Monday, February 29, 2016

កម្ពុជាគ្រោងនឹងនាំចេញផលិតផលនានាចូលទៅទីផ្សារប្រទេសចិន


នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ​រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងតែចរចា ស្នើសុំឱ្យភាគី ចិនពិនិត្យ និងពិចារណាបន្ថែមទៀតលើផលិតផលម្រេច ស្វាយចន្ទី ចេក និងកៅស៊ូពីកម្ពុជា សម្រាប់នាំចូលទៅកាន់ទីផ្សារប្រទេសចិន។
ថ្លែងបា្រប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមបើកក្នុងកម្មវិធីអ៊ិម អូ ស៊ី ១០១ វគ្គផ្ដាច់ព្រ័ត្រស្ដីពីការ ធ្វើបទ បង្ហាញអំពីគំនិតអាជីវកម្មទៅកាន់វិនិយោគិន កាលពីចុងសប្ដាហ៍នេះ នៅទីស្ដីការ ក្រសួង ពាណិជ្ជកម្ម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង ពាណិជ្ជកម្ម បានមាន ប្រសាសន៍ ថា រហូតមកដល់ពេលនេះ ក្រសួងកំពុងខិតខំប្រឹងប្រែងចរចាជាមួយភាគីចិន ដើម្បីឱ្យរដ្ឋាភិបាលចិនទទួលយកផលិតផលម្រេច ស្វាយ ចន្ទី ចេក និងកៅស៊ូ ដែលជាផលិត របស់កម្ពុជា សម្រាប់នាំចូលទៅកាន់ប្រទេសចិន។
ឯកឧត្តមបានបញ្ជាក់ថា កន្លងមកភាគីចិន បានកំណត់កូតាឱ្យកម្ពុជាសម្រាប់នាំចេញផលិតផល ទៅកាន់ទីផ្សារប្រទេសចិន ដែលភាគីចិនបានផ្ដល់កូតាឱ្យកម្ពុជាធ្វើការនាំចូល នូវផលិតផលអង្ករ ចំនួន១០ម៉ឹន តោនក្នុងមួយឆ្នាំ។ ប៉ុន្ដែចំពោះផលិតផលម្រេច និងផលិតផលផ្សេងទៀត ភាគី ទាំងពីរ នៅមិនទាន់បានកំណត់ កូតាផ្ដល់ឱ្យកម្ពុជានៅឡើយនោះទេ។
ឯកឧត្តមទេសរដ្ឋមន្រ្ដីបានបន្ដទៀតថា បច្ចុប្បន្ននេះ ចិនបានអនុញ្ញាតឱ្យផលិត ផលរបស់កម្ពុជា ដែល អាចនាំចូលទៅត្រង់ ក្នុងទីផ្សារក្នុងប្រទេសចិនតែម្ដងរួមមានអង្ករ ដំឡូងមី និងពោត ក្រហម។ ជាមួយគ្នានេះ ចំពោះផលិតផលម្រេចកំពត ត្រូវបានប្រទេសជាច្រើន នៅលើសកល លោកទទួលស្គាល់ថាជាប់ចំណាត់ថ្នាក់ លេខ១ ដែលជាផលិតផលរបស់កម្ពុជា ហើយគិតមក ដល់ពេលនេះ ម្រេចកំពតត្រូវបានធ្វើការនាំចេញ ទៅក្រៅប្រទេស ដែលមានចំនួនសរុប ប្រមាណ៥០តោន ក្នុងមួយឆ្នាំៗ។
តែទោះបីជាយ៉ាងក៏ដោយ ឯកឧត្តមទេស រដ្ឋមន្រ្ដីបានអះអាងថា បើទោះជាបណ្ដាប្រទេសមួយ ចំនួនកំពុងតែមានការថយចុះចំពោះការនាំចេញផលិតផលរបស់ខ្លួនទៅក្រៅប្រទេស និងបញ្ហា សេដ្ឋកិច្ចពិភព លោកកំពុងជួបប្រទះនូវវិបត្ដិយ៉ាងណាក្ដី ប៉ុន្ដែការនាំចេញគ្រប់ ផលិតផល របស់កម្ពុជាទៅកាន់ទីផ្សារក្រៅ ប្រទេសនាពេលបច្ចុប្បន្ននេះ ស្ថានភាពនៅមិនមាន ជួបនូវបញ្ហា អ្វីកើតឡើងនោះទេ គឺការនាំចេញកំពុងមាន ការរីកចម្រើន និងមានកំណើនជាធម្មតា។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើការចរចាជាមួយភាគីចិន ស្ដីពី ភោត្ដគ្រាមអនាម័យ ពាក់ព័ន្ធ នឹងការនាំចេញផលិតផលពីកម្ពុជាជា ច្រើនមុខបន្ថែមទៀត ដូចជាម្រេច ស្វាយ ចន្ទី ចេក និងកៅស៊ូ ដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន៕



កម្ពុជា-គុយបា បង្ហាញនូវជំហរគាំទ្រគ្នាទៅវិញទៅមក

នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះប្រទេសកម្ពុជា និង ប្រទេស គុយបា បាន បង្ហាញនូវជំហរគាំទ្រគ្នាទៅវិញទៅមក ហើយការគាំទ្រគ្នានេះបានលើកឡើងនៅ ក្នុងការជួប សម្តែងការគួរសម និងសវនាការទ្វេភាគី រវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដឺ ចេហ្សឺស(Juan be Jesus.Hidalgo –Gato Peres) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជានៅវិមានរដ្ឋសភា។
តាមប្រសាសន៍ឯកឧត្តម កែវ ពិសិដ្ឋ មន្ត្រីនាំពាក្យសម្តេចប្រធានរដ្ឋសភាបានឱ្យដឹង ក្រោយជំនួប នោះថា ជាមួយនឹងការពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្តមប្រធាន រដ្ឋសភាគុយបា ជូនសម្តេចប្រធាន ឯកឧត្តម ដឺ ចេហ្សឺស ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋ គុយបាតែងតាំង ថ្មីជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។
ឯកឧត្តមបន្ថែមថា វាជាកិត្តិយសសម្រាប់រូបឯកឧត្តម ដែលបានមកបំពេញការងារ ជា ឯកអគ្គរដ្ឋទូតនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ប្រទេសទាំងពីរកម្ពុជា-គុយបា ធ្លាប់មានទំនាក់ទំនងស្អិតរមួតជាមួយគ្នាក្នុងរយៈកន្លងមក ហើយកន្លងមក សភាប្រទេស ទាំងពីរក៏មានក្រុមមិត្តភាពសភាកម្ពុជា-គុយបា និងក្រុមមិត្តភាពសភាគូបា-កម្ពុជាផងដែរ។ តាមរយៈក្រុមមិត្តភាពសភាប្រទេសទាំងពីរនេះ បានបន្តកិច្ចសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួត ដែលបង្ហាញឱ្យឃើញថា ទំនាក់ទំនងកម្ពុជា-គុយបា ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិកម្ពុជា-គុយបាកាន់តែប្រសើរឡើង។ ក្នុងនាម ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ឯក ឧត្តមថានឹងខិតខំធ្វើយ៉ាងណា ដើម្បីឱ្យទំនាក់ទំនងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែមានភាពស្អិតរមួតថែមទៀត។ ឯកឧត្តមក៏បាន អរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋសភាកម្ពុជា ដែលបានគាំទ្រដល់ប្រទេសគុយបា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្តម ដឺ ចេហ្សឺស ដែលត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋគុយបាតែងតាំង ថ្មីជា ឯកអគ្គរដ្ឋទូតគូបាប្រចាំកម្ពុជា។
សម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតគុយបាមុនៗ ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបន្តថែរក្សាពូនជ្រុំទំនាក់ទំនងកិច្ច សហប្រតិបត្តិការ កម្ពុជា-គុយបា កាន់តែមានភាពល្អប្រសើរ។
សម្តេចប្រធានសង្ឃឹមថា ក្នុងអាណត្តិការទូតថ្មីរបស់ឯកឧត្តមនៅកម្ពុជា នឹងបន្តទំនាក់ទំនង ប្រទេសទាំងពីរកម្ពុជា-គុយបា ត្រូវបានលើកកម្ពស់ និងទទួលបានផ្លែផ្កាថ្មីៗថែមទៀត។ សម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនគូបា ដែលបានឧបត្ថម្ភគាំទ្រដល់ កម្ពុជាតាំងពីដំណាក់កាលប្រទេសកម្ពុជា ត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុលពត ឆ្នាំ១៩៧៩ រហូតកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ន។
សម្តេចក៏បានអរគុណដល់រដ្ឋាភិបាលគុយបាផងដែរ ដែលនៅតែបន្តផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាបានទៅសិក្សានៅគុយបា សម្រាប់ជាធនធានយ៉ាងសំខាន់ ក្នុងការជួយ អភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចសូមគាំទ្រពេញទំហឹង ដើម្បីឱ្យបេសកកម្មការទូតក្នុងអាណត្តិថ្មីរបស់លោកទទួលបានជោគជ័យ៕



