Monday, July 08, 2013

ប្រជាជាតិ និងប្រជាជនកម្ពុជា ជាម្ចាស់ផ្ទះ និងជាប្រធាន WHC 37 at Cambodia


ប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក សម្បត្តិមនុស្សជាតិ អបអរខួប៥ឆ្នាំ ២០០៨-២០១៣


វេទិកាយុវជន និងបេតិកភ័ណ្ឌ Youth Forum and World Heritage


តំណាងប្រជាពលរដ្ឋតំបន់បឹងកក់ដាក់ញតិជូនអង្គការ សហគមន៍ ជាតិ និងអន្តរជាតិ ភាគទី២ 0៨-07-2013


តំណាងប្រជាពលរដ្ឋតំបន់បឹងកក់ដាក់ញតិជូនអង្គការ សហគមន៍ ជាតិ និងអន្តរជាតិ ភាគទី១ 08-07-2013


សុន្ទរកថា ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើកទី​៥ នៃ​ការចុះ​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក

ឯកឧត្តម​ ប៉ា សុជាតិវង្ស ​អភិបាល​នៃ​គណៈ​អភិ​បាលរាជធានីភ្នំពេញ 
ឯកឧត្តម​ ​លោកជំទាវ ​អស់លោក​ លោកស្រី 
ក្មួយៗយុវជនជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំនិង​ភរិយា​មាន​សេច​ក្តី​សោម​នស្ស​​រីក​រាយ​ក្រៃ​លែង ដោយ​បាន​មក​ចូល​រួម​ជា​មួយ  បង​ប្អូន​ជន​រួម​ជាតិ​​​នៅ​​ទី​​នេះ​​​ជា​​ថ្មី​​ម្តង​​​ទៀត ដែល​កាលពី៥ឆ្នាំមុន ទី​នេះ​​ជា​កន្លែង​ដែល​ខ្ញុំបាន​ឈរនៅ​​​​​​​​​​​  ជា​មួយ​​​គណៈ​ប្រតិភូ​កម្ពុជា និ​ង​បង​ប្អូន​ជន​​រួម​ជាតិ​ទាំង​អស់​ដើម្បី​អបអរ​​សាទរ​ជ័យ​ជំនះ​ថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ២០០៨ នៅ​ទីក្រុង Quebec ប្រទេស​កាណា​ដា ជាជ័យ​ជំនះ​ដែល​​យើង​សម្រេចបាន​ដោយ​លំបាក
តាមរយៈ​ការចុះ​រមណីយ​ដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជា​ទីសក្ការៈ ក្នុងបញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​​របស់​អង្គកា​រ​យូណេស្កូ កម្ពុជា​ទទួល​បាន​ជោគ​ជ័យដោយបានធ្វើឱ្យពិភពលោកទទួលស្គាល់នូវតម្លៃ​លេច​ធ្លោជា​សកល​​របស់ប្រាសាទព្រះវិហារផង ព្រម​ទាំង​ការ​​លើកកម្ពស់នូវតម្លៃ​នៃ​ច្បាប់អន្តរជាតិ ដូច​មាន​ចែង​ក្នុង​សាល​ដីកា​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២​ របស់​តុលាការ​យុត្តិធម៌អន្តរជាតិផងដែរ។

កំ​ណាព្យរបស់ លោក​អ៊ុំ មូល​ មិត្ត ៖ វស្សាដល់​ហើយ​


កំរងរូបភាពប្លែកៗ សំបូរបែប នៃកម្លាំងឈ្នះរបស់មហាជនគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត (វគ្គទី៦)