Friday, August 18, 2017

កិច្ច​ប្រជុំ​ថ្នាក់រដ្ឋ​មន្ត្រីអាស៊ាន​ឆ្នាំ ២០១៧

គោល​បំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​អាស៊ាន​ខែសីហា ឆ្នាំ២០១៧ នៅ​ក្រុង​ម៉ានីល​គឺ​ដើម្បី​ទប់​ស្កាត់​ជម្លោះ​​មិន​ឲ្យ​កើត​ឡើង​នៅ​សមុទ្រ​ចិនខាងត្បូង​ និង​ធ្វើការងារ​ឆ្ពោះ​ទៅ​រក​ក្រប​ខ័ណ្ឌ​មួយ​សម្រាប់​ក្រម​ប្រតិបត្តិ។ នៅ​ចុងបញ្ចប់​នៃ​កិច្ច​ប្រជុំ​នោះ អាស៊ាន​បាន​ជំនះ​លើ​ឧបសគ្គ​ទាំង​អស់​និង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដែល​លើក​ឡើង​អំពី​ការ​មិន​ធ្វើ​យោធាតូបនីយកម្ម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ សេចក្តីថ្លែងការ​ណ៍​នោះ​អាច​បង្ហាញ​ថា ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ជំនះ​លើ​ភាព​បែក​បាក់​​ក្នុង​កម្រិត​មួយ​ដែល​អាច​សាម​គ្គីគ្នា​ដើម្បី​​សន្តិភាព ​និង​ស្ថិរភាព។ ស្វ័យ​អត់​ធ្មត់​​គឺជា​គោល​បំណង​មួយ​ទៀត​នៃ​​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នោះ។​

ទាំង​ចិន ​និង​អាស៊ាន​ក៏​បាន​យល់​ស្រប​គ្នា​លើ​ក្របខ័ណ្ឌ​សម្រាប់​ក្រមប្រតិបត្តិមួយ។ នេះគឺជា​ជំហានបឋម​​ក្នុងការ​បោះ​ជំហាន​ថ្មី​ទៅ​មុខ​​ទៀត​​អំពី​ការ​ចរចា​លើ​ក្រមប្រតិបត្តិ។ វា​បាន​បង្កើត​មូល​ដ្ឋាន​គ្រឹះ​អវិជ្ជមាន​​សម្រាប់​ជំហាន​បន្ទាប់​នៃការពិភាក្សា​នោះ។ វា​គឺជា​ផែនការ​សំខាន់​សម្រាប់​ធ្វើការ​លើ​សេចក្តី​លម្អិត​លើ​ក្រម​ប្រតិបត្តិនោះ។​

ក្រមប្រតិបត្តិ​​នោះ​ ជាយថាហេតុ អាច​គ្រប់គ្រង​ ស្ថិរភាព​-សន្តិភាព​​ នៅ​សមុទ្រ​ចិន​ខាងត្បូង។ ការ​រួម​ចំណែក​ដ៏​សំខាន់បំផុត​នៃ​ក្របខ័ណ្ឌ​នោះ​គឺថា វា​ជួយ​បង្កើត​ផែនការ​ធំ​ទៅ​លើ​ថា តើ​សេចក្តី​លម្អិត​អ្វីខ្លះ​របស់ក្រម​នោះ​នឹង​អាច​តាក់តែង​ឡើង។ ជំហាន​បន្ទាប់​នោះ​នឹង​មិន​ងាយ​ស្រួល​ ហើយ​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​អស់​មិន​គួរ​មាន​​ការ​ខក​ចិត្ត​​នឹងវា​ទេ ប៉ុន្តែ​ឧបសគ្គ​ចំពោះ​ដំណាក់​កាល​ដំបូង​នោះ​ត្រូវ​បាន​គេជំនះ​រួច​ហើយ។​

គោល​បំណង​ទី​ពីរ​សម្រាប់​កិច្ច​ប្រជុំ​នៅ​ក្រុង​ម៉ានីល​​លើ​ចំណែក​របស់​អាមេរិក​នោះ​គឺ ​ដើម្បី​ស្វែង​រក​ការ​មូល​មតិ​គ្នា​ជា​មួយ​មិត្ត​ភ័ក្រ​អាស៊ាន ​និង​ដៃគូ​សម្ព័ន្ធ​ភាព​​ដើម្បី​ធ្វើ​ឲ្យ​ក្រុង​ព្យុង​យ៉ាង​ខ្សត់​មិត្ត​នៅ​ក្នុង​សហគម​ន៍​អន្តរជាតិ​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​តេស្ត​​គ្រាប់​មីស៊ីល​អន្តរទ្វី​ប​របស់ខ្លួន។

នៅ​កិច្ច​ប្រជុំ​នោះ រដ្ឋ​មន្ត្រីការបរទេស​អាមេរិក​ Rex Tillerson និង​រដ្ឋ​មន្ត្រីការបរទេស​កូរ៉េ​ខាង​ជើង​​លោក Ri Yong-ho មិន​បាន​ជួ​ប​គ្នា​ដូច​ការ​រំពឹង​ទុក​នោះទេ។ ជប៉ុនក៏​​មិន​បាន​ជួយ​លោក Ri នោះ​ដែរ។ ប៉ុន្តែ លោក Tillerson បាន​រក្សា​ទ្វា​ឲ្យ​នៅ​បើក​ចំហរ​សម្រាប់ការ​ចរចា ដោយ​បាន​​លើក​ឡើង​ជា​សាធារណៈ​ថា មិន​មាន​ការ​ត្រៀម​ខ្លួន​ច្បាស់លាស់ណាមួយ​សម្រាប់ការ​ចរចាជា​មួយក្រុង​ព្យុងយ៉ាង​នោះទេ ទោះបីជា​មានការ​បង្ហាញ​សុច្ឆន្ទ​សម្រាប់​អាមេរិក​គឺ​ការ​បញ្ឈប់​ការ​ធ្វើ​តេស្ត​មីស៊ីល​ក៏​ដោយ។ លោក Tillerson ក៏​បាន​លើក​ឡើង​ថា គ្មានការ​កំណត់​ពេល​​ក្នុងការ​បន្ត​កិច្ច​ចរចា​នោះទេ។ អាមេរិក​គួរ​តែ​ត្រូវ​គេ​សរសើរ​​ចំពោះ​ភាព​ស្វ័យ​អត់​ធ្មត់ខ្ពស់​ទោះបីជា​មាន​ការ​ញួសញង់ក៏​ដោយ។​

