Wednesday, July 31, 2013

វត្តមានសម្តេច​តេជោ ហ៊ុន សែន ចុះត្រួត​ពិនិត្យ​ ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ជា​ការ​បញ្ចប់​នូវ​ពាក្យ​ចចាម​អារាម​ដែល​ថា សម្តេច​បាន​ចាក​ចេញ​ពីប្រទេស និង​បាន​លាលែង​ពីតំណែង​នាយក​រដ្ឋមន្រ្តី


សេច​ក្តី​ថ្លែង​ការណ៍ របស់​គណ​បក្ស​កុំម្មុយ​នីស្ត​ចិន ស្តីពី​ដំណើរ​ការបោះ​ឆ្នោត​​នៅ​ប្រទេស​កម្ពុជា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣


សេច​ក្តីថ្លែង​ការណ៍ របស់​គណ​ប្រតិភូ​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ​ហុង​គ្រី អំពី​ដំណើរ​ការ​បោះ​ឆ្នោតជាសកល​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ថ្ងៃទី២៩ កក្កដា ២០១៣


សារ​លិខិត​របស់​លោក​ជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយក​រដ្ឋមន្រ្តីថៃ ជូន​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា


លិខិត​គណៈ​បញ្ជាការ​សន្តិ​សុខ​អចិន្រ្តៃយ៍សម្រាប់​ការ​បោះ​ឆ្នោត ជូន​ចំពោះឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ



សារ​លិខិត​របស់​លោក​ជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយក​រដ្ឋមន្រ្តីថៃ ជូន​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា



Letter of Thailand Prime Minister to Samdech Techo Prime Minister of the Kingdom of Cambodia



សេច​ក្តីថ្លែង​ការណ៍ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំងតំណា​ង​រាស្ត្រ​នីតិ​កាល​ទី៥


Tuesday, July 30, 2013

សេចក្តី​ថ្លែង​ការណ៍ របស់​គណៈ​ប្រតិ​ភូ​កូរ៉េ អំពី​ការ​សង្កេត​ការណ៍ ​លើ​ការ​បោះឆ្នោត​សភា​ជាតិ​ឆ្នាំ​២០១៣ នៅ​កម្ពុជា



សេច​ក្តីថ្លែង​ការណ៍ របស់​គណ​ប្រតិភូ​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ​ហុង​គ្រី អំពី​ដំណើរ​ការ​បោះ​ឆ្នោតជាសកល​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ថ្ងៃទី២៩ កក្កដា ២០១៣



សេច​ក្តី​ថ្លែង​ការណ៍ របស់​គណ​បក្ស​កុំម្មុយ​នីស្ត​ចិន ស្តីពី​ដំណើរ​ការបោះ​ឆ្នោត​​នៅ​ប្រទេស​កម្ពុជា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣



សេច​ក្តីថ្លែង​ការណ៍ របស់ ICE ស្តីពី​​ដំណើរ​ការ​ប្រព្រឹត្តិ​ទៅ នៃការ​បោះ​ឆ្នោត​​ជ្រើសតាំង​តំណាង​រាស្រ្ត នីតិ​កាល​ទី៥


សេចក្តី​ថ្លែងការណ៍​ របស់សហព័ន្ធនិស្សិត បញ្ញាវន្ត ប្រជាធិបតេយកម្ពុជា ស្តីពីដំណើរការប្រព្រឹត្ត​ទៅនៃ​ការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣


សេចក្តីថ្លែងការណ៍​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាក់​ទង​និង​ពាក្យ​ចចាម​អារាម​ប្រឌិត​បំពុល​បរិយា​កាស​សង្គម


សេច​ក្តី​ថ្លែង​ការណ៍​របស់ ICAPP និង CAPDI ស្តីពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា


សេច​ក្តីថ្លែង​ការណ៍ របស់ ICE ស្តីពី​​ដំណើរ​ការ​ប្រព្រឹត្តិ​ទៅ នៃការ​បោះ​ឆ្នោត​​ជ្រើសតាំង​តំណាង​រាស្រ្ត នីតិ​កាល​ទី៥




សេច​ក្តី​ថ្លែង​ការណ៍​របស់ ICAPP និង CAPDI ស្តីពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា



Statement by the Communist Party of China on Elections in Cambodia on 28 July 2013



Statement of the Hungarian Observer Team on the Cambodian Elections 29 July, 2013



Statement by the Korean Delegation on Observing the 2013 National Assembly Election in Cambodia



Monday, July 29, 2013

សេចក្តីថ្លែងការណ៍​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ទាក់​ទង​និង​ពាក្យ​ចចាម​អារាម​ប្រឌិត​បំពុល​បរិយា​កាស​សង្គម របស់​ពួកជន​អគតិ​


លិខិត​នាយក​រដ្ឋមន្រ្តី នៃ​រដ្ឋា​ភិបាល​សាធារ​ណ​រដ្ឋ​ប្រជា​មាន​និត​បង់ក្លាដេស ជូន​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា


Letter Prime Minister of government of the People’s Republic of Bangladesh to Samdech Techo Hun Sen Prime Minister of Cambodia



