Thursday, October 22, 2020

ប្រសាសន៍ដើមទាំងស្រុង សម្តេច​តេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំណុចទី២ ភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត

សម្រង់​ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ឱកាសអញ្ជើញចុះសួរ​សុខ​ទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំណុចទី២ ភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០

CNV: 22 ខែ​តុលា, 2020

រយៈពេល ៨ ខែ បានមកជួបគ្នាម្ដងទៀត

ថ្ងៃនេះ​ ខ្ញុំពិតជាមានការរីករាយ បើទោះបីថាមានការលំបាកដោយសារទឹកជំនន់យាយី ប៉ុន្តែការរីករាយរបស់ខ្ញុំ គឺបានមកជួបជុំជាមួយបងប្អូនជនរួមជាតិកំពុងទទួលរងនូវផលប៉ះពាល់ ដើម្បីបានបំពេញកាតព្វ​កិច្ចក្នុងឋានៈជាអ្នកទទួលខុសត្រូវ និងក្នុងឋានៈជាអ្នករួមសុខរួមទុក្ខជាមួយនឹងប្រជាជនកម្ពុជារយៈពេលជាង ៤១ ឆ្នាំរួចមកហើយ។ ខ្ញុំសុំអភ័យទោសពីសំណាក់បងប្អូនទាំងអស់ចំពោះការរង់ចាំយូរ ដោយ​សារមុនពេលដែលខ្ញុំមកដល់ទីនេះ ខ្ញុំត្រូវទៅស្រុកថ្មពួក ដើម្បីចែកជូនប្រជាពលរដ្ឋនៅស្រុកថ្មពួកចំនួន ៥០០០ គ្រួសារ។ ដូច្នេះ ធ្វើឱ្យបងប្អូនដែលរង់ចាំនៅទីនេះមានការលំបាក។ ខ្ញុំគិតថា ការលំបាកនេះប្រហែលជាមិនលំបាកដូចទឹកលិចពេលកន្លងទៅនោះទេ។ ម្ខាងទៀត យើងបានជួបគ្នាឡើងវិញ បន្ទាប់ពីខែកុម្ភៈ កាលពីពេលនោះខ្ញុំមកសម្ពោធផ្លូវលេខ ៥៨ ប្រហែលជាមានបងប្អូនមួយចំនួនក៏បានជួបជុំចូលរួមក្នុងពិធីសម្ពោធផ្លូវនោះដែរ។ អញ្ចឹងពីខែកុម្ភៈ មកដល់ពេលនេះ មានរយៈពេល ៨ ខែ ដែលយើងបានជួបជុំគ្នា។ មុននឹងបន្ត ខ្ញុំសូមឆ្លៀតយកឱកាសនេះ ពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់យើង។

ជំនន់បន្ទាយមានជ័យធំលើសកម្រិតឆ្នាំមុនៗ

នៅក្នុងឱកាសនេះផងដែរ អនុញ្ញាតឱ្យខ្ញុំអាចចូលរួមរំលែកនូវការលំបាក ជាមួយបងប្អូនទាំងឡាយ ដែលទទួលរងនូវគ្រោះទឹកជំនន់នេះ ដែលស្ថានភាពបែបនេះ វាបានតែងកើតជាបន្តបន្ទាប់នៅខេត្តបន្ទាយមានជ័យ។ ក៏ប៉ុន្តែទំហំនៃការកើតមុនៗ នោះវាតូច។ ឆ្នាំនេះវាមានទំហំធំលើសកម្រិត ហើយដែលទាមទារឱ្យមានអន្តរាគមន៍ដល់ថ្នាក់ជាតិ មិនត្រឹមតែថ្នាក់ជាតិជាស្ថាប័នទេ គឺថ្នាក់ជាតិដែលជាអ្នកគេហៅថា ប្រធាននៃអង្គការនីតិប្រតិបត្តិ គឺរូបខ្ញុំនេះតែម្ដង ដើម្បីចូលរួមជាមួយការដោះស្រាយការលំបាករបស់ប្រជាជននៅក្នុងខេត្តបន្ទាយមានជ័យ។ ខេត្ត/ក្រុងមួយចំនួន ជួបនូវគ្រោះទឹកជំនន់ទឹកភ្លៀង ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ស្ពឺ ភ្នំពេញ កណ្ដាល កំពង់ធំ ស្ទឹងត្រែង និងឥឡូវនេះ អាចនឹងមានកន្លែងខ្លះទៀត តែទឹកភ្លៀងប្រហែលជាថមថយ ដូច្នេះ ប្រហែលជាមិនធ្ងន់ធ្ងរសម្រាប់អ្នកកំពង់ធំ និងអ្នកព្រះវិហារនោះទេ។

យ៉ាងណាក៏ដោយ ខេត្តដែលធ្ងន់ធ្ងរជាងគេ គឺខេត្តបន្ទាយមានជ័យរបស់យើង ដែលប្រជាជនទទួលរងផលប៉ះពាល់រហូតមកដល់ពេលនេះ។ របាយការណ៍របស់អភិបាលខេត្តពីព្រឹកមិញនេះ គឺបានឡើងចំនួនរហូតទៅដល់ ៣ ម៉ឺន ៦ ពាន់គ្រួសារ។ អញ្ចឹងទេ ឥវ៉ាន់ដែលយកមកក្រោយ ដែលខ្ញុំបញ្ជាមិញនេះមិនទាន់គ្រប់ទេ … អូ! យើងបានផ្គត់ផ្គង់មកសម្រាប់ ៤ ម៉ឺន។ អញ្ចឹងមិនបានសេចក្ដីថាខ្វះទេ នៅសល់។ ប៉ុន្តែកុំនិ​យាយរបស់សល់។ តែរបស់សល់យើងយកទៅដាក់ក្នុងឃ្លាំងមិនព្រមស៊ី អាហ្នឹងបានគេហៅរបស់សល់។ យើងយកចែកជូនប្រជាពលរដ្ឋទៅ អាហ្នឹងបានវាអត់សល់។ កុំឆ្ងល់ពេក របស់ស៊ីនោះ បើថាដុំថ្មអីគ្រាន់នឹងសល់ ប៉ុន្តែរឿងដូចថា ត្រីខកំប៉ុង ឬមីអីហ្នឹង មិនងាយសល់ទេ សុទ្ធតែប្រដាប់ត្រូវប៉ាន់។

ការលំបាករបស់អ្នកបន្ទាយមានជ័យជាការលំបាករួមក្នុងក្របខណ្ឌទូទាំងប្រទេស

ខ្ញុំសូមយកឱកាសនេះ ដូចដែលបានលើកឡើងហើយ ចែករំលែកការលំបាក ប៉ុន្តែ ការលំបាកនេះជាការលំបាករួមរបស់ប្រទេស មិនគ្រាន់តែក្រុមគ្រួសារនីមួយៗ ភូមិ/ឃុំនីមួយៗ ស្រុក/ខេត្តនីមួយៗទេ តែវាជាការលំបាកនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលយើងបានលំបាករួចស្រេចទៅហើយដោយសារជំងឺCovid-19។ យើងជួបការលំបាក ម្ខាងយើងកំពុងតែប្រយុទ្ធជាមួយនឹងជំងឺ Covid-19 នេះ តែម្ខាងទៀតគ្រោះទឹកជំនន់បានយាយី និងបំផ្លាញយើង។ ពិតមែនតែបើប្រៀបធៀបនឹងជំនន់ឆ្នាំ ២០០០ និងបន្ទាប់មក ២០១១ គឺមានកម្រិតតូចជាង ក៏ប៉ុន្តែដោយឡែកតែខេត្តបន្ទាយមានជ័យគឺវាធំជាង នៅពេលណាបើប្រៀបធៀបនឹងជំនន់មុនៗ។ ដូច្នេះទាមទារឱ្យមានអន្តរាគមន៍បន្ទាន់ ហើយតាមរយៈអន្តរាគមន៍នោះ ដែលធ្វើឱ្យបងប្អូនចេញមកទីទួលសុវត្ថិភាពនៅក្នុងខេត្តបន្ទាយមានជ័យរបស់យើងនេះ។

ដោយឡែកក្រុងប៉ោយប៉ែត គឺជាក្រុងមួយដែលទឹកបុកក្រោយគេ ហើយលឺថាមានលិចទូកផង … មកពីអី? មកពីពស់លោតចូលក្នុងទូក ដល់នាំគ្នាខ្លាចទៅជាន់គែមទូកៗ ក៏វាក្រឡាប់។ វាទៅអញ្ចឹងទៅទៀត ព្រោះពស់វាក៏លិចដែរ វាឡើងដើមឈើ ហើយវាធ្លាក់ចូលក្នុងទូកយើងទៅ។ ហើយយើងភ្ញាក់ប្រុច អាហ្នឹងរឿងវាអញ្ចឹង។ ប៉ុន្តែ យ៉ាងណាក៏ដោយ នេះជាស្មារតីសង្គ្រោះ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមយុវជន ដែលបានចូលរួមដោះស្រាយបញ្ហានេះ សង្គ្រោះប្រជាពលរដ្ឋចេញពីតំ​បន់គ្រោះថ្នាក់។ ពិតមែនហើយ ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់រហូតទៅដល់ ១៩ នាក់ ក្នុងចំណោម ៣៦ នាក់ ដែលស្លាប់នៅទូទាំងប្រទេស ជាចំនួនមួយច្រើន ដែលយើងមានការសោកស្ដាយ ហើយចូលរួមមរណទុក្ខ … (អ្នកប៉ោយប៉ែតមាន ២ នាក់ តែស្លាប់នៅស្រុកផ្សេង) … ថវិកាប្រគល់ជូនសព ប្រគល់ឬនៅ? នៅមួយ? ចាំមកជួបជាមួយខ្ញុំ។

យើងបានខិតខំណាស់ដើម្បីឱ្យជីវិតប្រជាជនយើងរស់

ដំបូងយើងខិតខំរំដោះប្រជាជនយើងចេញពីរបប ប៉ុល ពត កុំឱ្យពួក ប៉ុល ពត សម្លាប់ប្រជាជនតទៅទៀត​។ បន្ទាប់ទៅ យើងខំពន្លត់ភ្លើងសង្គ្រាម ដើម្បីកុំឱ្យប្រជាពលរដ្ឋយើងស្លាប់របួសពិការដោយសារសង្គ្រាម។ បញ្ចប់សង្គ្រាមនេះតាមរយៈនៃនយោបាយឈ្នះឈ្នះ នោះជាការប្រឹងបញ្ចៀសការស្លាប់របស់ប្រជាជនយើង ប៉ុន្តែគ្រោះទឹកជំនន់ ឬគ្រោះថ្នាក់ផ្សេងៗទៀត រាប់ទាំងគ្រោះថ្នាក់ចរាចរណ៍ ក៏បានធ្វើឱ្យមានការស្លាប់សម្រាប់ប្រជាជនយើង។ ក្នុងព្រឹត្តិការណ៍នៃទឹកជំនន់នេះ ក៏បានធ្វើឱ្យប្រជាពលរដ្ឋរបស់យើង ៣៦ នាក់ បានបាត់បង់ជីវិតដោយការលង់ទឹក ប៉ុន្តែម្សិលមិញនេះ ក៏បានទទួលព័ត៌មាន (តែ)មិន​ដឹងថាតើបានបញ្ចូលក្នុងតួលេខ(ឬនៅ)។ ហេតុអ្វីនៅខេត្តព្រះសីហនុ នាំគ្នាទៅលេងក្បាលឆាយ ហើយបែរជាធ្លាក់ក្នុងទឹកប្រហែលជារកមិនទាន់ឃើញផងក៏មិនដឹង។ ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ ទៅជាដំណាក់កាលហ្នឹង ដំណាក់កាលនាំគ្នាដើរលេងទៅវិញ។ ស្ថានភាពនោះគឺជាស្ថានភាពមួយផ្សេងទៀត តែនេះក៏ស្ថិតក្នុងករណីនៃការលង់ទឹកស្លាប់ផងដែរ។

ក្រោយជំនន់ គ្រួសារនីមួយៗប្រឹងប្រែង រាជរដ្ឋាភិបាលរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ

យើងមានការបាត់បង់ ប៉ុន្តែអ្វីដែលយើងសេសសល់គឺជីវិតរបស់យើងរស់នៅ។ បន្ទាប់ពីទឹកជំនន់ឆ្លងផុតទៅ ការស្តារជីវភាពឡើងវិញត្រូវបន្ត ដោយក្រុមគ្រួសារនីមួយៗ។ ជំនួយឧបត្ថម្ភដែលចែកនៅថ្ងៃនេះគ្រាន់ជាការសម្រាលការលំបាកក្នុងមួយគ្រាតែប៉ុណ្ណោះ តែអ្វីដែលជាជំហានរឹងមាំទៅមុខនោះ គឺកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រួសារនីមួយៗ។ នៅទីនេះអាចមានមនុស្សមួយចំនួនជាកសិករ មនុស្សមួយចំនួនជាកម្មករ ​មនុស្សមួយចំនួនជាអាជីវករ នៅក្នុងតំបន់នេះ។ បើខាងថ្មពួក អម្បាញ់មិញនេះភាគច្រើនជាកសិករ។ នៅតំបន់នេះគឺមានស្ថានភាពមិនដូចគ្នាទេ ដោយសារជាតំបន់ក្រុង ដែលមានទាំងកម្មករផង មានទាំងអាជីវករផង ហើយអាចមានកសិករនៅតំបន់ហ្នឹងផងដែរ។ អញ្ចឹងទេ មុខរបរដែលយើងធ្លាប់ធ្វើត្រូវខិតខំស្តារឡើងវិញ។ គ្រួសារនីមួយៗត្រូវប្រឹងប្រែងនៅក្នុងគ្រួសារនោះ ក្នុងពេលដំណាលគ្នានៃការប្រឹងប្រែងក្នុងគ្រួសារ។

ខាងផ្នែករាជរដ្ឋាភិបាលក៏ត្រូវមានការទទួលខុសត្រូវ ទៅលើការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយជំនន់នេះ ជាផ្លូវថ្នល់ ជាប្រឡាយទឹក ជាសាលារៀន ជាមន្ទីរពេទ្យ ហើយក៏ត្រូវមានការចូលរួមជាមួយនឹងការស្តារឡើងវិញទៅលើការខូតខាត នូវក្រុមគ្រួសារខ្លះជាផ្ទះសម្បែងដែលមានការខូតខាត ដែលចាំបាច់ត្រូវមានកម្លាំងជួយ ដែលខ្ញុំសូមអំពាវនាវចំពោះអាជ្ញាធរ ក៏ដូចជាកម្លាំងប្រដាប់អាវុធ បន្តការរួមចំណែកដើម្បីប្រជាជនក្រោយគ្រោះទឹកជំនន់នេះតទៅទៀត។ កន្លងទៅយើងបានធ្វើល្អហើយទៅលើកិច្ចការសង្គ្រោះនេះ នៅគ្រប់ទីកន្លែងទាំងអស់ មិនថាតែតំបន់ប៉ោយប៉ែតទេ ទាំងនៅបណ្តាខេត្តដែលមានទឹកជំនន់គឺសុទ្ធតែមានការទទួលខុសត្រូវល្អណាស់ បានយកប្រជាជនចេញទៅទីទួលសុវត្ថិភាព ចេញពីតំបន់គ្រោះថ្នាក់ ដែលនេះជាកិច្ចការអាទិភាពសំខាន់បំផុតដែលរាជរដ្ឋាភិបាលចង្អុលទិសឱ្យថ្នាក់ក្រោមទទួលខុសត្រូវ។ កម្លាំងយើងពិតជាស្រុះគ្នានៅក្នុងពេលប្រតិបត្តិការរយៈពេលកន្លងទៅនេះ ហើយខ្ញុំសង្ឃឹមថា យើងនឹងស្រុះគ្នាបន្តទៀតនៅពេលខាងមុន ដើម្បីស្តារឡើងវិញនូវជីវភាពបន្ទាប់ពីជំនន់បានកន្លងផុត។

Covid-19 បានបំផ្លាញទំនៀមទម្លាប់ចាស់ៗ

ប៉ុន្តែយ៉ាងណាក៏ដោយ យើងត្រូវចងចាំជាមួយនឹងកិច្ចការដែលយើងបានប្រយុទ្ធក្នុងរយៈពេល ១០ ខែកន្លងទៅ គឺជំងឺ Covid-19 ដែលថ្ងៃនេះជាសក្ខីភាពបង្ហាញនូវអ្វីដែលបាន និងកំពុងកើត នោះនៅត្រង់ថាមុន​ៗនៅពេលដែលយើងជួបគ្នា គឺយើងមិនដែលពាក់ម៉ាសទេ ហើយយើងតែងតែចាប់ដៃគ្នា តែឥឡូវនេះគឺការចាប់ដៃគ្នាវាអាចមើលទៅហាក់ដូចជាឆ្គង។ ថាយើងខ្វះការគួរសមជាមួយគ្នា ក៏ប៉ុន្តែនេះជាវិធីសាស្រ្តដែលល្អបំផុតសម្រាប់ការពារនៃជំងឺ Covid-19 កុំឱ្យមានការឆ្លងពីគ្នាទៅវិញទៅមក។ នៅកន្លែងនីមួយៗ ខ្ញុំតែងតែប្រាប់ថា​សូមកុំទុកចិត្តខ្ញុំខ្លាំងពេក ថាខ្ញុំគ្មានជំងឺ Covid-19 នោះ មិនប្រាកដថានាយករដ្ឋមន្ត្រីគ្មានជំងឺ Covid-19 ទេណា ព្រោះសូម្បីតែប្រធានាធិបតីអាមេរិក និងភរិយារបស់គាត់ក៏ឆ្លង Covid-19 ដែរ ក៏ប៉ុន្តែឥឡូវគាត់ជាហើយប្រធានាធិបតីអាមេរិក។ នៅមានថ្នាក់ដឹកនាំប្រទេសជាច្រើនទៀតដែលបានឆ្លង Covid-19 រាប់ទាំងព្រះមហាក្សត្រីយានី នៃប្រទេសអង់គ្លេសក៏ឆ្លង នាយករដ្ឋមន្ត្រីអង់គ្លេសក៏ឆ្លង …។

