Wednesday, February 11, 2015

ប្រធានក្រុមប្រឹក្សាសហភាពសហជីពជាតិកម្ពុជា ប្រកាសគាំទ្រអនុសាសន៍បីចំណុចរបស់សម្តេចតេជោហ៊ុន សែន

មេសហជីព​ធំជាងគេ​នៅកម្ពុជា​ បានប្រកាស​គាំ​ទ្រ​អនុសាសន៍​បីចំណុច​ របស់​សម្តេចតេជោហ៊ុន​ សែន ​ទាក់ទង​ដល់ផល​ប្រយោជន៍​ដ៏ធំរបស់​កម្មករ​ កម្មការិនី​ កំពុងបម្រើ​ការងារ​លើវិស័យ កាត់ដេរ​និងស្បែកជើង ​គឺ ១-​ នឹងពិនិត្យ​បញ្ចុះតម្លៃ​ទឹកស្អាត ​២-ពិនិត្យការ​បញ្ចុះ​តម្លៃនៃការ​ធ្វើដំណើរ ​និង ​៣- ពិនិត្យ​ធ្វើច្បាប់​ជួលផ្ទះ​ស្នាក់នៅ។

លោក ​សោម ​អូន ​ប្រធានក្រុម​ប្រឹក្សាសហភាព​សហជីពជាតិ​កម្ពុជា​ បានប្រកាស​គាំទ្រពេញ​ទំហឹងនូវ​អនុសាសន៍​បីចំណុច​ខាងលើនេះ ​កាលពីព្រឹក​ថ្ងៃទី១១​ កុម្ភះ​ បន្ទាប់ពី​សម្តេចតេជោ ​បានថ្លែង​នៅក្នុង​ពិធីចែក​សញ្ញាបត្រ​ ដល់និស្សិត​សាកលវិទ្យា​ល័យភូមិន្ទនីតិ​សាស្រ្ត និងវិទ្យា​សាស្រ្តសេដ្ឋ​កិច្ច នាព្រឹកថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០១​៥ កន្លងទៅ​នេះនៅ​មជ្ឈមណ្ឌលកោះពេជ្រ។ ​

លោក សោម​ អូន បន្តថា​ សហជីពទាំ​ងអស់សូ​មគាំទ្រ និងចូល​រួមសហកា​រជា​មួយអាជ្ញាធរ និង មន្ត្រីជំនា​ញ នៅតា​មផ្ទះជួ​លពាក់ព័ន្ឋទៅ​សេវាតភ្ជាប់អគ្គិ​សនីថ្មី និងដាក់កុងទ័រថ្មីស​ម្រាប់ផ្ទះជួ​លកម្មករជាង​៣​ម៉ឺនបន្ទប់​ ដែលជាបន្ទុ​​ករបស់រា​ជរដ្ឋាភិបា​ល បង់លុយ​ជំនួសកម្មករដែ​លមានទឹកប្រាក់​សរុបជា​ង២លានដុល្លារ និងប​ញ្ចុះតម្លៃ​ការប្រើប្រា​ស់ក្រោម៥០គីឡូវ៉ាត់​ម៉ោងត្រឹ​មតែ៦១​០រៀល។

លោក សោ​ម អូន ប​ន្តថា យុទ្ធនា​ការចុះ​តភ្ជាប់ចរន្តអ​គ្គិសនី រ​បស់អាជ្ញាធ​រជាតិអគ្គិ​សនី​កម្ពុជា តម្លៃ ៦១០រៀល ​សម្រាប់ក្រុ​មកម្ម​ករនៅ​រាជធា​នីភ្នំពេញ ​កាលពីចុង​ ខែមករា​ រហូតមកដល់​ថ្ងៃទី៨ ​ខែកុម្ភៈ​ ឆ្នាំ២០១៥ ​អនុវត្តបាន​ចំនួនជាង​៨ពាន់បន្ទប់ ​លើបន្ទប់​ជួលសរុប​របស់​កម្មករជាង៣ម៉ឺ​នបន្ទប់។​ ពាក់ព័ន្ធ​បញ្ហាបញ្ចុះ​តម្លៃ​ទឹកស្អាត ​លោក សោម​ អូន​ បានលើក​ឡើងថា ​សម្តេចនា​យករដ្ឋ​មន្រ្តី ហ៊ុ​ន សែ​ន បានបញ្ជា​ឱ្យក្រសួ​ងពាក់ព័ន្ធ​ លក់​តម្លៃទឹក​ជូនដល់ម្ចាស់ផ្ទះ​ជួល ក្នុងត​ម្លៃថេរមួយ គឺ១០៣០រៀ​ល ក្នុងមួយម៉ែត្រ​គូប ហើយអំពាវនាវ​ឱ្យម្ចាស់ផ្ទះជួលទាំងអស់​លក់​ តម្លៃ​ទឹកបន្ត​ជូនកម្មករ​ និងនិស្សិតត្រឹ​​ម១១០០ ដល់​១២០០រៀល​ប៉ុណ្ណោះ​ ក្នុងមួយម៉ែ​ត្រគូប ​មិនអាចយ​កខ្ពស់ជា​ងនេះបាន​ទេ ដើម្បីសម្រួ​លដល់ជីវភាពរ​បស់កម្មក​រ និង​និស្សិ​តនៅ​រាជធានីភ្នំ​ពេញ។


មេស​ហជី​ពរូ​ប​នេះបន្តទៀត​ថា បញ្ហាតម្លៃ​អគ្គិសនី​ដែល​កំពុង​អនុវត្ត​នៅ​តាមផ្ទះជួល​, បញ្ហា​បញ្ចុះតម្លៃទឹ​កស្អា​ត ,បញ្ហាប​ញ្ចុះត​ម្លៃធ្វើ​ដំណើរ (ចុះត​ាមតម្ល​ៃប​្រេង), បញ្ហាធ្វើច្បាប់​ថ្មី​កំណត់​សិទ្ធិ​របស់​ម្ចាស់ផ្ទះ​ក្នុង​កា​រដំឡើង​ថ្លៃឈ្នួល​ផ្ទះ​ពី​រយៈពេល នៃ​កិច្ចសន្យា​មួយ​ទៅ​កិច្ចសន្យា​មួយទៀត​និងកា​រយកចិត្ត​ទុកដាក់ដ​ល់ក​ម្មករបន្ថែ​មទៀ​ត ដោ​យបង្កើនប្រា​ក់ដែលជាប់ព​ន្ឋរបស់កម្ម​ករពី៥០ម៉ឺន​រៀលឡើ​ងដល់៨០ម៉ឺ​នរៀលទើបជា​ប់ពន្ឋ។ ទាំង​អស់​នេះគឺបា​ន ផ្តល់ផល​ប្រយោជន៍​ដ៏ធំធេង​បំផុត​ជូន​កម្មករ​ កម្មការិនី​ ដើម្បី​ឲ្យពួក​គាត់អាច​សន្សំ​ប្រាក់​បន្ទាប់​ពីគណៈកម្មការ​ក្រុមប្រឹក្សា​ការងារ​ដំឡើងប្រាក់​អប្បបរ​មា​ដល់១២៨​ដុល្លារ​ក្នុងមួយខែ​៕