សម្តេច​តេជោ ហ៊ុន សែន អះអាង​ថាការលើក​ឡើងថា «គ្រូពេទ្យ​១០០ ខូច ៩៩ភាគ​រយ» ជាការ​ប្រមាថធ្ងន់​ធ្ងរដល់ក្រុម​គ្រូពេទ្យ​កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងថា «គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ» ដោយសម្តេចចាត់ទុកការលើកឡើងនេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយទៅលើក្រុមគ្រូពេទ្យកម្ពុជា។
សម្តេចបានមានប្រសាសន៍ដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលស្គាល់ថា នៅកម្ពុជាមានចំណុចខ្វះខាតក្នុងវិស័យសុខាភិបាល មានគ្រូពេទ្យខ្លះខ្វះក្រមសីលធម៌ មានគ្រូពេទ្យគិតលុយជាធំ និងគ្រូពេទ្យប្រើសម្តីអាក្រក់ដាក់អ្នកជំងឺ តែក៏មានគ្រូពេទ្យជាច្រើនមានក្រមសីលធម៌ថ្លៃថ្នូរ និងបានជួយសង្រ្គោះជីវិតអ្នកជំងឺផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចបានស្តាប់ឮ ឃើញមានសំឡេងត្អូញត្អែរ ពីសំណាក់ពលរដ្ឋរបស់យើងមួយចំនួន រហូតមានអ្នកធ្វើអត្ថាធិប្បាយទៅដល់ប្រមាថ មាក់ងាយចំពោះគ្រូពេទ្យរបស់យើង។ ត្រង់ចំណុចនេះយើងត្រូវទទួលស្គាល់ថា នៅមានចំណុចខ្វះខាត ប៉ុន្តែមិនដល់ថ្នាក់ ១០០ ខូចអស់៩៩ នៅសល់តែមួយនោះទេ។ សម្តេចក៏បានបន្តទៀតថា រហូតមានអ្នកខ្លះអំពាវនាវឲ្យធ្វើបដិវត្តន៍នៅក្នុងគ្រូពេទ្យដែលទាំងអស់នេះ ធ្វើឱ្យសម្តេចមិនអាចទទួលបានជាដាច់ខាត។

គេនៅចាំបានថា អ្នកដែលបានលើកឡើងថា គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ នេះ គឺជាលោកវេជ្ជបណ្ឌិត គួច ម៉េងលី ហើយក៏ត្រូវបានគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ស្នើឲ្យមានការសូមទោស រហូតមានការឆ្លើយឆ្លងលិខិតគ្នាជាច្រើនលើក ដោយលោក គួច ម៉េងលី មិនព្រមសុំទោសនូវអ្វីដែលខ្លួនបានលើកឡើងនោះឡើយ។ ចុងក្រោយការឆ្លើយឆ្លងលិខិត    រវាងលោក គួច ម៉េងលី និងគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ត្រូវបានបញ្ចប់ បន្ទាប់លោក គួច ម៉េងលី ព្រមទទួលស្គាល់ថា នៅកម្ពុជាក៏មានគ្រូពេទ្យជាច្រើនមានក្រុមសីលធម៌វិជ្ជាជីវៈល្អ៕





Friday, February 26, 2016

ឆន្ទៈយុវជន

លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ

កាលពី ថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅទីស្តីការក្រសួង​ទំនាក់ទំនងជា​មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវឧបនាយក​រដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួង​ទំនាក់ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីបិទវគ្គផ្សព្វ​ផ្សាយអំពីទស្សនៈ​​យេនឌ័រ និងអនុសញ្ញា​ស្ដីពីការលុបបំ​បាត់រាល់ទម្រង់នៃ​ការរើសអើងប្រឆាំង​នឹងនារីភេទ (ស៊ីដ-CEDAW) និងអនុ​សាសន៍១២ចំណុច​ របស់សម្ដេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន​​ នាយករដ្ឋមន្រ្ដី នៃព្រះរាជា​ណាចក្រកម្ពុជា ។
លោកជំទាវ​ ម៉ែន សំអន បានថ្លែង​នូវការកោត​សរសើរ និងវាយត​ម្លៃខ្ពស់ចំពោះ​ការពុះពារខិតខំប្រឹងប្រែង​របស់ក្រុមការ​ងារយេនឌ័រ រួមទាំងសមាជិក​សមាជិកាទាំងអស់​នៃក្រសួងទំនាក់ទំ​នងជាមួ​យរដ្ឋសភា-​ព្រឹទ្ធសភា និងអធិការកិច្ច បានដឹក​នាំក្រុមការងា​របំពេញភារកិច្ច-កាតព្វ​កិច្ចប្រកប​ដោយការទទួល​ខុសត្រូវខ្ពស់ ហើយសម្រច​បានស្នាដៃជា​ច្រើនគួរឲ្យសាទរ។
លោកជំទាវ ​ម៉ែន សំអន ក៏បានបញ្ជាក់​ផងដែរថា ការផ្សព្វ​ផ្សាយអំពីទស្សនៈយេនឌ័រ និង​អនុសញ្ញាស្ដីពីការលុប​បំបាត់រាល់ទ​ម្រង់ នៃការរើសអើង​ប្រឆាំងនឹងនារី​ភេទ (ស៊ីដ-CEDAW) នាពេលនេះ ពិតជាមានសារៈសំខាន់​ណាស់ ដោយបានឆ្លើយ​តបទាំងស្រុងទៅនឹង​គោលនយោបាយ​ស្រី្ដរបស់រាជរដ្ឋាភិ​បាល ដែលដឹក​នាំដោយ សម្ដេចតេ​ជោ ហ៊ុន សែន ។ កន្លងមក​សម្តេចបាន​យកចិត្ដទុកដាក់​ខ្ពស់ ចំពោះនារីតាមរយៈ​ការដាក់ចេញគោល​នយោបាយយេនឌ័រ និងគោលន​យោបាយជា​ច្រើនទៀត ពាក់ព័ន្ធនឹងការលើកកម្ពស់នារី​គ្រប់វិស័យក្នុងសង្គម បានបង្កើតក្រ​សួងកិច្ចការនារី ក៏ដូចជាបាន​បង្កើតឲ្យមាន​ក្រុមប្រឹក្សា​ជាតិកម្ពុជា ដើម្បីស្រ្ដី គណៈកម្មាធិការ​ជាតិលើកកម្ពស់សម​ភាពយេនឌ័រ និងបង្កើន​ភាពអង់អាចដើម្បីស្រ្ដី តាមរយៈការផ្ដល់អំណាច​ផ្នែកសេដ្ឋកិច្ច ការទទួលបាន​កិច្ចការពារផ្លូវច្បាប់​កាន់តែប្រសើរ និងបង្កើនការចូល​រួមរបស់ស្ដ្រីក្នុងការធ្វើ​សេចក្ដីសម្រេចចិត្ដ ក្នុងវិស័យន​យោបាយ និងវិស័យ​សាធារណៈសំដៅអនុវត្ដ​គោលនយោបាយទាំងនោះ​ឲ្យមានប្រសិទ្ធ​ភាព។

នាឱកាសនោះ​ផងដែរ លោកជំទាវ ម៉ែន សំ អន បានផ្ដល់​អនុសាសន៍​សម្រាប់មន្រី្ត​រាជការគ្រប់ ​លំដាប់ថ្នាក់ ​ដើម្បីជំរុញខ្លឹម​សារផ្សព្វផ្សាយ​ខាងលើ ឲ្យក្លាយជាការអនុវត្ដ​ជាក់ស្ដែងត្រូវ ៖ (១) បន្ដចូលរួម​គាំទ្រចំពោះ​សកម្មភាពទាំងឡាយ ​របស់ក្រុមការងារ​បច្ចេកទេសយេន​ឌ័រក្រសួង ដើម្បីរួម​ចំណែកគ្រប់អង្គភាពចូលរួមអនុវត្ដ​ឲ្យសម្រេចបានជោគជ័យ​ជាវិជ្ជមាន លើការអភិវឌ្ឍន៍ សមភាពយេនឌ័រ​នៅកម្ពុជា (២) ខិតខំប្រឹងប្រែង​លើកកម្ពស់គុណ​ភាពចំណេះដឹង ចំណេះ​ធ្វើតាមរយៈការបណ្ដុះ​បណ្ដាលបំប៉នសមត្ថភាព​ជាប្រចាំ និងពន្លឿនការងារ​ឲ្យកាន់តែសកម្ម​ស្វាហាប់ ជាពិសេសតួនាទី​ស្នូលភារកិច្ចតាមអង្គភាពនី​មួយៗ ដែលមាន​សមាសភាព​ស្រ្ដី ក្នុងនោះដែរត្រូវ​បង្កើនសក្ដានុពល​ឲ្យបានខ្លាំងក្លា ដើម្បីជាដៃគូអភិវឌ្ឍន៍​មិនអាចខ្វះបានរបស់សម​ភាគីបុរស (៣) ធ្វើជាមន្រ្ដី​រាជការល្អ មាន​សម្បជញ្ញៈ បម្រើសេវាសាធារណៈ គោរពច្បាប់ មានភក្ដីភាព​ក្នុងការបម្រើប្រជា​ពលរដ្ឋ ជាភរិយាល្អ ជាអ្នក​ម្ដាយដ៏ល្អ និងជាគម្រូ​ស្រ្ដីខ្មែរដ៏ល្អ ៕





