Tuesday, November 17, 2015

ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅប្រទេសឥណ្ឌា នឹងជួបពិភាក្សាការងារជាមួយក្រសួងវប្បធម៌ឥណ្ឌាពាក់ព័ន្ធនឹងការសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្ត

យោងតាម​លិខិតរបស់អ្នក​នាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តម ជុំ សុន្ទរី នៅថ្ងៃទី១៧  ខែវិច្ឆិកា  ឆ្នាំ២០១៥នេះ ឯកអគ្គ​រាជទូត កម្ពុជាប្រចាំនៅប្រទេសឥណ្ឌា នឹងជួបពិភា​ក្សាការងារជាមួយ​លោកជំទាវ Monika K.Mohta លេខាធិការ (Additional Secretary) នៃក្រសួងការ​បរទេសឥណ្ឌា និងឯកឧត្តម Shri K.K. Mittal លេខាធិការ (Additional Secretary) នៃក្រសួងវប្ប​ធម៌ឥណ្ឌា ពាក់ព័ន្ធនឹងការសាងសង់​ប្រាសាទចម្លងតាមរចនាបថ​ប្រាសាទអង្គរវត្ត នៅរដ្ឋ Bihar ប្រទេសឥណ្ឌា ដែល មានចំណុចសំខាន់ៗដូចខាងក្រោម៖
១-  លោកជំទាវ Monika K.Mohta  លេខាធិការ ក្រសួងការបរទេស​ឥណ្ឌា បានលើកឡើងថា ៖
 រដ្ឋាភិបាលឥណ្ឌា នឹងទប់ស្កាត់​មិនអោយមានការសាងសង់ទេ ។  ក្រសួងការបរទេសឥណ្ឌា បានជំរាបក្រុមហ៊ុន The Mahavir Mandir Trust មិនអោយសាងសង់​ប្រាសាទចម្លងតាម​រចនាបថ​ប្រាសាទអង្គរវត្ត ។ ក្រុមហ៊ុននេះ បានសន្យាថា នឹងមិនសាង​សង់ប្រាសាទចម្លងតាមរចនាបថ​ប្រាសាទអង្គរវត្តទេ ប៉ុន្តែសុំសាងសង់ប្រាសាទមានរចនា​បថប្រាសាទឥណ្ឌា ហើយនឹងបញ្ជូនគំរោង​សាងសង់នេះទៅក្រសួងវប្បធម៌ និងក្រសួងការ​បរទេសឥណ្ឌា ដើម្បីស្នើសុំការសាងសង់។
២-  ឯកឧត្តម Shri K.K. Mittal  លេខាធិការក្រសួងវប្ប​ធម៌ឥណ្ឌា បានលើកឡើងថា៖ ក្រសួងវប្បធម៌ឥណ្ឌា នឹងធ្វើការសិក្សា និងបញ្ជូនគំរោងថ្មីនេះ​ទៅក្រសួងការបរទេស ឥណ្ឌា។

លោកមេធាវី អឿន សុខា បានពន្យល់ស្តីពីការអនុវត្តសាលក្រម ឬសាលដីកាស្ថាពរករណីសំនុំរឿងព្រហ្មទណ្ឌ

កាលពីថ្ងៃទី១៥​ ខែវិច្ឆិកា ​ឆ្នាំ២០១៥​កន្លងទៅនេះ ​ភ្នាក់ងារបណ្តាញ​ព័ត៌មានរាជ​រដ្ឋាភិបាល GNN បានបង្ហោះវីដេអូ​ស្តីពីកិច្ចសម្ភាសន៍​លោក អឿន​ សុខា មេធាវីឯក​រាជ្យ និង​ជាសាស្រ្តាចារ្យច្បាប់នៅសាកលវិទ្យាល័យមួយ លើការ​អនុវត្តសាល​ក្រម ឬសាលដីកា​ស្ថាពរលើក​រណីសំណុំរឿងព្រហ្មទណ្ឌរបស់លោក សម រង្ស៊ី ​ប្រធានគណបក្ស​សង្រ្គោះជាតិ។

