Friday, February 21, 2020

លិខិតមិត្តអ្នុកអាន «កម្ពុជាទទួលបានយុត្តិធម៌ក្នុងសកម្មភាព មនុស្សធម៌សង្គ្រោះនាវា Westerdam! »

ទេវតាពិតជាមានភ្នែក! ពេលនេះកម្ពុជាបានទទួលយុត្តិធម៌វីញ ហើយ។ ស្ត្រីជនជាតិអាមេរិកកាំងអាយុ ៨៣ ឆ្នាំ ដែលចុះពីលើនាវា Westerdam ហើយដែលអាជ្ញាធរម៉ាឡេស៊ីបានអះអាងថា មានផ្ទុកវីរុសកូរ៉ូណា ឬ Covid-19 នោះ ពេលនេះគឺគ្មានផ្ទុកនូវវីរុសនោះឡើយ។
នេះបើយោងតាមការផ្សាយរបស់កាសែត The Straits Times របស់សិង្ហបូរីនៅល្ងាចថ្ងៃទី ២១ កុម្ភៈនេះដោយយោងតាមការប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក Covid-19 របស់ លោកស្រី ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីWan Azizah Ismail ដែលជាប្រពន្ធរបស់លោក Ibrahim Anwar អតីត មេបក្សប្រឆាំងដែលរង់ចាំធ្វើជានាយករដ្ឋមន្ត្រីយូរជាងគេ នៅក្នុងពិភពលោក ។
បើទោះបីជាម៉ាឡេស៊ីបានអះអាងថា ស្រ្តីជនជាតិអាមេរីកាំងពុំមានផ្ទុកវិរុស covid-19 ទៀតទេ ដែលទំនងជាចង់និយាយដោយប្រយោលថា ជាសះស្បើយក៏ដោយ ប៉ុន្តែ ការប្រកាសបែបនេះគឺដើម្បីគ្រាន់តែបិទបាំងការបាក់មុខមាត់ របស់ខ្លួនតែប៉ុណ្ណោះពីព្រោះ
មានភាពសង្ស័យជាច្រើនបានចោទឡើងជុំវិញការអះអាងកន្លងមកនេះ។ «តើហេតុអ្វីក៏ស្ត្រី
រូបនោះជាសះស្បើយលឿនម៉្លេះបើមិនទាន់បានមួយសប្តាហ៍ផង? » ។
ការប្រកាសថា ស្ត្រីជនជាតិអាមេរិកាំងគ្មានវីរុស Covid-19 ទេក៏បានកើតឡើងក្រោយពេលមានកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក Covid-19 ដែលគេអាចសន្និដ្ឋានបានថា ជាការប្រជុំដើម្បីត្រួតពិនិត្យឡើងវិញអំពីករណីស្ត្រីជនជាតិអាមេរិកាំងរូបនោះក្រោយមានសំណើរពីភាគីកម្ពុជា ហើយក៏គេជឿជាក់ថា ក៏មានសំណើរដូចគ្នាពីអង្គការសុខភាពពិភពលោក និងភាគីសហរដ្ឋអាមេរិកផងដែរពីព្រោះភាគីទាំងពីរនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជាក្នុងការត្រួតពិនិត្យអ្នកជិះលើនាវា Westerdam ។
តាមពិត ភាពមិនប្រក្រតីនៃ ព័ត៌មាននេះបានកើតឡើងតាំងពី ដំបូងទីម៉្លេះ ពោលគឺចាប់តាំងពីអាជ្ញាធរម៉ាឡេស៊ីបានប្រកាសថា ស្ត្រីរូបនោះមានផ្ទុកវីរុស Covid-19 ។ អ្វីដែលគួរឲ្យសង្ស័យនោះគឺ ពេលចេញពីកម្ពុជា ស្ត្រីរូបនោះមានសុខភាព ល្អធម្មតា ហើយគ្មានផ្ទុកវីរុស នេះទេ។ ស្រាប់តែទៅដល់ម៉ាឡេស៊ីភ្លាម ក៏មានការប្រកាសព័ត៌មានថា គាត់បានឆ្លងវីរុស Covid-19 ។ ចំណុចគួរឲ្យសង្ស័យបំផុតមួយទៀតគឺ ហេតុអ្វីបានជាប្តីរបស់ស្ត្រីរូប នោះអាយុ ៨៥ ឆ្នាំដែលនៅជាមួយគ្នារហូតបែរជាគ្មានផ្ទុកវីរុស? ចំណែកឯមនុស្សជាង ២០០០ នាក់ដែលនៅលើនាវាក៏គ្មានអ្នកណាម្នាក់ផ្ទុកវីរុសនេះ ដែរ។
ដោយឈរលើចំណុចគួរឲ្យសង្ស័យនេះហើយបានជាប្រមុខដឹកនាំកម្ពុជា លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារ ម្តងហើយម្តងទៀតឲ្យអាជ្ញាធរ ម៉ាឡេស៊ីពិនិត្យឡើងវិញអំពីករណីនេះ។
