Friday, August 23, 2019

Press Release: Outcomes of the 17th Meeting of the Cambodia-Viet Nam Joint Commission on Economic, Cultural, Scientific and Technological Cooperation from 20-21 August 2019








  


សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៩






  





ទស្សនៈមិត្ត​អ្នក​អាន៖ “ភូតច្រើន ចាញ់​អាត្មា!”

ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹង សម រង្ស៊ី ទៅតុលាការបារាំង ខ្ញុំកត់សម្គាល់ថា លោក សម រង្ស៊ី ហាក់នៅមិនសុខ រសាប់រសល់ ស្លន់​ស្លោរ ភ័យ​ព្រួយហឬទ័យ ត្បិតអីពាក្យបណ្តឹងរបស់ប្រមុខរាជរដ្ឋា​ភិបាលកម្ពុជា គឺប្តឹងទៅតុលាការប្រទេសបារាំង ជាប្រទេសកំណើតទីពីររបស់ សម រង្ស៊ី និយាយឲ្យខ្លីស្រួលស្តាប់ ពាក្យបណ្តឹងនេះ គឺជាការបកស្បែកចៀម ចេញពីតួអង្គឆ្កែចចក។ ឆ្កែចចកដែលតែងតែរំខានយាយីដល់សេចក្តីសុខរបស់អ្នកស្រុក។
លោក សម រង្ស៊ី នៅមិនសុខរសាប់រសល់ គឺបង្ហាញឡើងតាមរយៈការស្នើសុំវិទ្យុបរទេសសម្ភាសន៍រូបគាត់ម្តងហើយម្តងទៀត ដើម្បីលាងជម្រះខ្លួន ដូចដែល ជុន ចាន់បុត្រ មេវិទ្យុប្រឆាំង (អាស៊ីសេរី) នឹង​ការរីកចម្រើនរបស់​កម្ពុជា តែងធ្វើកន្លងមក ដោយធ្វើជាហៅ​ សម រង្ស៊ី ទៅសម្ភាសន៍ លាងជម្រះភាពខ្មៅកខ្វក់ក្នុងខ្លួន ពាក់ព័ន្ធបញ្ហាដែលកើតមានឡើងចំពោះរូបគាត់ ឬអាចនិយាយមួយបែបទៀតបានថា ជុន ចាន់បុត្រ គឺជាអ្នកចាំលាងគូថឲ្យ សម រង្ស៊ី។
ចុងក្រោយនេះ សម រង្ស៊ី បានសុំសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុងបទសម្ភាសន៍ សម រង្ស៊ី និយាយរបៀបស៊ើងប៉ើងថា ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន មិនអាចរារាំងដល់​ដំណើរវិលចូលស្រុកវិញនៅថ្ងៃទី៩វិច្ឆិកា ​របស់ខ្លួនបានទេ គឺគ្មានការផ្លាស់ប្តូរកាលបរិច្ឆេទជា​ដាច់ខាត ត្រូវតែមកកម្ពុជាវិញចំថ្ងៃបុណ្យឯករាជ្យជាតិ។ ស្តាប់មើលមួយភ្លែត ហាក់ដូច សម រង្ស៊ី ច្បាស់លាស់ណាស់អញ្ចឹងរឿងសន្យាវិលចូលស្រុកវិញ​ ទោះជាត្រូវ​ប្រឈមមុខ​នឹងបញ្ហាផ្លូវច្បាប់ដែលកំពុងរួមរិតរូបគាត់ ហើយខ្នោះនិងគុក ក៏កំពុងរង់ចាំវត្តមានគាត់យ៉ាងអន្ទះសារ។ ក៏ប៉ុន្តែ យើងក៏គួរតែដឹងដែរថា ការសន្យារបៀបក្មេងបៀមដៃបែបនេះ មិនមែនជាលើកទីមួយឡើយ ហើយក៏មិនលើកចុងក្រោយដែរ គឺសន្យារាប់ភ្លេច រាប់ឆ្នាំមកហើយ តែមិនឃើញសូម្បីតែស្រមោល សម រង្ស៊ី វិលចូលស្រុកវិញ។
