Monday, November 22, 2021

លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បី រំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ តបតាមការ អញ្ជើញរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន និងជាអ្នករៀបចំកិច្ចប្រជុំនេះ។  
 ខាងក្រោមនេះជា លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បី រំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ដែលប្រកាសដោយក្រសួងការបរទេស៖




Outcomes of the ASEAN-China Special Summit to Commemorate the 30th Anniversary of the ASEAN-China Dialogue Relations, 22 November 2021, via Videoconference












កិច្ចប្រជុំពិនិត្យលើសំណើរបស់ ប្រជាពលរដ្ឋដែលដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្វើវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅឃុំ តាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង

កោះកុង៖  ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ សុទ្ធី   អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំ កិច្ចប្រជុំពិនិត្យលើសំណើរបស់ ប្រជាពលរដ្ឋឈ្មោះ សំយុត សែងថង និងឈ្មោះ ម៉ក់ ខ្លងដា ដែលដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្វើវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីស្ថិតនៅឃុំ តាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ បន្ទាប់ពី កិច្ចប្រជុំពិភាក្សារួច លោក សុខ សុទ្ធី បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីជាក់ស្តែង។

បន្ទាប់ពីកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីជាក់ស្តែងរួចមក លោក សុខ សុទ្ធី បានណែនាំឱ្យរដ្ឋបាលស្រុកកោះកុង សម្របសម្រួលដឹកនាំ  សហការជាមួយ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះចុចយកនិយាមទីតាំងដីដែលស្នើសុំចុះបញ្ជីនេះ និងដំឡើងផែនទីបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់ ដើម្បីក្រុមការងារយកមកប្រជុំ ពិនិត្យ ពិភាក្សាបន្តតាមនីតិវិធី និងម្ចាស់សំណើ៕






អភិបាលរងខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ-សង្កាត់ នៅក្រុង-ស្រុក ឆ្នាំ២០២១

ឧត្តរមានជ័យ ៖  នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា  ឆ្នាំ២០២១  លោក  ឌី  រ៉ាដូ   អភិបាលរងខេត្ត   តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉ែន  កុសល្យ  អភិបាល  នៃគណៈអភិបាលខេត្តឧត្តរមានជ័យ  បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ-សង្កាត់  នៅក្រុង-ស្រុក  ឆ្នាំ២០២១ នៅសាលប្រជុំធំសាលាស្រុកត្រពាំងប្រាសាទ  ខេត្តឧត្តរមានជ័យ។ 


ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក  លោកស្រី  អភិបាល ស្រុកត្រពាំងប្រាសាទ  អនុប្រធានមន្ទីរផែនការខេត្ត  នាយកទីចាត់ការផែនការ  និងវិនិយោគខេត្ត  តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត  ក្រុមការងារកសាងផែនការខេត្ត  តំណាងគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី  និងកុមារ ស្រុក  ក្រុមប្រឹក្សាស្រុក  និងឃុំ  មេឃុំ  ស្មៀន  អង្គការដៃគូអភិវឌ្ឍ  និងអ្នកពាក់ព័ន្ធនានា។ 


គោលបំណងចម្បងនៃអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ  គឺដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍមូលដ្ឋាន  និងសម្របសម្រួល  បន្ស៊ីនូវតម្រូវការអភិវឌ្ឍទាំងនោះជាមួយគម្រោង  និងធនធានរបស់ដៃគូអភិវឌ្ឍ  រដ្ឋបាលខត្ត  មន្ទីរអង្គភាព  អង្គការសង្គមស៊ីវិល  វិស័យឯកជន  និងអ្នកពាក់ព័ន្ធនានា  ដើម្បីឈានទៅដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ 


