Wednesday, July 01, 2015

លិខិតរបស់ឯកឧត្តម ឈាង វុន គោរពជូន សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ពាកព័ន្ធនិង​សេចក្តីព្រាងច្បាប់​ ស្តីពី​សមាគម និងអង្គការ​​មិន​មែន​រដ្ឋាភិបាល



ទិវាមច្ឆាជាតិ ០១ កក្កដា ២០១៥ នៅអាងទឹកខ្នាច ភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពងចាម


ទិវាមច្ឆាជាតិ ០១ កក្កដា ២០១៥ នៅអាងទឹកខ្នាច ភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពងចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

មេពូជ​ត្រីនិង​កូន​ត្រីជា​ច្រើន​ប្រភេទ សរុប១​លាន​ក្បាល ត្រូវបាន​ព្រលែង​ចូល​ទៅក្នុ​ង​បឹងធម្មជាតិ​ខ្នាច ស្តិតក្នុង​ភូមិវត្ត

មេត្រីពូជចំនួន២០០គីឡូក្រាម និងកូនត្រីឆ្ពិន ត្រីឆ្កោក ត្រីគល់រាំង ត្រីអណ្តែង ត្រីក្រាញ់ និងត្រីត្រសក់ ដែលជាប្រភេទត្រីទឹកសាប សរុប១លានក្បាល រួមនិងកូនអណ្តើក កូនកន្ធាយ និងកូនបង្កង ចំនួន១សែនក្បាលទៀត ត្រូវបានព្រលែង នៅក្នុងអាងទឹកធម្មជាតិខ្នាច ស្ថិតក្នុងភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងទិវាមច្ឆាជាតិ១កក្កដា ឆ្នាំ២០១៥ ខួបលើកទី១៣នេះ ដើម្បីបង្កើនចំនួនពូជត្រី នៅក្នុងបឹងធម្មជាតិនេះ ឲ្យបានកាន់តែច្រើន សំរាប់បំពេញសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅតំបន់នេះ។

នេះជាលើកទី១៣ហើយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំទិវាមច្ឆាជាតិ ១កក្កដា ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន។

ជាការកត់សំគាល់ «ទិវាមច្ឆាជាតិ» ត្រូវបានប្រារព្ធឡើងដំបូង នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពីឆ្នាំ២០០៣ ហើយសម្តេចតេជោ ហ៊ុន សែន  តែងតែ​អញ្ជើញ​ចូលរួម ក្នុងទិវានេះ ​ក្នុងគោលបំណងផ្សា​ភ្ជាប់ មនោសញ្ចេតនា​ជាមួយប្រជាពលរដ្ឋ ​និង​បំផុស​ចលនា ​ប្រជា​ពលរដ្ឋ​គ្រប់ៗរូប ឱ្យចូលរួមសកម្ម ក្នុងការថែរក្សាពូជត្រី ក៏ដូចជាវារីជាតិ​ផ្សេងៗ​ទៀត ឱ្យមាននៅក្នុងដែនទឹកធម្មជាតិផង ព្រមទាំងបង្កើតផលត្រី នៅតាមតំបន់​ដែលមិនជាប់ដែននេសាទ ជាពិសេសនៅតាមតំបន់វាលទំនាប និងវាលស្រែ ក្នុងទូទាំងប្រទេស ដើម្បីធានា​ឱ្យមានផលត្រី នៅតាមតំបន់ជនបទ។