រឿង សម រង្ស៊ី ប្រកាសវិលចូលស្រុក ទោះវ៉ៃឲ្យងាប់ទៀតក៏គ្មានអ្នកណាគេជឿដែរ ហើយរឿងនេះ វារិតតែ​ឆ្ងាយថែមទៀត ពីពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌី វិជ្ជា អគ្គស្នងការ​រងនគរបាល​ជាតិ​ គឺមិនពាក់ព័ន្ធនឹងគ្នានោះទេ ក៏ប៉ុន្តែ វា​គ្រាន់​តែជា​លេស​​របស់​ សម រង្ស៊ី ក្នុងការ​លើកពេល​មិន​វិល​ចូល​ស្រុក​ជាថ្មី​ម្តង​ទៀតតាម​កិច្ច​សន្យា​របស់​ខ្លួន ដូច​ដែលធ្លាប់​ដោះ​សារ​ជាច្រើន​លើក​ នាពេល​កន្លង​មក។
នៅពេលនេះ រឿងធំប្រចាំឆាកជីវិតចុងក្រោយក្នុងវ័យជរារបស់ សម រង្ស៊ី គឺការប្រឈមមុខនឹងតុលា​ការ​នៅឯប្រទេសបារាំង ដែលគាត់អះអាងមិនដាច់ពីមាត់ថា ជាតុលាការឯករាជ្យ។ គួររំលឹកបន្តិចថា លោក សម រង្ស៊ី ធ្លាប់ចាញ់ក្តីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅតុលាការប្រទេសបារាំងនេះដែរ ពីបទបរិហារកេរ្តិ៍ ទាក់ទិនការចោទប្រកាន់លោក ហោ ណាំហុង ថាជាមេគុកបឹងត្របែកក្នុងសម័យខ្មែរក្រហម។ សម រង្ស៊ី ចាញ់ក្តីនៅពេលនោះ គេមិនលឺ សម រង្ស៊ី សរសើរថា តុលាការនៅស្រុកបារាំងឯករាជ្យ យុត្តិធម៌សោះឡើយ ក៏ប៉ុន្តែទណ្ឌិត​រត់​ចោល​គុក​ បែរតាំង​ខ្លួនជាអ្នក​ឈ្នះ​ក្តី​ទៅ​វិញ។ ម្តងនេះទៀត នៅពេលដែលតុលាការបារាំងទើបតែទទួលបានពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ លោក សម រង្ស៊ី បានប្រកាស​ថា ខ្លួននឹងឈ្នះលើរឿង​ក្តីនេះ ទាំងដែលតុលាការមិនទាន់ដំណើរការក្តីផង។ ដែលនេះវាឆ្លុះបញ្ចាំងពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តុលាការ ដែលកន្លងមកខ្លួនគាត់​តែងបានចោទប្រកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាថា បានបញ្ជាលើតុលាការ ឬក៏ចាត់ទុកថា តុលាការកម្ពុជា ជាតុលា​ការ​តេឡេ។ល។
