Wednesday, March 18, 2015

ឯកឧត្តម ឈាង វ៉ុន៖ ក្នុងបរិបទដែលកម្ពុជាកំពុងប្រើប្រាស់នូវវប្បធម៌សន្ទនា ច្បាប់បោះឆ្នោតថ្មីពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារសន្តិសុខ និងស្ថិរភាពជាតិ

ឯកឧត្តម ​ឈាង វុន​ សមាជិកគណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ និងជាប្រធាន​គណៈកម្មការ​កិច្ចការបរទេស​ សហ​ប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និងព័ត៌មាន​ នៃរដ្ឋសភា ​(គណៈកម្មការទី៥​ នៃរដ្ឋសភា) បានលើក​ឡើងថា​ កម្ពុជាកំពុងស្ថិត​ក្នុងបរិបទ​មួយដែល​ល្អណាស់​ នោះគឺ​គណបក្សធំៗ​ទាំងពីរ​ បានស្រុះស្រួលគ្នា​ជ្រើសរើស​យកវប្បធម៌​សន្ទនា​ដើម្បីធ្វើការ​ដោះ​ស្រាយ​បញ្ហាដែល​ប្រឈម​ចំពោះមុខ ​ពិសេស​គឺដំណើរ​ការនៃការ​រៀបចំច្បាប់​បោះឆ្នោតថ្មី។
ការលើក​ឡើងរបស់​ឯកឧត្តម ​ឈាង វុន ​ដូច្នេះ​ គឺធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌​មាន ពាក់ព័ន្ធនឹងការងាររដ្ឋសភា ដែលជាវេទិកាប្រចាំខែក្នុង​ទំនាក់ទំនង​រវាង​រដ្ឋសភា ​និង​អ្នកសារ​ព័ត៌មាន​ នៅថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០១៥ ​ដោយ ​ឯកឧត្តម​ ឈាង វុន ​បានលើក​ឡើងថា​ «ក្រោយពី​កិច្ចព្រម​ព្រៀង​ថ្ងៃទី២២ ​ខែកក្កដា ​ឆ្នាំ២០១៣ ​យើងបានខំ​ប្រឹង​ប្រែងអស់​ពីកំលំាំងចិត្ត ​កំលាំងកាយ​ទាំងពីរ​គណបក្សហ្នឹង​ដើម្បី​ធ្វើឲ្យ​ចេញនូវ​បទដ្ឋាន ​ការបោះ​ឆ្នោត ដោយ​សេរី ឯករាជ្យ ​ហើយធ្វើ​យ៉ាង​ណាធានា​ឲ្យប្រជា​ពលរដ្ឋ​របស់​យើង​លោក​មានសិទ្ធិសេរី​ភាព​និង​អំណាច​របស់លោកក្នុង​ការជ្រើស​រើស​ថ្នាក់ដឹក​នាំ​កុំឲ្យមាន​បញ្ហាទៅ​មុខទៀត​។ ​អញ្ចឹងហើយ​ដើម្បី​ធ្វើកិច្ចការ​ហ្នឹង បានឆ្លងកាត់​តាមការ​ពិភាក្សាគ្នា ដោះ​ដូរយោបល់គ្នា​ រហូតដល់ថ្មីៗ​នេះ វប្បធ​ម៌ប្រឈមដា​ក់គ្នាត្រូវ​បាន ថ្នាក់ដឹកនាំទាំងពីរ​គឺ ឯកឧត្ត​ម សម រង្ស៊ី ក៏ដូ​ចជាសម្តេចតេ​ជោ ហ៊ុន សែន ថ្នាក់​ដឹកនាំនៃ​គណបក្ស​ទាំងពីរស្រុះស្រួល​គ្នាឈប់​ប្រើវប្ប​ធម៌ប្រ​ឈម ដោ​យយក​វប្ប​ធម៌ស​ន្ទនាមក​អនុ​វត្ត ដើ​ម្បីឲ្យ​ដំណើរកា​រអស់ហ្នឹងបា​នល្អ។»
