Thursday, October 22, 2015

បទអត្ថា​ធិប្បាយ អត្តប​ទដោយ:ឧត្តម ​សក្តិ, តើ ២៣តុលា អាច​កើតមានបា​នដោយរបៀ​បណា ប្រសិនបើគ្មាន ថ្ងៃ៧​មករា១៩៧៩?

ថ្វីបើកម្ពុជាស្ថិតក្នុងសម័យ មានសុខសន្តិភាព និងការអភិវឌ្ឈន៍ ដែលរបបនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស និងប្រព័ន្ធគ្រប់គ្រងរដ្ឋបែបប្រជាធិបតេយ្យ សភានិយម បាន និងកំពុងដំណើរការជាជំហានៗ ប្រកបដោយផ្លែផ្កា និងមានចិរភាព យ៉ាងណា​ក៏ដោយ ក៏ ប្រជាពលរដ្ឋ​ខ្មែរគ្រប់​រូប​ ​បាន​នឹក​ចាំ​មិន​ភ្លេច​ថា ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​២៤​ឆ្នាំ​មុន​ ជាផ្នែកមួយកំណត់​ឲ្យ​កម្ពុជា​មាន​សន្តិភាព​ មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ មាន​របប​ប្រជាធិ​ប​តេ​យ្យ​​​ សេរីនិយម​ពហុបក្ស​ ការ​ការពារ​បូរណភាព​ទឹកដី​  ​និង​ការ​អភិវឌ្ឍ ប៉ុណ្ណោះ។
                                                                                                                             
ប៉ុន្តែអ្វីដែលគេមិនអាចបំភ្លេចបាននោះគឺ​ សច្ចភាពនៃប្រវត្តិសាស្ត្ររបស់កម្ពុជា ដែល ពិភព លោកទាំងមូលបានចងចាំ និងមើលឃើញយ៉ាងច្បាស់ថា​ ៖នៅអម្លុងចុងទសវត្សរិ៍ទី៦០ និងដើមទសវត្សរិ៍ទី៧០ នៃសតវត្សរិ៍ទី២០ រហូតដល់មានរដ្ឋប្រហារ ១៨ មិនា ១៩៧០ ការផ្លាស់ប្តូរពីរបបរាជានិយម មករបបសាធារណរដ្ឋ តាមម៉ូដែលសហរដ្ឋអាមេរិក ដែលគេអាចហៅមួយបែបទៀតថា ការផ្លាស់ប្តូរបែប «បដិវត្តន៍ពណ៌» ដំបូងនៅកម្ពុជា ហើយពណ៌ដែលត្រូវបានគេយកមកលាប ដើម្បីមហិច្ឆិតានៃការផ្លាស់ប្តូរអ្នកដឹកនាំ ក្រោមពាក្យ ពុករលួយ ផ្តាច់ការ គ្មានប្រជាធិបតេយ្យ យួនឈ្លានពាន យួនយកដី កាត់ដីឲ្យយួន បក្ខពួកគ្រួសារនិយមអយុត្តិធម៌សង្គមរវាងអ្នកមាន និងអ្នកក្រ ។ល។

ទោះយ៉ាងណា របបសាធារណរដ្ឋបែបសហរដ្ឋអាមេរិក របស់លោក លន់ នល់ ពុំបាននាំយកអ្វីមកបំរើជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា ឲ្យប្រសើរជាងរបបរាជានិយម នៃនយោបាយសង្គមរាស្ត្រនិយមរបស់សម្តេចព្រះនរោត្តម សីហនុ -​ សម្តេចឳ«សម្តេច​ព្រះ​បរម​រតន​កោដ» អ្វីបន្តិចទេ សូម្បតែពាក្យដែលគេប្រើជាពណ៌លាបទាំងប៉ុន្មាន ដើម្បីឲ្យប្រជាជន​ខ្មែរ មើលឃើញថា ក្រោមការដឹកនាំរបស់សម្តេចឳ "អាក្រក់" នោះ ក៏របបជំនួសថ្មីរបស់ក្រុមលោក លន់ នល់ ពុំបានលុបបំបាត់ ឬក៏យ៉ាងហោចណាស់ បានកាត់បន្ថយនោះ ក៏គ្មានដែរ ពោលគឺមានតែអាក្រក់លើសដើមទៅទៀត។ លទ្ធផល គឹកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម​ ​​ដែលមានចរិតជាសង្គ្រាម តំណាងឲ្យមនោគមន៍វិជ្ជានយោបាយរបស់មហាអំណាច ដែលក្រុមអ្នកនយោបាយខ្មែរនិន្នាការខុសគ្នា អួតសរសើរជំនួសគេតែរៀងៗខ្លួន។
វិនាសកម្មចុងក្រោយ
 បង្ហើយក្រោមស្នាដៃ ប៉ុល ពត តែម្តង។ នេះជារឿងពិត គឺដោយសារតែពាក្សថា​ «ផ្លាស់ប្តូរ»​ «បដិវត្តន៍ពណ៌» ហ្នឹងឯ ដែលតម្រូវឲ្យប្រជាជនខ្មែរ ចាប់ផ្តើម​​កសាង ប្រទេសពីបាតដៃទទេ ក្រោយពីបានរស់រានមានជីវិតឡើងវិញ​ នៅថ្ងៃ៧មករា ឆ្នាំ​១៩៧៩។