ទោះជាបែបនោះ ការ​លេចមុខ​របស់​លោក Ri នៅ​កិច្ច​ប្រជុំ​នោះ​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នក​ខ្លះ​នៅ​ក្នុង​បណ្តាញ​ផ្សព្វ​ផ្សាយ​លោក​ខាងលិច​ថា ជា​ការ​លេចមុខ​ការ​ទូត​ដ៏ចម្លែក​​របស់​អ្នក​ការទូត​​កំពូល​របស់ក្រុង​ព្យុងយ៉ាង។ លោក Ri បាន​បាន​ចរចាជា​មួយ​ចិន កូរ៉េខាងត្បូង និង​រុស្ស៊ី។ រដ្ឋ​មន្ត្រី​ការបទេសចិន​លោក Wang Yi តាម​សេចក្តី​រាយការណ៍​ បាន​ប្រាប់​លោក Ri មិន​ឲ្យ​រំលោភ​​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ឬ​មើល​ស្រាល​ដល់​សុច្ឆ័ន្ទ​របស់​សហគមន៍​អន្តរជាតិ​​តាម​រយៈ​ការ​ធ្វើ​តេស្ត​​គ្រាប់​មីស៊ីល​ ឬ​នុយក្លេអ៊ែរ។​

អាមេរិក ដែល​កំពុង​បង្ហាញ​ភាព​អត់​ធ្មត់​ខ្លាំង​ក្នុង​វិបត្តិ​មីស៊ីល​ឧបទ្វីប​កូរ៉េខាង​នោះ បាន​ធ្វើ​តេស្ត​គ្រាប់​មីស៊ីល​អន្តរទ្វីប​របស់ខ្លួន ​​ដើម្បី​បង្ហាញ​​នូវ​ភាព​មាន​ប្រៀប​នៃ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាសាធារណៈ​​ដើម្បីបង្ហាញ​ថា ការ​ធ្វើ​តេស្ត​នោះ​មិន​ទាក់ទង​នឹង​ការ​ញួសញង់​នាពេលថ្មីៗ​របស់កូរ៉េខាង​ជើង​នោះទេ។ អាមេរិក៏​បាន​ហោះ​ហើរ​យន្ត​ហោះ​ទម្លាក់គ្រប់បែក​នុយក្លេអ៊ែរ​​ដ៏គួរ​ឲ្យ​ភ័យ​ខ្លាច​របស់ខ្លួន​ក្នុងការ​បង្ហាញ​កម្លាំង​នៅ​តំបន់នោះ។​

កន្លងមក ព្យុងយ៉ាង​មិន​បាន​បង្ហាញ​សញ្ញា​ច្បាស់ណាស់មួយ​​ថា ពួកគេ​ចង់​ចូល​រួម​ការ​ចរចា​ ហើយ​នៅពេល​ថ្មី​ៗនេះ បាន​ជ្រើស​រើស​​មិន​ឆ្លើយ​តប​ទៅនឹង​ការ​អំពាវ​នាវ​របស់​ថ្នាក់ដឹកនាំ​កូរ៉េខាង​ត្បូង​​ដើម្បីការ​ចរចា​ទេ។ នៅថ្មីៗ​បំផុតនោះ ក្រុង​ព្យុង​យ៉ាង​​បាន​ស្វែង​រក​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាស៊ាន​នៅ​ក្នុង​ការ​ប្រទាញ​ប្រទង់​គ្នា​នៅ​ឧបទ្វីបកូរ៉េ។ ប៉ុន្តែ​ មេដឹកនាំ​អាស៊ាន​ខ្លះ​បាន​ច្រាន​ចោល​រួច​ហើយ ឬ​ក៏​មាន​ការរិះគន់​ដល់​ការ​ស្ទើសុំ​នេះ។ ព្យុងយ៉ាង​និង​ថ្នាក់ដឹកនាំ​របស់ខ្លួន​ នាពេល​ថ្មីៗ​នេះ ត្រូវ​បាន​រិះគន់​ដោយ​ប្រធានាធិបតី​ហ្វីលីពីន​​យ៉ាង​ខ្លាំង។​

កូរ៉េខាង​ជើង​គឺជា​សម្ព័ន្ធ​មិត្ត​របស់ប៉េកាំង​នៅ​លើ​ក្រដាស ហើយ​ប្រទេស​ទាំង​ពីរនោះ​​គឺជា​ដៃគូ​សេដ្ឋកិច្ច​ដ៏ជិត​ស្និទ្ធ​។ ប៉េកាំង​ក៏​កំពុង​រួម​ចំណែក​​ដល់​កិច្ច​ខិត​ខំប្រឹងប្រែង​អន្តរជាតិ​ក្នុងការ​ដាក់​សម្ពាធ​លើ​ព្យុងយ៉ាង​​ចំពោះការ​ធ្វើ​តេស្ត​គ្រាប់មីស៊ីល​របស់ខ្លួន​​ដែល​ផ្ទុយ​​នឹង​បទដ្ឋាន​អន្តរជាតិ​។ សម្រាប់ភាគីខ្លះ​នៅ​ក្នុងការ​ចរចា​ ៦ ភាគី​នោះ បញ្ហា​មីស៊ីល​កូរ៉េខាង​ជើង​​គឺជា​របៀបវារសំខាន់មួយ។ ចិន​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុងដើរតួនាទី​​ស្ថាបនា​មួយ​នៅ​ក្នុង​បញ្ហា​នេះ។ អាមេរិក​កំពុង​ជំរុញ​​ឲ្យ​ប៉េកាំង​​ក្នុង​ប្រើ​ប្រាស់​ឥទ្ធិពេល​ខ្លួន​លើ​ព្យុង​យ៉ាង​​។

