គណបក្សប្រឆំាង
ក៏ដូចជាក្រុមដែលមាននិន្នាការប្រឆំាង បានចោទគណបក្សប្រជាជនកម្ពុជាដោយត្រង់ៗថា
ទី១ ហេតុអ្វីក៏គណបក្សប្រជាជនកម្ពុជា មិនជ្រើសរើសសមាជិកឲ្យមានតម្លាភាព
ក្នុងជួរក្រុមយុវជន ដែលត្រូវចាត់តាំងចូលក្នុងរចនាសម្ព័ន្ធកំពូលរបស់គណបក្ស
គឺជ្រើសរើសតែកូន ក្មួយ និងសាច់ញាត្ដិរបស់ខ្លួនឯង។
ហេតុអ្វីមិនប្រកាសជ្រើសរើសយុវជនឯទៀតៗជាសមាជិកបក្ស ។ ទី២ ហេតុអី្វ
ក៏ធ្វើការជ្រើសរើសមន្រ្ដីនគរបាល នឹងមន្រ្ដីយោធា ពិសេសអ្នកដែលពាក់ព័ន្ធទៅនឹងការវាយប្រហារបង្រ្កាប
បំបិទមាត់ពួកបាតុករ ដែលបានងើបទ្បើងទាមទារសិទ្ធិរបស់ពួកគេ។
ពាក្យពេជន៍បែបវោហាសាស្រ្ដ
ដែលបានលើកទ្បើងទំាងអម្បាលមាណនេះ បើនិយាយពីមនុស្សសាមញ្ញ
ឬអ្នកនយោបាយត្រចៀកស ដែលពុំបានពិចារណាជ្រៅជ្រះអំពីរចនាសម្ព័ន្ធ
នឹងដំណើរការប្រព្រឹត្ដិទៅរបស់គណបក្សនយោបាយនីមួយៗ មើលទៅវាហាក់ដូចជាធ្ងន់ធ្ងរណាស់។
ដោយទ្បែកតែចំពោះអ្នកវិភាគខាងវិទ្យាសាស្រ្ដនយោបាយ
ខាងការដឹកនំាស្រុកទេស បែបលទ្ធិប្រជាធិបតេយ្យ ការបង្កើត និងដំណើរការប្រព្រឹត្ដិទៅនៃគណបក្សនយោបាយ
គឺគេយល់ថា ជារឿងគ្មានអ្វីគួរឲ្យស្លន់ស្លោរអ្វីទ្បើយ។
មុននឹងយើងធ្វើការបកស្រាយអំពីចំណុចចោទប្រកាន់ទំាងនេះ
យើងសូមទាញអារម្មណ៍ មិត្ដអ្នកអានឲ្យងាកទៅមើលស្ថានភាពនយោបាយនៅកម្ពុជាចាប់ពីឆ្នាំ១៩៩១ ជាមុន
សិន គឺពេលដែលប្រទេសមហាអំណាចទំាង៥
សហគមអន្ដរជាតិនៃប្រទេសមួយចំនួន ព្រមទំាងអង្គការសហប្រជាជាតិ
បានជួយជ្រោមជ្រែមប្រទេសកម្ពុជាឲ្យឆ្លងផុតពីវិបត្ដិសង្គ្រាម
រហូតមានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសថ្ងៃទី២៣
ខែតុលា ឆ្នាំ១៩៩១។
គោលដៅនៃកិច្ចព្រមព្រៀងនេះ គឺមានបំណងចង់ឲ្យប្រទេសកម្ពុជា
រួចផុតពីសង្គ្រាមក្នុងស្រុក ដើម្បីទទួលបាននូវសន្ដិភាពបរិបូណ៍
តាមរយៈការបង្រួបបង្រួមជាតិ
និងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងប្រទេសបែបប្រជាធិបតេយ្យសេរី
ពហុបក្ស។
ក្នុង
ន័យនេះ សហគមអន្ដរជាតិនាពេលនោះ
បានលើកកំពស់គណបក្សនយោបាយដែលស្ថិតក្នុងជម្លោះពីអតីតកាល
និងគណបក្សនយោបាយនានាផ្សេងទៀត ឲ្យចូលរួមក្នុងការបោះឆ្នោតសកលនា
ឆ្នាំ១៩៩៣។
ចំណុច
ចាប់ផ្ដើមទំាងនេះ
ប្រៀបបាននឹងការបណ្ដុះពូជលទ្ធិប្រជាធិបតេយ្យឲ្យចាប់ផ្ដើមមាន