សូមជម្រាប​ថាកាលពីថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៥ សាលា​ដំបូងរាជធានីភ្នំពេញ​បានចេញ​ដីកាបង្គាប់ឱ្យចាប់ ខ្លួនលោក​ សម រង្ស៊ី ដោយ​អនុវត្តទៅតាម​សាលក្រម​និងសាលដីកា​របស់តុលាការ​ ពាក់ព័ន្ធនឹងបទ​ បរិហាកេរ្តិ៍ជា​សាធារណៈ​ និងញុះញង់ឱ្យមាន​ការរើសអើង ដែល​មានលោក​ឧបនាយករដ្ឋមន្រ្តី​ ហោ ណាំហុងជាជនរងគ្រោះ​ ដែលបានប្រព្រឹត្ត​នៅសារៈមន្ទីរ​ជើងឯក ​សង្កាត់ដង្កោ ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៧​ ខែមេសា ឆ្នាំ២០០៨​ ដោយបានចោទ​ប្រកាន់លោក​ ហោ ណាំហុង​ ថាជាប្រធានជំរុំបឹងត្របែក​នៅក្នុង​សម័យខ្មែរក្រហម​។

លោកមេធាវី​ អឿន សុខា ​បានបញ្ជាក់​ឱ្យដឹងថាការ​អនុវត្តសាលក្រម​ ឬសាលដីកា​ស្ថាពរមានបីប្រភេទគឺការអនុវត្ត​ទោសដាក់​ពន្ធធនាគារ​ ការអនុវត្ត​ទណ្ឌកម្មរដ្ឋ​ប្បវេណី និង​ការអនុវត្ត​ ទណ្ឌកម្មពិន័យជាប្រាក់។​ ចំពោះការអនុវត្ត​ទោសដាក់ពន្ធ​ធនាគារ យោង​តាមមាត្រា​៤៩៦ កថាខណ្ឌទី១ ​នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា​ ការអនុវត្ត​ទោស និងការ​បង្ខំដល់រូបកាយ​ត្រូវធ្វើតាមគំនិត​ផ្តើមរបស់​ អយ្យការ​ ក្នុងន័យនេះគឺព្រះរាជ​អាជ្ញា ជាអ្នក​មានសមត្ថកិច្ច​យកបញ្ញត្តិពាក់ព័ន្ធ​នឹងការដាក់​ទោសជាប់ពន្ធ​ ធនាគារក្នុងសាលក្រម ឬសាល​ដីកាព្រហ្មទណ្ឌ​ទៅអនុវត្ត​ បានន័យថាព្រះរាជ​អាជ្ញាជាអ្នកទទួល​ខុសត្រូវ ក្នុងការចាត់វិធានការនាំ​ខ្លួនជនជាប់​ចោទមកដាក់ពន្ធ​ធនាគារ ​ក្នុងករណីនៅ​ក្រៅឃុំ។ ​ចំពោះការអនុវត្ត ទណ្ឌកម្មរដ្ឋប្បវេណី​ យោងតាមមាត្រា​ ៤៩៦ កថាខណ្ឌទី​ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌចែង​ថា ការអនុវត្ត​ ទណ្ឌកម្មរដ្ឋប្បវេណី​ ត្រូវតែធ្វើតាម​គំនិតផ្តើមរបស់​ដើមបណ្តឹង​រដ្ឋប្បវេណី។ ចំពោះ​ការអនុវត្តទណ្ឌកម្មពិន័យជាប្រាក់​ យោងតាមមាត្រា​ ៤៩៨ នៃក្រម​នីតិវិធីព្រហ្មទណ្ឌ​ចែងថា ការប្រមូល​ប្រាក់ពិន័យ​ និងប្រាក់​ ពន្ធនៃនីតិវិធីត្រូវ​ធ្វើដោយភ្នាក់ងារ​រតនាគារ ក្រោម​ឱវាទរបស់អយ្យការ។​