តើប្រវត្តិសាស្រ្តដ៏សែនឈឺចាប់ទាំងនេះ គួអោយកើតមានជាថ្មីទៀតក្នុងព្រះរាជាណាចក្រជាលើ​ក​​ទីពីរដែរឬទេ​ ខណះពេលដែលមានអ្នកនយោបាយខ្មែរមួយចំនួនកំពុងតែព្យាយាមបំភ្លៃ​ប្រវត្តិសាស្ត្រ បំផុសអោយមានការផ្លាស់ប្តូរ ដោយយកគំរូតាមដើមទសវត្សរិ៍ទី៧០ នៃសតវត្សរិ៍ទី២០បដិវត្តពណ៍ ជាថ្មីទៀតនៅកម្ពុជានោះ។

តើថ្ងៃ៧មករា
១៩៧៩ កើតទ្បើងដោយរបៀណា?

ជាព្រិត្តិការ
ណ៍ដែលមិនអាចបំភ្លេចបាន ចាប់ពីថ្ងៃទី១៧មេសា១៩៧៥ ដល់ថ្ងៃទី៧មករា ១៩៧៩ គឺមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជារបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលបានបំផ្លាញហេដ្ឋារចនាសង្គមក្លាយជាផេះ ធ្វើទារុណកម្ម កាប់សម្លាប់ប្រជាជនខ្មែរ
អស់រាប់លាននាក់ និងបានបន្សល់ទុកនូវវិបត្តិសង្គមដ៏ធ្ងន់ធ្ងរ ដែលមានផ្នែកជាច្រើនមកដល់បច្ចុប្បន្នទៀតផង។

អ្វីដែល
សំខាន់​ គឺអ្នកដែលបានបញ្ចប់របបវាលពិឃាត និងសង្គ្រោះជីវិតមនុស្ស គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលមានគណបក្សប្រជាជនកម្ពុជា ជារបស់រណសិរ្សនេះ។ គុណបំណាច់ជាប្រវត្តិសាស្ត្រនេះ ជាស្នាដៃរបស់ថ្នាក់ដឹកនាំកំពូលៗ នៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាចបច្ចុប្បន្ន ។

គេ​គ្រប់គ្នាប្រាកដជានៅចងចាំបានថា ទោះបីរបបប្រល័យពូជសាសន៍ ត្រូវបានផ្តួលរំលំក៏ដោយ ក៏ប្រទេសកម្ពុជា នៅមានសង្គ្រាមក្នុងស្រុកបន្តទៀត ឈាមខ្មែរនៅតែហូរ ពុំមានឱកាសកសាងជាតិឡើយ។ ចាប់ពីដើមឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ កម្ពុជាមានសង្គ្រាមនឹងគ្នាឯង ដោយមានប្រទេសវៀតណាម និងអតីតសហភាពសូវៀត ជាអ្នកគាំទ្រយ៉ាងពេញទំហឹងខាងភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលដឹកនាំដោយបក្សបដិវត្តន៍ប្រជាជនកម្ពុជា ។