គោល​ដៅ​ទីបី​នៃ​កិច្ច​ប្រជុំ​អាស៊ាន​នោះ​គឺ​ដើម្បី​និយាយអំពី​ផែនការ​ស្ថាបនានិយម​​ដូចជា​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម។ ហ្វីលីពីន​នៅពេល​ថ្មីៗនេះ​​បាន​ជួប​ប្រទេះ​នឹងអំពើ​ភេរវកម្ម​នៅ​ក្រុង Marawi ដែល​គេ​ឃើញ​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​កំពុង​បង្កើន​ការ​រួមចំណែក​ដល់​កិច្ច​ខិត​ខំប្រឹងប្រែង​របស់​ហ្វីលីពីន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម។

និយាយដោយចំៗទៅ បញ្ហា​ទាំង​បីនោះ (សមុទ្រ​ចិនខាងត្បូង គ្រាប់​មីស៊ីល​កូរ៉េខាង​ជើង​ និង​អំពើ​ភេរវកម្ម) មាន​សារៈសំខាន់​ស្មើៗគ្នា។ ដូច្នេះ ការ​ចូល​រួម​របស់​លោក Tillerson នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្រុង​ម៉ានីល ​និង​ការ​ចរចា​ជាមួយ​ប្រទេស​អាស៊ាន​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​សារៈ​សំខាន់ខ្លាំង។​ នេះគឺជា​ការ​ធ្វើ​ដំណើរ​ដ៏សំខាន់​មួយ​របស់​រដ្ឋ​មន្ត្រីការបរទេស​អាមេរិក​ ដោយ​សារតែ​វា​គឺជា​ការ​បង្ហាញ​មុខ​ដំបូង​របស់គាត់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​និង​ជួប​ជា​មួយ​អាស៊ាន។​

ការ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នេះ​​ក៏​សំខាន់​សម្រាប់​រដ្ឋការ​ ត្រាំ ដែរ ដែល​ឥឡូវ​នេះ កំពុង​ស្ថិត​នៅ​ក្រោយ​​ពេល​ផ្អែម​ល្អែម​​របស់ខ្លួន ប៉ុន្តែ​នៅតែ​ក្មេងខ្ចី​ខ្លាំង​ក្នុងការ​ងារ​នោះ ជា​ពិសេស​ក្នុង​ន័យ​ភូមិ​សាស្ត្រ​នយោ​បាយ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​សម្ព័ន្ធ​មិត្ត​ និង​មិត្ត​ភ័ក្រ​របស់ខ្លួន​​​អំពី​យុទ្ធ​សា​ស្ត្រ​ឆ្ពោះទៅ​មុខ​ទៀត។ មនុស្ស​ជា​ច្រើន​ក៏កំពុង​រង់ចាំ​​ការ​មក​ដល់​និង​វត្ត​មាន​ដ៏សំខាន់​របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​ក្នុងកិច្ច​ប្រជុំ​​កំពូល​រវាង​អាមេរិក​និង​អាស៊ាន ​និង​កិច្ច​ប្រជុំ​​កំពូល​អាស៊ី​បូព៌ា​នៅ​ហ្វីលីពីន​ ព្រមទាំង​កិច្ច​ប្រជុំកំពូល​ APEC នៅ​វៀតណាម​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៧។ ត្រាំ អាច​បង្កើន​ក្តី​សង្ឃឹម​អំពី​ផល​ប្រយោជន៍​របស់​អាមេរិក​ក្នុង​តំបន់​នៅ​ក្នុង​កិច្ច​ប្រជុំ​ទាំង​នោះ។​

ភាពតាន​តឹង​ចុងក្រោយ​នៅ​សមុទ្រ​ចិនខាងត្បូង​បាន​កើត​ឡើង​ ​នៅពេល​​​ចិន​​​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​វៀតណាម​ចំពោះការ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​រុក​រក​ប្រេង​​ធ្វើ​ការរុក​រក​នៅ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង។ ប្រទេស​ទាំងពីរ​គឺជា​អ្នក​ទទួល​ខុសត្រូវ​សំខាន់​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​អាស៊ី​ខាង​កើត​។ ប្រធានាធិបតី​ហ្វីលីពីន​ក៏​ហាក់​ដូចជា​មាន​លក្ខណៈ​សម្រុះ​សម្រួល​​ជា​មួយ​ចិន​ដែរ។ អ្នកទទួល​ខុស​ត្រូវ​ទាំង​អស់​គួរ​តែ​សម្លឹង​ទៅ​មុខ​ និង​ធានាថា បរិយាកាស​វិជ្ជមាន​​អាច​មាន​ចីរភាព​នៅ​ក្រោយ​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ម៉ានីល​នោះ។​

កិច្ច​ប្រជុំ​នោះ​បាន​បង្កើត​ក្រម​ខ័ណ្ឌ​​ដែល​គេ​រំពឹង​​ទៅ​លើ​ក្រមប្រតិបត្តិ​នៅ​សមុទ្រ​ចិនខាងត្បូង ដោយ​ជំនះ​លើ​ឧបសគ្គ​ទាំង​អស់។ ក្រមខណ្ឌ​នោះ​សំខាន់​ណាស់​ ដោយ​សារតែ​វាផ្តោត​លើ​​សន្តិភាព កិច្ច​សហប្រតិបត្តិការ ក្របខ័ណ្ឌ​គតិ​យុទ្ធ​ ការងារ​ការ​ទូ​លើ​ការ​ប្រឈម​ដាក់​គ្នា សង្គ្រាម​ និង​ភាព​តាន​តឹង។ ហាក់​បីដូចជា​មាន​ការ​មូល​មតិគ្នា​លើ​ការ​គាំទ្រ​សេរីភាព​នៃការ​ធ្វើ​នាវាចរ​កាត់​តាម​ផ្ទៃ​ទឹក​​ក្នុ​ង​សមុទ្រ​ចិនខាងត្បូង។​

ការ​រិះគន់​ធំ​លើ​ក្រមខ័ណ្ឌ​នោះ​គឺថា វា​មិន​មែនមាន​ចំណង​ផ្លូវ​ច្បាប់។ ប្រសិន​បើ​វា​មាន​ដំណើរ​ការ​ល្អ​នោះ ជំហាន​បន្ទាប់​​គឺ​យន្តការ​ដោះ​ស្រាយជម្លោះ ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ភាគីខ្លះ។ ទោះបីជា​មាន​ជំហាន​ថ្មី​ក៏​ដោយ ក៏ក្រមខ័ណ្ឌ​នោះ​បាន​បង្កើត​ជា​សារ​និង​រចនាសម្ព័ន្ធ​ដ៏សំខាន់​សម្រាប់​ការចរចាកម្រិត​ថ្មី៕