លោកមេធាវី​ក៏បានបន្ថែមទៀតថា​ ការអនុវត្ត​សាលក្រម ឬសាលដីកា​ស្ថាពរករណីសំ​ណុំរឿងព្រហ្មទណ្ឌ​ ត្រូវធ្វើ​ឡើងនៅពេល​ដែលសេចក្តីសម្រេច​របស់តុលាការ​បានក្លាយជាស្ថាពរ​ ដូចមានចែង​កំណត់ច្បាស់​ នៅក្នុងមាត្រា​ ៤៩៧ នៃក្រម​នីតិវិធី​ព្រហ្មទណ្ឌ។​ ប៉ុន្តែនៅ​ក្នុងមាត្រា​ ១៤៤ នៃ​ក្រមព្រហ្ម​ទណ្ឌដែលបានចែងពីអាជ្ញាយុកាល​នៃទោសថា​ អាជ្ញាយុកាល​នៃទោសបទ​ឧក្រិដ្ឋគឺមានរយៈពេល​ ២០ ឆ្នាំ ​បទមជ្ឈឹម​ គឺ៥ឆ្នាំ ចំណែកបទលហុគឺ១ឆ្នាំ​។

លោកមេធាវីក៏បាន​បំភ្លឺផងដែរថា​ ចំពោះមតិខ្លះ​ដែលលើក​ឡើងថាសាល​ក្រម ឬសាលដីកា​ស្ថាពរដែល ​សម្រេច​ផ្តន្ទាទោស​ព្រហ្មទណ្ឌ​មិនអាចអនុវត្តបាន​ចំពោះតំណាង​រាស្រ្តបើគ្មាន​ការដកអភ័យ​ឯកសិទ្ធិសភា​ ជាមុននោះ​ ជាការមើលឃើញ​តែមួយជ្រុង​នៃច្បាប់។ ប៉ុន្តែ​បើយោងតាម​មាត្រា ៨០​ និងមាត្រា​ ៩៥ នៃរដ្ឋ​ ធម្មនុញ្ញ សិក្សា​ឱ្យស៊ីជម្រៅ​លើបញ្ហានីតិវិធី​ព្រហ្មទណ្ឌ​និងច្បាប់ដែល​ពាក់ព័ន្ធ​តំណាងរាស្រ្ត​ ដូចជាច្បាប់ស្តី​ ពីលក្ខន្តិកៈតំណាង​រាស្រ្ត ឆ្នាំ២០០៦​ដែលចូលជាធរមាន​ បទបញ្ជាផ្ទៃ​ក្នុងរដ្ឋសភា​ យើងអាច​មានចម្លើយ មួយ​ច្បាស់លាស់​ផ្សេងពីការលើក​ឡើងនោះ។​ លោកមេធាវី​ក៏បានធ្វើការវិភាគ​វែកញែក ដោយ​បែងចែក​ នីតិវិធីព្រហ្មទណ្ឌជា​ ២ដំណាក់កាល​ គឺដំណាក់កាល​ជំនុំជម្រះ​ ចេញសាល​ក្រម ឬសាលដីកា​ និងដំណាក់​ កាលអនុវត្តសាលក្រម​ ឬសាលដីកាតុ​លាការ ដែល​បញ្ជាក់ថាការ​ទាមទារឱ្យមាន​ការដកអភ័យឯកសិទ្ធិសភា គឺអនុវត្ត​ចំពោះតែដំណាក់​កាលទី១នៃនី​តិវិធីប៉ុណ្ណោះ​ ដើម្បីទប់ស្កាត់​កុំឱ្យមានការកាត់​សេចក្តីចេញ​ សាលក្រម​ដោយតុលា​ការ។ ប៉ុន្តែបើមាន​សាលក្រម​ ឬសាលដីកា​ស្ថាពរផ្តន្ទាទោស​ហើយនោះ​ គឺតំណាង រាស្រ្ត​ត្រូវបាត់បង់​សមាជិកភាពរដ្ឋសភា​ ឬត្រូវអស់​សិទ្ធិជាតំណាងរាស្រ្ត។​ ម្យ៉ាងវិញ​ទៀតក្នុង​ករណីអ្នក តំណាង​រាស្ត្របាន​ប្រព្រឹត្តបទល្មើស​ជាក់ស្តែង​ ក៏អាចធ្វើ​ឱ្យប្រាសចាកពី​សិទ្ធិតំណាង​រាស្រ្ត នាំឱ្យបាត់សិទ្ធិ ​ជាតំណាងរាស្រ្ត​បានដែរ ​នេះបើយោង​តាមមាត្រា​ ៩៥ នៃរដ្ឋធម្មនុញ្ញ ​មាត្រា ៨៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋ សភា និងមាត្រា ១៤ កថាខណ្ឌទី៣ នៃច្បាប់ស្តីពី​លក្ខន្តិកៈតំណាងរាស្រ្ត​។


