Monday, June 08, 2015

សាររំ​លែក​ទុក្ខ របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ជូន ឯកឧត្តម សាយ ឈុំ អនុ​ប្រធាន​ទី១ ព្រឹទ្ធសភា នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា


សាររំ​លែក​ទុក្ខ របស់​​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ជូន ឯកឧត្តម សាយ ឈុំ អនុ​ប្រធាន​ទី១ ព្រឹទ្ធសភា នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា


សារលិខិតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនក្មួយៗ ព្រមទាំងចៅៗ


ព្រះរាជក្រិត្យ ស្តីពីការបង្កើតគណៈកម្មការរៀបចំពិធីបណ្យសព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា




សារាចរណែនាំ ស្តីពីការប្រារព្វពិធីកាន់ទុក្ខ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា


​ជីវ​ប្រវត្តិសង្ខេប​ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា



សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម

ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ ពេលបច្ចុប្បន្ន។សម្តេច គឺ​ជា​​អ្នក​នយោបាយ​ជាន់​ខ្ពស់ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​យូរ​បំផុត​នៅ​ប្រទេស​កម្ពុជា សម័យ​បច្ចុប្បន្ន។
១.​ជីវ​ប្រវត្តិ​
ថ្ងៃខែឆ្នាំកំណើត          :  ​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៣២។
ទីកន្លែង​កំណើត          :  នៅស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង។
អាស្រយដ្ឋានបច្ចុប្បន្ន    : ភូមិគ្រឹះលេខ២ ផ្លូវលេខ៤៦២ សង្លាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជីវិត​ផ្ទាល់​ខ្លួន             ​: នៅក្នុងឆ្នាំ​១៩៥៥ លោក ជា ស៊ីម បានរៀប​អាពាហ៍ពិពាហ៍​ជាមួយ លោក ស្រីញ៉ែម សឿន មានកូនចំនួន ៧នាក់(ស្លាប់ម្នាក់)​។ក្នុង​នោះ​កូន​ប្រុស​ចំនួន​៤​នាក់ និង​កូន​ស្រី​ចំនួន​៣​នាក់។
២.កំរិតវប្បធម៌
​ –ពុទ្ឋិកមធ្យមសិក្សា និងលាសានយោបាយជាន់ខ្ពស់ បណ្ឌិតកិត្តិយយស  ផ្នែកទស្សនៈវិជ្ជា។
៣.សញ្ញាប័ត្រ
២០/០៣/១៩៩៨ បណ្ឌិតកិត្តិយយស ផ្នែកទស្សនៈវិជ្ជា នៅសលកវិទ្យាល័យកាលីហ្វញ៉ារ សហរដ្ឋអាមេរិក។
២៧/០៩/២០០៧ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និង អភិវឍ្ឍន៏ នៅសលកវិទ្យាល័យប៊ុនរ៉ាត់ថានី ព្រះរាជាណា ចក្រថៃ។
១៥/០២/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និងស្រាវជ្រាវកសិកម្ម នៅសលកវិទ្យាល័យស្រាវជ្រាវ វប្បធម៌ ពិភលោក សាធារណរដ្ឋប្រជាមានិត្យចិន​។
១៣/០៩/២០១០ បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា ផ្នែកជាអ្នកដឹកនាំកិច្ចការ ព្រឹទ្ឋសភា នៅសលកវិទ្យាល័យ ឌីអូជិន សឺមីណឺរី សហរដ្ឋ អាមេរិក។
៤.តំណែងក្នុងព្រឹទ្ឋសភា
នីតិកាលទី១ ប្រធានព្រឹទ្ឋសភា