ប្រើប្រាស់ការមិនសូវទុកចិត្តគ្នានេះដើម្បីការពារខ្លួន។ មិនមែនយើងមិនស្រឡាញ់គ្នាទេ យើងស្រឡាញ់គ្នា ក៏ប៉ុន្តែការមិនទុកចិត្តគ្នាក៏អាចជាមធ្យោបាយមួយដើម្បីឱ្យយើងការពារខ្លួន ដើម្បីចៀសវាងនូវការឆ្លងនៃ Covid-19 នេះ។ Covid-19 បានបំផ្លាញយើង ទំនៀមទម្លាប់ដែលបន្សល់ទុកដោយដូនតាយើងរាប់រយរាបពាន់ឆ្នាំមកហើយ បំផ្លាញទំនៀមទម្លាប់ហ្នឹងអស់ ដែលមុននេះយើងជួបគ្នា យើងអង្គុយជិតគ្នា ប៉ុន្តែ ឥឡូវគេអត់ឱ្យអង្គុយជិតគ្នាទេ ដូចជាការរៀបចំនេះទុកមួយចន្លោះៗ ទៅតាមវិធាននៃផ្នែកសុខាភិបាល។ អញ្ចឹងទេ យើងពិតជាកំពុងឆ្លងកាត់នូវដំណាក់កាលលំបាកជាមួយនឹង Covid-19។ សូម្បីតែអ្នកទៅរកស៊ីនៅរុងក្លឿនោះ ក៏ជួបការលំបាក ដែលឆ្លងកាត់ទៅរកស៊ីនៅខាងនោះ ក្នុងពេលនៃវិធានការនៃប្រទេសនីមួយៗ ត្រូវបានធ្វើដើម្បីការពារប្រទេសរៀងខ្លួន។ យើងក៏ត្រូវការពារប្រទេសរបស់យើង។ ជាមួយនឹងការលំបាកទាំងអស់នេះ ទឹកជំនន់បានវាយលុកយើងម្តងហើយម្តងទៀត នៅបន្ទាយមានជ័យ ប៉ុន្តែវាយលើកចុងក្រោយនេះ គឺវាយធ្ងន់តែម្តង។ តាមការសិក្សា ៧០ ឆ្នាំមុន មានស្ថានភាពបែបនេះ (នៅទីនេះ) … ។

ប្រទេសមហាអំណាចក៏មិនអាចហាមឃាត់គ្រោះធម្មជាតិបាន

ពីមុនខេត្តបាត់ដំបងទេ ខេត្តបន្ទាយមានជ័យទើបបង្កើតនៅឆ្នាំ ១៩៨៨ ក៏ជាដំណាក់កាលដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៅពេលនោះ បង្កើតទៅជាខេត្តបន្ទាយមានជ័យ ដែលកាត់ចេញពីខេត្តបាត់ដំបង។ ប៉ុន្តែសម័យដើម ៧០ ឆ្នាំមុនគឺខេត្តបាត់ដំបង ដែលមានជំនន់ដូចនេះ។ អញ្ចឹងគឺជាការលំបាកណាស់។ យើងពិបាកត្រួតត្រាទៅលើអ្វីដែលគេហៅថាគ្រោះធម្មជាតិ ជារញ្ជួយដីក៏យើងមិនអាចត្រួតត្រាវាបាន ជាខ្យល់ព្យុះយើងក៏មិនអាចត្រួតត្រាវាបាន ជាភ្លៀងក៏យើងមិនអាចត្រួតត្រាវាបាន អត់ភ្លៀងយើងក៏មិនអាចត្រួតត្រាវាបាន មិនថាប្រទេសយើងដែលមិនអាចត្រួតត្រាបានទេ មហាអំណាចធំៗ ប្រ​ទេសដែលមានវិទ្យាស្ថានជឿនលឿនក៏មិនអាចត្រួតត្រាបានដែរ ដែលហៅថាគ្រោះមហន្តរាយធម្មជាតិនោះ។ ប៉ុន្តែ អ្វីដែលយើងត្រួតត្រាបានគឺនៅត្រង់ថា យើងចេញសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីសេចក្តីស្លាប់ បើសិនជាគ្មានអន្តរាគមន៍ទាន់ពេលដោយរាជរដ្ឋាភិបាល ដោយរដ្ឋបាលមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធទេនោះ ច្បាស់ណាស់ថាប្រជាពលរដ្ឋរបស់យើងនឹងរងគ្រោះធ្ងន់ធ្ងរជាងនេះ។ ដូច្នេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំតែងតែកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន​ចូលរួមដោះស្រាយបញ្ហានេះ។

ការផ្តល់ជំនួយមិនមានការរើសអើងបក្សនយោបាយទេ

សុំថ្លែងអំណរគុណចំពោះសប្បុរសជននានា មានបងប្អូនមួយចំនួននៅទីនេះ បានទទួលជំនួយមួយចំនួនពីមុនហើយ ថ្ងៃនេះក៏នឹងទទួលជំនួយបន្ថែមទៀត។ ខ្ញុំបានបញ្ជាក់ហើយថា ​ទោះបីទទួលជំនួយប៉ុន្មានដងក៏ដោយ ក៏នៅតែហៅមកទទួលជំនួយពីខ្ញុំដដែល ព្រោះយើងអត់មានការរើសអើងទេ។ បក្សនយោបាយណាអីណា ខ្ញុំអត់ដឹងទេ រឿងបោះឆ្នោតឱ្យអ្នកណារឿងអីផ្សេង តែរឿងប្រជាជនត្រូវការរស់ គឺរឿងផ្សឹង ដែលខ្ញុំត្រូវធ្វើក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អញ្ចឹងទេបានជាអាជ្ញាធរត្រូវពិនិត្យមើល បណ្តាស្ថិតិ កន្លែងអ្នកមិនទាន់បានទទួលត្រូវបានទទួល ដើម្បីកុំឱ្យមានការរើសអើងខាងនយោបាយណាមួយកើតឡើង ព្រោះនេះជាបញ្ហាជាតិរបស់យើង មិនមែនជាបញ្ហាបក្សនយោបាយទេ។ យើងបន្តការខិតខំរួមគ្នា ដើម្បីឈានឆ្ពោះទៅមុខ ម្ខាងប្រយុទ្ធជាមួយ Covid-19 ម្ខាងទៀតខិតខំស្តារ ប្រយុទ្ធជាមួយនឹងគ្រោះទឹកជំនន់ ស្តារឡើងវិញនូវជីវភាពរបស់យើង ក្រោយទឹកជំនន់ និងក្រោយ Covid-19។ ប៉ុន្តែ Covid-19 មិនដឹងថាពេលណាត្រូវចប់ទេ។ ជំនន់អាចនិយាយបានថាឥឡូវគឺទឹកធ្លាក់ហើយ ការទស្សន៍ទាយទឹកជំនន់ រាប់ទាំងឥឡូវទឹកទន្លេមេគង្គអាចនឹងមិនមានការឡើងទៀតទេ។

ឆ្នាំនេះទឹកទន្លេមេគង្គនៅទាប

ទឹកទន្លេមេគង្គ ថ្ងៃនេះនៅស្ទឹងត្រែងនៅសល់ជាង ៨ ម៉ែត្រ ថ្ងៃនេះ ៨,៧៩ ម៉ែត្រនៅឯស្ទឹងត្រែង ក្រចេះ ១៩,៥ ម៉ែត្រ កំពង់ចាម ១២,៥១ ម៉ែត្រ ភ្នំពេញ ៧,៧០ ម៉ែត្រ។ អញ្ចឹងទេឆ្នាំនេះសម្រាប់ទន្លេមេគង្គគឺនៅ ទាបជាង ២ ម៉ែត្រ ទៅ ៣ ម៉ែត្រ តាមអ្វីដែលយើងចង់បាន។ បើនៅភ្នំពេញយើងចង់បាន ៩,៣០ ម៉ែត្រ ប៉ុន្តែ ឆ្នាំនេះគឺទឹកអាចនឹងឡើងមួយថ្ងៃទៀតនៅភ្នំពេញ អាចនៅឡើងបន្តិចទៀត ព្រោះស្រកនៅលើមែន តែនៅខាងក្រោមអាចឡើងបានបន្តិច។ ប៉ុន្តែយើងចាត់ទុកថាឆ្នាំនេះបានក្រោម ៨ ម៉ែត្រ អត់បានឡើងលើដល់ ៨ ម៉ែត្រទេ ទឹកតូចណាស់ ទឹកទន្លេមេគង្គ។ វាទៅជាជំនន់នៅកន្លែងដែលមិនធ្លាប់លិច ហើយអ្នកដែលមិនធ្លាប់លិច មិនដែលមានទូកទេ។ ហ្នឹងហើយដែលជារឿងលំបាក។ ត្រូវដឹកទូកពីកន្លែងផ្សេងមកសង្រ្គោះ​។ អញ្ចឹងបានឥឡូវត្រូវទិញទូកទុក ដើម្បីប្រចាំការ។ ពេលមានការទាញទូក ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ នេះជាបញ្ហាកើតឡើងនូវរឿងម្តង យើងដកពិសោធន៍ម្តង អំពីរបៀបប្រតិបត្តិការធ្វើយ៉ាងម៉េចឱ្យមានប្រ​សិទ្ធិភាព។

សុំយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព

សុំបងប្អូនយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព។ អញ្ចឹងបានជាត្រូវប្រើប្រាស់ទឹកបរិសុទ្ធទទួលទាន …។ បន្ទាប់ពីទឹកជំនន់ទៅជាភ័ព្វសំណាងហើយ។ តាំងពីក្រោយឆ្នាំ ២០០០ យើងមិនមានជំងឺចុកក្អួតទេ ប៉ុន្តែកាលពីមុន ជាធម្មតាក្រោយទឹកទន្លេមេគង្គធ្លាក់ចុះ ជំងឺចុកក្អួត ច្រើនកើត ដោយសារតែខ្វះអនាម័យ។ ចាប់តាំងពីឆ្នាំ ២០០០, ២០០១ មក យើងមិនដែលឃើញជំងឺចុកក្អួតកើតឡើងទៀត ដោយសារតែវិធានការអនាម័យរបស់យើងបានកើតនៅតាមសហគមន៍ នៅតាមដងទន្លេ នៅតាមដងស្ទឹងនានាផងដែរ។ យកចិត្តទុកដាក់ទៅលើបញ្ហាការពារសុខភាព កុំឱ្យដល់ពេលដែលយើងសង្គ្រោះជីវិតផុតហើយ ​មករងគ្រោះដោយសារតែការខ្វះអនាម័យ និងការខ្វះការថែទាំសុខភាព។ ពិតមែនតែយើងមានពេទ្យ ក៏ប៉ុន្តែគេប្រើពាក្យថា ការពារប្រសើរជាងព្យាបាល។ ដូច្នេះយកចិត្តទុកដាក់ការពារ ហើយការពារបានគឺចាប់ផ្តើមពីមនុស្សម្នាក់ៗ មិនមែនចាប់ផ្តើមពីគ្រួសារតែមួយទេ ចាប់ផ្តើមពីមនុស្សម្នាក់ៗនៅក្នុងគ្រួសារមួយ។ ឧទា​ហរណ៍ ដើម្បីចៀសវាងរឿងឆ្លង Covid-19 ម្នាក់ៗ ត្រូវមានការទទួលខុសត្រូវខ្លួនឯង លាងដៃជាមួយនឹងសាប៊ូ លាងដៃជាមួយនឹងអាល់កុល ឬជែល ប្រើវិធីអនាម័យតាមការ ណែនាំរបស់ក្រសួងសុខាភិបាល អាហ្នឹងទើបយើងទៅមុខបាន។

ការរួមចំណែកដោយទឹកចិត្តនៃសប្បុរសជន ទទួលដើម្បីជួយប្រជាជន

ខ្ញុំអរគុណជាមួយសប្បុរសជននានា ដែលបានរួមចំណែកចូលរួមជួយដល់ប្រជាជនរងគ្រោះ តាមរយៈមកចែកដោយផ្ទាល់ក្តី និងតាមរយៈនៃការចូលរួមតាមរយៈអាជ្ញាធរ និងតាមរយៈស្ថាប័នថ្នាក់ជាតិ ឬក៏រាជរដ្ឋាភិបាល។ មកតាមផ្លូវមិញ ឃើញគេបញ្ជូនរូបមក ឃើញមានម្នាក់ណាបង្ហោះហ្វេសប៊ុក ថាបក្សដ៏អស្ចារ្យ​នេះ ជំនន់ក៏រៃលុយ បាក់អគារក៏រៃលុយ។ សុំផ្តាំទៅពួកឯងវិញ បើឯងចង់ធ្វើសត្រូវជាមួយលុយ ឯងធ្វើខ្លួន ឯងទៅ អញមិនធ្វើសត្រូវជាមួយលុយទេ ហើយពេលដែលសប្បុរសជនចូលរួម ជាទឹកចិត្តរបស់គេ។ យើង ទទួល។ នេះជាទឹកចិត្តរបស់គេ គេចង់ចូលរួម។ គេថាពេលទិញឡានក៏រៃលុយ ពេល Covid-19 ក៏រៃលុយ ពេលទឹកជំនន់ក៏រៃលុយ ពេលធ្វើអីក៏រៃលុយ។ សុំផ្តាំទៅហ្អែងវិញ និយាយអ្ហែងចឹងតែម្តង បើអ្ហែងចង់ធ្វើ សត្រូវជាមួយលុយ អ្ហែងធ្វើខ្លួនឯងទៅ អញអត់ធ្វើសត្រូវជាមួយលុយទេ។ សប្បុរសជនគេចង់ចូល ចូល ប៉ុន្មានទទួលប៉ុណ្ណឹង។ មួយរៀល មួយរយ មួយពាន់ មួយលាន ដប់លានក៏យក បើគេឱ្យហើយ យកមក ជួយប្រជាជន  … នេះជាទឹកចិត្តសប្បុរសរបស់គេ។ តែពួកអ្ហែងទេដែលរៃលុយ ពួកស្រោមសំបុត្រ រួចហើយយកញាត់ហោប៉ៅខ្លូនឯងនោះ។ ឆ្ងាញ់ត្រង់គេថតបាន ទាញយកមកញាត់ហោប៉ៅខ្លួនឯង។ ​ឱ្យតែចាប់ផ្ដើមកម្មវិធីមួយៗ សុទ្ធតែទិញសំបុត្រចូល រួចហើយទាល់តែមានស្រោមសំបុត្រជូនមេទៀតនោះ វាមានអារឿងហ្នឹងទៀត។ បើពួកអ្ហែងភ្លើៗតែពួកអ្ហែងទៅ អញមិនភ្លើទេ។ នេះមានមួយផ្នែកណាទេ ដែលជាស្តុករបស់រាជរដ្ឋាភិបាល ក្រៅពីនោះគឺទឹកចិត្តរបស់សប្បុរសជនទេ ដែលយើងមកដល់ពេលនេះសប្បុរសជនចូលផ្នែកទឹកជំនន់នេះ ជិត ៨ លានដុល្លារ​។ ថ្ងៃនេះ ក៏មានម្ចាស់ជំនួយឧបត្ថម្ភក៏បានមកចូលរួមដែរ។

ពេលដែលកូវីដ-១៩ ខ្ញុំអត់បានអំពាវនាវសុំប្រជាពលរដ្ឋឯណា? ព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រះអង្គបានចូលថវិកា។ គ្រាន់តែប្រកាសចូលថវិកាហ្នឹងគ្រឹប យើងត្រូវតែថ្លែងអំណរគុណព្រះមហាក្សត្រ និងហ្លួងម៉ែ (ស្រាប់តែ)ឧកញ៉ាៗដទៃទៀតចាប់ផ្ដើមចូលព្រឹបៗ ឡើងបានជិត ២០ លាន … គេនៅតែបន្តចូល … ហើយបើអ្ហែងធ្វើសត្រូវនឹងលុយ អ្ហែងធ្វើខ្លួនឯងទៅ មិនបាច់មកប្រដៅអញទេ។ អញគ្រប់គ្រងប្រ​ទេសរហូតដល់ជាង ៤ ទសវត្សរ៍ហើយ។ ជិតកន្លះសតវត្សរ៍។ (ឯងគិតតែពីការ)គ្រប់គ្រងតែគ្នាអ្ហែងនោះបានហើយ។ ឥឡូវអញក៏ដឹងដែរ អាអ្នកជាប់គុកម្នាក់តម្រូវឱ្យ ៣០០ ដុល្លារ ក្នុងពេលដែលកន្លងទៅនេះឧបត្ថម្ភបាន ៥០ ឥឡូវទម្លាក់លុយពិតប្រាកដបានតែ ៤០។ ដល់ឥឡូវដាក់បញ្ជាមក។ អញ្ចឹងអាអ្នកនៅខាងក្នុងប្រឹងទៅជាប់គុកបន្តិចទៅ ដើម្បីយកលុយពីក្រៅ។ អ្ហែងបានទិសដៅដល់ទៅ ២។ ទី ១ បានជាប់គុក ចាត់ទុកថារដ្ឋាភិបាល ហ៊ុន សែន ផ្ដាច់ការ ហើយទី ២ បានគេផ្ញើលុយមកចាយដែរ ប្រឹងមកជាប់គុកបន្តិចទៅ … បើសិនជាចង់ណាស់។

