Tuesday, January 23, 2024

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌» តាមប្រព័ន្ធវីដេអូ

នៅរសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៤ នៅភូមិគ្រឹះតាខ្មៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌» តាមប្រព័ន្ធវីដេអូ។ 

សម្ដេចតេជោបានមានប្រសាសន៍នៅក្នុងការផ្សាយផ្ទាល់តាមប្រព័ន្ធវីដេអូថា ការរៀបចំកិច្ចពិភាក្សាតុមូលអន្តរគណបក្ស នាពេលនេះគឺមានសារ:សំខាន់យ៉ាងខ្លាំងណាស់ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនានា ដែលបានកើតឡើងទាំងក្នុងតំបន់ និងពិភពលោក។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា មិនជ្រើសរើសប្រទេសណាមួយនោះទេ ពោលគឺគណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រទេសទាំងអស់ជាមិត្តដូចគ្នា បើទោះបីជាបច្ចុប្បន្នតំបន់អាស៊ានបានក្លាយជាទីលានដ៏ក្តៅគគុកក្នុងការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាចនៅលើពិភពលោកក៏ដោយនោះ។

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បណ្តាគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ និងត្រូវប្រកាន់ខ្ជាប់នៃការរកដំណោះស្រាយ ដោយសន្តិវិភាព ខណៈសង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបាននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្សរុស្ស៊ីរូបរួមជាមួយបណ្តាគណបក្សប្រទេសនៅតំបន់អាស៊ាន។ 

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ត្រូវបន្តប្ដេជ្ញាចិត្តក្នុងការពង្រឹងតួនាទីអង្គការសហប្រជាជាតិ ជាពិសេសគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីសណ្ដាប់ធ្នាប់ពិភពលោក៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម តាមប្រព័ន្ធវីដេអូ

នៅភូមិគ្រឹៈតាខ្មៅ ខេត្តកណ្តាល រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលប្រមាណ២០នាទី មេដឹកនាំគណបក្សទាំងពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និងបានសួរសុខទុក្ខគ្នាទៅវិញទៅមក សម្រាប់ឆ្នាំថ្មី។ 

ថ្នាក់ដឹកនាំទាំងពីរ បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប ២៥ឆ្នាំ ហើយគណបក្សទាំងពីរនឹងពិចារណាគ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈចាំបាច់ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ី និងមកកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅក្នុងការរួបរួមគ្នាដោយធ្វើយ៉ាងណា ការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ជាពិសេសពង្រឹងពហុភាគីនិយមអោយបានត្រឹមត្រូវនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ 

កិច្ចសហប្រតិបត្តិការពហុភាគីនិយម នឹងបង្កើតបរិយាកាសឲ្យយើងអាចយោគយល់គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅតាមភាពចាំបាច់ ស្របតាមច្បាប់ ដែលយើងបានគោរពនៅក្នុងអង្គការសហប្រជាជាតិ។

 មេដឹកនាំនៃគណបក្សទាំងពីរ បានមើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយ ត្រូវរួមគ្នាគិតឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺជាចំនុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះយើងនឹងរួបរួមគ្នា ដើម្បីធ្វើយ៉ាងណាក៏ដោយ កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយជួយមើលគ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់។

 មេដឹកនាំគណបក្សទាំងពីរ យល់ឃើញថា ការសហការគ្នារវាងមេដឹកនាំវ័យក្មេងជំនាន់ក្រោយ ជាពិសេសរុស្ស៊ី ក៏បានគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយបានអបអរសាទរនៅពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលនេះជាការត្រៀមរៀបចំអ្នកបន្តវេនដ៏សមស្របមួយ។ ឯកឧត្តម ម៉េដវេដេវ បានកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានជ្រើសរើសអ្នកបន្តវេនជាយុវជន ក្នុងការបន្តកិច្ចសហប្រតិបត្តិការគ្នាយូរអង្វែងតទៅទៀត។ 