សម្ដេច​តេជោ​ហ៊ុន សែន ស្នើទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យមាន​វិធាន​ការម៉ត់​ចត់ ដើម្បីបង្រ្កាប​បទល្មើស​គ្រឿង​ញៀន និងចោរប្លន់​ប្រដាប់​អាវុធ

នៅក្នុងពិធីបិទ​សន្និបាតបូក​សរុបការងារ​ របស់ក្រសួង​មហាផ្ទៃ នារសៀលថ្ងៃទី២៥  ខែកុម្ភៈ  ឆ្នាំ២០១៦នេះ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី ស្នើទៅ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធឲ្យមានវិធានការ​ម៉ត់ចត់មួយ ដើម្បីទប់ស្កាត់​បទល្មើស​គ្រឿង និងបញ្ហា​ចោរប្លន់ប្រដាប់​អាវុធ ខណៈដែល​បញ្ហាទាំង២នេះ ហាក់មាន​ការកើនឡើងគួរ​ឲ្យកត់សម្គាល់ នារយៈ​ពេលចុងក្រោយនេះ។ សម្ដេចតេជោ​នាយករដ្ឋមន្រ្ដីបានថ្លែង​ក្នុងពិធី​បិទសន្និបាត​បូកសរុបការងារ​ឆ្នាំ២០១៥ និងលើកទិស​ដៅការងារឆ្នាំ២០១៦ របស់ក្រសួង​មហាផ្ទៃ នារសៀល​ថ្ងៃទី២៥ ខែកុម្ភ នេះថា "យើងត្រូវ​មានយុទ្ធនាកា​រដ៏ម៉ត់ចត់​មួយ ព្រោះរយៈពេល​ចុងក្រោយនេះ យើងទាំង​អស់គ្នាបាន​ឃើញហើយ​ថា ភាពក​ក្រើឡើង នូវការជួញដូ​រគ្រឿងញៀន ការប្លន់​ប្រដាប់​អាវុធគឺ​បានងើប​ឡើងដូច្នេះ​ត្រូវមាន​វិធានការ​គួបផ្សំ រវាងការ​គ្រប់គ្រងអាវុធ​របស់កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ​ ឲ្យបានម៉ត់ចត់ និងម្យ៉ាង​ទៀតត្រូវមាន​ប្រតិបត្ដិការ​យ៉ាងទូលំ​ទូលាយ ដើម្បីបង្រាប​មុខសញ្ញា​គ្រោះថ្នាក់នេះ។
សម្ដេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់ ថា ក្នុងរយៈ​ពេលចុង​ក្រោយនេះ គឺមានការ​ស្រាវជ្រាវពិត​ប្រាកដណាស់ អំពីបញ្ហា​មុខចោរ​ដដែលៗ គឺជាប់គុ​កមិន​បាន​យូរ ដូច្នេះ​សម្ដេច​តេជោដល់​ក្រសួង​យុត្ដិធម៌​ក៏ដូចជាស្ថាប័នពាក់ព័ន្ធ​ផ្សេងទៀត ពិនិត្យពិច្ច័យ​ឲ្យបានច្បាស់​លាស់មុន​នឹងធ្វើការ​ដោះលែង​ទណ្ឌិត។ ជាមួយ​គ្នានេះសម្ដេច​តេជោ ហ៊ុន សែន បានលើក​ឡើង ថា ពីមុនក្រុម​ចោរគ្រាន់តែប្លន់​ធម្មតាទេ មិនទាន់​ហ៊ាន​សម្លាប់មនុស្ស​ឡើយ ប៉ុន្ដែឥឡូវ​គឺក្រុមចោរហ៊ាន​បាញ់សម្លាប់​មនុស្ស ដូច្នេះក្រសួង​យុត្ដិធម៌ ក៏ដូចជា​មន្រ្ដី​ពន្ធនាគារ ត្រូវពិនិត្យ​ឲ្យច្បាស់​លាស់ មុននឹង​ដាក់ឈ្មោះ​ឲ្យនាយករដ្ឋ​មន្រ្ដីចុះ​ហត្ថលេខា ស្នើព្រះ​មហាក្សត្រ​ឲ្យ​លើកលែង​ទោស។

សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង​មហាផ្ទៃ បានថ្លែងក្នុង​ពិធីបិទ​សន្និបាត​នោះ ថា សន្និបាតបា​នលើក​យក​របាយការណ៍​សំខាន់ៗ​ចំនួន៣ គឺទី១.ការងារដែល​ស្ថិតក្រោម​សមត្ថកិច្ច និង​ការទទួល​ខុសត្រូវ​ផ្ទាល់ របស់ក្រសួង​មហាផ្ទៃ ,ទី២.ចលនា​ប្រឡង​ប្រណាំង អនុវត្តគោល​នយោបាយ​ភូមិឃុំ មាន​សុវត្ថិភាព ,និងទី៣.សកម្មភាព​ប្រយុទ្ធប្រឆាំង​នឹងអំពើជួញ​ដូរមនុស្ស ដើម្បីរួមគ្នា​ធ្វើការពិនិត្យ​វាយតម្លៃ អំពី​សមិទ្ធ​ផលលើបញ្ហា​ប្រឈម និងកំណត់​ទិសដៅ​សម្រាប់អនុវត្ត ក្នុងឆ្នាំ​២០១៦នេះ។ ផ្អែកលើ​របៀបវារៈសំខាន់ៗ​ទាំង៣ នៃអង្គ​សន្និបាត ព្រមទាំង​ពិភាក្សា​លើប្រធាន​បទនានា អង្គ​សន្និបាត​ទាំងមូល​បាន​សម្ដែង នូវការ​កោត​សរសើរ និងវាយ​តម្លៃខ្ពស់ ចំពោះកង​កម្លាំង​នគរបាលជាតិ អាជ្ញាធរ​គ្រប់ថ្នាក់ សមត្ថកិច្ច​នានាដែលបាន​ចូលរួម និងរួមគ្នា​បន្តថែរក្សា​សន្តិភាព ស្ថេរភាពនយោបាយ​សន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ៕ 




Thursday, February 25, 2016

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាម្លប់សន្តិភាព សំរាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ

ទស្សនវិភាគ៖ រាជរដ្ឋាភិបាលកម្ពុជា​កំពុងអនុវត្តកម្មវិធីនយោបាយ​របស់ខ្លួនស្រប តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍ

ជាការឆ្លើយតបនឹងការវិភាគបែបលំអៀងរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែល ដែលពុំមានគោលការណ៍ស្រាវជ្រាវច្បាស់លាស់ ដែលបានលើកឡើងថា រដ្ឋាភិបាល អនុវត្តកម្មវិធីនយោបាយមានសូចនាករមិនច្បាស់លាស់។
តាមការពិតរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិង​កំពុង​អនុវត្តកម្មវិធីនយោបាយសម្រាប់​អាណត្តិទី៥ បានត្រឹមត្រូវជាទីបំផុតទៅតាមដំណាក់កាលជា ជំហ៊ានៗស្របតាមផែនការយុទ្ធសាស្រ្ត ដោយផ្អែកលើកត្តាធនធានមនុស្ស និងធនធានបច្ចេក​ទេស​ច្បាស់លាស់។ កម្មវិធីនយោបាយដែលរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តក្នុងអាណត្តិទី ៥នេះរួមមាន៖ កំណើនសេដ្ឋកិច្ច៧ភាគរយ ការកាត់បន្ថយអត្រាភាពក្រីក្រ១ភាគរយរៀងរាល់ ឆ្នាំ ការបញ្ឈប់ដីសម្បទានសេដ្ឋកិច្ច ការបង្កើតគោលនយោបាយដឹកជញ្ជូន ការបង្កើនចំនួន ភ្ញៀវទេសចរបរទេសតាមគោលនយោបាយបើកចំហរជើងមេឃតាំងពីអាណត្តិទី២ ការបង្កើត​គោល​នយោបាយជាតិទាក់ទងនឹងការងារនិងអាជីព គោល​នយោបាយ​ទឹក​សម្រាប់​គ្រួសារ​នេសាទ ការចុះបញ្ជីដីធ្លី ការបង្កើតគោលនយោបាយជាតិស្តីពីលំនៅឋាន លទ្ធភាព​របស់​ពល​រដ្ឋ​ក្នុងការប្រើប្រាស់ទឹកស្អាត ការផ្គត់ផ្គង់អគ្គីសនីដល់ភូមិ ការសាង​សង់​សាលា​រៀន​ថ្នាក់​មធ្យម​សិក្សានៅគ្រប់ឃុំសង្កាត់ ការនាំចេញស្រូវអង្ករ១លានតោន ក្នុងឆ្នាំ២០១៥ ការរក្សា​គម្រប​ព្រៃឈើ ការអនុវត្តប្រាក់សោធនិវត្តន៍ក្នុងវិស័យឯកជន និងការកែលម្អផ្លូវតាមជនបទ។ កម្មវិធីនយោបាយទាំង១៦ខាងលើនេះ កំពុងត្រូវបាន និងកំពុងអនុវត្តជាជំហ៊ានៗស្រប​តាម​ផែន​ការយុទ្ធសាស្រ្ត ដោយផ្អែកលើកត្តាធនធានមនុស្ស និងធនធាន​បច្ចេក​​ទេស​។
យោងតាមទ្រឹស្តីនៃការគ្រប់គ្រងនៅក្នុងអង្គភាពអាជីវកម្មចែងថាការគ្រប់គ្រងត្រូវមានធាតុផ្សំ៤យ៉ាងរួមមានការ​​ធ្វើផែនការ ការរៀបចំរចនាសម្ព័ន្ធការងារ ការដឹកនាំ និង​ការ​តាម​ដាន​ជាដើម។ ដែលទាំងអស់នេះទាមទារការចូលរួមពីភាគីពាក់ព័ន្ធ​​​គ្រប់លំដាប់ថ្នាក់ដើម្បី​ឈាន​​ដល់ការគ្រប់គ្រងមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។ ចំ​ណែកឯ​​​​​ការ​​គ្រប់គ្រង និង​ការ​អនុវត្ត​កម្មវិធីនយោបាយថ្នាក់ជាតិវិញ ដោយមិនចាំបាច់​គិត​ដល់​ការ​គ្រប់​គ្រង និង​ដឹកនាំ​ប្រទស​ជាតិ​ទាំងមូលផងទេ កាន់តែមាន​វិសាល​ភាព​ធំ​ធេង​​​ ដែលគេមិនអាចចេះ​​តែ​ធ្វើ​ការវិភាគ​បែប​លំអៀង និងមិនច្បាស់លាស់​របស់អង្គការ​ណា​មួយ​នោះ​​​ឡើយ។
ដោយឡែកការវិភាគ របស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល គឺជាការ​វិភាគ​ដែល​​ពុំមានមូលដ្ឋានច្បាស់លាស់ឡើយ គឺគ្រាន់តែជាការវិភាគបែបសើរៗមិនស៊ីជម្រៅ ដោយ គ្មានឧបករណ៍សម្រាប់វាស់វែងច្បាស់លាស់ពោលគឺផ្អែកលើទិន្នន័យចម្បង ដែលមានស្រាប់ពី អង្គការនានា ដែលជាទិន្នន័យចាស់ ហួសសម័យមិនអាចពឹងផ្អែកបាន។ ម្យ៉ាងវិញទៀត ការស្រាវជ្រាវ និងការស្ទង់មតិ ដោយជ្រើសរើសអ្នកចូលរួមចំនួនតែ ៧៩៧នាក់ធ្វើជាសំណាក ក្នុងការសិក្សាស្រាវជ្រាវ មិនអាចយកជាការបានឡើយ បើប្រៀបធៀបនឹងអត្រាប្រជាជន​កម្ពុជា។
យោងតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែង​បញ្ជាក់​យ៉ាងច្បាស់ថា រដ្ឋាភិបាលបានអនុម័តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់អនុវត្ត គឺ មិន មានន័យថា ត្រូវតែបំពេញទាំងអស់នោះទេ គឺរាជរដ្ឋាភិបាលបាននិងកំពុងធ្វើការមួយ​ជំហ៊ាន​ម្តងៗ ស្របតាមផែនការយុទ្ធសាស្រ្ត និងកត្តាមួយចំនួន ដែលត្រូវផ្អែកលើធនធាន មនុស្ស និងធនធានបច្ចេកទេសដែលយើងមិនអាចបំពេញបានពេញ​លេញតាមគោល​បំណង​នោះ​ទេ។
ការលើកឡើងបែបនេះ គឺជាការត្រឹមត្រូវបំផុត ដែលយើងគួរយកមកត្រឹះរឹះពិចារណា មុនធ្វើការវិភាគបែបមិនច្បាស់លាស់ ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំណាមួយពីសំណាក់ ប្រជាពលរដ្ឋទូទៅ ដើម្បីបម្រើផលប្រយោជន៍មហិច្ឆិតានយោបាយរបស់ក្រុមខ្លួនតែប៉ុណ្ណោះ។





សម្តេចតេជោសែន ទទួលជួបមេបញ្ជាការ កងទ័ពជើងទឹកចិនលេខ​៥៧៣ នៅវិមានសន្ដិភាព

   សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ​សែន បាន​ទទួល​ជួប​មេ​បញ្ជា​ការ​នាវា​ប្រទេស​ចិន និង​បាន​ស្នើ​ឲ្យ​យោធា​ចិន​ រៀប​ចំ​ធ្វើ​សម​យុទ្ធ​រំដោះ​នាវា​ចេញ​ពី​ចោរ​ប្លន់​សមុទ្រ និង​សម​យុទ្ធ​ក្នុង​ការ​សង្គ្រោះ​រំដោះ​ចេញ​ពី​តំបន់​ចោរ​សមុទ្រ​លួច​ប្លន់ ​។ ការ​ស្នើ​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ នេះ គ្រា​ដែល​សម្តេច​នាយក​រដ្ឋ​មន្ត្រី បាន​អនុញ្ញាត​ឲ្យ​មេ​បញ្ជា​ការ​នាវា​រំដោះ​ប្រជា​ជន​ចិន​លេខ​៥៧៣ រុំា យូម៉ាន់​ជាំង ចូល​ជួប​សម្តែង​ការ​គួរ​សម​ នៅ​វិមាន​សន្តិភាព​ ។

     ឧត្តម​នាវីទោ រ៉ាំ យូម៉ាន់ជាំង គឺ​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ចិន ​ប្រចាំ​ការ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​បាន​ដឹក​នាំ​នាវា​ចម្បាំង​ចិន​ចំនួន ៣​គ្រឿង​ ជា​មួយ​នឹង​កង​ទ័ព​ជើង​ទឹក​ចិន​ជាង ​៧០០​នាក់ ​ចូល​សំចត​ក្នុង​ដែន​សមុទ្ទ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កុម្ភៈ​ កន្លង​មក​នេះ​ ។

     មន្ត្រី​ជំនួយ​ការ​ផ្ទាល់ ឯកឧត្តម អ៊ាង សុផល្លែត បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ឧត្តម​នាវី​ទោ​មេ​បញ្ជា​ការ​ចិន បាន​ជម្រាប​ជូន​សម្តេច​តេជោ នូវ​ក្បូន​នាវា​របស់​ចិន​ដែល​បាន​ចុះ​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ ហើយ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​ប្រជា​ជន​កម្ពុជា​… កង​ទ័ព​ជើង​ទឹក​កម្ពុជា​ និង​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ឯក​ឧត្តម​ ទៀ​ បាញ់​ ផង​ដែរ​ ។ មេ​បញ្ជា​ការ​ជើង​ទឹក​ចិន បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​នេះ កង​ទ័ព​ជើង​ទឹក​ចិន កំពុង​តែ​ធ្វើ​ការ​ហ្វឹក​ហ្វឺន ជា​មួយ​នឹង​កង​ទ័ព​ជើង​ទឹក​របស់​កម្ពុជា នៅ​លើ​ដែន​គោក​… ហើយ​នៅ​ថ្ងៃ​២៦ ខែ​កុម្ភៈ​ខាង​មុន​នេះ នឹង​មាន​ការ​ហ្វឹក​ហាត់​រួម​គ្នា​នៅ​លើ​ដែន​សមុទ្រ​ ។

     សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ស្វាគមន៍ និង​គាំទ្រ​នូវ​ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា​នេះ ហើយ​សម្តេច​ក៏​បាន​ផ្តល់​អនុ​សាសន៍​ថា នៅ​ថ្ងៃ​ខាង​មុខ គប្បី​នឹង​រៀប​ចំ​ធ្វើ​សម​យុទ្ធៈ

     ទី​១. ការ​រំដោះ​នាវា​ចេញ​ពី​ចោរ​ប្លន់​សមុទ្រ

ទី​២​. ធ្វើ​ការ​សម​យុទ្ធ​ក្នុង​ការ​សង្គ្រោះ​រំដោះ​ចេញ​ពី​តំបន់​ចោរ​សមុទ្រ​លួច​ប្លន់

​ទី​៣. ធ្វើ​សម​យុទ្ធ​បង្កើន​សមត្ថ​ភាព​ក្នុង​ការ​សង្គ្រោះ នៅ​ពេល​មាន​គ្រោះ​មហន្ត​រាយ​កើត​ឡើង​៕





សភាកម្ពុជាទទួលរៀបចំមហាសន្និបាតសភាតំបន់អាស៊ី (APA) ម្តងទៀត នៅចុងឆ្នាំ២០១៦ ហើយទំនងត្រូវរៀបចំធ្វើនៅខេត្តសៀមរាប

កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោមការដឹកនាំរបស់ ឯឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា-សភាតំបន់អាស៊ី បាន បើកកិច្ចប្រជុំមួយ ដើម្បីកំណត់ប្រធានបទ កំណត់ទីកន្លែង និងកាលបរិច្ឆេទ សម្រាប់ រៀបចំសមហាសន្និបាតលើកទី៩នេះ។
សភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសភាតំបន់ អាស៊ី(APA) ជាលើកទី២ គឺមហាសន្និបាតលើកទី៩ នាចុងឆ្នាំ២០១៦នេះបន្ទាប់ពី បានរៀបចំមហាសន្និបាតលើកទី៨ កាលពីចុងឆ្នាំ២០១៥កន្លងទៅ បានជោគជ័យ និង មាន ការកោតសរសើរពីប្រទេសជាមិត្ត ពិសេសពីបណ្តាប្រទេសសមាជិកអេភីអេ។
នៅក្នុងដំណើរឆ្ពោះទៅរៀបចំមហាសន្និបាតលើកទី៩នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបំពេញកិច្ចការជាច្រើន ដោយក្នុងនោះ កំណត់ទីកន្លែងនិងកាលបរិច្ឆេទ សម្រាប់ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ លើកទី១ នៃសភាតំបន់អាស៊ី។ រៀបចំសមាសភាព គណៈកម្មការ រៀបចំសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១   និងមហាសន្និបាត សភាតំបន់ អាស៊ី លើកទី៩ និងរៀបចំសមាសភាព គណៈ ប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ និងមហាសន្និបាតសភាតំបន់អាស៊ី លើកទី៩ ជាដើម។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានលើកឡើងថា យោង តាម ធម្មនុញ្ញអេភីអេ បានស្នើដល់ប្រទេសដែលទទួលរៀបចំមហាសន្និបាតត្រូវទទួល រៀបចំមហាសន្និបាត ចំនួនពីរឆ្នាំជាប់គ្នា។ យោងតាមស្មារតីនេះ ឯកឧត្តមបណ្ឌិត បាន គូសបញ្ជាក់ថា ដូច្នេះសភាកម្ពុជា មានកាតព្វកិច្ចទទួលរៀបចំមហាសន្និបាតអេភីអេ នេះពីរឆ្នាំ គឺមហាសន្និបាតលើកទី៨ កាលពីចុងឆ្នាំ២០១៥ ហើយមហាសន្និបាតលើកទី៩ត្រូវធ្វើ នៅចុងឆ្នាំ២០១៦ ខាងមុខនេះ។
សូមជម្រាបជូនថា មុនបើកមហាសន្និបាតប្រចំាឆ្នាំសភាតំបន់អាស៊ី (APA) មានកិច្ច ប្រជុំក្រុមប្រឹក្សាប្រតិបត្តិចំនួនពីរលើកគឺកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ និង កិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិលើកទី២។សភានៃព្រះរាជាណាចក្រកម្ពុជាគ្រោងរៀបចំកិច្ចប្រជុំក្រុម ប្រឹក្សា ប្រតិបត្តិលើកទី១ ក្នុងរយៈពេលបីខែមុនមហាសន្និបាតចំណែកកិច្ចប្រជុំ ក្រុមប្រឹក្សា ប្រតិបត្តិ លើកទី២ គឺរៀបចំធ្វើជាប់គ្នា និងមហាសន្និបាតតែម្តង។
ប្រធានបទនៃមហាសន្និបាតសភាតំបន់អាស៊ីលើកទី៨ ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ ផ្ទះកាលពីឆ្នាំ២០១៥ គឺការលើកកម្ពស់សន្តិភាពការផ្សះផ្សា និង កិច្ចសន្ទនាក្នុងតំបន់អាស៊ី 
នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២៤ខែកុម្ភៈនេះមានការ ចូលរួមមតិយោបល់ យ៉ាងផុល ផុស ពីសមាជិកអង្គប្រជុំ ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានជម្រាបជូនអង្គប្រជុំថា យោងតាមសំណើពី សមាជិកសភាតំបន់អាស៊ីជាច្រើន បានស្នើដល់កម្ពុជាឲ្យរៀបចំមហាសន្និបាតលើកទី៩នេះ នៅលើទឹកដីអង្គរខេត្តសៀមរាបហើយកាលបរិច្ឆេទមហាសន្និបាតសូមលើកពេលធ្វើ យ៉ាង ណា កុំឲ្យនៅក្នុងខែធ្នូ ដោយសារបណ្តាប្រទេសជាច្រើន មានភាពរវល់ខ្លំាងនៅក្នុងខែធ្នូនេះ។
ទោះយ៉ាងណាឯកឧត្តមបណ្ឌិត       ងួន     ញ៉ិល  បានមានប្រសាសន៍ថាការ    សម្រេចណា មួយនៅក្នុងកិច្ចប្រជុំនាពេលនេះនឹងត្រូវលើកជាយោបល់ជូនថ្នាក់ដឹកនាំសម្រេ





អគារ​មរតកតេជោ នៃ​ក្រសួង​បរិស្ថាន​ ត្រូវ​បាន​សម្ពោធឲ្យប្រើ​ប្រាស់​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន​!

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើកសន្និបាត និង​សម្ពោធអគារ « មរតកតេជោ នៃក្រសួង​បរិស្ថាន » ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់ក្នុង​ជួររាជរដ្ឋាភិបាល និងអ្នក​មុខអ្នក​ការជាច្រើន​រូប​។
«អគារមរតកតេជោ» ត្រូវបានសាងសង់លើផ្ទៃដីទំហំ៦,៨០០ម៉ែត្រក្រឡា មានទីតាំងចន្លោះស្ពាននាគ និងស្ពានតន្រ្តីកោះពេជ្រ។ អគារនេះមានទទឹង ២៦ម៉ែត្រ និងបណ្តោយ ១១០ម៉ែត្រ​មានកម្ពស់ ៣៩ម៉ែត្រ ស្មើនិង ៦ជាន់ បានចំណាយថវិកាសាងសង់ជិត ៨លានដុល្លារ។





លោក​ជំទាវ ម៉ែន សំអន អនុញ្ញាតិ​ឲ្យគណៈ​ប្រតិភូ​សាខាសមាគម​នារីក្រសួង​ពត៌មាន ចូលជួប​សម្តែងការ​គួរសម

កាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យគណៈប្រតិភូសាខាសមាគមនារីក្រសួងពត៌មាន ដឹកនាំដោយ លោកជំទាវ ទេព រង្ស៊ី ខៀវ កញ្ញារីទ្ធ បានចូលសម្តែងការគួរសម និងដើម្បីអបអរសាទរខួបទិវាអន្តរជាតិនារីលើកទី១០៥ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

លោកជំទាវ ម៉ែន សំអន បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ ក្រសួងព៌តមានដែលខិតខំប្រឹងប្រែង ធ្វើការផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយ សារាចរ សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពរបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំបក្ស គ្រប់លំដាប់ថ្នាក់ ជូនដល់ប្រជាពលរដ្ឋបានយល់ដឹងពីស្ថានការណ៏ទូទៅ ក៏ដូចជាចំណេះដឹងនានា ពិសេសបញ្ហាទាក់ទងនឹងស្ត្រី ។ ការប្រារព្វខួបលើកទី ១០៥ ទិវាអន្តរជាតិនារី ៨ មិនា ក្នុងឆ្នាំនេះចំពេលដែល ប្រជាពលរដ្ឋនៅទូទាំងប្រទេស បាននឹងកំពុងអបអរសារទរខួប ៣៧ ឆ្នាំ នៃថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាលរដ្ឋបានរស់នៅដោយសុខដុមរមនា មានជីវភាពធូធារនិងមានសុខសុវត្ថិភាពយ៉ាងពិតប្រាកដ៕


ក្រសួងមហាផ្ទៃប្រារព្ធ​សន្និបាតបូកសរុប​ការងារឆ្នាំ២០១៥ និងលើក​ទិសដៅការងារ​ឆ្នាំ២០១៦