ប្រភព៖ IPPREVIEW ចុះថ្ងៃ១៥ ខែសីហា​ ​ឆ្នាំ២០១៧


ក្រសួងបរិស្ថាន ចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលការលើកឡើងពីអត្រាធ្លាក់ចុះ នៃការបាត់បង់គម្របព្រៃឈើនៅកម្ពុជា

ក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយ ច្រានចោលការលើកឡើងពីការធ្លាក់ចុះអត្រាបាត់បង់គម្របព្រៃឈើនៅកម្ពុជា ដោយចាត់ទុកការ លើកឡើង ទាំងនេះ ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្ដរជាតិ កំពុងតែបំភ្លៃ បំផ្លើស និងបំភ័ន្ដមតិសាធារណៈ អំពីស្ថានភាពធនធានធម្មជាតិ នៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលទទួលបាននៅល្ងាចថ្ងៃនេះ បានលើកឡើងនូវការសោក ស្ដាយយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលបំប៉ោងទិន្នន័យនៃបទល្មើសព្រៃឈើ និងការ នាំចេញឈើទៅក្រៅប្រទេស ដែលមានលក្ខណៈញុះញង់ និងមានចេតនាមួលបង្កាច់រាជរដ្ឋាភិបាល និងទាត់ ចោលកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា លើកការការពារ និងអភិរក្សធនធានធម្មជាតិ។

ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា «បទល្មើសព្រៃឈើទ្រង់ទ្រាយធំលែងកើតមានទៀតហើយ នៅក្នុងប្រទេសកម្ពុជា ហើយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា កំពុងបន្ដទប់ស្កាត់ និងលុបបំបាត់បទល្មើសព្រៃឈើទ្រង់ទ្រាយមធ្យម ទ្រង់ទ្រាយតូច ការពង្រឹងកិច្ចការពារ និងគ្រប់គ្រង់ធនធានធម្មជាតិ ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត»។


ការប្រមូលចំណូលពន្ធ គឺដើម្បីទ្រទ្រង់ការចំណាយលើការផ្តល់សេវាសាធារណៈ ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់នៅក្នុងលិខិតបំភ្លឺចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ថា អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មប្រមូលចំណូលពន្ធផ្ទៃក្នុង​ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងសម្រាប់ឆ្នាំនីមួយៗ ដើម្បីទ្រទ្រង់ការចំណាយលើការផ្តល់សេវាសាធារណៈ ប្រាក់បៀរវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។

សូមអានលិខិតបំភ្លឺខាងក្រោម៖



កម្ពុជា ជាប្រទេសមានកំណើនសេដ្ឋកិច្ចលំដាប់ខ្ពស់ជាងគេបំផុតក្នុងលោកជាប់ចំណាត់ថ្នាក់ទី៦ !

(ភ្នំពេញ)៖ ប្រទេសកម្ពុជាដែលត្រូវបានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ផ្តល់រហស្សនាមថា ជា «កូនខ្លាអាស៉ី», នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ធនាគារពិភព លោក (World Bank) បានចេញមកអះអាងតាមសេចក្តីប្រកាសថា ប្រទេសកម្ពុជា គឺជាប្រទេសជាប់ចំណាត់ថ្នាក់ទី៦ ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច លំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក។ (សូមអានសេចក្តីប្រកាសខាងក្រោម)
របាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសកម្ពុជាមានកំណើន ក្នុងអត្រាជាមធ្យម៧.៦% ពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១៥ ដែលកំណើននេះបានធ្វើឱ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនលំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក គឺមានចំណាត់ថ្នាក់ទី៦ ក្នុងពិភពលោកក្នុងន័យនៃកំណើនសេដ្ឋកិច្ច ដែលវាបានជួយបន្ថយអត្រាភាពក្រីក្រយ៉ាងធំ គឺពី៤៧.៨ភាគរយក្នុងឆ្នាំ២០០៧ ដល់១៣.៥%ក្នុងឆ្នាំ២០១៤»។
លោក ហែម វណ្ឌឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន របស់ធនាគារពិភពលោកថា «កម្ពុជាបាននិងកំពុងខិតខំ បំពេញការងារយ៉ាងសកម្មដើម្បីជួយប្រជាពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ ហើយយើងប្តេជ្ញាបន្តធ្វើឱ្យមានកំណើនប្រកបដោយ បរិយាប័ន្ននៅទូទាំងប្រទេសកម្ពុជា។ យើងនៅបន្តប្តេជ្ញាបើកទូលាយក្នុងវិស័យជំនួញ និងវិនិយោគទុន ហើយក៏សូមអរគុណចំពោះសហគមន៍អន្តរជាតិសម្រាប់ការបន្តគាំទ្រ និងការជឿជាក់របស់ខ្លួន លើភាពរឹងមាំនិងភាពរីកចម្រើនរបស់កម្ពុជា»។
លោកស្រី អ៉ីហ្គោណា ដូប្រាចា នាយិការគ្រប់គ្រង ធនា​គារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ជាង២ទស្សវត្សរ៍កន្លងមកនេះ ការសម្រេចបានរបស់កម្ពុជា ក្នុងកំណើនសេដ្ឋកិច្ច និងការប្រសើរឡើងនៃការរស់នៅរបស់ប្រជាជន គឺជាការដ៏គួរឱ្យកត់សម្គាល់។ ការប្រឈមនានា នឹងកើតមាននាពេលខាងមុខ ដោយសារកម្ពុជាមាន​បំណងប្រាថ្នាចង់ បានការប្រកួតប្រជែងសេដ្ឋកិច្ចខ្លាំងជាងមុន ការបង្កើនផលិតភាពផលិត ការកសាងស្ថាប័នរឹងមាំនិងមានប្រសិទ្ធភាព និងការពង្រឹងឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប»។
របាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថា ដើម្បីរក្សាបានកំណើនដ៏រឹងមាំនោះ កម្ពុជាផ្តោតវិស័យអាទិភាពចំនួន៣ សម្រាប់ផលប្រយោជន៍ទាំងអស់គ្នាគឺ៖
១៖ ការបង្កើនភាពប្រកួតប្រជែង និងពិពិធកម្មផ្នែកសេដ្ឋកិច្ច ដើម្បីធានាបាននូវកំណើនខ្ពស់ និងបង្កើតការងារ និងការងារប្រសើរៗជាងមុន ដោយកាត់បន្ថយចំណាយនៃការបង្កើន និងដំណើរការអាជីវកម្ម និងការជំរុញវិនិយោគសាធារណៈ និងឯកជន។
២៖ ការកសាងទុនមនុស្ស ដោយការវិនិយោគលើការអភិវឌ្ឍដំបូងនៃកុមារ ជំរុញគុណភាពនៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា និងការគាំពារគ្រួសារនៅពេលដែលជួបវិបត្តិ។
៣៖ ការរក្សានិងអភិវឌ្ឍន៍ធនធានធម្មជាតិ ដោយវិនិ​យោ​គលើធនធានធម្មជាតិ និងលើកកម្ពស់ស្ថិរភាព និងបរិយាប័ន្ននៃទីក្រុងនានា រួមទាំងពង្រឹងភាពធន់នឹងបម្រែ​បម្រួលអាកាសធាតុ៕