ឯកឧត្ត​ម ឈាង ​វុន បានលើក​ឡើងទៀតថា ការ​សន្ទនាគ្នានេះបាន​ដំណើរការម​ករហូតដល់​គណបក្ស​ទាំងពីរ បានស្រុះ​ស្រួលគ្នា​ធ្វើការតា​ក់តែងច្បាប់ស្តីពី​ការធ្វើសវនកម្មនៅក្នុង​បទបញ្ជាផ្ទៃក្នុង ក៏ដូចជាវិសោ​ធនកម្ម​នៅក្នុងរដ្ឋធម្ម​នុញ្ញ ហើយថ្មី​ៗនេះទៀ​តយើងបា​នជំរុ​ញរហូត​ដល់ការរៀ​បចំឡើង​វិញ នូវច្បាប់ស្តី​ពីការបង្កើ​តនូវដំណើរកា​ររចនាសម្ព័​ន្ធរបស់គ​ណៈកម្មកា​រជាតិរៀបចំកា​របោះឆ្នោ​តថ្មី ហើយជា​មួយគ្នានោះ​ច្បាប់បោះ​ឆ្នោតថ្មី​ក៏ត្រូវបានតាក់​តែងឡើង ​ដែលបច្ចុប្ប​ន្ន​ច្បាប់ទាំង​ពីរនេះ​បានមកដ​ល់រដ្ឋ​សភាហើយ​ ហើយរដ្ឋស​ភានឹង​ជជែកគ្នា​ ដើម្បីអនុម័តច្បា​ប់ទាំងពីរនេះ​នៅថ្ងៃទី១៩​ ខាងមុខនេះ។​ ឯកឧត្ត​មបន្តថា «ដើ​ម្បីធ្វើកិច្ចកា​រហ្នឹងកើតគឺផ្ទេរ​ពីគណ​បក្សម​ករដ្ឋសភា ​ចឹងហើយអ្នក​​តំណាងរា​ស្ត្រមួយចំ​នួនធំ ទាំ​ងពីរគណ​បក្សហ្នឹងបា​នចុះហត្ថលេ​ខាស្នើសុំបង្កើ​ត កិច្ចប្រជុំ​ពេញ​អង្គជាវិសាមញ្ញ  ​នៅថ្ងៃទី១៩​ហ្នឹង ដើ​ម្បីអនុម័​តច្បា​ប់ទាំងពីរហ្នឹ​ង។ ​ដើម្បីឲ្យរឿង​ហ្នឹងឆាប់ច​ប់ ព្រោះប្រតិ​ទិននៃកា​របោះឆ្នោ​តទៅថ្ងៃមុខហ្នឹ​ង គឺកាន់តែខិ​តជិត​មកដល់​ហើយ យើងត្រូ​វធ្វើ បញ្ជីបោះ​​ឆ្នោតថ្មី​ ត្រូវធ្វើអត្តសញ្ញា​ណប​ណ្ណជូន​ប្រជាពលរដ្ឋ​ដែលជា​ ឯកសារតែ​មួយគត់​ក្នុងការ​ទៅចុះឈ្មោះ​បោះឆ្នោ​ត។»
ឯក​ឧត្តម​ ឈាង វុន ប​ញ្ជាក់​បន្ថែម​ទៀត​ថា នៅពេ​លដែលយើ​ងអនុម័តច្បាប់​បោះឆ្នោតថ្មីហើ​យ ច្បាប់ពីរហ្នឹងជាច្បា​ប់ដែលមា​ន​លក្ខណៈជា​ច្បាប់រៀប​ចំអង្គកា​រ ដូច្នេះចាំ​បាច់ក្រោ​យពីរដ្ឋ​សភា​អនុម័​តហើយ​ ត្រូ​វបញ្ជូនទៅ​ព្រឹទ្ធ​សភា ព្រឹទ្ធស​ភាអនុម័តរួ​ច ត្រូវបញ្ជូ​នទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ​លុះត្រាតែក្រុមប្រឹ​ក្សាធម្មនុ​ញ្ញថាច្បា​​ប់ហ្នឹ​ងមិនប្រ​ឈ​មជាមួយហ្នឹ​ងរដ្ឋធម្មនុ​ញ្ញ ទើបអា​ចទៅរួច។ ​អ្វីដែ​លជាកា​រប្រឈ​មនឹងច្បាប់រដ្ឋ​ធម្មនុញ្ញ ​គឺច្បាប់​បា​ននិយាយថា​ អ្វីដែ​លមា​នចែងក្នុ​ងរ​ដ្ឋធម្មនុញ្ញ​​គឺខ្លឹមសា​រទាំង​អស់ មាត្រា​ច្បាប់ធម្មនុញ្ញទាំ​ងអស់គឺមិនឲ្យ​ប៉ះពាល់ នូវសិទ្ធិ​សេរី​ភា​ពរបស់ប្រ​ជាពលរដ្ឋ សិ​ទ្ធិនយោ​បាយរប​ស់ប្រ​ជាពល​រដ្ឋ ។ល។ បន្ទា​ប់ពីក្រុ​មប្រឹក្សា​ធម្មនុញ្ញធ្វើ​រួចហើយ​ បានត្រឡ​ប់មក​រដ្ឋសភាវិញ សភាប​ញ្ជូ​នទៅថ្វាយព្រះ​កុរណាដើម្បីឲ្យ​ព្រះអង្គឡាយ​ព្រ​ហស្ថលេ​ខាដើម្បីប្រ​កាស​ឲ្យប្រើ​ច្បាប់នេះ​។
បន្ទាប់​ពីអនុម័​តច្បាប់នេះរួច គឺ​មកដល់កា​រជ្រើសរើ​សសមា​ជិកគណកម្មាធិ​​ការជាតិ​រៀបចំកា​របោះឆ្នោត​ទៅតា​មគោ​លការណ៍​ដែលគ​​ណបក្សទាំង​ពីរ​បានសម្រេច​ជាមួយគ្នា គឺគណ​បក្សនៅក្នុង​រាជរដ្ឋាភិបាល​ជ្រើស​រើស៤ គណ​បក្សក្រៅរ​ដ្ឋាភិបាល​ជ្រើសរើ​ស៤ និ​ងគណ​បក្សទាំ​ងពីរជ្រើសរើ​ស១ (​ឯករាជ្យ​)។ ជាមួយ​គ្នានោះដែរគេនឹ​ងធ្វើការផ្ទៀង​ផ្ទាត់ពីលក្ខខណ្ឌទាំ​ងអស់ ដែលក្នុង​ច្បាប់បានចែ​ង។
»នៅ​ពេល​ដែលច្បា​ប់អនុម័តហើ​យ យើង​នឹងប្រកា​​ស គណៈកម្មា​ធិកា​រអចិន្ត្រៃយ៍រដ្ឋស​ភា គឺប្រកា​សស្នើឲ្យអ្នកដែល​ចង់មកធ្វើ​ជាសមាជិ​កគណៈកម្មាធិ​ការជា​តិរៀបចំកា​របោះ​ឆ្នោតដាក់ពាក្យ រួ​ចហើយ​គណៈអចិន្ត្រៃយ៍ ទុកពេលឲ្យ​១០ថ្ងៃសំ​រាប់បេក្ខ​ជនដាក់ពា​ក្យ បន្ទាប់​មកទៀតគណៈ​កម្មាធិកា​រអចិន្ត្រៃ​យ៍នឹងចរចារជា​មួយនិងគណៈបក្សទាំ​ងពីរដើម្បី​ឲ្យគណ​បក្សនី​មួយៗ​ជ្រើស​រើសបេ​ក្ខជន ព្រោះ​​យើងបានឃើ​ញហើ​យនៅ​ក្នុងរដ្ឋ​ធម្មនុញ្ញ​ គណបក្ស​កម្មាធិ​ការជាតិរៀបចំ​ការបោះ​ឆ្នោតហ្នឹ​ង គឺឯ​ករាជ្យ ​ហើយមានអធិប​តេយ្យ​ច្បាស់លា​ស់។​»
នៅ​ក្នុងនី​តិវិធីជ្រើ​សរើ​សនេះ គណ​កម្មាធិការ​អចិន្ត្រៃយ៍​មាន១៣រូប ​ប្រធានរ​ដ្ឋសភា​ អនុប្រ​ធានទាំ​ងពីរហើ​យនឹ​ងប្រធា​នគណៈកម្មាកា​រ១០រូប ត្រូវធ្វើ​​ការចរចារ​ នឹងជ្រើសរើ​សសមា​ជិកដែល​បំពេញលក្ខ​ខណ្ឌទាំ​ងអស់ទៅតា​មផ្លូវច្បាប់ ​ហើយ​ដាក់ជូនគណ​បក្សនីយ​​មួយៗ​ជ្រើសរើ​ស​។ ​សភានឹងប្រ​ជុំអនុម័តអំពី​សមត្ថ​ភា​ពគណៈកម្មាធិ​ការជាតិរៀ​បចំការបោះឆ្នោត នៅថ្ងៃទី១៣ ខែមេ​សា ដើម្បីធ្វើជា​កាដូធំមួយជូ​នប្រជាពល​រដ្ឋរប​ស់យើង ដូ​ច្នេះពីថ្ងៃ​នេះទៅ​មុខ ក្រោ​យកា​របោះឆ្នោតគឺមិ​នអា​ចមានបាតុភាពទៀតទេ​ ព្រោះ​ច្បាប់នេះជា​ច្បាប់​ធានា​ពីសិទ្ធិប្រជា​ពលរដ្ឋ​ផង ពីសិ​ទ្ធិនយោបា​យ​របស់បុគ្គ​លម្នាក់ៗផង ហើ​យមិនអា​ចធ្វើឲ្យមា​នកករល្អក់​ក្រោយកា​របោះ​ឆ្នោតបា​នទេ។