នីតិកាលទី២ ប្រធានព្រឹទ្ឋសភា
៥.អតិតភាពការងារមុនពេលជាប់ជាសមាជិតព្រឹទ្ឋសភា
១៩៤៧១៩៥៤ ចូររួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ ដើម្បីឯករាជ្យមាតុភូមិ។
១៩៧០១៩៧៥ ចូររួមក្នុងចលនាតស៊ូស្នេហាជាតិ និង ចាបន្តបន្ចាប់ជាប្រធានឃុំ ប្រធានស្រុក។
១៩៧៥១៩៧៨ តស៊ូសម្ងាត់ និងចំហប្រឆាំងរបរប៉ុលពត។
០២/១២/១៩៧៨ អនុប្រធានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។
០៧/០១/១៩៧៩១៩៨១ ជាសមាជិកក្រុមព្រឹក្សា ប្រជាជនបក្សដិវត្តកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ចៃ។
១៩៨១១៩៩៣ ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្យកសាងការពារមាតុភូមិ។
០៦/០៤/១៩៩២១៤/០៦/១៩៩៣ ​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ មុន​ពេល​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​រាជាធិបតេយ្យ។
១៧/១០/១៩៩១ ជាប្រជានគណបក្សប្រជាជនកម្ពុជា។
០៥/១៩៩២ តំណាងរាស្ត្រមណ្ឌលភ្នំពេញ។
២៥/១០/១៩៩៣១៩៩៩ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
០៩/១១/១៩៩៣ ព្រករុណាព្រះបាទសម្តច នរោត្តម សីហនុ ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទាននូវគោរម្យងារ ជា «សម្តេច»
២៦/០៧/១៩៩៨ ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញទៀត។
០១/១២/១៩៩៨ លាលែងចេញពីសមាេជិកសភា មណ្ឌលភ្នំពេញ។
១១/០៣/១៩៩៩ រហូតដល់ពេលបច្ចុប្បន្ន  លោក​បាន​ក្លាយ​ជា​ប្រធានព្រឹត្ឋភា នៃព្រះរាជាណាចក្រកម្ពុជា។
៦.គ្រឿង​ឥស្សរិយយស និង​បណ្ដាស័ក្តិ
លោក ជា ស៊ីម បាន​ទទួល​ងារ​​ជា សម្ដេចពី​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ កាល​ពី​ឆ្នាំ​១៩៩៣ និង​បាន​ទទួល​ងារ​ជា សម្ដេច​អគ្គមហាធម្មពោធិសាលពី​សម្ដេច​ព្រះបរមនាថ​ នរោត្ដម សីហមុនី កាល​ពី​ខែ​តុលា ឆ្នាំ​២០០៧។
ក្រៅ​ពី​នោះ​លោក ជា ស៊ីម ទទួល​បាន​គ្រឿង​ឥស្សរិយយស​ជា​ច្រើន​ទៀត ពី​ព្រះមហាក្សត្រ មាន​ដូច​ជា៖
២០០៧ ទទួលគ្រឿង​ឥស្សរិយយស​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​ជាតូបការ។
២៧/១១/២០០៩ ទទួលបានគ្រឿង​ឥស្សរិយយស មាសខ្ពស់បំផុតពី​​លោក ជុម មាលីនៃញ៉សន អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឍឹមបក្សប្រជាជាជនបដិវត្តន៏ឡាវ និងប្រធានរដ្ឋសភាប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
៣០/០៣/២០១១ ទទួលគោរមងារ​ជា «កិត្តិ​ព្រឹទ្ធ​បណ្ឌិត» នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ពីព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្ស័ត្រិយ៍​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។
២៨/១១/ ២០១៣ ទទួលគ្រឿង​ឥស្សរិយយស​ថ្នាក់ខ្ពស់​បំផុត​នៃ​ប្រទេស​ជប៉ុន Grand Cordon of the Orders of the Rising Sun​

អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​បង្កើត​ឱ្យមាន​ក្រម​ប្រតិបត្តិ​អង្គរ

អ្នកជំនាញការនៃកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មាធិការអន្តរជាតិសម្រប​សម្រួល​កិច្ច​គាំពារ​ និង អភិវឌ្ឍន៍​តំបន់អង្គរ(ICCអង្គរលើកទី២៤នៅខេត្តសៀមរាប បានសម្ដែងនូវ​ឯកភាព ​និងគាំទ្រ សរសើរ ចំពោះគម្រោងក្រមប្រតិបត្តិអង្គររបស់អាជ្ញាធរជាតិអប្សរាដែលបានធ្វើបទបង្ហាញដោយឯកឧត្ដម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៥។
ឯកឧត្ដម សុខ សង្វារ បានថ្លែងប្រាប់អ្នកសារពត៌មានឱ្យដឹងថា  ក្រុមប្រតិបត្តិ​អង្គរ ជាឯកសារមួយសំរាប់​ផ្ដល់ជាពត៌មាន ពន្យល់ អប់រំ ចំពោះ​ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ​ទៅលើអាកប្បកិរិយា​មិនគួរធ្វើនៅ​ពេល ដែលអញ្ជើញមក​ទស្សនាតំបន់​អង្គរ។  ឯកឧត្ដម សុខ សង្វារ បានបញ្ជាក់ថា អ្នកជំនាញ​ការនៃ ICC Angkor នេះបានសំដែងការឯកភាពគាំទ្រ និងសរសើរចំពោះគំរោងប្រតិបត្តិ Angkor
ដើម្បីឆ្លើយតបសំនួរដែលបានសួរថា តើអ្វីទៅជាក្រមប្រតិបត្តិ Angkor? ឯកឧត្តម សុខ សង្វារ បាន​បំ​ភ្លឺ​ថា « ខ្ញុំសូម បញ្ជាក់ដែរថា ក្រមប្រតិបត្តិ Angkor គឺជាឯកសារមួយដែលផ្តល់ជាពត៌មាន ដើម្បីពន្យល់ និងអប់រំចំពោះភ្ញៀវ ទេសចរណ៍ជាតិ ក៏ដូចជា​អន្តរជាតិផងដែរ ចំពោះអាកប្បកិរិយាដែលគាត់មិនគួរធ្វើ ពេលដែលគាត់ទស្សនាក្នុងតំបន់អង្គរ។ ឯកឧត្តម បន្តថា ខ្ញុំក៏សូមបង្ហាញជាពង្រាង ដែលយើង​បាន​រៀបចំ​ហើយ​កន្លងមកនេះ ហើយនេះគឺជាក្រុមប្រតិបត្តិអង្គជាភាសាខ្មែរ ហើយយើងក៏បាន​បកប្រែ​ជា៤​ភាសា ក្នុង​នោះមានភាសា អង់គ្លេស កូរ៉េ និង ចិន ហើយយើងនឹង​រៀបចំ​ភាសាបន្ថែម​ទៀត​នាពេល​អនាគត។
សូមបញ្ជាក់ផងដែរថា ថ្ងៃនេះដែល យើងបានទទួលការគាំទ្រ ក៏ដូចជាឯកភាព ពីអ្នកជំនាញ ការ ICC នេះ ការពិតជាការងារ ដែលក្រុមការងារបានខិតខំពីរឆ្នាំជាងហើយ។  ឯកឧត្តម សុខ សង្វារ បាន​បន្ថែម « អាកប្បកិរិយា​មិនគួរធ្វើនៅពេល ដែលភ្ញៀវអញ្ជើញមក​ទស្សនាតំបន់​អង្គរមាន៧​ចំណុច ទី១‑ សំ​ដៅ​ដល់សំលៀក​​បំពាក់​​ឱ្យសមរម្យ ទី២‑ការប៉ះពាល់ស្ទាបអង្អែលរូបចម្លាក់ សិលាចរិកនៅ​លើប្រាង្គ​ប្រាសាទទី៣ ‑​ការស្រែកឡូឡា ឬរត់លេងនៅក្នុងប្រាសាទទី៤‑​ហាមឃាត់មិន​អនុញ្ញាត្តិឱ្យដើរលើតំបន់​មានស្លាក​សញ្ញា​​ហាមឃាត់ ទី៥‑ ហាមជក់បារីក្នុងតំបន់ប្រាសាទ អង្គរ ទី៦‑មិនអោយមានការទិញវត្ថុ​បូរាណ​ពី​ក្មេងៗ​ដើរលក់ស្ករក្នុងតំបន់អង្គរ​ និង ទី៧‑ អាកប្បកិរិយា​​​មិនសមរម្យទៅលើព្រះសង្ឃ ។
ឯកឧត្តម​ បាន​បន្តថា បំណងនៃក្រុមប្រតិបត្តិអង្គរចង់​សំណូមពរ ​និងពន្យល់ដល់ភ្ញៀវ​ទេសចរ​ប្រសិនបើ​យើងធ្វើនូវទង្វើខាងលើនេះ វាមិនខុសច្បាប់ទេ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ជាតិមួយ និងប្រាសាទ​ជាតំបន់ជាទីសក្ការៈរបស់កម្ពុជាផងដែរ។ ប៉ុន្តែ នៅមាន​ចំណុចបង្កាមមួយទៀតដែល​បានចែង​បញ្ជាក់​ច្បាស់​​ គឺរាល់ការលួច​នឹងធ្វើ​ឱ្យខូចខាត​ដល់ប្រាសាទ ដូចជាការគូសនៅលើថ្ម រុញឱ្យខូចរូប​ចម្លាក់​ណាមួយ​ឬក៍លួចថ្ម​មួយ​ដុំចេញ​ក្រៅ ឬអាកប្បកិរិយាមួយចំនួន​បង្ហាញភាពអាសអាភៀស​ និងកេរ្តិ៍ភេទ​នៅក្នុង​តំបន់​ប្រាសាទ​​​នោះ​ជាសកម្មភាពដែលខុសច្បាប់ យើងត្រូវចាត់វិធាន​ការតាមផ្លូវច្បាប់។