ខ្ញុំយល់ថា ការទាមទាររបស់លោក ហ៊ុន សែន មិនមែន ដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនគាត់នោះទេ ប៉ុន្តែ គឺដើម្បីយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងនិងជាពិសេសក៏ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកជិះលើនាវាទាំងជាង ២០០០ នាក់ផងដែរ ពីព្រោះ ការប្រកាសព័ត៌មានថាស្ត្រីជនជាតិអាមេរិកាំងម្នាក់មានផ្ទុកវីរុស Covid-19 មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា, មុខមាត់អង្គការសុខភាពពិភពលោក និងមុខមាត់របស់ក្រុមការងារសុខាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែ ព័ត៌មានដ៏អកុសលនេះក៏បាន ធ្វើអោយ
អ្នកទេសចរទាំងនោះពិតជាមានអារម្មណ៍មិននឹងហ្នរឡើយហើយជាពិសេសគឺបានបង្កើតអោយ មានការរើសអើងនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអ្នកទាំងនោះ ពីព្រោះពួកគេមិនអាចបន្ត
ដំណើរវិលត្រឡប់ទៅ ស្រុកកំណើតជួបជុំគ្រួសារ និងដើម្បីបន្តការងាររបស់ខ្លួនវីញតាមកាលកំណត់បានទេ ដោយសារតែការរើសអើងដែលកើតចេញពីព័ត៌មានអកុសលចេញពីម៉ាឡេស៊ី។
ត្រង់ចំណុចនេះ គេគួរតែស្តីបន្ទោសអាជ្ញាធរសុខាភិបាល ម៉ាឡេស៊ីដែលបានធ្វើការតាម បែបខ្ជីខ្ជានិងខ្វះការទទួលខុសត្រូវ។ ម៉្យាងទៀត បញ្ហានេះក៏ត្រូវបានគេសង្ស័យថា មកពីចេតនារបស់មន្ត្រីខ្លះក្នុងរដ្ឋាភិបាលម៉ាឡេស៊ីដែលចេញពីភាគឺក្រុមប្រឆាំង។ ហើយអ្វីដែលគួរកត់សំគាល់បំផុតនោះ គឺអ្នកដែលចេញមក ប្រកាសព័ត៌មាននេះគឺជាភរិយារបស់លោក អានវ៉ា
អ៊ីប្រាហ៊ីម ដែលជាអតីតមេបក្សប្រឆាំងហើយដែលបានចូលទៅធ្វើការក្នុងរដ្ឋាភិបាល ទើបកើតមាននូវការងារបែបខ្ជីខ្ជារ ខ្វះការទទួលខុសត្រូវ ឬក៏អាចមាន ចេតនាអាក្រក់ណាមួយក៏ថាបាន។ ដោយផ្អែកលើការអះអាងដ៏ខុសឆ្គងនេះ ក្រុមប្រឆាំងនៅកម្ពុជាក៍បានយកព័ត៌មានដ៏អកុសលនេះមកបំភ័យប្រជាជន និងបំប៉ោងដើម្បីវាយប្រហារមកលើលោក ហ៊ុន សែនក៏ដូចជា វាយប្រហារទៅលើប្រព័ន្ធសុខាភិបាលកម្ពុជាទាំងមូលយ៉ាងធ្ងន់ធ្ងរក្នុងគោលបំណង បំបាក់ប្រជាប្រិយភាពរបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប៉ុន្តែនៅទីបំផុត ទេវតាពិតជាមាន ភ្នែក ហើយយុត្តិធម៌ពិតជាមានមែន! គឺជាយុត្តិធម៌ទាន់ហន់ដែលកម្ពុជាត្រូវទទួលបាន ពីព្រោះអំពើមនុស្សធម៌ដ៏ធំមួយនេះមិនអាចអ្នកណាយកទៅកាឡៃក្នុងបំណងទុច្ចរិតណាមួយបានឡើយ។ បារមីរបស់បុព្វបុរសខ្មែរពិតជាបានតាមដានរឿងនេះ ហើយបានជួយការពារអ្នកធ្វើអំពើល្អដែលនាំកិត្តិយសដ៏ធំធេង និងធ្វើឲ្យកម្ពុជាលេចមុខមាត់ យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ដែលបានយកការ សំរេចចិត្តដ៏មុតស្រួចដាច់ខាតក្នុង
ស្មារតីមនុស្សធម៌ដោយបានអនុញ្ញាតឲ្យនាវា Westerdam ចូលចតមិនត្រឹមតែបានធ្វើអោយ
ប្រជាជនក្នុងពិភពលោកដឹងថា«កម្ពុជាជាប្រទេសតូចក្រីក្រមែនពិត តែមានបេះដូងនិង ទឹកចិត្តជួយយកអាសារធំធេងដូច មហាសមុទ្រ» ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអោយឃើញ
នូវ «ភាពមិនរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ»។
ឥឡូវនេះ ព័ត៌មានអកុសលត្រូវបានរលាយទៅវិញបន្ទាប់ពី ព័ត៌មានចុងក្រោយបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកាំងអាយុ ៨៣ ឆ្នាំគ្មានផ្ទុកវីរុស Covid-19 នោះទេ។ ព័ត៌មាននេះពិតជាបានផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា, ដល់ប្រព័ន្ធសុខាភិបាលកម្ពុជា ក៏ដូចជាការផ្តល់យុត្តិធម៌ដល់កិច្ចខិតខំប្រឹងប្រែងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់បេសកកម្មដោះស្រាយ បញ្ហារើសអើងនិងវិបត្តមនុស្សធម៌ដ៏ធំមួយនេះ៕
ដោយ ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

លិខិតមិត្តអ្នកអាន «កម្ពុជាទទួលបានយុត្តិធម៌ក្នុងសកម្មភាព មនុស្សធម៌សង្គ្រោះនាវា Westerdam! »

ទេវតាពិតជាមានភ្នែក! ពេលនេះកម្ពុជាបានទទួលយុត្តិធម៌វីញ ហើយ។ ស្ត្រីជនជាតិអាមេរិកកាំងអាយុ ៨៣ ឆ្នាំ ដែលចុះពីលើនាវា Westerdam ហើយដែលអាជ្ញាធរម៉ាឡេស៊ីបានអះអាងថា មានផ្ទុកវីរុសកូរ៉ូណា ឬ Covid-19 នោះ ពេលនេះគឺគ្មានផ្ទុកនូវវីរុសនោះឡើយ។
នេះបើយោងតាមការផ្សាយរបស់កាសែត The Straits Times របស់សិង្ហបូរីនៅល្ងាចថ្ងៃទី ២១ កុម្ភៈនេះដោយយោងតាមការប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក Covid-19 របស់ លោកស្រី ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីWan Azizah Ismail ដែលជាប្រពន្ធរបស់លោក Ibrahim Anwar អតីត មេបក្សប្រឆាំងដែលរង់ចាំធ្វើជានាយករដ្ឋមន្ត្រីយូរជាងគេ នៅក្នុងពិភពលោក ។
បើទោះបីជាម៉ាឡេស៊ីបានអះអាងថា ស្រ្តីជនជាតិអាមេរីកាំងពុំមានផ្ទុកវិរុស covid-19 ទៀតទេ ដែលទំនងជាចង់និយាយដោយប្រយោលថា ជាសះស្បើយក៏ដោយ ប៉ុន្តែ ការប្រកាសបែបនេះគឺដើម្បីគ្រាន់តែបិទបាំងការបាក់មុខមាត់ របស់ខ្លួនតែប៉ុណ្ណោះពីព្រោះ
មានភាពសង្ស័យជាច្រើនបានចោទឡើងជុំវិញការអះអាងកន្លងមកនេះ។ «តើហេតុអ្វីក៏ស្ត្រី
រូបនោះជាសះស្បើយលឿនម៉្លេះបើមិនទាន់បានមួយសប្តាហ៍ផង? » ។
ការប្រកាសថា ស្ត្រីជនជាតិអាមេរិកាំងគ្មានវីរុស Covid-19 ទេក៏បានកើតឡើងក្រោយពេលមានកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក Covid-19 ដែលគេអាចសន្និដ្ឋានបានថា ជាការប្រជុំដើម្បីត្រួតពិនិត្យឡើងវិញអំពីករណីស្ត្រីជនជាតិអាមេរិកាំងរូបនោះក្រោយមានសំណើរពីភាគីកម្ពុជា ហើយក៏គេជឿជាក់ថា ក៏មានសំណើរដូចគ្នាពីអង្គការសុខភាពពិភពលោក និងភាគីសហរដ្ឋអាមេរិកផងដែរពីព្រោះភាគីទាំងពីរនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជាក្នុងការត្រួតពិនិត្យអ្នកជិះលើនាវា Westerdam ។