ពាក់ព័ន្ធនឹង​ករណីចាប់ខ្លួន​តំណាងរាស្រ្តណាម្នាក់​ ដើម្បីយកមក​អនុវត្តទោសនោះ លោក​មេធាវីក៏បានបញ្ជាក់ផងដែរថា​ ក្នុងករណីចាប់​ខ្លួនឬនាំខ្លួនមក​ផ្តន្ទាទោសចេញ​សាលក្រម ឬសាល​ដីកាទើប​ត្រូវការការ​ អនុញ្ញាតពី​រដ្ឋសភា។ ប៉ុន្តែ​បើចាប់ខ្លួន​ដើម្បីយកមក​អនុវត្តទោស​តាមសាលក្រម​ ឬសាលដីកា​ស្ថាពរហើយ​ គឺមិនចាំបាច់​មានការអនុញ្ញាត​ពីរដ្ឋសភាទេ ព្រោះ​រដ្ឋសភាបាន​អនុញ្ញាតហើយ​នៅក្នុងច្បាស់​ស្តីពីលក្ខន្តិកៈ​ តំណាងរាស្រ្ត​ ថ្ងៃទី២១ តុលា​ ២០០៦ ត្រង់មាត្រា១៤ កថាខណ្ឌទី៣ដែលចែងថា តំណាងរាស្រ្តដែលមានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរ​ សម្រេចថាជា​ទណ្ឌិតជាប់ពន្ធធនាគា​រ ត្រូវបាត់បង់​ទាំងស្រុងនូវ​ សិទ្ធិ បុព្វសិទ្ធិ និងសមាជិក​ភាពរដ្ឋសភា​



បទអត្ថាធិប្បាយ ដោយ៖ សួន ចំរើន អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ក៏ព្រោះអណ្តាត

ជំនឿអរូបីយ​ មិន​មែន​មាន​តែ​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ​ ទាំង​ជាតិ​សាសន៍​អឺរុប​ និង​សាសន៍​ដទៃ​លើ​ពិភព​លោក ក៏​មាន​ជំនឿលើ​រឿង​អរូបីយ​នេះ​ដែរ​ ជាពិសេស​ប្រជាជន​បារាំង​តែ​ម្តង​ តែង​ជឿជាក់​ថា​នឹង​មាន​រឿង​មិនល្អ​​​កើត​ឡើង​​មក​លើ​ពួក​គេ​ នៅ​ថ្ងៃ​សុក្រ​ ទី​១៣​​ ដែល​ជាថ្ងៃ​ដ៏​អាក្រក់បំផុត​ប្រចាំឆ្នាំ​។​ ព្រឹត្តិការណ៍​បាញ់​​ប្រហារ និង​បំផ្ទុះគ្រាប់​បែក​​ដោយ​ក្រុម​ភេរវករ​ នៅ​ទីក្រុង​ប៉ារីស​​ កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​១៣ ខែវិច្ឆិកានេះ​​​ បាន​បង្ក​ឲ្យ​មាន​មនុស្សស្លាប់​ និង​របួស​រាប់​រយ​នាក់​ ដែល​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់​ស័រ​ ហូឡង់​ ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ និង​បិទ​ព្រំដែនជាមួយប្រទេសជិតខាង​ទាំង​អស់​​។​