ប្រភព៖ Fresh News




«ហ្លួងព្រះស្តេចកន» ដែលចំណាយពេលថតជាង២ឆ្នាំ អស់ប្រាក់ជាង១លានដុល្លារចាប់ផ្តើមដាក់បញ្ចាំងហើយ

(ភ្នំពេញ)៖ រឿងហ្លួងព្រះស្តេចកនដែលត្រៀមដាក់បញ្ចាំងនៅតាមបណ្ដារោងភាពយន្ដនានានៅកម្ពុជានោះ គឺបានបង្ហាញពី​វប្ប​ធ​ម៌ខ្មែរដ៏អស្ចារ្យ ដើម្បីឱ្យកូនចៅ ជំនាន់ក្រោយ គួរយកតម្រាប់តាម និងប្រតិបត្ដិនៅក្នុងសង្គមបច្ចុប្បន្ន។​ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធចាក់បញ្ចាំងខ្សែភាពយន្តរឿង​ «ហ្លួងព្រះស្តេចកន» របស់ផលិតកម្ម​ត្រី​សូ​ល៍​ភាពយន្ដខ្មែរ នៅសាលមហោស្រពចតុមុខ នៅរាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា វណ្ណកម្មភាពយន្តរឿង «ហ្លួងព្រះស្តេចកន» ដែលស្នាដៃនិពន្ធកូនខ្មែរដោ​យសំរិតសំរាំងដាក់បញ្ចាំង នៅពេលនេះ ដើម្បី​បម្រើអារម្មណ៍ទស្ស​និកជនផង និងដើម្បីទុកជាឯកសារភាពយន្ដ សម្រាប់ការ​សិក្សាស្រាវជ្រាវ​ផ្នែក​ប្រវត្តិសាស្ត្រ។ ប្រជា​​ជនកម្ពុជា បានទទួលនូវមរតកសម្បត្តិសិល្បៈវប្បធម៌ដ៏សម្បូរបែប ទាំងវប្បធម៌រូបី និងអរូបី ហើយការផ្សព្វផ្សាយសម្បត្តិសិល្បៈវប្បធម៌ ទាំ​ង​នេះ​តាម​រយៈភាពយន្ត​ គឺជាមធ្យោបាយដ៏ប្រសើរបំផុត​សម្រាប់ ផ្ទេរមរតកដ៏​ថ្លៃថ្លា​នេះ​ទៅ​ឱ្យកូនចៅជំនាន់ក្រោយសម្រាប់ការសិក្សាស្វែងយល់ និងស្គាល់​នូវអ្វី​ដែល​ជាការពិតនៃប្រវត្តិសាស្រ្ត។

លោកស្រី ម៉ែន សំអន បានបន្ដថា យើងនៅចាំបានថា ក្នុងអំឡុងទសវត្សទី៦០ និង​ដើម​ទសវត្សទី៧០ ភាពយន្តខ្មែរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបាន​បង្កឱកាសល្អសម្រាប់កម្ពុជា ធ្វើការផ្លាស់ប្តូរបទពិសោធន៍ល្អៗជាមួយ ប្រទេសនានាក្នុងតំបន់។ ប៉ុន្តែសង្គ្រាមដែលអូសបន្លាយជាងបីទសវត្សបាន បញ្ឈប់ដំណើរការរីកចម្រើនរបស់កម្ពុជា ក្នុងនោះក៏មានវិស័យភាពយន្តផងដែរ ហើយបាន​បង្ក​កា​រលំបាកដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍវិស័យនេះឡើងវិញ។​ បច្ចុប្បន្នក្រោមការដឹក​នាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យភាពយន្ត​របស់​យើងកំពុងមានការវិវត្តរីកចម្រើនជាលំដាប់ ដែលអាចឆ្លើយ​តបបានទៅ​នឹង​សេ​ច​ក្តីត្រូវ​ការនៃទីផ្សារក្នុងស្រុក៕





លិខិតមិត្តអ្នកអាន៖ ចេតនាធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា លេចកន្ទុយកណ្តាលវាល!