ចំណែកភាគីខ្មែ
រម្ខាងទៀត គឺរដ្ឋាភិបាលចម្រុះ ត្រូវបានបង្កើតនៅឆ្នាំ១៩៨ ពីក្រុមបក្សពួកចំនួនបី ផ្សំឡើងដោយពួកកម្ពុជាប្រជាធិបតេយ្យ ហៅខ្មែរក្រហម ដែលមាន ប៉ុល ពត អៀង សារី និង​ ខៀវ សំផន​ ជាអ្នក​ដឹកនាំ​ រីឯក្រុម​រាជានិយមដឹកនាំដោយព្រះបាទ នរោត្តមសីហនុ និង រណសិរ្សជាតិរំដោះប្រជាពល​រដ្ឋខ្មែរ ដែលមានលោកតា សឺន សាន ជាអ្នកដឹកនាំ។ សារតាំងរបស់រដ្ឋាភិបាលចម្រុះនេះ ត្រូវបានទទួលស្គាល់ដោយអង្គការសហ ប្រជាជាតិ ដោយមានអ្នកតំណាងខ្មែរក្រហម​ណាង ។ ពេញមួយទសវត្សឆ្នាំ១៩៨០ រដ្ឋាភិបាលត្រីភាគី នៅទល់ដែនខ្មែរ-ថៃ ត្រូវ​បានផ្គត់ផ្គង់ដោយប្រទេស ចិន ថៃ និង​ សហរដ្ឋអាមរិក។​ រយៈពេល១០ឆ្នាំនោះ​ ភាគីខ្មែរទាំងបួនក្រុម​ បានធ្វើសង្គ្រាមនឹងគ្នា មិនចាញ់ មិនឈ្នះ ប៉ុន្តែជាតិខ្មែរទាំងមូលជាអ្នកចាញ់ និងខាតបង់នោះ ទើបកិច្ចប្រឹងប្រែងសន្តិភាព បានចាប់ផ្ដើមនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃ២ធ្នូ១៩៨៧ ក្រោមរបបរដ្ឋកម្ពុជា  

កិច្ចប្រឹងប្រែងសន្តិ
ភាពនេះត្រូវបានបានបញ្ចប់ នៅបួនឆ្នាំក្រោយមក គឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងការផ្សះផ្សាសន្តិភាពយោគយល់គ្នា។ អង្គការសហប្រជាជាតិត្រូវ​​បានគេផ្ដល់អំណាច ដើម្បីអនុវត្តឱ្យមានបទឈប់បាញ់ និងដោះស្រាយជាមួយពួកជនភៀសខ្លួន ការដកហូតអាវុធ និងការ​បោះឆ្នោតជាសកល ខែឧសភា ឆ្នាំ១៩៩៣ ដែលត្រូវបានគេស្គាល់ថាជា អាជ្ញាធរបណ្ដោះអាសន្នរបស់សហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា អ៊ុនតាក់។

តើ
​ «២៣តុលា» អាចកើតមានបានដោយរបៀបណាបើមិនមានថ្ងៃ ៧មករា១៩៧៩ហើយ​​៧មករា១៩៧៩ បង្កើតបានអ្វីខ្លះសម្រាប់កម្ពុជា?

ជាសច្ចធម៌នៃ
ប្រវត្តិសាស្ត្រដែលមិនអាចបំភ្លៃ ឬលប់បំបាត់បាន តាមរយ:ថ្ងៃ​​៧មករា​១៩៧៩​បានបញ្ចប់របបវាលពិឃាត និងសង្គ្រោះជីវិតមនុស្ស ពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានបំផ្លាញហេដ្ឋារចនាសង្គមក្លាយជាផេះ ធ្វើទារុណកម្ម កាប់សម្លាប់ប្រជាជនខ្មែរ អស់រាប់លាននាក់។ បានបង្កើតអោយមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១ ក្នុងការផ្សះផ្សាសន្តិភាព បង្កើតអោយមានថ្ងៃកំណើទី២​ ​នៃរដ្ឋធម្មនុញ្ញ (ថ្ងៃទី២៤ កញ្ញា ១៩៩៣) ជាអ្នកបញ្ចប់សង្គ្រាមផ្ទៃក្នុងនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ននេះ ដោយ​សារនយោបាយ បង្រួប បង្រួម ជាតិ និងនយោបាយឈ្នះឈ្នះដែល បានអនុវត្តកាលពីថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៩៨ ។  ផ្លាស់ប្តូរ ក្នុងការ​ជួយ​អោយ​កម្ពុជា ចេញពីភាពឯកកោ ត្រឡប់​ចូល​ទៅ​ក្នុង​ឆាក​អន្តរជាតិ​វិញ ក្លាយ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) និង​បាន​បង្ក​លក្ខណៈ​អោយ​វិនិយោគិន​បរទេស​ជា​ច្រើន​ចូល​មក​កម្ពុជា ជាដើម។

