Monday, February 25, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទូទៅកុំឱ្យមានការព្រួយបារម្ភបញ្ហាជំងឺឆ្កែឆ្កួត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងពេលថ្មីៗនេះ មានប្រជាពលរដ្ឋជាច្រើនមកទទួលសេវាចាក់វ៉ាក់សាំងបង្កាជំងឺឆ្កែឆ្កួតនៅវិទ្យាស្ថានប៉ាស្ទ័រ ដែលជាហេតុធ្វើឱ្យសេវាមានការយឺតយ៉ាវហើយថែមទាំងរងការរិះគន់ពីបញ្ហាសេវាទៀតផង។ លោកក៏បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋទូទៅកុំឱ្យមានការព្រួយបារម្ភបញ្ហាជំងឺឆ្កែឆ្កួតហួសហេតុពេក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មានប្រជាពលរដ្ឋជាច្រើនមកចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ទាំងដែលខ្លួនមិនមានឆ្កែខាំផង។ លោកបានបន្តថា ដើម្បីការពារជំងឺឆ្កែឆ្កួតនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់កុំឱ្យឆ្កែខាំ៕

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។



No comments:

Post a Comment