មេដឹកនាំគណបក្សទាំងពីរ ក៏បានយល់គ្នាថា កិច្ចសហប្រតិបត្តិការសំខាន់នោះ គឺការកសាងច្បាប់ និងកិច្ចសហប្រតិបត្តិការល្អទាំងអស់គ្នា ដោយ សាររដ្ឋសភា និងព្រឹទ្ធសភា នៃប្រទេសយើងទាំងពីរ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការនេះ ជាពិសេសនៅពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខ សមាជិកព្រឹទ្ធសភារុស្ស៊ីនិងបន្តកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ក្នុងមិត្តភាពជិតស្និទ្ធ ដើម្បីបន្តនូវវប្បធម៌ និងការគោរពគ្នាទៅវិញទៅមកគ្រប់ជំនាន់។ ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ ក៏បានផ្ដល់ការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាផ្សេងៗពាក់ព័ន្ធទៅនឹងវេទិកាធំៗ ដែលជាគំនិតផ្ដួចផ្ដើមរបស់មិត្តរុស្ស៊ី ក៏ដូចជាមិត្តផ្សេងៗទៀត នៅក្នុងសហគមន៍ប៊្រិដ (BRICS) សហគមន៍អឺរ៉ាស៊ី ក៏ដូចនៅក្នុងសហគមន៍រុស្ស៊ី-មេគង្គ ក៏ជាចំណុចដែលភាគីទាំងពីរមានការពេញចិត្ត ក្នុងការផ្លាស់ប្ដូរនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយរាជរដ្ឋាភិបាលនៃប្រទេសនីមួយៗ នឹងធ្វើការសហការគ្នា ដើម្បីពិនិត្យមើលលទ្ធភាព នៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ។

នៅចុងបញ្ចប់ មេដឹកនាំគណបក្សទាំងពីរ បានឯកភាពនិងពិនិត្យមើលលើការងារណា ដែលអាចសហប្រតិបត្តិការលើកិច្ចព្រមព្រៀងចាស់ និងបង្កើននូវកិច្ចព្រមព្រៀងថ្មីទៅតាមលទ្ធភាព និងកិច្ចព្រមព្រៀងផ្សេងទៀត អាចត្រូួតពិនិត្យ ពិចារណាឡើងវិញតាមជាក់ស្ដែង៕

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថាទន្ទឹមនឹងការវិវត្តឥតឈប់ឈរ យើងកំពុងប្រឈមនឹងបញ្ហាមួយចំនួនដែលចំាបាច់ត្រូវតែកំណត់ចាត់វិធានការ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់នៅក្នុងការធានាបរិយាកាសបើកទូលាយ ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាតាមរយៈការធានាការគោរពសិទ្ធិ គ្មានការរើសអើង គ្មានការគំរាម និងមិនប្រកាន់និន្នាការនយោបាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទន្ទឹមនឹងការវិវត្តឥតឈប់ឈរ យើងកំពុងប្រឈមនឹងបញ្ហាមួយចំនួនដែលចំាបាច់កំណត់ចាត់វិធានការទាំងផ្លូវច្បាប់ ទាំងបច្ចេកទេសជាបន្តបន្ទាប់ ដោយបញ្ហាប្រឈមទាំងនេះទាក់ទងនឹង៖

ទី១- កង្វះខាតនៃបទដ្ឋានគតិយុទ្ធ និងបទដ្ឋានបច្ចេកទេសដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ស្របតាមការវិវត្តសង្គម និងបច្ចេកវិទ្យា

ទី២- ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI)

ទី៣- ការរីកចម្រើនបច្ចេកវិទ្យាផ្នែកបណ្តាញសង្គម និងបង្កអោយមានការផ្សព្វផ្សាយព័ត៌មានជាច្រើនរួមទាំងព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម និងធ្វើអោយមានការបែកបាក់អរិភាព ការបែកបាក់សង្គមជាតិដែលធ្វើអោយប៉ះពាល់ដល់ជំនឿ វប្បធម៌ និងសាសនា

ទី៤- តម្រូវការអភិវឌ្ឍចំណេះដឹងសមស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា

ទី៥- ការបិទអាជីវកម្មរបស់អង្គភាពសារព័ត៌មានទាំងបែបប្រពៃណី និងបែបទំនើបមួយចំនួនដោយសារវិបត្តិហិរញ្ញវត្ថុ និងកង្វះគុណភាពផលិត

ទី៦- ចំណេះដឹងមូលដ្ឋាន និងបទពិសោធន៍ការងាររបស់អ្នកជំនាញសារព័ត៌មានមួយចំនួននៅមានកម្រិត និងចាំបាច់ត្រូវការអភិវឌ្ឍន៍បន្ថែម

ទី៧- ការបំពានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន ដែលបង្កអោយបាត់បង់សណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន និងជះឥទ្ធិពលអាក្រក់ដល់សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន» នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវអនុសាសន៍មួយចំនួនដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមកើតឡើងចេញពីការវិវត្តបច្ចេកវិទ្យាឌីជីថល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវធ្វើបវិវត្តកម្មឌីជីថលដើម្បីធានានូវវិសាលភាពនៃការផ្សាយគ្របដណ្តប់ទូទាំងប្រទេសអោយបានលឿនរហ័ស និងមានគុណភាពខ្ពស់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលកើតឡើងចេញពីការវិវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យព័ត៌មានព្រមទាំងសម្រាប់តម្រង់ទិសការរៀបចំគោលនយោបាយយុទ្ធសាស្រ្តវិស័យព័ត៌មាន និងសោតទស្សន៍រយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ដើម្បីចូលរួមអនុវត្តន៍អោយបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ មានអនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១-សហការជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ដោយក្រសួងព័ត៌មាន ត្រូវរៀបចំវិធានការច្បាប់ និងបទដ្ឋានបច្ចេកទេសសម្រាប់គ្រប់គ្រង និងលើកកម្ពស់គុណភាពនៃការផ្សាយ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន រួមទាំងការពិនិត្យឡើងវិញលើច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានវ័យចំណាស់ដើម្បីឆ្លើយតបនឹងការវិវត្តរបស់សង្គម

ទី២-ក្រសួងព័ត៌មានត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំក្រមស្តង់ដារប្រតិបត្តិ ក្រមសីលធម៌សារព័ត៌មានជាតិ ដែលជាធម្មនុញ្ញសារព័ត៌មាន (សម្រាប់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានគោរព និងអនុវត្តន៍ ។

សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន» នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង ស្ថាប័ននានា យកចិត្តទុកដាក់ខ្ពស់លើការងារផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើកិច្ចការងារជាច្រើនដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជន ត្រូវតែមានការផ្សព្វផ្សាយ ប្រសិនបើធ្វើហើយមិនបានផ្សាយនោះទេ នោះប្រជាពលរដ្ឋមិនបានដឹងពីសកម្មភាព និងលទ្ធផលការងាររបស់យើងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន»  ដែលប្រារព្ធឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការងារព័ត៌មាននេះសំខាន់ណាស់ ដូច្នេះគួរឱ្យអាទិភាពមួយនៅក្នុងចំណោមការងារអាទិភាពផ្សេងៗទៀតនៅគ្រប់វិស័យ និងស្ថាប័ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់បណ្ដាខេត្ត គួរតែមានក្រុមការងារព័ត៌មានមួយក្រុមទៀត ក្រៅពីមន្ទីរព័ត៌មាន ក្នុងការផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ ជាពិសេសលើការផ្សព្វផ្សាយការអនុវត្តការងាររបស់ថ្នាក់ខេត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខេត្តនីមួយៗគួរ តែមានការប្រឡងប្រណាំងលើកិច្ចការងាររបស់ខេត្ត រួមទាំងកិច្ចការងារព័ត៌មាននេះផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា ការងារព័ត៌មាននេះ ដូចជាការធ្វើទីផ្សារសម្រាប់ខេត្តនីមួយៗដូច្នោះដែរ បើធ្វើច្រើនផ្សព្វផ្សាយចេញច្រើន គឺរឹតតែប្រសើរ ជាជាងធ្វើច្រើនហើយគ្មានការផ្សព្វផ្សាយ  ស្មើនឹងមិនបានធ្វើសោះ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ភ្ជាប់អភិក្រម “ថ្មី ពិត លឿន និងទូលំទូលាយ”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈអាជីពក្នុងការចុះយកព័ត៌មាន ការបែងចែករំលែកព័ត៌មាន និងបានផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ រហ័សទាន់សភាពការណ៍ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញសភាពការណ៍ពិតជាក់ស្តែងនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋារគាររ៉េស៊ីដង សុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រប្រព័ន្ធដំណើរការកំណែរទម្រង់ និងពង្រឹងអភិបាលកិច្ចល្អ ដោយយកចិត្តទុកដាក់ធានាគុណភាព ប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ដោយផ្អែកលើអភិក្រម “ ថ្មី ពិត លឿន និងទូលំទូលាយ” ប្រកបដោយជំនឿទុកចិត្ត វិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យពង្រឹងការពិនិត្យជាតិអាកុលលើអ្នកបើកបរយាន្តយន្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាទៅអគ្គស្នងការនគរបាលជាតិ ត្រូវពង្រឹងការពិនិត្យរកជាតិអាល់កុលលើអ្នកបើកបរយានយន្តគ្រប់ប្រភេទទាំងអស់ឡើងវិញ ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតក្នុងអត្រាគ្រោះថ្នាក់ទាបបំផុត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋារគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងបច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានក្លាយទៅជាគ្រោះថ្នាក់លំដាប់ទីមួយ បានសម្លាប់អាយុជីវិតប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ក្នុងនោះមានអ្នកស្លាប់ អ្នករងរបួស និងពិការរាងកាយ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ជាក់ស្តែង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤  មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយអ្នកបើកបរស្រវឹងស្រា បានបើកបុកសម្លាប់មនុស្សអស់ ៤នាក់ ហេតុការណ៍នេះកើតឡើងនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

រយៈពេល៥ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដោះស្រាយបញ្ហាជាច្រើនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេល ៥ខែ កន្លងមក រាជរដ្ឋាភិបាលអាណត្តិទី៧ បានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើនតាមរយៈការទទួលបានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ សម្តេចធិបតី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម សម្តេចបានដោះបញ្ហាបានជាច្រើនករណី ទាំងដោះបញ្ហាដោយសម្តេចផ្ទាល់ និងបានបញ្ចូនទៅក្រសួង-ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការដោះស្រាយផ្ទាល់ភ្លាមៗ។ ទោះយ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយក្តី តែវាមានតម្រុយក្នុងការស្រាវជ្រាវ និងឈានទៅដល់ការដោះស្រាយបញ្ហាបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលកន្លងមកបានចូលរួមដោះស្រាយបញ្ហាបានលឿន និងទាន់ពេលវេលា។ សម្តេចបានលើកឧទាហរណ៍ករណីវិវាទដីធ្លីនៅតាមតំបន់មួយចំនួន ដែលអាជ្ញាធរមូលដ្ឋានបានធ្វើការដោះស្រាយភ្លាមៗ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី កត់សម្គាល់ថា ការដោះស្រាយបញ្ហារបស់អាជ្ញាធរមូលដ្ឋានបានទាន់ពេលវេលា គឺជាការបញ្ចប់បញ្ហា កុំឲ្យបញ្ហាតូចក្លាយទៅជាធំ។ សម្តេចធិបតី ក៏បានស្នើទៅដល់អភិរាជធានី-ខេត្ត និងស្ថាប័ននានា ត្រូវប្រើវិធានការនេះដើម្បីដោះស្រាយបញ្ហាបានលឿនទាន់ពេលវេលា៕