សម្តេច​​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន ​និង​​សម្តេច​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត អញ្ជើញ​​ជា​​អធិ​បតី​​ក្នុង​​ពិធី​​ប្រារព្ធ​​រាត្រី​​សមោសរ​​និទាឃ​រដូវ​​ កម្ពុជា-ចិន​

សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ជាអធិបតី​ដ៏ខ្ពង់​ខ្ពស់​ក្នុង​កម្មវិធី​រាត្រី​សមោសរ​ និទាឃរដូវ កម្ពុជា-ចិន ដែល​រៀបចំ​ឡើងក្រោម​កិច្ច​សហ​ការ​រវាង​ក្រសួង​ព័ត៌មាន និង​ទូរទស្សន៍​ខេត្ត​យូណាន នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន នា​រាត្រី​ថ្ងៃ​អង្គារ៍ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នា​មជ្ឈមណ្ឌល​កោះពេជ្រ។
ឯកឧត្តម Zhao Jin រដ្ឋមន្រ្តី​ផ្នែក​ផ្សព្វផ្សាយ​នៃ​គណៈកម្មាធិការ​បក្សកុម្មុយ​នីស្ត​ចិន ខេត្ត​យូ​ណាន និង​លោក​ជំទាវ Bu Jinguo ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា ក៏មាន​វត្ត​មាន​ជាអធិបតី​នៅ​ក្នុង​ពិធីបើក​រាត្រី​សមោសរ​នោះ​ផងដែរ​។
នៅ​ពេល​ថ្លែង​បើក​កម្មវិធី​ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាត្រី​សមោសរ​និទាឃរដូវ​នៃ​ទំនាក់​ទំនង​កម្ពុជា-ចិន ដែល​រៀបចំ ឡើង​ក្រោម​កិច្ច​សហការ​រវាង​ក្រសួង​ព័ត៌មាន នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​ទូរទស្សន៍​ខេត្ត​យូណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឆ្នាំ​២០១៥ នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំងពីរ​កាន់​តែ​រឹត​ចំណង​សាមគ្គីភាព និង​មិត្តភាព​កាន់​តែរឹងមាំ​ដូច​មាស និង​យូរ​អង្វែង។
ឯកឧត្តម​រដ្ឋមន្រ្តី​បាន​ថ្លែង​បន្ត​ថា ក្នុង​នាម​ក្រសួង​ព័ត៌មាន ខ្ញុំ​មានកិត្តិយស​ដ៏ឧត្តុង្គឧត្តម និង​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មានកិត្តិយស​ក្នុង​ការ​ទទួល​រៀបចំ​រាត្រី​ សមោសរ​និទាឃរដូវ​នៃទំនាក់ទំនង​កម្ពុជា-ចិន ដែល​ពុំធ្លាប់​មាន​ពី​មុន​មក ហើយ​ក៏ចាត់ទុក​ជា​មហោស្រព​ខ្នាត​ធំ​ជាប្រវត្តិសាស្រ្ត​របស់​ព្រះរាជា​ណា​ ចក្រ​កម្ពុជា​យើង។
ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បានថ្លែង​កោតសរសើរ​ដល់​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ទូរទស្សន៍​ខេត្ត​យូណាន ដែល​បានខិតខំ​ប្រឹង​ប្រែង​សហការ​គ្នា​បង្កើត​នូវម​ហោ​ស្រព​រាត្រី​សមោសរ​នេះ ​ឡើង​ក្នុង​គោល​បំណង​ផ្លាស់ប្តូរ​វប្បធម៌​ដ៏ផូរផង់​រវាង​ប្រជាជាតិ​ទាំង​ពីរ ជា​ពិសេស​ពង្រឹង និង​ពង្រីក​នូវ​ចំណង​មិត្តភាព​រវាង​កម្ពុជា-ចិន តាមរយៈ​សិល្បៈ​ក៏​ដូចជា​ការ​ចូលរួមអប​អរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃ​ ណីចិន ឆ្នាំ​មមែ ដែល​ជាឆ្នាំ​មាស ដែលនឹង​ខិត​មក​ជិត​ខាង​មុខ​នេះ។
ឯកឧត្តមរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា មហោស្រព​រាត្រី​សមោសរ និទាឃរដូវនៃ​ទំនាក់ទំនង​កម្ពុជា-ចិន​នេះ គឺ​កើត​ចេញ​ជាផ្លែផ្កា​ឡើង តាមរយៈ​កិច្ចសហប្រតិបត្តិការ​រវាង​អគ្គនា​យកដ្ឋាន​ទូរទស្សន៍ជាតិ​កម្ពុជា នៃ​ក្រសួង​ព័ត៌មាន​ជាមួយ​ស្ថានីយវិទ្យុ និង​ទូរទស្សន៍​ខេត្ត​យូណាន​ក្នុង​កិច្ចសហ​ប្រតិបត្តិការ លើ​ដំណើរការ​ទូរទស្សន៍​ឌីជីថល DTMB ដែល​កិច្ច​សហការ​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០១១ រហូត ដល់​ឆ្នាំ​២០១២ ក្រសួង​ព័ត៌មាន​បាន​ចុះហត្ថលេខា​ជាមួយ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ខេត្តយូណាន លើ​កិច្ច​ព្រម​ព្រៀង​សហការ​ប្រតិបត្តិការ លើ​វិស័យ​ឌីជីថល TV តាមប្រព័ន្ធ DTMB រវាង​អគ្គនាយក​ដ្ឋានទូរ ទស្សន៍ជាតិ​កម្ពុជា និងទូរទស្សន៍​ខេត្តយូណាន នៅ​ក្នុងដំណើរ​ទស្សន​កិច្ច​របស់គណៈ​ប្រតិភូ​ក្រសួង​ព័ត៌មាន​ទៅកាន់​ ខេត្តយូណាន។ ឯកឧត្តមរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ក្រោម​កិច្ច​សហប្រតិបត្តិការ​នេះ ភាគីទាំង​ពីរ​កម្ពុជា-ចិន បានឯកភាព​គ្នា​បង្កើត​ជា​ក្រុមហ៊ុន​ខេម​បូឌាឌីជីថល ឌីវី ខូអិលធីឌី ដែល​បច្ចុប្បន្ន​ស្ថានីយ និង​អង់តែន​បាន​សាងសង់​រួច និង​កំពុង​បំពាក់​ឧបករណ៍​បរិក្ខារ​បច្ចេកទេស ហើយ​នឹងដាក់​ឱ្យដំណើរការ​សាកល្បង​នៅ​ខែ​មេសា​ខាងមុ​ខនេះ។
ឯកឧត្តម Zhao Jin រដ្ឋមន្រ្តី​ផ្នែកផ្សព្វផ្សាយ​នៃគណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត​ចិន​បាន​ ថ្លែង​អំណរគុណ​ចំពោះ​ក្រសួង​ព័ត៌មាន អគ្គនាយកដ្ឋាន​ទូរទស្សន៍ជាតិ​កម្ពុជា ដែល​បាន​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​សហការ​យ៉ាងល្អ​ជាមួយ​ទូរទស្សន៍​ខេត្ត​យូណាន ក្នុង​ការ​បង្កើត​នូវរាត្រី​សមោសរ​និទាឃ​រដូវ​នៃទំនាក់​ទំនង​កម្ពុជា-ចិន​ នេះ​ឡើង។
ឯកឧត្តម Zhao Jin បាន​ថ្លែង​ថា ប្រជាជន​យើង​ទាំង​ពីរ បានផឹកទឹក​ទន្លេមេគង្គ​តែ​មួយ និង​មាន​វប្បធម៌ ប្រពៃណី​ស្រដៀង​គ្នា ហើយ​មានទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​គ្នា ដែល​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក។ ដូច្នេះ​ប្រជាជន​នៃប្រទេស​យើង​ទាំងពីរ​មាន​ទំនាក់​ទំនង​ដូច​គ្រួសារ​តែមួយ ដែល​ជាអ្នក​ជិតខាង​ល្អ ដៃគូល្អ និង​បងប្អូនល្អ ហើយ​តាមរយៈ​ការសម្តែង​សិល្បៈ​ក្នុង​រាត្រីនេះ នឹង​ធ្វើ​ឱ្យប្រទេស​យើង​ទាំង​ពីរ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត។
កម្មវិធីរាត្រី​សមោសរ​និទាឃរដូវ​កម្ពុជា-ចិន ចាប់​ផ្តើម​សម្តែង​ដោយ​ក្រុមសិល្បៈ​មហា​ស្រព​ខេត្ត​យូណាម បាន​ចាប់​ផ្តើម​ដោយ​ការ​ច្រៀង​ ជាមួយ​ប្រធានបទ​ឆ្នាំថ្មី បើកទ្វារ​សិរី​មង្គល ឯសិល្បករ​កម្ពុជា​ លោក ឆន សុវណ្ណ រាជ និង​កញ្ញា សុខ សីឡាលីន បានរួម​គ្នា​ច្រៀង​បទ ជយោ មិត្តភាព កម្ពុជា-ចិន ដែល​សម្តែង​ដោយ​ក្រុមសិល្បៈ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។
ក្រៅពី​ទស្សនិកជន​រាប់ពាន់​នាក់ ដែល​បាន​ទស្សនា​ដោយ​ផ្ទាល់នៅ​ក្នុងសាល​មហោ​ស្រព​កោះពេជ្រ នា​រាត្រីថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ប៉ុន្តែនៅមាន​អ្នកទស្សនារាប់​សែន​នាក់​ទៀត ដែល​បាន​ឃើញ​តាម​កញ្ចក់​ទូរទស្សន៍​នូវ​ការសម្តែងរួម​គ្នាដ៏អស្ចារ្យ​របស់​ ក្រុម​សិល្បករ សិល្ប​ការិនី កម្ពុជា-ចិន នៅ​ក្នុងរាត្រី​សមោសរ​និទាឃរដូវនៃ​ទំនាក់​ទំ​នង​កម្ពុជា-ចិន ដ៏អស្ចារ្យ ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហ​ប្រតិបត្តិ​ការ​រវាង​ប្រជាជាតិ​ទាំងពីរ ដែល​បាន និងកំពុង​តែស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​ដៃគូជា​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ ជ្រោយ​ស្រាប់​ទៅ​ហើយ​នោះ៕

