Tuesday, January 23, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យពង្រឹងការពិនិត្យជាតិអាកុលលើអ្នកបើកបរយាន្តយន្ត


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាទៅអគ្គស្នងការនគរបាលជាតិ ត្រូវពង្រឹងការពិនិត្យរកជាតិអាល់កុលលើអ្នកបើកបរយានយន្តគ្រប់ប្រភេទទាំងអស់ឡើងវិញ ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតក្នុងអត្រាគ្រោះថ្នាក់ទាបបំផុត។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋារគាររ៉េស៊ីដង់ សុខាភ្នំពេញ។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងបច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានក្លាយទៅជាគ្រោះថ្នាក់លំដាប់ទីមួយ បានសម្លាប់អាយុជីវិតប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ក្នុងនោះមានអ្នកស្លាប់ អ្នករងរបួស និងពិការរាងកាយ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ជាក់ស្តែង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤  មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយអ្នកបើកបរស្រវឹងស្រា បានបើកបុកសម្លាប់មនុស្សអស់ ៤នាក់ ហេតុការណ៍នេះកើតឡើងនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕







No comments:

Post a Comment