Thursday, August 31, 2023

ពួកប្រឆាំងនៅក្រៅស្រុកមួយចំនួន មិនមែនប្រឆាំងដើម្បីប្រទេសរីកចម្រើនទេ គឺប្រឆាំងដើម្បីបុគ្គល ប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន

 

កូនប្រុសទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ផ្ញើសារអបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

 

បទយកការណ៍៖ «គោលនយោបាយរបស់បក្សប្រជាជនកម្ពុជា គឺរៀបចំដោយអ្នកជំនាញដែលមានសមត្ថភាពខ្ពស់ ហើយរាល់ការដាក់ចេញគឺនឹងអនុវត្តយ៉ាងពិតប្រាកដ មិនគ្រាន់តែធ្វើគោលនយោបាយឱ្យល្អមើលនោះទេ»

 

នាយករដ្ឋមន្រ្តីស៊ែប៊ី ផ្ញើសារអបអរសាទរជូន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា

 លោកជំទាវ អែនណា ប្រណាប៊ីក (Ana Brnabić) នាយករដ្ឋមន្រ្តីប្រទេសស៊ែប៊ី បានផ្ញើសារលិខិតមួយចូលរួមអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់ នាយករដ្ឋមន្រ្តីប្រទេសស៊ែប៊ី៖



នាយករដ្ឋមន្រ្តីហូឡង់ ផ្ញើសារអបអរសាទរជូន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា

  ឯកឧត្តម ម៉ាក រូតេ (Mark Rutte) នាយករដ្ឋមន្រ្តីហូឡង់ បានផ្ញើសារលិខិតមួយចូលរួមអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ សារលិខិតអបអរសាទរនេះ ចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ហើយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់ នាយករដ្ឋមន្រ្តីហូឡង់៖



តំណាងរាស្ត្រថ្មី ២៩រូបមកពីបក្សប្រជាជនកម្ពុជា ត្រូវបានរដ្ឋសភាផ្តល់សុពលភាព ខណៈឯកឧត្តម យក់ ង៉ុយ ត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

 នៅវិមានរដ្ឋសភាកម្ពុជា ព្រឹកថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានបន្ត សម័យ ប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា។ កិច្ចប្រជុំនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីសមាជិក សមាជិការដ្ឋសភាចំនួន ៨៦អង្គ/រូបផ្សេងទៀត។

សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះ មានរបៀបវារៈចំនួនពីរ នៅក្នុងនោះ អង្គរដ្ឋសភា បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ចំនួន ២៩រូប របស់គណបក្សប្រជាជនកម្ពុជា ជំនួសតំណាងរាស្រ្តដែលបានសុំលាលែង។

រដ្ឋសភា ក៏បានបោះ ឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសឯកឧត្តម សំ ព្រហ្មនា ដែលបានទទួលមរណភាពផងដែរ៕