… អញប្រាប់ឯង។ អញនៅតែទទួល។ ប្រជាជនចូលរួម មិនថាតិច ឬច្រើន គឺទទួល ព្រោះនេះជាទឹកចិត្តរបស់គេ សម្រាប់ជួយដល់ប្រជាពលរដ្ឋនេះ។ តែពួកឯងទេ អ្នករត់ទៅក្រៅប្រទេស វាប្រមូលលុយយកមកចិញ្ចឹម។ អាខ្លះនៅបាងកក ខ្លះនៅនេះ/នោះ។ ទៅប្រឹងទៅ។ នៅនោះ ខ្លះបាត់បង់ការងារធ្វើ ឥឡូវហ្នឹងចាំ​តែ​រកលុយថែមទៀតទៅ។ ខ្ញុំមិនឆ្លើយឆ្លងអីទេ ប៉ុន្តែវាបង្ហោះអញ្ចឹងហើយ និយាយរុញទូកបណ្តោយទឹក ហើយផ្ដាំផ្ញើទៅថា បើឯងចង់ធ្វើសត្រូវនឹងលុយ ធ្វើខ្លួនឯងទៅ ព្រោះដូច លោក ជេម សុខ និយាយ ខ្ញុំស្ដាប់ឃ្លីបគាត់ពីម្សិល។ គាត់ថា នៅអាមេរិកអត់មានព្រះទេ ព្រោះមានតែលុយ។ គាត់និយាយម្យ៉ាងដែរ យើងចាក់ស្ដាប់ទាំងអស់គ្នាពីម្សិលនោះ។ គាត់ថា នៅអាមេរិកអត់មានព្រះទេ ព្រោះមានលុយ ហើយគាត់បកស្រាយមួយ គាត់ថា បើអត់មានលុយ ព្រះសង្ឃក៏អត់បាយដែរ ក៏អត់សាសនាដែរ។ ការពិត ពេលដែលយើងក្រ ព្រះសង្ឃអត់ចង្ហាន់ ដោយសារយើងអត់លុយ ដល់ទៅយើងមានលុយ ព្រះសង្ឃមានចង្ហាន់ឆ្ងាញ់ហើយ មានទៅកសាងសេនាសនៈ ព្រះវិហារ កុដិ ហើយកុដិសុទ្ធតែវីឡាកុដិ។

អានេះទៅជាឡប់។ ដល់ឃើញគេបានលុយ វាចង់ច្រណែនគេ។ អ្ហែងទៅរកលុយ មុខអាហ្នឹងគេមិនឱ្យ បើគ្រាន់តែលុយគេចូលធ្វើនេះ/នោះ យកលុយគេទៅបាត់។ អាខ្លះលុយគេចូលធ្វើចេតិយ្យ យកលុយគេទៅបាត់ ហើយនរណាគេចូល? ប៉ុន្តែ នេះគេទុកចិត្តរាជរដ្ឋាភិបាល គេស្រឡាញ់ប្រជាពលរដ្ឋ ហើយគេចង់ចូលរួម។ អ្នកខ្លះគេយកជំនួយមកចែកផ្ទាល់ អ្នកខ្លះគេចូលតាមខេត្ត អ្នកខ្លះគេចូលតាមស្ថាប័ន អ្នកខ្លះគេចូលតាមរាជរដ្ឋាភិបាលតាមរយៈខ្ញុំ។ អញ្ចឹង យើងអរគុណចំពោះសប្បុរសជន។ វាថា កូវីដ-១៩ ក៏រៃលុយ។ គ្រាន់តែព្រះករុណា និងហ្លួងម៉ែ ទ្រង់ចូលដល់ទៅ ២ ដង ចូលលើកទីមួយពីរព្រះអង្គមួយលាន ដល់ចូលលើកទីពីរ ២ លាន ជាការស្ម័គ្រចិត្តជាព្រះរាជហឫទ័យរបស់ព្រះអង្គព្រះមហាក្សត្រ ជាការស្ម័គ្រព្រះទ័យរបស់ព្រះមាតាជាតិ ដើម្បីជួយដល់កូនចៅរបស់ព្រះអង្គ។ និយាយបែបនេះជាការប្រមាថមួយរហូតថាបក្សយើងរៃ ដល់ព្រះមហាក្សត្រហើយដោយទៅទាំងអស់ហើយ។ ចរិតពាលរបស់វាខ្ញុំមិនចង់ឆ្លើយតបអីទេ ប៉ុន្តែដោយសារតែវាបង្ហោះអញ្ចឹង យើងក៏ពន្យល់ប្រជាពលរដ្ឋ ឱ្យយល់ថាកុំធ្វើសត្រូវជាមួយលុយ ព្រោះរាល់ថ្ងៃធ្វើការដើម្បីអី ក្រែងដើម្បីលុយឬ? រួចហើយមានអ្នកថាសង្គមស៊ីផឹក បើអ្ហែងមិនស៊ីមិនផឹក កុំស៊ីតែម្ដងទៅ។ ប៉ុន្តែពួកអាចង្រៃអស់នេះ ស៊ីហើយមិនឱ្យលុយគេទៀត។ ចុះក្រែងរករាល់ថ្ងៃរកលុយដើម្បីស៊ីផឹក មិន​មែនរកដើម្បីដុតចោលឯណា … វាជាធម្មជាតិរបស់មនុស្ស។ សេចក្ដីត្រូវការទិញសម្លៀកបំពាក់ដល់ឃើញគេស្លៀកពាក់ស្អាត ថាពួកហ្នឹងឡូយឆាយ។ អ្ហែងចង់ធ្វើអាពតធ្វើខ្លួនអ្ហែងទៅ។ អញបណ្ដោយឱ្យប្រជាជនមានលុយទិញឡាន លើកទឹកចិត្តទិញឡានទិញជិះទៅ មានលុយទិញម៉ូតូទិញជិះទៅ ប៉ុន្តែអាណិតសូមកុំបើកលឿនពេក ជំនាន់សង្គ្រាមមនុស្សស្លាប់តិចជាង រាល់ថ្ងៃ រាល់ថ្ងៃគ្រោះថ្នាក់ចរាចរណ៍ ទោះបីកាត់បន្ថយបានជិតពាក់កណ្ដាលក៏នៅតែច្រើន បើប្រៀបធៀបជាមួយពេលមានសង្គ្រាម។

សូមប្រជាពលរដ្ឋរកការងារធ្វើក្នុងស្រុក មានសុវត្ថិភាព មិនបំពានច្បាប់ប្រទេសជិតខាង

ឥឡូវយើងបានរស់រានមានជីវិតបន្ទាប់ពីការដែលយើងជម្លៀសខ្លួនចេញពីទឹកជំនន់ ហើយបន្តរួមគ្នាបន្តទៅទៀត ហើយខ្ញុំអរគុណណាស់ចំពោះប្រជាពលរដ្ឋ ទទួលយកការគាំពារពីសំណាក់អាជ្ញាធរនៅក្នុងកិច្ចការដ៏លំបាក ហើយយើងធ្វើកិច្ចការស្រុះគ្នាណាស់ បន្តការផ្ដាំផ្ញើទៅលើសុខភាពជាទូទៅ និងនិយាយជារួមបញ្ហាសុខភាពជាទូទៅ ប៉ុន្តែនិយាយដោយឡែក Covid-19 ត្រូវតែប្រយ័ត្នកុំឱ្យឆ្លង ហើយយើងនៅជិតថៃ ខាងថៃក៏មានការប្រុងប្រយ័ត្នពីខាងថៃ យើងក៏មានការប្រុងប្រយ័ត្នពីខាងយើង។ ក៏និយាយនៅថ្មពួកដែរ ឥឡូវមានចលនាបោកប្រាស់មនុស្សទៅប្រទេសថៃ ដែលសូម្បី តាស៊ូច ក៏ព្រះអង្គផ្ដាំផ្ញើកុំឱ្យចាញ់បោក ដែលគេយក ១០០ ដុល្លារ ឬ ២០០ ដុល្លារ រួចហើយទៅដល់ថៃ គេចាប់ដាក់គុក ឬចាប់បញ្ជូនមកវិញ។ យើងរកការងារធ្វើនៅក្នុងស្រុករបស់យើង បើទោះបីថាមានចំណូលទាបជាង ក៏ប៉ុន្តែមានសុវត្ថិភាពជាង ហើយយើងមិនបំពានច្បាប់ជាមួយប្រទេសជិតខាងរបស់យើង ដែលគេមានវិធានការប្រុងប្រយ័ត្ន ទៅលើការការពារ Covid-19 នេះផងដែរ។ រដ្ឋបាលរបស់យើងត្រូវបន្តទំនាក់ទំនងជាមួយនឹងរដ្ឋបាលថៃ ដើម្បីថា ឧទាហរណ៍៖ មានអ្នកជំងឺអាចឆ្លងកាត់ទៅវិញទៅទៅមក ទំនាក់ទំនងគ្នាឱ្យបានល្អ ព្រោះពេលខ្លះគេក៏យោគយល់យើងដើម្បីបញ្ជូនអ្នកជំងឺ ទៅសង្គ្រោះនៅថៃដែរ ហើយការរកស៊ីទៅមកនៅតែបន្ត ទំនិញនៅតែឆ្លងកាត់ ប៉ុន្តែដោយសារតែទឹកជំនន់មានបញ្ហាបន្តិច។

ប៉ោយប៉ែត ពីរត់ចោលដី ឥឡូវដណ្ដើមដីគ្នា

ខ្ញុំមិនចង់និយាយច្រំដែល ម្សិលមិញក៏និយាយពីរដង ព្រឹកមិញនិយាយម្ដង ឥឡូវម្ដង ប៉ុន្តែមកដល់ត្រង់នេះជួនគ្នា ជាមួយអាមួយបង្ហោះហ្វេសប៊ុកចេញមក ចង់ធ្វើសត្រូវជាមួយលុយ ផ្ដាំទៅវាថាបើចង់ធ្វើសត្រូវជាមួយលុយ អ្ហែងធ្វើខ្លួនឯងទៅអញមិនធ្វើជាមួយទេ។ មិនត្រឹមតែមិនធ្វើសត្រូវជាមួយលុយទេ ចង់ធ្វើមិត្តភក្តិជាមួយលុយ ពីបាតដៃទទេរហូតដល់បានផ្ទះសុទ្ធតែថ្ម។ តំបន់នេះខ្ញុំឆ្លងទៅជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ … ពីសិរីសោភ័ណរហូតមកដល់ប៉ោយប៉ែត ឆ្លងស្ពានសុទ្ធតែដើមត្រែង។ ឡានកាម៉ង់កា គន្លិកគន្លាក់។ អញ្ចឹងបានអ្នកខ្លះប្ដឹងខ្ញុំថា គ្រប់គ្រងដីធ្លីតាំងពីឆ្នាំ ១៩៧៩-៨០ ខ្ញុំមើលទៅអាហ្នឹងគឺថាភូតតែម្ដង ព្រោះថាកន្លែងហ្នឹងពីដើមមានតែផ្លូវជាតិមួយខ្សែ ផ្លូវជាតិលេខ ៥ រួចហើយគន្លីកគន្លាក់ … ឥឡូវឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង្សសុវណ្ណ គាត់ពាក់ស័ក្តិ ៥ កាលហ្នឹង ខ្ញុំឡើងទៅ អារញ្ញប្រាថេត បានឡើងឧទ្ធម្ភាគចក្រ​ពី អារញ្ញប្រាថេត ទៅ បាងកក ដើម្បីជួបនាយករដ្ឋមន្ត្រី ឆាទីឆៃ ឈុនហាវ៉ាន់ និងអគ្គបញ្ជាការកងទ័ព Chavalit Yongchaiyudh ពេលហ្នឹងគាត់ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ នៅខែ ៩ ឆ្នាំ ១៩៨៩។

ត្រូវមើលឃើញអំពីទិដ្ឋភាពទាំងឡាយដែលបានឆ្លងកាត់។ ប៉ោយប៉ែតពីដើមរត់ចោលដីឥឡូវទៅជាកន្លែងដណ្ដើមដីគ្នា។ ដីតំបន់នេះដីត្រូវប៉ាន់។ ខ្ញុំគិតដើរយកក្បាលកាក់ អ្នកណាលក់ដីបានប៉ុន្មាន ព្រោះហេតុអីនិ​យាយឱ្យឡូហ្សិច ព្រោះមុនឆ្នាំ ១៩៧០ ដីថ្លៃ មុនពេលឆ្នាំ ១៩៧០ រត់ចោលដីអស់។ នៅតំបន់នេះ ប៉ុល ពត បានដកហូតដីធ្លីប្រជាជនអស់រលីង។ តំបន់នេះតំបន់មានសង្រ្គាម ក្រោយរបប ប៉ុល ពត ហើយគឺអត់ទាន់មានអ្នកណាមកបង្កបង្កើនផលទេ។ ខ្ញុំធ្វើដំណើរតាមហ្នឹងទៅតាមជាយដែននៅឆ្នាំ ១៩៨៦ ឆ្នាំ ១៩៨៩ មកម្ដងទៀតព្រៃត្រែងលើសដើម។ អញ្ចឹងបានសេចក្ដីថា ប្រជាពលរដ្ឋរត់ចោលដីទាំងអស់។ ហ្នឹងហើយសង្គ្រាម។ ដោយមានចំណែកក្នុងការដឹកនាំរបស់ខ្ញុំ ធ្វើឱ្យមានសន្តិភាព។ ដល់មានសន្តិភាព ដីឡើងថ្លៃដល់អញ្ចឹងត្រូវបង់ក្បាលកាក់ឱ្យខ្ញុំ។ សុំតែ ១ ភាគរយទេ ព្រោះអ្នកខ្លះលក់ដីម្ដង ១០០ លាន សុំតែ ១ ភាគរយ បានមួយលាន។ និយាយលេងទេ​។ ខ្ញុំត្រូវការតែប៉ុណ្ណេះទេ ខ្ញុំអត់មានត្រូវការអីពីអ្នកលក់ដីបានទេ តែត្រូវការបង់ពន្ធប្រថាប់ត្រាឱ្យបានត្រឹមតែប៉ុណ្ណឹងទេ ព្រោះជាច្បាប់ដើម្បីឱ្យរដ្ឋមានលុយ ហើយរដ្ឋយកមកកសាងផ្លូវថ្នល់ មន្ទីរពេទ្យ ប្រឡាយទឹក សាលារៀន និងតំឡើងប្រាក់ខែឱ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ រាប់ទាំងគ្រូពេទ្យ គ្រូបង្រៀនរបស់យើង។

យូរៗទៅអាពួកមុខលុយ វាទៅជាបង្អាប់ឯងថាស្អីក៏មុខលុយ។ បើអ្ហែងចង់ធ្វើសត្រូវជាមួយលុយធ្វើទៅ អញមិនធ្វើទេ។ អញសុំធ្វើមិត្តភក្តិជាមួយលុយ ហើយព្រោះទាល់តែមានលុយបានទិញទឹកបរិសុទ្ធ អង្ករបាន​។ ហើយវាក៏ត្រូវការលុយ ម៉េចក៏មកបង្អាប់យើង ពីរឿងលុយ ហើយបង្អាប់ប៉ះពាល់ទៅដល់ព្រះមហាក្សត្រទៀត ព្រោះព្រះអង្គចូល ហើយភាពទៀតទាត់របស់ព្រះមហាក្សត្រព្រះអង្គចូលកាកបាទក្រហមកម្ពុជា ចូលជាខែ ចូលជាត្រីមាស ចូលជាឆ្នាំ។ ព្រះអង្គយកចិត្តទុកទៅលើបញ្ហាមនុស្សធម៌ ប៉ុន្តែពួកវាវិញរៃលុយដើម្បីបំផ្លាញជាតិ។ ខ្ញុំអត់មានរៃលុយផង តែប្រជាជនឱ្យ។ ហើយផ្ដាំទៅអ្ហែងទៀត រថក្រោះដែលអញទិញកន្លងទៅ ឧកញ៉ាមួយចំនួនទិញរថក្រោះ ១០ ឧកញ៉ាមួយចំនួនទិញរថក្រោះ ៥ អញ្ចឹងបានរថក្រោះមកប្រើអត់មានចំណាយលុយជាតិទេ។ ត្រូវការរថក្រោះ កាំភ្លើងធំ លុយជាតិមួយចំណែក ក៏ប៉ុន្តែអ្នកទាំងអស់នោះគេមានសណ្ដានចិត្តជួយ។ បន្ទាយទាហាននៅតាមទល់ដែន ភាគច្រើនគឺសប្បុរសជនធ្វើ។ ខ្លះជួយ ២០ ខ្នង ខ្លះជួយ ៣០ ខ្នង មួយខ្នងប៉ុន្មានម៉ឺន។ អាហ្នឹងហើយដែលហៅថាខឿនការពារជាតិរបស់ប្រជាជន មិនមែនតែរបស់កងទ័ពទេ គឺរបស់ប្រជាជនទាំងអស់ ទើបវាខ្លាំង។ បើអ្ហែងអនុវត្តនយោបាយឯកោខ្លួនឯងធ្វើទៅ អ្ហែងយកអ្នកមានធ្វើសត្រូវធ្វើទៅ។ ខ្ញុំពិបាកនិយាយជាមួយលោកឯង អញ្ចឹងប្រើពាក្យអ្ហែងតែម្ដងទៅ។ ខ្ញុំមិនឆ្លងឆ្លើយទេ។​ ការពិតពួកអានេះវាចង់ឱ្យខ្ញុំឆ្លើយ តែខ្ញុំមិនឆ្លើយអាធំទេ ខ្ញុំឆ្លើយអាតូច បង្ហោះហ្វេសប៊ុកព្រឹកមិញ។ អាមេវាដាក់លក្ខខណ្ឌប៉ុន្មានចំណុច គេកំពុងតែសង្កត់ជាប់ក។ ទី ១ ត្រូវដកជើងចេញពីកអញ ទី ២ ត្រូវលើកអញឡើង ទី ៣ ត្រូវសែងអញ យកទៅដល់ផ្ទះ ទី ៤ ត្រូវរៀបបាយឱ្យអញស៊ី ទី ៥ ត្រូវបំរើអញប្រាំខែ ដាក់លក្ខខណ្ឌឱ្យឈ្នះ។ វាមិនដែល(អាចទេ)។ ពួកនេះធ្វើអីក៏ដោយវាចង់ឱ្យតែខ្ញុំឆ្លើយតបដើម្បីកុំឱ្យគេភ្លេច។ អ្នកដទៃកុំរើសដាក់ខ្លួន ហើយកុំនិយាយចំឈ្មោះអាសត្វចង្រៃ។ ខ្ញុំអត់តមាត់ជាមួយវាទេ តែខ្ញុំដឹងថា វាចង់ឱ្យយើងឆ្លើយជាមួយវាតែប៉ុណ្ណឹង។ មិនមែនធម៌នយោ​បាយ​អីទេ …។