សម្តេចតេជោ បញ្ជាក់ថា មីក្រូហិរញ្ញវត្ថុទាំងអស់គឺជារបស់ឯកជន

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានប្រកាសនា​ព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ នីតិសាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​ចំនួន ៤៥០២នាក់ នៅមជ្ឈម​ណ្ឌ​ល​សន្និបាត និងពិព័រណ៍កោះ​ពេជ្រ ឲ្យ​ដឹង​ថា​ ​វិស័យមីក្រូ ហិរញ្ញ​វត្ថុ​ទាំងអស់មិន​មែន​ជារបស់រដ្ឋទេ វាគឺជា​របស់​វិស័យ​ឯកជន។ សម្តេច​តេជោ​ក៏​បាន​ប្រកាសឲ្យ​បន្ត​ការ​យក​ចិត្តទុក​ដាក់​តភ្លើង និង​បញ្ចុះ​តម្លៃ​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ​ជួល​ផង​ដែរ។
សម្ដេច​តេជោបាន​មាន​ប្រសាសន៍គូស​បញ្ជាក់​ថា អ្វី​ដែល​ជា​របស់រដ្ឋ គឺធនាគារ​អភិ​វឌ្ឍន៍​ជនបទ​តែមួយ​គត់ ដែល​ធ្វើ​សេវាតិច​តួច​នៅ​តំបន់​ខ្លះ ក៏ប៉ុន្តែ​ជាទូទៅ​ឥណទាន ដែល​មានតួលេខ​ខ្លះថា ៣.៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក តួលេខ​ខ្លះ​ថា ជាង ២.០០០​លាន​ដុល្លារ សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ខ្ចី​ទៅ​ហើយ​នោះ គឺ​ជា​របស់​ឯក​ជន​ទាំង​អស់។ ទាក់​ទង​នឹង​បញ្ហា​ប្រាក់​កម្ចី​ដែល​ធនាគារ​ឯកជន ក៏ដូច​ជា​អង្គការ​មួយ​ចំនួន​ដើរ​តួជា​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុផ្តល់​ឲ្យ ​ប្រជាពលរដ្ឋ​ខ្ចី​ ដោយ​យកការ​ប្រាក់​ខ្ពស់ ដែល​ស្ទើរ​ក្លាយ​ទៅជា​កន្លែង​បញ្ចាំ​សម្រាប់​រឹបអូស​យក​ដីធ្លី ផ្ទះ​សម្បែង ឬ​មធ្យោបាយ​របស់​កសិករ​ ហើយ​ត្រូវ​អ្នក​នយោបាយ​ឆ្លៀត​ឱកាស​ឃោសនាបំភ្លៃ​យក​ចំណេញ​នោះ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ពន្យល់​ថា ព្រោះ​តែបញ្ហា​នេះ​ហើយបាន​ជា​គេ​ឃោ​ស​នាថា បើ​សិន​ជាគេ​ឈ្នះ​ឆ្នោត គឺ​គេ​នឹង​លុប​ចោល​បំណុល។ “អត់ទេ បំណុល​នោះ​មិន​មែន​ជា​បំណុល​របស់​ប្រជាជន​ជា​មួយ​រដ្ឋទេ គឺ​ជាបំណុល​ដែល​ប្រជាជន​ជំពាក់​មីក្រូហិ​រញ្ញ​វត្ថុ ដូច្នេះ​ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​ច្បាស់​អំពី​បញ្ហានេះ​ឱ្យ​បានច្បាស់​ថា រដ្ឋ​មិនមែន​ជាម្ចាស់​មីក្រូ​ហិរញ្ញវត្ថុ​ទេ រដ្ឋ​គ្រាន់​តែទទួល​ខុស​ត្រូវ​លើការ​ធ្វើ​អន្តរាគមន៍​ឱ្យ​មីក្រូហិរញ្ញវត្ថុ មាន​ការ​ចុះ​ការ​ប្រាក់ និង​ផ្ដល់​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់ ”។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ ប្រជាពលរដ្ឋ​របស់ យើង​ត្រូវ​មើល​ឱ្យ​បាន​ច្បាស់​ថា តើ​ម្ចាស់​មីក្រូហិរញ្ញវត្ថុ​ដែល​ធ្វើ​ឱ្យ​ខូច ឈ្មោះ​ដល់​មីក្រូហិរញ្ញវត្ថុ​ដែល​ធ្វើ​សកម្មភាព​ត្រឹម​ត្រូវ ដោយ​មាន​ច្បាប់​អនុញ្ញាត​ពីធនាគារជាតិ​ឱ្យ​ធ្វើសកម្មភាព។
ថ្លែង​អំពាវនាវ និង​ផ្តល់​ជាអនុសាសន៍​ដល់ម្ចាស់​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់ សុំឱ្យ​ប្រយ័ត្ន​ប្រយែង​នឹង​ធ្វើ​ការវាយ​តម្លៃ​អំពី​ក្រុមគ្រួសារ​កសិករ​ផង ហើយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ក៏ត្រូវ​ចេះ​ប្រើ​ហិរញ្ញវត្ថុ ដែល​ខ្ចីពី​គេ​ទៅនេះ ដើម្បី​ឱ្យវាត្រូវ​ទៅនឹង​ការបង្កើត​ផលិតកម្ម​របស់​កម្ពុជា សម្តេចតេជោ​បាន​មាន​ប្រសាសន៍​ថា បើ​យើង​ចង់​ឱ្យ​ប្រជាពលរដ្ឋ​យើង​ចៀស​ផុត​ពី​បំណុល ហើយ​ក្លាយ​ទៅជាអ្នកក្រីក្រ​ទទួល​ការ​ជំពាក់​គ្មាន​ប្រាក់​សង ត្រូវតែ​ធ្វើ​ការ​វាយ​តម្លៃ​ឱ្យបាន​ថា គាត់​យក​ទៅណា​អភិវឌ្ឍន៍​អ្វី បើ​យកទៅ​គ្រាន់តែ​ទិញ​ម៉ូតូជិះ​លេង គឺ​អត់​មាន​ប្រាក់​សងទេ។ ឯម្ចាស់​មីក្រូហិរញ្ញវត្ថុ ដែល​មានលទ្ធភាព​អនុវត្តន៍​ទៅ​បាន​សូម​បញ្ចុះ​កម្រៃ​ការប្រាក់​ឱ្យកាន់តែ​ ទាបទៅៗ។ សម្ដេចតេជោ​បានគូស​បញ្ជាក់​ថា មី​ក្រូហិរញ្ញវត្ថុ​កុំធ្វើយ៉ាងណា​ឱ្យក្លាយ​ទៅ​ជាទីកន្លែង​បញ្ចាំ​របស់​ កសិករ តាមរយៈ​ការ​មិន​វិភាគ​ឃើញ នឹង​វាយតម្លៃ​អំពី​ផលិតកម្ម​របស់​ពួកគាត់ អំពី​សមត្ថភាព​សង​របស់​ពួក​គាត់ ព្រោះ​ធ្វើ​យ៉ាងដូច្នេះ​វា​គ្រាន់តែ​ជាវិធី​កេង​ចំណេញ ដែល​មិនខុស​ពីកាល​សម័យ​ដើម​គេ​ថា វស្សា​មួយ​កន្តាំង ប្រាំង​មួយ​តៅ ដែល​របៀប​នេះ​គឺស្លាប់​ហើយ។ សម្តេច​តេជោ​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ស្ថាន​ភាពនៃ​ដំណើរការនៃ​ស្ថាប័ន​ មីក្រូ​ហិរញ្ញ​វត្ថុ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា “​ឥឡូវ​ស្ថានភាព​កំពុង​កើតឡើង​នៅ​តាម​ជនបទ​មាន​បីរូបភាព រូបភាព​ទីមួយ គឺ​មីក្រូហិរញ្ញវត្ថុ ស្រប​ច្បាប់​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ រូបភាព​ទីពីរ គឺរូបភាព​អ្នក​ជ្រក​ក្រោម​ផ្លាក​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​រូបភាពផ្សេងៗ​ទៅ​ឱ្យ​ប្រជាជន​ខ្ចី ដោយ​គ្មាន​ច្បាប់​ហើយ​យក​ការ​ប្រាក់ខ្ពស់ ឯ​រូបភាព​ទីបី គឺ​ខ្ចីចងការ​គ្នា តាម​របៀប​សន្យា​ខ្ពស់​ណាស់”។
សម្តេចតេជោ​មាន​ប្រសាសន៍​ថា ជាទូទៅ​មីក្រូហិរញ្ញវត្ថុ​ផ្ដល់​នូវ​ឱកាស​ល្អ​សម្រាប់​ប្រជា​ជន​របស់​យើង ដើម្បី​យក​ទុន​ទៅ​បង្កើត​មុខរបរ បង្កើត​ផលិតកម្ម ព្រោះ​ធនាគារ​ជាតិ​មិន​មាន​លិទ្ធភាព​នឹង​ធ្វើ​កិច្ចការងារ​នេះ​ទេ មាន​តែធនាគារ​ឯកទេស ដែល​មាន​សាខា​ឬក៏​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ទទួល​បាន​នូវអាជ្ញាប័ណ្ណ​ពីធនាគារ ​ជាតិ ដើម្បី​ធ្វើ​ប្រតិបត្តិការ​សម្រាប់​ជួយ​ឱ្យមាន​ការរីក​ចម្រើន​ខាង​ សេដ្ឋកិច្ច​ជាតិ។
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មាន​ ប្រសាសន៍​រំលឹក​ឡើង​វិញ​ផង​ដែរ អំពី​​ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម គាត់ ឈន់ ឧបនា​យក​រដ្ឋមន្ត្រី​ប្រចាំការ​ស្តីពី​វិធានការណ៍​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ស្រាវជ្រាវ និង​ការ​បង្ក្រាប​ក្រុមមីក្រូ​ហិរញ្ញ​វត្ថុដែល​អត់​ច្បាប់ ហើយ​ឲ្យ​ប្រាក់​ប្រជាជន​ខ្ចី​ក្នុង​រូប​ភាព​ចង​ការ​ខ្ពស់​នោះ​ផង​ដែរ។
ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​ អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា ​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ក្នុង​រាជរដ្ឋាភិបាល និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​បាន​ឯកភាព​រួចហើយ ក្នុង​ការ​សរសេរ​ច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​រវាង​ម្ចាស់​ផ្ទះ​ជួល​ជាមួយ​អ្នក​ជួល​ផ្ទះ​ នោះ។
សម្ដេចតេជោ​មានប្រសាសន៍​ថា ម្សិលមិញ​ (៩កុម្ភៈ២០១៥) ឯកឧត្តម សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ពិភាក្សា​ជាមួយ​ខ្ញុំ តាមរយៈ​ការ​ប្រឹក្សា​ពិគ្រោះ​យោបល់ ដោយ​យើង​ត្រូវ​មាន​ច្បាប់​មួយ​ការពារ​ទាំង​សងខាង ទាំង​ម្ចាស់ផ្ទះ ​ឬ​បន្ទប់​ជួល និង​អ្នក​ជួល​ដែល​មាន​ទាំង​កម្មករ-កម្មការិនី សិស្ស និង​និស្សិត​ជាដើម​។ យើង​បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​ក្រុម​ការងារ​សរសេរ​ច្បាប់​នេះ​តែម្តង ដើម្បី​ការពារ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ទាំង​សងខាង​។
ទាក់​ទង​នឹង​លិខិត​បទដ្ឋាន​គតិយុត្តិ​នេះ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍ឲ្យ​ដឹង​​ថា កាលពី​សម័យ​រដ្ឋ​កម្ពុជា​យើង​មានច្បាប់​មួយ​ស្ដីពី​កិច្ចសន្យា និង​ការ​ទទួល​ខុសត្រូវ​ក្រៅ​កិច្ច​សន្យា ប៉ុន្តែ​ច្បាប់​នេះ​ បច្ចុប្បន្ន​បាន​បញ្ចូល​ទៅ​ក្នុង​ក្រមរដ្ឋប្បវេណី​ទៅ​ហើយ ដូច្នេះ​ត្រូវ​ពិនិត្យ​មើល​ក្រមរដ្ឋប្បវេណី ហើយ​សរសេរ​ចេញ​បង្កើត​ជា​ច្បាប់​មួយ។​
“ប៉ុន្តែ​មុន​ច្បាប់​នេះ​ចេញ​ខ្ញុំ​សូម​ អំពាវនាវ​ចំពោះ​ម្ចាស់​ផ្ទះ​ជួល មេត្តា​កុំ​ដំឡើងថ្លៃ​ផ្ទះ​ជួល ដើម្បី​ឱ្យ​កម្មករ-កម្មការិនី​របស់​យើង​ទទួល​បាន​ប្រាក់កម្រៃ​កាន់​តែ​ច្រើន ​ សម្រាប់​ជីវភាព​ផ្ទាល់ខ្លួន​ផង និង​សម្រាប់​ក្រុម​គ្រួសារ​ផង​ដែរ ព្រោះ​រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ណាស់​ ដើម្បី​អំពាវនាវ​ឱ្យ​មាន​វិនិយោគ​មក​បណ្ដាក់​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​ របស់​យើង​។ សូម​ម្ចាស់​ផ្ទះ​ជួល​មេត្តា​កុំ​ដំឡើង​ថ្លៃ ​នេះ​ជា​ការ​អំពាវនាវ​របស់​រាជ​រដ្ឋាភិ​បាល”។
