Monday, March 23, 2015

សមិទ្ធផលថ្មី​ ដែលមានតំលៃ​សរុបប្រមាណ ១៤១ ​ លានដុល្លារអាមេរិក​ ត្រូវបានសម្ពោធ​ដាក់ឲ្យប្រើ​ប្រាស់​ដោយ​ សម្តេចតេជោ ហ៊ុន សែន

នៅព្រឹក​ថ្ងៃទី​ ២៣ ​ខែមីនា​ ឆ្នាំ២០១៥​នេះ ​សម្តេចអគ្គមហា​សេនាប​តីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជា​ណាចក្រក​ម្ពុជា ​បានអញ្ញើញ​ជាអធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់ ​ក្នុងពិធី​សម្ពោធ​ដាក់​ឲ្យដំណើរ​ការជា​ផ្លូវកា​រ នូវរូប​សំណាក​ព្រះនាង​ប្រាជ្ញាបារមី ​ច្រាំង​ទន្លេ​ សួន​ច្បារ​ជ្រោយ​ចង្វារ​ត្រើយខាង​កើត ​និងសម្ពោធ​បើក​ឲ្យដំណើរ​ការជាផ្លូវ​ការ ​សណ្ឋាគា​ររ៉េស៊ីដង់​ សុខា​ភ្នំពេញ​។ ​
ឯកឧត្តម​ ប៉ាសុជាតិវង្ស ​អភិបាល​នៃគណៈអភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា​ ការ​ស្ថាបនា​ សមិទ្ធ​ផល​រូប​សំណាក​ព្រះនាង​ប្រាជ្ញា​បារមី ​ច្រាំង​ទន្លេ សួនច្បារ ជ្រោយ​ចង្វារត្រើយ​ខាង​កើត​ចំណាយ​អស់​ថវិ​កាសរុប​ចំនួន​ជាង​២១​លាន​ដុល្លារ​អាមេរិក គឺ​ជាកញ្ចប់​ថវិកាបានមក​ពីការ​វិនិយោគ ​ទីតាំង​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​របស់​ក្រុមហ៊ុន​ សុខា​ អូតែល ដោយ​ឡែក សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ ត្រូវបាន​ចំណាយ​ថវិកាសាង​សង់​ប្រមាណ​១២០​លាន​ដុល្លារអា​មេរិក​ ដោយមិន​គិត​បញ្ចូល​តំលៃ​ដីដែល​ជាការវិនិយោគ​ផ្ទាល់​របស់​ក្រុមហ៊ុន សុខាអូតែល។
ឯកឧត្តម​អភិបាល​នៃគណៈ​អភិបាល​រាជធា​នីភ្នំពេញ បានមាន​ប្រសាសន៍​បន្តថា ​នៅក្នុង​តំណាក់​កាល​នៃការសាងសង់​គម្រោង​វិនិយោគ​នេះ បាន​បង្កើត​ការងារ​ជូនពលករ​កម្ពុជាប្រមាណ​១៥០០​នាក់​ ហើយ​ក្នុងដំណាក់​កាលប្រតិបត្តិការ​អាជីវកម្ម​បច្ចុប្បន្ន​នេះ ​បានផ្តល់​ឱកាស​ការងារ​ជូន​និយោជិក​ចំនួន​៨០០​នាក់ដែល​ចំនួន​នេះនឹង​កើន​ឡើង​ជាបន្ត​បន្ទាប់​ នៅពេល​ដែល​ដំណើរ​ការ​របស់​សណ្ឋាគារ​មាន​ភាព​ពេល​លេញ។​
គំរូ​ស្ថាប​នាច្រាំង​ទន្លេ​ត្រើយ​ខាង​កើត​ចាប់ពី​គល់​ស្ពាន​ជ្រោយ​ចង្វារ រហូត​មក​ដល់​ដីក្បាលស្ពាន​ជ្រោយ​ចង្វារ ពី​មុន​តំបន់​នេះគឺជា​ច្រាំង​លិចទឹក​ បោះបង់​ចោល សម្បួរ​ដោយ​ព្រៃត្រែង​ និង​មាន​ដុះស្មៅ​ទ្រុព​ទ្រុល​ស្ទើរតែ​គ្មានមនុស្សហ៊ាន​ចូល​ទៅដល់។ ការស្ថាបនាច្រាំង​ទន្លេ​ត្រើយ​ខាងកើត​ត្រូវ​ប្រើរយៈពេល​២៨​ខែ ដោយ​បាន​ចាប់ផ្តើម​ពីថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ២០១១ នឹង​បាន​បញ្ចប់​នៅថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ២០១៤។ ការស្ថាប​នាហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត​បំពាក់ជាប់​រួមមាន​ ផ្លូវ លូ​ សួន​ច្បារ និង​រូបសំណាក​ព្រះនាង​ប្រាជ្ញា​បារមី ​ត្រូវប្រើរ​យៈពេល​១៣ខែគិត​ចាប់ពីថ្ងៃ​ទី៨ កុម្ភៈ ឆ្នាំ២០១៤ ដល់ថ្ងៃទី ១៨ មីនា ឆ្នាំ២០១៥។
ដោយ​ឡែក​សណ្ឋាគរ រ៉េស៊ីដង់​សុខា​ភ្នំពេញ ត្រូវ​បាន​បើក​ការដ្ឋាន​សាង​សង់​កាលពី​ថ្ងៃទី៨​ ខែ​សីហា ឆ្នាំ២០០៨ គឺជា​សណ្ឋាគារ​ទី៤របស់ ក្រុម​ហ៊ុន​ សុខា​អូតែល ដែលបាន​វិនិយោគ​នៅព្រះរាជាណាច​ក្រកម្ពុជា​។ ប្លង់​ស្ថាបត្យកម្ម​ត្រូវបាន​សិក្សារៀប​ចំនិងគូរ​ដោយ​ស្ថាបត្យករ​បរទេស​ សហការ​ជាមួយ​នឹង​ស្ថាបត្យករ​កម្ពុជា​ដោយមានការ​ចូល​រួម​បញ្ជូល ​រវាងរចនាបទ​ទំនើបជាមួយ​នឹង​រចនា​បទ​ខ្មែរ​ដើម្បី​ធ្វើយ៉ាង​ណាឲ្យ​សំណង់​ នេះមាន​ភាព​រឹងមាំ មាន​សោភ័ណ​ភាព​ស័ក្តិសម​ទៅនឹង​ទីតាំង​ដ៏សែន​មនោរម្យ​និងស្រស់​ត្រកាល​ នៃតំបន់​ក្បាយជ្រោយ​ចង្វា​រចតុមុខ។
សមិ​ទ្ធិផល ដែល​សម្ពោធ​នៅថ្ងៃ​នេះ រួម​មាន ១-ច្រាំងទ​ន្លេត្រើយ​ខាង​កើត​ប្រវែង​៣០០០ម៉ែត្រ​, ២-ផ្លូវ​ពីរខ្សែដែល​មាន​ប្រវែង​៣៩៦៥ម៉ែត្រ​, ៣-រូប​សំណាក​ព្រះនាង​ប្រាជ្ញា​បារមី​ និង​៤-សណ្ឋាគារ​រ៉េស៊ីដង់​សុខាភ្នំ​ពេញ​។ នៅក្នុង​ពិធីនោះ​ដែរ​ សម្តេច​តេជោ នាយករដ្ឋ​មន្ត្រី ​ក៏បាន​រំលេច​ឲ្យឃើញ​ថា​ អ្វីដែល​កម្ពុជា​បាន​ធ្វើនៅ​ពេលនេះ​ គឺទាំង​ប្រជាពលរដ្ឋ​កម្ពុជា ​ក៏ដូច​ជាមិត្តភ័ក្ត្រ​របស់​កម្ពុជា គឺពិត​ជាបាន​ឃើញ​នូវវឌ្ឍនៈ​ភាព​ដែល​គួរឲ្យកត់​សំគាល់។ សម្តេច​បាន​លើក​ឡើងថា​ យើង​អាចយក​រូបភាព​ដើមត្រឡប់​មកវិញ​ ដើម្បីចាក់​បញ្ចាំង​ជាពិសេស​ ធ្វើ​ការប្រៀប​ធៀប​ នៅពេល​វេលាបុណ្យ​អ៊ុំទូក​ម្តងៗ​ គឺប្រជាជន​ដែលរស់នៅ​ត្រើយខាង​កើត​នេះ ​គឺយក​ដើមត្រែង​ខ្ពស់​ណាមួយ​ធ្វើជា​កងព័ន្ធ ​រឺជាគោល​ថាទូកណានៅ​មុខ និង​ទូក​ណានៅ​ក្រោយ។ សម្តេច​បន្តថា​ យើងបាន​ខិតខំ​ធ្វើកិច្ចការងារ​នេះជាមួយ និង​ធម្មជាតិ ដោយបាន​ចាក់ដី​បំពេញ​ជាបន្ត​បន្ទាប់​ ហើយ​បើយើង​ពិនិត្យ​មើល​ពីអតីតកាល​កន្លែង​នេះគឺជា​ទឹក​។ សម្តេច​បានរំលឹក​ឲ្យដឹង​ផង​ដែរថា កិច្ចការងារ​នេះ ​ចាប់ផ្តើម​ធ្វើតាំង​ពីជំនាន់​ឯកឧត្តម​អភិបាល​ក្រុង ជា សុផារ៉ា បន្តមក គឺឯកឧត្តម កែប ជុតិមា និងបន្ត​មក​ទៀត​គឺឯកឧត្តម ប៉ាសុជាតិវង្ស​៕