ប្រហែល​ជាចំ​ថ្ងៃសយបំផុត​​ របស់​លោក សម រង្ស៊ី​ ដែរ​ហើយ​មើល​ទៅ​ ព្រោះ​លោក​ក៏​ជា​ជន​ជាតិ​​បារាំង​​ម្នាក់ដែរ​​​ ហើយ​ត្រូវ​បាន​តុលាការ​ ប្រកាស​ចាប់​ខ្លួន​ដាក់​ពន្ធ​នា​គារ​ ចំ​ថ្ងៃសុក្រ​ ទី១៣ ដែរ​។
កាលពី​រសៀលថ្ងៃសុក្រ​ ទី​១៣ ខែ​វិច្ឆិ​កា ឆ្នាំ២០១៥​​ សាលាដំបូងរាជធានីភ្នំពេញ បាន​​​ចេញដី​កា​បង្គាប់ឲ្យចាប់​​ខ្លួនលោក សម​ រង្ស៊ី ពាក់ព័ន្ធនឹងបទ​ «បរិហាកេរ្តិ៍ជា​សាធារណៈ និងញុះញង់​ឲ្យ​មាន​ការរើសអើង» ដែលមានលោក​ ហោ ណាំហុង ​ជាដើម​បណ្តឹង​ដែល​សុំ​ឲ្យ​​តុលាការ​អនុវត្តសាលក្រម និងសាលដីកា​ ដែលលោក​បានឈ្នះក្តីលើ​ លោក សម រង្ស៊ី ​ដែលប្រព្រឹត្ត​​នៅ​សារមន្ទីរ​ជើងឯក​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៧​ ខែមេសា ​ឆ្នាំ២០០៨ ​ហើយ​ដែល​នៅ​ក្នុង​សាលដីកា​ស្ថាពរនោះ​ តុលាការបាន​សម្រេចផ្តន្ទា​ទោសលោក​ សម​ រ​ង្ស៊ី ដាក់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨លានរៀល។​

បើ​ពិនិត្យ​មើល​អង្គហេតុ​នៃ​រឿង​នេះ​ វា​ពិត​ជា​បទល្មើសព្រហ្មទណ្ឌដែល​កើត​ឡើង​ រវាង​បុគ្គល​ និង​​បុគ្គល​សុទ្ធសាធ​ គឺ​មិន​មែន​ជារឿង​ដែល​ទាក់​ទង​ជាមួយ​​សមាជិក​រាជរដ្ឋាភិបាល​ ឬ​ជាមួយ​អ្នក​តំណាង​រាស្ត្រ​អីនោះ​ទេ​។ ​អ្នក​នយោបាយ​ខ្លះ​បែរ​ជាមានមតិយល់​ថា ករណី​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី​ នៅ​ពេល​នេះ​គឺ​ជារឿង​នយោបាយ​​ទៅ​វិញ​។ តាម​ពិត​នេះ​គឺ​ជារឿង​ក្តី​ដែល​កើត​ឡើង​តាំង​ពីឆ្នាំ​២០០៨ មុន​ពេល​ដែល​លោក សម រង្ស៊ី​ មិន​ទាន់​ក្លាយ​ជា​តំណាង​រាស្ត្រ​ ដែល​មាន​អភ័យ​ឯកសិទ្ធិសភា​ទៅទៀត។