ដូចនេះ
 ក្នុងរយៈពេលជាង៣០ ​កន្លងមក កម្ពុជាបាន​ឆ្លងកាត់​ពីតំណាក់​កាលប្រទេស​មួយ​ស្ងាត់​ជ្រងំ​​​មាន​តែ​​បាត​ដៃទទេ​ រហូត​ដល់​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ទទួល​បាន​នូវ​ទំនុកទុកចិត្ដពីបណ្ដាប្រទេសអ្នក​ផ្ដល់​ជំនួយ​ អ្នក​វិនិ​យោគទុន សហគ្រាស ក្រុមហ៊ុនធំៗនានា ទាំងក្នុងស្រុក-ក្រៅស្រុក បាន​នាំ​គ្នា​ចូល​មករក​ស៊ីយ៉ាង​គគ្រឹកគគ្រេង ផលិត​ផល​ក្នុង​ស្រុក​បាន​កើន​យ៉ាង​សន្ធឹក​សន្ធាប់ ផលិត​ផល​នាំ​ចេញកើនទ្បើងជាលំដាប់។

សរុបមក កម្ពុជា ចាប់ពីឆ្នាំ១៩៧៩ មកទល់ពេលនេះ និងទៅអនាគត ត្រូវការអភិវឌ្ឍន៍ និង
ការធ្វើឲ្យប្រសើរឡើងលើគ្រប់វិស័យ។ ជាក់ស្តែង គឺឈានពីបែកបាក់ជាតិ មកផ្សះផ្សាបង្រួបបង្រួមជាតិ ពីសង្ក្រាមមកសន្តិភាព ពីឯកបក្សមកពហុបក្ស ពីគូសត្រូវប្រដាប់អាវុធមកដៃគូ នយោបាយ ពីប្រជាធិបតេយ្យសម្រុះសម្រួលមកប្រជាធិបតេយ្យ ​អាច​​តតាំង គ្នាបាន ។ល។

ដូច្នេះ ការប្តេជ្ញាចិត្តយ៉ាងមុត​មាំ​​របស់ «សម្តេចតេជោសែន» ក្នុងការទប់ស្កាត់ឲ្យបាន ទោះក្នុងតម្លៃប៉ុនណាក៏ដោយ គឺមិនបណ្តែតបណ្តោយឲ្យ «បដិវត្តន៍ពណ៌» ជ្រៀតចូលក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បានជាដាច់ខាត។

ព្រ
ត្តិការណ៍ប្រវត្តិសាស្រ្តទាំងនេះត្រូវបានក្រុម​អ្នក​តាមតាន​ការ​វិ​វ​ត្ត​ន៍​ជាង​២​ទសវត្សរ៍ ​របស់​កម្ពុជា ​មាន​ការ​យល់​ឃើញចំពោះ​ការ​កសាង​ប្រទេសកន្លង​ម​ក​​នេះថា ថ្ងៃ២៣តុលា នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាឆ្នាំ១៩៩១ គឺវាត្រាន់តែជាផ្នែកមួយដែលកើតទ្បើងដោយថ្ងៃ៧​មរា១៩៧៩​​តែប៉ុណ្ណោះ