អ្វីដែលប្រជាជនកម្ពុជាសង្ស័យជាយូរមកហើយថាជនបរទេស និងអង្គការអន្តរជាតិមួយចំនួនដែលកំពុងធ្វើ សកម្មភាពនៅកម្ពុជាមានគម្រោង បំផ្ទុះបដិវត្តន៍ពណ៌ក្នុងប្រទេសកម្ពុជាបានលេចចេញសញ្ញាបណ្តើរៗ មកហើយនៅ ពេលមានការបែកធ្លាយឯកសារបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ (NDI) នៅកម្ពុជារៀបចំសម្រាប់ គណបក្សសង្គ្រោះជាតិ កាលពីខែមីនា ឆ្នាំ ២០១៧ កន្លងទៅបង្ហាញយ៉ាងច្បាស់ ពីគម្រោង ទុច្ចរិត ដែលអង្គការមួយនេះបានរៀបចំយុទ្ធសាស្ត្រ និងល្បិចកលសម្រាប់ជួយគណបក្សប្រឆាំង ដើម្បីផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។ NDI បានណែនាំគណបក្ស សង្គ្រោះជាតិ ឱ្យប្រើពាក្យស្លោកជាផ្លូវការ និងជំរុញឱ្យឃោសនាតៗគ្នាថា ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ គណបក្សសង្គ្រោះជាតិនឹងឈ្នះ។
យោងតាមឯកសារបែកធ្លាយនេះ គណបក្សសង្គ្រោះជាតិ នឹងផ្សព្វផ្សាយសារនេះ ចាប់ពីពេលឥឡូវតទៅជា ពិសេសបង្កើនការផ្សព្វផ្សាយ ពាក្យចចាមអារាមឱ្យខ្ទរខ្ទាឡើង ៥ថ្ងៃមុនការបោះឆ្នោត ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
តាមផែនការ NDI បានប្រាប់នូវល្បិចកលនេះ ទៅបក្សសង្គ្រោះជាតិឱ្យរកប្រព័ន្ធផ្សព្វផ្សាយដែលតែងតែវាយ ប្រហារលើ រដ្ឋាភិបាល ឧទាហរណ៏ Cambodia Daily – Phnom Penh Post និងវិទ្យុដែលទទួលលុយ ជំនួយពីប្រទេសមហាអំណាចដូចជាវិទ្យុអាស៊ី សេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុសំឡេង ប្រជាធិបតេយ្យ VOD ចុះផ្សាយសារនយោបាយនេះនៅទំព័រមុខ និងឱ្យសហការជាមួយវិទ្យុទាំងនោះធ្វើការ ផ្សព្វផ្សាយឱ្យបានខ្លាំងក្លា នៅមុនថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល បោះឆ្នោត។
NDI មានជំនឿជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយសារថាបក្សសង្គ្រោះជាតិឈ្នះឆ្នោត គេនឹងនាំគ្នានិយាយ តៗគ្នាពីម្នាក់ទៅម្នាក់ ក្នុងអ្វីមួយដែល NDI ចាត់ទុកថា ជាយុទ្ធសាស្រ្តមួយ ដ៏មានឥទ្ធិពល បូកបញ្ចូលជាមួយ ការប្រើប្រាស់ឧបករណ៏ចំរុះ ជាពិសេសបណ្តាញផ្សព្វផ្សាយសង្គមថ្មី ដោយអះអាងប្រាប់ថ្នាក់ដឹកនាំ បក្ស សង្គ្រោះជាតិថា «រៀបចំយុទ្ធសាស្ត្រស៊ីជម្រៅប៉ុណ្ណឹងហើយ បើ CNRP នៅតែចាញ់ឆ្នោត គឺមកពីបក្សកាន់ អំណាចជាអ្នកបោកប្រាស់»។ លើសពីនេះទៅទៀត នៅក្នុងឯកសារនោះ NDI ក៏បានរៀបចំផែន ការយុទ្ធសាស្ត្រជាជំហ៊ានៗ និងរចនាសម្ព័ន្ធយ៉ាងច្បាស់លាស់ ឱ្យ CNRP និងបញ្ជាឱ្យបក្សនេះត្រូវតែ អនុវត្តន៍តាមដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជាតិ។
ឯកសារសម្ងាត់ដែលបានបែកធ្លាយពិតជាបង្ហាញយ៉ាងច្បាស់ថា NDI បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា យ៉ាងច្បាស់ក្រឡែត ជាពិសេសបានចូលជ្រៅ និងសហការយ៉ាងពេញលេញទាំងគំនិត និងយុទ្ធសាស្រ្តដើម្បី ជួយបក្សប្រឆាំងក្នុងការបោះឆ្នោតជាច្រើនអាណត្តិមកហើយ ដែលក្នុងនោះមិនមែនមានតែអង្គការ NDI មួយប៉ុណ្ណោះទេ គឺមានអង្គការមួយចំនួនទៀតបាននៅពីក្រោយខ្នងបក្សប្រឆាំង ដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ផ្តួល រំលំរាជរដ្ឋាភិបាល ស្របច្បាប់ដូចអ្វីដែលពួកគេធ្លាប់បាន ធ្វើនៅប្រទេសមួយចំនួនបានជោគជ័យ រួចមកហើយ ដូចជាលីប៊ី ស៊ីរី អេហ្ស៊ីប ជាដើម។ បដិវត្តន៍ពណ៌ត្រូវបានគេដឹងថា ជារូបភាពថ្មីនៃការផ្លាស់ប្ដូររបបដែល យុទ្ធសាស្រ្តនេះបង្កើតឡើងដោយសហរដ្ឋអាមេរិកនៅឆ្នាំ១៩៨៣ ដើម្បីផ្ដួលរំលំ រដ្ឋាភិបាលណាមួយ ដែលគេយល់ឃើញថា ពុំសមស្រប និងពុំគាំទ្រ នយោបាយ ឬមិនចំណុះឥទ្ធិពលអាមេរិកក្រោមរូបភាព «លើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
យន្ត ការដែលគេប្រើប្រាស់គឺឆ្លងកាត់តាមរយៈការបង្កើតជាប្រព័ន្ធកូនកាត់ ជាមួយអង្គការសង្គមស៊ីវិល នៅក្រោមរូបភាព «មូលនិធិ»ដែលផ្តល់ការគាំទ្រលើការ អនុវត្តគម្រោងនានា ឬផ្តល់ថវិកាគាំទ្រដល់អង្គការ សមាគម ក្នុងស្រុកតែម្តងដែលប្រតិបត្តិករទាំងនោះត្រូវបានគេស្គាល់ថាជា វិទ្យាស្ថាន Albert Einstein Institute (AEI) National Endowment for Democracy (NED) វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) Freedom House និង International Center for Non-Violent Conflict (ICNC) ជាដើម។