នៅពេលដែលតុលាការដំណើរការក្តី នីតិវិធីរបស់តុលាការបារាំង គឺមិនមែនធ្វើឡើងក្នុងរយៈពេល ១ខែ ឬ២ខែ ចប់នោះទេ អាចនឹងដំណើការនីតិវិធីរាប់ឆ្នាំទៅមុខ​ទៀត​ ទៅតាមស្ថានភាពជាក់ស្តែង។ ម្យ៉ាង តុលាការបារាំង មិនមែនជាកន្លែងដែលពលរដ្ឋបារាំង ជាពិសេស​ដូច សម រង្ស៊ី ចូលចិត្តទៅទេ ពីព្រោះ​ថ្លៃចំណាយលើ​សេវាកម្ម​ផ្សេង​ៗខ្ពស់ណាស់។ ហើយការដោះស្រាយនៅតុលាការ តាមបណ្ដឹងលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និងលោក ឌី វិជ្ជា អាចជា​ល្បែងកំដរចុងក្រោយ ដែល សម រង្ស៊ី យកទៅបោកអ្នកគាំទ្របន្តបានទៀត  តែមិនបានយកទៅសប្បាយហ៊ឺហារ​ដូចមុនបាន​ទេ គឺ​ត្រូវចំណាយ​លើរឿងក្ដីនេះ​។
សម រង្ស៊ី ទ័លច្រកខាងនយោបាយច្រើនលើកច្រើនសាររួចមកហើយ។ សម រង្ស៊ី ចាញ់ការភ្នាល់ និងចាញ់សម្បថ ​ក៏​មិនតិចដងដែរ។ ទណ្ឌិត​រូប​នេះ គ្មានការទទួលខុសត្រូវ គ្មានសីលធម៌ គ្មានគុណធម៌នយោ​បាយ​ឡើយ សូម្បីតែរឿង​លុយធ្វើទូរទស្សន៍ ក៏ សម រង្ស៊ី ហ៊ានបោកប្រាស់សកម្មជនខ្លួនដែរ។ នេះសុទ្ធតែជារឿង​ច្រំដែល ក្នុងឆាក​ជីវិត​នយោបាយរយៈពេល​ជាង ២៥ឆ្នាំ​ របស់ទណ្ឌិត​រូប​នេះ​។ ​សម រង្ស៊ី នៅតែជាជនកំសាក មិនហ៊ានវិលមកចូលស្រុក​ស្លាប់​ក្នុងគុកទេ។ នយោបាយរបស់ សម រង្ស៊ី គឺមិនមែនដើម្បីផលប្រយោ​ជន៍​កម្ពុជាទេ ប៉ុន្តែដើម្បីតែបម្រើគំនិតទុច្ចរិតផ្ទាល់ខ្លួន គំនុំចងអាឃាត និងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរ​តែប៉ុណ្ណោះ។
ពាក្យ​ចោល​ពោលថា ភូតច្រើន ចាញ់​អាត្មា។ យ៉ាង​ណា​មិញ សម រង្ស៊ី ក្រៅ​ពីមាន​ជំនាញ​ខាង​ញុះញង់​ បង្ក​ចលាចល​សង្គម ហើយ​រត់​យក​រួច​ខ្លួនទៅ​សម្ងំ​សោយសុខ​​នៅក្រៅ​ប្រទេស​ពេល​ប្រព្រឹត្តបទ​​ល្មើស​ម្តងៗនោះ នៅ​​មាន​​ជំនាញ​មួយ​ទៀត គឺជំនាញ​ភូតភរ បោក​ប្រាស់សកម្ម​ជន​ និង​អ្នក​គាំទ្រ​ខ្លួន។ ត្បិត​ថា មាន​ជំនាញ​ខាង​សេដ្ឋកិច្ច​ តែ សម រង្ស៊ី មិនដែល​យក​ជំនាញ​ដែល​ខ្លួន​មាន​ទៅ​បម្រើ​ជាតិ និង​ប្រជាជន​កម្ពុជា​ម្តង​ណា​ឡើយ។ មាន​ជំនាញ​ខាង​សេដ្ឋកិច្ច តែ​ សម រង្ស៊ី ទៅ​សំពះ​សុំ​អង្វរ​ឲ្យ​បរទេស កុំ​ទិញទំនិញ​ពី​កម្ពុជា កុំ​ផ្តល់​ជំនួយ​មក​កម្ពុជា និង​កុំ​មក​វិនិយោគ​នៅ​​កម្ពុជា ដែល​ជា​ទង្វើ​វិច្ឆេទកម្ម​សេដ្ឋកិច្ច​ខ្មែរទៅវិញ។
