Wednesday, January 30, 2019

ជំនួបរវាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម នៅថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានក្រោយពីជំនួបនោះថា ឯកអគ្គរដ្ឋទូតចិន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងចិន មានទំនាក់ទំនងគ្នាល្អណាស់តាមបែបប្រពៃណី ក៏ដូចជាការទូត។ ប្រជាជនប្រទេសទាំងពីរមានទំនុកចិត្តគ្នាល្អណាស់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ ថែមទាំងមានការរីកចម្រើនដ៏ខ្លាំងទៀតផង។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា ប្រទេសទាំងពីរមានប្រពៃណីទំនាក់ទំនងជាមួយគ្នាយូរលង់ណាស់មកហើយតាំងពីសម័យអង្គរ ក្រោយមកទៀតព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” បានកសាងទំនាក់ទំនងការទូតដ៏រឹងមាំជាមួយនឹងថ្នាក់ដឹកនាំចិន ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តទំនាក់ទំនងការទូតដ៏ល្អប្រពៃនេះ ដែលប្រទេសទាំងពីរទើបតែបានប្រារព្ធខួបទំនាក់ទំនងការទូតលើកទី៦០របស់ខ្លួន។ ឯកឧត្តម ប៊ិន ឈិន ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតចិនថា សាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងជួយជាក់ស្ដែងសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា ផ្នែកហេដ្ឋានរចនាសម្ព័ន្ធរឹង ក៏ដូចជាវិស័យផ្សេងៗទៀត ដោយសារតែមានកិច្ចសហប្រតិបត្តិការល្អ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនេះ។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ទៅលើទំនាក់ទំនងជាប្រពៃណី និងការទូតដ៏ល្អ របស់ប្រទេសទាំងពីរ បន្សល់ទុកដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនមុនៗ ដែលជានិម្មិតរូបដ៏រឹងមាំនៃប្រទេសទាំងពីរហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមិត្តដែកថែបរបស់ចិន បានបន្តទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ដ៏ល្អនេះដើម្បីការអភិវឌ្ឍន៍ និងផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។


បើទោះបីទើបតែចាប់ផ្តើមការងារក្នុងរយៈពេល ២ខែតែប៉ុណ្ណោះ ក៏ប៉ុន្តែឯកអគ្គរដ្ឋទូតចិន មានការពេញចិត្ត និងបានចូលរួមនៅក្នុងកម្មវិធីសំខាន់ៗដូចជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ការចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ ក៏ដូចជាចូលរួមខួបលើកទី២០ នៃការបង្កើតកងទ័ពជើងគោក នៃកងយោពលខេមរភូមិន្ទ និងកិច្ចប្រជុំផ្សេងៗទៀត។

ឯកអគ្គរដ្ឋទូតចិន ក៏បានមានប្រសាសន៍ផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជា នឹងមានការរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត ព្រមទាំងមានការគាំទ្រពីប្រជាជនកម្ពុជាកាន់តែមានសន្ទុះខ្លាំងបន្ថែមទៀត។ កំណើនសេដ្ឋកិច្ចកម្ពុជាមាន៧% ដែលជាកំណើនដ៏លេចធ្លោមួយ នៅក្នុងពិភពលោក។ ឯកអគ្គរដ្ឋទូតចិន ក៏បានលើកសសើរកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំធំៗទទួលបានជោគជ័យ ដូចជា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ និងកិច្ចប្រជុំ នៃការបើកប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ នៅខេត្តសៀមរាបនាពេលថ្មីៗកន្លងទៅនេះ៕







លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតិឱ្យលោករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ចូលជួបពិភាក្សាការងារ

