Wednesday, April 07, 2021

ក្រសួងការងារ ចេញប្រកាសស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារនៅក្នុងអំឡុងពេលការដាក់កំហិតលើការធ្វើដំណើរ

 នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្រសួងការងារ បានចេញប្រកាសស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារនៅក្នុងអំឡុងពេលការដាក់កំហិតលើការធ្វើដំណើរ ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលមិនត្រូវបានកំណត់ឱ្យបិទសកម្មភាពអាជីវកម្ម, កម្មករនិយោជិត និងបុគ្គលិក, និងអ្នកបើកបរ ឬម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក ដូចខាងក្រោម៖




ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បន្តចុះប្រគល់ផ្ទះចំនួន០៤ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ផ្ទះចំនួន ០៤ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជនកម្ពុជា ដឹកនាំដោយលោក ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ក្រុង ស្រុក។

អំណោយផ្ទះចំនួន០៤ ខ្នង បានប្រគល់ជូន ០៤គ្រួសារ រួមមាន៖
១. លោក ហោ ចិន្តា រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រួមមានសម្ភារៈ អង្ករ០៣បេ ,ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ២០០,០០០ រៀល ។
២. លោក អ៊ុយ វណ្ណ: រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រួមមានសម្ភារៈ អង្ករ០៣បេ ,ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ២០០,០០០ រៀល ។
៣. លោក ចេង ចន្តា រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង រួមមានសម្ភារ: អង្ករ០៣បេ,ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ២០០,០០០ រៀល។
៤. លោក ទិត្យ ហាក់ រស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ រួមមានសម្ភារៈ អង្ករ០៥បេ, ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០២យួរ , ទឹកស៊ីអ៊ីវ ០២យួរ,ឃីប០១កញ្ចប់ និងថវិកា ២៥០,០០០ រៀល ។

ក្នុងឱកាសនោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានមានមតិសំណេះសំណាល សួរសុខទុកបងប្អូន អតីតយុទ្ធជន រួមជាមួយគ្រួសារ និងសូមផ្តាំផ្ញើរដល់បងប្អូន ត្រូវចេះថែទាំសុខភាព ការពារខ្លួនក៏ដូចជាក្រុមគ្រួសារ ឱ្យជៀសផុតពីជំងឺកូវីដ-១៩ ដោយអនុវត្ត នូវវិធានការ ការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ៕





ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ៣ខ្សែ

 កំពង់ឆ្នាំង៖ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃ០៥ ខែមេសា ឆ្នាំ២០២១ បានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំចំនួន ៣ខ្សែដូចខាងក្រោម៖

១-សកម្មភាពថែទាំខួប ដោយការងារស្រោចកៅស៊ូរោយថ្ម១៩មម ថែមពីលើកំណាត់ផ្លូវជាតិលេខ៥៣(ការងារ Reseal) ក្នុងស្រុកទឹកផុស។
២-សកម្មភាពថែទាំប្រចាំ លើការងារបន្តធ្វើគ្រឹះរង(ដីល្បាយថ្ម) លើការងារកាត់ជួសជុលកំណាត់ផ្លូវជាតិលេខ៥៣ ក្នុងស្រុកទឹកផុស។
៣-បន្តការងារកៀរកិនបង្ហាប់បាតតួផ្លូវ និងចាក់ដីសពង្រីកលើកកម្ពស់តួផ្លូវ លើការងារជួសជុលកំណាត់ផ្លូវខេត្តលេខ1KCH18 ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕







រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩

 ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទីន០៥-០៦ ខែមេសា ឆ្នាំ២០២១។

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖





រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៧៨នាក់ ដែលរកឃើញនៅថ្ងៃម្សិលមិញ

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺ កូវីដ១៩ ចំនួន ៧៨នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩ នៅថ្ងៃទី០៦ ខែមេសា ម្សិលមិញនេះ។

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖








រាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអា សន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

 រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូ តដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយទៅខេត្តមួយទៀត។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មានទទួលបានផ្លូវការ។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃា ត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ។

បើទោះបីជាយ៉ាងណាក្នុងសេចក្តីសម្រេចដែលចេញនៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានលើកលែងចំពោះ៖

* ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក

* ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត

* ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក

* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងេកជន

* រថយន្តពន្លត់អគ្គិភ័យ

* រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់

* ការដឹកជញ្ជូនកម្មករ ទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

* ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី៤នាក់ សម្រាប់ករណីនីមួយៗ

* ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្តីសម្រេចដូចខាងក្រោម៖






ថ្នាក់ដឹកនាំស្រុកសាមគ្គីមានជ័យ ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមមណ្ឌលសុខភាព

 កំពង់ឆ្នាំង៖ ថ្នាក់ដឹកនាំស្រុកសាមគ្គីមានជ័យ ក្រុមប្រឹក្សាស្រុក រួមនឹងក្រុមការងារ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ គ្រូបង្រៀន និងប្រជាពលរដ្ឋ ក្នុងមណ្ឌលសុខភាពក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានសម្ភាររួមមាន៖ ទឹកបរិសុទ្ធ ៩កេស ទឹកផ្លែឈើ ២ កេស។

