Friday, June 25, 2021

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី៧នៃការធ្វើចត្តាឡីសក័របស់សម្ដេច

ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ -- ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃទី ២៥ ខែមិថុនាឆ្នាំ២០២១នេះ ជាថ្ងៃនេះជាថ្ងៃទី៧នៃការធ្វើចត្តាឡីសក័របស់សម្ដេច បន្ទាប់ពីក្រុមគ្រូពេទ្យតម្រូវឱ្យធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ចាប់ពីល្ងាចថ្ងៃទី ១៩ខែមិថុនា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ០៣ ខែកក្កដាឆ្នាំ ២០២១ ដោយសារបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩នោះ។

នៅលើផេកផ្លូវការរសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ នេះ សម្ដេចតេជោបានសរសេរថា ថ្ងៃនេះជាថ្ងៃទី៧នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ។ សម្ដេចតេជោបន្តថា  ការធ្វើចត្តាឡីស័កលើកនេះចំពេលបាល់ទាត់អឺរ៉ុប។ យប់មើលបាល់ ពេលព្រឹកធ្វើការ ពេលល្ងាចហាត់ប្រាណដោយការធាក់កង់។ សម្តេចតេជោថ្លែងបញ្ជាក់ថា “ជារៀងរាល់ថ្ងៃខ្ញុំធាក់កង់រយះពេល៨០ ទៅ១២០នាទី។ក្នុងរយៈពេលនៃការធ្វើចត្តាឡីសក័ខ្ញុំមិនអាចចេញពីផ្ទះទៅវាយកូនគោលបានទេ ដូចនេះការហាត់ប្រាណដោយការធាក់កង់ ជាជម្រើសដ៍ល្អសម្រាប់ខ្ញុំ”។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខសេចក្តីចម្រើន៕

ដោយជឹម ណារី







(Video) សារលិខិតសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១