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន។ ក្នុងជំនួបនោះ លោក ឡ ស៊ូកាង បានសំដែងនូវការ អបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះ ត្រចង់នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកន្លងមក។ លោក បានមាន ប្រសាសន៍ថា ក្នុងជំនួបរវាងលោក ហ៊ុន សែន ជាមួយនឹងលោកប្រធានាធិបតី ស៊ី ជិនពីង គឺបានចង្អុលនូវផ្លូវដ៏ត្រឹមត្រូវសម្រាប់កិច្ច សហប្រតិបត្តិការរវាងប្រទេសយើង ទាំងពីរ ដោយឡែកក្នុងជំនួបជាមួយនឹងលោក លី ខឺឈាំង និងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយចំនួននោះគឺអនុវត្តទៅតាមការចង្អុលបង្ហាញដ៏ត្រឹមត្រូវរបស់ប្រធានាធិបតី ស៊ី ជិនពីង។
លោក ឡ ស៊ូកាង បានបន្តថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ ព្រះជាណាចក្រកម្ពុជាពេលនេះគឺតាមការអនុញ្ញាតិពីលោក ស៊ី ជិនពីង ក៏ដូចជាលោក លី ខឺឈាំង ដើម្បីប្រកាសនូវឆ្នាំវប្បធម៌ និងទេសចរណ៍រវាង ចិន និងកម្ពុជា ក្នុងន័យនេះដែរលោកក៏បានគោរពជំរាបរាយការណ៍ថា លោកនឹងធ្វើការជាមួយ នឹងលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏ដូចជាលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដើម្បីរៀបចំនូវសកម្មភាពផ្សេងៗសម្រាប់ឆ្នាំវប្បធម៌ និងទេសចរណ៍យើងឆ្នាំ២០១៩ នេះ ដែលរួមមានទាំងការរៀបចំឱ្យមានរបាំ និងសកម្មភាពផ្សេងៗទៀត។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ និងសម្ដែងនូវ ការគាំទ្រចំពោះការរៀបចំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា។ លោក ក៏បានចង្អុលបង្ហាញថាគប្បីធ្វើយ៉ាងណាឱ្យទេសចរណ៍ និងវប្បធម៌យើងឆ្នាំ២០១៩នេះ ឱ្យមានភាពរស់រវើក ហើយលើសពីនោះទៅទៀត សូមពិនិត្យមើលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរដែលមានតាំងពីអតីតកាលក៏ដូចជាទំនាក់ទំនងដែលមានចរិកជាប្រវត្តិសាស្ត្រនេះ៕







(សូមទស្សនាវីដេអូ)៖ ក្រុម កឹម សុខា និយមថា ទង្វើលោក សម រង្ស៊ី ជាអំពើក្បត់លោក កឹម សុខា និងក្រុមលោក កឹម សុខា

លោក ឡៅ ម៉ុងហៃ យល់ស្របដូចគ្នាទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍទៅមុខជាលំដាប់

ក្នុងពេលថ្មីៗនេះ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានថ្លែងថា លោកមានទស្សនៈយល់ស្របជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសគឺការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលពីមុនត្រូវបានពួកខ្មែរក្រហមបោះបង់ចោល និងបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។
លោក ឡៅ ម៉ុងហៃ ក៏បានបញ្ជាក់បន្ថែមថា ការជម្លៀសមនុស្សទាំងបង្ខំចេញពីទីក្រុងភ្នំពេញ និងទីក្រុងដទៃទៀត នៅពេលនោះគឺដោយសារតែអសមត្ថភាពរបស់ខ្មែរក្រហម ក្នុងការគ្រប់គ្រងមនុស្សទាំងនោះដែលត្រូវបានមើលឃើញថា ជាសត្រូវរបស់ពួកគេ ដូច្នេះបំណងរបស់ពួកគេគឺបំផ្លាញសត្រូវរបស់ពួកគេ ដោយសមាសភាពកុម្មុយនីស្តនិយមរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក រួមជាមួយនឹងរូបថតមួយចំនួនដែលក្នុងនោះ លោកបានបង្ហាញនូវរូប១សន្លឹកសខ្មៅ ដែលបានបង្ហាញពីទិដ្ឋភាពមួយផ្នែកនៃទីក្រុងភ្នំពេញ ដែលត្រូវបានបំផ្លាញ និងបោះបង់ចោលដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីឆ្នាំ ១៩៧៥-១៩៧៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្រោយពីកម្ពុជាមានសន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ ទីក្រុងភ្នំពេញត្រូវបានអភិវឌ្ឍឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។ បន្ថែមពីនេះ លោកក៏បានរំលឹកជាថ្មីម្តងទៀតថា យើងត្រូវរួមគ្នាថែរក្សា ការពារសន្តិភាពឱ្យខានតែបាន ដើម្បីកុំឱ្យប្រទេសជាតិវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងការបំភ្លិចបំផ្លាញសារជាថ្មីម្តងទៀតដូចពីអតីតកាលផងដែរ៕

អាជ្ញាធររាជធានីភ្នំពេញ ហាមការដុតផាវ កាំជ្រួច និងបង្កសំឡេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកា​ស​បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានហាមការដុតផាវ កាំ​ជ្រួច និងបង្កសម្លេងផ្ទុះគ្រប់ប្រភេទ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករានេះ បានណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគមក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញ ៧ចំណុចខាងក្រោម៖