តាមពិត ភាពមិនប្រក្រតីនៃ ព័ត៌មាននេះបានកើតឡើងតាំងពី ដំបូងទីម៉្លេះ ពោលគឺចាប់តាំងពីអាជ្ញាធរម៉ាឡេស៊ីបានប្រកាសថា ស្ត្រីរូបនោះមានផ្ទុកវីរុស Covid-19 ។ អ្វីដែលគួរឲ្យសង្ស័យនោះគឺ ពេលចេញពីកម្ពុជា ស្ត្រីរូបនោះមានសុខភាព ល្អធម្មតា ហើយគ្មានផ្ទុកវីរុស នេះទេ។ ស្រាប់តែទៅដល់ម៉ាឡេស៊ីភ្លាម ក៏មានការប្រកាសព័ត៌មានថា គាត់បានឆ្លងវីរុស Covid-19 ។ ចំណុចគួរឲ្យសង្ស័យបំផុតមួយទៀតគឺ ហេតុអ្វីបានជាប្តីរបស់ស្ត្រីរូប នោះអាយុ ៨៥ ឆ្នាំដែលនៅជាមួយគ្នារហូតបែរជាគ្មានផ្ទុកវីរុស? ចំណែកឯមនុស្សជាង ២០០០ នាក់ដែលនៅលើនាវាក៏គ្មានអ្នកណាម្នាក់ផ្ទុកវីរុសនេះ ដែរ។
ដោយឈរលើចំណុចគួរឲ្យសង្ស័យនេះហើយបានជាប្រមុខដឹកនាំកម្ពុជា លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារ ម្តងហើយម្តងទៀតឲ្យអាជ្ញាធរ ម៉ាឡេស៊ីពិនិត្យឡើងវិញអំពីករណីនេះ។
ខ្ញុំយល់ថា ការទាមទាររបស់លោក ហ៊ុន សែន មិនមែន ដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនគាត់នោះទេ ប៉ុន្តែ គឺដើម្បីយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងនិងជាពិសេសក៏ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកជិះលើនាវាទាំងជាង ២០០០ នាក់ផងដែរ ពីព្រោះ ការប្រកាសព័ត៌មានថាស្ត្រីជនជាតិអាមេរិកាំងម្នាក់មានផ្ទុកវីរុស Covid-19 មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា, មុខមាត់អង្គការសុខភាពពិភពលោក និងមុខមាត់របស់ក្រុមការងារសុខាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែ ព័ត៌មានដ៏អកុសលនេះក៏បាន ធ្វើអោយ
អ្នកទេសចរទាំងនោះពិតជាមានអារម្មណ៍មិននឹងហ្នរឡើយហើយជាពិសេសគឺបានបង្កើតអោយ មានការរើសអើងនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអ្នកទាំងនោះ ពីព្រោះពួកគេមិនអាចបន្ត
ដំណើរវិលត្រឡប់ទៅ ស្រុកកំណើតជួបជុំគ្រួសារ និងដើម្បីបន្តការងាររបស់ខ្លួនវីញតាមកាលកំណត់បានទេ ដោយសារតែការរើសអើងដែលកើតចេញពីព័ត៌មានអកុសលចេញពីម៉ាឡេស៊ី។
ត្រង់ចំណុចនេះ គេគួរតែស្តីបន្ទោសអាជ្ញាធរសុខាភិបាល ម៉ាឡេស៊ីដែលបានធ្វើការតាម បែបខ្ជីខ្ជានិងខ្វះការទទួលខុសត្រូវ។ ម៉្យាងទៀត បញ្ហានេះក៏ត្រូវបានគេសង្ស័យថា មកពីចេតនារបស់មន្ត្រីខ្លះក្នុងរដ្ឋាភិបាលម៉ាឡេស៊ីដែលចេញពីភាគឺក្រុមប្រឆាំង។ ហើយអ្វីដែលគួរកត់សំគាល់បំផុតនោះ គឺអ្នកដែលចេញមក ប្រកាសព័ត៌មាននេះគឺជាភរិយារបស់លោក អានវ៉ា
អ៊ីប្រាហ៊ីម ដែលជាអតីតមេបក្សប្រឆាំងហើយដែលបានចូលទៅធ្វើការក្នុងរដ្ឋាភិបាល ទើបកើតមាននូវការងារបែបខ្ជីខ្ជារ ខ្វះការទទួលខុសត្រូវ ឬក៏អាចមាន ចេតនាអាក្រក់ណាមួយក៏ថាបាន។ ដោយផ្អែកលើការអះអាងដ៏ខុសឆ្គងនេះ ក្រុមប្រឆាំងនៅកម្ពុជាក៍បានយកព័ត៌មានដ៏អកុសលនេះមកបំភ័យប្រជាជន និងបំប៉ោងដើម្បីវាយប្រហារមកលើលោក ហ៊ុន សែនក៏ដូចជា វាយប្រហារទៅលើប្រព័ន្ធសុខាភិបាលកម្ពុជាទាំងមូលយ៉ាងធ្ងន់ធ្ងរក្នុងគោលបំណង បំបាក់ប្រជាប្រិយភាពរបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប៉ុន្តែនៅទីបំផុត