អត្ថបទ៖ ច័ន្ទ ទេវី

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃស្តីពី ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី ២៤-២៧ ខែមីនា ឆ្នាំ២០១៥

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ របស់ក្រសួង​មហាផ្ទៃ ​នៃព្រះរាជា​ណាចក្រកម្ពុជា​ បាន​ឲ្យដឹងថា​ តាមការ​អញ្ជើញ​របស់​រដ្ឋាភិបាល​អូស្រ្តាលី ​ឯកឧត្តម ​ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នឹង​អញ្ញើញ​បំពេញទស្សន​កិច្ច​ផ្លូវការ​នៅ​ប្រទេស​អូស្ត្រាលី​ ចាប់ពីថ្ងៃទី ២៤​-២៧​ ខែមីនា ឆ្នាំ២០១៥។

ក្នុងសេចក្តី​ប្រកាសព័ត៌មាន​ដដែល​ បានបញ្ជាក់ថា​ ក្នុងឱកាស ​បំពេញទស្សន​កិច្ចផ្លូវការ​នៅ​ប្រទេស​អូស្ត្រាលី ​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​ស​ ខេង​ រួមជាមួយ​ឯកឧត្តម ​ភីថើ ​ឌុចសុន រដ្ឋមន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​ និង​ការពារ​ព្រំដែន​អូស្ត្រាលី ​នឹងចុះហត្ថ​លេខា​លើអនុ​ស្សារណៈ​នៃការ​យោគយល់​គ្នា​រវាង​រាជរដ្ឋា​ភិបាលកម្ពុជា ​និង​រដ្ឋាភិបាល​អូស្ត្រាលី​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​អន្តោ​ប្រវេសន៍​ នៅមន្ទីរ​រដ្ឋសភា​នៃទីក្រុង​កង់ប៊ែរ៉ា​។​ ការចុះ​អនុស្ស​រណៈនេះ ​សបញ្ជាក់​កាន់តែ​ច្បាស់​ថែមទៀត​ ពីការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ និងអូស្ត្រាលី ​ក្នុងការរួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​រាល់ការ​គំរាមគំហែង​ផ្នែកសន្តិសុខ​ ជាពិសេស​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​និងអន្តោ​ប្រវេសន៍​ខុសច្បាប់។

អត្ថបទ៖ ច័ន្ទ ទេវី

សារ​​រំលែក​​ទុក្ខ​​របស់ សម្ដេច​​តេជោ ហ៊ុន សែន ជូន​​នាយកដ្ឋ​មន្ត្រី ​សឹង្ហបុរី


Samdech Techo HUN SEN's Condolences to Prime Minister of Singapore


Deputy Prime Minister HOR Namhong's Condolences to Minister of Foreign Affairs of Singapore


ពិធីសម្ភោធសមិទ្ធិផលរូបសំណាកព្រះនាងប្រាជ្ញាបារមី ប្រាំងទន្ល សួនច្បារជ្រោយចង្វារ ត្រើយខាងកើត និងសម្ភោធបើក​ដំណើរ​ការ​ជាផ្លូវការ សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ




ពិធីសម្ភោធសមិទ្ធិផលរូបសំណាកព្រះនាងប្រាជ្ញាបារមី ប្រាំងទន្ល សួនច្បារជ្រោយចង្វារ ត្រើយខាងកើត និងសម្ភោធបើក​ដំណើរ​ការ​ជាផ្លូវការ សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

កម្ពុជា​ឡាវ​ ​ចុះកិច្ច​​ព្រមព្រៀង​​ ពង្រឹង​​កិច្ច​សហប្រតិ​បត្តិការ​​ ឆ្នាំ២០១៥​​ ដោយផ្តោត​​សំខាន់​​លើ​កិច្ចការ​ព្រំដែន​

ឯកឧត្តម​ ស ​ខេង ​ឧបនាយក​រដ្ឋមន្ត្រី ​និងជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ ឯកឧត្តម ​ស៊ុមកែ​វ ស៊ីឡាវង្ស​ រដ្ឋមន្ត្រី​ស្តីទីក្រសួង​សន្តិ​សុខ​ សាធារណៈ​ នៃសាធារណៈ​រដ្ឋប្រជា​ធិបតេយ្យប្រជា​មានិតឡា​វ នៅព្រឹក​មិញនេះ​ បានសន្យា​ថានឹង​បន្តគាំទ្រ​ ជំរុញ ​និងសហកា​រជួយដល់​ គ​ណៈកម្មាធិការ​ ចំរុះ​ត្រួតពិនិត្យព្រំ​ដែន ​ដែល​ជាបង្គោល​ បណ្តោះអាសន្ន​កន្លងមក​ ឲ្យក្លាយ​ ទៅជា​បង្គោល​ព្រំដែន​អចិន្ត្រៃយ៍​ ស្របតាម​កិច្ចព្រមព្រម​ព្រៀងរវាង​រាជរដ្ឋាភិបាល​កម្ពុជា​-ឡាវ​ ស្តីពី​ ការកំណត់​ព្រំដែន​ នៃប្រទេស​ទាំងពី​រ ដែល​ចុះហត្ថ​លេខា​កាលពី​ថ្ងៃទី២៥​ ខែវិច្ឆិ​កា ​ឆ្នាំ២០០៩​ និងតាម​ការជួប​ពិភាក្សា​គ្នា រវាង​នាយករដ្ឋម​ន្ត្រីកម្ពុជា-​ឡាវ ​ព្រមទាំង​បន្តកា​រដោះ​ស្រាយ​បញ្ហាការ​បោះបង្គោល​ព្រំដែន​ ឲ្យសម្រេច​ ជាស្ថាពរ​តាមផែន​ការដែល​រាជរដ្ឋា​ភិបាល​ នៃប្រទេសទាំងពីរ​ បានកំណត់​ និងគាំទ្រ​ចំពោះ​កិច្ចការ​ រក្សាការពា​របរិស្ថាន​នៅតាមប​ណ្តោយ​ព្រំដែន​។
ក្រៅពី​កិច្ចកា​របោះបង្គោលព្រំ​ដែន​នៃប្រទេសទាំងពីរ​ កម្ពុជា​-ឡាវ​ នៅក្នុង​កិច្ចព្រម​ព្រៀង​ នៅថ្ងៃ​ទី២៣ ​ខែមីនានេះ​ ភាគីទាំងពីរ​ ក៏បានបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ​ក្នុងកា​រត្រួតពិនិត្យ ​និងគ្រប់គ្រង​គ្រឿងញៀន​តាមព្រំ​ដែន, បន្តការពារ​ព្រំដែន​ និងការចេញ-​ចូលតាម ​ព្រំដែន​, បន្តការពារ​សន្តិសុខ​ និងរក្សា​សណ្ដាប់​ធ្នាប់​ សុវត្ថិភាពសង្គម​តាម​តំបន់​ព្រំដែន​, បន្តរួម​គ្នាទប់​ស្កាត់ ​ការជួយ​ដូរមនុស្ស ​ជួយដូរ​អាវុញ​ និងរួម​គ្នាទប់​ស្កាត់​កុំឲ្យមាន​ភេរវកម្ម​ឆ្លង​ដែន​។ មិនត្រឹម​តែប៉ុណ្ណោះ ​ភាគីទាំង​ពីរ​ នៅតែបន្ត​ធ្វើការផ្លាស់​ប្តូរគណៈប្រតិភូ​បំពេញទស្សន​កិច្ចកា​រងា​រ, បន្តសហការ​គ្នាពង្រឹង​ វិស័យ​អប់រំ ​ជាដើម។​
ជាមួយ​គ្នានោះដែរ​ ក្នុងកិច្ច​ព្រមព្រៀង​នោះ ​ភាគីកម្ពុជា-​ឡាវ​ នឹងជំរុញ​ទៅដល់អភិ​បាលខេត្ត​ ជាប់ព្រំ​ដែនទាំង​ពីរផ្លាស់​ប្តូរ​ គ្នាធ្វើម្ចាស់​ផ្ទះការរៀប​ចំកិច្ច​ជុំពាក់​ព័ន្ធបញ្ហា​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់ផ្សេង​ៗក្នុង ​១ឆ្នាំម្តង, ថ្នាក់នគរបាល​ខេត្ត ​១ឆ្នាំម្តង, ថ្នាក់នគ​របាល​ស្រុក ​១ឆ្នាំម្តង​, ថ្នាក់​នគរបាលប៉ុស្តិ៍​ និង​នគរបាល​មូលដ្ឋាន​ ៣ខែម្តង​ និងថ្នាក់នគរបាល​ចក្រទ្វារ​ព្រំដែន​គ្រប់​ប្រភេទ​ជួបគ្នា ​១ខែម្តង។​
​គួរបញ្ជាក់​ថា ​ពិធីចុះ​កិច្ចព្រម​ព្រៀងរវាង​ក្រសួងមហា​ផ្ទៃ ​នៃព្រះរាជាណាចក្រកម្ពុជា ​និងឡាវ​ធ្វើឡើង​ ក្នុងពេលដែល ​ឯកឧត្តម​ ស៊ុមកែវ​ ស៊ីឡាវង្ស​ ដឹកនាំ​ប្រតិភូ​ នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ ​ប្រជា​មានិតឡាវ​ អញ្ញើញមកបំពេញ​ទស្សន​កិច្ចផ្លូវ​ការ ​រយៈពេល​ ៣ថ្ងៃ​ ចាប់ពី​២២​-២៥​ ខែមីនា ​ឆ្នាំ២០១៥​ នៅព្រះរាជាណាច​ក្រកម្ពុជា​៕