ជំនួយជូនជនរងគ្រោះ

ថ្ងៃនេះបានទទួលទាំងអស់ហើយ អ្នកដែល​រងគ្រោះមាន ៥ ពាន់គ្រួសារគឺក្នុងមួយគ្រួសារ អង្ករ ២៥គីឡូក្រាម មីមួយកេសតូច ទឹកសុទ្ធមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ត្រីខមួយយួរ មុងមួយ ក្រមាមួយ ភួយមួយ សារុងមួយ កន្ទេលមួយ និងថវិកា ៥ ម៉ឺនរៀល ជាការចែកជូនហើយក៏សូមបញ្ជាក់ដែរថាបន្តិចទៀតខ្ញុំឡើង ឧទ្ធម្ភាគចក្រទៅភ្នំពេញ ឡើងទៅយើងមានលទ្ធភាពពីរគឺមួយមានបាយកញ្ចប់ ឯមួយទៀតដេកព្រោះយប់មិញខ្ញុំដេកត្រឹមម៉ោង ៣ ភ្ញាក់ ប្រហែលជាដេកច្រើនជាង ចាំទៅដល់ផ្ទះបានបាយ​។ សុំបញ្ជាក់ថា ខ្ញុំទៅប្រជុំស្អែក បន្ទាប់ពីប្រជុំហើយខ្ញុំហោះមកដេកនៅសៀមរាប។ ថ្ងៃសៅរ៍ខ្ញុំត្រឡប់មកបន្ទាយមានជ័យវិញ ដើម្បីចែកប៉ុន្មានកន្លែងទៀត … យើងទៅអូជ្រៅនិងទៅមេឡៃ។ តំបន់មេឡៃ ពីដើម សុខ ភាព គ្រប់គ្រងរហូត មកដល់ផ្ដាច់ខ្លួនតែម្ដង ហើយឧស្សាហ៍បាញ់មកតំបន់របស់យើង។ ប៉ុន្តែនយោបាយឈ្នះឈ្នះចេញអស់ពីព្រៃ។ អញ្ចឹងបានធ្វើឱ្យដីធ្លីឡើងថ្លៃ។ ថ្ងៃនេះ មានគ្រួសារលង់ទឹកមិនទាន់បានផ្ដល់ថវិកា សុំឱ្យក្រុមគ្រួសារមកជួបខ្ញុំបន្តិច​។ នេះហើយជា(គ្រួសារដែល)បាត់បង់កូនស្រី ដែលបានស្លាប់ក្នុងពេលដែលធ្វើដំណើរ … ហើយបើគ្មានអន្តរាគមន៍មកទាន់ទេ មនុស្សអាចស្លាប់លើសនេះ។ សប្បុរសជននានាក៏បានទទួលមគ្គផលពីអ្វីដែលយើងផ្ដល់ទៅនេះ។ ជូនគាត់ ១៣ លានរៀល ព្រោះកូនៗ ម្នាក់ ១ លានរៀល។ ប៉ុន្តែជាទូទៅយើងផ្ដល់ ១០ លានរៀល ហើយខាងមូលដ្ឋានគេជួយថែមទៀត។ ចុងបញ្ចប់ខ្ញុំសូមអរគុណចំពោះការចូលរួមហើយសុំអធ្យាស្រ័យចំពោះការនិយាយប៉ប៉ាច់ប៉ប៉ោចរបស់ខ្ញុំផ្នែកចុងក្រោយ​​អម្បាញ់មិញ។ វាអសុរសប៉ុន្តែពួកនេះបើមិននិយាយអញ្ចឹងមិនបានទេ ព្រោះវាអត់ចេះស្ដាប់ ហើយក៏សូមជូនពរចំពោះបងប្អូនទាំងអស់ ដំបូងគឺសុំឱ្យព្រះអាឡោះ ជួយទៅដល់បងប្អូនសាសនិកឥស្លាម ដែលមកទីនេះ ហើយក៏សូមជូនពរទាំងអស់គ្នា អ្នកដែលកាន់សាសនាគ្រីស្ត ក៏ទទួលបានពរជ័យពីព្រះយេស៊ូហើយអ្នកដែលកាន់ព្រះពុទ្ធសាសនា សូមឱ្យជួបប្រទះតែពុទ្ធពរ និងពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

==================
Selected Comments Samdech Techo Hun Sen,​​  Visit to Poipet (Location-2), Banteay Meanjei, to Meet Flash Flood Victims [Unofficial Translation]

CNV: 22/10/2020

The Whole Country Shares Hardships with Banteay Meanjei

I am bringing to you messages of HM the King and the Queen Mother, who always have their compassions and concerns on people’s sufferings. I am taking this time to share our people’s suffering and hardships caused by flooding. It happened frequently in Banteay Maeanjei […] but this time it is a big one requiring interventions from national levels. As head of an executive power, I personally join in the efforts to help resolve difficulties of people in Banteay Meanjei province, the hardest-hit by flood. According to the report of the provincial governor, affected households have now reached 36,000 […]

As we are sharing this hardship with our people in Banteay Meanjei, I wanted you to know that we treated this hardship as a common one for the whole country not for a family/household, village/commune, district, and province. This has really compounded hardships that we have been fighting from Covid-19 pandemic threat. In 2000 and 2001, flash flood also attacked Beanteay Meanjei but in a more manageable scales. This time around, the scale of disaster is enormous compared to the ones before. It has called for urgent intervention to move our people to safe grounds […]

Households to Restore Livelihood; RGC to Rehabilitate Infrastructure

Our effort, as one can see, has been to liberate our people from death under the Pol Pot’s leadership. We later tried our best to extinguish the flame of war to prevent casualties. We have ended the war with win-win policy to keep our people life safe. The flood disaster and/or traffic accident, however, has taken or people’s life […] we have suffered damages and losses. What remains with us now is life. When the flash flood threat is over, restoration of life for each family/household begins. What we have brought for you today is for a short-term relief of your hardships. As we move forwards, every family/household must make their own efforts […]

From its part, the Royal Government also have responsibility to take in rehabilitating damaged infrastructures such as roads, canals, schools, hospitals, etc. […] we have done a great job so far to rescue our people everywhere that flood hit and move them to safe ground. We have been taking simultaneous and prompt actions in this phase and I hope we continue to do good in the coming phase of post-flood restoration and rehabilitation […]. On another front, Covid-19 has neutralized customs left by thousands of years of our ancestor. We can no longer sit closer to one another […] people could not even do their businesses at Rong Kloeu market on the Thai side for preventive measures against Covid-19 […]. With these difficulties caused by Covid-19, flash flood, unprecedented in 70 years, has added to the weight […]

Contributions for the Sake of Helping People

I thank generous people for their contributions to assist people in time of hardships either through their own actions or through authorities and/or national institutions. I received an online message showing a man saying in his Facebook profile that “(the Cambodian People’s Party is) a Party that always raise money” for flood, for building collapses, etc. Let me return a message to them that if you make yourselves enemy to money, you may do so. We accept contributions from generous people, no matter how much or how less, for the sake of helping people in hardships […]

No matter how much their contributions would be, I accept them because it is their wish to help others […] they trust the Royal Government, they love people and they wanted to do good thing for them. Some come out and offer helps by themselves. Some do it through institutions and the Royal Government and myself. I thank them all. Having said this, the person even insulted their majesties because they also make their shares (to help people with) […] I do not wish to respond but I have the need to explain it to our people […]./.

សម្រង់​ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱកាសអញ្ជើញចុះសួរ​សុខ​ទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំណុចទី១ ផ្សារហង្សស៊ីផា ភូមិផ្សារថ្មី ឃុំគំរូស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

សម្រង់​ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឱកាសអញ្ជើញចុះសួរ​សុខ​ទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំណុចទី១ ផ្សារហង្សស៊ីផា ភូមិផ្សារថ្មី ឃុំគំរូស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០

CNV: 22 ខែ​តុលា, 2020

ផ្ដល់អាទិភាពខ្ពស់លើការសង្គ្រោះអាយុជីវិត

​សូមគោរពបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់។ ថ្ងៃនេះ យើងជួបជុំគ្នា បន្ទាប់ពីប៉ុន្មានឆ្នាំមុននោះ នៅទីនេះដែរ សម្ពោធផ្លូវលេខ ៥៦ ហើយក៏មានពេលមកកាលពីខែកុម្ភៈកន្លងទៅនេះ សម្ពោធផ្លូវលេខ ៥៨។ អញ្ចឹងទេ ទៅមកៗជាមួយអ្នកបន្ទាយមានជ័យនេះ ដូចជាមិនសូវខានទេ។ ២០១៩ ដូចជាមកភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ។ ប៉ុន្តែ ថ្ងៃនេះ យើងមកក្នុងស្ថានភាពមួយដែលយើងបានដឹង​ទាំងអស់គ្នាហើយ ពិសេសបងប្អូនប្រជាពលរដ្ឋរបស់យើង​ខ្លួនឯងដែលជាអ្នករងគ្រោះផ្ទាល់។ ខ្ញុំសូមយកឱកាសនេះ សូមនាំមកនូវរាជបណ្ដាំសាកសួរសុខទុក្ខ ចំពោះប្រជាពលរដ្ឋទាំងអស់ ពីសំណាក់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទី​សក្ការៈ និងសម្ដេចម៉ែ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជារាស្រ្ត។

ថ្ងៃនេះ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលបានអមដំណើរខ្ញុំមកទីនេះ គឺដើម្បីចូលរួមជាមួយនឹងការលំបាករបស់ប្រជាពលរដ្ឋរបស់យើង ហើយនៅក្នុងទីតាំងស្រុកថ្មពួកនេះ គឺយើងដឹងថា ផ្នែកខាងថ្មពួកនេះមានជនរងគ្រោះ(ដល់អាយុជីវិត ដែល) អនុញ្ញាតឱ្យខ្ញុំបានចូលរួមនូវមរណទុក្ខ ការសោកស្ដាយជាមួយគ្រួសារសព។ ខេត្តបន្ទាយមានជ័យមានរហូតទៅដល់ ១៨ នាក់ ថែម ១ យប់មិញ​ទៀត ឡើង ១៩ នាក់ហើយ ដែលបានរងគ្រោះ។ អញ្ចឹង ខេត្តបន្ទាយមានជ័យ គឺជាខេត្តដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។ ដូច្នេះហើយបានជាយើងផ្ដល់អាទិភាពដល់ការស្រោចស្រង់អាយុជីវិត ដោះស្រាយបញ្ហាលំបាកផ្សេងៗ នៅក្នុងខេត្តបន្ទាយមានជ័យនេះជាងគេ។ សង្ឃឹមថា ប្រជាជនដែលនៅតាមបណ្ដាខេត្តដែលជួបការលិចលង់ដែរនោះ នឹងមិនច្រណែនជាមួយនឹងអ្នកបន្ទាយមានជ័យនោះទេ។

ជំនន់ទឹកភ្លៀងបន្ថែមការលំបាក ស្របពេលកំពុងប្រយុទ្ធនឹង Covid-19

ខ្ញុំពិតជាមានការសោកស្ដាយ ដែលរឿងរ៉ាវកើតឡើងរបៀបនេះ ក៏ប៉ុន្តែ រឿងរ៉ាវនេះ ពួកយើងមិនបានបង្កើតឡើងទេ។ ធម្មជាតិធ្វើបាបយើង ក្នុងពេលដែលយើងកំពុងលំបាកស្រាប់ ដោយសារការញាំញីនៃជំងឺ Covid-19។ ជំងឺ Covid-19 នេះបានបំផ្លាញយើងអស់រយៈពេល ១០ ខែរួចមកហើយ។ ប៉ុន្តែ ទោះបីជំងឺ Covid-19 បំផ្លាញ តែវាមិនប៉ះពាល់ធ្ងន់ធ្ងរពេក ដោយសារវាមិនបានឆ្លងនៅក្នុងសហគមន៍នោះទេ ព្រោះប្រជាពលរដ្ឋរបស់យើង បានទទួលអនុវត្តវិធានការការពារខ្លួន ហើយស្ដាប់ទៅដល់ការណែនាំរបស់ផ្នែកសុខាភិបាល។ ទន្ទឹមនឹងការលំបាកនោះ ទឹកជំនន់បានវាយលុកមកខេត្តបន្ទាយមានជ័យចំនួន ២ ដង តែលើកទី ១ ស្រាលទេ ឯលើកទី ២ នេះ គឺធ្ងន់ធ្ងរហួសកម្រិត។ ពេលមុនមកដល់នេះ ខ្ញុំបានមើលការផ្សាយតាមទូរទស្សន៍ជាតិ ផ្សាយផ្ទាល់ចេញពីទីនេះ ដោយទូរ​ទស្សន៍ជាតិបានធ្វើសម្ភាសន៍ជាមួយនឹងបងឬប្អូនប្រុសម្នាក់ អំពីការឃើញទឹកដោយមានការភ័យខ្លាច ការខូចស្រូវ។ ស្រូវគាត់ថាឃើញចុងវិញហើយ ប៉ុន្តែរឿងដំឡូងគឺខូចប្រមាណ ៤០ រ៉ៃ​ … ព្រោះសម័យឥឡូវហ្នឹងទោះបីទៅដល់ឯណា ឱ្យតែមាន internet បើកទូរស័ព្ទគឺមើលការផ្សាយផ្ទាល់បានហើយ។

គ្រួសារដែលមានសមាជិកស្លាប់ដោយលង់ទឹក ឧបត្ថម្ភ ១០ លានរៀល​ សម្រាប់ធ្វើបុណ្យ

ពេលដែលយើងមានការលំបាក កម្លាំងប្រដាប់អាវុធ រដ្ឋបាលគ្រប់ជាន់ថ្នាក់ បានធ្វើសកម្មភាពព្រមៗគ្នា ជាមួយនឹងប្រជាពលរដ្ឋ។ អាទិភាពធំបំផុតរបស់យើង គឺជម្លៀសធ្វើម៉េចសង្រ្គោះជីវិតប្រជាជន។ ខេត្តបន្ទាយមានជ័យមានការបាត់បង់ជីវិតដល់ទៅ ១៩ នាក់ គឺច្រើនជាងគេនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរហូតមកដល់ពេលនេះ គឺ ៣៦ នាក់ … ដូចខ្ញុំបានបញ្ជាក់ជម្រាបផ្សាយតាំងពីប៉ុន្មានថ្ងៃមុននោះ ក្នុងសពមួយ យើងផ្ដល់ថវិកាសម្រាប់ធ្វើបុណ្យចំនួន ១០ លានរៀល។ ខ្ញុំមិនដឹងថា នៅក្នុងចំណោមអ្នកដែលមកទទួលជំនួយថ្ងៃនេះ តើមានក្រុមគ្រួសារដែលមានសាច់ញាតិស្លាប់(ដោយលង់ទឹក) ជាពិសេស នៅក្នុងស្រុកថ្មពួកនេះ គឺមានករណីដែលឪពុកលោតទៅសង្រ្គោះកូន ហើយ(បែរជាលង់ទឹក)ស្លាប់ខ្លួនឯងនោះ តើក្រុមគ្រួសារនោះមកឬអត់? បើសិនជាមានក្រុមគ្រួសារដែលមានអ្នកស្លាប់ គឺអាចប្រមូលគ្នានៅកន្លែងមួយ ដើម្បីខ្ញុំអាចជួបជុំបន្ថែមនូវជំនួយឧបត្ថម្ភសម្រាប់គ្រួសារទាំងនោះ។