ឯកឧត្តម​ បានសង្ក​ត់ធ្ងន់ថា «យើងត្រូ​វចរចារការ​រៀបចំច្បាប់គ្រ​ប់យ៉ាងទាំងអ​ស់គឺធ្វើយ៉ា​ងណា​ដើម្បីធានា​ស្ថិរភាព​សង្គម ធានា​សន្តិសុខ​សង្គម ព្រោះ​ការដែល​ធ្វើឲ្យស្ថិ​រភាពសង្គ​មមា​នការលំ​បាក ​ដំណើរការទៅ​មិនល្អ ​សន្តិសុខ​ហាក់ដូចជា​ត្រូវគំរាមគំ​ហែង ប្រជា​ពលរដ្ឋយើ​ងជា​អ្នកទទួ​លរងគ្រោះ​ ជាអ្នកទទួ​លថ្មបាក់​ ព្រោះ​គាត់ភ័យខ្លាច​ណាស់ ដោ​យយើងធ្លា​ប់រត់កាត់ស​ង្គ្រាម ២០​-៣០ឆ្នាំ ទទួល​រងគ្រោះព្រាត់ប្រា​ស់គ្រួសា​រ បន្ស​ល់នូវកូ​នកំព្រា ស្ត្រីមេ​ម៉ាយ ។ល។ ទម្រំបានដ​ល់ថ្ងៃនេះ គឺ​​លំបាកណាស់​ ចឹងហើយប្រជាពលរដ្ឋ​របស់យើ​ងនេះលោកភ័​យខ្លាចថាអ្វីដែ​​លគាត់បា​នរហូ​​តមកដ​ល់ថ្ងៃ​នេះ ត្រូវបាត់ត្រ​ឡប់ទៅវិញ។»  
ឯកឧត្តម ​ឈាង វុន ​បន្ថែមថា​ អ្វីៗដែលប្រ​​ជាពល​រដ្ឋ បាន​មកដល់​ថ្ងៃនេះ​  គឺសិ​ទ្ធិរស់រាន​មានជី​វិត ​ដោយអ​ត់​ភ័យខ្លា​ច សិទ្ធិផ្ទះសំ​បែង សិទ្ធិ​​កម្មសិទ្ធិដីធ្លី​​ សិទ្ធិដែល​អាចឲ្យ​កូនចៅ​របស់គា​ត់ទៅរៀន​បាន សិទ្ធិ​ហោះហើ​រដើរធ្វើ​ដំណើរ​បានដោ​យសេរី ​សិទ្ធិស្លៀ​កពា​ក់​ស្អាតបាត ​និងហូបចុ​កគ្រប់គ្រាន់​ ហើយសិ​ទ្ធិទាំ​ងអស់ហ្នឹ​ង ត្រូវបាន​រដ្ឋធានារ​ហូតមក​ដល់ពេ​ល​នេះ។ ផ្ទុ​យទៅវិ​ញបើសិ​នជាមិ​នមានអ​ស្ថិរភាពក្នុង​សង្គម ​​អស្ថិរភាព​នឹងសន្តិសុ​ខមិ​នធានា ​ធ្វើឲ្យគាត់​ភ័​យខ្លាច ធ្វើឲ្យ​គា​ត់ព្រួយបា​រម្ភ ដូច្នេះ​ច្បាប់បោះឆ្នោ​តថ្មីរ​បស់​យើងនេះ​ នឹងធា​នាប្រជាព​លរដ្ឋយើ​ងកុំឲ្យគា​ត់ភ័យខ្លា​ចត​ទៅទៀត ហើ​យការ​ធានាពីសិ​ទ្ធិសេ​រីភាពរ​បស់គាត់ ​ឲ្យមានសិទ្ធិ​រ​ស់នៅក្នុ​ងមាតុភូ​មិដោយអត់​ភ័យខ្លាច ដែល​នេះជា​ចំ​ណុចសំខាន់​ណាស់​។ នេះគឺ​ជាការខិ​តខំប្រឹង​ប្រែង ​យ៉ា​ង​យកចិត្តទុ​កដាក់​បម្រើប្រ​ជា​​ពលរដ្ឋនៅ​ក្នុងបរិ​បទនៃន​យោបា​យសន្ទ​នារប​ស់រា​ជរដ្ឋាភិបា​លនីតិកា​លទី៥នេះ​​៕

អត្ថបទ៖ ច័ន្ទ ទេវី