សរុប​មក​វិញ ការ​ប្រកាស​វិល​ចូល​ស្រុករបស់​ សម រង្ស៊ី និង​អាម៉ីអាថោងមួយ​តំបរស្វារនៅ​ថ្ងៃទី៩វិច្ឆិកា​ខាង​មុខ​នេះ គឺ​គ្រាន់​តែ​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​បោក​អ្នក​គាំទ្រ​ខ្លួន​ប៉ុណ្ណោះ ហើយ​វា​ជាវិធី​រៃអង្គាស​ប្រមូ​ល​លុយដាក់​​ក្នុង​ហោប៉ៅផ្ទាល់​ខ្លួន​ផងដែរ​។ ​ម្យ៉ាង ថ្ងៃ៩វិច្ឆិកា ជាទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​សម្តេច​ព្រះបរមរតនកោដ្ឋ​​ដណ្តើម​ឯករាជ្យ​ពី​អាណា​និគមនិយម​បារាំង ហើយ​​មិនគួរ​ សម រង្ស៊ី ដែល​ត្រូវ​បាន​ប្រជាជន​កម្ពុជា ​ចាត់​ទុក​ជាជន​ក្បត់ជាតិ​តសណ្តាន​​ស៊ី​ឡាក់​ស្នា​ព្រះហត្ថ​របស់​ព្រះ​បរមរតនកោដ្ឋ​ដែរ។ ការ​ប្រកាស​វិល​ចូល​ស្រុក​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ គ្រាន់​​តែ​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​របស់​មហាជន​​ក្នុង​ថ្ងៃ​ឈប់​សម្រាក តែ​មិនមែន​ជា​ថ្ងៃ​ដែល​ទណ្ឌិត​ សម រង្ស៊ី ត្រូវ​ស្ម័គ្រ​ស្លាប់​នៅក្នុង​គុកនោះ​ទេ។ យ៉ាង​ណា​ក៏ដោយគេ​មើល​ឃើញ​មាន​ពីរ​ករណី​សម្រាប់​ទណ្ឌិត​រូប​នេះ ​ទី១, សម រង្ស៊ី មិនហ៊ាន​វិល​ចូល​ស្រុក​ទេ ដែល​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ទណ្ឌិត​រូប​នេះខ្លាច​គុក​ណាស់​ មិនហ៊ាន​ប្រថុយ​ប្រថាន​ក្នុង​ជីវិត​នយោបាយ​ចុងក្រោយ​នេះ​ទេ។ ទី​២, ប្រសិន​បើ​ សម រង្ស៊ី ហ៊ាន​វិល​ចូល​ស្រុក​វិញ​មែន អាជ្ញា​ធរ​មាន​សមត្ថកិច្ច​គ្មាន​ជម្រើស​អ្វីក្រៅ​តែ​ពីការ​អញ្ជើញ​គាត់​ដោយ​ដាក់​ខ្នោះ​ដៃទៅក្រោយ​តាម​ស្ទីល​បរទេស ហើយ​ក្រៀក​គាត់​បណ្តើរ​បញ្ចូល​គុក​តាម​​សម្រួល។ យ៉ាង​នេះ​ក្តី អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ផ្តល់​ឲ្យ​គាត់​ជ្រើស​រើស​ថា តើ​គុកមួយ​ណា​នៅក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដែល​ស័ក្តិ​សម​សម្រាប់​រូប​គាត់​សោយ​សុខ​នៅ​ជីវិត​ចុងក្រោយ​នេះ៕