ជាលទ្ធផលរំពឹងទុក ក្នុងអង្គសិក្ខាសាលានេះ  រដ្ឋបាលស្រុក  រដ្ឋបាលឃុំ-សង្កាត់  ដៃគូអភិវឌ្ឍ  រដ្ឋបាលខត្ត  មន្ទីរអង្គភាព  អង្គការសង្គមស៊ីវិល  វិស័យឯកជន  និងអ្នកពាក់ព័ន្ធនានា  បានយល់ដឹងអំពីទស្សនៈ  គោលបំណង  តម្រូវការគម្រោងអភិវឌ្ឍ  និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមកដោយតម្លាភាព  ហើយនឹងអាចឈានដល់ការសម្របសម្រួលគ្នា  ដើម្បីឱ្យមានការវិនិយោគ  ក៏ដូចជាការអភិវឌ្ឍនៅតាមមូលដ្ឋាន  ប្រព្រឹត្តទៅបានដោយរលូន  មានសង្គតិភាព  និងមានប្រសិទ្ធភាពខ្ពស់៕







សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១៖

-ករណីឆ្លងថ្មី ៣៧នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)
-ករណីជាសះស្បើយ ៤០នាក់
-ករណីស្លាប់ ០៥នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៣នាក់)





ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”

នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើម​នៅត្រង់គីឡូ​ម៉ែត្រ​​លេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្ត​លេខ​២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់​ ស្រុក​​ស្ទឹង​​​ត្រង់​ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅ​ចំណុច​​ភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តួស្ពានសុទ្ធសាធ​មានប្រវែង ១.១៣១​ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​កម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្ត​ចំនួន​ ២គន្លង ផ្លូវម៉ូតូ​ចំនួន​ ២គន្លង ផ្លូវថ្មើរជើង​ចំនួន ​២គន្លង សម្រាប់ទៅមក។ ផ្លូវមេសង​ខាង​​ស្ពាន​ តភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៧១C​ ​មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំង​ស្ពាន និង​ផ្លូវ​តភ្ជាប់​​មានប្រវែង​សរុប​ ៩.៤៥៤ ម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ដោយ​ត្រូវ​ប្រើប្រាស់​រយៈពេលសាងសង់​ចំនួន​៤២ខែ សាងសង់​ដោយក្រុមហ៊ុន​សំណង់​​​​សៀងហៃ​​(SCG) និងត្រួត​ពិនិត្យ​​បច្ចេកទេស​​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​​បច្ចេកទេសក្វាង​ចូវ​វ៉ានអាន ចំណាយ​ថវិកាអស់​ ៥៦,៩៩៨ លាន​​ដុល្លារ​អាមេរិក។
សមិទ្ធផលថ្មីនេះ​ គឺជា​ចំណង​ដៃ​ដ៏​ថ្លៃថ្លា​មិនអាចកាត់ថ្លៃបាន​ ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពល​រដ្ឋ​ទូទាំង​ប្រទេស ដើម្បីប្រើប្រាស់​ជាប្រយោជន៍​ទូទៅ​ និង​យូរអង្វែង​ ក្រោម​ការដឹកនាំប្រកបដោយ​ភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់​ សម្ដេច​អគ្គ​មហា​​​សេនា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែលជាអគ្គមគ្គុទេសន៍ និងជាប្រតិបត្តិករ​នយោបាយឈ្នះ-ឈ្នះ ដែលបាននាំយកសន្តិភាព​មកជូន​ជាតិមាតុភូមិកម្ពុជា។





សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងចិន។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ព្រមទាំងមេដឹកនាំប្រទេសសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ានផងដែរ ប៉ុន្តែមិនមានវត្តមានមេដឹកនាំមកពីប្រទេសមីយ៉ាន់ម៉ានោះឡើយ។

នៅក្នុងសុន្ទរកថាថ្លែងទៅកាន់កិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវសមិទ្ធផលទាំងឡាយ ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងអាស៊ាន និងចិន។

សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងអាស៊ាន-ចិន នឹងក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និងចាំបាច់ និងដែលមានអត្ថន័យធំធេង និប្រកបដោយផ្លែផ្កា សម្រាប់តំបន់ទាំងពីរ ក៏ដូចជាសម្រាប់សកលលោកទាំងមូល។ ជាពិសេសនៅក្នុងបរិការណ៍នៃការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ១៩។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានចែករំលែកនូវអនុសាសន៍មួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ឱ្យកាន់តែប្រសើរផងដែរ។


ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកមិញនេះ៖






Remarks by Samdech Techo Hun Sen Prime Minister of the Kingdom of Cambodia, at the ASEAN-China Special Summit to commemorate the 30th Anniversary of ASEAN-China Dialogue Relations, on 22 November 2021 via video conference.