អត្ថបទ​៖ ច័ន្ទ​ ទេវី​

សម្តេច ហ៊ុន សែន៖ កម្ពុជាបានក្លាយជាប្រទេសគំរូសំរាប់ពិភពលោកក្នុងការកំចាត់ជំងឺរបង

យោងតាម​សារលិខិត​ របស់​សម្ដេចតេ​ជោ ​ហ៊ុន​ សែន​ ចេញផ្សាយថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៥នេះ សម្រាប់​ថ្លែងក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​កំចាត់​រោគរបេង​ នៅថ្ងៃ​ទី២៤​ ខែមីនា​ឆ្នាំ២០១៥​ ក្រោម​ប្រធានបទ​ «រកឲ្យ​ឃើញរាល់​អ្នកជំងឺ​របេង ​ដាក់ឲ្យ​ព្យាបាល​ជា​សះស្បើយ ​សម្រាប់​ជន​គ្រប់រូប​» បានឱ្យដឹងថា​ កម្ពុជា​ទទួល​បានជោគ​ជ័យ​យ៉ាងត្រចះ​ត្រចង់​ ក្នុងការ​ប្រយុទ្ធ​នឹងជំងឺ​របេង​ ដោយកម្ពុជា​ បាន​ក្លាយជា​ប្រទេស​គំរូមួយ​ សម្រាប់​ពិភពលោក​ ក្នុងកម្មវិធី​ កំចាត់​ជំងឺ​ របេងយ៉ាង​សកម្ម​ និងប្រកប​ដោយ ​ប្រសិទ្ធភាព​ បើធៀប​កាលពី២០ ​មុនកម្ពុជា​ ស្ថិតក្នុង​ចំណោម​ប្រទេស​ ដែលមាន​អត្រាអ្នក​កើតជំងឺ ​របេង​ខ្ពស់ជាង​គេក្នុង​ពិភពលោក។

ក្នុងសារ​លិខិត​ដដែល ​បានបន្តថា ​លទ្ធផល​ ខាងលើ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ បាន​កើតចេញ​ពីកិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រជាជាតិ​យើង ​ក្នុងនោះ​រាជរដ្ឋាភិបាល ​បានពង្រីក​សេវាពិនិត្យ​សុខភាព​ ប៉ុស្ដិ៍​សុខភាព​ទាំងអស់ ​រួមទាំង​ថ្នាក់សហគមន៍​ផងដែរ​នៅទូទាំង​ប្រទេស​។​  លើសពីនេះ​ទៀត​ ការព្យាបាល​ជំងឺរបេង​ជូន​ប្រជាជន​ដោយ​ឥតបង់ថ្លៃ ​ដែលកិច្ច​ការ​នេះមានការ​ រីក​ចម្រើនគួរ​ឲ្យគត់​សម្គាល់​និង​ជាហេតុធ្វើ​ឲ្យ​អត្រាឈឺ​និង​ស្លាប់ដោយ​សារ​ជំងឺ​របេង​ក្នុង​ប្រទេស​កម្ពុជា​មានការធ្លាក់​ចុះ​យ៉ាងខ្លាំង​។ ​ក្នុងនោះ​អត្រាស្លាប់​ បាន​ថយចុះ​ពី១៥៧​ករណី​ក្នុង​ចំណោម​ប្រជាជន​ ១០០.០០០​ នាក់​នៅឆ្នាំ​១៩៩០​មកដល់​៦៦ករណី​ក្នុង​ចំណោម​ប្រជាជន​១០០.០០០ ​នៅក្នុង​ឆ្នាំ២០១៣​ ដែលមាន​អត្រាធ្លាក់​ចុះស្មើ​នឹង៥៨​ភាគរយ។

ចំនួន​តួលេខនេះ​នៃការ​ថយចុះនេះ ​បានបង្ហាញ​ឲ្យឃើញថា ​កម្ពុជា​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​សហសវត្សរ៍​រួចហើយ ​ដែល ​កំណត់​ត្រឹមតែ៥០ ​ភាគ​រយនៅ​ចុងឆ្នាំ២០១៥​នេះ​។ ​រីឯអត្រា​ឈឺ​(ប្រេវ៉ាឡង់)​ បានធ្លាក់​ចុះ​ពី១៦៧០​ ករណី​ក្នុងចំណោម​ប្រជាជន​ ១០០.០០០​ នាក់​នៅឆ្នាំ១៩៩០​មកដល់ ​៧១៥​ករណី​ក្នុងចំណោម ​ប្រជាជន ​១០០.០០០​ នាក់​នៅឆ្នាំ២០១៣ ​ដែល​ស្មើ​នឹង៧៥ ភាគរយ​ធៀប​នឹង​គោលដៅ​៥០ភាគរយ​ នៅចុង​ឆ្នាំ២០១៥​នេះ​។​ ដែលនេះ​គឺជា​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​សហវត្សរ៍​ពាក់ព័ន្ធ​នឹង​អត្រា​ឈឺនេះរួច​មុន​កាល​កំណត់​។ ​ជោគជ័យ​របស់​កម្ពុជា ​ក្នុងការ​កំចាត់​ជំងឺ​របេង​ គឺជា​ស្នាដៃមួយ​ដែល​មាន​ប្រទេស​តិចតួច​ប៉ុណ្ណោះ​អាចសម្រេច​បាន។

ប៉ុន្តែទោះ​បីជាយើង​ទទួលបាន​ជោគជ័យ​យ៉ាងនេះ​ក៏ដោយ ​ក៏សម្តេច​យល់ថា ​ប្រទេស​កម្ពុជា​យើងនៅមាន​អត្រា​ឈឺ ​និងស្លាប់​ដោយសារ​ជំងឺរបេង​ខ្ពស់​នៅឡើយ ​បើប្រៀបធៀប​នឹង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ និង​នៅមាន​មនុស្សច្រើន​នៅឡើយ ​ដែលនៅ​តែមិន​ដឹង​ថាគេមាន​រោគ​របេងនេះ​។​ បញ្ហា​នេះ​តំរូវឲ្យ​យើង​ខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ចការ​បន្ថែមទៀត​ ដើម្បី​កាត់បន្ថយ​ឲ្យបាន​ច្រើន​ថែម​ទៀត ​នូវ​អត្រា​ឈឺ ​និង​ស្លាប់ដោយ​សារ​ជំងឺ​របេង ​និង​ឈានទៅ​លុបបំបាត់​ជំងឺនេះ​ពីក្នុង​ទឹក​ដីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា៕

អត្ថបទ៖ ច័ន្ទ ទេវី



លោកជំទាវ មីស៊្ហែល អូបាម៉ា លើកទឹក​ចិត្ត​កុមារី​កម្ពុជា ឱ្យបន្ត​ការខិត​ខំសិក្សា​រៀនសូត្រ

