Friday, June 29, 2018

លោក ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ ​សាលាឧបដ្ឋានថ្មី​ វត្តបាឡាត់​ ស្ថិតនៅភូមិនរា២​ ឃុំនរា ស្រុកសង្កែ​

បាត់ដំបង៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាឧបដ្ឋានថ្មី វត្តបាឡាត់ ស្ថិតនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល លោក លោកស្រី ក្រុមការងារចុះជួយ ក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញ អភិបាលក្រុង អភិបាលស្រុកសង្កែ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន បានអញ្ជើញចូលរួមយ៉ាច្រើនកុះករ ។
សាលាឧបដ្ឋានថ្មីនេះ ចាប់ផ្តើមសាងសង់នៅក្នុងអំឡុងខែសីហា ឆ្នាំ២០១០ ដែលមានបណ្តោយ ៥០ម៉ែត្រ និងទទឹង ២០ម៉ែត្រ ហើយរួចរាល់នៅក្នុង ខែកុម្ភៈ ឆ្នាំ២០១៨។ ការកសាងនេះ បានកៀគរប្រមូលថវិកាចូលរួម ពីលោក ឡោក ហ៊ូរ ប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ចំនួន ១៣,៥០០ ដុល្លា និងលោក សែម ស៊ីណង ប្រធានក្រុមការងារចុះជួយឃុំ នរា និងលោកស្រី ថវិកាចំនួន ៧,២៥០ ដុល្លា។ ក្រៅពីនេះ ក៏មានការចូលរួមពី លោក លោលស្រី មន្ត្រីរាជការ និងសប្បុរសជន ផងដែរ។

សូមជម្រាបថា៖ ចំណាយក្នុងការសាងសង់សាលាឧបដ្ឋានថ្មី អស់ចំនួន ២៧៧,១៤៤.៦៥ ដុល្លា៕






No comments:

Post a Comment