ដោយ៖ សុខ សុវណ្ណ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ត្រូវតែអនុវត្តច្បាប់ ចំពោះការវិលត្រឡប់របស់ ទណ្ឌិត សម រង្ស៉ី

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រូវតែអនុវត្តច្បាប់ចំពោះការវិលត្រឡប់របស់ លោក សម រង្ស៉ី។ នេះបើតាម លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក ឈឹម ផលវរុណ បានដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនក្នុងកិច្ចប្រជុំនេះយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងរឿងវិលត្រឡប់របស់ ទណ្ឌិត សម រង្ស៉ី គឺមិនមែនជារឿងរបស់ សម រង្ស៉ី តែម្នាក់ទេ ប៉ុន្តែសម្រាប់យើងគឺត្រូវតែអនុវត្តច្បាប់ ហើយយើងត្រូវតែពង្រឹងស្ថិរភាពនយោបាយ និងសេចក្តីសុខប្រជាពលរដ្ឋ មិនឱ្យបដិវត្តពណ៌កើតឡើងជាថ្មី ដូចអ្វីដែលធ្លាប់ជួប នៅឆ្នាំ២០១៣»
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៉ី បានប្រកាសអំពីកាលបរិច្ឆេទត្រឡប់មកកាន់ប្រទេសកម្ពុជា ជាថ្មីម្តងទៀត ដោយបញ្ជាក់ថា លោក និងថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ ដែលនៅក្រៅប្រទេស នឹងត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលចំនឹងថ្ងៃបុណ្យឯករាជ្យជាតិ។
នាពេលកន្លងទៅ ទណ្ឌិតរូបនេះ បានប្រកាសប្រាប់មហាជនជាតិ និងអន្តរជាតិថា ខ្លួននឹងវិលត្រឡប់មកប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០១៩ ទោះជាប្រឈមនឹងការចាប់ខ្លួន យកទៅអនុវត្តច្បាប់យ៉ាងណាក៏ដោយ ខណៈដែលសមត្ថកិច្ចបានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងបានដាក់ចេញនូវវិធានការ នានា ដើម្បីចាប់ទណ្ឌិតរូបនេះមកផ្តន្ទាទោសផងដែរ។
លោក ឈឹម ផលវរុណ បានដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបន្តទៀតថា «ដូច្នេះរឿង សម រង្ស៉ី មិនមែនជារឿង សម រង្ស៉ី ជាបុគ្គលទេគឺពាក់ព័ន្ធនឹងការយកលេសនៃការរំលាយគណបក្សសង្រ្គោះជាតិ ការយកលេសដោយប្រើពាក្យប្រជាធិបតេយ្យ សេរីភាព ប៉ុន្តែលេសទាំងនេះ គឺជាលេសដើម្បីទាញកម្ពុជា ឱ្យធ្លាក់ទៅក្នុងការប្រទាញប្រទង់គ្នារវាងមហាអំណាច និងមហាអំណាចតែប៉ុណ្ណោះ។
លោកបានបន្តទៀតថា ដើម្បីការពារប្រទេសកុំឱ្យធ្លាក់ក្នុងហានិភ័យនេះ គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កម្ពុជាត្រូវតែប្រកាន់ខ្ជាប់នូវគោលការអព្យាក្រឹត្យ អចិន្រ្តៃយ៍ ដែលចែងក្នុងរដ្ឋធម្មនុញ និងគោលការណ៍ឯករាជ្យ ដោយកសាងប្រទេសដោយខ្លួនឯង មិនអាចឱ្យប្រទេសណាមួយ ទាញកម្ពុជាឱ្យធ្វើតាមខ្លួនបានទេ៕


