តាមប្រភពព័ត៌មាន សហរដ្ឋអាមេរិកក៏បានគៀងគរ និងផ្តល់ប្រាក់ជំនួយព្រមទាំងរៀបចំយុទ្ធសាស្រ្តជួយ ឬសហប្រតិបត្តិការផ្តល់ឱ្យគណបក្សនយោបាយ និងក្រុមអង្គការជាច្រើនដែលជួយលើក តម្កើងរបៀបវារៈ នយោបាយ និងផលប្រយោជន៍សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលណាដែលគេយល់ឃើញថា មិនរណប ជាមួយសហរដ្ឋអាមេរិក។ នៅពីក្រោយខ្នងនៃមូលនិធិ និងវិទ្យាស្ថានដែលជាភ្នាក់ងាររបស់សហរដ្ឋអាមេរិក នៅក្នុងការងារអន្តរជាតិដូចជាទីភ្នាក់ងារជំនួយ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ USAID។ បច្ចុប្បន្ននេះ USAID ជាស្ថាប័នគោលការណ៍ដ៏មានសារៈសំខាន់មួយ ដែលគេកត់សម្គាល់ថា ជាស្ថាប័នលើកតម្កើងសេដ្ឋកិច្ច និងជាយុទ្ធសាស្រ្តនៃកិច្ចការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក ពាសពេញពិភពលោក ដែលជាចំណែកនៃប្រតិបត្តិការប្រយុទ្ធប្រឆាំង និងការពារ។
កិច្ចការទាំងអស់នេះជាការងារស្នូល និងទិសដៅការងាររបស់ USAID ដែលទទួលបានប្រាក់រាប់លានដុល្លារ ក្នុងកិច្ចជួយឧបត្ថម្ភដល់គណបក្សនយោបាយ អង្គការ សមាគម និស្សិត យុវជននិងរាល់ចលនាដែលមាន ទិសដៅលើកតម្កើងរបៀបវារៈនយោបាយ របស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោកនោះមិនថា ឡើយជាព្រឹត្តិ ការណ៍បដិវត្តន៍ពណ៌ ឬក៏ការផ្លាស់ប្ដូររបបដែលកើតមានឡើងឆ្លើយតប និងផលប្រយោជន៍របស់ សហរដ្ឋអាមេរិកមានវត្តមានរបស់ USAID និងលំហូរប្រាក់ដុល្លាពីសហរដ្ឋអាមេរិក ។
តំណាងអង្គការ NDI ប្រចាំប្រទេសកម្ពុជាបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថាអង្គការលោក បានទទួលថវិកាពីភីភ្នាក់សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍ (USAID) ដែលមានទីស្នាក់ការនៅក្នុង ស្ថានទូរសហរដ្ឋអាមេរិកនៅកម្ពុជា។ អង្គការនេះបានប្រតិបត្តិការរយៈពេលជាង ២៥ ឆ្នាំនៅកម្ពុជាដោយមិន បានចុះបញ្ជីត្រឹមត្រូវឡើយ។
តាមរយៈសកម្មភាព និងឯកសារលេចធ្លាយនេះ បង្ហាញឱ្យឃើញថា NDI កំពុងតែអនុវត្តនូវផែនការបំផ្ទុះ បដិវត្តន៍ពណ៌នៅប្រទេសកម្ពុជា ព្រោះអង្គការនេះបាន ញុះញង់ឱ្យបក្សប្រឆាំងធ្វើសកម្មភាពបះបោរ អសន្តិសុខ បង្កចលាចលសង្គម ធ្វើឱ្យបាត់បង់លំនឹង ឬស្ថេរភាពនយោបាយដែលផែនការនេះ គេតែងតែរៀបចំអនុវត្តនៅ ក្នុងរយៈពេលយុទ្ធនាការបោះឆ្នោតសកល និងនីតិវិធីនៃការបោះឆ្នោត ដែលនេះគឺជាការលើកឡើងដើម្បី បង្កើតនូវភាពតានតឹងជាមួយយុទ្ធសាស្ត្របំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្ត ដែលធ្វើឱ្យសាធារណៈមតិ យល់និង ជឿជាក់ពីអនុភាពនៃការក្លែងបន្លំ ឬលួចបោកប្រាស់ រំលោភលើនីតិវិធី ការបំបាត់សិទ្ធិសេរីភាព ការរំលោភច្បាប់ ដែលជះឥទ្ធិពលដល់ការមិនទទួលស្គាល់ការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត នាំឱ្យពួក គេងាយស្រួល  ច្រាល លទ្ធផលចោល ឬមិនអាចយកជាការបាន គឺនៅពេលករណីដែលគណបក្សប្រឆាំងទទួលបរាជ័យ។
ជាក់ស្តែង យុទ្ធសាស្ត្រទាំងនេះត្រូវបានបក្ស សង្គ្រោះជាតិបានប្រើប្រាស់តាំងពីមុនការ បោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ មកម្ល៉េះដែលនៅពេលឃោស នាបោះឆ្នោត និងក្រោយការបោះឆ្នោត បក្សប្រឆាំង នៅតែ ទន្ទេញ ពីការឈ្នះការបោះឆ្នោតជានិច្ច ទោះជាលទ្ធផល បង្ហាញថាចាញ់បោសគូថក៏ដោយ។