​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥–អមដំណើរដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា (Michelle Obama) ស្ត្រីទី១សហរដ្ឋអាមេរិក ភរិយា ​ឯកឧត្តម បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) ប្រធានាធិបតីសហរដ្ឋ​អាមេរិក កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ បានអញ្ជើញទៅកាន់​វិទ្យាល័យ​ ហ៊ុន សែន​ ប្រាសាទបាគង ស្ថិតក្នុង​ឃុំ​បាគង ស្រុកប្រាសាទបាគង​ខេត្តសៀមរាប ជាទីដែលលោកជំទាវបានជួប សំណេះសំណាល ជាមួយសិស្ស​នារី​ចំនួន​១០​នាក់នៅទីនោះ។
លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា បានអញ្ជើញមកដល់ខេត្តសៀមរាប កាលពី ពេលរាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ដើម្បីបំពេញទស្សនកិច្ចវប្បធម៌ជាផ្លូវការ រហូតដល់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៥ ដោយបាន ទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅឯព្រលានយន្តហោះអន្តរជាតិខេត្ត សៀមរាប។
​វិទ្យាល័យ ​ហ៊ុន សែន ប្រាសាទ​បាគង​បាន​បង្កើត​ឡើង​ក្នុ​ងឆ្នាំ​១៩៨៤លោក​គ្រូ ​អ្នក​គ្រូចំ​នួន៩៥នា​ក់ក្នុងនោះស្រី​៥១​នាក់​មាន​អគារសិក្សា​ចំនួន​៩ខ្នង​ ស្មើ​នឹង​៤៦​បន្ទប់​។ បច្ចុ​ប្បន្ននេះមា​នសិស្សា​នុសិស្ស​សរុប១.​៥៣៥​នាក់​ ស្រី៨៦៦នា​ក់ ​ស្មើនឹ​ង៥៦​% មានថ្នាក់​រៀន​ចាប់​ពីថ្នាក់​ទី៧ដល់​ថ្នាក់ទី១២​ ដោយ​បែង​ចែក​ជា​៣៣​ថ្នាក់​ពីវេន​ព្រឹក​និង​ថ្ងៃ​។ នៅឆ្នាំ២០០៩​ សាលា​បានសហការ​អនុវត្ត​ន៍គម្រោ​ងឈ្មោះ​ថា ​បង្កើន​ការអប់រំមូល​ដ្ឋាន​នៅក្នុ​ងប្រទេស​កម្ពុជា​ (IBEC)​ ជា​មួយ​ជំនួយស​ហរដ្ឋ​អាមេរិ​ក (USAID) ដែល​មាន​ក្រុម​ស្ម័គ្រ​ចិត្ត​សន្តិភា​ព (PEACE CORPS) ជាអ្នក​អនុវត្តn​គម្រោង​ផ្ទាល់ ​ប៉ុន្តែគម្រោង​នេះ​ត្រូវ​បានបញ្ចប់ក្នុង​ខែក​ញ្ញា ឆ្នាំ​២០១៤ ។
គម្រោង​នេះ​បាន​ឧបត្ថម្ភ​កុំព្យូទ័រ​១៣គ្រឿង ​សម្ភារសម្រាប់​បន្ទប់ពិសោធន៍ សម្ភារ​សម្រាប់បង្រៀនដ​ល់​លោក​គ្រូ ​អ្នកគ្រូ​ កន្លែង​លាង​ដៃ បន្ទប់​បង្គន់​អនាម័យ​ និង​ធ្វើការ​បណ្តុះ​បណ្តាល​នូវ​ជំនាញ​បំណិនមា​នដូចជា កា​រចិញ្ចឹមត្រី វិជ្ជាធ្វើម្ហូប​និង​ការដាំ​ដំណាំ​នានា ។ នៅឆ្នាំ២០០៥ ​សាលាក៏បាន​សហការ​ជា​មួយ​អង្គ​ការ ឈ្មោះ​បន្ទប់​នៃ​ការ​អាន​ (Room to read) ដែល​បាន​ជួយ​ឧបត្ថម្ភដ​ល់សិស្សនារី​បាន​ជាង​២០០​នាក់​ ចាប់​ថ្នាក់​ទី៧​ដល់​ថ្នាក់​ទី១២​ ។ បច្ចុប្បន្ន​នេះ​អង្គការ​បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្សស្រី​ចំនួន​១០​ នាក់​ ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី១២​ (ដែល​មាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលា) ​ដោយ​ក្នុង​នោះ​បាន​ជួយ​ជួល​ផ្ទះ​ស្នាក់​នៅ​ជិត​សាលារៀន​ផ្តល់​អាហារ​ និង​សម្ភារសម្រាប់​សិក្សា​ដូចជា​ ប៊ិច​ សៀវ​ភៅ ​កង់​ និង​សម្លៀក​បំពាក់ផងដែរ​។
ទស្សនកិច្ចរបស់លោកជំទាវ​ មីស៊្ហែល អូ​បា​ម៉ា​​ នៅ​វិទ្យាល័យ​ ហ៊ុន សែន​បាគង​​គឺ​ក្នុង​គោលបំណង​គាំទ្រ​លើ​វិស័យ​អប់រំ​ដល់​យុវនារី​កម្ពុជា ​និង​លើក​ស្ទួយ​តម្លៃ​ស្ត្រី​ក៏​ដូចជា​ការ​ទទួលស្គាល់​វិស័យ​ឈានមុខ​របស់​ កម្ពុជា​ លើ​ការងារ​អប់រំ​ការងារ​សុខភាព​ សិទ្ធិ​ស្មើភាព​គ្នា និង​ឱកាស​សម្រាប់​ស្ត្រី ​និង​នារី​នៅ​កម្ពុជា​។ ទស្សនកិច្ច​ក៏​មាន​គោលបំណង​លើកតម្កើងដល់​ការ​ផ្តួចផ្តើម​មួយ​ របស់​សហរដ្ឋ អាមេរិក គឺ​កម្មវិធីស្តីពី​ការឱ្យកុមារី​បានរៀនសូត្រ ​(Let Girls Learn) ​ដែលជា​គោល ដៅ នៃ​ការជួយ​នារី​ពេញវ័យទូទាំង​សាកលលោកឱ្យ​រៀន​សូត្រ នៅតាម​សាលា​បាន​ចប់សព្វគ្រប់​ និង​ការបន្ត​ជួយ​ជំរុញ​ឱ្យ​គោល​បំណង​របស់​ពួកគេ​ទៅ​អនាគត​បា​ន​ស​ម្រេច​ ផងដែរ​ ។ ការផ្តួចផ្តើមនូវ​កម្មវិធី Let Girls Learn របស់​សហរដ្ឋ អាមេរិកគឺ​ដោយ​យល់ឃើញ​ថា ​មាន​ស្ត្រី​ប្រមាណ​៦២​លាន​នាក់លើ​សាកល លោក​មិនបាន​ចូលរៀន និង​ប្រឈម​នឹងបញ្ហា​សង្គម​ថែមទៀត​។
លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ស្តាប់ការ​រៀបរាប់​របស់​ក្មួយៗ​អំពី​ការ​លំបាក ​​និងការតស៊ូ​ក្នុង​រយៈពេល​កន្លងមក​រហូត ក្មួយ​ៗទទួលបាន​ជោគជ័យក្នុងការ​សិក្សា​ថ្នាក់​វិទ្យាល័យដោយ​មាន​ការ​ ឧបត្ថម្ភ​ពី​អង្គការ Room to read ដែលកម្មវិធី​អប់រំ​សម្រាប់​កុមារីរបស់​អង្គការ​នេះ គឺធ្វើ ឡើង​ដើម្បី​បំបាត់​វិសមភាព​ទាក់ទង និង​យេ​ន​ឌ័រ នៅក្នុងការ​អប់រំ​នៅ​ទូទាំង​ទ្វីប​អា​ស៊ី និង​អាហ្វ្រិក​។