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​កោត ​សរសើរ ទៅ​ដល់​ក្រសួង​ឧស្សាហកម្ម អាជ្ញា​ធរ​ជាតិ​អគ្គិសនីកម្ពុជា និង​អគ្គិសនី​កម្ពុជា ដែលបាន​ចុះ​តភ្ជាប់​កុងទ័រ សម្រាប់​កម្មករ ស្នាក់​នៅឲ្យទទួល ថ្លៃអគ្គិសនី​ពិត​ប្រាកដ​ចំនួន ១​គីឡូវ៉ាត់​ម៉ោង៦១០រៀល និង​បាន​ណែនាំ​ឲ្យដំណើរការ​បន្ត​ទៀត។ សម្តេចតេជោ​បាន​មាន​ប្រសាសន៍​បញ្ចាក់​ថា «យើង​ត្រូវ​បន្ត​កិច្ច​ការងារនេះ បន្ត​ទៀត​ដើម្បី​ឲ្យ​កម្មករ ដែល​ជួលផ្ទះស្នាក់ ឲ្យ​ទទួល​បាន​តម្លៃ​ពី​រដ្ឋ​យ៉ាង​ពិត​ប្រាកដ»។
សម្តេច​តេជោ​ក៏បាន​អរគុណ​ដល់ម្ចាស់​ផ្ទះ​ ជួលទាំងអស់ ដែល​អ្នក​ខ្លះបាន​ចេញថ្លៃ​ប្រាក់​កក់​ទុក​ជាមុន និង​បាន​អំពាវនាវ ឲ្យម្ចាស់ផ្ទះ​ជួល​ទាំងអស់ លក់​តម្លៃ​ទឹក​ឲ្យកម្មករ និង​និស្សិត​ត្រឹមតែ ១១០០ ទៅ ១២០០​រៀល​បាន​ហើយ ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​នៅ​របស់​ពួក​គេ។ ក្នុងនោះ​សម្តេច​បាន​ឲ្យ​ក្រសួង​ពាក់ព័ន្ធ លក់​តម្លៃ​ទឹក​ជូន​ផ្ទះ​ជួល ១០៣០​រៀល ក្នុង​មួយ​ម៉ែត្រគូប។ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ដាក់​បទ​បញ្ជា​ផ្ទាល់មាត់​ទៅកាន់​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បី​ធ្វើ​ការ​​ជាមួយ​ម្ចាស់​ផ្ទះជួល ក្នុងការ​បញ្ចុះតម្លៃ​ទឹក​។
ដោយឡែក​ទាក់​ទង​នឹង​ការ​ផ្តល់​ និង​ផ្គត់​ផ្គង់ថាមពល​នៅ​ក្នុង​ប្រទេសកម្ពុជា ជាមួយ​នឹង​ការ​សម្តែង​នូវ​ការ​មន្ទិល សង្ស័យ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្លាក់ចុះ​នូវ​តម្លៃ​ប្រេង នៅលើ​សកលលោក សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​វិធានការណ៍​របស់​រាជ​រដ្ឋាភិ​ បាល​ក្នុង​ការ​បញ្ចេញ​ថវិកាដើម្បី​ទិញ​ប្រេង​ស្តុក​ទុកប្រើ​ប្រាស់​ក្នុង​ ប្រទេស និងបង្ការភាព​ឡើង​ថ្លៃ។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ មានប្រសាសន៍លើក​ជា​ចម្ងល់​ថា បញ្ហា​តម្លៃ​ប្រេង សកល​លោក​វា​ដូច​ជាមាន​អាថ៌កំបាំង​នៅ​ពី​ខាងក្រោយ ព្រោះ​នៅក្នុងវេទិកា​សេដ្ឋកិច្ចពិភព​លោក​លើក​ទី​៤៥ នៅ​ទីក្រុង Davos Kloster ប្រទេសស្វីស ខ្ញុំ​បាន​ស្តាប់​ឮ​ដោយផ្ទាល់​ ពី​ប្រទេស​អ្នក​ផលិត​ប្រេង​មួយ​ចំនួន​ថា «​ខាតដើម​» ។ សម្តេច​តេ​ជោ​ថ្លែងថា មានតែ​ប្រទេស​អា​រ៉ា​ប៊ី​សាអូឌីត​មួយ​ទេ ដែល​ការផលិត​ប្រេង​មាន​តម្លៃថោក ប៉ុន្តែ​ប្រទេស​នានា សុទ្ធតែ​មានតម្លៃ​ដើម​ជាង​៥០​ដុល្លារ ក្នុង​មួយ​បារ៉ែល ហើយ​មក​លក់ ក្រោម​៥០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ទៅវិញ។ ខ្ញុំ​គិតថា វា​ដូចជា​គាប់​ចួន ពេក​ហើយ។ គាប់​ជួន​ក្នុងពេល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចំពោះ​ប្រទេស​រុស្ស៊ី ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា។
សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ខ្ញុំ​បានផ្តល់​អនុសាសន៍ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បញ្ចេញ​ថវិកាជាតិ ដើម្បី​ទិញ ប្រេងឥន្ធនៈ​ស្តុក​ទុក ដើម្បី​ត្រៀម​បង្ការ​ទុកពេល​ប្រេង​ឡើង​ហើយ បញ្ចេញ​យកមកប្រើ​ប្រាស់​វិញ។ សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍ ខ្ញុំ​បានផ្តល់​អនុសាសន៍​ទៅឱ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ថា ឱ្យ សិក្សា​មើល​បញ្ហា​តម្លៃ​ប្រេងសាំង ហើយ​អាច​បញ្ចេញ​ទុន​មួយចំនួន ទិញ​ប្រេង​មក​ស្តុក​ទុក​ដើម្បី​យើង​មាន​ប្រេង​បម្រុង និង​ស្បៀង​បម្រុង ពេលដែល​ប្រេង​ឡើងថ្លៃ​វិញ គឺ​យើង​នៅ​សល់​ប្រេង ហើយ​បើ​បញ្ចេញ វិញ​ក៏​គង់តែ​ចំណេញ​ដែរ៕