រាជរដ្ឋាភិបាលនៅតែបានចាត់ទុកវិស័យព័ត៌មានជាចំណុចអាទិភាពមួយដ៏សំខាន់មិនអាចខ្វះបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន ហើយចាប់តាំងពីមុនរហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនៅតែបានចាត់ទុកវិស័យព័ត៌មានជាចំណុចអាទិភាពមួយដ៏សំខាន់ និងមិនអាចខ្វះបាន។ 

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ដែលប្រារព្ធឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានផ្តល់ការការពារលំហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទូទៅ ដោយផ្អែកលើមូលដ្ឋានច្បាប់។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា មូលដ្ឋានច្បាប់នេះហើយ ដែលអាចធានាដល់ភាពសុខដុមរមនាក្នុងសង្គមជាតិ និងឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាធិបតេយ្យអត់ច្បាប់ គឺអនាធិបតេយ្យ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាធិបតេយ្យជ្រុលនិយមដែលពុំមានច្បាប់ គឺជាអំពើអនាធិបតេយ្យ ហើយរាជរដ្ឋាភិបាល បង្កើតច្បាប់ មិនមែនជាការបំបិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននោះទេ ប៉ុន្តែគឺដើម្បីការពារគុណតម្លៃរបស់អ្នកសារព័ត៌មានដែលបានប្រព្រឹត្តត្រឹមត្រូវទៅវិញទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន»  ដែលប្រារព្ធឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានមួយចំនួនមានចំណេះដឹងនៅមានកម្រិតនៅឡើយ ដូច្នេះទាមទារឲ្យពួកគេបន្តធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ខណៈ អ្នកសារព័ត៌មានខ្លះបានដើរហួសវិជ្ជាជីវៈរបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា អ្នកសារព័ត៌មានខ្លះ បានយកព័ត៌មានមួយមកធ្វើជាថ្នូរ ដែលជាទង្វើខុសទាំងស្រុងចំពោះក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់នៅក្នុងប្រទេសកម្ពុជា បណ្ដាលឱ្យតម្លៃនៅក្នុងវិស័យសារព័ត៌មានមានការធ្លាក់ចុះផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិស័យព័ត៌មាននៅនីតិកាលថ្មី បានកំពុងខិតខំបង្កើនគុណភាព ប្រកបដោយប្រសិទ្ធភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យព័ត៌មានពិតជាសារៈសំខាន់ ដែលឆ្លុះបញ្ជាំងអំពីលទ្ធផលការងារសម្រេចបាននាពេលកន្លងទៅ និងការកំណត់ទិសដៅបន្តសម្រាប់ឆ្នាំបន្ទាប់ នៅក្នុងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ ជំនាញ បទពិសោធន៍របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធនានា នេះជាធាតុចូលក្នុងការអភិវឌ្ឍន៍វិស័យព័ត៌មាននៅកម្ពុជាឱ្យបានល្អ សំដៅបម្រើផលប្រយោជន៍ឱ្យបានច្រើនជាអតិបរមាជូនជាតិមាតុភូមិយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋារគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តាមរយៈទិសដៅការងារបន្តរបស់ក្រសួងព័ត៌មាន បានកំពុងចូលរួមចំណែកគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសវិស័យព័ត៌មានក្នុងនីតិកាលទី៧ បានកំពុងជំរុញក្រសួងព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព និងបុរេសកម្ម៕

ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជា​អធិបតី​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ព័ត៌មាន។

ក្រសួងព័ត៌មាន បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងព័ត៌មាន តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរព័ត៌មានរាជធានី-ខេត្ត។

សន្និបាតនេះ បានពិនិត្យទៅលើលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងបញ្ហាប្រឈម​នានា។ សន្និបាតក៏បានពិនិត្យមើលការងារ ដែលនឹងត្រូវអនុវត្តន៍បន្តក្នុងឆ្នាំ២០២៤ផងដែរ។

