Monday, February 25, 2019

នេះជាព័ត៌មានក្លែងក្លាយ សូមបងប្អូនកុំមានការយល់ច្រលំ


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅឆ្នាំ២០៣០ ចំនួនប្រជាជនកម្ពុជាអាចនឹងកើនដល់ ២០លាននាក់ និងឈានដល់២៥លាននាក់ នៅឆ្នាំ២០៥០

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ខណៈដែលសេដ្ឋកិច្ចកម្ពុជាមានកំណើនគួរជាទីមោទនៈ កម្រិតជីវភាពរស់នៅរបស់ប្រជាជន មានភាពល្អប្រសើរឡើងជាលំដាប់ ធ្វើឱ្យអត្រាកំណើនប្រជាសាស្រ្ត ប្រចាំឆ្នាំ មានលំនឹងក្នុងរង្វង់១,២% ទៅ ១,៥% ហើយតាមការព្យាករណ៍ នៅឆ្នាំ២០៣០ ចំនួនប្រជាជនកម្ពុជាអាចនឹងកើនដល់ ២០លាននាក់ និងឈានដល់២៥លាននាក់ នៅឆ្នាំ២០៥០ ពេលនោះ ប្រជាជនភាគច្រើននឹងមករស់នៅទីក្រុង និងទីប្រជុំជន។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រការនេះធ្វើឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដែលជាការរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដោយប្រកាន់ខ្ជាប់នូវទស្សនទាន អនាគត គឺបច្ចុប្បន្ន ដែលចាំបាច់យើងទាំងអស់គ្នាត្រូវគិតគូរ ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែង និងធានាចីរភាពនៃការអភិវឌ្ឍ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ ដែលមានប្រជាប្រិយភាពរបស់ពិភពលោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពេលនេះកម្ពុជាបានក្លាយទៅជាគោលដៅទេសចរណ៍ដែលមានប្រជាប្រិយភាព របស់ពិភពលោក ហើយរាជរដ្ឋាភិបាលបានចាត់ទុកទេសចរណ៍គឺជាមាសបៃតង។ លោកបានបន្តថា ក្នុងឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានទេសចរបរទេសសរុប ៦លាន២សែននាក់ កើនឡើង ១១,២% មកពី១១០ប្រទេសជុំវិញពិភពលោក។ នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៦លាន៨សែននាក់ ហើយរំពឹងថា ឆ្នាំ២០២០ ការមកដល់ភ្ញៀវទេសចរណ៍អន្តរជាតិ អាចកើនដល់ ៧លាន៥សែននាក់ និង១៥លាននាក់នៅឆ្នាំ២០៣០។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ទាំងខាងនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ តាមរយៈការវាយតម្លៃសារជាថ្មី កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៨កន្លងទៅ មានរហូតដល់ ៧,៥% ហើយអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយក្នុងរង្វង់ ១០%៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ដើម្បីទីក្រុងស្អាតត្រូវមានការចូលរួមទាំងអស់គ្នា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទីក្រុងស្អាត គឺបញ្ហាស្ថិតនៅលើខ្លួនឯង ប្រ​សិនបើប្រជាពលរដ្ឋខ្មែរទាំងអស់នាំគ្នាចោលសម្រាមរាយប៉ាយគ្រប់ទីកន្លែង មិនដាក់ចូលទៅក្នុងធុងសម្រាមទេនោះ ក៏មិនអាច​ពឹងលើអ្នកសំអាតតែប៉ុន្មានអ្នកបានដែរ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអ​ញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុ​ងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បើចង់បានភូមិស្អាត ឃុំស្អាត ផ្លូវស្អាត ស្ពានស្អាត សាលារៀនស្អាត ត្រូវមានការចូលរួមរក្សាអនាម័យទាំងអស់គ្នា។ លោកបានបន្តថា មានអ្នកខ្លះនិយាយថាទីក្រុងមិនស្អាត ប៉ុន្តែខ្លួនវិញមកពង្រាយសម្រាមរាយប៉ាយពាសវាលពាសកាល៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទូទៅកុំឱ្យមានការព្រួយបារម្ភបញ្ហាជំងឺឆ្កែឆ្កួត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងពេលថ្មីៗនេះ មានប្រជាពលរដ្ឋជាច្រើនមកទទួលសេវាចាក់វ៉ាក់សាំងបង្កាជំងឺឆ្កែឆ្កួតនៅវិទ្យាស្ថានប៉ាស្ទ័រ ដែលជាហេតុធ្វើឱ្យសេវាមានការយឺតយ៉ាវហើយថែមទាំងរងការរិះគន់ពីបញ្ហាសេវាទៀតផង។ លោកក៏បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋទូទៅកុំឱ្យមានការព្រួយបារម្ភបញ្ហាជំងឺឆ្កែឆ្កួតហួសហេតុពេក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មានប្រជាពលរដ្ឋជាច្រើនមកចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ទាំងដែលខ្លួនមិនមានឆ្កែខាំផង។ លោកបានបន្តថា ដើម្បីការពារជំងឺឆ្កែឆ្កួតនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់កុំឱ្យឆ្កែខាំ៕

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ Wifi សាធារណៈ នៅរាជធានីភ្នំពេញមិនទាន់ជោគជ័យនៅឡើយទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការដាក់ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញមិនទាន់ទទួលបានជោគជ័យនៅឡើយនោះទេព្រោះពេលខ្លះមិនអាចប្រើប្រាស់បាន ហើយលោកក៏បានអំពាវនាវឱ្យក្រសួងពាក់ព័ន្ធធ្វើការត្រួតពិនិត្យតាមដានបញ្ហានេះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអ​ញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត»លើកទី៧ ក្រោមប្រធានបទ «ទីក្រុ​ងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សូម្បីតែអ៊ីធើណេតនៅអង្គការសហប្រជាជា​តិពេលខ្លះក៏មិនអាចដំណើរការបានល្អដែរ៕




(សូមទស្សនាវីដេអូ)៖ កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីរក្សា EBA! (English Subtitle)