ក្រសួង​មហា​ផ្ទៃ បាន​ប្រារព្ធ​សន្និបាត​ប្រចាំ​ឆ្នាំ​ ដោយ​ពិនិត្យ​មើល​លើ​​បញ្ហា​ប្រឈម​នានា​ និង​ទិស​ដៅ​សម្រាប់​អនាគត​ទៅ​មុខ​ទៀត ​ក្នុង​ផែន​ការ​រក្សា​សន្តិ​សុខ ​និង​សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ​ ។
     មហា​សន្និបាត​​បាន​ពិនិត្យ​បញ្ហាប្រឈម​នានា​ ចាប់​តាំង​ពី​ករណី​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​សង្គម​ចរាចរណ៍…​ ករណី​ប្លន់​ប្រដាប់​អាវុធ​បញ្ហា​គ្រឿង​ញៀន​ ។​ល​។ ក្នុង​​រយៈ​ពេល ​៣​ថ្ងៃ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នគរ​បាល​ទូទាំង​ប្រទេស ​ពី​បណ្តា​រាជធានី​ និង​ខេត្ត​ទាំង​២៥ ​។
     សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​មាន​ប្រសាសន៍​បង្ហាញ​កត្តា​មួយ​ ដែល​ជាប់​ទាក់​ទង​នឹង​បញ្ហា​ចរាចរណ៍​ ដែល​បាន​បង្ក​អោយ​មាន​មនុស្ស​ស្លាប់​ និង​របួស​ជា​រៀង​រាល់​ថ្ងៃ និង​ដែល​សមត្ថ​កិច្ច​មិន​ទាន់​រក​ឃើញ​​ប្រសិទ្ធ​ភាព​ដោះ​ស្រាយ​បាន​ នា​ពេល​នេះ​ ។ បញ្ហា​​ចម្បង​នោះ​ គឺ​ជា​បញ្ហា​ល្បឿន ​ដែល​បាន​ចូល​រួម​ចំណែក​ ៥០​ភាគ​រយ ​នៃ​ការ​ធ្វើ​អោយ​មនុស្ស​ស្លាប់​ និង​រង​របួស​ ។
     កត្តា​ចរាចរណ៍ ត្រូវ​គេ​កត់​សម្គាល់​ថា ​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ ខែ​មករា ​ឆ្នាំ ​២០១៦ ដោយ​ក្នុង​មួយ​ខែ​ដើម​ឆ្នាំ​នោះ​ មាន​មនុស្ស​ស្លាប់​ចំនួន​ ១៨២​នាក់ ​ស្មើ​នឹង​ស្លាប់​ប្រមាណ​ ៦​នាក់/​ក្នុង​មួយ​ថ្ងៃ​ចំណែក​អ្នក​រង​របួស​មាន​៩៥១​នាក់ ​ស្មើ​នឹង​ជាង ​៣០​នាក់​/ក្នុង​មួយ​ថ្ងៃ​ផង​ដែរ ​។ នៅ​ក្នុង ​ខែ​កុម្ភៈ​ នេះ​វិញ ក្នុង​រយៈ​ ៩​ថ្ងៃ ​ដំបូង​ដែល​រួម​មាន​ព្រឹត្តិ​ការណ៍​ចូល​ឆ្នាំ​ចិន/​វៀត​ណាម​ ផង​ដែរ​នោះ មនុស្ស​ស្លាប់​ដោយ​ចរាចរណ៍​មាន​ចំនួន ​៨៣​នាក់ និង​មាន​អ្នក​រង​របួស​សរុប ​២៥៨​នាក់ ​ផង​ដែរ ​។ ប៉ុន្តែ​ក្រោយ​រយៈ​ពេល ​៩​ថ្ងៃ​នោះ​មក ចំនួន​មនុស្ស​ដែល​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​ធ្លាក់​ចុះ​វិញ ។
     ក្នុង​បញ្ហា​ដទៃ​ទៀត​ក្រៅ​ពី​កត្តា​ចរា​ចរណ៍ សម្តេច​ក្រឡា​ហោម ​បាន​មាន​ប្រសាសន៍​កត់​សម្គាល់​ថា ​បទ​ល្មើស​ទូទាំង​ក្នុង​ប្រទេស​មាន​ការ​ថយ​ចុះ​ ៤​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​មុន បើ​ទោះ​បី​ជា​មាន​បទ​ល្មើស​ឧក្រិដ្ឋ​មាន​ការ​កើន​បន្តិច​បន្តួច ប៉ុន្តែ​នគរ​បាល​បាន​ខិតខំ​បង្ក្រាប​បទ​ល្មើស​បាន​រហូត​ដល់ ​៨០​ភាគ​រយ ​។ សម្តេច​ក្រឡា​ហោម​បាន​លើក​ពី​កិច្ច​ប្រឹង​ប្រែង​ ការ​បណ្តេញ​បរទេស​ខុស​ច្បាប់​ដែល​មាន​ចំនួន​ជាង ​៥​ពាន់​នាក់ ​មាន​ចំនួន ​៥០​សញ្ជាតិ​ករណី​អគ្គ​អត្ត​សញ្ញាណ​កម្ម ដែល​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី ​ក្នុង​ចំណោម​ ១០​លាន​នាក់ គឺ​នៅ​សេស​សល់​តែ​ចំនួន​ ៣​លាន ៦​សែន​នាក់ ​នោះ​ទេ ដែល​គេ​រំពឹង​ថា​ នឹង​អាច​រួច​រាល់​នៅ​មុន​ការ​បោះ​ឆ្នោត​អសកល​ឆ្នាំ​ ២០១៧​ខាង​មុខ​នេះ​ ៕




Wednesday, February 24, 2016

សម្តេចតេជោ ហ៊ុន សែន លាតត្រដាងប្រវត្តិគ្រួសារដ៏ជូរចត់ក្នុងការតស៊ូរំដោះជាតិដើម្បីនាំសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ ក្នុងថ្ងៃខួប ៣៧ឆ្នាំ នៃការជួបជុំគ្រួសារឡើងវិញ

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅក្នុងទំព័រ Facebook ផ្ទាល់ខ្លួនរបស់សម្តេច រំលឹកពីប្រវត្តិជូរចត់ ដោយសម្តេចត្រូវឃ្លាតឆ្ងាយពីប្រពន្ធកូន ដើម្បីតស៊ូរំដោះជាតិពីរបប បនប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីនាំសង្គ្រោះប្រជាពលរដ្ឋខ្មែរ និងស្វែងរកសន្តិភាពជូនប្រទេស កម្ពុជា។ សូមអានអត្ថបទទាំងស្រុងដូចតទៅ៖
ថ្ងៃនេះជាខួប ៣៧ឆ្នាំ នៃការជួបជុំឡើងវិញ រវាងខ្ញុំ និង ភរិយាខ្ញុំ (២៤កុម្ភះ ១៩៧៩-២៤កុម្ភះ ២០១៦)។ តាំងពីថ្ងៃបែកគ្នាប្រកបដោយការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។

ភរិយាខ្ញុំមានផ្ទៃពោះជាង ៥ ខែ បន្ទាប់ពីកូនទីមួយស្លាប់យ៉ាងវេទនា នៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦។ តាំងពីថ្ងៃបែកគ្នាមកខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថាភរិយាខ្ញុំស្លាប់បាត់ទៅហើយ នោះគឺក្រោយរំដោះថ្ងៃ៧មករា១៩៧៩ រយៈពេលជាង១ខែ ខ្ញុំមិនអាចស្វែងរកឃើញឬមានព័ត៌មានពីប្រពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។ ការសប្បាយរីករាយសំរាប់ការរំដោះប្រជាជនចេញពីរបប ប៉ុល ពត មិនទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។ ប្រសិនប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា? ហើយតើខ្ញុំត្រូវរៀបចំអនាគត់ផ្ទាល់ខ្លួនទៅមុខទៀតរបៀបណា? នៅពេលខ្លួនជាពោះម៉ាយក្នុងវ័យ២៧ឆ្នាំ។ ល្ងាចថ្ងៃ ២៤ កុម្ភៈ ១៩៧៩ ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស នៅមាត់ទន្លេ ស្រាប់តែ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា ប្រពន្ធនិងកូនព្រមទាំងប្អូនស្រីខ្ញុំមកដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះព្រោះករណីយបែបនេះមាន២លើករួចមកហើយ។ លើកទី១មានស្ត្រីអាយុប្រហែលម្តាយខ្ញុំបានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា គាត់ជាប្រពន្ធតារដ្ឋមន្ត្រីការបរទេស គាត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់មកជួបគាត់។ តាមពិតគាត់ច្រឡំ ព្រោះប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី២ នៅក្រសួងការបរទេស ស្ត្រីម្នាក់ទៀតក៏ទៅរកប្តីគាត់ ខ្ញុំមកជួបគាត់ហៅខ្ញុំថាក្មួយហើយសុំចូលទៅជួបរដ្ឋមន្ត្រី ពេលខ្ញុំប្រាប់គាត់ថាខ្ញុំណ្ណឹងហើយជារដ្ឋមន្ត្រីគាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡាទាល់តែខ្ញុំបើកឡានចេញពីក្រសួងមិនដឹងថាគាត់ទៅណាទៀតទេ។ ដោយសារមានរឿងមិនពិតរួមផ្សំថាមានទាំងកូន និងប្អូនទៀតខ្ញុំអត់ជឿតែម្តង។ តែយ៉ាងណាម៉ោងប្រមាណ ៥ ល្ងាច ហើយខ្ញុំក៏មកផ្ទះ។ ជារឿងរំភើបណាស់ ចុះពីលើឡានភ្លាមខ្ញុំក្រឡេកឃើញរ៉ានីប្រពន្ធខ្ញុំមុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ ប្រពន្ទខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង ខ្ញុំខំទៅស្រវាពរកូន តែកូននេះបែរជាគេចចេញទៅឱបម្តាយហើយស្រែកយំ។ តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន មករើសគួរស្រូវនៅស្រុកត្បូងឃ្មុំ ព្រោះសភាពការណ៍ពេលនោះច្របូកច្របល់ពេក មិនទាន់ហ៊ានចេញមុខនៅឡើយ។ ម៉ាណែត កូនប្រុសខ្ញុំហៅខ្ញុំថាពូរយៈពេល២ខែ។ នៅពេល ម៉ាណែត ព្រមហៅខ្ញុំថាពុកបានប៉ុន្មានថ្ងៃ ខ្ញុំនិងភរិយាមានរឿងអកុសលកើតឡើងម្តងទៀត គឺភរិយាខ្ញុំរលូតកូន។ នេះជាកំហុសរបស់ខ្ញុំដែលមិនបានរែកទឹកដាក់ពាង។ នៅភ្នំពេញពេលនោះពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។ យើងត្រូវរកធុងទៅ អូសទឹកនៅទន្លេមេគង្គ ហើយយកមករក្សាទុកនៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។ ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ តែថ្ងៃមួយប្រញាប់ទៅធ្វើការមិនបានដងទឹកដាក់ពាង ប្រពន្ទខ្ញុំទៅខំយួរទឹកមកចាក់បំពេញពាង ទើបធ្វើឱយកូនជិត២ខែនេះរលូត។ សោដនាដកម្មគ្រួសារខ្ញុំគ្រាន់តែជាផ្នែកតូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស ដែលក្រុមគ្រួសារភាគច្រើនលំបាកវេទនានិនាសព្រាត់ប្រាស់លើសគ្រួសារខ្ញុំច្រើនដងទៅទៀត។ យើងរួមគ្នាការពារសន្តិភាព ទប់ស្កាត់នយោបាយបែបទម្រង់ ប៉ុល ពត ក្នុងសម័យថ្មីវិលមកវិញជាដាច់ខាត៕