ដូច្នេះ​ការចេញ​ដីកាបង្គាប់ឲ្យ​ចាប់​ខ្លួន​នេះ​​គឺ​មិន​មាន​ការ​ប៉ះ​ពាល់ទៅ​ដល់​អ្នក​តំណាង​រាស្ត្រ​ ​ឬប៉ះពាល់​ដល់​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​អីនោះទេ​។​ ​អ្នក​នយោបាយ​​ខ្លះទៀតក៏យល់ដែរ​ថា ​លោក​ សម រង្ស៊ី​ បាន​ទទួល​ការ​លើក​លែង​ទោស​ដោយ​ព្រះ​រាជ​ក្រឹត្យ​របស់​ព្រះ​មហាក្សត្រ​​រួចអស់​ហើយ​ដែរ​ ​ប៉ុន្តែ​ តាមពិត​វាជាការ​យល់​ខុស​ ដោយ​មិន​បាន​ពិនិត្យ​មើល​អត្ថន័យ និង​ខ្លឹមសារ​នៃ​​ព្រះរាជក្រឹត្យ​ឲ្យ​បាន​​ល្អិតល្អន់​។

ការ​ដែល​មាន​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​លោក​ សម រង្ស៊ី​​ កាល​ពី​ថ្ងៃទី​១២ ខែ​កក្កដា​ ឆ្នាំ២០១៣ គឺ​បាន​បញ្ជាក់​ថា​ «លើក​លែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ​​​ សម រង្ស៊ី​ ភេទប្រុស​ អាយុ៦២ឆ្នាំ​ ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​​ដាក់​ពន្ធនា​គារ​ តាមអំ​ណាច​​​សាលដីកា​លេខ​៣២ ចុះថ្ងៃទី១ ខែមីនា​ ឆ្នាំ២០១១ របស់​តុលាការ​កំពូល​​​ ​ដែល​នេះ​​​គឺ​ជា​ព្រះរាជក្រឹត្យ​​​​លើក​លែង​ទោស​សម្រាប់​បទល្មើស​មួយករណី​ និង​​មាន​ការ​លើក​លែង​ទោស​មួយ​ករណី​ទៀត​ តាម​អំណាច​សាលដីកា​ស្ថាពរ​ដែរ ​លេខ​៨៤ ក្រ៣ឃ ចុះថ្ងៃ​ទី​២០ ខែកញ្ញា​ ឆ្នាំ២០១១ របស់​សាលាឧទ្ធរណ៍​​»​។ នេះមាន​ន័យថា​ ព្រះរាជក្រឹត្យ​លើកលែង​​ទោសរបស់​ព្រះមហាក្សត្រ គឺ​រួម​បញ្ចូល​បទល្មើស​​តែ​ពីរ​ករណី​ប៉ុណ្ណោះ​ ដែល​​ទណ្ឌិត​ សម រង្ស៊ី​ បាន​ប្រព្រឹត្តិ​  គឺ​មិន​រាប់​បញ្ចូល​នូវ​បទល្មើស​ទាំង​អស់​នោះទេ​។

ចំណែក​សំណុំ​រឿង​ ដែល​បាន​តតាំង​គ្នា​ជាចុងក្រោយ​នៅឆ្នាំ​២០០៨ រវាង​​លោក ហោ ណាំហុង និង​​​លោក សម រង្ស៊ី នៅ​សាលាឧទ្ធរណ៍ គឺជាសំណុំរឿងព្រហ្មទណ្ឌមួយផ្សេងទៀត ដែល​លោក ហោ ណាំហុង​ ជាភាគីអ្នកឈ្នះក្តី​ តាម​សាលដីកាចុះ​ថ្ងៃទី១២ ខែមីនា​ ឆ្នាំ​២០១៣ មក​ម្ល៉េះ​ រហូត​ដល់​សាលក្រម​នេះ​បាន​ចូល​ជាស្ថាពរ​។ ដូច្នេះហើយ​​ទើប​សាលដីកា​នេះ​ នៅតែ​មាន​អាជ្ញាយុកាល​អនុវត្ត​មក​ដល់​ពេល​នេះ​។ ដោយមិនទាន់​បាន​អនុវត្ត​​សាល​ដីកា​ស្ថាពរ​នេះនៅឡើយ​​​ ទើបមេធាវី​របស់លោក ហោ ណាំហុង​​ បានស្នើសុំ ដែលនាំឲ្យមានដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី​នៅ​ថ្ងៃ​សុក្រ ទី១៣ ​នេះដូច្នេះ​។​​