សម្តេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា បើយើងរង់ចាំត្រីធម្មជាតិ វាមិនគ្រប់គ្រាន់ទេ ដូច្នេះក្នុងន័យនេះ ជាថ្មីម្តងទៀត សម្តេចតេជោហ៊ុន សែន បានអំពាវនាវឱ្យមានការចិញ្ចឹមត្រីឱ្យបានច្រើន ដើម្បីគួបផ្សំជាមួយត្រីធម្មជាតិ ដែលមានស្រាប់។ សម្ដេចតេជោ ក៍បានជំរុញឲ្យមានការចិញ្ចឹមត្រីនៅតាមទន្លេ ព្រែក បឹងបួរ ស្រះ ត្រពាំង ប្រឡាយជាដើម ដើម្បីឆ្លើយតបតម្រូវការហូបចុក និងកំណើនប្រជាជនកម្ពុជា ដែលចេះតែកើនឡើង។ ជាមួយនេះ សម្ដេចក៏សុំ ឱ្យទិវាមច្ឆាជាតិ១កក្កដា បន្តពង្រីកខ្លួន ដោយមិនគ្រាន់តែធ្វើមួយថ្ងៃ និងមួយកន្លែងទេ    គឺត្រូវធ្វើជាប្រចាំ និងច្រើនកន្លែង ដើម្បីឱ្យធនធានត្រី កាន់តែសម្បូរ។ ជាមួយនេះ សម្តេចតេជោ ហ៊ុនសែន បានសុំឱ្យពង្រឹងសហគមន៍នេសាទ ហើយឱ្យសហគមន៍នេះ ត្រូវបំរើផលប្រយោជន៍ពិតប្រាកដ ជូនដល់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋ ក៏ត្រូវចូលរួមឱ្យបានសកម្ម ក្នុងកិច្ចការនេះផងដែរ។ ដោយយោងទៅលើរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា ប្រជាជនខ្មែរជាប្រជាជនលេខ១ នៅលើពិភពលោក ដែលទទួលទានត្រី ក្នុងមួយឆ្នាំៗប្រមាណ៥២គីឡូក្រាមសម្រាប់មនុស្សម្នាក់ៗ។

យ៉ាងណាក៍ដោយ នៅក្នុងទិវាមច្ឆាជាតិ១កក្កដានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវជាថ្មីម្ដងទៀត នូវសំណូមពរ៧ចំណុច ដែលសម្ដេចធ្លាប់បានលើកឡើង ក្នុងទិវាមច្ឆជាតិកន្លងទៅ ក្នុងនោះ ទី១ ‑សម្ដេច អំពាវនាវ ដោយទទូច ចំពោះប្រជាពលរដ្ឋ កុំប្រើឧបករណ៍ខុសច្បាប់ក្នុងការនេសាទ ជាពិសេសឧបករណ៍ឆក់ត្រី ដែលនាំទៅដល់ការបំផ្លាញពូជមច្ឆជាតិ ចំណុចទី២‑ សុំកុំចាប់ត្រី ក្នុងរដូវហាមឃាត់ គឺក្នុងរដូវត្រីពង ទី៣ ‑កុំកាប់ព្រៃលិចទឹក ដែលជាជំរកត្រីពងកូននិងត្រូវចូលរួមដាំព្រៃលិចទឹកឡើងវិញ ទាំងនៅតំបន់ទឹកសាប និងតំបន់ទឹកប្រៃ ទី៤‑ សូមជួយការពារតំបន់អភិរក្ស រាប់ទាំងការជួយផ្ដល់ពត៌មាន អំពីជនខិលខូច ឬមន្ត្រីខិលខូច ដែលចូលទៅបំផ្លាញក្នុងតំបន់អភិរក្ស ទី៥ ‑ កុំយកបឹងព្រែក ប្រើប្រាស់ខុសគោលដៅនេសាទ ដូចជាយកទៅ ដាំឈូក និងចាក់ដីលុប ឬសាងសង់ជាដើម‑ ទី៦ កុំឲ្យមានទំនាស់ រវាងប្រជាពលរដ្ឋ អ្នកនេសាទ និងអ្នកធ្វើស្រែប្រាំង ឬទំនាស់ រវាងជាពលរដ្ឋ អ្នកនេសាទនិងអ្នកនេសាទ ដែលមកពីទីកន្លែងដទៃ និងទី៧‑ សូមចូលរួមឱ្យសកម្មក្នុងទិវាមច្ឆជាតិ១កក្កដា និងជំរុញការចិញ្ចឹមត្រី ការធ្វើវារីវប្បកម្ម រក្សាទុកពូជត្រីធំៗ ឬជិតផុតពូជ។