នៅក្នុងពិធីនោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន មានប្រសាសន៍ថា ក្នុងនាម​រាជ​រដ្ឋា​ភិបាល ​និង​ប្រជាជន​កម្ពុជាសម្តេចសូម​សម្តែង​នូ​វ​ក្តី​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា ស្ត្រី​ទី​១​នៃ​សហរដ្ឋអាមេរិក ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រនៅ​កម្ពុជា ជាពិសេស​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ដែលជា​ខេត្ត​ទេសចរណ៍ និង​វប្ប ធម៌​ដ៏​សម្បូរបែប​របស់កម្ពុជា ​។ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតក៏​បាន​ថ្លែងអំណរគុណ​ចំពោះឯកឧត្តម​ បា​រ៉ា​ក អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា ដែល​បាន​ផ្ដួចផ្ដើម​បង្កើតកម្មវិធី​អប់រំ​សម្រាប់​កុមារី Let Girls Learn នេះ​ឡើង​ និងបាន​ជំ​រុញឱ្យ​កម្មវិធី​នេះ​មកដល់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កុមារី​នៅ​កម្ពុជាថែមទៀត​។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់​ទៅកាន់​ក្មួយ​ទាំង​១០​នាក់​ថា ទោះបី​កម្មវិធី​នេះ​បាន​មកដល់​កម្ពុជាក៏​ពិតមែន តែបើ​ក្មួយៗ​គ្មាន​កាតស៊ូក្នុងការ​សិក្សា​នោះ យើង​មិនអាច​សម្រេច​នូវ​បំណងប្រាថ្នារបស់​យើង​បានដែរ។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតបាន​ជម្រាបជូន​លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា ​ថា ជាមួយនឹង​ការផ្តួចផ្តើម​របស់​សហ​រដ្ឋអាមេរិក ក្នុង​កម្មវិធី​ឱ្យកុមារី​បាន​រៀនសូត្រ​នេះ រាជរដ្ឋាភិបាល​កម្ពុជាក៏​បាន​យកចិត្ត​ទុកដាក់​លើកកម្ពស់ការសិក្សា​រៀន​សូត្រ ​របស់​កុមារី ​និង​យុវនារី​កម្ពុជា ពោលគឺ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជាក៏​បាន​ដាក់ចេញ​នូវ​គោល​នយោបាយជា​យុទ្ធសាស្ត្រ ដើម្បី​ផ្តល់ឱ្យ​កុមារី និង​យុវនារី​ខ្មែរ​គ្រប់រូប​មានឱកាសបាន​សិក្សា​រៀន សូត្រ​យ៉ាងហោចណាស់​បានបញ្ចប់​​ត្រឹម​ថ្នាក់​អនុវិទ្យាល័យ​ ដោយ​បាន​សាងសង់​អគារសិក្សា​រាប់ពាន់​ខ្នង ​និង​បាន​បង្ខិត​សាលារៀន​ឱ្យ​កាន់​តែទៅជិត​ផ្ទះ​សិស្សានុសិស្ស ​ពោល​គឺ​ក្នុង​១​ឃុំ​ត្រូវ​មាន​អនុវិទ្យាល័យ​មួយ​យ៉ាងតិច ​និង​បាន​កសាង​ជា​ អន្តេវាសិកដ្ឋាន​ជាច្រើន​ឱ្យ​សិស្សជានារី​បាន​ស្នាក់​ នៅ​ក្នុង​គោលបំណង​ឱ្យ សិស្សានុសិស្ស​ងាយស្រួល​ក្នុង​ការ​សិក្សា​ ជាពិសេស​ផ្តល់នូវ​ឱកាស​ពេញលេញ​ដល់​កុមារី ​និង​យុវនារី​កម្ពុជា​បាន​សិក្សា​រៀនសូត្រ​បាន​ចប់​ចុង​ចប់​ដើម​ ។​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានបញ្ជាក់​ថា បច្ចុប្បន្ន​ទស្សនៈ​ដែល​លើកឡើង ថា ​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំនោះ ​គឺវា​ហួស​សម័យ​ទៅហើយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ព្រោះថា ​ពេលនេះ​យើ​មាន​ស្ត្រី​ជាច្រើន​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ និង​ស្ថាប័នព្រឹទ្ធសភា​ រដ្ឋសភា ​និង​ជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័​យ​ឯកជន​ផងដែរ​។
លោក​ជំ​ទាវ មីស៊្ហែល អូ​បា​ម៉ា បានថ្លែងអំណរគុណ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​​នានា​ ដែល​បាន​ទទួលស្វា គមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ជំទាវ​នៅលើ​ទឹកដី​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​បាន​ថ្លែង​ការ​កោតសរសើរ​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ស្ថាប័ន​ពាក់​ពន្ធ​ដែល​បាន​សហការ​​ជាមួយអង្គការ​ Room to Read ​ដែល​បាន​ជំ​រុញ​ឱ្យ​កម្មវិធី​អប់រំ​សម្រាប់​កុមារី​ដែល​ជា​ផ្នែក​មួយ​នៃ​ កម្មវិធី ​Let Girls Learn ​ដែលជា​ការផ្តួច​ផ្តើមរ​បស់​សហរដ្ឋអាមេរិក​ដំណើរ ការ​ប្រកបដោយ​ផ្លែផ្កា​នៅ​កម្ពុជា​។
លោកជំទាវ ​មីស៊្ហែល អូ​បា​ម៉ា ​បាន​បញ្ជាក់ថា​ ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិកបាន​ចាត់​ទុកថា​កម្មវិធី Let Girls Learn មិនមែន​ត្រឹមតែ​ជា​សកម្មភាព​មនុស្សធម៌​ប៉ុណ្ណោះ​ទេ ​តែ​វា​ជា​បញ្ហា​សន្តិសុខ ​និង​នយោបាយ​ផងដែរ ​ដូច្នេះ​វា​ចាំបាច់​គឺជា​អាទិភាព​នៃ​នយោបាយ​បរ​ទេសមួយ។ លោកជំទាវ​ មីស៊្ហែល អូ​បា​ម៉ា ​បាន​កោត​សរសើរ​ចំពោះ​ក្មួយ​ជា​សិស្ស​នារី​ទាំង​១០​នាក់​ដែលមាន​ សេចក្តីក្លាហាន ​និង​បាន​ពុះពារ​គ្រប់​ឧបសគ្គ​ក្នុងការ​រៀនសូត្រ​រហូត​ទទួលបាន​លទ្ធផល​ល្អ​ ព្រមទាំងបាន​បញ្ជាក់ថា​ ក្មួយ​ទាំងអស់​គឺជា​ភ័ស្តុតាង​បង្ហាញ​ពី​មោទន ភាព​របស់​ប្រទេស​កម្ពុជា​ ហើយ​ក៏​​ជា​មោទនភាព​មួយ​សម្រាប់​សហរដ្ឋអាមេរិក​ផងដែរ​ ព្រោះថា​ក្នុង​ពេល​អនាគត​ក្មួយ​ៗនឹង​ក្លាយជា​ធនធាន​ដ៏មានតម្លៃ​សម្រាប់​ ក្រុមគ្រួសារ​ និង​សង្គមជាតិ ​។​ មិនតែប៉ុណ្ណោះ​ក្មួយៗ​នឹង​ក្លាយ​ជា​អ្នក​បង្ហាញផ្លូវ​ដល់​កុមារី​ជំនាន់​ ក្រោយ​ឱ្យ​យក​គំរូ​តាម​ ក្នុង​ការ​រៀនសូត្រ​ហើយ​ពួកគេ​ទាំងនោះ​និង​ស្តាប់​តាម​ដំបូន្មាន​របស់​ក្មួយ ​ ព្រោះថា​ អ្នក​ទាំង​អស់គ្នា​ជា​ភ័ស្តុតាង​ពិតប្រាកដ ​សម្រាប់​ពួកគេ​ទៅ​ថ្ងៃ​អា​នាគ​ត ​។ ​
ដោយ​ឡែក​ចំពោះ​បំណង​ប្រាថ្នា​របស់​ក្មួយៗ​ ទាំង​អស់ចង់​ក្លាយ​ទៅជា​វេជ្ជ បណ្ឌិត​ ជា​គ្រូបង្រៀន​ ដើម្បី​បាន​ជួយ​ដល់​សហគមន៍​របស់​ខ្លួន​នោះ​ លោកជំទាវ​ មីស៊្ហែល អូ​បា​ម៉ា ​បាន​បញ្ជាក់ថា​ ក្មួយៗ​ត្រូវតែ​ខិតខំ​រៀន​បន្ថែមទៀត​ជា ឧទាហរណ៍​ កាល​នៅ​វ័យ​កុមារគឺ​លោកជំទាវ​ផ្ទាល់​​ពុំ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ឱ្យ​ រៀន​សូត្រ​នោះទេ​តែ ​ដោយ​ការ​ខិតខំ​តស៊ូ​របស់​លោក​ជំទាវ​ផ្ទាល់​ទើប​លោកជំ ទាវ​ទទួល​បាន​ល​ទ្ធ​ផ​ល​ល្អ​ដូច​សព្វថ្ងៃនេះ​៕
ដោយ ជ័យ ភូមិពល

សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី លទ្ធផល​នៃសម័យ​ប្រជុំពេញ​អង្គ​លើក​ទី៦​ព្រឹទ្ធសភា នីតិកាល​ទី៣ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥


សម្តេច​តេជោ ហ៊ុន សែន សម្រេច​ប្រគល់​ការ​គ្រប់គ្រង​ធនធាន​ខ្សាច់​ទាំង​​អស់​ ជូន ក្រសួងរ៉ែ និងថាមពល

 ចេញផ្សាយថ្ងៃ: ( ២៣ - មិនា - ២០១៥ )
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាសឲ្យក្រសួងរ៉ែ និងថាមពល ទទួល​ខុស​ត្រូវ​រាល់​បញ្ហា​ខ្សាច់​ទាំង​អស់នៅ​ក្នុងព្រះ​រាជា​ណា​ចក្រ​ កម្ពុជា រាប់ ទាំង ខ្សាច់នៅក្នុងទឹក លើគោកខ្សាច់ក្នុងទន្លេ ខ្សាច់ក្នុងពែ្រក ខ្សាច់ក្នុង​សមុទ្រ​ជា​ដើម ដើម្បីចៀស វាងការឆ្លើយដាក់គ្នា នៅពេលមានបញ្ហាកើតឡើង។

មានប្រសាសន៍នៅក្នុងពិធីសម្ពោធសមិទ្ធិផលនានា ជាច្រាំងបេតុងទន្លេ​សាប លូ ផ្លូវ សួនច្បារ និងរូបសំណាក ព្រះនាងប្រាជ្ញាបារមី ជ្រោយចង្វារ   ត្រោយ​ខាងកើត​ចាប់ពីគល់​ស្ពានជ្រោយ ចង្វារ ដល់សណ្ឋាគារសុខាអូតែល រួមនិងសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២៣ មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរា​ជាណាចក្រកម្ពុជា បញ្ជាក់ថា ដើម្បី បញ្ចប់ ភាគស្មុគស្មាញ និង​ការ​ឆ្លើយដាក់គ្នា ទៅវិញទៅមករវាងក្រសួងធនធានទឹក ក្រសួងរ៉ែ និងថាមពល និង អាជ្ញាធរមូលដ្ឋាន សម្តេច​សំរេចជា គោល​ការណ៍​ឲ្យក្រសួងរ៉ែ និងថាមពល ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះបញ្ហាខ្សាច់ ហើយរាល់ការឡើងថ្លៃខ្សាច់ ត្រូវបន្ទោស ទៅ​ក្រសួង​រ៉ែ និង​ថាមពលចុះ។

សម្តេចតេជោ​បានបញ្ជាឲ្យលុបចោលគណៈកម្មាការមួយចំនួន ដែលមានភាពស្មុគស្មាញ ដោយដាក់​ការ​ទទួល​ខុស​ត្រូវ​តែ​មួយ​គត់​ចំពោះ​ក្រសួងរ៉ែ និងថាមពល ។

គួររំលឹកថា កន្លងទៅក្រសួង ធនធានទឹកបានចេញសេចក្តីសំរេចមួយមិន អនុញ្ញាតឲ្យ មាន ការធ្វើអាជីវកម្មខ្សាច់នៅខេត្តចំនួនបី ដូច​ជា​ខេត្តកណ្តាល    ព្រៃវែង និង​ខេត្ត​កំពង់ចាម ដោយ មូលហេតុថា​ ការបូមខ្សាច់អនាធិបតេយ្យ បាន​ធ្វើឲ្យច្រាំងទន្លេសាប ទន្លេមេគង្គ និង​ទន្លេ បាសាក់ បានបាក់ជាបន្តបន្ទាប់ រហូត​លេប​ត្របាក់​លំ​នៅដ្ឋាន​ប្រជាពលរដ្ឋ ជាច្រើនខ្នងទៀត ផង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២០ មីនាកន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសំរេចមួយ ស្តីពីការ​កំណត់​គោលការណ៍​ធ្វើអាជីវកម្ម​បួម​ខ្សាច់ ដោយ​សំរេច​ប្រគល់​ភារកិច្ច​ជូនក្រសួងរ៉ែ និង ថាមពល ជាអ្នកចេញអាជ្ញា      បណ្ឌ័ និងទទួលខុស ត្រូវគ្រប់​បែបយ៉ាង​លើការ​ធ្វើ អាជីវកម្ម ខ្សាច់ គ្រប់ប្រភេទ ដោយគិតចាប់តាំងពីពេលដាក់ពាក្យស្នើសុំ រហូតដល់ការចេញ អាជ្ញាបណ្ឌ័។  សេចក្តី​សំ​រេច​ បាន​បញ្ជាក់​​​ថា រាល់អាជ្ញាប័ណ្ណដែលចេញទាំងអស់ ក្រសួងរ៉ែ និងថាមពល​ត្រូវចម្លងជូន គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់ និង​ក្រសួង​ពាក់ពន្ធ័​ជាកំហិត។ សេចក្តី សំរេចដែលចុះហត្ថលេខា និងប្រថាប់ត្រាដោយសម្តេចតេជោ នាយករដ្ឋ​មន្ត្រី នោះ ក៍បាន​សំរេច​ឲ្យក្រសួងរ៉ែ និងថាម​ពល​មិន​ត្រូវអនុញ្ញាតឲ្យចេញអាជ្ញា    ប័ណ្ណ​បណ្តោះ​អាសន្នជាដាច់ខាត ពិសេសត្រូវតាមដាន និងត្រួត​ពិនិត្យ​ចំពោះ អាជីវកម្ម​ខ្សាច់លើ​រាល់ចំនុចបច្ចេកទេស ដើម្បី​ធានា​មិន​ឲ្យមាន​បញ្ហាកើតឡើង ។ ក្នុងករណី មានភាព​អនា​ធិបតេយ្យ​ធ្ងន់ធ្ងរ​កើត​ឡើង ប្រធានគណៈ កម្មធិការធនធានខ្សាច់ ត្រូវអញ្ជើញរដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល រឺតំណាង​ក្រសួង​ស្ថាប័ន​ពាក់ពន្ធ័ ព្រមទាំងសមាជិកគណៈ​កម្មាធិការ​គ្រប់គ្រង​ធនធានខ្សាច់ ដើម្បីប្រជុំត្រួតពិនិត្យ វាយតម្លៃ និងសំរេចវិធានការ៕

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក​កំចាត់​រោគ​របេង​ ថ្ងៃទី២៤ មីនា ២០១៥


លោក​ជំទាវ មីស្សែល អូបាម៉ា អរគុណ​​កម្ពុជា​​ចំពោះ​​ការ​ធ្វើ​​បដិ​សណ្ឋារ​កិច្ច​​ក្នុង​ដំណើរ​​ទស្សន​កិច្ច​ ៣​ថ្ងៃ​​នៅ​ខេត្ត​សៀម​រាប​