ឯកឧត្ដម សុខ សង្វារ បានបញ្ជាក់ថា ក្រុមប្រតិបត្តិនេះ យើងសំដៅទៅលើ​អាកប្បកិរិយា​ដែល​សមរម្យ​សិនទេ មិនមែនជាភាពមួយដែលធ្វើអ្វីខុសច្បាប់ខ្លាំងពេកនោះទេ បើយើងមើល​ទៅនៅ​លើ​ចំនុច៧ ដែល​ណែនាំភ្ញៀវនូវអ្វីដែលមិនគួរប្រព្រឹត្ត នៅពេលដែលគាត់មកទស្សនាតំបន់អង្គរ៖ ទី១-សំដៅ​ដល់ការស្លៀកពាក់អោយសមរម្យ ទី២‑ ដៅលើការប៉ះចំលាក់ ការស្ទាបអង្អែល រូបចំលាក់ ឬក៏​សិលា​ចារិកនៅលើផ្ទាំងប្រសាទ ទី៣-លើអាកប្បកិរិយាសមរម្យ ដូចជាមិនអាចទៅស្រែកឡូឡា ឬក៏​ទៅ​រត់លែងនៅក្នុងប្រសាទនោះទេ ទី៤- ហាមឃាត់ដើរចូលទៅ តំបន់ដែលដាក់ផ្លាកហាមឃាត់ ទី៥-ហាម​ការជក់បារី គឺយើងមិនចង់ អោយមានការជក់បារី នៅក្នុងតំបន់អង្គរនោះទេ ទី៦ពេលខ្លះ​គឺ​ភ្ញៀវ​ទេស​ចរណ៍​តែងតែ អោយលុយ ឬស្ករគ្រាប់ ឬក៏ទិញវត្ថុអនុស្សាវរីយ៍ពីក្មេងៗ ដែលយើង​មិន​ចង់​អោយ​មាន​ ដែលអាចបណ្តាលអោយ ប៉ះពាល់ដល់សង្គមយើងផងដែរ និងទី៧-សំដៅ​ទៅលើអាកប្ប​កិរិយា​មិន​សមរម្យ​ទៅលើព្រះសង្ឃ ដូច្នេះ បើយើងសំដៅលើចំនុចទាំង៧នេះ យើងពិបាកក្នុង​ការ​បង្កើត​ជា​ច្បាប់​​ផ្តន្ទាទោសចំពោះគាត់ណាស់ ដូច្នេះយើងអាចថា​ផាកពិន័យបើសិន ជាគាត់ធ្វើការថត ឬក៏ទិញ​អីវ៉ាន់​ពីក្មេង ប៉ុន្តែបំណងនៃក្រុមប្រត្តិបតិ្តនេះ គឺយើងចង់ពន្យល់គាត់វិញ ហើយ សំណូមពរឲ្យគាត់យល់ ហើយ​បើគាត់ធ្វើទង្វើរទាំងអស់នេះ សុទ្ឋតែជាសកម្មភាពមិនខុសច្បាប់ តែជាសកម្មភាពដែល​ប៉ះពាល់​ដល់វប្បធម៏ និងប្រាសាទរបស់យើង ប៉ុន្តែនៅខាងក្រោម​នេះ យើងក៏មានប្រការមួយដែលបញ្ជាក់ច្បាស់​រាល់ការលួច ឬធ្វើឲ្យខូចខាត​នៅលើប្រាសាទរបស់យើង ដូចជាការគូសលើថ្ម ឬទៅរុញ​អោយ​ខូច​ចម្លាក់ណាមួយ ឬក៏ទៅលួចថ្មមួយដុំទៅក្រៅឬក៏ដូចជាអាកប្បកិរិយាមួយចំនួន ដែលបង្ហាញពីភាពអាស អាភាស ឬបង្ហាញពីកេរ្តិ៍ភេទ គឺជាសកម្មភាពដែលខុសច្បាប់ ដែលយើងនឹងត្រូវចាត់វិធានការតាម​ផ្លូវ​ច្បាប់​តែម្តង ​ដែលយើងធ្វើការបានយ៉ាងជោគជ័យ​ នៅពេលកន្លងមកនេះ។
ក្រុមប្រតិបត្តិអង្គរមានផែនការផ្សព្វផ្សាយស្ពតខ្លីស្ដីពីក្រុមប្រតិបត្តិអង្គរទៅលើប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍រដ្ឋ និងឯកជន គេហទំពរ័របស់អាជ្ញាធរជាតិអប្សរា ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌​​និងវិចិត្រ​​សិល្បៈ ​បណ្ដាញ Facebook Yuotube  អង្គការអន្តរជាតិពិភពលោក អង្គការ​យូណេស្កូ​​ សមាគម​និង​ភ្នាក់ងារទេសចរណ៍មួយចំនួន និងផ្សព្វផ្សាយនៅ​លើ​មធ្យោបាយ​ដឹកជញ្ជូនតាមយន្តហោះ តាម​រថយន្ត​ដឹកអ្នកដំណើរភ្ញៀវទេសចរ រ៉ឺម៉ក​ ស៊ីក្លូ ដឹកភ្ញៀវ​និងបិទស្ទិកគរ័​នៅលើកន្លែង​លក់​សំបុត្រចូល​ទស្សនា​អង្គរ៕