 


បទអត្ថា​ធិប្បាយ ដោយ៖​ រត្ន័ សណ្ដាប់, ការ​ធ្វើ​ប្រតិកម្ម​​របស់​ក្រុម​ប្រឆំាង​​ប្រៀប​បាន​នឹង​ការ​លើក​«ទង់ស»?

បន្ទាប់​ពី​គណបក្សប្រជាជន​កម្ពុជា​ បានធ្វើ​សមាជ​របស់​ខ្លួនក្នុង​រយៈ​ពេល​៥ឆ្នាំ​ម្ដង​ ដែល​បាន​ប្រព្រឹត្ដិទៅ​កាល​ពី​ថ្ងៃទី៣០-៣១ ​ ខែមករា ដល់​ថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ កន្លង​មក​នេះ​ មាន​​សាធារណៈមតិមួយ​ចំនួន រំជើប​រំជួល​ក្នុង​ផ្នត់​គំនិត​យ៉ាង​ខ្លាំង​ ​​​ជាពិសេស​មជ្ឈដ្ឋានក្រុម​ប្រឆំាង​​ ក្នុងនោះ​មាន​ អង្គការ​ក្រៅរដ្ឋាភិបាលមួយ​ចំនួន​​ ប្រ​ព័ន្ធ​បណ្តាញ​សារព័ត៌មាននានា គណបក្ស តូចតាច​ ក្រុមដែល​​មាន​បំណង​បង្កើត​គណបក្សនយោបាយ​នា​ពេលខាងមុខ​ ជាពិសេស​ទៅ​ទៀត​គឺគណបក្ស​ប្រឆំាង​តែម្ដង​ បាន​ធ្វើ​ការ​រិះគន់​មក​លើ​សេចក្ដី​សម្រេច​របស់​សមាជ​​គណបក្ស​ប្រជា​ជន​ កម្ពុជា​ ក្នុងនោះគឺបាន​បង្កើន​សមាជិក​គណៈកម្មាធិការ​មជ្ឈឹម​បក្សថែម​សមាជិក​ថ្មី​៣០៦ ​រូប​ ហើយក្នុង​ចំណោម​នោះមាន​ជាង​៥០រូប​ជាយុវជន​ និង​ជាង​៨០​រូប​​ទៀត​ជាមន្តី្រ នគរបាល និ​ងជា​​មន្ត្រីយោ​ធា។​
គណបក្សប្រឆំាង ក៏ដូច​ជាក្រុម​ដែល​មាន​និន្នាការ​ប្រឆំាង​​​ បាន​ចោទ​គណបក្ស​ប្រ​ជាជន​កម្ពុជា​ដោយ​ត្រង់ៗថា​​​ ទី១​ ហេតុ​អ្វី​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ជ្រើស​រើសសមាជិក​​ឲ្យមាន​តម្លាភាព​ ក្នុងជួរ​ក្រុម​យុវជន​ ​ដែល​​ត្រូវ​ចាត់តាំង​ចូល​ក្នុង​រចនា​សម្ព័ន្ធ​កំពូល​របស់​គណបក្ស​ ​​គឺ​ជ្រើសរើស​តែ​កូន​ ក្មួយ និងសាច់ញាត្ដិរបស់​ខ្លួន​ឯង​។ ហេតុ​អ្វី​មិន​ប្រកាស​ជ្រើ​សរើសយុវជន​ឯ​ទៀតៗ​​ជាសមាជិក​បក្ស​ ។​ ​ទី២ ហេតុអី្វ​ ក៏ធ្វើ​ការជ្រើស​រើសមន្រ្ដី​នគរបាល​ នឹងមន្រ្ដីយោធា​ ពិ​សេស​​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​​នឹងការ​វាយ​ប្រហារ​បង្រ្កាប​ បំបិទមាត់​​ពួក​បាតុករ ​ដែល​បានងើប​ទ្បើង​ទាម​ទារ​សិទ្ធិ​របស់ពួក​គេ។​
ពាក្យ​ពេជន៍​បែប​វោហាសាស្រ្ដ​ ដែល​បាន​លើក​​ទ្បើ​ង​ទំាងអម្បាលមាណនេះ​ បើ​និយាយ​​ពី​មនុស្ស​សាមញ្ញ​ ឬ​អ្នកនយោ​បាយ​​​ត្រចៀក​ស ដែល​ពុំ​បាន​ពិចារណា​ជ្រៅ​ជ្រះ​​អំពីរចនា​សម្ព័ន្ធ​ នឹង​ដំណើរ​ការ​ប្រព្រឹត្ដិទៅ​របស់​គណបក្ស​នយោ​បាយ​នីមួយ​ៗ​​ មើល​ទៅ​វា​ហាក់​ដូច​ជា​ធ្ងន់​ធ្ងរ​ណាស់​។ ​ដោយ​ទ្បែកតែ​​ចំពោះ​អ្នក​វិ​ភាគ​ខាង​វិ​ទ្យាសាស្រ្ដ​នយោ​បាយ​ ខាង​ការ​ដឹក​នំា​ស្រុក​ទេស​ បែប​​លទ្ធិ​ប្រ​ជាធិបតេយ្យ​ ការបង្កើត​ និង​ដំណើរ​ការ​ប្រ​ព្រឹត្ដិ​ទៅ​នៃ​គណបក្ស​នយោ​បាយ​​ គឺ​គេ​យល់ថា​ ជារឿង​គ្មាន​អ្វី​គួរ​ឲ្យស្លន់ស្លោរអ្វីទ្បើយ។​
មុន​នឹងយើង​​ធ្វើការ​បកស្រាយ​អំពី​ចំណុច​ចោទ​ប្រកាន់​ទំាង​នេះ​ យើង​សូម​ទាញ​អារម្មណ៍​ មិត្ដ​អ្នក​អានឲ្យ​ងាក​ទៅមើល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ចាប់​​ពី​ឆ្នាំ​១៩៩១  ជាមុន ​សិន ​គឺ​ពេល​​​ដែល​​ប្រ​ទេស​មហា​អំណាច​ទំាង​៥ សហគមអន្ដរ​ជាតិ​នៃ​ប្រ​ទេស​​មួយ​ចំ​នួន ​ព្រមទំាង​អង្គការ​សហប្រ​ជា​ជាតិ​ បាន​ជួយ​ជ្រោម​​ជ្រែម​ប្រ​ទេស​កម្ពុជា​ឲ្យ​ឆ្លង​ផុត​ពីវិបត្ដិ​សង្គ្រាម​ រហូត​មាន​កិច្ច​ព្រម​ព្រៀង​សន្ដិ​ភាព​ទី​ក្រុង​ប៉ារីស​ថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ​១៩៩១​។​ ​គោល​ដៅ​នៃកិច្ច​ព្រម​ព្រៀងនេះ ​គឺ​​មាន​បំណង​​ចង់​ឲ្យ​ប្រ​​ទេស​កម្ពុជា​​ រួច​ផុត​ពី​សង្គ្រាម​ក្នុងស្រុក ​ដើម្បី​ទទួល​បាន​នូវ​សន្ដិ​ភាព​​បរិបូណ៍​ តាមរយៈ​ការ​បង្រួប​បង្រួម​ជាតិ​ ​និង​​ការរៀបចំ​រចនា​សម្ព័ន្ធ​គ្រប់​គ្រងប្រ​ទេស​​បែប​ប្រ​ជាធិ​បតេយ្យ​សេរី ​​ពហុបក្ស។​