សម្តេច​តេជោ ប្រកាសលុប​ចោលការយក​ពន្ធលើម៉ូតូស​ម្រាប់ឆ្នាំ២០១៦​

សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណា​ចក្រកម្ពុជា បានថ្លែ​ងនៅក្នុងពិធីបើកសម្ពោ​ធដាក់ឲ្យប្រើប្រាស់ ស្ពា​នជ្រោយចង្វារមិត្តភាព​កម្ពុជា-ចិន (ស្ពានជ្រោ​យចង្វារទី២) សួនច្បា​ររង្វង់មូលស្តា​តចាស់ និងសួនច្បាររង្វង់មូលជ្រោយ​ចង្វារត្រើយខាងកើត ​នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ ថាចាប់ពីឆ្នាំ២០​១៦ទៅ រាជរដ្ឋាភិ​បាល បានសម្រេ​ចលុបចោលបា្រ​ក់ពន្ធ ការយក​ពន្ធលើមធ្យោបា​យដឹកជញ្ជូន និងយានជំនិះ​មួយចំនួន (ពន្ធផ្លូវ) ដូចជាទោ​ចក្រយានយន្ត (ម៉ូតូ) និងត្រីចក្រ​យានយន្ត (ម៉ូតូកង់៣) ដើម្បីកាត់ប​ន្ថយបន្ទុកចំណាយ របស់ប្រ​ជាពលរដ្ឋ ដែលមានបា្រក់ចំ​ណូលទាប។
ទោះបីជាយ៉ា​ងណា សម្តេចតេ​ជោ បានធ្វើការអំពា​វនាវដល់ប្រជា​ពលរដ្ឋទាំងអស់ អញ្ជើញទៅបង់ពន្ធផ្លូវជាលើ​កចុងក្រោយ ពីព្រោះនៅសល់តែ​ប៉ុន្មានខែទៀត នឹងចូ​លឆ្នាំ២០១៦ហើយប្រជាពលរដ្ឋ​លែងត្រូវការបង់ពន្ធ​ផ្លូវទៀតហើយ។

យោងតាមសេ​ចក្តីប្រកាសព័ត៌មានស្តី​ពីលទ្ធផលនៃសម័យប្រជុំ ពេញអង្គ​គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២១ ​ខែតុលា ឆ្នាំ២០១៥​កន្លងទៅ បានឲ្យដឹ​ងថា សេចក្តីព្រាងច្បា​ប់ស្តីពីហិរញ្ញវត្ថុសម្រា​ប់កា​រគ្រប់គ្រងឆ្នាំ២០១៦ បានសម្រេច​លុបចោលប្រាក់ព​ន្ធលើមធ្យោបាយដឹកជញ្ជូ​នមួយចំនួន ដូចជាការប្រ​មូលពន្ធលើទោចក្រ​យានយន្ត (ម៉ូតូ) ដើម្បីប​ង្កើនល្បឿនក្នុងការកាត់ប​ន្ថយភាពក្រី​ក្ររបស់ប្រ​ជាពលរដ្ឋ៕





ព្រះមហា​ក្សត្រកម្ពុជា​ យាងមកកាន់​មាតុប្រទេសវិញ នៅវេលា​ម៉ោងប្រមាណ១​១ព្រឹកថ្ងៃនេះ​

បន្ទាប់ពីយាង​បំពេញទស្សនកិច្ច នៅប្រទេ​សវៀតណាម រយៈពេល​៤ថ្ងៃ របស់ព្រះ​មហាក្សត្រខ្មែរ ព្រះករុណា ព្រះ​បាទសម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី នៅថ្ងៃនេះម៉ោ​ងប្រមាណ១១ព្រឹក​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ​ ព្រះករុណា នឹងយាងម​កកាន់មាតុប្រទេស។
នៅក្នុងព្រះរាជដំណើ​រយាង មកកាន់មាតុប្រទេ​សវិញនេះ មានមន្រ្តីជាន់​ខ្ពស់កំពូលៗ បានអញ្ជើញចូ​លរួម ទទួលដំណើរយា​ងនិវត្តន៍មាន៖ សម្តេច សាយ ឈុំសម្តេច ហេ​ង សំរិន និង សម្តេច ហ៊ុ​ន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់ សំខា​ន់ៗជាច្រើនរូបទៀត។
គួរបញ្ជាក់​ផងដែរថា កាលពីម៉ោង​ប្រមាណ១០ព្រឹក​ថ្ងៃចន្ទ ទី១៩​ ខែតុលា ព្រះមហា​ក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាង​ចាកចេញបំពេញទស្ស​នកិច្ច នៅប្រទេ​សវៀតណាម រយៈ​ពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៩ រហូ​តដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។
 យោងតា​មព្រះ​រាជសារ រប​ស់ព្រះម​ហាក្សត្រខ្មែរ ដែលចេញ​ផ្សាយនៅថ្ងៃ១៨ ខែតុលា​នេះ បានឲ្យដឹងថា ព្រះរាជ​ដំណើរទស្ស​នកិច្ចនេះ ធ្វើឡើងតបតាមការ​អញ្ជើញ របស់រដ្ឋាភិ​បាលវៀតណាម។ ព្រះរា​ជដំណើ​រទស្សនកិច្ច ៤ថ្ងៃនេះ អង្គព្រះមហា​ក្សត្រខ្មែរ នឹងយាងទៅទ​ស្សនកិច្ចនៅទីក្រុង Hue ​និងទីក្រុង Dalat





