Wednesday, October 06, 2021

អ្នកវិភាគចៅចាក់ស្មុក៖ គំនិតផ្តួចផ្តើមលើការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ថា ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិមានសញ្ជាតិខ្មែរតែមួយ ធ្វើឱ្យអ្នកនយោបាយឡេឡឺភ្លីភ្លឺដូចជនក្បត់ជាតិ សម រង្ស៊ី ចប់ដោយបូរិបូណ៌


(ភ្នំពេញ)៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»។ នេះគឺជាការបញ្ជាក់ គោលជំហរយ៉ាងច្បាស់លាស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២១។ សម្តេចតេជោបានប្រគល់ភារកិច្ចជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សាធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។

សម្តេចបានថ្លែងថា៖ «បើលេងកុំខឹង បើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសំឡេង ២/៣ ទើបអាចអនុម័តបាន»។

គោលជំហររបស់ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺជាការឆ្លើយតបនឹងការចោទប្រកាន់ គ្មានមូលដ្ឋានក្នុងចេតនាទុច្ចរិតរបស់ជនក្បត់ជាតិតពូជ សម រង្ស៊ី ដែលម្តងហើយម្តងទៀតបានព្យាយាមក្នុងការឡើងកាន់អំណាចតាមរយៈបដិវត្តន៍ពណ៌ តាមបែបមិនប្រជាធិបតេយ្យ និងបានបង្កើតនិងប្រឌិតព័ត៌មានក្លែងក្លាយគ្រប់បែបយ៉ាងក្នុងចេតនាបង្កើតចលាចលសង្គម។ ចុងក្រោយជនក្បត់ជាតិ សម រង្ស៊ី បានប្រឌិតព័ត៌មានដោយចោទប្រកាន់ថាសម្តេចតេជោ ហ៊ុន សែន មានទិញសញ្ជាតិពីប្រទេសសាយប្រឹស និងបានចេញលិខិតអំពាវនាវឱ្យមានការប្រឆាំង នឹងសម្តេចតេជោ ហ៊ុន សែន និងងើបបះបោរដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ រៀបចំប្រទេសឡើងវិញ ខណៈប្រជាពល រដ្ឋខ្មែរកំពុងជួបជុំប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ 

ការចោទប្រកាន់បែបទុច្ចរិតនេះ គ្មានការពិត ឡើយ តែនេះនឹងធ្វើឱ្យ សម រង្ស៊ី បានភ្លឺភ្នែក និងបញ្ចប់សុបិន្តកណ្តាលថ្ងៃត្រង់របស់ខ្លួន ដោយភាពសោកសៅបំផុត នោះគឺជនមានសញ្ជាតិ២ ដូចជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកគូកនក្បត់ជាតិផ្សេងទៀតរបស់គេនឹងគ្មានវាសនាមកធ្វើជាថ្នាក់ដឹកនាំកំពូល កម្ពុជាឡើយ។ វាជាតម្រិះជិះកឯង និងជាការធ្វើនយោបាយគ្មានទស្សនវិស័យច្បាស់លាស់ ហើយជិកកប់ខ្លួនឯង។ ជនក្បត់ជាតិ សម រង្ស៊ី ខ្លួនឯងក៏មិននឹកស្មានថា សំណើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើចំណុចនេះអាចកើតឡើងនៅពេលនេះទេ ក្រោយខ្លួនបង្កើតព័ត៌មានមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះសម្តេចតេជោ ហ៊ុន សែន។

វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធផ្សេងៗនេះគឺដើម្បីការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជន និងដើម្បីការពារពីការជ្រៀតជ្រែករបស់បរទេស ក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ព្រោះមេដឹកនាំកំពូលទាំងអស់ត្រូវមានសញ្ជាតិខ្មែរតែមួយ។ នេះជាការបញ្ជាក់ពីភាពស្មោះត្រង់ឥតងាករេរបស់មេដឹកនាំកម្ពុជាក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ដែលបង្ហាញវត្តមានជានិច្ចជាមួយជាតិ និងប្រជាជនទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយដើម្បីបញ្ជាក់ថា សម្តេច និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ កំពូលកម្ពុជា បានគិតគូរខ្ពស់ពីផលប្រយោជន៍ជាតិ និងមិនដែលស្រម៉ៃ សូម្បីតែយល់សប្តិ៍លើការចង់បានសញ្ជាតិស៊ីព្រដូចការចោទប្រកាន់របស់ជនក្បត់ជាតិ សម រង្ស៊ី។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈជា ច្រើនលើក ច្រើនសារួចមកហើយនូវគោលជំហរនយោបាយឥតងាករេក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជាគឺ«សម្តេចរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិនរត់ចោលប្រជាជន និងប្រទេសកម្ពុជាឡើយ ទោះបីកាលៈទេសៈលំបាយ៉ាងណាក៏ ដោយ។ ហ៊ុន សែន មិនមានទម្លាប់រត់ចោលប្រជាជន នៅពេលមានទុក្ខនោះឡើយ។ ពលរដ្ឋកាន់តែលំបាក ហ៊ុន សែន តែងតែមានវត្តមានជានិច្ច»។