ជាសំណាង កម្ពុជាទទួលរងតែសម្ពាធព្យុះប៉ុណ្ណោះ

ខ្ញុំសូមចូលរួមសាជាថ្មីម្ដងទៀតនូវការរំលែកទុក្ខ និងការរំលែកនូវការលំបាកជាមួយនឹងបងប្អូនប្រជាពលរដ្ឋរបស់យើងដែលរងនូវផលប៉ះពាល់នេះ។ យើងមិនអាចទៅបញ្ជាមេឃ ទៅបញ្ជាទឹកភ្លៀង ឬបញ្ជាធម្មជាតិបានទេ។ មិនទាន់មានប្រទេសណាមួយហាមឃាត់ថា កុំឱ្យទឹកភ្លៀងធ្លាក់លើប្រទេសរបស់ខ្លួន មិនមានប្រទេសណាមួយ ដែលទៅហាមឃាត់ថា ព្យុះបក់មកលើ(ប្រទេស)ខ្លួននោះបានទេ។ សម្រាប់កម្ពុជា ចាត់ទុកថាសំណាងហើយ បើប្រៀបធៀបជាមួយប្រទេសជិតខាងយើង ដែលរងផលប៉ះពាល់ ខាងថៃក៏ធ្ងន់ធ្ងរ ខាងវៀតណាមកាន់តែធ្ងន់ធ្ងរទៅទៀត។ ឥឡូវ ព្យុះវាយលុកបន្ថែមទៀត ហើយព្យុះទី ១៧ ឆៀងទៅខាងលើមិនប៉ះយើងនោះទេ។ ប៉ុន្តែ ចាត់ទុកថា យើងមានភ័ព្វសំណាងមួយ ដោយសារតែជាតំបន់ដែលខ្យល់ព្យុះមិនវាយលុក គ្រាន់តែទទួលរងសម្ពាធ ហើយបង្កើតនូវជំនន់ទឹកភ្លៀងនៅច្រើនទីកន្លែង។ ជាមួយនឹងទឹកស្រកនៅកន្លែងនេះ និងនៅកន្លែងមួយចំនួនទៀត យើងទទួលព័ត៌មានថា នៅកំពង់ធំ និងព្រះវិហារ ទឹកមានការជន់ឡើងមួយចំនួន។ ប៉ុន្តែ យើងមានវិធីដោះស្រាយរបស់យើង។ ក្នុងយុទ្ធនាការនេះ យើងប្រើប្រាស់កម្លាំងធំនៅក្នុងខេត្តបន្ទាយមានជ័យ ព្រោះនៅឯខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន កំពង់ស្ពឺ កណ្ដាល ភ្នំពេញ និងនៅកន្លែងមួយចំនួនទៀត មានការធូរស្រាល ប៉ុន្តែមកតឹងតែងនៅខេត្តបន្ទាយមានជ័យរបស់យើងនេះ។

កញ្ចប់បាយ បង្ហាញសាមគ្គីរវាងកម្លាំងជួយសង្គ្រោះ និងអ្នកត្រូវទទួលការសង្គ្រោះ

ដូចដែលបានឃើញថា ការចូលរួមធ្វើដំណើរជាមួយខ្ញុំនេះមាន ឧបនាយករដ្ឋមន្ត្រី មានទេសរដ្ឋមន្ត្រី មាន រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគ្រប់ផ្នែកច្រើនស្ថាប័ន ក្នុងនោះមានកងម្លាំងប្រដាប់អាវុធដែលជាអ្នកធ្វើអន្តរាគមន៍ផ្ទាល់ សម្រាប់ការដោះស្រាយជាមួយនឹងការជម្លៀសប្រជាជន។ ខ្ញុំក៏សូមយកឱកាសនេះអរគុណជាមួយអ្នកគោកកឋិន ដែលនៅទីនេះ ដែលបានបង្ហាញនូវមនោសញ្ចេតនា វេចខ្ចប់បាយជូនកងទ័ព។ ការពិតកងទ័ពគេមានបាយរបស់គេ ប៉ុន្តែភាពអនុគ្រោះ សណ្តានចិត្តនោះ បង្ហាញពីការយកចិត្តទុកដាក់ ដែលឃើញថា កងទ័ពមានការហត់នឿយក៏បានវេចខ្ចប់បាយ។ នេះជាការបង្ហាញនូវសណ្តានចិត្ត ដែលជាការលើកទឹកចិត្តដ៏ធំ ហើយក៏បង្ហាញពីការសាមគ្គីរវាងកម្លាំងជួយសង្គ្រោះជាមួយនឹងអ្នកត្រូវទទួលការសង្រ្គោះ​។ ថ្ងៃនេះបាន លោកជំទាវ កែ គឹមយ៉ាន អញ្ជើញមកដែរ។ បាត់មុខ ឯកឧត្តម កែ គឹមយ៉ាន ដោយសារគាត់ជាប់ទៅព្យាបាលជំងឺ។ គាត់ទទួលខុសត្រូវនៅក្នុងខេត្តបន្ទាយមានជ័យនេះ ប៉ុន្តែដោយសារជំងឺគាត់អវត្តមាន។ យ៉ាងណាក៏ដោយ យើងមានមន្ត្រីរបស់យើងគ្រប់ជាន់ថ្នាក់ចូលរួមចំណែកដោះស្រាយ។

គណបក្សប្រជាជន រួមទាំងសុខ រួមទាំងទុក្ខ

នេះហើយដែលហៅថា រួមសុខ រួមទុក្ខ។ និយាយតាមមួយបែបគណបក្សប្រជាជន គឺជាគណបក្សដែលរួមទាំងសុខ រួមទាំងទុក្ខ។ ពាក្យខ្មែរគេបានភ្ជាប់គ្នាថា រួមសុខ រួមទុក្ខ ក៏ប៉ុន្តែអ្នកខ្លះ រួមតែជាមួយពេលមានសុខទេ ទុក្ខរត់បាត់ចោលយើងអស់។ សូម្បីតែពាក្យមួយម៉ាត់សម្តែងនូវមរណទុក្ខ សម្តែងនូវការសោកស្ដាយចំពោះការលិចលង់ក៏គេមិនបាននិយាយផង។ គណបក្សប្រជាជន ដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋរបស់យើងក្រោយរបប ប៉ុល ពត ជាង ៣១ ឆ្នាំ នៅតែបន្តប្រពៃណីនេះទៀត ហើយនេះបង្ហាញឱ្យឃើញកាន់តែច្បាស់នៅពេលណាដែលមានមហន្តរាយកើតឡើង។ ប្រជាជនមានការលំបាកតែងមានវត្តមានជានិច្ចនៃមន្ត្រីគណបក្សប្រជាជន។ ខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជន នៅពេលដែលប្រជាជនកំពុងជួបការលំបាកទេ។ ខ្ញុំនៅចាំបានថា នៅពេលទឹកជំនន់ឆ្នាំ ២០០០ ខ្ញុំប្រើពេល ៦៨ ថ្ងៃ ដោយគ្មានសម្រាកដើម្បីសង្គ្រោះប្រជាជននៅពេលនោះ ដែលមានទំហំដ៏ធំ(ដល់)រាប់លានគ្រួសារ។ ប៉ុន្តែ មកដល់ពេលនេះគឺយើងមានត្រឹមតែប៉ុន្មានសិបម៉ឺនគ្រួសារតែប៉ុណ្ណោះ ក្នុងនោះបន្ទាយមានជ័យចាប់ផ្តើមកើន អម្បាញ់មិញរបាយការណ៍ឡើងទៅដល់ជាង ៣ ម៉ឺន។

ថ្ងៃនេះខ្ញុំបញ្ជាក់បន្តិច បន្ទាប់ពីចេញពីនេះទៅ ខ្ញុំនឹងទៅខាងប៉ោយប៉ែត? បន្ទាប់ទៅខ្ញុំនឹងទៅទីក្រុងភ្នំពេញ ដើម្បីព្រឹកស្អែកប្រជុំគណៈរដ្ឋមន្ត្រី ឆ្លងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ ប្រជុំចប់នឹងធ្វើដំណើរត្រឡប់មកវិញដេកនៅត្រឹមសៀមរាប ព្រោះក្រែងលោធាតុអាកាសមិនអំណោយផលដល់ការហោះមកកាន់បន្ទាយមានជ័យវិញ។ នៅសល់ ២ កន្លែងទៀត។ ម្សិលមិញខ្ញុំឱ្យរៀបចំ ១ ម៉ឺនគ្រួសារបន្ថែម ប៉ុន្តែអម្បាញ់មិញដោយឃើញថា របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្ត គឺឡើងលើស ៣ ម៉ឺនគ្រួសារទៅហើយ អញ្ចឹងខ្ញុំឱ្យរៀបចំ ១ ម៉ឺន ៥ ពាន់សម្រាប់មកទៀត។ ម្សិលមិញ ១ ម៉ឺន ៥ ពាន់ ឥឡូវឡើង ៥ ពាន់ទៀត។ ឥឡូវនៅតែមិនទាន់គ្រប់។ ប៉ុន្តែកុំភ្លេច ម្សិលមិញនៅកន្លែងចែកជំនួយ មានកន្លែងមួយនោះគឺអត់បានទេ ដោយសារគាត់ថា គាត់មកស្តាប់ … ប៉ុន្តែ អ្នកដែលមកចូលរួមនោះត្រូវតែបានជំនួយដែរ។ យកជំនួយទៅ។ ខ្ញុំអាចឆ្លៀតចូលចែកឱ្យគាត់បន្តិចបានតើ បើទោះបីជាគ្មានឈ្មោះជាអ្នកលិចលង់នឹងគេ ប៉ុន្តែគាត់ចូលមកស្តាប់នឹងគេដែរ រួចហើយត្រឡប់ទៅវិញបាតដៃទទេ។

ខ្ញុំបកមកនិយាយអំពីការរួមសុខ រួមទុក្ខ នៅពេលដែលពាក្យ រួមសុខ រួមទុក្ខ នេះវាភ្ជាប់ទៅជាមួយនឹងពាក្យខ្មែរយើងតែងនិយាយថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក។ នេះជាភាសាខ្មែររបស់យើង។ រឿងនេះសង្កេតមើលឥរិយាបថនៃការទទួលខុសត្រូវទៀត។ ពាក្យខ្មែរយើងគេបានភ្ជាប់គ្នារវាងពាក្យទទួលខុស និងត្រូវ។ ខ្មែរយើងភ្ជាប់ពាក្យជានិច្ច។ រួមសុខរួមទុក្ខ។ អញ្ចឹងតម្រូវឱ្យអ្នក​ឯងកុំរួមតែពេលសុខ ត្រូវរួមពេលទុក្ខ។ នៅពេលដែលប្រជាជនបានសុខសប្បាយមិនសូវឃើញមុខខ្ញុំទេ ប៉ុន្តែនៅពេលដែលប្រជាជនមានទុក្ខហ្នឹង មានមុខ ហ៊ុន សែន ហើយ។ ហ្នឹងគឺជាទម្លាប់។​ វាមិនមែនរឿងថ្មីរបស់ ហ៊ុន សែន ទេ។ ជាឥរិយាបថ ជាទម្លាប់ ដែលខ្ញុំបានធ្វើសកម្មភាពនេះ។ បើប្រជាជនកំពុងតែលំបាកយើងត្រូវរួមទុក្ខជាមួយគាត់ ហើយយើងត្រូវមានការទទួលខុសត្រូវ។

ជំនួយមនុស្សធម៌សំរាលការលំបាក ក្នុងកាលៈទេសៈដែលធម្មជាតិធ្វើបាបយើង

ខ្ញុំពេញចិត្តជាមួយនឹងសកម្មភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំដោះស្រាយជួយបញ្ហាប្រជាពលរដ្ឋរបស់យើង នៅក្នុងដំណាក់កាលលិចលង់នេះ។ បងប្រុសដែលបានធ្វើសម្ភាសន៍ជាមួយទូរទស្សន៍ជាតិ ដែលខ្ញុំមើលតាមឡាន គាត់បាននិយាយថាគាត់ធ្លាប់ទទួលបានជំនួយខ្លះហើយមានមី មានត្រីខ មានស្អីខ្លះ។ ថ្ងៃនេះគាត់មកទទួលជំនួយ។ ខ្ញុំបានបញ្ជាក់ហើយថា ទោះអ្នកណាបានទទួលជំនួយប៉ុន្មានដងហើយក៏ដោយ តែខ្ញុំចុះមកបន្ទាយមានជ័យត្រូវមកទទួលជំនួយរបស់ខ្ញុំបន្ថែមទៀត។ នេះគ្រាន់តែជាការសម្រាលនូវការលំបាកនៅក្នុងកាលៈទេសៈ ដែលធម្មជាតិធ្វើបាបយើង។ ក្រុមគ្រួសារនីមួយៗ ត្រូវបន្តការខិតខំបន្ទាប់ពីទឹកសម្រកទៅនេះ យើងត្រូវពិនិត្យមើល។ ខ្ញុំបានប៉ាន់ស្មានទុកជាមុនហើយ ព្រោះនេះមិនមែនជារឿងថ្មីថ្មោងរបស់ខ្ញុំទេ។ ស្រូវដែលវាចេញហើយ ឬក៏វាផើម អាហ្នឹងច្បាស់ជាខូចហើយ។ ប៉ុន្តែស្រូវណាកំពុងតែបែកគុម្ព ទឹកស្រកទៅវិញ ល្អលើសដើម។ អញ្ចឹង​សម្រាប់ខាងផ្នែកស្រូវ ក៏ត្រូវមានផែនការផ្តល់ស្រូវពូជឡើងវិញ នៅទីកន្លែងដែលអាចធ្វើបាន។ សម្រាប់ផលដំ​ណាំដូចជាដំឡូងមី ហ្នឹងគឺថាចប់តែម្តង។ ដំឡូងមីឆ្នាំនេះ នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ទឹកដីខេត្តបាត់ដំបង ទឹកដីខេត្តប៉ៃលិន ទឹកដីខេត្តពោធិសាត់ អាចនិយាយបានថាខូចខាតច្រើន។ នេះជាង ១ ម៉ឺនហិកតាដែលលិចតែម្តង ហើយតែកាលណាលិចហើយគឺចប់តែម្តង។ កន្លងទៅបងប្អូនយើងបានជួយដកមួយចំនួន ប៉ុន្តែប៉ុន្មានផ្សេងទៀតវាទៅហើយ …។

ការទទួលខុសត្រូវពីលើដល់ក្រោម ធ្វើសកម្មភាពព្រមៗគ្នា ទប់ស្កាត់បាននូវមហន្តរាយ

ខ្ញុំអរគុណណាស់ជាមួយនឹងប្រជាពលរដ្ឋរបស់យើង ដែលបានរួមគ្នានៅតាមភូមិ សហការគ្នា ហើយចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាល និងកម្លាំងប្រដាប់អាវុធដែលចូលទៅជម្លៀស រាប់ទាំងបញ្ហាទាក់​ទិនជាមួយនឹង Covid-19។ ឆ្នាំនេះយើងបានសង្កេតឃើញការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋានខ្ពស់ណាស់ តាមរយៈនូវកិច្ចការដ៏ធំគឺ Covid-19 បើគ្មានការសហការចូលរួមពីប្រជាពលរដ្ឋ គ្មានការចូលរួមពីសំណាក់មេភូមិ មេឃុំ ស្រុក ខេត្ត ប្រហែលជា Covid-19 អាចឆ្លងក្នុងសហគមន៍បាត់ទៅហើយ ព្រោះនៅតំបន់ព្រំដែនរវាងយើង និងថៃ គឺនៅក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន បាត់ដំបង ពលករយើងមកពីប្រទេសថៃ​ប្រមាណជាង ១២ ម៉ឺននាក់។ ប៉ុន្តែ ត្រូវបានរាប់រក ពិនិត្យនៅតាមអាជ្ញាធរនៅតាម មូលដ្ឋាន នៅតាមបណ្តោយខ្សែព្រំដែនកម្ពុជាថៃនេះ កន្លែងខ្លះក៏ធ្វើការដោះស្រាយស្បៀង ស្នាក់នៅ ហើយ ធ្វើចត្តាឡីស័ក ដើម្បីចៀសវាងយកជំងឺចូលមក ដែលពេលនោះរាតត្បាតនៅទីក្រុងបាងកកតែម្តង។ ពេលនោះ យើងមានការបារម្ភ រហូតទៅដល់សុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ/ការិនី ផ្អាកការចូលឆ្នាំ ចូលឆ្នាំនៅតែចូល ក៏ប៉ុន្តែឈប់សម្រាកក្នុងពេល ចូលឆ្នាំផ្អាកសិន ហើយសងពេលក្រោយ សងបានសងរួចហើយ។

ចំណុចទាំងនេះបានលេចឡើងនូវការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋានរបស់យើង ដែលយើងត្រូវមើលឃើញ ហើយដែលខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគ្រប់ភូមិ គ្រប់ឃុំ គ្រប់ស្រុក​​ គ្រប់ខេត្ត ដែលយកការទទួលខុសត្រូវ ក្នុងរបាយការណ៍ប្រចាំថ្ងៃ ដែលវាយចូលក្នុង Group រវាងខ្ញុំជាមួយនឹងអភិបាលខេត្ត គឺតែងតែមានរបាយការណ៍ទាក់ទិនជាមួយការគ្រប់គ្រង Covid ដែលក្នុងហ្នឹងសូម្បីតែខេត្តស្ទឹងត្រែងអត់មានអីនឹងគេទេ អត់មានអ្នកចេញចូលទេ ប៉ុន្តែ អ្នកចូលឧបមាពីថៃ ចេញពីហ្នឹងទៅដល់ស្ទឹងត្រែង ស្ទឹងត្រែងគេគ្រប់គ្រងទៅ។ ចំណុចអស់ទាំងនេះ បង្ហាញឱ្យឃើញពីសមត្ថភាពនៃការទទួលខុសត្រូវ​​តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ពីខាងក្រោមធ្វើសកម្មភាពព្រមៗគ្នា ទប់ស្កាត់បាននូវមហន្តរាយនោះ។