ដើម្បីសម្រេចបានជោគជ័យ នូវសំណូមពរ ៧ចំណុចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អាជ្ញាធរ ថ្នាក់ក្រោមជាតិ មានថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានគ្រប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ ទទួលខុសត្រូវនិងចូលរួមដឹកនាំ មើលឱ្យឃើញបញ្ហា ដើម្បីដោះស្រាយ។ សម្ដេចលើកឡើងថា កិច្ចការនេះមិនអាចធ្វើតែរដ្ឋបាលជលផលទេ ត្រូវតែមានការចូលរួម ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួម ពីប្រជាពលរដ្ឋ។ ជាងនេះទៀត សម្តេចតេជោ ក៏បានផ្ដល់អនុសាសន៍ ឱ្យរដ្ឋបាលជលផល បន្តការផ្គត់ផ្គង់កូនត្រី សម្រាប់ការលែងក្នុងបឹងបួ ធម្មជាតិ និងសម្រាប់ប្រជាពលរដ្ឋចិញ្ចឹម ឱ្យបានកាន់តែច្រើនថែមទៀត ហើយសម្ដេចសង្ឃឹមថា ទិវាមច្ឆជាតិនេះ នឹងក្លាយទៅជាទិវា ដែលនៅទូទាំងប្រទេស បន្តសកម្មភាពចូលរួមចលនាព្រលែងកូនត្រី, ចិញ្ចឹមត្រី និងការពារត្រី នៅក្នុងរដូវត្រីពង៕ 

នាយកដ្ឋានអន្តោប្រវេសន៍ និងបន្តធ្វើជំរឿន ហើយចាត់វិធានការចំពោះ ជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជា

នៅកិច្ច​ប្រជុំផ្សព្វ​ផ្សាយផែន​ការ ​បន្តអនុ​វត្តការគ្រ​ប់គ្រងជ​នអន្តោប្រ​វេសន៍ នៅប្រ​ទេសកម្ពុជា​ ក្រោមអ​ធិបតីភា​ព សម្តេ​ចក្រឡាហោ​ម ស ​ខេង ​ឧបនាយ​ករដ្ឋមន្ត្រី​ និងជារ​ដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃ នៅថ្ងៃ​ទី ០១​ ខែកក្ក​ដា ឆ្នាំ២​០១៥ នេះ​ ឯកឧ​ត្តមនាយឧ​ត្តមសេនី​យ៍ សុខ ​ផល ​អគ្គនាយក​នៃអគ្គនា​យកដ្ឋានជ​នអន្តោប្រ​វេសន៍​ បានគូ​សបញ្ជាក់​ថា ទន្ទឹមនិ​ងការរ​កឃើញនូ​វជនអន្តោ​ប្រវេសន៍​ខុសច្បាប់វៀ​តណាមដ៏​ច្រើននៅក​ម្ពុជា យើ​ងក៏បាន​បណ្តេញ​ចេញនូវ​ជនអន្តោប្រ​វេសន៍ខុ​សច្បាប់​ទាំងនោះមួ​យចំនួន​ធំផងដែរ។​