ទេវតាពិតជាមាន ភ្នែក ហើយយុត្តិធម៌ពិតជាមានមែន! គឺជាយុត្តិធម៌ទាន់ហន់ដែលកម្ពុជាត្រូវទទួលបាន ពីព្រោះអំពើមនុស្សធម៌ដ៏ធំមួយនេះមិនអាចអ្នកណាយកទៅកាឡៃក្នុងបំណងទុច្ចរិតណាមួយបានឡើយ។ បារមីរបស់បុព្វបុរសខ្មែរពិតជាបានតាមដានរឿងនេះ ហើយបានជួយការពារអ្នកធ្វើអំពើល្អដែលនាំកិត្តិយសដ៏ធំធេង និងធ្វើឲ្យកម្ពុជាលេចមុខមាត់ យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ដែលបានយកការ សំរេចចិត្តដ៏មុតស្រួចដាច់ខាតក្នុង
ស្មារតីមនុស្សធម៌ដោយបានអនុញ្ញាតឲ្យនាវា Westerdam ចូលចតមិនត្រឹមតែបានធ្វើអោយ
ប្រជាជនក្នុងពិភពលោកដឹងថា«កម្ពុជាជាប្រទេសតូចក្រីក្រមែនពិត តែមានបេះដូងនិង ទឹកចិត្តជួយយកអាសារធំធេងដូច មហាសមុទ្រ» ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអោយឃើញ
នូវ «ភាពមិនរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ»។
ឥឡូវនេះ ព័ត៌មានអកុសលត្រូវបានរលាយទៅវិញបន្ទាប់ពី ព័ត៌មានចុងក្រោយបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកាំងអាយុ ៨៣ ឆ្នាំគ្មានផ្ទុកវីរុស Covid-19 នោះទេ។ ព័ត៌មាននេះពិតជាបានផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា, ដល់ប្រព័ន្ធសុខាភិបាលកម្ពុជា ក៏ដូចជាការផ្តល់យុត្តិធម៌ដល់កិច្ចខិតខំប្រឹងប្រែងរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់បេសកកម្មដោះស្រាយ បញ្ហារើសអើងនិងវិបត្តមនុស្សធម៌ដ៏ធំមួយនេះ៕
ដោយ ៖ អ្នកតាមដាន នយោបាយតុកាហ្វេ


អ្នកដំណើរតាមនាវាអាមេរិកដែលមានតេស្តវិជ្ជមានចំពោះវីរុស Covid-19 នៅម៉ាឡេស៊ី មិនមានផ្ទុកវីរុសនេះទៀត ទេ


 អ្នកដំណើរតាមនាវាអាមេរិកដែលទទួលបានតេស្តវិជ្ជមានចំពោះវីរុស coronavirus នៅក្នុងប្រទេសម៉ាឡេស៊ី ឥឡូវនេះលែងមានផ្ទុកវីរុសនេះហើយ។
 ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយាយកាលពីថ្ងៃសុក្រ (21 កុម្ភៈ) ថា ស្ត្រីអាយុ 83ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តម្តងហើយម្តងទៀត ហើយលទ្ធផលបានបង្ហាញថា លោកស្រីមិនមានផ្ទុកវីរុសនេះទៀតទេ។
លោកបានឱ្យដឹងថា «ការធ្វើតេស្តរបស់លោកស្រីបានទទួលលទ្ធផលអវិជ្ជមាន។ ទោះយ៉ាងណា លោកស្រីនៅតែត្រូវបានគេរក្សាទុក អោយនៅមន្ទីរពេទ្យ ពីព្រោះលោកស្រីមិនមានសុខភាពល្អនៅឡើយទេ ហើយនៅតែមាន រោគសញ្ញាផ្សេង។ នៅពេលដែលណាដែល លោកស្រីលែងមាន រោគសញ្ញាហើយ នោះលោកស្រីអាចចេញពីមន្ទីពេទ្យបានហើយ។»
 ស្ត្រីរូបនេះ និងប្តីអាយុ 85 ឆ្នាំរបស់គាត់បានស្ថិតនៅលើនាវា MS Westerdam ដែលបាន ចូលចតនៅក្រុងព្រះសីហនុប្រទេសកម្ពុជា កាលពីសប្តាហ៍មុន។
 ប្តីប្រពន្ធមួយនេះបានហោះហើរក្នុងជើងហោះហើរពិសេស មួយទៅកាន់ទីក្រុងកូឡាឡាំពួ ដែលមានផ្ទុកដឹកអ្នកដំណើរ 145នាក់ ដោយមានតែពួកគេពីរ នាក់ ប៉ុណ្ណោះដែលមាន រោគសញ្ញាសង្ស័យ។