តើ​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ ទណ្ឌិត សម រង្ស៊ី​ នៅពេល​នេះ​ គឺ​ជារឿង​ខុសនីតិវិធី​ច្បាប់​ ដោយ​​មិន​បាន​​ដក​អភ័យ​ឯកសិទ្ធិសភា ​ជាមុន​ ឬយ៉ាង​ណា?​
យោង​មាត្រា​១៤​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​របស់​សមាជិក​សភា​​​ បាន​ចែងច្បាស់​​ថា​ «តំណាង​រាស្ត្រ​ ដែល​​មាន​សាល​ក្រម​ស្ថាពរ​ ឬសាល​ដីកា​ស្ថាពរ​ សម្រេច​​ថា​​ជាទណ្ឌិតជាប់​ពន្ធនាគារ​ ត្រូវ​បាត់​បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​ ​បុព្វ​សិទ្ធិ​​​ និង​​សមាជិកភាព​ជា​សមាជិក​រដ្ឋសភា​»

បើ​តាម​អ្នក​ជំនាញ​​ច្បាប់​បាន​បកស្រាយ​ថា​ ករណីចេញ​ដីកាបង្គាប់ឲ្យ​ចាប់ខ្លួនលោក សម​ រ​ង្ស៊ី របស់តុលាការ​ គឺជាដែនសមត្ថ​កិច្ចរបស់ស្ថាប័ន​តុលាការ ចំណែក​ពាក់ព័ន្ធ​នឹងករណី​ការពារ​​អភ័យ​​ឯកសិទិ្ធ​​​របស់​ លោក សម​ រង្ស៊ី គឺជាដែន​សមត្ថកិច្ច​ការពារ​ពីសំណាក់​រដ្ឋសភា ព្រោះ​​លោក សម​ រង្ស៊ី បាន​ប្រព្រឹត្តបទល្មើសបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង ពី​សំណាក់​បណ្តឹង​របស់​លោក​​ ហោ ណាំហុង កាលពីឆ្នាំ២០០៨ ហើយ​ជា​បទល្មើស​ព្រហ្មទណ្ឌ មិនមាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​​ទេ។​​ ​ករណីដែល​​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន នៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ គឺជានីតិវិធីបន្តរបស់តុលាការ តាមការស្នើសុំរបស់គូភាគីប៉ុណ្ណោះ។​
ផ្អែក​តាម​ច្បាប់​លក្ខន្តិកៈរបស់​តំណាង​រាស្ត្រ​ និង​នីតិវិធី​​​របស់​តុលាការ​ ដែលបាន​ចែង​ច្បាស់​នោះ​ សមត្ថកិច្ច​ពិត​ជាអាច​ចាប់​ខ្លួន​ទណ្ឌិត​ សម រង្ស៊ី បាន​ដោយ​រលូន​ ប្រសិន​បើ​លោក សម រង្ស៊ី​ ពិត​ជានឹង​ត្រឡប់​មក​ពី​ក្រៅស្រុក​វិញ​នៅថ្ងៃទី១៦​ ខែវិច្ឆិកា​​មែននោះ​។

រួមសេចក្តីមក​ រឿងរ៉ាវដែល​បង្កើតជាគ្រោះ​សម្រាប់លោក​ សម រង្ស៊ី​ នៅពេលនេះ គឺវាបាន​កើតឡើងដោយ​សារតែអណ្តាត​ អត់ឆ្អឹង​ និងមាត់អត់​គម្រប់របស់លោក​ សម រង្ស៊ី ខ្លួ​នឯងតែប៉ុណ្ណោះ៕​​
​​​