Friday, February 26, 2016

លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ

កាលពី ថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០១៦ នៅទីស្តីការក្រសួង​ទំនាក់ទំនងជា​មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវឧបនាយក​រដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួង​ទំនាក់ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីបិទវគ្គផ្សព្វ​ផ្សាយអំពីទស្សនៈ​​យេនឌ័រ និងអនុសញ្ញា​ស្ដីពីការលុបបំ​បាត់រាល់ទម្រង់នៃ​ការរើសអើងប្រឆាំង​នឹងនារីភេទ (ស៊ីដ-CEDAW) និងអនុ​សាសន៍១២ចំណុច​ របស់សម្ដេចអគ្គម​ហាសេនាបតី​តេជោ ហ៊ុន សែន​​ នាយករដ្ឋមន្រ្ដី នៃព្រះរាជា​ណាចក្រកម្ពុជា ។
លោកជំទាវ​ ម៉ែន សំអន បានថ្លែង​នូវការកោត​សរសើរ និងវាយត​ម្លៃខ្ពស់ចំពោះ​ការពុះពារខិតខំប្រឹងប្រែង​របស់ក្រុមការ​ងារយេនឌ័រ រួមទាំងសមាជិក​សមាជិកាទាំងអស់​នៃក្រសួងទំនាក់ទំ​នងជាមួ​យរដ្ឋសភា-​ព្រឹទ្ធសភា និងអធិការកិច្ច បានដឹក​នាំក្រុមការងា​របំពេញភារកិច្ច-កាតព្វ​កិច្ចប្រកប​ដោយការទទួល​ខុសត្រូវខ្ពស់ ហើយសម្រច​បានស្នាដៃជា​ច្រើនគួរឲ្យសាទរ។
លោកជំទាវ ​ម៉ែន សំអន ក៏បានបញ្ជាក់​ផងដែរថា ការផ្សព្វ​ផ្សាយអំពីទស្សនៈយេនឌ័រ និង​អនុសញ្ញាស្ដីពីការលុប​បំបាត់រាល់ទ​ម្រង់ នៃការរើសអើង​ប្រឆាំងនឹងនារី​ភេទ (ស៊ីដ-CEDAW) នាពេលនេះ ពិតជាមានសារៈសំខាន់​ណាស់ ដោយបានឆ្លើយ​តបទាំងស្រុងទៅនឹង​គោលនយោបាយ​ស្រី្ដរបស់រាជរដ្ឋាភិ​បាល ដែលដឹក​នាំដោយ សម្ដេចតេ​ជោ ហ៊ុន សែន ។ កន្លងមក​សម្តេចបាន​យកចិត្ដទុកដាក់​ខ្ពស់ ចំពោះនារីតាមរយៈ​ការដាក់ចេញគោល​នយោបាយយេនឌ័រ និងគោលន​យោបាយជា​ច្រើនទៀត ពាក់ព័ន្ធនឹងការលើកកម្ពស់នារី​គ្រប់វិស័យក្នុងសង្គម បានបង្កើតក្រ​សួងកិច្ចការនារី ក៏ដូចជាបាន​បង្កើតឲ្យមាន​ក្រុមប្រឹក្សា​ជាតិកម្ពុជា ដើម្បីស្រ្ដី គណៈកម្មាធិការ​ជាតិលើកកម្ពស់សម​ភាពយេនឌ័រ និងបង្កើន​ភាពអង់អាចដើម្បីស្រ្ដី តាមរយៈការផ្ដល់អំណាច​ផ្នែកសេដ្ឋកិច្ច ការទទួលបាន​កិច្ចការពារផ្លូវច្បាប់​កាន់តែប្រសើរ និងបង្កើនការចូល​រួមរបស់ស្ដ្រីក្នុងការធ្វើ​សេចក្ដីសម្រេចចិត្ដ ក្នុងវិស័យន​យោបាយ និងវិស័យ​សាធារណៈសំដៅអនុវត្ដ​គោលនយោបាយទាំងនោះ​ឲ្យមានប្រសិទ្ធ​ភាព។

នាឱកាសនោះ​ផងដែរ លោកជំទាវ ម៉ែន សំ អន បានផ្ដល់​អនុសាសន៍​សម្រាប់មន្រី្ត​រាជការគ្រប់ ​លំដាប់ថ្នាក់ ​ដើម្បីជំរុញខ្លឹម​សារផ្សព្វផ្សាយ​ខាងលើ ឲ្យក្លាយជាការអនុវត្ដ​ជាក់ស្ដែងត្រូវ ៖ (១) បន្ដចូលរួម​គាំទ្រចំពោះ​សកម្មភាពទាំងឡាយ ​របស់ក្រុមការងារ​បច្ចេកទេសយេន​ឌ័រក្រសួង ដើម្បីរួម​ចំណែកគ្រប់អង្គភាពចូលរួមអនុវត្ដ​ឲ្យសម្រេចបានជោគជ័យ​ជាវិជ្ជមាន លើការអភិវឌ្ឍន៍ សមភាពយេនឌ័រ​នៅកម្ពុជា (២) ខិតខំប្រឹងប្រែង​លើកកម្ពស់គុណ​ភាពចំណេះដឹង ចំណេះ​ធ្វើតាមរយៈការបណ្ដុះ​បណ្ដាលបំប៉នសមត្ថភាព​ជាប្រចាំ និងពន្លឿនការងារ​ឲ្យកាន់តែសកម្ម​ស្វាហាប់ ជាពិសេសតួនាទី​ស្នូលភារកិច្ចតាមអង្គភាពនី​មួយៗ ដែលមាន​សមាសភាព​ស្រ្ដី ក្នុងនោះដែរត្រូវ​បង្កើនសក្ដានុពល​ឲ្យបានខ្លាំងក្លា ដើម្បីជាដៃគូអភិវឌ្ឍន៍​មិនអាចខ្វះបានរបស់សម​ភាគីបុរស (៣) ធ្វើជាមន្រ្ដី​រាជការល្អ មាន​សម្បជញ្ញៈ បម្រើសេវាសាធារណៈ គោរពច្បាប់ មានភក្ដីភាព​ក្នុងការបម្រើប្រជា​ពលរដ្ឋ ជាភរិយាល្អ ជាអ្នក​ម្ដាយដ៏ល្អ និងជាគម្រូ​ស្រ្ដីខ្មែរដ៏ល្អ ៕





No comments:

Post a Comment