ជីវិត
និងរីកស្កុះស្កាយ ដែលរហូតដល់បច្ចុប្បន្នមានរយៈពេលជាង២០ឆ្នាំ
ហើយ។
ឆ្លងកាត់វិបត្ដិនយោបាយអស់រយៈពេលដ៏យូរលង់
បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យចាក់គ្រឹះគួរជាទីមោទនៈ
មានសេរីភាពផ្នែកនយោបាយយ៉ាងលើសលប់ បើប្រៀបធៀបប្រទេសនានាក្នុងទ្វីបអាស៊ី។
ទន្ទឹងនឹងនេះ គណបក្សនយោបាយជាច្រើនបានរីកដុះដាលដូចផ្សិត
តែគណបក្សដែលនៅរស់រានមានជីវិតដល់បច្ចុប្បន្នពុំមានកម្លាំងធំដុំប៉ុន្មានទេ
គឺមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិប៉ុណ្ណោះ ដែលមានអាសនៈក្នុងសភា។
ក្នុងន័យ
នេះ
យើងសូមរំឭកផងដែរថា នៅប្រទេសលទ្ធិប្រជាធិបតេយ្យ
ក្នុងពិភពលោកគណបក្សនីមួយៗណាក៏ដោយ
គេមិនដែលជ្រៀកជ្រែកទៅលើបទបញ្ជាផ្ទៃក្នុង លក្ខន្ដិកៈការដឹកនំា
របស់គណបក្សនយោបាយណាមួយទ្បើយ។ ព្រោះថា គណបក្សនយោបាយនីមួយៗ
តែងមានបុព្វហេតុប្រកួតប្រជែងយកឈ្នះ
តែងតែខិតខំធ្វើយ៉ាងឲ្យគណបក្សរបស់ខ្លួនឈ្នះគណបក្សដែលខ្លួន
ប្រកួតប្រជែងនាពេលបោះឆ្នោតម្ដងៗ។
ជាប្រក្សត្យណាស់ សេចក្ដីសម្រេចរបស់គណបក្សប្រជាជន
ក្នុងឱកាសសមាជកន្លងមកនេះ បានបង្ហាញយ៉ាងច្បាស់នូវមហិច្ឆតារបស់ខ្លួន
នូវយុទ្ធសាស្រ្ដរបស់ខ្លួន និងយុទ្ធវិធីធ្វើយ៉ាងណាឲ្យឈ្នះគូបក្ខដិបក្ខ
នាពេលបោះឆ្នោតខាងមុខ។ គឺមិនខុសពីមហិច្ឆតានៃគណបក្សនយោបាយលើសកលលោកនោះទេ។
ដូចេ្នះ
ការរៀបចំបន្ថែមសមាជិកនៅក្នុងគណៈមជ្ឈឹមបក្ស ពុំមែនជារឿងថ្មីនោះទេ
ហើយជារឿងដែលអ្នកនយោបាយគ្រប់ប្រទេសមិនត្រូវបានភ្ញាក់ផ្អើលនោះទ្បើយ ព្រោះជារឿងផ្ទៃក្នុងរបស់គណបក្សនីមួយៗ។
យើងគិតថា ចំពោះអ្នកភ្ញាក់ផ្អើលនោះ គឺកំពុង «លើកទង់ស» ឯណោះទៅវិញទេ។
ក្នុង
បរិការនេះ
យើងសូមសួរក្រុមប្រឆាំងថា ក្នុងបរិបទដែលគេធ្វើការរៀបចំកែ
ទម្រង់ក្នុងន័យពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន តើគេត្រូវការ
ជ្រើសរើសអ្នកដទៃ អ្នកដែលមិនទុកចិត្ដមកចូលរួមប្រយុទ្ធស្លាប់
រស់
មកឲ្យនៅក្នុងរចនាសម្ព័ន្ធកំពូលរបស់បក្សគេឬយ៉ាងណា?
តើគេត្រូវការប្រកាសអំពាវនាវជ្រើសរើសយុវជន
បញ្ញាវន្ដតាមបែបតម្លាភាព តាមអ្វីដែលក្រុមប្រឆំាងបានលើកទ្បើង
ឬយ៉ាងណា
ដើម្បីបញ្ចូលទោះក្នុងគណៈកម្មាធិការកណ្ដាលឬយ៉ាងណា?