នៅក្នុង​កិច្ចប្រជុំ​ស្តីពីការ​ផ្សព្វផ្សាយផែ​នការ ​និងបន្តគ្រប់គ្រ​ងជនអ​ន្តោប្រវេ​សន៍ ដែលធ្វើ​ឡើងនៅក្រ​សួងមហា​ផ្ទៃថ្ងៃនេះ ​ឯកឧត្ត​មនាយឧ​ត្តមសេនី​យ៍ ​សុខ ​ផល បានលើក​ឡើងថាតាម​រយៈបាយកា​រណ៍ជំរឿនឆ្នាំ​២០១៤ ​មានពល​រដ្ឋវៀត​ណាម ​១៦ម៉ឺន​នាក់ រស់នៅ​ក្នុងកម្ពុជា។​ ឯកឧត្តម ​សុខ ផ​ល បាន​បន្តថា លំហូរ​ចូលរបស់​ជនបរ​ទេសមករ​ស់នៅក្នុង​ប្រទេសក​ម្ពុជា ​បានកើត​ឡើងគួរ​ឲ្យគត់សម្គាល់ ដែ​លក្នុងនោះ​មាន ជ​នជាតិវៀ​តណាមរ​ហូតដល់ទៅ​ ៩៥ភាគ​រយ​។

ឯក​ឧត្តមនាយ​ឧត្តមសេ​នីយ៍ ​សុខ ​ផល បា​នឲ្យដឹងថា ​ជំរឿន​ឆ្នាំ២០០២ មានជន​ជាតិវៀតណាម​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ចំនួន​ ៧ម៉ឺននាក់ ​ឆ្នាំ២០០៧ ​មានចំនួន ១០ម៉ឺន​នាក់ ​ហើយរហូ​តដល់ ​ឆ្នាំ២០១៤នេះ ​មានចំនួន ​១៦ម៉ឺននាក់ ដែ​លចំនួននេះ ​គឺគិតក្នុង​អត្រា ៧០ភាគ​រយប៉ុណ្ណោះ ​បើគិត​ក្នុងអត្រា ​១០០ភាគ​រយ ​អាចមាន​ចំនួនច្រើន​ជាងនេះ។​

ឯកឧត្តម ​សុខ​ ផ​ល ក៏បានឲ្យ​ដឹងផង​ដែរ ​ពីប្រតិបត្តិ​ការគ្រ​ប់គ្រង និងស្វែ​ងរកជន​អន្តោប្រវេ​សន៍ខុសច្បា​ប់នៅកម្ពុជា ​ដែលជាល​ទ្ធផលនៅ​ឆ្នាំ២០១​៤ រកឃើញ​ជនអន្តោ​ប្រវេសន៍​គ្មានលិខិ​តស្នាមចំនួ​ន ១.៨​០០នាក់​ ក្នុងនោះជន​ជាតិវៀត​ណាម ជា​ង ១.៥០​០នាក់ ហើយ​ពួកគេក៏​ត្រូវបានបណ្តេ​ញចេញពីប្រ​ទេសក​ម្ពុជា។ ​ជាមួយគ្នានេះ​ដែរ ក្នុង​រយៈពេល៦​ខែ ឆ្នាំ២០១​៥នេះ គឺបា​នរកឃើញ​ជនអន្តោប្រ​វេសន៍ខុ​សច្បាប់ ​១.២០០នាក់ ​ក្នុងនោះ ៩៨ភា​គរយ ​ជាជន​ជាតិវៀតណា​ម ហើយពួ​កគេក៏ត្រូវ​បានបណ្តេញ​ចេញពីក​ម្ពុជាដូចគ្នា​។

ឯក​ឧត្តម ​សុខ​ ផល ​ក៏បានស្នើឲ្យ​អភិបាលខេ​ត្ត និងកម្លាំ​ងសមត្ថ​កិច្ចគ្រប់រា​ជធានីទាំង​អស់  ជួយស​ហការដើ​ម្បីស្វែងរ​ក និងគ្រប់​គ្រងទៅលើ​ជនអន្តោ​ប្រវេសន៍ ​ពីព្រោះក្នុងពេ​លដ៏ខ្លីខា​ងមុខនេះ ​កម្លាំងអ​ន្តោប្រវេសន៍​ នឹងចុះប្រ​តិបត្តិកា​រធ្វើជំរឿ​នស្វែងរ​កជនអន្តោប្រ​វេសន៍នៅ​ទូទាំងប្រ​ទេសកម្ពុជា​បន្តទៀត​៕