កម្ពុជា​ នឹងដាក់​ប​ញ្ចាំងភ្លើងពណ៌​ខៀ​វចំនួន២កន្លែ​ងដើ​ម្បីអប​អរខួប​៧០ឆ្នាំថ្ងៃ​ប​ង្កើតអង្គ​កា​រសហប្រជា​ជាតិ

នៅរាត្រីថ្ងៃ​ទី២៤ ខែតុ​លា ឆ្នាំ២០១​៥ ខាងមុ​ខនេះ ព្រះរាជា​ណាចក្រ​កម្ពុជា នឹងប្រា​រព្ធខួបលើក ទី៧០ឆ្នាំ ថ្ងៃប​ង្កើតអង្គការស​ហប្រជាជាតិក្រោ​មប្រធានបទ ប្រែក្លាយ​ពិភពលោកឲ្យ​ក្លាយទៅជាពណ៌​ខៀវ របស់​អង្គការសហប្រ​ជាជាតិ (Turn the World UN Blue) ហើយក៏​មានការដាក់បញ្ចាំង​ភ្លើង ពណ៌ខៀវនៅវិ​មានសន្តិភាព និងវិមានរដ្ឋ​សភាផងដែរ។
យោងតាម​ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋ​មន្រ្តី បានថ្លែងឲ្យដឹ​ងនៅព្រឹកថ្ងៃទី២១ ខែតុលាថា តបតាមសេច​ក្តីស្នើសុំគាំទ្រ​គំនិតផ្តួចផ្តើម ក​ម្មវិធី «ប្រែក្លាយពិភ​ពលោកឲ្យក្លាយទៅជាព​ណ៌ខៀវរបស់អង្គការ​សហប្រជាជាតិ» ដែលបាន​ស្នើឲ្យគ្រប់ប្រទេ​សទាំងអស់នៅលើពិភ​ពលោក ដាក់បញ្ចាំង​ភ្លើង ពណ៌​ខៀវ នៅតា​មស្ថាប័ន-ក្រសួង​នានា។ ​ដូច្នេះនៅថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៥ រាជរដ្ឋាភិ​បាលកម្ពុជា ដោយមានកា​រឯកភាពពីសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណា​ចក្រកម្ពុជា បានអនុញ្ញា​តិឱ្យប្រា​រព្ធពិធីនេះ។
ឯកឧត្តម ផៃ ស៊ីផាន ក៏បានបញ្ជាក់​បន្ថែមទៀតថា ការសម្រេចឲ្យ​ដាក់បញ្ចាំង​នៅតែវិមានសន្តិភាព និងវិមានរដ្ឋស​ភានោះ គឺអាស្រ័​យដោយកិ​ច្ចសន្សំសំ​ចៃលើការ​ចំណាយថវិ​កាជាតិ។
សូមបញ្ជាក់ដែរថា​គោលបំណងនៃ​ការប្រារព្ធពិធីដាក់បញ្ចាំ​ងភ្លើងពណ៌ខៀវ​នេះគឺដើម្បីអបអរសាទរ និងរំលឹកដល់ថ្ងៃ​បង្កើតអង្គ​ការស​ហប្រជាជាតិ ហើយក៏ដូចជាផ្ត​ល់ឱកាស សាមគ្គីភាពសម្រាប់ប្រជាជាតិនា​នាលើពិភពលោក គាំទ្រដល់កា​រការពារសន្តិភា​ព ការអភិវឌ្ឍ​ន៍ សិទ្ធិមនុស្ស និង​បង្ហាញការ​ប្តេជ្ញាចិត្តចំពោះ​គោលការណ៍នៃ​សេចក្តីថ្លៃថ្នូរ និងសុខមាល​ភាពរបស់ប្រជាជាតិទាំង​អស់នៅលើពិភពលោក។