 ការធ្វើតេស្តចំនួនពីរ លើស្ត្រីរូបនេះបាន បង្ហាញថាលោកស្រីមានតេស្តវិជ្ជមានចំពោះវីរុស Covid-19 ហើយបន្ទាប់មកលោកស្រីត្រូវបានគេដាក់នៅក្នុងបន្ទប់ដាច់ឆ្ងាយមួយនៅឯ មន្ទីរពេទ្យ Sungai Buloh ។ ប្តីរបស់លោកស្រីមានលទ្ធផលតេស្តអវិជ្ជមាន ប៉ុន្តែគាត់ បានជ្រើសរើសស្នាក់នៅ និងរួមដំណើរជាមួយប្រពន្ធរបស់គាត់នៅមន្ទីរពេទ្យ៕

ផ្សាយលើគេហទំព័រ The Straits Times ថ្ងៃទី21/02/2020
https://www.straitstimes.com/asia/se-asia/us-cruise-ship-passenger-in-malaysia-who-tested-positive-for-covid-19-clear-of-virus



អាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សនិងអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ

សៀមរាប ៖នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍អគ្គនាយកមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation, KCHF) លោក PARK Hae Soo និងគណៈប្រតិភូនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប។
ជំនួបនេះផ្តោតលើគម្រោងការងារអភិរក្សនិងជួសជុលរបស់ប្រទេសកូរ៉េនៅរមណីយដ្ឋានអង្គរ។ ស្ថាប័នមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េបានជួយជ្រោមជ្រែងអាជ្ញាធរជាតិអប្សរានៅអង្គរតាំងពីឆ្នាំ២០១៥មក តាមរយៈគម្រោងអភិរក្សនិងជួសជុលក្រុមប្រាសាទព្រះពិធូរនៃរមណីយដ្ឋានអង្គរក្នុងដំណាក់កាលទី១។ បច្ចុប្បន្ន កំពុងដំណើរការដំណាក់កាលទី២លើគម្រោងអភិករក្សនិងជួសជុលប្រាសាទជមនៃក្រុមប្រាសាទព្រះពិធូរ និងព្រះលានជល់ដំរីក្នុងអង្គរធំ ចាប់ពីឆ្នាំ២០១៩ដល់២០២៣។
គម្រោងការងាររបស់កូរ៉េមិនត្រឹមតែការងារអភិរក្សនិងជួសជុលទេ គឺមានកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សនិងបង្កើតមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិលើការងារអភិរក្សនិងស្រាវជ្រាវវិទ្យាសាស្រ្តផងដែរ។ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរាបានវាយតម្លៃខ្ពស់លើគម្រោងជំនួយលើការបណ្តុះបណ្ពាលធនធានមនុស្សនិងមន្ទីរពិសោធន៍នេះ។
លោកក៏បានស្នើភាគីកូរ៉េឱ្យជួយបណ្តុះបណ្តាលអ្នកជំនាញជាតិលើការរៀបចំកសាងឃ្លាំងរក្សាបុរាណវត្ថុមួយតាមរបៀបនៅប្រទេសកូរ៉េ ដែលអាចការពារអគ្គិភ័យ ទឹកជំនន់ និងគ្រោះធម្មជាតិដទៃទៀត។ សំណើនេះត្រូវបានភាគីកូរ៉េទទួល និងរៀបចំក្នុងកម្មវិធីបណ្តុះបណ្តាលនៅពេលអនាគត។
ទន្ទឹមនឹងនេះ ភាគីកូរ៉េបានស្នើអាជ្ញាធរជាតិអប្សរា ជួយសម្រួលរកទីតាំងសាងសង់រោងពិព័រណ៍ការងារក្នុងដំណាក់ទី២ និងទីតាំងចម្ការថ្មដែលរើពីព្រះលានជល់ដំរីសម្រាប់ការងារជួសជុលទៅអនាគត។ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យប្រើប្រាស់ទីធ្លាខាងមុខព្រះលានជល់ដំរីតាមសំណើសុំ និងអនុញ្ញាតឱ្យកែសម្រួលរោងពិព័រណ៍ដែលមានស្រាប់ ដោយសារទីតាំងនេះល្អ សមស្របតាមពេលរៀបចំផ្លូវថ្មីឆ្លងកាត់តំបន់នេះ និងទីតាំងលក់ដូរត្រូវរំកិលទៅខាងជើងដែរ៕






