Wednesday, July 17, 2013

អ្នក​នាំ​ពាក្យ​​រដ្ឋា​ភិបាល​​ប្រកាស​​ជូន​​រង្វាន់​ចំពោះ​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការ​​ផលិត​​​និង​​ចែក​ចាយ​​លទ្ធផល​​ស្ទង់​​មតិ​ក្លែង​ក្លាយ​​ដែល​​ចេញ​​សារភាព

ឯកឧត្ត កែវ រ៉េមី រដ្ឋលេខាធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ក្នុង​នាម​ជា​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិ​បាល​​​កម្ពុជា និង​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នា​ព្រឹក​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ បាន​ប្រកាស​ជូន​រង្វាន់​ចំពោះ​អ្នកដែល​ពាក់​ព័ន្ធ​ក្នុងការ ប្រើ​ឈ្មោះ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរ (IRI) ​​អាមេរិកាំង ផលិត​ និង​ចែក​ចាយលទ្ធផល​ស្ទង់​មតិ​ប៉ាន់ស្មាន អំពីការ​ទទួល​បាន​អសនៈ​តាម​រាជធានី និង​ខេត្តនីមួយៗ ដែល​ចេញ​សារភាព​។

នៅ​ក្នុង​សន្និសីទ្ធ​កាសែត​ដែល​ធ្វើ​នៅទីស្តីការ​គណៈរដ្ឋមន្ត្រី ឯកឧត្ត កែវ រ៉េមី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ មាន​ជន​ទុច្ចរិត​ ដែលជា​សកម្ម​ជន និងឃោសនិក​របស់​គណបក្ស​មួយ​ បាន​ផលិត​ក្លែង​បន្លំ​ឯកសារ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធា​រណ​រដ្ឋ​អន្តរជាតិ (IRI) ហើយ​បាន និង​កំពុង​ចែក​ផ្សាយ​ និង​ឃោសនា​នូវ​ឯកសារ​ក្លែ​ង​ក្លាយ ស្តី​អំពី​លទ្ទផល​នៃការ​ស្ទង់​មតិប៉ាន់ស្មាន អំពី​ការ​ទទួល​បាន​អសនៈតាម រាជធានី និង​ខេត្ត​នីមួយៗ។

ឯកឧត្ត កែវ រ៉េមី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នេះ​ជា​ទង្វើ​ដ៏ថោក​ទាប​ ដែល​បាន​និង​កំពុង​បំផ្លាញ​នូវ​ដំណើរការ​បោះ​ឆ្នោត​មួយ ដែល​ត្រូវ​មាន​សេរីភាព តម្លាភាព និង​ជា​ពិសេស​ភាព​ត្រឹម​ត្រូវ​ និង​យុត្តិធម៌។ ជា​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​សង្គម​ បង្ករ​ឡើង​នូវ​ភាព​អសន្តិសុខ ប៉ះពាល់​ដល់​ស្ថាន​ភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដែល​កំពុងមាន​ស្ថានភាព​ល្អ​ប្រសើរ​។ ព្រោះ​ធ្វើ​ឲ្យប្រជាពលរដ្ឋ និង​អ្នក​វិនិយោទុន​ខ្លះទៅ​ដក​លុយ​ពី​ធនាគារ ដោយ​សារ​នា​ពេល​កន្លង​មកអ្នក​នយោបាយ​ប្រឆាំង​បាន​ឃោសនា​​ថា បើ​គេ​ឈ្នះ​ឆ្នោត​គេ​នឹង​រឹបអូស​ដក​ហូត​ទ្រព្យ​សម្បត្តិ​ដី​ធ្លីពី​ម្ចាស់​កម្មសិទ្ធិ​ស្រប​ច្បាប់​បច្ចុប្បន្ន​ យក​ទៅ​ចែក​ចាយ។

ជា​មួយ​នឹង​ការប្រកាស​ឲ្យ​ដឹង​ថា លោក​ស្រី ជេស៊ីកា ឃីនហ្គេន (JESSICA KEEGAN) ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) បាន​បដិសេធ​ជា​ផ្លូវការ​ចំពោះ​ ឯកសារ​ដែល​ជន​ទុច្ចរិត​បាន​ផលិត និងកំពុង​ចែក​ផ្សាយ​នេះ ឯកឧត្តម កែវ រ៉េមី បានស្នើ​សុំ​ឲ្យ​សមត្តកិច្ចគ្រប់​ជាន់​ថ្នាក់​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់​ខ្លួន​ជា​បន្ទាន់​ ជន​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ និង​ប្រើ​ប្រាស់​ឯកសារ​ក្លែង​បន្លំ​នេះ ព្រោះ​ជា​ទង្វើ​ដែល​ខុស​នឹង​មាត្រា​ ៦២៦, ៦២៧, ៦២៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

ក្នុង​នាម​រាជរដ្ឋាភិបាល​ ឯកឧត្ត កែវ រ៉េមី បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​អ្នក​វិនិ​យោគិន​​នានា​ រក្សា​នូវភាព​ស្ងប់​ស្ងាត់ ជឿទុក​ចិត្ត​មក​លើ​រាជរដ្ឋាភិបាល ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន សេរី យុត្តិធម៌ និង​ត្រឹមត្រូវ ដោយ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ធ្វើ​ឲ្យ​ចលាចល​ក្នុង​ពេល​បោះ​ឆ្នោត​នេះ​បាន​ឡើយ៕

សន្និសីទសារព័ត៌មាន ឯកឧត្តម កែវ រ៉េមី ស្តីពីក្លែងបន្លំឯកសារស្ទង់មតិរបស់ (IRI)




សន្និ ​សីទ​សារ​ព័ត៌មាន ឯកឧត្តម កែវ រ៉េមី រដ្ឋលេ​ខាធិការ ទីស្តីការ​គណៈរដ្ឋមន្រ្តី ជាអនុ​ប្រធាន​អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស ស្តីពី​ក្លែង​បន្លំ​ឯកសារ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន សាធារ​ណ​រដ្ឋ​អន្តរជាតិ (IRI) អំពី​លទ្ធផល នៃការ​​ស្ទង់​មតិ​ប៉ាន់​ស្មាន ការ​ទទួល​បាន​អសនៈ​តាម រាជ​ធានី និង​ខេត្ត​នីមួយៗ ថ្ងែទី១៧​ កក្កដា ២០១៣

Statement of The Spokesperson of the Royal Government of Cambodia has the honor to inform the international and national public,


សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាលកម្ពុជា​ អំ​ពាវ​នាវ​ឱ្យ​អាជ្ញាធរមាន​សមត្ថកិច្ច​ស្រាវ​ជ្រាវ​ ស្វែង​រក​ និង​តាម​ចាប់​ខ្លួន​អ្នក​ក្លែង​ឯកសារស្ទង់​មតិរបស់​ IRI