មែរក្រហម និងធ្វើឲ្យប្រទេសកម្ពុជាទទួលបានសុខ សន្តិភាពពេញលេញ​នៅទូទាំង​ប្រទេស​ចាប់​តាំង​ពីចុងឆ្នាំ១៩៩៨មក។
អាស្រ័យដោយនយោបាយឈ្នះឈ្នះ​មានគុណតំលៃជាប្រវត្តិសាស្រ្តដ៏ធំធេង ទើបរាជរដ្ឋា​ភិបាល​កំណត់​យកថ្ងៃអង្គារ១២ កើតខៃបុស្ស ឆ្នាំខាល សំរឹទ្ធិសក័ ពស ២៥៤២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ១៩៩៨ ជាទិវានយោបាយឈ្នះឈ្នះ។
សូមបញ្ចាក់ថា ក្រុមការងារសាងសង់វិមានឈ្នះឈ្នះបានឆ្លាក់រូបចំលាក់ រួចរាល់ហើយ​ដែល​នៅ​តាម​ជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះឈ្នះដែលរូបចំលាក់នេះ ទាក់​ទង​ទៅនឹង​ប្ររវត្តិ​ដំណើរ​ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បី​សង្គ្រោះ​ជាតិកម្ពុជា។ នៅមានរូបចំលាក់ជាច្រើនទៀត ដែលនឹងត្រូវ​ឆ្លាក់​ដាក់​នៅលើវិមាន​ឈ្នះ​ឈ្នះ​ដូចជា រូបចំលាក់ហង្ស រូបគ្រុឌ និង រូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ ត្រូវ​បាន​ដាក់​ជា​បន្តបន្ទាប់នៅលើវិមានឈ្នះឈ្នះនេះ។
ថ្វីត្បិតតែក្នុងពេលបច្ចុប្បន្ននេះ សំណង់វិមានឈ្នះឈ្នះមិនទាន់បាន​សាងសង់រួចរាល់​ជាស្ថាពរ​យ៉ាង​ណាក្តី ប៉ុន្តែសំណង់នវបានក្លាយទៅជាកន្លែងទស្សានា និងសិក្សាស្រាវជ្រាវ ជា​បណ្តើរៗ​របស់​មហាជន សិស្ស និសិ្សត សិក្ខាកាមយោធា រួមនឹងអ្នកសិក្សាអំពីប្រវត្តិសាស្ត្រ ដែល​ទាក់​ទង​ទៅ​នឹងការទទួលបានសុខសន្តិភាព របស់ព្រះរាជាណចក្រកម្ពុជា ដែល​ពុំធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈពេលជាង៥០០ឆ្នាំកន្លងមក។ សំណង់វិមានឈ្នះឈ្នះបានសាងសង់លើផ្ទៃដីទំហំ៨ហិកតា មានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌ័ជ្រោយចង្វា រាជធាភ្នំពេញ ទល់មុខពហុកីឡាដ្ឋានជាតិ មរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់។
ប្រភព៖ ​freshnews










ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាព កម្ពស់ទឹក នៅតាមបណ្តាស្ថានីយ ជលសាស្ត្រ ប្រចាំថ្ងៃទី២៩ ខែមិថុនានេះ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល , ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង ៕

សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកទាំងស្រុង៖

កងយោធពលខេរមភូមិន្ទ ថ្កោលទោសចំពោះរបាយការណ៍ HRW ដែលវាយប្រហារមកលើថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធកម្ពុជា ១២រូប

កងយោធពលខេរមភូមិន្ទ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះរបាយការណ៍ អង្គការឃ្លាំមើលសិទ្ធិអន្តរជាតិ (HRW) ដែលវាយប្រហារមកលើថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធកម្ពុជា១២រូប។ នេះបើតាមសេចក្តីថ្លែងការណ៍ដែល ទទួលបាននៅមុននេះ។
កងយោធពលខេរមភូមិន្ទ បានចាត់ទុកថា របាយការណ៍នេះ គឺជាយុទ្ធនាការប្រឌិតឡើងសំដៅវាយប្រហារ ជាបន្តបន្ទាប់មកលើកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការរំលោភបំពានមកលើអធិបតេយ្យ នៃកម្ពុជា ដែលជារដ្ឋឯករាជ្យ និងនីតិរដ្ឋ ដើម្បីបម្រើនយោបាយទុច្ចរិតរបស់ជនបរទេសមួយចំនួន និងក្រុមអ្នកនយោបាយក្បត់ជាតិ ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ ដើម្បីបំផ្លិចបំផ្លាញសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ។
សេចក្តីថ្លែងការណ៍របស់ កងយោធពលខេរមភូមិន្ បានធ្វើឡើងបន្ទាប់ពី HRW ចេញរបាយការណ៍មួយ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ចោទប្រកាន់ទៅលើមន្រ្តីជាន់ខ្ពស់នៃកងកម្លាំង ប្រដាប់អាវុធកម្ពុជាចំនួន១២រូបថា បានរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ កងយោធពលខេមរភូមិន្ទ៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងជាថ្មីថា ចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ តម្លៃសាំងទូទាំងប្រទេស នឹងត្រូវបញ្ចុះ១៦០រៀល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី ១ ខែ កក្កដា ២០១៨ ខាងមុខនេះ គឺស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស នឹងបញ្ចុះត​ម្លៃប្រេងសាំង ១៦០រៀល ក្នុង១លីត្រ។ លោកក៏បានថ្លែងអំណរអរគុណដល់ក្រុមហ៊ុនប្រេងប៉ាប៉ាទ្រីភាពដែលបានបញ្ចុះតម្លៃរួចហើយកាលពីថ្ងៃទី២៣ មិថុនា ពី (៤,១៥០៛) មក (៣,៨០០៛) ក្នុង១លីត្រសាំងធម្មតា (ចុះ៣៥០៛) មុនពេលថ្ងៃកំណត់ចូលមកដល់។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជាស្ពានអាកាសទី៦នៅក្នុងរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំឱ្យក្រសួង មន្ទីរនិងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរជួយពិនិត្យលើការបញ្ចុះតម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងនៅទូទាំងប្រទេស ដើម្បីធានាបាននូវផលប្រយោជន៍សម្រាប់បងប្អូនប្រ​ជាពលរដ្ឋយើង៕