ក្នុងនោះក្រុមការងារបានបន្តចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់គ្រូបង្រៀន និងប្រជាពលរដ្ឋ ក្នុងមណ្ឌលសុខភាពលង្វែក ឃុំ សេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបានប្រគល់សម្ភារជូនរួមមាន ទឹកបរិសុទ្ធ ២១កេស ៕





លោក ដូវ គឹមស៊ីន នាំយកសម្ភារផ្តល់ជូនក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការលើយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

 កំពង់ឆ្នាំង៖ លោក ដូវ គឹមស៊ីន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកជលគិរី នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានដឹកនាំសមាជិក សមាជិកា នាំយកសម្ភារជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រចាំការលើយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ – ១៩ ជូនថ្នាក់ដឹកនាំស្រុក និងប្រជាពលរដ្ឋ ក្នុងស្រុកជលគិរី នៅមណ្ឌលសុខភាពព្រៃគ្រី។

ក្នុងឱកាសនោះលោក ដូវ គឹមស៊ីន បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានយកចិត្តទុក្ខដាក់លះបង់កំលាំងកាយចិត្ត ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ លោក ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ និងអនុវត្តអោយបានម៉ឹងម៉ាត់តាម ការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះផងដែរ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកជលគិរី រួមនិងក្រុមការងារ បានប្រគល់សម្ភារជូនដល់ក្រុមការងាររួមមានដូចជា ទឹកក្រូចចំនួន៥កេះ និងទឹកសុទ្ធវីតាល់ចំនួន៥កេះ ៕





លោក អម សុភា បន្តចុះផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ដល់អាជីវករ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩

 កំពង់ឆ្នាំង៖ លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោក ឡោ សាលីម អនុប្រធានកិត្តិយសអនុសាខាស្រុកកំពង់លែង លោក ពុំ សុផល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក រួមជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា គណៈកម្មាធិការ អនុសាខា និងមន្ត្រីប្រតិបត្តិ នៅថ្ងៃទី០៦ ខែ មេសា ឆ្នាំ ២០២១ បានចុះផ្សព្វផ្សាយពីវិធានការបង្ការជម្ងឺកូវីដ-១៩ មានចែកសាប៊ូ និងជែល ជូនដល់ប្រជាពលរដ្ឋ នៅភូមិ ត្អូរលំ ចំនួន ២៦នាក់ ស្រី ១៧នាក់ នៅភូមិស្ទីងសណ្ដែក១៧នាក់ ស្រី១១នាក់។

បន្ទាប់ពីពិធីសំណេះសំណាលហើយ លោកប្រធាន និងក្រុមការងារ បន្តចុះផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ដល់អាជីវករនៅផ្សារកំពង់បឹង ឃុំកំពង់ហៅ ព្រមទាំងណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ និង២ចូលរួម។ ក្រោយការបញ្ចប់ការផ្សព្វផ្សាយ លោកប្រធាន បានឆ្លៀតចូលពិនិត្យមើលកន្លែង ចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពកំពង់ហៅផងដែរ ៕








រដ្ឋមន្រ្តីសុខាភិបាល ប្រាប់អភិបាលរាជធានី-ខេត្ត ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

 លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយប្រាប់ដល់អភិបាលរាជធានី-ខេត្តទាំងអស់ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះក្នុងមូលដ្ឋាន។

សូមអានលិខិតដូចខាងក្រោម៖



លោក ម៉ៅ ធនិន ថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលទើបបញ្ចប់បេសកកម្ម​ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩​ រយៈពេល៣ថ្ងៃកន្លងមក​

 ពោធិ៍សាត់៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្ត បានជួបសំណេះសំណាល និងថ្លែងអំណរគុណ ជូនចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលទើបនឹងបញ្ចប់បេសកកម្ម ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ រយៈពេល៣ថ្ងៃកន្លងមក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវសុខមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។

កិច្ចជំនួបខាងលើនេះ ត្រូវបានធ្វើឡើងនៅវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្តទទួលបន្ទុក, លោកស្រី ម៉ែន ផល្លី អភិបាលរងខេត្ត និងលោក លោកស្រី អ្នកនាង កញ្ញា ជាសមាជិក សមាជិក ក្នុងជួរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី សរុបប្រមាណជាង៥០រូប៕





កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Zoom)

 កំពង់ឆ្នាំង៖ សាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom) ក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ និងប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ដោយឡែក ចំពោះវត្តមានរបស់កងកម្លាំងទាំងបីឈរជើងក្នុងខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងឃុំ សង្កាត់មួយចំនួន មិនត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ទេ គឺចូលរួមតាមរយ:ប្រព័ន្ធអេឡិចត្រូនិច(zoom)។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយរសេចក្ដីណែនាំស្ដីពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពង្រឹងសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ: អនាម័យ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕





ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ ៩១នាក់ ភាគច្រើននៅរាជធានីភ្នំពេញ ខណៈអ្នកជាសះស្បើយចំនួន៣០នាក់

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវី១៩ ថ្មីរហូតដល់៩១នាក់ ឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន៩០នាក់ ដែលភាគច្រើននៅរាជធានីភ្នំពេញ និងម្នាក់ទៀតជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស ខណៈអ្នកជាសះស្បើយមានចំនួន៣០នាក់៕