ក្នុង ​ន័យ​នេះ​ ​សហគម​អន្ដរ​ជាតិ​នា​ពេល​នោះ​ បាន​លើក​កំពស់​គណបក្ស​នយោ​បាយ​ដែល​ស្ថិ​ត​ក្នុង​ជម្លោះ​ពីអតីតកាល​ និង​គណបក្ស​នយោ​បាយ​នានាផ្សេង​ទៀត ​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​សកល​នា ​ឆ្នាំ​១៩៩៣។​​​
ចំណុច ​ចាប់ផ្ដើម​ទំាង​នេះ​​ ប្រៀប​បាន​​នឹ​ង​ការ​បណ្ដុះ​ពូជ​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ឲ្យ​ចាប់ផ្ដើម​មាន​ ជីវិត​​ និង​រីក​ស្កុះ​ស្កាយ​ ដែល​រហូត​ដល់បច្ចុប្បន្ន​​​មាន​រយៈ​ពេល​ជាង​២០ឆ្នាំ​ ​ហើយ។​
ឆ្លង​កាត់​វិបត្ដិ​នយោ​បាយ​អស់រយៈ​ពេលដ៏យូរលង់​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​មាន​លទ្ធិ​ប្រជាធិ​បតេយ្យ​ចាក់គ្រឹះ​គួរជាទីមោទនៈ​ ​ មាន​សេរី​ភាព​ផ្នែកនយោបាយ​យ៉ាងលើសលប់​ ​បើ​ប្រៀប​ធៀប​ប្រ​ទេស​នានា​ក្នុង​ទ្វីប​អាស៊ី​។​ ទន្ទឹងនឹ​ងនេះ​ ​គណបក្ស​នយោ​បាយ​ជា​ច្រើន​បាន​រីក​ដុះ​ដាល​ដូច​ផ្សិត​ តែ​គណបក្ស​ដែល​នៅ​រស់រាន​មាន​ជីវិត​ដល់​បច្ចុប្បន្ន​ពុំ​​​មាន​កម្លាំង​ធំ​ដុំ​ប៉ុន្មានទេ គឺ​​មាន​តែ​គណបក្សប្រ​ជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះ​ជាតិ​ប៉ុណ្ណោះ​ ដែលមាន​អាសនៈ​ក្នុង​សភា។
ក្នុងន័យ ​នេះ  ​ ​យើងសូម​រំឭក​ផងដែរថា​ នៅ​ប្រ​ទេស​លទ្ធិ​ប្រ​ជាធិ​បតេយ្យ​ ក្នុង​ពិភព​លោក​គណបក្សនីមួយៗ​ណា​ក៏​ដោយ​ គេ​មិន​ដែល​ជ្រៀក​ជ្រែក​ទៅ​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ លក្ខន្ដិកៈ​ការដឹក​នំា​ ​ របស់​គណ​បក្ស​នយោ​បាយ​ណា​មួយ​ទ្បើយ​។​​​ ​ព្រោះថា គណបក្ស​នយោ​បាយ​នីមួយៗ​ តែង​មាន​បុព្វ​ហេតុ​ប្រកួត​ប្រជែង​យក​ឈ្នះ​ តែង​តែ​ខិត​ខំ​ធ្វើ​យ៉ាង​ឲ្យគណ​បក្ស​របស់​​ខ្លួន​​​ឈ្នះ​គណ​បក្ស​ដែល​ខ្លួន​ ប្រ​កួត​ប្រ​ជែង​នា​ពេល​បោះ​ឆ្នោត​ម្ដង​ៗ។
ជា​ប្រក្សត្យណាស់​ សេច​ក្ដី​សម្រេច​របស់​គណ​បក្ស​ប្រជាជន​​​ ក្នុង​ឱកាស​សមាជ​កន្លង​មក​នេះ​ បាន​បង្ហាញ​យ៉ាងច្បាស់​នូវ​​មហិច្ឆតា​របស់​ខ្លួន​ នូវ​យុទ្ធសាស្រ្ដ​របស់​ខ្លួន​ ​ និង​យុ​ទ្ធ​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​ឈ្នះ​គូបក្ខ​ដិបក្ខ​ នាពេល​បោះ​ឆ្នោត​ខាង​មុខ​។ គឺមិនខុស​ពីមហិច្ឆតា​នៃគណបក្ស​នយោ​បាយ​លើសកលលោកនោះទេ។​​
ដូ​ចេ្នះ​ ការ​រៀប​ចំ​បន្ថែម​សមាជិក​នៅ​ក្នុង​គណៈមជ្ឈឹម​បក្ស​ ពុំ​​មែន​ជា​រឿង​ថ្មីនោះ​​ទេ​ ហើ​យ​ជា​រឿង​ដែល​អ្នក​នយោ​បាយ​គ្រប់​ប្រ​ទេស​មិន​ត្រូវ​បាន​ភ្ញាក់ផ្អើលនោះ​​ទ្បើយ ព្រោះ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​នី​មួយៗ។​ យើ​ង​គិត​ថា​ ចំ​ពោះ​អ្នក​ភ្ញាក់​ផ្អើល​នោះ​ គឺ​កំពុង «​លើ​ក​ទង់​ស» ​ឯ​ណោះ​ទៅ​វិញ​ទេ។​