ចេញផ្សាយថ្ងៃ: ( ២៣ - មិនា - ២០១៥ )
បន្ទាប់​ពីបាន​បំពេញ​ដំណើរ​ទស្សនកិច្ច​រយៈ​ ពេល ៣ថ្ងៃ (២០-២២ ខែ​មីនា ឆ្នាំ​២០១៥) នៅ​ក្នុង​ទឹក​ដី​សៀម​រាបអង្គរ​ដ៏​បរវនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែមីនា​ឆ្នាំ​២០១៥ ​វេលា​ម៉ោង​ជិត​១០ ​ស្រី​ទី​១ ​នៃ​សហរដ្ឋ​អាមេរិក លោក​ជំទាវ មី​ស្សែ​ល អូ​បា​ម៉ា (Michelle Obama) ដែល​បាន​អរគុណ​ចំពោះ​កម្ពុជាក្នុង​ការ​ធ្វើ​បដិសណ្ឋារកិច្ច បាន​ឡើង​យន្តហោះចាក​ចេញ​ពី​ទឹកដី​ខេត្ត​សៀមរាប ក្រោម​វត្តមាន​ជូន​ដំណើរ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន, រដ្ឋមន្ត្រីក្រសួង​អប់រំ អភិបាលខេត្ត​សៀម​រាប ព្រមទាំង​ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​កម្ពុជា និង​មន្ត្រី​អ្នក​មុខអ្នកការ​ជាច្រើនរូប​ផង ដែរ​។
នៅក្នុង​ឱកាស​ស្នាក់​អាស្រ័យ​នៅ​ទីក្រុង​ សៀម​រាប លោកជំទាវ​ មី​ស្សែ​ល អូ​បា​ម៉ា (Michelle Obama) បាន​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន ដើម្បី​ទស្សនា​យ៉ាង​ជក់ចិត្ត​នូវ​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មាន​ដូចជា ប្រាសាទ​អង្គរ​តូច ប្រាសាទ​តាព្រហ្ម និង​ប្រាសាទ​បាយន័ (អង្គរធំ) ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការចាប់​អារម្មណ៍ និង​ការ​ស្ញប់ស្ញែង​ចំពោះ​ប្រវត្តិ​សាស្ត្រ និង​វប្បធម៌​ខ្មែរ ដែល​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ជាពិសេស​ទស្សនកិច្ច​នេះ ពិតជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ​ក្នុង​ការ​ជួយទាក់​ទាញ​ទេសចរ​មកកាន់​ព្រះ​រាជាណា​ចក្រ​កម្ពុជាឲ្យ​កាន់​តែ​ ច្រើន​ថែមទៀត​ផងដែរ។
សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ២០១៤ កន្លង​ទៅនេះ សហរដ្ឋ​អាមេរិក​បាន​ជួយ​នៅក្នុង​ការ​ទទួល និង​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​នូវ​ព្រះបដិមា ដែលមាន​ឈ្មោះថា  Duryodhana, Bhima និង Balarama ក្រោយពី​ព្រះបដិមា​ទាំងនោះ​ត្រូវបាន​គេ​លួច​យក​ចេញ​ដោយ​ខុសច្បាប់ ហើយ​រត់ពន្ធ​ចូលទៅក្នុង​ទីផ្សារ​វត្ថុ​សិល្បៈ​អន្តរជាតិ​នោះ​។
ដោយ​ឡែក​បន្ទាប់​ពី​បាន​ជួប​ក្រុម​អ្នក​ ស្ម័គ្រចិត្ត​អាមេរិក Peace Corp នៅ​ខេត្តសៀមរាប លោក​ជំទាវ មីស៊្ហែល អូ​បា​ម៉ា (Michelle Obama) កាល​ពីព្រឹក​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៥ ដោយ​មាន​ការ​អម​ដំណើរ​ពី​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​វិទ្យាល័យ​ ហ៊ុន សែន​ ប្រាសាទបាគង ស្ថិតក្នុង​ឃុំ​បាគង ស្រុក​ប្រាសាទ​បាគង​ ខេត្តសៀមរាប ជា​ទី​ដែល​លោកជំទាវ​បាន​ជួប​សំណេះ​សំណាល ជាមួយ​សិស្ស​នារី​ចំនួន​ ១០​នាក់​នៅ​ទីនោះ។
នៅ​ក្នុង​ពិធីនោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន មាន​ប្រសាសន៍​ថា ក្នុងនាម​រាជ​រដ្ឋា​ភិបាល ​និង​ប្រជាជន​កម្ពុជាសម្តេចសូម​សម្តែង​នូវ​ក្តី​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា ស្ត្រី​ទី​១​នៃ​សហរដ្ឋអាមេរិក ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រនៅ​កម្ពុជា ជាពិសេស​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប ដែលជា​ខេត្ត​ទេសចរណ៍ និង​វប្ប ធម៌​ដ៏​សម្បូរបែប​របស់កម្ពុជា។ ស​ម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះឯកឧត្តម​ បារ៉ាក អូបាម៉ា ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក និង​លោក​ជំទាវ មីស៊្ហែល អូបាម៉ា ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​កម្មវិធី​អប់រំ​សម្រា​ប់​កុមារី Let Girls Learn នេះ​ឡើង​ និងបាន​ជំ​រុញឱ្យ​កម្មវិធី​នេះ​មកដល់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កុមារី​នៅ​កម្ពុជាថែមទៀត​។
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតបាន​ជម្រាបជូន ​លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា ​ថា ជាមួយនឹង​ការ​ផ្តួចផ្តើម​របស់​សហ​រដ្ឋអាមេរិក ក្នុង​កម្មវិធី​ឱ្យកុមារី​បាន​រៀនសូត្រ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​យកចិត្ត​ទុកដាក់​លើក​កម្ពស់​ការសិក្សា​រៀន​ សូត្ររបស់​កុមារី ​និង​យុវនារី​កម្ពុជា ពោលគឺ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាក៏​បាន​ដាក់ចេញ​នូវ​គោល​ នយោបាយជា​យុទ្ធសាស្ត្រ ដើម្បី​ផ្តល់ឱ្យ​កុមារី និង​យុវនារី​ខ្មែរ​គ្រប់រូប​មានឱកាសបាន​សិក្សា​រៀន សូត្រ​យ៉ាងហោច​ណាស់​បាន​បញ្ចប់​ត្រឹម​ថ្នាក់​អនុវិទ្យាល័យ​ ដោយ​បាន​សាងសង់​អគារសិក្សា​រាប់ពាន់​ខ្នង ​និង​បាន​បង្ខិត​សាលារៀន​ឱ្យ​កាន់​តែទៅជិត​ផ្ទះ​សិស្សានុសិស្ស ​ពោល​គឺ​ក្នុង​១​ឃុំ​ត្រូវ​មាន​អនុ​វិទ្យាល័យ​មួយ​យ៉ាងតិច ​និង​បាន​កសាង​ជា​អន្តេវាសិកដ្ឋាន​ជាច្រើន​ឱ្យ​សិស្សជានារី​បាន​ស្នាក់​នៅ​ ក្នុង​គោលបំណង​ឱ្យសិស្សានុសិស្ស​ងាយស្រួល​ក្នុង​ការ​សិក្សា​ ជាពិសេស​ផ្តល់​នូវ​ឱកាស​ពេញលេញ​ដល់​កុមារី ​និង​យុវនារី​កម្ពុជា​បាន​សិក្សា​រៀនសូត្រ​បាន​ចប់​ចុង​ចប់​ដើម​។
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បានបញ្ជាក់​ ថា បច្ចុប្បន្ន​ទស្សនៈ​ដែល​លើកឡើងថា ​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំនោះ ​គឺវា​ហួស​សម័យ​ទៅហើយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ព្រោះថា ពេល​នេះ​ យើ​មាន​ស្ត្រី​ជាច្រើន​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំក្នុង​ជួរ​រាជរដ្ឋាភិបាល​ និង​ស្ថាប័នព្រឹទ្ធសភា​ រដ្ឋសភា ​និង​ជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័​យ​ឯកជន​ផងដែរ​។