ឬក៏សមាជរបស់គណបក្សត្រូវសម្រេចជ្រើសរើសតួអង្គ ដែលជាយុវជន ដែល
មានសមត្ថភាព
ហើយដែលមានសាច់ឈាម ឬអ្នកដែលគេទុកចិត្ត ចេញពីខ្សែអ្នកដឹកនាំ
របស់គណបក្ស យកមកធ្វើជាជន្ទល់
ជាសសរទ្រូងរបស់ពួកគេ ដែលឲ្យឈ្មោះថា «ទំពាំងស្នងឫស្សី»
ឬយ៉ាងណា?
រឿង
ចុងក្រោយ
គឺការជ្រើសតំាងមន្រ្ដីនគរបាល
និងមន្រ្ដីយោធាចូលក្នុងគណៈមជ្ឈឹមក៏មិនខុសនឹងអ្វីដែលយើងបាន
ពិចារណាពីខាងលើរួចមកហើយនោះទេ។
ព្រោះថា នៅប្រទេសណាក៏ដោយ គណបក្សដែលឈ្នះឆ្នោត
គឺគណបក្សដែលត្រូវបង្កើតរដ្ឋាភិបាល
ហើយរចនាសម្ព័ន្ធរដ្ឋាភិបាលត្រូវមានក្រៅស្ថាប័នទំាង
អម្បាលមាណក្នុងគណៈរដ្ឋមន្រ្ដី រីឯស្ថាប័នការពារជាតិ
និងរក្សាសន្ដិសុខជាតិ គឺជាការចំាបាច់មួយ។
កាលណាគេនិយាយពីកម្លាំងនគរបាល
និងកម្លំាងយោធា ខណៈដែលមានបញ្ហាសង្គមផ្ទុះទ្បើង ដូចបាតុកម្មដែលឈានដល់កុបកម្មនោះ
គឺកម្លាំងរួមទំាងពីរប្រភេទនេះ ត្រូវបានទប់ទល់ នឹងកម្លាំង ដែលផ្ទុះសន្ធោសន្ធៅរបស់ពួកបាតុករ
ព្រោះតែពេលឈានដល់ដំណាក់កាល«កុបកម្ម គឺត្រូវមានការប្រើប្រាស់អាវុធខាងតែមិនបាន
ដើម្បីទប់ស្កាត់នូវការបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ និង ឯកជន។ល។
ឧទាហរណ៍ជាក់ស្ដែងថ្មីៗនេះ
នៅទីក្រុង
Ferguson សហរដ្ឋអាមេរិក អាជ្ញាធររដ្ឋ Missouri បានប្រើប្រាស់
កម្លំាងនគរបាលផង និងកម្លំាងយោធាផង
រហូតដល់មានប្រើរថក្រោះទៅទៀត ដើម្បីបង្រ្តាបហ្វូងបាតុករ។
ដូចនេះការសម្រេចចិត្ដរបស់សមាជនៃគណបក្សប្រជាជនកម្ពុជា ជ្រើសរើស
មន្រ្ដីជាន់ខ្ពស់នគរបាល
និងយោធា មិនត្រូវជារឿងភ្ញាក់ផ្អើលនោះទេ។
ព្រោះថា ក្នុងឋានៈជាគណបក្សឈ្នះឆ្នោត
ដែលត្រូវដឹកនាំរដ្ឋាភិបាល គណបក្សនេះត្រូវមានជំហរមុតមំាណាស់ ទទួល
ខុសត្រូវខ្ពស់ ដើម្បីធានាបាននូវការរក្សាសណ្ដាប់ធ្នាប់សង្គម
ក៏ដូចជាការការពារប្រទេសជាតិផងដែរ។
ជា
សរុប ចំពោះក្រុមអ្នកដែលយើងបានរៀបរាប់ខាងលើ
មិនគួរលើកទង់សបង្ហាញនូវភាពភ័យស្លន់ស្លោររបស់ខ្លួននោះទេ ។
គណបក្សប្រឆំាងមិនត្រូវឆាប់លើកទង់ស
តែផ្ទុយទោះវិញ ត្រូវខិតខំរិះរកមធ្យោបាយយ៉ាងណាដើម្បីពង្រឹងរចនា
សម្ព័ន្ធរបស់ខ្លួន
យុទ្ធសាស្រ្ដរបស់ខ្លួន និងយុទ្ធវិធីរបស់ខ្លួនទៅវិញទេ
នោះទើបហៅថា «ជាការប្រពៃ»!
No comments:
Post a Comment