Covid-19 មើលមិនឃើញ ទឹកជំនន់មើលឃើញ

មកដល់ពេលនេះ ថ្ងៃនេះគឺអត់មានអ្នកឆ្លងទេ អ្នកជាក៏អត់មានដែរ ប៉ុន្តែ ម្សិលមិញយើងមានឆ្លងម្នាក់គឺជនជាតិប៉ូឡូញ។ អញ្ចឹងធ្វើឱ្យចំនួនអ្នកឆ្លងក្នុងប្រទេសរបស់យើងមានទៅដល់ ២៨៦ នាក់ យើងមិនទាន់មានអ្នកស្លាប់ទេ ក៏ប៉ុន្តែខ្ញុំអំពាវនាវ បើទោះបីថាជំងឺនេះមិនទាន់មានអ្នកស្លាប់ ប៉ុន្តែជំងឺនេះវាកាចសាហាវណាស់ ហើយវាឆ្លងមើលមិនឃើញ។ ប្រៀបធៀបការប្រយុទ្ធយើងកំពុងប្រយុទ្ធជាមួយ Covid-19 និងការប្រយុទ្ធជាមួយទឹកជំនន់ខុសគ្នាដាច់។ ការប្រយុទ្ធជាមួយទឹកជំនន់ យើងមើលឃើញនឹងភ្នែក ភូមិណាលិច យើងត្រូវជម្លៀសមុន ទឹកឡើងដល់ណា ត្រូវជម្លៀសប្រជាជនយកទៅដាក់នៅកន្លែងណា។ យើងបានមើលឃើញ ដូច្នេះងាយស្រួលឱ្យយើងធ្វើសកម្មភាពណាស់។ ក៏ប៉ុន្តែ Covid-19 យើងមើលវាអត់ឃើញ មិនដឹងទៅវៃវានៅណា ប្រើកងទ័ពប៉ុន្មានក៏មើលវាមិនឃើញ មិនដឹងធ្វើម៉េច ចង់ប្រើទាំងមីស៊ីល ឬនុយក្លេអ៊ែរ ក៏មិនដឹងថាវាយវានៅត្រង់ណា។

អញ្ចឹងបានជាឥឡូវ ដែលខ្ញុំធ្លាប់និយាយថា Covid-19 បានបំផ្លាញទំនៀមទម្លាប់ដែលដូនតា យើងបានទុករាប់រយរាប់ពាន់ឆ្នាំហើយ បំផ្លាញចោល ដូចជាសូម្បីថ្ងៃនេះយើងត្រូវដាក់ឱ្យអង្គុយនៅឃ្លាតៗពីគ្នា ប៉ុន្តែកាលពីមុនយើងប្រជៀតគ្នា។ កាលពីមុននេះ ពេលដែលខ្ញុំមកជួបប្រជាពលរដ្ឋនាំគ្នាចាប់ដៃ ឥឡូវយើងអត់ហ៊ានចាប់ដៃគ្នាទេ។ កុំទុកចិត្តខ្ញុំពេក ក្រែងលោខ្ញុំ Covid-19។ មិនមែនខ្ញុំមិនទុកចិត្តប្រជាពលរដ្ឋទេ ក៏ប៉ុន្តែសុំប្រជាពលរដ្ឋកុំទុកចិត្តខ្ញុំពេក ក្រែងលោលោក ហ៊ុន សែន ដើរច្រើនអីចឹង គាត់ឆ្លង Covid-19 មកឆ្លងដល់គាត់វិញ។ នេះមិនមែនបានសេចក្តីថា យើងអត់ស្រឡាញ់គ្នា អត់រាប់រកគ្នាទេ ហើយខ្ញុំខ្ពើមប្រជាពលរដ្ឋមិនហ៊ានចាប់ដៃនោះទេ។ ទម្លាប់រ​បស់ខ្ញុំ គឺថាប្រជាជនអោបរឹត មើលរូបភាពចាស់។ ប៉ុន្តែឥឡូវនេះ សូម្បីតែអង្គុយក៏ពាក់ម៉ាស ហើយខ្ញុំក៏មានម៉ាសមកជាមួយដែរ ប៉ុន្តែយកម៉ាសមកនិយាយអត់ចេញបណ្តោយ ហើយម្យ៉ាងទៀត មនុស្សពាក់វែនតា ហើយដាក់ម៉ាសទៅ ងងឹតភ្នែកបណ្តោយ។

ប្រទេសជឿនលឿនក៏មិនអាចបញ្ជាធាតុអាកាសបាន

អញ្ចឹងខ្ញុំបកមកនិយាយពីការទទួលខុសត្រូវនេះ ក្នុងរយៈពេល ១០ ខែនេះ លេចឡើងនូវការទទួលខុសត្រូវរបស់មន្រ្តីគ្រប់ថ្នាក់ ក្រសួងសុខាភិបាលម្នាក់ឯង មន្ទីរសុខាភិបាលតាមខេត្ត និងតាមពេទ្យនានា ធ្វើកិច្ចការតែម្នាក់ឯងមិនគ្រប់ទេ ក៏ប៉ុន្តែដោយសារការចូលរួមរបស់ប្រជាពលរដ្ឋភ្ញាក់រលឹក ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។ មន្រ្តីគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តរាប់ទាំងធ្វើចត្តាឡីស័ក។ តាមមូលដ្ឋាន(មាន)រហូតដល់ប៉ុណ្ណេះដែលយើងបានឃើញ ក្រុមគ្រួសារខ្លះបានសរសេរនៅនឹងផ្ទះថាកូនរបស់ខ្ញុំទើបតែមកពីប្រទេសថៃ សូមអធ្យាស្រ័យគឺមិនអាចចូលលេងបាន។ អញ្ចឹងនេះ សុទ្ធតែជាការចូលរួម ដើម្បីបង្ការកុំឱ្យមាន Covid-19 ឆ្លងតាមសហគមន៍ តាមភូមិ កន្លែងខ្លះក៏រៀបចំនូវកន្លែងដាក់ដោយឡែកតាមសាលារៀន ដាក់គ្រែ ដាក់អីឱ្យនៅ ១៤ ថ្ងៃហើយបានឱ្យមកផ្ទះ។

ក្នុងករណីផ្ទះហ្នឹងវាតូច ដល់ពេលទឹកជំនន់ស្រុះគ្នាចេញធ្វើសកម្មភាព ប្រជាជនខ្លួនឯងក៏ប្រឹង ហើយឃើញតាមទឹកតាមអី … ធ្វើម៉េច(បាតុភូត)ហ្នឹងវាទៅបញ្ជាវាមិនកើត។ បញ្ជាវាមិនបាន។ មិនថាតែប្រទេសខ្មែរទេ ប្រទេសជឿនលឿនអត់បញ្ជាធាតុអាកាសបានទេ។ ឆ្នាំទៅប្រទេសជប៉ុន គ្រាន់តែជំនន់ទឹកភ្លៀង នៅ​ក្នុងទីក្រុងមួយស្លាប់អស់មនុស្សមិនតិចទេ ខូចខាតទ្រព្យសម្បត្តិ។ បណ្តារដ្ឋធានីនៅប្រទេសអឺរ៉ុបដែលជាប្រទេសជឿនលឿនមានលូរំដោះទឹកធំៗ ដូចជាក្រុងប៉ារីស របស់បារាំង ក្រុងរ៉ូមរបស់អ៊ីតាលី ក៏វានៅតែលិចលង់។ ហ្នឹងហើយដែលហៅគ្រោះធម្មជាតិនោះ។ ប៉ុន្តែ យើងសំណាង សំណាងនៅត្រង់ថាយើងអត់មានរញ្ជួយផែនដី បើមានអារញ្ជួយផែនដីមួយទៀត ផ្ទះស្រុកខ្មែរបាក់ខ្ទេច គ្រាន់តែខ្យល់កន្ត្រាក់សោះរលំផ្ទះមួយឆ្នាំៗ មិនចេះតិច។ ឯប្រទេសរបស់គេគឺរឿងមួយផ្សេង។ ប៉ុន្តែប្រទេសរបស់យើង បើសិនជាមានរញ្ជួយផែនដី ដូចនេប៉ាល់អញ្ចឹង …។

គ្រួសារនីមួយៗ ស្តារឡើងវិញនូវជីវភាព នូវអ្វីដែលបាត់បង់ រួមជាមួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល

ខ្ញុំសូមអរគុណ នឹងកោតសរសើរជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏ដូចជាថ្នាក់ស្រុក ថ្នាក់ឃុំ និងមន្រ្តីភូមិ ក៏ដូចជាប្រជាពលរដ្ឋដែលរួមគ្នាដោះស្រាយបញ្ហាដ៏លំបាកនេះ បន្ទាប់ពីការសង្រ្គោះបន្ទាន់នេះហើយ កិច្ចការរបស់យើងនៅមានច្រើនដែលត្រូវធ្វើ។ គ្រួសារនីមួយៗត្រូវគិតដោះស្រាយតាមគ្រួសារ តើត្រូវធ្វើអីទៀត? ដំឡូងវាខូចហើយត្រូវដាំដំឡូងវិញ ស្រូវដែលវាខូចហើយត្រូវត្រៀមធ្វើស្រូវវិញ បើមានទឹកធ្វើ ឬក៏អាចដាំដំណាំអីផ្សេងលើដីហ្នឹង។ រដ្ឋត្រូវគិតទៅដល់ការផ្តល់ស្រូវពូជ និងពូជដំណាំផ្សេងៗដើម្បីឱ្យប្រជាជនដាំដុះឡើងវិញ ត្រូវធ្វើការជួសជុលផ្លូវ ត្រូវធ្វើការជួសជុលទំនប់ទឹក ប្រឡាយទឹក ត្រូវពិនិត្យមើលសាលារៀន មន្ទីរពេទ្យដែលខូចខាត មន្ទីរពេទ្យថ្មពួកលិចបាត់(ស្រកវិញហើយ)។ អញ្ចឹងទេ ការដោះស្រាយថ្ងៃនេះចំនួនប៉ុណ្ណេះ គ្រាន់តែជាផ្នែកមួយនៃអន្តរាគមន៍ក្នុងគ្រាលំបាកតែប៉ុណ្ណោះ បន្ទាប់ពីនោះទៅត្រូវពឹងពាក់ទៅលើក្រុមគ្រួសារនីមួយៗ ដើម្បីស្តារឡើងវិញនូវជីវភាពនូវអ្វីដែលបាត់បង់ ហើយក៏មានជាមួយអន្តរាគមន៍ពីសំណាក់រាជរដ្ឋាភិបាល។

មីក្រូហិរញ្ញវត្ថុទទួលយកដោយពេញចិត្តផ្តល់អធ្យាស្រ័យដល់អ្នករងផលប៉ះពាល់ពីទឹកជំនន់

ម្សិលមិញនៅឯមង្គលបូរី ខ្ញុំបានអំពាវនាវឱ្យមីក្រូហិរញ្ញវត្ថុ អធ្យាស្រ័យ យោគយល់ចំពោះការលំបាក ចំពោះអ្នកដែលជំពាក់ប្រាក់។ ខ្ញុំបានស្តាប់នូវបទសម្ភាសន៍តាមឡានដោយវិទ្យុបាយ័ន ព្រោះវិទ្យុបាយ័នមានបន្តការផ្សាយពីភ្នំពេញមកសៀមរាប និងមាននៅបន្ទាយមានជ័យហ្នឹងដែរ។ អញ្ចឹង ខ្ញុំពិតជាមានការរីករាយដោយសារតែសមាគមមីក្រូហិរញ្ញវត្ថុបានទទួលយកដោយការពេញចិត្ត ដើម្បីធ្វើការអធ្យាស្រ័យជាមួយអ្នករងផលប៉ះពាល់ដោយសារជំនន់។ អញ្ចឹងបានសេចក្តីថា បន្ទាប់ពីការថ្លែងការណ៍របស់នាយករដ្ឋមន្រ្តីនៅឯខេត្តបន្ទាយមានជ័យ វិទ្យុបាយ័នគេបានធ្វើសម្ភាសន៍ជាមួយនឹងមីក្រូហិរញ្ញវត្ថុ គឺគេទទួលយក​។ នោះហើយជាកាយវិការនៃការទទួលខុសត្រូវ និងការចូលរួម។

បើនិយាយពីផ្នែក Covid-19 វិញ យើងបានរៀបចំឥណទានឡើងវិញចំនួន ២៦ ម៉ឺនគ្រួសារក្នុងទំហំទឹកប្រាក់ជិត ២ ពាន់លាន។ រៀបចំឥណទានឡើងវិញដើម្បីសម្រួល ហើយមកដល់ពេលនេះមិនទាន់មានការរឹបអូសណាមួយកើតឡើងចំពោះប្រជាពលរដ្ឋដែលបានបាត់បង់នៅក្នុងដំណាក់កាលដ៏លំបាកនៃ Covid-19។ ឥឡូវសម្រាប់អ្នកបន្ទាយមានជ័យមិនមែនតែរឿង Covid-19 ទេគឺលិចលង់។ អញ្ចឹង ទន្ទឹមនឹងការស្តាប់បាននូវការពេញចិត្តនេះ ខ្ញុំសុំឱ្យខាងអាជ្ញាធរមើលការខុសត្រូវទៅលើរឿងហ្នឹង ហើយសហការជាមួយមីក្រូហិរញ្ញវត្ថុ ព្រោះកុំចេះតែថាដល់ឮនាយករដ្ឋមន្រ្តីសរសេរអញ្ចឹង អញ្ចឹងអ្នកណាក៏លិចដែរ ដើម្បីចៀសកុំឱ្យ​សងលុយគេ។ អ្នកលិចពិតប្រាកដ ដែលមានការខូចខាតដែលត្រូវបានពន្យារពេល ឬត្រូវបានអនុគ្រោះដោយសារអត្រាការប្រាក់ ឬក៏ត្រូវឱ្យខ្ចីលុយបន្ថែមទៀត ដើម្បីយកមកស្តារ នោះហើយជាកិច្ចការដែលយើងត្រូវធ្វើ។

ទន្ទឹមនឹងបម្រើវិស័យការពារជាតិ រថយន្តទ័ពមធ្យោបាយដ៏ស័ក្ដិសិទ្ធិ និងមានប្រសិទ្ធភាពជួយប្រជាពលរដ្ឋ

សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋរបស់យើង ថែទាំខ្លួនឱ្យបានល្អកុំឱ្យមានជំងឺថ្កាត់ ងាយកើតរោគរាតត្បាត ក្រោយពីស្ថានភាពទឹកជំនន់ ប្រសិនបើយើងខ្វះអនាម័យ។ អញ្ចឹងបានជា​បទបញ្ជារបស់ខ្ញុំត្រូវតែបញ្ចេញទឹក ដែលរាជរដ្ឋាភិបាលបានស្ដុក មកឱ្យប្រជាពលរដ្ឋ​ទទួលទានតាមក្រុមគ្រួសារ​។ នៅមានម៉ាស៊ីនផលិតទឹកស្អាតដាក់នៅតាមទីទួលសុវត្ថិភាពថែម​ទៀត ហើយប្រសិនបើផឹកអស់ហើយខ្វះទៀត យើងទិញទឹកនៅហ្នឹងទៅផ្គត់ផ្គង់ជូន​ប្រជាពលរដ្ឋ។ រួចផុតពីការបាត់បង់ជីវិតពីទឹកជំនន់ហើយ ធ្វើម៉េចកុំឱ្យបាត់បង់ជីវិតដោយសារជំងឺ​ខ្វះអនាម័យ។ ប៉ុន្ដែ (អ្នក)ជំងឺដែលដល់អាយុ ៩០ រួចហើយថាគាត់ស្លាប់ដោយគ្រោះទឹកជំនន់ដែរ ហ្នឹង​អត់ត្រូវទេ​ ៨០ ឆ្នាំ ៩០ ឆ្នាំ ១០០ ឆ្នាំ ហើយដល់ម៉ោងដែលលាចាកលោកហើយ។ ថ្ងៃនេះការជួបជុំគ្នាត្រៀមតង់នេះក្រែងវាភ្លៀង តែវាអត់ភ្លៀង។ អញ្ចឹងយើងក៏បានបាំងថ្ងៃដែរ​។ មកកន្លែងនេះ(ពលរដ្ឋ)សុទ្ធតែមកពីចំងាយ។ យើងដឹកគាត់មក ហើយដឹកត្រឡប់ទៅវិញដោយ​ឡានកងទ័ព។ អញ្ចឹង​បានថាឡានកងទ័ពនេះ ឱ្យច្បាស់ ខ្ញុំបានចលនាសប្បុរសជនដើម្បី​ទិញឡានឱ្យកងទ័ព នគរបាល និងអាវុធហត្ថ ចំនួន ២៩០ គ្រឿង។ គេយកអាហ្នឹងវាយ(ប្រហារ)រដ្ឋាភិបាល​ … ប៉ុន្ដែឡាននេះបានបង្ហាញឱ្យប្រជាជនឃើញថាទន្ទឹមនឹងបម្រើវិស័យការពារជាតិ​ វាជាមធ្យោបាយដ៏ស័ក្ដិសិទ្ធិ និងមានប្រសិទ្ធភាពបំផុត របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយ​បញ្ហា​​ជូនប្រជាពលរដ្ឋ។ យើងជិះឡានមកមិញឃើញប៉ុន្មានគ្រឿងបើក ឡូយដែរព្រោះវាធំៗ។