ក្រសួងព័ត៌មានត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចឱ្យដឹកនាំ និងគ្រប់គ្រងលើវិស័យព័ត៌មាន និង សោត​ទស្សន៍ ក្នុងនោះផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយការពិតពីកម្ពុជាតាមរយៈព្រឹត្តិបត្រ កាសែត ទស្សនា​វដ្តី រូប​ថត វិទ្យុ ទូរទស្សន៍ និងផ្សព្វផ្សាយតាមអេឡិចត្រូនិច អនុញ្ញាតិឱ្យធ្វើអាជីវកម្ម និងគ្រប់គ្រងសេវា​កម្មនានា​ដែលទាក់ទងការចេញផ្សាយផលិតផលព័ត៌មានសោតទស្សន៍ គាំពារសិទ្ធិសេរី ភាពសារព័ត៌មាន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសារព័ត៌មាន និងសោតទស្សន៍អន្តរជាតិ។

ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនីតិកាល​ទី​៦ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧ វិស័យព័ត៌មាន និងសោតទស្សន៍កាន់តែ​មាន​ការរីកចម្រើនបន្ថែមទៀត ស្របតាមការវិវត្តរីកចម្រើននៃបច្ចេកវិទ្យា ព័ត៌មាននាពេលបច្ចុប្បន្ន។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយប្រកបដោយភាពចម្រុះ និងគ្រប់ទស្សនៈ បាននិងកំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុង​ការ​ផ្សព្វផ្សាយព័ត៌មាន ព្រឹត្តិការណ៍ ឬហេតុការផ្សេងៗ ដែលបានកើតឡើងទាំងក្នុងប្រទេស និងពិភព​លោក។ បន្ថែមពីលើនេះ ភាពសម្បូរបែប នៃមធ្យោបាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏បានអនុញ្ញាតឱ្យសាធារណជនអាចទទួលបានព័ត៌មានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។

ក្នុងគោលបំណងតម្កល់នូវឧត្តមគតិជាតិដ៏ថ្លៃថ្លា ក្រសួងព័ត៌មានខិតខំបន្តបំពេញបេសកកម្មជា​ប្រវត្តិ​សាស្ត្រ​ក្នុ​ងការប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋ ដើម្បីធ្វើការ បម្រើជាតិ ប្រជាជន និងចូលរួមប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋប្រកបដោយសុខសន្តិភាព និង​វិបុល​ភាព មានការអភិវឌ្ឍន៍រស់រវើក មានជីវភាពកាន់តែប្រសើឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមាន​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងក្លាយជាអារ្យ​ប្រទេសជឿនលឿនមួយក្នុងតំបន់ជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹមរបស់ប្រជាជន។

នៅក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌មានសម្រេចបានការងារធំៗជាច្រើន សម្រាប់ប្រទេសជាតិគួរ ជាទីមោទនៈ​ដែល​ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ព្រឹត្តិការណ៍ធំៗដែលបានរៀបចំនៅឆ្នាំ២០២៣កន្លងទៅរួមមាន៖ ព្រឹត្តិ​ការ​ណ៍​​ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEAGAMES) លើកទី៣២ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN PARA GAMES) លើកទី១២ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង​ក្នុងប្រវត្តិ​សាស្ត្រក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ការងារផ្សព្វផ្សាយយុទ្ធនាការឃោសនា និងការបោះឆ្នោត​ជ្រើស​រើស តំណាងរាស្ត្រអាណត្តិទី៧ និងការងារផ្សព្វផ្សាយអំពីបុណ្យឯករាជជាតិ ពិធីបុណ្យអុំទុក អកអំបុក សំពះព្រះខែ។ ជាមួយនឹងវឌ្ឍនភាពការងារ និងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣ ក្រសួងព័ត៌​មាន បានជួបប្រទះនឹងបញ្ហាមួយចំនួនក្នុងការបំពេញការងារ និងការអនុវត្តនូវភារកិច្ចរបស់ខ្លួន។