លោក​ជំ​ទាវ មីស៊្ហែល អូ​បា​ម៉ា បានថ្លែងអំណរគុណ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​​នានា​ ដែល​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ជំទាវ​នៅលើ​ទឹកដី​នៃ​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ស្ថាប័ន​ពាក់​ពន្ធ​ដែល​បាន​សហការ​​ជាមួយអង្គការ​ Room to Read ​ដែល​បាន​ជំ​រុញ​ឱ្យ​កម្មវិធី​អប់រំ​សម្រាប់​កុមារី​ដែល​ជា​ផ្នែក​មួយ​នៃ​ កម្មវិធី ​Let Girls Learn ​ដែលជា​ការផ្តួច​ផ្តើមរ​បស់​សហរដ្ឋអាមេរិក​ដំណើរ ការ​ប្រកប​ដោយ​ផ្លែផ្កា​នៅ​កម្ពុជា​។
លោកជំទាវ ​មីស៊្ហែល អូ​បា​ម៉ា ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ឯកឧត្តម​ប្រធានាធិបតី​សហ​រដ្ឋអាមេរិក​បាន​ចាត់​ទុកថា​កម្មវិធី Let Girls Learn មិនមែន​ត្រឹមតែ​ជា​សកម្មភាព​មនុស្សធម៌​ប៉ុណ្ណោះ​ទេ ​តែ​វា​ជា​បញ្ហា​សន្តិសុខ ​និង​នយោបាយ​ផងដែរ ​ដូច្នេះ​វា​ចាំបាច់​គឺជា​អាទិភាព​នៃ​នយោបាយ​បរ​ទេសមួយ។ លោកជំទាវ​ មីស៊្ហែល អូ​បា​ម៉ា ​បាន​កោត​សរសើរ​ចំពោះ​ក្មួយ​ជា​សិស្ស​នារី​ទាំង​ ១០​នាក់ ​ដែលមាន​សេចក្តីក្លាហាន ​និង​បាន​ពុះ​ពារ​គ្រប់​ឧបសគ្គ​ក្នុងការ​រៀនសូត្រ​រហូត​ទទួលបាន​លទ្ធផល​ល្អ​ ព្រមទាំងបាន​បញ្ជាក់​ថា​ ក្មួយ​ទាំងអស់ ​គឺជា​ភ័ស្តុតាង​បង្ហាញ​ពី​មោទនភាព​របស់​ប្រទេស​កម្ពុជា​ ហើយ​ក៏​ជា​មោទន​ភាព​មួយ​សម្រាប់​សហរដ្ឋអាមេរិក​ផងដែរ​ ព្រោះថា​ក្នុង​ពេល​អនាគត​ក្មួយ​ៗនឹង​ក្លាយជា​ធនធាន​ដ៏មានតម្លៃ​សម្រាប់​ ក្រុមគ្រួសារ​ និង​សង្គមជាតិ។​ មិនតែប៉ុណ្ណោះ​ក្មួយៗ​នឹង​ក្លាយ​ជា​អ្នក​បង្ហាញផ្លូវ​ដល់​កុមារី​ជំនាន់​ ក្រោយ​ឱ្យ​យក​គំរូ​តាម​ ក្នុង​ការ​រៀន​សូត្រ​ហើយ​ពួកគេ​ទាំងនោះ​និង​ស្តាប់​តាម​ដំបូន្មាន​របស់​ ក្មួយ ព្រោះថា​ អ្នក​ទាំង​អស់គ្នា​ជា​ភ័ស្តុតាង​ពិតប្រាកដ ​សម្រាប់​ពួកគេ​ទៅ​ថ្ងៃ​អា​នាគ​ត។
វិទ្យាល័យ ​ហ៊ុន សែន ប្រាសាទ​បាគង​បាន​បង្កើត​ឡើង​ក្នុ​ងឆ្នាំ​១៩៨៤ លោក​គ្រូ ​អ្នក​គ្រូចំ​នួន ៩៥នា​ក់ ក្នុងនោះស្រី​ ៥១​នាក់​មាន​អគារសិក្សា​ចំនួន ​៩ខ្នង​ ស្មើ​នឹង ​៤៦​បន្ទប់​។ បច្ចុ​ប្បន្ននេះមា​នសិស្សា​នុសិស្ស​សរុប ១.​៥៣៥​នាក់​ ស្រី ៨៦៦នា​ក់ ​ស្មើនឹ​ង៥៦​% មានថ្នាក់​រៀន​ចាប់​ពីថ្នាក់​ទី៧ ដល់​ថ្នាក់ទី១២​ ដោយ​បែង​ចែក​ជា ​៣៣​ថ្នាក់​ ពីរវេន​ព្រឹក ​និង​ថ្ងៃ​។ នៅ​ឆ្នាំ២០០៩​ សាលា​បានសហការ​អនុវត្ត​ន៍គម្រោ​ងឈ្មោះ​ថា ​បង្កើន​ការអប់រំមូល​ដ្ឋាន​នៅក្នុ​ងប្រទេស​កម្ពុជា​ (IBEC)​ ជា​មួយ​ជំនួយស​ហរដ្ឋ​អាមេរិ​ក (USAID) ដែល​មាន​ក្រុម​ស្ម័គ្រ​ចិត្ត​សន្តិភា​ព (PEACE CORPS) ជាអ្នក​អនុវត្តn​គម្រោង​ផ្ទាល់ ​ប៉ុន្តែគម្រោង​នេះ​ត្រូវ​បានបញ្ចប់ក្នុង​ខែក​ញ្ញា ឆ្នាំ​២០១៤ ។
គម្រោង​នេះ​បាន​ឧបត្ថម្ភ​កុំព្យូទ័រ ​១៣គ្រឿង ​សម្ភារសម្រាប់​បន្ទប់​ពិសោធន៍​សម្ភារ​សម្រាប់​បង្រៀនដ​ល់​លោក​គ្រូ ​អ្នកគ្រូ​ កន្លែង​លាង​ដៃ បន្ទប់​បង្គន់​អនាម័យ​ និង​ធ្វើការ​បណ្តុះ​បណ្តាល​នូវ​ជំនាញ​បំណិនមា​នដូចជា កា​រចិញ្ចឹម​ត្រី វិជ្ជា​ធ្វើម្ហូប​និង​ការដាំ​ដំណាំ​នានា។ នៅឆ្នាំ២០០៥ ​សាលាក៏បាន​សហការ​ជា​មួយ​អង្គ​ការ ឈ្មោះ​បន្ទប់​នៃ​ការ​អាន​ (Room to read) ដែល​បាន​ជួយ​ឧបត្ថម្ភដ​ល់សិស្សនារី​បាន​ជាង​ ២០០​នាក់​ ចាប់​ថ្នាក់​ទី៧ ​ដល់​ថ្នាក់​ទី១២​។ បច្ចុប្បន្ន​នេះ​អង្គការ​បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្សស្រី​ចំនួន​១០​ នាក់​ ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី១២​ (ដែល​មាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​សាលា) ​ដោយ​ក្នុង​នោះ​​បាន​ជួយ​ជួល​ផ្ទះ​ស្នាក់​នៅ​ជិត​សាលារៀន​ផ្តល់​អាហារ​ និង​សម្ភារសម្រាប់​សិក្សា​ដូចជា​ ប៊ិច​ សៀវ​ភៅ ​កង់​ និង​សម្លៀក​បំពាក់ផងដែរ​។
ទស្សនកិច្ច​របស់​លោកជំទាវ​ មីស៊្ហែល អូបាម៉ា នៅ​វិទ្យាល័យ​ ហ៊ុន សែន​បាគង​ជា​ការ​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​គោលបំណង​គាំទ្រ​របស់​សហរដ្ឋ​ អាមេរិក លើ​វិស័យ​អប់រំ​ដល់​យុវ​នារី​កម្ពុជា ​និង​លើក​ស្ទួយ​តម្លៃ​ស្ត្រី​ក៏​ដូចជា​ការ​ទទួលស្គាល់​វិស័យ​ឈានមុខ​របស់​ កម្ពុជា​ លើ​ការងារ​អប់រំ​ការងារ​សុខភាព សិទ្ធិ​ស្មើភាព​គ្នា និង​ឱកាស​សម្រាប់​ស្ត្រី ​និង​នារី​នៅ​កម្ពុជា​។ ទស្សនកិច្ច​ក៏ជាការ​ជួយ​លើកតម្កើងដល់​ការ​ផ្តួចផ្តើម​មួយ​របស់​សហរដ្ឋ អាមេ​រិក គឺ​កម្មវិធីស្តីពី​ការឱ្យកុមារី​បាន​រៀន​សូត្រ ​(Let Girls Learn) ​ដែលជា​គោលដៅ នៃ​ការជួយ​នារី​ពេញវ័យទូទាំង​សាកល​លោក​ឱ្យ​រៀន​សូត្រ នៅតាម​សាលា​បាន​ចប់​សព្វ​គ្រប់​ និង​ការបន្ត​ជួយ​ជំរុញ​ឱ្យ​គោល​បំណង​របស់​ពួកគេ​ទៅ​អនាគត​បា​ន​ស​ម្រេច​ ផ​ង​ដែរ​។ ការផ្តួចផ្តើមនូវ​កម្មវិធី Let Girls Learn របស់​សហរដ្ឋ អាមេរិកគឺ​ដោយ​យល់​ឃើញ​ថា ​មាន​ស្ត្រី​ប្រមាណ​៦២​លាន​នាក់លើ​សាកល លោក​មិនបាន​ចូលរៀន និង​ប្រឈម​នឹងបញ្ហា​សង្គម​ថែមទៀត​។
សូម​បញ្ចាក់​ដែរ​ថា មុនពេល ​មកដល់​កម្ពុ​ជា លោកស្រី​ទី​១ របស់​អាមេរិក មី​ស្ហ៊ែ​ល អូ​បា​ម៉ា បាន​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ចាប់តាំងពី​ថ្ងៃ​ពុធ ដោយបាន​ជួប​លោកស្រី​ទី​១ របស់​ជប៉ុន គឺ​លោ​ក​ស្រី អាគី អា​បេ ភរិយា​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្ស៊ី​ន​ហ្ស៊ូ អា​បេ​។ ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី រយៈពេល ៥ថ្ងៃ គឺ​នៅ​ជប៉ុន និង​កម្ពុជា របស់លោក​ស្រី មី​ស្ហ៊ែ​ល អូ​បា​ម៉ា បន្ទាប់ពី​លោកស្រី និង​លោក​អូ​បា​ម៉ា បើក​យុទ្ធនាការ​មួយ ក្នុង​ខែ​មីនា​នេះ មាន​ឈ្មោះ​ថា "Let Girls Learn"​ ជា​យុទ្ធនាការ ដើម្បី​ជួយ​ក្មេង​ស្រី ប្រមាណ ៦២ លាន​នាក់ នៅ​ទូទាំង​ពិភពលោក ឲ្យ​បាន​ចូលរៀន តាមរយៈ​សកម្មភាព​របស់​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិក Peace Corp