Wednesday, April 07, 2021

លោក អម សុភា បន្តចុះផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ដល់អាជីវករ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩

 កំពង់ឆ្នាំង៖ លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោក ឡោ សាលីម អនុប្រធានកិត្តិយសអនុសាខាស្រុកកំពង់លែង លោក ពុំ សុផល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក រួមជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា គណៈកម្មាធិការ អនុសាខា និងមន្ត្រីប្រតិបត្តិ នៅថ្ងៃទី០៦ ខែ មេសា ឆ្នាំ ២០២១ បានចុះផ្សព្វផ្សាយពីវិធានការបង្ការជម្ងឺកូវីដ-១៩ មានចែកសាប៊ូ និងជែល ជូនដល់ប្រជាពលរដ្ឋ នៅភូមិ ត្អូរលំ ចំនួន ២៦នាក់ ស្រី ១៧នាក់ នៅភូមិស្ទីងសណ្ដែក១៧នាក់ ស្រី១១នាក់។

បន្ទាប់ពីពិធីសំណេះសំណាលហើយ លោកប្រធាន និងក្រុមការងារ បន្តចុះផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ដល់អាជីវករនៅផ្សារកំពង់បឹង ឃុំកំពង់ហៅ ព្រមទាំងណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ និង២ចូលរួម។ ក្រោយការបញ្ចប់ការផ្សព្វផ្សាយ លោកប្រធាន បានឆ្លៀតចូលពិនិត្យមើលកន្លែង ចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពកំពង់ហៅផងដែរ ៕








No comments:

Post a Comment