សរុបជារួមមកក្នុងឆ្នាំ២០២៣កន្លងទៅនេះ អគ្គនាយកដ្ឋានជំនាញទាំង៥ និងអង្គភាពចំណុះ​នៃក្រសួង​ព័ត៌​មាន បានខិតខំបំពេញការងារដោយមធ្យ័ត និងទទួលខុសត្រូវខ្ពស់ដោយសម្រេចបាននូវលទ្ធផល​ប្រកប​ដោយ​​ក្តីមោទនៈ បើទោះបីមានប្រឈមមួយ ចំនួនយ៉ាងណាក្តី។ សមទ្ធិផលទាំងនោះបានធ្វើឱ្យ​វិស័យ​ព័ត៌មាន និងសោតទស្សន៍ កាន់តែមានការរីកចម្រើនបន្ថែមទៀត។

បញ្ហាប្រឈមនៅឆ្នាំ២០២៣ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ទាមទារឱ្យមានការដោះស្រាយឱ្យបាន​ទាន់​ពេលវេលាដើម្បីបង្កើនគុណភាព ប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃការងារគ្រប់គ្រងវិស័យព័ត៌មាន និង​សោតទស្សន៍ និងការងារផ្សព្វផ្សាយព័ត៌មាន សម្រាប់ទិសដៅការងារឆ្នាំ២០២៤ ក្រសួងព័ត៌មានបន្ត​បំពេញ​ការងារ​ជាសេនាធិ​ការរបស់រាជរដ្ឋាភិបាលស្របតាមលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន និងផ្តោតការយកចិត្តទុកដាក់លើការងារអាទិភាពសំខាន់ៗមួយចំនួនដើម្បីសម្រេចបាននូវយុទ្ធសាស្ត្របញ្ច​កោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល រួមមាន៖ ការធ្វើទំនើបកម្មស្ថាប័ននិងការកសាងរដ្ឋបាល​ទំនើប ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ការពង្រឹងបទដ្ឋានបច្ចេកទេស ការ រៀបចំប្រព័ន្ធនិងយន្តការគ្រប់គ្រងលំហព័ត៌មាន និងការពង្រឹងកិច្ចសហប្រតិបត្តិការ។

តាមរយៈសន្និបាតរយៈពីរថ្ងៃនេះ ក្រសួងព័ត៌មានបានកំណត់ទិសដៅការងារឆ្នាំ២០២៤ដូចខាងក្រោម៖
១៖ ពង្រឹងតួនាទីក្រសួងព័ត៌មានធ្វើជាស្ថាប័នទំនាក់ទំនងសាធារណ:របស់​រាជរដ្ឋាភិបាល​ឱ្យកាន់តែ​សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាពលើវិស័យផ្សព្វផ្សាយ និងព័ត៌មាន។
២៖ បញ្ចប់សេចក្តីព្រាងអនុក្រិត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងព័ត៌មាន​ក្នុងបរិបទបរិវត្ត​កម្មឌីជីថល។
៣៖ បញ្ចប់សេចក្តីព្រាងច្បាប់ស្តីសិទ្ធិទទួលព័ត៌មាន ដែលកំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចពិនិត្យ​របស់​ក្រសួងយុត្តិធម៌។
៤៖ កសាងសមត្ថភាព និងគុណភាព មូលធនមនុស្ស និងពង្រឹងសមត្ថភាពវិជ្ជជីវៈ និងជំនាញក្នុង​អង្គ​ភាពផ្សាយរបស់រដ្ឋ ដើម្បីដើរទាន់ទីផ្សារឌីជីថល ក្នុងវិស័យព័ត៌មាននិងផ្សព្វផ្សាយ។
៦៖ ពង្រីកលំហប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិឱ្យគ្របដណ្ដប់បានទូទាំងប្រទេស និងឆ្ពោះទៅកាន់អន្តរជាតិ។ ៧៖ ជំរុញដំណើរការផ្លាស់ប្ដូរប្រព័ន្ធផ្សាយទូរទស្សន៍ពីអាណាឡូក ទៅឌីជីថល ឱ្យចេញដំណើរបានទាន់ផែនការបិទបញ្ចប់នៅឆ្នាំ២០២៥៕ អត្ថបទ៖ Fresh News

រសៀលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជា​អធិបតី​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ព័ត៌មាន។