Statement of ICAPP and CAPDI on the Cambodia Elections



សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៣


Friday, July 26, 2013

យុទ្ធនាការបោះឆ្នោតឆ្នាំ២០១៣ ខេត្តតាកែវ ឆ្នាំ២០១៣


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវអញ្ជើញជាអធិបតី ពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាទី៥ នៅខេត្តតាកែវ

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតនៅខេត្តតាកែវ


យុទ្ធនាការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តនីតិកាល​ទី៥ ដែលបានចាប់ផ្តើម​ពី​ថ្ងៃ​ទី ២៧ ខែមិថុនា ​ឆ្នាំ ២០១៣ មកនោះ បានឈានដល់ថ្ងៃចុងក្រោយហើយ នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៣នេះ​ ។

នៅក្នុងរយៈពេលមួយខែនេះផងដែរឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អានសមាជិកអចិន្រ្តៃយ៏ គណៈ​កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​បេក្ខ​ជន​តំណាង​​រាស្ត្រ​មណ្ឌល​ខេត្ត​តា​កែវ​បានអញ្ជើញចុះដល់បណ្តាស្រុកនានា ដើម្បី សួរសុខ​ទុក្ខ ​ដល់​សមា​ជិក​​សមាជិការ​គណ​បក្ស​ប្រជាជន​កម្ពុជា។ ដោយឡែកនៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៣ នេះ​​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន​ ​បានអញ្ជើញ​ជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះ​ឆ្នោ​ត នៅក្នុង​ខេត្តតា​កែវ​​ផង​ដែរ ដែល​ចូលរួមក្នុងពិធីដង្ហែក្បួនបញ្ចប់យុទ្ធ​នា​ការឃោសនា​នេះ ​មាន សមាជិកសមាជិកា មក​ពីបណ្តាស្រុក ក្រុង​នានាទូទាំងខេត្តតាកែវ ចំនូនប្រមាណជា​ជាង​៣ម៉ឺន​នាក់​ មក​ពី​នៅ​ក្នុង​ខេត្ត​តាកែវ ​ដែល​មាន​ទឹកមុខរីករាយ និងមានភាពស្វាហាប់ ម៉ឺងម៉ាត់ និងគ្រប់គ្នា​បាន​ប្តេជ្ញាដាច់ខាត បោះឆ្នោតជូន គណ​បក្ស​​​ប្រជាជនកម្ពុជា ដែលមានលេខរៀងទី៤។

មានប្រសាសន៍នៅ​ក្នុង​ពិធី​នេះ​​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានបានមានប្រសាសន៍​សម្តែង​នូវ​ការ​គោរព និង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ជូនជនរួមជាតិ​នៅគ្រប់ទិសទី គ្រប់​ស្រទាប់​គ្រប់មជ្ឈដ្ឋាននានាក្នុងសង្គម ជាពិសេស​ស្រទាប់​យុវជន​យ៉ាង​ច្រើន​កុះករ​បំផុត​ ដែលបានគាំទ្រកម្មវិ​ធី​នយោ​បាយ​របស់គណបក្សប្រជាជន​កម្ពុជា​ ដើម្បី​កសាង និងការពារមាតុភូមិ ឆ្នាំ ២០១៣-២០១៨ ហើយ​​បានចូល​យ៉ាងសកម្មក្នុងយុទ្ធនាការឃោសនា របស់គណ​បក្ស​ប្រក​បដោយ​​វិចារណញ្ញាណ​ដ៏​ថ្លៃថ្លា និងភាពថ្លៃ​ថ្នូរ ដោយរក្សាខ្ជាប់នូវ ភាពនឹងន អត់ធ្មត់ ចំពោះពាក្យសម្តីភូតកុហក វាយប្រហារ មួលបង្កាច់ការពិត​យ៉ាងអសុរសបំផុត និងអំពើអុចអាល ញុះញង់ បង្កហេតុពីសំណាក់ឃោសនិក និងសកម្មជននៃ គណបក្ស​ខ្លះមក​លើ​គណ​បក្ស​ប្រជាជនកម្ពុជា។ កាយវិការដ៏ឧត្តុង្គឧត្តម​នេះឆ្លុះ​បញ្ចាំងច្បាស់​នូវស្មារតី​​ចូលរួមថែរក្សាស្ថិរភាព សាមគ្គីភាព និងគោរពច្បាប់របស់ប្រជាជនយើង។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបន្ថែមថា ប្រជាជន​បាន​ឃើញ​ច្បាស់​នូវតួនាទីជា ប្រវត្តិសាស្រ្ត​របស់​​គណបក្សប្រជាជនកម្ពុជា ក្នុង​ការ​បម្រើប្រទេសជាតិរយៈពេលជិត​៣៥ឆ្នាំ កន្លង​​មក​នេះ​ គឺ​គណ​បក្ស​តែមួយ​គត់​ដែល​បាន​ដឹកនាំក​រ​តស៊ូ​សង្រ្គោះ​ជាតិ​ឲ្យរួច​​ផុតពី​របប​ប្រល័យ​ពូជសាសន៍​ បាន​រក​សុខ​សន្តិភាព​ពេញ​លេញ​ជូន​ប្រជាជន​ បានប្រកាន់ខ្ជាប់នូវនយោបាយ​សន្តោស​ប្រណី​ ផ្សះ​ផ្សា​រ បង្រួបបង្រួម​ជាតិ​ និងបាន​ស្តារ​កសាង​ប្រទេស​ឡើង​វិញពីលេខសូន្យ រហូតមានការអភិវឌ្ឍន៍ ដូច​បច្ចុប្បន្ន ហើយ​បាន​លើក​ស្ទួយ​កិត្យា​នុភាព​ជាតិ​ឲ្យ​ខ្ពស់​ត្រដែតឡើងវិញលើឆាកអន្តរជាតិ។ ព្រម​ជាមួយនេះ ជន​រួមជាតិ​ក៍បាន​យល់​ជ្រួត​ជ្រាប​ហើយ នូវ​គោល​នយោបាយ​លើគ្រប់​វិស័យ​ដែល​មាន​​លក្ខណៈពេញលេញ​គ្រប់ជ្រុង​ជ្រោយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និងវិធានការចាំបាច់​នានា ដើម្បី​ធានាសម្រេច ឲ្យបាននូវបំណងប្រាថ្នា និងដោះស្រាយរាល់កង្វល់ទាំងឡាយរបស់ប្រជាជន។ ជាង​នេះ​​ទៀតគណ​បក្ស​ដែល​បាន​ផ្សារ​ភ្ជាប់​បម្រើ​ប្រជាជន​នៅគ្រប់​កាលៈទេសៈ ដែលបាននាំមកនូវ​សមិទ្ធិផល​យ៉ាងធំធេងក្នុងរយៈពេលជិត ៣៥​ឆ្នាំ មកនេះ ជាគណបក្សដែលមានកម្មវិធីនយោបាយ ត្រឹមត្រូវ និងមានសមត្ថភាព ដឹកនាំ​ជំនះ​ដោយ​ជោគជ័យនូវរាល់ឧបសគ្គ និងការលំបាកទាំងឡាយ​របស់ជាតិ​ ជាគណបក្សដែលហ៊ានគិត ហ៊ាន​ធ្វើ និងហ៊ានទទួលខុសត្រូវ មិនមែនជាគណបក្សដែល​ចេះត្រឹមតែកុហក បោកប្រាស សន្យាខ្យល់មិនចេះចប់នោះឡើយ។