ប្រសិនបើអ្នកនយោបាយ ប្រធានគណបក្សនយោបាយសញ្ជាតិ២ ផ្សេងទៀតចង់បន្ទោស គួរបន្ទោសជនក្បត់ជាតិ សម រង្ស៊ី ដែលជាអ្នកនយោបាយអង្ករកំប៉ុង ដែលតែង តែធ្វើនយោបាយដោយគ្មានទស្សនវិស័យ ច្បាស់លាស់ និងគ្មានការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មាត់ស៊ីអំបិលប្រហុក។ ជនក្បត់ជាតិ សម រង្ស៊ី នេះធ្លាប់ត្រូវបានប្រើប្រាស់ឱ្យកែរដ្ឋធម្មនុញ្ញពី ២/៣ មក ៥០%បូក ១ ម្តងរួចមកហើយ។

ឥឡូវនេះដោយសារតែការធ្វើនយោបាយមិនដឹងខ្យល់ ដោយប្រើវិធីសាស្ត្រទុច្ចរិត បង្កើតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំកម្ពុជា ដែលមិនមានសញ្ជាតិ ២ ដូចខ្លួន គឺវាបានជះមកលើខ្លួនឯងវិញ នៅពេលដែលការសិក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធផ្សេងទៀតដើម្បីកំណត់ថា មេដឹកនាំស្ថាប័នកំពូលរបស់ជាតិរួមមានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយហើយនេះគឺជាការបិទទ្វារ ទាំងស្រុងចំពោះអ្នកនយោបាយសញ្ជាតិ ២ ដែលប៉ុនប៉ងកាន់តួនាទីកំពូលទាំងនេះ។ គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនេះបានទទួលនូវការស្វាគមន៍និងគាំទ្រយ៉ាងស្មោះស្ម័គ្រពីប្រជាពលរដ្ឋកម្ពុជា។ ពេលនេះជាតិក្បត់ជាតិសញ្ជាតិ ២ សម រង្ស៊ី ចប់ដោយបរិបូណ៌!

ដោយ៖ ចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១

 



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសមានសញ្ជាតិខ្មែរតែមួយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី ប្រ​ធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។ នៅ​លើ Facebook នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹក​នាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ ខ្ញុំបានប្រគល់ការងារជូន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា។

បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថ វិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ ទើបអាចអនុម័តបាន»។

ការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី មេឧទ្ទាម សម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិ ពីប្រទេសសាយប្រឹស (Cyprus) ដែលជាកោះមួយ នៅទ្វីបអឺរ៉ុប៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដល់ព្រះសង្ឃនិងប្រជាពលរដ្ឋដែលទៅលេងនៅតាមតំបន់នានា សូមរក្សាឲ្យបានខ្ជាប់ខ្ជួននូវ ៣កុំ ៣ការពារ

 តាមរយៈសាររបស់សម្តេចតេជោ ដែលបានបង្ហោះលើទំព័រ Facebook ផ្លូវការនៅថ្ងៃទី៦ ខែតុលា នេះមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ថ្ងៃទី ៦តុលា នេះគឺជាថ្ងៃកាន់បិណ្ឌធំនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាំងពីបុរាណកាលមក។ ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាននៅតាមទីវត្តអារាម។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺយើងត្រូវតែថែរក្សាអាយុជីវិតអោយបាន នោះគឺយើងនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។
 
សូមអរគុណដល់បងប្អូនជនរួមជាតិដែលដែលបាននាំយកនូវបច្ច័យទ័យ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដោយអនុវត្តន៍ទៅតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ចំពោះបងប្អូនដែលទៅកំសាន្តនៅទីរមណីយដ្ឋាននានា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺត្រូវពាក់ម៉ាស់ ដុសសម្អាតដៃជាមួយសាប៊ូ ចិលឬអាល់កុលអោយបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដែលមានហានិភ័យខ្ពស់។
 
សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាព ណ្តាប់ធ្នាប់សាធារណៈ​ ទាំងតាមដងផ្លូវធ្វើដំណើរ តាមទីរមណីយដ្ឋាននានា និងនៅតាមវត្តអារាមដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសុខភាពបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
 
សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយគ្រប់ទីកន្លែង មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕



រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ និងការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងរាជធានីភ្នំពេញ រយៈពេល១សប្តាហ៍

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បន្តដាក់ចេញនូវវិធានការដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងការជួបជុំ និងការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងរាជធានីភ្នំពេញ រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។


តាមសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖

* គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវបន្តធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ

* អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ

* រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា

* អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ

* ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ

* រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្ដុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១៥ (ដប់ប្រាំ) នាក់ លើកលែងតែក្នុងករណី ដូចខាងក្រោម៖

* ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា

* ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយក សំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន

* ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្ត វិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩

* ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត

* ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការ បំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

* ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្តី

* ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬ ក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖





សារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ជូនជនរួមជាតិ ឱ្យបង្កើនការចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

 
 សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការព្រួយបារម្ភ និងតាមដានស្ថានភាពឆ្លងជំងឺកូវីដ១៩ ក្រោយពិធីបុណ្យភ្ជុំបិណ្ឌ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត «៣ការពារ ៣កុំ» កុំបីខាន ! (ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១)