ប្រជុំគណៈរដ្ឋមន្ដ្រីចប់ មកសៀមរាប ដើម្បីធ្វើការចែកជំនួយថ្ងៃសៅរ៍ពីរកន្លែងផ្សេងទៀត

ខ្ញុំសម្រាក​នៅសៀមរាបឯណោះទេ។ ចង់សម្រាកនៅបន្ទាយមានជ័យដែរ តែអ្នកបន្ទាយមានជ័យ​ថា អត់​ស​ណ្ឋា​គារឱ្យយដេក។ អញ្ចឹង ៣ យប់ហើយ​។ ម៉ោង៣ ភ្ញាក់ៗ ឱ្យតែទៅណាដឹងតែភ្ញាក់ម៉ោង ៣ តែម្ដង។ មុនចេញពីភ្នំពេញភ្ញាក់ម៉ោង ៣។ ម្សិលមិញភ្ញាក់ម៉ោង ៣ ព្រឹកមិញភ្ញាក់ម៉ោង ៣ ព្រឹកម្សិលមិញចេញ​ម៉ោង ៦ ព្រឹកនេះដើម្បីមកនេះរហ័សចេញមុនម៉ោង ៥ កន្លះ។ អញ្ចឹងបានជាស្អែកនេះ(ហោះ​មក​វិញ)​ មិនរង់ចាំដល់ខានស្អែកទេ បើរង់ចាំដល់ខានស្អែកបានឡើងឧទ្ធម្ភាគចក្រពីភ្នំពេញមក​បន្ទាយមានជ័យគឺត្រូវប្រើពេល ១ ម៉ោង ៤៥ នាទី។ គ្រាន់តែពេលហោះ ចុះនៅពេលដែលវាបញ្ឆេះ ពេលដែលវា​ចុះ​ អញ្ចឹង វាចូល២ ម៉ោង។ ប្រជាជនត្រូវរង់ចាំយូរ ជួនកាលវាមិនទៀងទៀត ជួនកាលធាតុអាកាស​ថា​ហោះមិនបានទេ​ អាហ្នឹងចប់។ ប៉ុន្ដែហោះបាន។ ខ្ញុំសុខចិត្តស្អែកហោះមកនៅសៀមរាប។ ប្រជុំគណៈរដ្ឋមន្ដ្រីចប់ បាយហើយហោះមកសៀមរាប ដើម្បីថ្ងៃសៅរ៍ខ្ញុំចែកជំនួយពីរកន្លែងផ្សេងទៀត ប្រ​សិនបើមានកន្លែង ខ្ញុំបានប្រាប់ហើយ ខ្ញុំអាច(បន្ដ)ថ្ងៃអាទិត្យ កុំឱ្យពិបាកដឹក ព្រោះក្រុមការងារ​តែខ្ញុំមកគាត់ត្រូវ​មក​តាម។ អញ្ចឹងអត់អីទេ សំខាន់ការដោះស្រាយជាមួយប្រជាពលរដ្ឋ។ ខ្លះគេថា​ខ្ញុំចាស់ហើយ ឈប់ទៅ។ ខ្ញុំផ្ដាំត្រឡប់ទៅវិញថា «ពួកឯង! ប្រយ័ត្នងាប់មុនអញ» ប៉ុណ្ណឹងមាន​អី​ទាន់ចាស់ គេថាខ្ញុំឥឡូវសង្ហាទៀតនោះ(សើច)។

អាវអនុស្សាវរីយ៍ទុកសម្រាប់ពាក់ជួបប្រជាកសិករតាមស្រែចំការ

ម្សិលមិញពាក់អាវខៀវ អាវមានមក ២៥ ឆ្នាំ ហើយអាវនេះ​ក៏ ២៥ ឆ្នាំដូចគ្នា។ ទិញពីញូវយ៉កមក នៅមានមួយទៀត ២៥ ឆ្នាំដូចគ្នា។ អញ្ចឹងអាវហ្នឹងពាក់ថ្ងៃ​សៅរ៍។ ​បងប្អូនខ្លះអត់មានពាក់អាវទុកបាន ២៥ ឆ្នាំ​ទេ ហើយខ្ញុំទុកអាវប៉ុន្មានដែលសម្រាប់ពាក់ជួបប្រជា​ពលរដ្ឋ ដែលមានក្នុងរូបភាពជាមួយឯកឧត្តម លឹម គាន​ហោ ព្រោះកាលណាតែស្លៀកពាក់អញ្ចឹង​ និង​អាវខៀវហ្នឹង ដឹងតែចុះជួបប្រជាកសិករហើយ។ ប៉ុន្ដែកាលកម្មវិធីសម្ពោធផ្លូវលេខ ៥៨ តាម​ដែលខ្ញុំចាំ ខ្ញុំពាក់អាវធំ ព្រោះទូតចិនពាក់អាវធំដែរ​។ រួចគេថាមួយប៉ុស្ដិ៍ហ្នឹងឡូយណាស់ ព្រោះអាវ​ធំហើយអត់ក្រវាត់កទេ​ … គ្រាន់តែនិ​យាយលេងជាមួយបង​ប្អូនកុំកើតទុក្ខពេក​។ ឥឡូវរឿងវាទៅជាអញ្ចឹងទៅហើយ មានតែការខិតខំទេ។ ដួលកន្លែងណា​ងើប​កន្លែងហ្នឹង។

ទីតាំងប្រវត្ដិសាស្ត្រនៃការវាយផងចរចាផង

ប៉ុន្ដែ អ្វីដែលខ្ញុំចង់បញ្ជាក់ តំបន់នេះជាតំបន់វាយគ្នា។ បន្ទាយកណ្ដោលនៅណា? គេវាយបែកមុនគេបន្ទាយកណ្ដោលហ្នឹង វាយបែកថ្ងៃភ្ជុំ។ អញ្ចឹងព័ទ្ធបន្ទាយកណ្ដោលហ្នឹង។ ហ្នឹងកងទ័ពកំពង់ចាម ហើយខ្ញុំនិយាយផ្ទាល់ជាមួយវិទ្យុទាក់ទងជាមួយនឹងកណ្ដោលហ្នឹង ហើយវាយគ្នារហូតឡើងទៅស្វាយចេក។ ខ្ញុំនិយាយត្រង់ហ្នឹងបន្ដិចចុះ។ ថ្ងៃចរចានៅបាងកករវាងខ្ញុំ និងព្រះករុណាបិតា ខ្ញុំយកវិទ្យុទាក់ទងទៅតម្លើងនៅសណ្ឋាគារសង់ត្រាលផ្លាហ្សា នៅបាងកក ហើយបញ្ជាមកឯកឧត្តម កែ គឹមយ៉ាន ដែលពេលនោះគាត់មកទីបញ្ជាការមុខ នៅលើភ្នំមួយជាប់ស៊ីសុផុន ខ្ញុំថាត្រូវវាយយកស្វាយចេកឱ្យបាននៅម៉ោង ២ ព្រោះម៉ោង ៣ ចរចាជាមួយព្រះករុណាបិតា។ ខ្ញុំដេកថ្ងៃ ដល់ពេលខ្ញុំភ្ញាក់ឡើងត្រៀមរៀបចំខ្លួន ដើម្បីទៅចរចាជាមួយព្រះករុណា របាយការណ៍ទៅពីនេះទៅថា ស្វាយចេកយកបានហើយ។ អញ្ចឹង ខ្ញុំក៏ទូលព្រះករុណាក្នុងពេលចរចាហ្នឹង លឺថាព្រះអង្គកំពុងចង់យាងចូលក្នុងប្រទេស ទៅភូមិរំចង់/រំចេក ភូមិសន្តិភាពឯណានោះ សូមព្រះអង្គកុំយាងចូល ទូលបង្គំអត់ទទួលខុសត្រូវបានទេ ព្រោះកងទ័ពទូលបង្គំកំពុងតែវាយឡើងមកថ្មពួកហើយ និយាយត្រង់ៗ។ នេះជាប្រវត្តិនៃការចរចា។

ពេលនោះ គេហៅថា វាយផង ចរចាផង។ កាលហ្នឹងគេវាយយកបានថ្មពួកហើយ គេវាយយកស្វាយចេក ទៀត និយាយបន្តិចទៅចុះ។ ប្រើយុទ្ធវិធីកម្ទេចកម្លាំងរស់តាមរយៈការទប់ទល់ ដកចេញពីតំបន់មួយចំនួន ឡើងលើចំណុចខ្ពស់ ចូលទៅត្រូវៗ រួចហើយចាប់ផ្តើមកម្លាំងខ្សោយហើយ វាយបកត្រឡប់មកវិញយក ស្វាយចេក (និង)ឡើងយកថ្មពួក។ ប៉ុន្តែ ការវាយគ្នានោះ ជាការបង្ខំចិត្ត។ វាជាដំណាក់កាលនៃសង្គ្រាម ហើយសង្គ្រាមនេះមិនមែនខ្ញុំអ្នកបង្កើតទេ ពេលដែលកើតសង្គ្រាមខ្ញុំទើប(មាន)អាយុ ១៨ (ឆ្នាំ)។ អញ្ចឹង បានជាត្រូវរកការចរចាៗ នោះវាក៏បានសម្រេចកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីសនៅថ្ងៃស្អែកនេះ ជាខួបលើកទី ២៩ នៃកិច្ចព្រមព្រៀង(ទីក្រុង)ប៉ារីស។ យើងក៏អនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសបាន ប៉ុន្តែ អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺក្រោយពេលអ៊ុនតាក់ចាយលុយអស់ជាង ២ ពាន់លានដុល្លារ(អាមេរិក) ដកត្រឡប់ទៅវិញ ទុកឱ្យកម្ពុជានៅបន្តសង្គ្រាម។ ប្រទេសមួយ(មាន)តំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ត្រូវចាំអាកន្លែងហ្នឹង។ អ្នកខ្លះធ្វើមិនដឹងមិនលឺ ប៉ុន្តែ ប្រជាជនកម្ពុជាដឹងលឺនូវរឿងនេះ។

នយោបាយឈ្នះឈ្នះ ជាឱសថទិព្វ បញ្ចប់សង្គ្រាម ឯកភាពទឹកដី

មុនការបោះឆ្នោតឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាបួន។ ត្រួតត្រាដោយរដ្ឋាភិបាល ពេលនោះ ជាសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមកជារដ្ឋកម្ពុជា ដែលមានខ្ញុំជានាយករដ្ឋមន្ត្រីនៅពេលនោះដែរ រាប់ទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ជារដ្ឋមន្ត្រីការពារជាតិកាលពីនោះ។ តំបន់នេះគ្រប់គ្រងដោយ ហ្វ៊ុនស៊ិនប៉ិច តំបន់បឹងត្រកួនគ្រប់គ្រងដោយ សឺន សាន អាហ្នឹងខ្ញុំមកស្វាយចេក បាញ់ BM21 ទៅបឹងត្រកួន កាលហ្នឹងបាញ់សាកជាមួយ កែ គឹមយ៉ាន ឃើញរូបភាពនៅសល់ដល់រាល់ថ្ងៃហ្នឹង។ យើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស អនុញ្ញាតឱ្យភាគីបីចូលរួមគ្នាធ្វើរដ្ឋាភិបាល ប៉ុន្តែ អ៊ុនតាក់ចាយលុយ ២ ពាន់លានដុល្លារ អត់ធ្វើអីខ្មែរក្រហមបានទេ។ អញ្ចឹង នៅសល់តែនយោបាយឈ្នះឈ្នះប៉ុណ្ណឹង។ នយោ​បាយឈ្នះឈ្នះជាឱសថទិព្វ ដែលធ្វើឱ្យកម្ពុជាមានសង្គ្រាមមិនចេះចប់មិនចេះហើយរាប់រយឆ្នាំ បានបញ្ចប់នៅក្នុងឆ្នាំ ១៩៩៨។ ឥឡូវ យើង(កំណត់)យកថ្ងៃទី ២៩ ធ្នូ ជារៀងរាល់ឆ្នាំធ្វើជាពិធីរំលឹកនៃការបញ្ចប់សង្រ្គាម និងការឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា។

ប្រែក្លាយអតីតសមរភូមិទាំងអស់ឱ្យក្លាយទៅជាទីផ្សារ និងទៅជាតំបន់អភិវឌ្ឍន៍

តំបន់វាយគ្នានេះ ឥឡូវជាតំបន់អភិវឌ្ឍន៍។ គ្រោះទឹកជំនន់វាជារឿងមួយផ្សេង វាមកបំផ្លាញការអភិវឌ្ឍរបស់យើង វាមិនមែនគ្រាន់តែមកបំផ្លាញយើងដែលជាប្រទេសក្រីក្រទេ ទីក្រុងធំៗប្រទេសមួយចំនួនត្រូវទឹកជំនន់វាយលុកខូចខាតដែរ។ ខ្ញុំដាក់ចេញគោលដៅធំពីរ ដែលទី (១) ប្រែក្លាយអតីតសមរភូមិទាំងអស់ឱ្យក្លាយទៅជាទីផ្សារ និងទៅជាតំបន់អភិវឌ្ឍន៍។ អញ្ចឹង តំបន់វាយគ្នាទាំងអស់ យើងកំពុងអភិវឌ្ឍន៍។ នៅសល់តិចតួចណាស់ ដែលយើងមិនទាន់បានអភិវឌ្ឍ ដោយសារកន្លែងនោះវានៅសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ ឥឡូវ តំបន់ដែលធ្លាប់តែវាយគ្នា … អ្នកថ្មពួកក៏ធ្លាប់រត់លូន (ហើយ)អ្នកថ្មពួកក៏ធ្លាប់គ្រប់​គ្រងដោយរដ្ឋកម្ពុជា បន្ទាប់មកក៏ធ្លាប់គ្រប់គ្រងដោយ ហ្វ៊ុនស៊ិនប៉ិច ដល់យើងដេញ ហ្វ៊ុនស៊ិនប៉ិច ចេញទៅ ក៏យើងគ្រប់គ្រងឡើងវិញ តែទីចុងបំផុត ខ្មែរនិងខ្មែរវាយគ្នាឯង។ អញ្ចឹង តាមរយៈនយោបាយឈ្នះឈ្នះនេះ យើងប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យទៅជាតំបន់អភិវឌ្ឍន៍។

ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនមិត្តភាព/សហប្រតិបត្តិការ និងការអភិវឌ្ឍ

ឯទិសដៅទី (២) ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនមិត្តភាព/សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដូច្នេះ បានជាយើងជាមួយប្រទេសថៃ/វៀតណាម/ឡាវ រកស៊ីជាមួយគ្នា។ ទំហំពាណិជ្ជកម្ម រវាងយើងជាមួយនឹងថៃ ប្រមាណជា ៧ ពាន់លានដុល្លារ(អាមេរិក)។ ទំហំពាណិជ្ជកម្ម រវាងយើងជាមួយនឹងវៀតណាម ប្រមាណជា ៥ ពាន់លានដុល្លារ(អាមេរិក)។ បើទោះបីមាន Covid-19 ក៏ដោយ ការឆ្លងកាត់ទៅមករកគ្នាជួបការលំបាក ក៏ប៉ុន្តែ ចរាចរណ៍ទំនិញនៅធម្មតា។ ពីដើមមកថ្មពួកនេះ មករញ៉េរញ៉ៃ គ្រាប់ផ្លោងចូលមកពិបាកក្រាប(ឥឡូវហ្នឹង)។ ខ្ញុំទៅត្រង់ណាគេធ្វើត្រង់សេឱ្យមុន ឥឡូវអត់ចាំបាច់មានត្រង់សេទេ។

បើចង់មានសន្តិភាពខាងផ្លូវចិត្ត កុំធ្វើអីឱ្យខុស

ពិតមែនតែយើងលំបាកដោយសារគ្រោះទឹកជំនន់ ដោយសារ Covid-19 ក៏ប៉ុន្តែ អ្វីដែលយើងប្រាកដ គឺអត់មានសង្គ្រាមសម្រាប់ការស្លាប់ដោយគ្រាប់កាំភ្លើង តម្រូវឱ្យជីកត្រង់សេគ្រប់តែផ្ទះនោះទេ អត់មានអាហ្នឹងទៀតទេ។ អ្នកខ្លះគេថា កម្ពុជាអត់ទាន់មានសន្តិភាពទេ ដោយសារតែគេមិនទាន់មានសន្តិភាពខាងផ្លូវចិត្ត។ គេថា សន្តិភាពទាល់តែមានទាំងអស់។ សន្តិភាពទាំងរូបី និងអរូបី គេចង់និយាយអញ្ចឹង គេថា មិនទាន់មានសន្តិភាពខាងផ្លូវចិត្តទេ។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែនិយាយត្រឡប់ទៅវិញប៉ុន្មានថ្ងៃមុនថា បើចង់មានសន្តិភាពខាងផ្លូវចិត្ត កុំធ្វើអីឱ្យខុស អាហ្នឹងវាសន្តិភាពហើយ។ បើខ្លួនឯងធ្វើខុសច្បាប់ ខ្លួនឯង នៅតែភ័យខ្លាចរហូត។ អញ្ចឹង វាអត់មានសន្តិភាពខាងផ្លូវចិត្តទេ។ បើចង់មានសន្តិភាពខាងផ្លូវចិត្ត ទាល់​តែអ្នកឯងគោរពច្បាប់ កុំធ្វើខុសច្បាប់ អាហ្នឹងសន្តិភាពផ្លូវចិត្តហើយ។ សន្តិភាពផ្លូវចិត្តមិនមែនរាប់តែប្រជាពលរដ្ឋដែលអនុវត្តខុសជាមួយច្បាប់របស់រដ្ឋទេ។ បុរសដែលក្បត់ប្រពន្ធក៏អត់មានសន្តិភាពខាងផ្លូវចិត្តដែរ ខ្លាចខាងប្រពន្ធដឹង។ ស្រ្តីដែលមានសហាយក៏អត់មានសន្តិភាពផ្លូវចិត្តដែរ ខ្លាចប្ដីដឹង។ អញ្ចឹងបើខាងណាធ្វើខុស គឺអត់មានសន្ដិភាពផ្លូវចិត្ត។ ខ្ញុំគ្រាន់តែផ្ដាំអញ្ចឹង បើចង់មានសន្តិភាពផ្លូវចិត្ត កុំធ្វើអីឱ្យខុស មិនថាជាកំហុសទៅលើផ្លូវ(ច្បាប់)រដ្ឋ បញ្ហាសាសនា ឬកំហុសនៅក្នុងក្រុមគ្រួសារ ប៉ុន្តែអ្វីដែលប្រាកដសន្តិភាពរូបី គ្មានការប្រយុទ្ធវាយគ្នាទេ ហើយយើងកំពុងតែដើរបំផ្លាញចោលគ្រាប់មីនគ្រាប់មិនទាន់ផ្ទុះ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋរបស់យើង។