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បញ្ជាក់យ៉ាងច្បាស់ថា គណ​បក្សប្រជាជនកម្ពុជា សូម​ប្រកាសជាថ្មី​ទៀតជូនជនរួមជាតិថា ក្រោយ​ទទួល​បាន​ជ័យជំនះក្នុងការបោះឆ្នោត គណបក្ស នឹងរៀប​ចំរាជរដ្ឋាភិបាល សម្រាប់​នីតិកាលទី ៥ នៃរដ្ឋសភា ដែល​មាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បី​បន្តដឹក​នាំប្រទេស​ឲ្យ​សម្រេច​បាន​ជោគ​ជ័យ​កាន់​តែធំធេងឡើង គឺធានា ការពារយ៉ាងគត់មត់នូវឯករាជ្យ អធិបតេយ្យ​ និងបូរណភាពទឹកដីកម្ពុជា ការថែរក្សាពង្រឹង សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យកាន់តែរឹងមាំ ការធានាលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពពលរដ្ឋ សមភាព និងយុត្តិធម៌ក្នុងសង្គម ការផ្តល់សេវាសាធារណៈជូនប្រជា​ជនប្រកប​ដោយ​គុណភាព​ ប្រសិទ្ធភាព និងវិសាលភាព ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់តែ​រីកចំរើន​ខ្លាំងក្លាឡើងជាមួយនឹងការធានានូវការបែងចែកដោយសមធម៌ដើម្បីលើកកម្ពស់​ឥតឈប់ឈរ​នូវជីវ​ភាពរស់នៅរបស់ប្រជាជនគ្រប់ៗរូប។


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានផ្តាំផ្ញើ​ដល់​ប្រជា​ពល​រដ្ឋ​ថា ​​បើស្រឡាញ់ បើអាណិត បើពេញចិត្ត បើ​ជឿ​ទុកចិត្តសម្តេច ហ៊ុន សែន សូម​បោះ​ឆ្នោត​ជូនគណបក្សប្រជាជន ដែល​មាន​​រូប​​ទេវតាបាចផ្កា មាន​លំដាប់​លេខ​រៀង​ទី៤ នៅក្នុងសន្លឹកឆ្នោតកុំបីខាន នៅ​ថ្ងៃ​អាទិត្យទី ២៨ កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះចាប់ពីម៉ោង៧ ព្រឹកដល់ម៉ាង ០៣ រសៀល នៅតាមការិយាល័យបោះឆ្នោត ក្នុងឃុំសង្កាត់ របស់បងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង។​