លោក អ៊ិត សំហេង នឹងចុះសួរសុខទុក្ខកងទ័ពនៃកង ពលតូចអន្តរាគមន៍លេខ ៧ ខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីអំពាវនាវ ស្តីពីការចុះសួរសុខទុក្ខកងទ័ពនៃកង ពលតូចអន្តរាគមន៍លេខ ៧ ខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដឹកនាំដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមអានសេចក្តីអំពាវនាវខាងក្រោម៖

ពិធីដាំកូនឈើនៅដីសហគមន៍ នាភូមិស្រែលើសែនជ័យ «ក្រោមប្រធានបទ ខ្ញុំបានដាំដើមឈើ ចុះអ្នកវិញ?»

ត្បូងឃ្មុំ៖ លោក ពាង ណារិទ្ធ អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំក្រុមការងារ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដាំកូនឈើនៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើតាមរបាយការណ៍លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការដាំកូនឈើដោយ បានកំណត់យកថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាទិវាប្រារព្ធពិធីបុណ្យដាំកូនឈើរបស់ថ្នាក់ជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនីព្រះមហាក្សត្រ នៃកម្ពុជា។
ចំពោះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមការគ្រប់គ្រងរបស់ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តបានយកថ្ងៃទី៥ ខែកក្កដា កន្លងទៅនេះពិធីដាំកូនឈើចំនួនប្រមាណ២៥០០ ដើម ដាំលើផ្ទៃដីប្រមាណ ២.៥ហិកតាក្នុងតំបន់រដ្ឋបាលខេត្ត។ តម្លៃកូនឈើដែលត្រូវដាំនាថ្ងៃនេះរួមមាន បេង ក្រញូង សុក្រំកកោះ នាងនួន និងឈើទាល សរុបប្រមាណ ៧០០ ដើមដាំលើផ្ទៃដីប្រមាណ ១.៥ ហិកតា។
ថ្លែងក្នុងឱកាសនោះ លោក ពាង ណារិទ្ធិ ប្រធានគ្រប់គ្រងគម្រោងខេត្ត បានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញណែនាំតម្រង់ទិសពីសំណាក់ លោកឧបនាយករដ្ឋមន្រ្ដី ជា សុផារ៉ា  រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានឲ្យរដ្ឋបាលខេត្តខិតខំឲ្យអស់លទ្ធភាពក្នុងការដាំកូនឈើនៅតាមពីសាធារណៈ តាមដងផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗព្រមទាំងតាមទីសាធារណៈមួយចំនួនដូចជា វត្តអារាម មន្ទីរពេទ្យ សាលារៀនជាដើម ។ល។ ព្រោះព្រៃឈើមានគុណប្រយោជន៍សំខាន់ណាស់ក្នុងការទប់ស្កាត់កំដៅព្រះអាទិត្យ កាត់បន្ថយការបម្រែបម្រួលអាកាសធាតុ បញ្ចេញឧស្ម័នកាបូនិចអុកស៊ីសែនខ្យល់បរិសុទ្ធល្អ ទាក់ទាញទឹកភ្លៀងទៀងទាត់តាមរដូវកាល ផ្ដល់ជម្រកមនុស្សនិងសត្វ ការពារគ្រោះធម្មជាតិផ្សេងៗ និងលើកកម្ពស់សោភ័ណភាពបៃតង បរិស្ថានល្អក្នុងការរស់នៅជាដើម។
ជាចុងក្រោយ លោកប្រធានគ្រប់គ្រងគម្រោងខេត្ត បានធ្វើការស្នើសុំដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាការពារសមិទ្ធផលរបស់គម្រោង ជាពិសេស ចូលរួមថែរក្សាការពារកូនឈើដែលបានដាំនៅថ្ងៃនេះ ធ្វើយ៉ាងណាឱ្យរីកលូតលាស់បានល្អ សំដៅបន្តនិរន្តរភាព និងការអភិវឌ្ឍសហគមន៍របស់យើងនាថ្ងៃអនាគតកាន់តែល្អប្រសើរសម្រាប់កូនចៅយើងជំនាន់ក្រោយ៕








ជើងហោះហើរត្រង់ភ្នំពេញ-ដាណាង (វៀតណាម) នឹងត្រូវតភ្ជាប់លើកដំបូងនាចុងខែវិច្ឆិកា ឆ្នាំ២០១៩

នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេ សចរណ៍ បានជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ដែលដឹកនាំដោយលោកអគ្គនាយកក្រុមហ៊ុន។ ការជួប ពិភា ក្សានេះ គឺដើម្បីសុំការគាំទ្រពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះគម្រោងបើកការហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញទៅមកខេត្តដាណាង នៃប្រទេសវៀត ណាម នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាង មុខនេះ។