សូមប្រជាពលរដ្ឋកុំបន្តចាញ់បោកមេខ្យល់នាំទៅធ្វើការក្រៅប្រទេស

ខ្ញុំហាក់ដូចជានិយាយច្រើន ក៏ប៉ុន្តែតំបន់នេះ ជាតំបន់ជោគជាំដោយមានការប្រយុទ្ធ ឥឡូវជាតំបន់ដែលមានអាគារខ្ពស់ មានវិទ្យាល័យ មន្ទីរពេទ្យ ផ្លូវក៏ស្អាត ហើយអ្នកបន្ទាយមានជ័យសំណាងជាងគេហើយ អានេះ(ផ្លូវ)៥៦ ហើយមួយខ្សែទៀត(ផ្លូវ)៥៨ ដល់ទៅខាងត្បូងផ្លូវ ៥៩ តភ្ជាប់ទៅបាត់ដំបង ទៅប៉ៃលិនហើយមានមួយខ្សែទៀតរត់កាត់(ផ្លូវ)៥៧B អញ្ចឹងទេយើងមានលទ្ធភាព។ ប៉ុន្តែ ក៏សូមសំណូមពរដែរ។ឃើញលោកតា ស៊ូច បានអំពាវមកប្រជាពលរដ្ឋខ្មែរយើង ដែលសព្វថ្ងៃនេះបន្តចាញ់បោកមេខ្យល់នាំចូលទៅធ្វើការក្នុងប្រទេសថៃ ដោយតា ស៊ូច ផ្ញើជាសារសម្លេងដែលលោកថតជាវីដេអូ ថាកុំឱ្យចាញ់បោកគេនាំធ្វើការនៅ(ថៃ)។ អញ្ចឹងទេ យើងខិតខំធ្វើការនៅប្រទេសរបស់យើងទៅ។ ទៅនោះ(ថៃ)ចាញ់បោកគេជួនកាលត្រូវគេចាប់ដាក់គុក ហើយគេចាប់បញ្ជូនត្រឡប់មកវិញ។ សម័យCovid-19 នេះទៀត ក្រែងលោទៅឆ្លងគេឆ្លងឯង ឬទៅនាំជំងឺពីគេចូលមកយើង។ យើងនឹងបន្តកិច្ចសហការជាមួយថៃ វៀតណាម ឡាវ ដើម្បីធ្វើម៉េចសម្រួលអ្នកជំងឺមានការចាំបាច់ យើងខិតខំធ្វើការសម្រួលថែមទៀត ក៏ប៉ុន្តែសុំកុំឱ្យមានការចាញ់បោកបន្ថែមទៀត។

ជំនួយសម្រាប់អ្នកចូលរួម

ថ្ងៃនេះ អ្វីដែលជាជំនួយសម្រាប់ចែកជូននៅទីនេះ ៥ពាន់គ្រួសារនេះបានទទួលរួចទៅហើយ ក្នុងនេះគឺមួយគ្រួសារមានអង្ករ ២៥ គីឡូក្រាម មីមួយកេសតូច ទឹកសុទ្ធមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ត្រីខមួយយួរ មុងមួយ ក្រមាមួយ ភួយមួយ សារុងមួយ កន្ទេលមួយ ហើយថវិកាប្រាំម៉ឺនរៀល ​សម្រាប់ចែកជូនគ្រប់ក្រុមគ្រួសារទាំងអស់។​ សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានចូលរួមក្នុងប្រតិបត្តិការនៅក្នុងខេត្តបន្ទាយមានជ័យនេះ មាន ៣៥០​ នាក់ក្នុងម្នាក់ៗ ទទួលបាន ១០ ម៉ឺនរៀល ដោយឡែកយុវជនស្រលាញ់សន្តិភាពដែលមកជួយមិនមែនប្រតិបត្តិការត្រឹមតែកន្លែងហ្នឹងទេ ឥឡូវនៅប៉ោយប៉ែត ប៉ុន្តែមុនមកដល់ប៉ោយប៉ែត ពួកគេធ្វើប្រតិបត្តិការតាំងពីនៅភ្នំពេញ ខ្ញុំឱ្យ ៥០ លានរៀលសម្រាប់យកទៅដោះស្រាយព្រោះគ្នាត្រូវចល័តកម្លាំង តាំងពីកំពតមករកអ្នកចេះហែលទឹក។

(សម្តេចផ្តល់ការឧបត្ថម) គ្រួសារអ្នកដែលប្ដីស្លាប់ ជាសោកនាដកម្ម។ កូនមួយណាដែលឪពុកលោតទៅសង្គ្រោះ ដែលហៅទឹកចិត្តឪពុកដើម្បីសង្គ្រោះកូនលោតដោយគ្មានការគិតគូរអ្វីទាំងអស់។ កូននៅរស់តែឪពុកស្លាប់នេះហើយជាចំណងរវាងឪពុក និងកូន គឺបែបនេះឯងអញ្ចឹងបានបទចម្រៀងប្រែត​គេឱ្យគិតអំពីគុណឪពុក-ម្ដាយ។ ល្មមដល់ទីបញ្ចប់ហើយ ជាថ្មីម្ដងទៀតកោតសរសើរចំពោះការខិតខំទាំងអស់របស់ក្រុមគ្រប់រូប គ្រប់ក្រុមគ្រួសារគ្រប់ភូមិ/ឃុំ កោតសរសើរចំពោះការខិខំរបស់អាជ្ញាធរនិងកម្លាំងគ្រប់ប្រភេទ និងការចូលរួមសោកស្ដាយជាមួយប្រជាពលរដ្ឋ នេះជារឿងមួយកំសត់ដែលសង្ឃឹមថា… មិនមែនទឹកប្រាក់ ១០ លានរៀលនេះគ្រប់គ្រាន់ទេ។ ថ្ងៃក្រោយត្រូវគិតគូរបន្ថែមទៀតចំពោះក្រុមគ្រួសារនេះ បាត់បង្គោល(មេ)ក្រុមគ្រួសារទាំងមូល។ អ្នកដែលធ្លាប់រកចិញ្ចឹមកូន/ប្រពន្ធ ត្រូវបានបាត់បង់ទៅហើយ។ អម្បាញ់មិញថែមឱ្យ ៣ លានរៀលវាមិនគ្រប់ទេ ថ្ងៃក្រោយយើងពិនិត្យជួយដោះស្រាយគាត់។ ខ្លះស្លាប់កូនតែនៅឪពុកម្ដាយ តែនេះចំបង្គោល(មេ)គ្រួសារតែម្ដងដែលជាការបាត់បង់របស់យើង។ សូមជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕

==============

Selected Comments Samdech Techo Hun Sen,​​ the Visit to Thmor Puok (Location-1), Banteay Meanjei, to Meet Flash Flood Victims [Unofficial Translation]

CNV: 22/10/2020

Saving Life – A Priority, Flash Flood Unprecedented

Today we are meeting here after I came a few years back to inaugurate the national road 56 and last February to inaugurate national road 58. In 2019, I also came (through this area) to celebrate the connection of railways between Cambodia and Thailand […] please allow me to bring you messages of compassion of HM the King and the Queen Mother concerning the states and conditions of their people. Samdech, Excellencies, Lok Chumteavs are here with me to share hardships that our people here at Thmor Puok have been facing. Please allow me to express my deep condolence over the losses of 19 lives in Bateay Meanjei, the hardest hit province, as one more person died last night. We have given the province, for that matter, priority to save life and to resolve their problems […]

I am so sorry for what has happened and no one have created it. Natural disaster has compounded the hardships that we have been having from the Covid-19 pandemic for the last ten months. On the Covid-19 front, impacts have been under control because Cambodia has so far managed to have no community transmissions. People are paying attention to instructions of the Ministry of Health. Banteay Meanjei, in addition to health protection efforts, has been fighting with two floods. The second one is now and unprecedentedly extreme […]

As the country came through difficulties, the armed forces and the administrations at every levels have been taking simultaneously prompt actions and our priority has been to save our people’s lives […] as you know, no one can order the sky to or not to rain. We cannot in anyway order nature. Cambodia has been lucky though compared to neighboring countries […] because we only have the effect of low pressure and not the storm itself. Flood in some provinces has receded but we now are monitoring surge of water in the provinces of Kompong Thom and Preah Vihear […]

Cambodian People’s Party Shares Good and Bad Times

As you can see here with me are Deputy Prime Ministers, Senior Ministers, Ministers and leaders of concerned institutions, and the armed forces are in direct intervention to help move people out of danger. I am taking this moment to express my sincere thanks to the people in the village of Kork Kathin for expressing their sentiment to our armed forces through their lunch packages. In fact, the armed forces operating in the rescue operation have their own food but people have their feelings to express their thanks. It is inspirational and shows a force of solidarity between those to be rescued and those who do the rescue […]

This is what we mean in Khmer by “sharing good and bad times.” The Cambodian People’s Party has always been the one to share bad and good times with people. Some, after leaving in bad times, do not even show concerns over the flood-related situation. […] when and where people face hardships, officials of the Cambodian People’s Party are there. I have no habit of leaving people when they are in bad times […] in Khmer we also say – “true loves comes in poverty, true friends come in hardships.”

Simultaneous and Prompt Actions from Top to Bottom

I am so satisfied with actions simultaneously and promptly taken by the authorities at every levels and the armed forces of all kinds in solving difficulties faced by our people in time of flooding […]. A man interviewed by TV media said he already had received some packages of relief assistance. Let me affirm here that no matter how many times you have received, as I come to Banteay Meanjei, you may come to get the relief package. Relief packages are to relieve your immediate hardships when nature strikes us. I am sure every households will make their efforts to restore their livelihood as soon as flood receded. As some rice would survive the flood, cassava grown in Banteay Meanjei, Battambang, Pailin, and Pursat, we can say, is perishing […]

I am glad to see our people in villages are collaborating and implementing instructions of the administrations and armed forces on flood rescue operation as well as relating to Covid-19. This disaster management effort has shown high responsibility of local officials […] I received information from provincial governors relating to their efforts concerning Covid-19 pandemic preventive measures. This has revealed capability of responsibility from top to bottom levels and actions taken simultaneously and promptly to face with and prevent disaster […]. While Covid-19 is an invisible enemy, flood is visible to us […]

Households to Restore Livelihood; RGC to Rehabilitate Infrastructures

We have so many works to do. We will have to replant cassava. We will have to replant rice. While providing rice seed and seeds of other crops and vegetables, the state will also rehabilitate flash-hit infrastructures like dams, canals, and even schools and hospitals. What we have done today is only part of intervention measures in time of difficulties. After passing this phase, every households work to restore their livelihoods along with interventions of the Royal Government […]

As I requested to microfinance institutions yesterday at Mongkul Borei to offer people affected by flood some forms of understanding, I am happy to hear on Bayon radio that the microfinance association has accepted my request with satisfaction and will work out its tolerance measures. This is what we mean by common responsibility. For Covid-19, they have rescheduled credits for 260,000 households […] and no one has had their properties confiscated in the difficult time of Covid-19. Now, we have flood situation. I am calling on local authorities to help make sure that only flood-affected people/households are receiving this special treatment […]

Military Trucks Efficiently and Effectively Help in Rescue Operation

I am calling on people to take good care of their health because it is easy to get water-borne diseases of any kind in absence of sanitation and hygiene after flood receded. Out of this health concern, my order has been to provide people with drinking water […]. We transported our people here for the meeting. We will take them back to their provisional settlements. We use military trucks. I mobilized generous persons to buy trucks for the army, police and military police. (People in the opposition) they criticized my decision […] however, while serving defense purpose, those trucks serve efficiently and effectively the Royal Government’s efforts in solving hardships of our people […]

Win-win Policy – Magic Pill to End War, to Reunite Land and Water

Before the elections in 1993, Cambodia was under four areas of control. The Paris Peace Agreement brought about three Cambodian factions to come together to form a government. However, even if they spent up to two billion USD, the United Nations Transitional Authority in Cambodia could not touch the Khmer Rouge. The only means left for us is to form and fulfil a win-win policy, which is a magic pill to end the never-ending war of hundreds of years in 1998. We have picked 29 December every year to remind us the end of war and the reunification of our land and water (territory) for the first time in a long time […]

That flood has destroyed our development is in fact an issue not only for our country but many in the world. One of the two objectives I set out was to transform former battlefields into market places and development areas and it has become a reality. Not many areas remain undeveloped for mines […] secondly, to transform borderlines with neighboring countries into ones of friendship, cooperation and development. We have a trade volume of roughly seven billion USD with Thailand, about five billion USD with Vietnam […]

Peace of Mind When Committing No Guilt

Some said Cambodia has not gotten full peace yet because they have not had peace of mind. They mean visible and invisible peace. They claimed lack of peace of mind. I said a few days ago on that matter that to have peace of mind one must commit no guilt. If one commit guilt and/or does illegal things, one will keep fear with her/him. Let me remind them, peace of mind does not only mean they have to respect state law. A man cheats his wife, or a wife to her husband for that matter, does not have peace of mind too […] the reality here is that we have a truly visible/tangible peace. There are no fighting and we are working every day to remove mines and unexploded ordinances […]./.

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រថយន្តយោធា២៩០គ្រឿងដែលទិញពីចិនបានក្លាយជាមធ្យោបាយដ៏ស័ក្តិសិទ្ធិក្នុងប្រតិបត្តិការជួយប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់

បន្ទាយមានជ័យ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រថយន្តយោធាចំនួន ២៩០គ្រឿង ដែលរាជរដ្ឋាភិបាលកម្ពុជា បានទិញពីមហាមិត្តចិននៅអំឡុងពេលកូវីដ-១៩ គឺបានបង្ហាញពីអនុភាពជាក់ស្តែង និងបានក្លាយជាមធ្យោបាយដ៏ស័ក្តិសិទ្ធិ និងមានប្រសិទ្ធភាពបំផុត របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បន្ថែមលើមុខងារក្នុងវិស័យកងទ័ពតាមរយៈការដឹកជញ្ជូនសម្ភារនិងជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព។


ក្នុងឱកាសអញ្ជើញបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការសម្រេចទិញរថយន្ដយោធាទាំងអស់នេះ គឺដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ហើយការបញ្ជាទិញនេះទៀតសោត មិនបានប្រើប្រាស់ថវិការបស់ជាតិនោះឡើយពោលគឺជាថវិការបស់សប្បុរសជន។


ជាមួយនឹងការលះបង់គ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា រយៈពេលនេះលោកតែងតែប្រញាប់ងើបពីព្រឹកព្រលឹមដើម្បីតាមដានសភាពការណ៍វិវត្តន៍នានាដើម្បីដោះស្រាយបញ្ហាប្រឈមដោយសារទឹកជំនន់ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សផងដែរ។


គួរជម្រាបថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថាកាលពីពេលថ្មីៗនេះថា ការបញ្ជាទិញរថយន្ដនេះធ្វើឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវមកដល់ប្រទេសកម្ពុជា អំឡុងខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្ដែដោយសារផ្ទុះឡើងជំងឺកូវីដ១៩ ទើបដឹកបញ្ជូនមកដល់យឺតជាងការគ្រោងទុក។ លោក បានសង្កត់ធ្ងន់ទៀតថា ការទិញរថយន្ដនេះ គឺប្រើប្រាស់ថវិកាប្រមាណ២០លានដុល្លារ ដែលជាការបរិច្ចាគរបស់សប្បុរជនដើម្បីបម្រើប្រាស់ជាមធ្យោបាយឱ្យកងកម្លាំងប្រដាប់អាវុធកម្ពុជា ហើយលោកបានបង្ហាញគោលជំហរថា ចង់បំពាក់សម្ភារឲ្យកងកម្លាំងប្រដាប់អាវុធច្រើនជាងនេះទៀត។


សូមរំលឹកថា រថយន្តយោធាដែលកម្ពុជាទិញពីចិនចំនួន២៩០គ្រឿង ត្រូវបានចែកជូនដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០កន្លងទៅដើម្បីប្រើប្រាស់ជាផលប្រយោជន៍ជាតិ និងប្រជាជនទូទាំងប្រទេស។ រថយន្តទាំងនេះមានគុណភាពល្អ ថ្មី អាចចល័តបានយ៉ាងឆាប់រហ័សដែលធ្វើឱ្យមានការសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ចំណែករថយន្តចាស់ៗកន្លងទៅមានការខូចខាតច្រើន ដែលចល័តមិនទាន់សភាពការណ៍ជាដើម៕