គណៈកម្មាធិការព្រំដែនកម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំពិសេសមួយ ដើម្បីដោះស្រាយបញ្ហាព្រំដែនរួមគ្នា

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​  របស់​គណៈកម្មា​ធិកា​រចម្រុះកិច្ច​ការ​ព្រំដែន នៃទី​ស្តីការ​គណៈរដ្ឋ​មន្រ្តី ​ចុះថ្ងៃទី​០១​ ខែ​ កក្កដា ​ឆ្នាំ២០១៥​ នៃទីស្តី​ការគណៈរ​ដ្ឋមន្រ្តី ​បានអោយ​ដឹងថា គណៈកម្មា​ការចម្រុះ​ខណ្ឌសីមា​ នឹងបោះ​បង្គោលព្រំ​ដែនគោក​កម្ពុជា-​វៀតណាម វៀត​ណាម-​កម្ពុជា ​នឹងបើកកិច្ច​ប្រជុំ​ពិសេស ​មួយ ដើម្បីដោះ​ស្រាយបញ្ហា​ព្រំដែនមួយ​ចំនួនដែ​លនៅសេសស​ល់ និង​បាតុភាព​ទាំងឡា​យដែលកើ​តមានឡើ​ងថ្មីៗនេះ​ នៅតាម​បណ្តោយព្រំ​ដែនកម្ពុ​ជា-វៀត​ណាម។

សេចក្តី​ប្រកាសព័​ត៌មានបា​នឲ្យដឹង​ថា កិច្ច​ប្រជុំនេះនឹ​ងប្រព្រឹ​ត្តទៅពីថ្ងៃទី​០៦ ​ដល់ថ្ងៃទី​ ០៩ ខែកក្ក​ដា ឆ្នាំ២០១៥​ នៅខេត្ត​សៀមរាប​ ព្រះរាជា​ណាចក្រកម្ពុ​ជា។​

អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ប្រកាសធ្វើសន្និសីទព័ត៌មាន ដើម្បីបង្ហាញផែនទីផ្លូវការដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ លេខា​ធិការ​ដ្ឋានអ​ចិន្ត្រៃយ៍​ នៃអាជ្ញា​ធរជាតិ​ទទួលបន្ទុ​កកិច្ចការ​ព្រំដែន​ ដែលចេញ​ផ្សាយនៅ​ថ្ងៃទី ​០១ ខែកក្កដា ​ឆ្នាំ២០១៥​នេះ បានឲ្យដឹ​ងថា នៅ​ថ្ងៃព្រហស្ប​ត្តិ៍ ទី០២ ​ខែកក្កដា ​ឆ្នាំ២០១៥ ​ខាងមុខ​នេះ ឯក​ឧត្តម​ វ៉ា គឹមហុង​ ទេសរដ្ឋ​មន្ត្រីទទួ​លបន្ទុកកិ​ច្ចការព្រំដែ​ន និងជាប្រ​ធានគណៈ​កម្មាធិការ​ចម្រុះកិច្ចកា​រព្រំដែន ​និងធ្វើស​ន្និសីទសារ​ព័ត៌មានបើ​កចំហរមួ​យ ដើម្បី​បង្ហាញផែ​នទីផ្លូវ​ការ ដែលរា​ជរដ្ឋា​ភិបាលបា​ន និងកំ​ពុងយក​មកប្រើប្រាស់​ក្នុងការ​ងារខណ្ឌសី​មា និង​បោះបង្គោលព្រំ​ដែន ​រវាងព្រះរា​ជាណាចក្រ​កម្ពុជា និ​ងសាធារ​ណៈរដ្ឋសង្គ​មនិយម​វៀតណាម​។ សន្និសីទ​ការសែត​នេះ នឹងប្រ​ព្រឹត្តិទៅនៅ​វេលាម៉ោ​ង ៩:០​០នាទីព្រឹក​ នៅទីស្តីកា​រគណៈ​រដ្ឋមន្ត្រី ​សាល B៕​