ជាមួយនឹងការអបអរសាទរចំពោះគម្រោងតភ្ជាប់ជើង ហោះហើរត្រង់នេះ លោក ថោង ខុន បានស្នើឱ្យក្រុមហ៊ុនត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ ពីព្រោះ Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍របស់ជាតិ។ លោក  ក៏បានស្នើបន្ថែមឱ្យក្រុមហ៊ុនគិតគូរលើការបង្កើនជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់គោល ដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀត ពិសេសតំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជា ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ពីព្រោះកន្លែងដែលមានស្ថានអគ្គកុងស៊ុល ភ្ញៀវទេសចរងាយស្រួលក្នុងការសុំទិដ្ឋការមកកម្ពុជា។

ចំពោះសំណើខាងលើនេះ លោកអគ្គនាយកក្រុមហ៊ុនក៏បានទទួលយកទៅពិចារណាជាមុនសិន ដើម្បីរៀបចំឱ្យមានការសិក្សាលើបញ្ហាពាក់ព័ន្ធបន្ថែមទៀត។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ក៏មានជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅខេត្តដាណាងរួចមកហើយ។ ក្រៅ ពីនោះ ក្រុមហ៊ុនបាននិងកំពុងបើកការហោះហើរត្រង់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ពីខេត្តព្រះសីហនុទៅទីក្រុងប៉េកាំង ពីខេត្តព្រះសីហនុទៅខេត្តសៀមរាប ពីខេត្តសៀមរាបទៅទីក្រុងហាណូយជាដើម។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ខេត្តដាណាងជាគោលដៅទេសចរណ៍អន្តរជាតិមួយដ៏ធំរបស់វៀត ណាម ដូច្នេះទីនោះនឹងសម្បូរភ្ញៀវទេសចរមកពីប្រទេសទីបីច្រើន ដែលអាចបន្តការហោះហើរត្រង់មកទស្សនាកម្ពុជា ហើយការតភ្ជាប់នេះក៏ជាការងាយស្រួលសម្រាប់ភ្ញៀវទេសចរដែលចង់មកនៅភ្នំពេញ ឬហោះហើរត្រងពីភ្នំពេញទៅដាណាងផងដែរ។ អ្វីដែលសំខាន់ គឺដើម្បីទាក់ ទាញភ្ញៀវទេសចរមកពីប្រទេសទីបី ឱ្យបានកាន់តែច្រើន ៕







កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ខណៈខេត្តមាត់សមុទ្រភ្លៀងធ្លាក់ពីបង្គួរទៅច្រើនចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៨ ខែសីហា ដោយឥទ្ធិពលប្រព័ន្ធសម្ពាធទាប នៃព្យុះបៃលូ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែសីហាដោយបញ្ជាក់ថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងព្យុះទី១១ ឈ្មោះ បៃលូ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន ខណៈតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក បានបញ្ជាក់ពីបញ្ហាអាកាសធាតុយ៉ាងដូច្នេះថា៖
១៖ ចាប់ពីថ្ងៃទី២២ដល់ ២៤ ខែសីហា ស្ទើរទូទាំងប្រទេស នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។
២៖ ចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែសីហា៖
* បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ លើផ្ទៃមេឃមានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។
* បណ្តាខេត្តចាប់ពីតំបន់វាលទំនាប់ភាគកណ្តាលឡើងទៅលើ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ទន្ទឹមនោះអាចមានផ្នែកមួយចំនួនភ្លៀងធ្លាក់ខ្លាំង។
* បណ្តាលរាជធានី-ខេត្តនៅបែកខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។ ទន្ទឹមនោះ អាចមានផ្នែកខ្លះភ្លៀងធ្លាក់ច្រើន។

ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវដល់សាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រ ដែលអាចកើតមានឡើងជាយថាហេតុ៕