Tuesday, February 23, 2016

ប្រជាពលរដ្ឋ និងយុវជនចំនួន ៣៧០ នាក់ ក្នុងឃុំកុមារាជា ត្រូវក្រុមការងារថ្នាក់ជាតិ​ ចុះមូលដ្ឋានឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ រៀបចំដំណើរទស្សនកិច្ច សិក្សាទៅកាន់ខេត្តព្រះសីហនុ សម្រាប់រយៈពេល ២ថ្ងៃ

នៅថ្ងៃទី២១-២២ ខែកម្ភៈនេះ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមារាជា រួមនិងសមាជិកក្រុមការងារ បានរៀបចំដំណើរទស្សនកិច្ច និងកំសាន្តមួយជូនប្រជាពលរដ្ឋ និងយុវជនសរុបចំនួន ៣៧០ នាក់ ទៅកាន់ខេត្តព្រះសីហនុ។
 នៅក្នុងកម្មវិធីដំណើរទស្សនកិច្ចថ្ងៃទី១ បងប្អូនយុវជន និងប្រជាពលរដ្ឋបានសិក្សាស្វែងយល់អំពីចំការដំណាំដូងប្រេង ចង្វាក់ផលិតកម្មកែច្នៃដូងប្រេង គម្រោងកសិកម្មនានា និងកំពង់ផែឧញ៉ាម៉ុងរបស់ឯកឧត្តម បណ្ឌិត ម៉ុង រិទ្ធី រួចបន្តទៅលេងនៅឆ្នេរអូរឈើទាល និងពិសារភោជនាអាហារពេលល្ងាច ដោយមានដូរតន្ត្រីរាំកំសាន្តរហូតដល់ម៉ោង ១១ យប់។ លុះព្រឹកឡើងថ្ងៃទី២ ក្រុមការងារក៏បានរៀបចំដំណើរទស្សនាកំសាន្តតាមឆ្នេរសមុទ្រ និងរមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ រួមនឹងពិសារអាហារថ្ងៃត្រង់នៅទីនោះរហូតដល់ពេលរសៀលទើបវិលត្រឡប់មកឃុំកុមារាជាវិញ។
 នៅក្នុងដំណើរទស្សនកិច្ចនោះ បានបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋ យុវជន អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមការងារថ្នាក់ជាតិទាំងអស់ ក្នុងទិដ្ឋភាពសប្បាយរីករាយបំផុត កាន់តែមានភាពជិតស្និទ្ធ ក្នុងស្មារតីយោគយល់គ្នា និងបានយល់ពីតម្រូវការជាមូលដ្ឋានកាន់តែច្បាស់ថែមទៀត ក្នុងគោលដៅរៀបចំផែនការការងារថ្មី និងរកដំណោះស្រាយរួមគ្នារួមបន្តទៀត ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍនៅតាមសហគមន៍មូលដ្ឋានរបស់បងប្អូន។

 កម្មវិធីដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក៏ដោយសារការជួយជ្រោមជ្រែង ឧបត្ថម្ភគាំទ្រ ដោយសម្ព័ន្ធយុវជនកម្ពុជាឃុំកុមារាជា សហភាពសព័ន្ធយុវជនកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិផងដែរ៕




ក្រុមជំនួយការសម្តេចតេជោ នាំយកអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ នៅខេត្តកំពង់ស្ពឺ ចំនួន១២គ្រួសារ

តាមរយៈបេសកកម្មចុះចែកអំណោយស្បៀងសប្បុរសធម៌ សម្តេចតេជោ ហ៊ុន សែន រៀងរាល់សប្តាហ៍ ជូនប្រជាពលរដ្ឋទីទ័លក្រនៅមូលដ្ឋាន បានផ្តល់នូវឱកាសផ្ទាល់ជាច្រើនដល់ក្រុមជំនួយការសម្តេចតេជោ ក្នុងការស្វែងយល់ដឹងពីសុខទុក្ខប្រជាពលរដ្ឋមូលដ្ឋានលើគ្រប់វិស័យ ដែលមានន័យជាការស្ទង់មតិដ៏សំខាន់ ក្នុងការទទួលបានពត៌មានពិតនៅមូលដ្ឋាននីមួយៗ។
កាលពីថ្ងៃទី១៥ ខែកុម្ភ ឆ្នាំ២០១៦ ក្រុមជំនួយការសម្តេចតេជោ ដឹកនាំដោយ លោក ខាត់ សុគន្ធី អមដំណើរជាមួយដោយ លោក មាស សុគន្ធមុនី សហការជាមួយភ្នាក់ងារស្ម័គ្រចិត្តប្រចាំនៅខេត្តកំពង់ស្ពឺ របស់ " ក្រុមជំនួយការ ដើម្បីប្រជាជន" បានចុះទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ​នៅភូមិសង្គ្រាមបូរណ៍ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយនាំយកមកជាមួយ​​នូវ​​ស្បៀង​​​សប្បុរសធម៌សម្តេចតេជោ ចែកជូនគ្រួសារទីទ័លក្រចំនួន១២គ្រួសារ ដែលក្នុង​​គ្រួសារៗ ទទួលបាន ៖ អង្ករ ១០គីឡូក្រាម, មីយើង ១កេស, ទឹកស៊ីអ៊ីវ៦ដប និងទឹកត្រី៦ដប។
ក្នុងឱកាសនាំយកអំណោយសប្បុរសធម៌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើនេះ លោក ខាត់ សុគន្ធី ជំនួយការសម្តេចតេជោ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច​ជារដ្ឋបុរសមានព្រហ្មវិហារធម៌ ប្រកបដោយទឹកចិត្តស្រឡាញ់ប្រជាជន និងតែងតែគិតគូរ​ដល់ការលំបាករបស់ប្រជាពលរដ្ឋ ហើយសមិទ្ធផលដ៏មហាសាល ដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចជូនជាតិ និងប្រជាជនកម្ពុជាគឺសន្តិភាព។ ដើម្បីគុណតម្លៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់និន្នាការ ត្រូវរួមគ្នាការពារថែរក្សាសន្តិភាពនេះឲ្យ​ឋិតឋេរ ពោលគឺប្រជាជាតិយើង ត្រូវដើរចៀសឲ្យឆ្ងាយពីគន្លងអតីតកាល ជាពិសេស កុំជឿតាមការ​​ញុះញុង អុចអាល បញ្ឆេះកំហឹងផ្ទៃក្នុងប្រជាជាតិខ្មែរ ពីសំណាក់ក្រុមឃោសនានយោបាយបែបទុច្ចរិត ព្រោះកម្ពុជាត្រូវការរបបប្រជាធិបតេយ្យសេរីពហុបក្ស តែមិនអាចអនុញ្ញាតឲ្យជនណា ឬក្រុមណាមួយ ជ្រកកោនដើម្បីបំផ្លាញសន្តិភាពជាតិយើងបានជាដាច់ខាត។
ផ្អែកលើមូលដ្ឋានសន្តិភាព កម្ពុជាមានឱកាសកសាងប្រទេសជាជំហានៗ ឆ្ពោះទៅវឌ្ឍនភាព និងសុខដុមរមនា ចៀសផុតពីគ្រោះថ្នាក់ និងមហន្តរាយនៃសង្គ្រាមជាថ្មីម្តងទៀត។ ម៉្យាងវិញទៀតក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺយើងគ្រប់គ្នាត្រូវរួមគ្នាកសាងសង្គមមួយមានការគោរពគ្នាទៅវិញទៅមក ដែលជាកត្តាគន្លឹះមួយក្នុងការធានាដល់សន្តិភាព ដោយបដិសេធ​​ចំពោះឥរិយាបទបែប " នាម៉ឺននិយម និងស្តេចក្រាញ់និយម" ដែលជាដើមចមនាំឲ្យមានគម្លាតរវាង "រាស្ត្រ និង មន្ត្រីរដ្ឋ" ដែលជាឥរិយាបទផ្ទុយពីវត្ថុបំណងពិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់ប្រជាជាតិកម្ពុជាយើង។