ក្នុង ​បរិការ​នេះ​ យើង​សូម​សួរ​ក្រុម​ប្រឆាំងថា ក្នុង​បរិបទ​ដែល​​គេ​ធ្វើ​ការ​រៀប​ចំ​កែ​ ទម្រង់​ក្នុង​​​ន័​យ​​ពង្រឹង​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ តើ​គេ​ត្រូវ​ការ​ ជ្រើស​រើស​អ្នក​ដទៃ​ អ្នក​ដែល​មិន​ទុក​ចិត្ដ​មកចូល​​រួម​ប្រយុទ្ធ​ស្លាប់​ រស់ ​មកឲ្យ​នៅក្នុង​រចនា​សម្ព័ន្ធ​កំពូល​របស់​បក្ស​គេ​ឬយ៉ាងណា?​ តើ​គេ​ត្រូវ​ការ​ប្រកាស​​អំពាវ​នាវ​ជ្រើស​រើ​ស​យុវជន​ បញ្ញាវន្ដ​តាមបែប​តម្លាភាព ​​តាមអ្វី​ដែល​ក្រុម​ប្រឆំាង​បាន​លើក​ទ្បើង​ ឬយ៉ាងណា​​ ដើម្បី​បញ្ចូល​ទោះ​ក្នុង​គណៈ​កម្មាធិការ​កណ្ដាល​ឬ​យ៉ាង​ណា​?​ ឬ​ក៏​សមាជ​របស់​គណ​បក្ស​ត្រូវ​សម្រេច​ជ្រើស​រើស​តួ​អង្គ​ ដែលជា​​យុវជន ដែល​ មាន​សមត្ថ​ភាព​ ហើយ​ដែល​មាន​សាច់​ឈាម​ ឬអ្នក​ដែល​គេ​ទុក​ចិត្ត ចេញ​ពី​ខ្សែ​អ្នក​ដឹកនាំ​ របស់​គណ​បក្ស​ យក​មក​ធ្វើ​ជា​ជន្ទល់​ ជា​សសរ​ទ្រូង​របស់​ពួក​គេ​ ​ដែល​ឲ្យ​ឈ្មោះ​ថា «​ទំពាំង​ស្នង​ឫស្សី​» ឬយ៉ាង​ណា?​
រឿង ​ចុង​ក្រោយ​ គឺ​ការ​ជ្រើស​តំាង​មន្រ្ដី​នគរបាល​​​ និងមន្រ្ដី​យោធាចូល​ក្នុង​គណៈ​មជ្ឈឹម​ក៏​មិន​ខុស​នឹ​ង​អ្វី​ដែល​យើង​បាន​ ពិចារណា​ពីខាងលើ​រួច​មកហើយនោះ​ទេ​។​ ព្រោះ​ថា​ នៅ​ប្រ​ទេស​ណា​ក៏​ដោយ គណបក្ស​ដែល​ឈ្នះ​ឆ្នោត​​​​ គឺ​គណបក្ស​ដែល​ត្រូវ​បង្កើត​រដ្ឋាភិ​បាល​ ហើយ​​រចនា​សម្ព័ន្ធ​រដ្ឋាភិបាល​ត្រូវ​មាន​ក្រៅ​ស្ថាប័ន​ទំាង​ អម្បាលមាណក្នុងគណៈរដ្ឋមន្រ្ដី​ រី​ឯ​​ស្ថាប័ន​ការពារ​ជាតិ​ និង​រក្សា​សន្ដិ​សុខ​ជាតិ​ គឺជាការចំាបាច់មួយ​។​
​កាល​ណា​​គេ​និយាយ​​ពី​កម្លាំង​នគរ​បាល​ និងកម្លំាង​​យោធា​ ខណៈ​ដែល​មាន​បញ្ហា​សង្គម​​ផ្ទុះ​ទ្បើង​​ ដូច​បាតុកម្ម​ដែល​ឈាន​ដល់​កុបកម្មនោះ​ គឺ​​កម្លាំង​រួម​ទំាងពីរប្រភេទ​នេះ ត្រូវបាន​ទប់​ទល់​  ​នឹ​ង​កម្លាំ​ង​ ដែល​ផ្ទុះ​សន្ធោសន្ធៅ​របស់​ពួកបាតុករ​ ​ ព្រោះ​តែ​ពេល​ឈាន​ដល់​ដំណាក់​កាល​«កុប​កម្ម​ គឺ​ត្រូវ​មាន​ការ​ប្រើ​ប្រាស់​​អាវុធខាង​តែ​មិន​បាន ដើម្បី​ទប់​ស្កាត់នូវ​ការបំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្ដិ​សាធារណៈ​ និង​​ ​ឯក​ជន​។ល។
ឧទាហរណ៍​ជាក់ស្ដែងថ្មី​ៗនេះ​ ​នៅទីក្រុង​ Ferguson ​សហរដ្ឋអាមេរិក អាជ្ញាធរ​រដ្ឋ​ Missouri បានប្រើប្រាស់ ​កម្លំាង​នគរ​បាលផង​ និង​​កម្លំាង​យោ​ធា​ផង​ រហូត​ដល់មាន​ប្រើ​រថក្រោះ​ទៅ​ទៀត ដើម្បី​បង្រ្តាបហ្វូង​បា​តុ​ករ។​ ដូច​នេះ​ការ​សម្រេច​ចិត្ដ​របស់​សមាជ​នៃ​គណបក្ស​ប្រ​ជាជន​កម្ពុជា​​ ជ្រើសរើស ​មន្រ្ដី​ជាន់ខ្ពស់​នគរបាល​ និង​យោធា​ មិន​ត្រូវ​​ជា​រឿង​ភ្ញាក់​ផ្អើ​ល​នោះ​ទេ​។​ ព្រោះ​ថា​ ក្នុង​ឋានៈជាគណបក្ស​ឈ្នះ​ឆ្នោត​ ដែលត្រូវ​ដឹកនាំរដ្ឋាភិបាល ​គណបក្ស​នេះ​ត្រូវ​មាន​ជំហរ​មុត​មំា​ណាស់ ទទួល​ ខុសត្រូវ​ខ្ពស់ ​​ដើម្បី​ធា​នា​បាន​នូវ​ការ​រក្សា​សណ្ដាប់​ធ្នាប់​សង្គម ក៏ដូច​ជា​ការការពារ​ប្រ​ទេស​ជាតិ​ផង​ដែរ​។​ ​
ជា ​សរុប​​ ចំពោះក្រុម​អ្នក​ដែលយើង​បាន​រៀប​រាប់​ខាង​លើ​ មិន​គួរ​លើក​ទង់ស​​បង្ហាញ​នូវ​ភាព​ភ័យ​ស្លន់ស្លោរ​របស់​ខ្លួន​នោះ​ទេ​ ​។ គណបក្ស​ប្រឆំាង​មិន​ត្រូវឆាប់​​លើ​ក​ទង់ស​ តែផ្ទុយ​ទោះ​វិញ ​ត្រូវ​ខិត​ខំ​រិះ​រក​មធ្យោបាយ​យ៉ាងណា​ដើម្បី​ពង្រឹង​រចនា​ សម្ព័ន្ធ​របស់​ខ្លួន​ យុទ្ធសាស្រ្ដរបស់ខ្លួន​ និង​យុទ្ធ​វិធី​របស់​ខ្លួន​ទៅ​វិញ​ទេ​ នោះ​ទើប​ហៅថា «ជាការ​ប្រពៃ»!​​​​​

សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ចំណូល​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីដ្ឋាន​អង្គរ ខែ​មករា ឆ្នាំ​២០១៥




សេចក្តីណែ​នាំ​ស្តីពី​វិធាន​ការ​ទប់​ស្កាត់​ស​កម្មភាព​មិន​ប្រក្រ​តី​ក្នុង​ទិវា​បុណ្យ​ នៃក្តី​ស្រឡាញ់ នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សាធារ​ណៈ និង​ឯកជន