តាមការសិក្សាស្រាវជ្រាវ នៅក្នុងបដិវត្តន៍ពណ៌នៅប្រទេសមួយចំនួននាពេលកន្លងមក ទីភ្នាក់ងារ និងអង្គការ អន្តរជាតិមួយចំនួនដូចជាUSAID, NED, IRI, NDI, Freedom House, AEI and ICNC បានដើរតួនាទី យ៉ាងសកម្ម មានយុទ្ធសាស្រ្ត និងផែនការគ្រប់ជ្រុងជ្រោយ មានទិសដៅឆ្ពោះទៅរកកងកម្លាំងសន្តិសុខ មន្រ្តីសាធារណៈ និងសាធារណជនទូទៅ ដែលភ្ជាប់ជាមួយនូវស្មារតី និងខ្លឹមសារនៃសង្រ្គាម-ចិត្តសាស្រ្តជា មួយការធ្វើឱ្យមានចំណាប់អារម្មណ៍ខ្ពស់ ចំពោះ ប្រជាជាតិ របស់គេ រកកលធ្លាក់ទៅក្នុងការបះបោរ កុប្បកម្ម មហាជននេះ។ នៅក្នុងករណីនេះ គេតែងតែឃើញវត្តមាននៃភ្នាក់ងារអន្តរជាតិ ទាំងនោះ តាមរយៈការផ្ដល់ ថវិកា ហ្វឹកហ្វឺន និងប្រឹក្សាយោបល់ បំប៉នសមត្ថភាពយុវជនក្នុងការងារដឹកនាំចលនា និងបានលើកទឹក ចិត្តឱ្យ មានការផ្លាស់ប្ដូរ ប្រកបដោយ«អហិង្សា»។ យុទ្ធសាស្រ្តទាំងអស់នោះ គឺស្វែងរកមធ្យោបាយ ដែលធ្វើឱ្យ ពិការភាព និងបាត់បង់សណ្ដាប់ធ្នាប់នៃសសរស្ដម្ភទល់ទ្រអំណាចរដ្ឋ បង្កើតភាពអសកម្មដល់កម្លាំងការពារ សន្តិសុខ ជាមួយនឹងការបង្កើតសតិ អារម្មណ៍សាធារណជន ដែលគេពិតប្រាកដ ស្ថិតនៅក្នុងបរិយាកាសវឹកវរ ច្របូកច្របល់ និងអស្ថេរភាព។
ការផ្តួលរំលំរបបដឹកនាំនៃរដ្ឋដទៃ គឺធ្វើឡើងតាមរយៈការបង្កើតចលនានយោបាយប្រឆាំង នឹងរបបដឹកនាំនោះ ពីខាងក្នុង ដោយប្រើដៃប្រជាជន និងអ្នកនយោបាយនៅក្នុងរដ្ឋនោះ ដើម្បីចៀសវាងការប្រើកម្លាំងយោធា ដែលនឹងទទួលរងការចោទប្រកាន់ថា ជាអំពើឈ្លានពានរដ្ឋអធិបតេយ្យបរទេស។ ដើម្បីអនុវត្តនយោបាយនេះ អាមេរិកត្រូវចាប់ផ្តើមជាមួយការបញ្ចូលភ្នាក់ងាររបស់ខ្លួន គឺអង្គការសង្គមស៊ីវិល ដែលផ្តល់លុយដោយអាមេរិក ដើម្បីធ្វើសកម្មភាពដោយលាក់មុខប្រឆាំងរបបដឹកនាំនៃរដ្ឋនោះ ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិសេសតាមរយៈសកម្មភាពញុះញង់ បន្តិចម្តងៗឱ្យប្រជាជននៃរដ្ឋនោះចេះ និងក្លាហាន ដើម្បីងើបឡើង តស៊ូប្រឆាំងដោយផ្ទាល់នឹងរបបដឹកនាំនោះ ដែលគេនាំគ្នាហៅថា «បដិវត្តពណ៌»។
អ្នកណាដែលមិនរណបនឹងមហាអំណាចលើលោកនេះ អាមេរិកត្រូវតែរកមធ្យោបាយបំផ្លាញ បើមិនដាក់ ទណ្ឌកម្មក៏កម្ទេចដែរ! បើអាមេរិកស្រឡាញ់ប្រទេសកម្ពុជា និងជាបិតាប្រជាធិបតេយ្យគោរពសិទ្ធិមនុស្ស មិនមែនអាមេរិកដែលបងធំពិភពលោក មកទម្លាក់គ្រាប់បែក និងគ្រាប់បែកគីមីសម្លាប់ ពលរដ្ឋស្លូតត្រង់ កម្ពុជាស្លាប់ជាង ៥០ ម៉ឺននាក់នោះទេ គួរណាស់អាមេរិក ដែលជាប្រទេស ពោរពេញដោយ ការគោរពសិទ្ធិ មនុស្ស ត្រូវក្លាហានចេញមុខ ទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្តរបស់ខ្លួន ដែលបានបំផ្លិចបំផ្លាញ កម្ពុជាស្ទើរ ខ្ទេចខ្ទីពេញផ្ទៃប្រទេស។
ឥឡូវនេះ ផែនការជាប្រព័ន្ធនៃការធ្វើបដិវត្តន៍ពណ៌ត្រូវបានបែកធ្លាយ ហើយកន្ទុយអ្នកដែលផ្តួចផ្តើម គាំទ្រ ព្រមទាំងអ្នកអនុវត្តផែនការក៏បានលេចចេញមកដែរ។ តើហេតុអ្វីបានជាជនទាំងនេះ នៅតែចិញ្ចឹមចិត្ត បន្តព្យាបាទប្រទេសដែលខ្លួនដក់ការសង្ស័យថា មិនស្ថិតនៅចំណុះខ្លួន? តើការប្រកាសរបស់​​ ប្រធានា​​ធិបតីសហរដ្ឋអាមេរិកថា អាមេរិកនឹងឈប់អនុវត្តនយោ បាយប្តូររបប ចំពោះប្រទេសណាដែល​ខ្លួនមិនពេញចិត្ត​​ ទៀតហើយនោះមានន័យ ដែរឬ ទេ? ប៉ុន្តែកម្ពុជាគឺជារដ្ឋអធិបតេយ្យមួយ ស្មើសិទ្ធិ និងស្មើភាពគ្នាជាមួយ​ប្រទេស​ដទៃទោះប្រទេសនោះធំក្តី តូចក្តី។ ដូច្នេះវាជាការដល់ពេលវេលាហើយ ដែលអាជ្ញាធររាជ​រដ្ឋាភិបាល​ត្រូវចាត់វិធានការតាមច្បាប់ទៅលើអង្គការ សមាគម ឬក្រុមណាមួយដែលធ្វើការ ងារមិនមានច្បាប់អនុញ្ញាត ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យកើតមានបដិវត្តន៍ពណ៌ដែរ ហើយក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវតែ​ការពារ​សន្តិភាព និងការអភិវឌ្ឍឱ្យបាន៕

ដោយ៖ ចៅចាក់ស្មុក

ព្រឹកថ្ងៃនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ កីឡាជនពិការ នៅវិមានសន្តិភាព

នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  នឹងអញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី, ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា នាថ្មីៗនេះកីឡាករជនពិការកម្ពុជាចំនួន៣រូប បានទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកយុវជនអាស៊ី ​នៅប្រទេសកូរ៉េ។ ក្នុងនោះមាន២នាក់ ទទួលបានមេដាយមាសនិងសំរិទ្ធ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន បានជំរុញលើកកម្ពស់លើជនពិការ និងវិស័យកីឡាឱ្យមានការរីកចំរើនជាបន្តបន្ទាប់៕