សូមបញ្ជាក់ថា ការសំណេះសំណាលនេះ ប្រព្រឹត្តទៅប្រកបដោយភាពល្អូកល្អឺន រីករាយ ទំនុកចិត្ត និងគ្មានការរើសអើងពណ៌សម្បុរនយោបាយ ហើយមានភាពស្និទ្ធស្នាលស្មើមុខគ្នា ដោយគ្មានឥរិយាបទក្រអឺតក្រទម។ តាមរយៈនេះ បានផ្តល់នូវការយល់ចិត្តគ្នា ហើយប្រជា​ពលរដ្ឋបានសម្តែងនូវសេចក្តីស្រឡាញ់ និងអរគុណដល់សម្តេចតេជោ ហ៊ុន សែន។ បេសកកម្មរបស់ក្រុមជំនួយការសម្តេចតេជោ បានប្រកាន់យកនូវគំរូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងភាព​ស្និទ្ធស្នាល និងសាមញ្ញជាមួយមហាជន ប្រកបដោយលក្ខណៈជាភាតរៈ រួមរស់ក្នុងសហគមន៍ជាតិកម្ពុជាតែមួយ។ បេសកកម្មនេះ គឺផ្តោតសំខាន់ លើការលើកស្ទួយនូវការយល់អំពីសេចក្តីស្រឡាញ់ រវាងសម្តេចនាយករដ្ឋមន្ត្រី និងប្រជាជនមូលដ្ឋាន ព្រមទាំងក្នុងគោលដៅពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពស្របតាមគំរូដ៏ប្រពៃ​របស់​សម្តេចប្រមុខរាជរដ្ឋាភិបាល៕



ប្រជាពល​រដ្ឋនៅក្នុង​តំបន់​អភិវឌ្ឍន៍​ភូមិថ្លុក​ត្រាច​ និង​អន្លង់ជ្រៃ មានផ្ទះ​ថ្មី មានទឹក​ធ្វើស្រែ ក្រោមការ​យកចិត្តទុក​ដាក់​របស់​សម្តេច​ប្រធាន​រដ្ឋសភា

ផ្ទះប៉ិត ដែលជារចនាបទផ្ទះរបស់ខ្មែរ បានសាងសង់យ៉ាងស្អាត ត្រង់ជួរនៅក្នុងតំបន់អភិវឌ្ឍន៍ ភូមិអន្លង់ជ្រៃ និងភូមិផ្លុកត្រាច ក្នុងឃុំកក់ ខេត្តត្បូងឃ្មុំ ប្របនឹងប្រឡាយទឹក ដែលជាដង្ហើមនៃកសិកម្ម។ នេះជាមុខមាត់ថ្មី របស់ខេត្តត្បូងឃ្មុំ ក្រោមការយកចិត្តទុកដាក់ របស់សម្តេចអគ្គមហាពញាក្រី ហេង សំរិន ប្រធានរដ្ឋសភា។ និយាយជារួម សម្តេច បានសាងសង់ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ មាន សាលារៀន វត្តអារាម មណ្ឌលសុខភាព និងប្រឡាយទឹក សម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅទីនោះតំាងពីឆ្នាំ២០០៦មក។ ពលរដ្ឋកំពុងសប្បាយរីករាយ រស់នៅក្នុងជីវភាពល្អប្រសើរជាមួយសមិទ្ធិផល ដែលជាអំណោយរបស់សម្តេច ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ផ្ទះចំនួន ៨១ខ្នងបន្ថែមទៀត បានសម្ពោធនិងប្រគល់ជូនប្រជាពលរដ្ឋ នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវផ្ទាល់តែម្តង ក្រោមស្នាមញញឹម និងក្តីសង្ឃឹម របស់ប្រជាពលរដ្ឋ។

នៅពិធីប្រគល់ និងសម្ពោធផ្ទះថ្មី ជូនប្រជាពលរដ្ឋ នាព្រឹកមិញនេះ ក៏មានវត្តមានចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ក្នុងនោះមាន វត្តមានរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល យ៉ាងច្រើនកុះករ។

ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍លើកឡើងនៅក្នុងឱកាសនោះថា ចាប់តំាងពីឆ្នាំ២០០៦ មក ភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែកនេះ បានផ្លាស់ប្តូរមុខមាត់ ជាលំដាប់ ក្នុងនោះ ជីវភាពពលរដ្ឋមានការរីកចម្រើន តាមរយៈ លទ្ធភាពធ្វើកសិកម្មបានយ៉ាងងាយស្រួល ដោយសារប្រឡាយទឹក អាងស្តុកទឹក ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាពញាចក្រី ហេង សំរិន។

ឯកឧត្តម បានគូសបញ្ជាក់ថា ក្រៅពីប្រឡាយទឹក មណ្ឌលសុខភាព ផ្ទះដ៏ស្រស់ស្អាត ជាសំណង់ថ្មី ធ្វើពីថ្ម ត្រូវបានសម្តេចសាងសង់ ចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ដោយនៅលើកទី១ មានផ្ទះ ចំនួន៩៥ខ្នង។ បន្ទាប់មកនៅឆ្នាំ២០១៣ សម្តេចបាន ប្រគល់ផ្ទះ ចំនួន១៦ខ្នងទៀតជូនពលរដ្ឋទៀត និងនៅឆ្នាំ២០១៤ ១០ខ្នង បន្ថែមទៀត ហើយនៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០១៦នេះ ផ្ទះចំនួន៨១ខ្នង ទៀត ត្រូវសម្តេចចែកជូនប្រជាពលរដ្ឋ នៅឱកាសនេះ។

មានប្រសាសន៍នៅក្នុងឱកាស ដែលពលរដ្ឋសប្បាយរីករាយនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ ដោយសម្តេចបានគូសបញ្ជាក់ថា នៅគ្រប់កាលៈទេសសៈ ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ គិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ផ្តើមពីបាត ដៃទទេ នៅឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ កម្ពុជាបានកសាង សមិទ្ធិផលជាច្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្តេច មានប្រសាសន៍បន្តថា នៅពេលណាប្រទេសជាតិមាន សុខសន្តិភាព ស្ថិរភាព នោះការ អភិវឌ្ឍ ប្រាកដជាមានជាមិនខាន ដូចនៅពេល នេះជាដើម។

ឆ្លៀតឱកាសនោះ សម្តេចបានស្នើសុំដល់ប្រជាពលរដ្ឋ ដែល ទទួលបានសមិទ្ធិផលនានាពេលនេះ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត ពីព្រោះថានៅពេលនេះ តំបន់អភិវឌ្ឍន៍របស់សម្តេចមានទាំងផ្ទះ មានទំាងទឹក ដែលជាប្រភពសំខាន់ ក្នុងការប្រកបរបរ ចិញ្ចឹមជីវិត ក្នុងកិច្ចការស្រែចម្ការ។

ប្រជាពលរដ្ឋទទួលបានផ្ទះនៅឱកាសនេះ បានសម្តែងក្តីរីករាយ និង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ដែលសម្តេចបានលះបង់ទំាងថវិកា កម្លំាងកាយចិត្ត និងពេលវេលា ក្នុងការអភិវឌ្ឍន៍ឃុំកក់នេះ។ ពលរដ្ឋបានលើកឡើងថា បើមិនមានជំនួយរបស់សម្តេចទេ ពួកគាត់មិនមានសង្ឃឹមថា មានផ្ទះស្អាត បំពាក់ដោយសម្ភារៈ នេះ រស់នៅឡើយ។

សូមបញ្ជាក់ថា ផ្ទះដែលសម្តេចប្រធានរដ្ឋសភា សាងសង់ជូន ប្រជាពលរដ្ឋនៅក្នុងភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាចនេះ ជាផ្ទះថ្ម ខ្ពស់ផុតពីដី ទំហំ៦គុណ៧ម៉ែត្រ។ ប្រជាពលរដ្ឋដែលទទួល បានផ្ទះម្នាក់ បាននិយាយជាមួយទឹកមុខញញឹមថា មានផ្ទះស្អាត រស់នៅហើយ ភូមិគាត់អាចធ្វើស្រែ បានពីរដងក្នុងមួយឆ្នាំទៀត ដោយសារតែប្រឡាយទឹក ដែលសម្តេចសាងសង់ជូនប្រជាពលរដ្ឋ មានទឹកជាប្រចំា។


ប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿយ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់របស់សម្តេច ជីវភាពរបស់ពួកគាត់ ប្រាកជារីកចម្រើន ជាលំដាប់ ដោយសារគាត់ មានទឹកធ្វើស្រែ កូនមានសាលារៀន ហើយពេលឈឺ មានមន្ទីរពេទ្យ នៅជិតផ្ទះ៕