អគ្គិសនីខេត្តស្វាយរៀងជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី

ស្វាយរៀង៖ នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ អគ្គិសនីខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ ដល់ ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖


អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ក្នុងទិវាជាតិ សុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ក្នុងពិធីអបអរសាទរទិវាជាតិ សុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ដែលប្រារព្ធធ្វើឡើង នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងតំណាងបងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងកុមារ សរុបប្រមាណ ១០០នាក់ ផងដែរ។
បន្ទាប់ពី លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាក្រហមកម្ពុជា ខេត្តកំពង់ចាម អាននូវសាលិខិតលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាសុខភាពមាតា ទារក និងកុមារ រួចមក លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា ទិវាជាតិថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០ នេះ បានរៀបចំក្រោមប្រធានបទ «សុខភាពកុមារកម្ពុជា នាពេលអនាគត»។ លោក បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១៩ មក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនមន្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោមពីរឆ្នាំ ចំពោះគ្រួសារដែលមានប័ណ្ណសមធម៌ និងប័ណ្ណអាទិភាព ក្នុងការសម្រចបាននូវការគ្រប់ដណ្ដប់សេវាសុខភាព ជាសកលនៅកម្ពុជា និងជាការយកចិត្តទុកដាក់ ចំពោះ ការថែទាំជាបន្តលើកការលូតលាស់ របស់ទារក ចាប់ពីនៅក្នុងផ្ទៃម្ដាយ ទារកទើបកើត និងបន្តថែទាំដល់កុមារតូច ឲ្យមានការលូលាស់ល្អទាំងរាងកាយ ស្មារតី និងប្រាជ្ញា។ ដូច្នេះ ដើម្បី ឲ្យកូនមានការលូតលាស់ល្អ បងប្អូនស្ត្រី ដែលជាម្ដាយ ចាំបាច់ណាស់ត្រូវដឹងច្បាស់ អំពីការចិញ្ចឹមទារក និងកុមារតូច ការតាមដានការលូលាស់ របស់កូន ការពន្យាកំណើត ពីកូនមួយ ទៅកូនបន្ទាប់ ដើម្បី ឲ្យមាតា និងទារក មានសុខភាពល្អ។ ក្រៅពីនោះ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏បានផ្ដល់ជូនបងប្អូនកម្មការិនីរោងចក្រ សហគ្រាស ដើម្បី ទទួលបានសេវាគាំពារសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ និងសាសនា អ្វីឡើយ ក្នុងន័យចូលរួមចំណែក លើកកម្ពស់សុខុមាលភាពបងប្អូនស្ត្រីកម្ពុជា ជាពិសេសការកាត់បន្ថអត្រាមរណភាពមាតា និងទារក ផងដែរ។
ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ប្រធានគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក៏បានសំណូមពរ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តថែទាំសុខភាពឲ្យបានល្អ តាមរយៈ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។ ជាមួយនោះ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព សូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដើម្បីទទួលបានសេវាព្យាបាល បានទាន់ពេលវេលា ។
នាឱកាសនោះដែរ ប្រធានគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសហការី នៃសាខាខេត្ត ក៏បានផ្ដល់ជូននូវអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូន និងកុមារ ចំនួន ១០០នាក់ ដោយ ១គ្រួសារៗ ទទួលបាន កន្សែង ១ កន្ទបកូនក្មេង ១យួរ សាប៊ូកូនក្មេង ១ដប សារ៉ុង ១ ក្រម៉ា ១ និងថវិកា ២០.០០០រៀល ផងដែរ៕




លោកស្រី ដាំ ដារីនី ដឹកនាំនាយ ពលទាហានបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់»

ឈាម ២០០ប្លោក ត្រូវការជាចាំបាច់រៀងរាល់ថ្ងៃ សម្រាប់អ្នកជម្ងីប្រមាណ ១00នាក់ ក្នុងមួយថ្ងៃៗ នៅកម្ពុជា។ ឈាម ២០០ប្លោក បានមកពីអំណោយឈាមរបស់សប្បុរសជន បងប្អូន ប្រមាណ២០០នាក់។ ឈាមមិនអាចផលិតនៅក្រៅខ្លួនមនុស្សយើងបានឡើយ។ អ្នកជម្ងីត្រូវការឈាមស្ទើរទាំងអស់ សុទ្ធសឹងជាអ្នកមិនដែលបានផ្តល់ឈាម ពួកគាត់ភាគច្រើនពុំបានដឹងថា ត្រូវការឈាមនៅថ្ងៃណាមួយនោះទេ។ ដោយសារគ្រោះថ្នាក់ចរាចរ គ្រោះអាសន្នផ្សេងៗ ជម្ងីហូរឈាមធ្ងន់ធ្ងរ មុន ឬក្រោយសម្រាលកូន ជម្ងីឈាមររាំរ៉ៃ មហារីក អ្នកជម្ងីខ្លះត្រូវការឈាមច្រើនជាងឈាម ដែលមាននៅក្នុងខ្លួនរបស់គាត់ទៅទៀត ដោយសារតែវិបត្តិនៃការហូរឈាម។ល។ អ្នកជម្ងឺស្ទើរទាំងអស់ជាប្រជាជនខ្មែរ ជាមនុស្សជាទីស្រលាញ់នៃយើងទាំងអស់គ្នា់។ មនុស្សម្នាក់ៗពេលមានអាសន្ន ឬមានជម្ងឺរហូតត្រូវការចាក់បញ្ចូលឈាម ភាគច្រើនត្រូវការឈាមដ៏ទៃ ជួនកាលឈាមរបស់ញាតិសណ្តានក៏មិនអាចដូចគ្នាដែរ។
នេះជាការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត លី ស៊ូវីន នាយករងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានលើកឡើង ក្នុងឱកាសដែលនាយទាហាន នាយទាហានរង និងពលទាហាន ប្រមាណ ៣០០នាក់ ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងរាជអាវុធហត្ថ បានស្ម័គ្រចិត្តមកបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រោមការដឹកនាំដោយ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាកលវិទ្យាល័យការពារជាតិ។
មានប្រសាសន៏ក្នុងឱកាសនោះ លោកស្រី ដាំ ដារីនី បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលលោកស្រីបានដឹកនាំ នាយទាហាន និងពលទាហាន ដែលស្ម័គ្រចិត្តមកធ្វើបរិច្ចាគឈាម ដើម្បីចូលរួមជួយដល់ការងារសង្គម និងឆ្លើយតបចំពោះតំរូវការឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះឲ្យទាន់ពេលវេលា។ លោកស្រីបានបន្តទៀតថា តាមរយៈសកម្មភាពស្ម័គ្រចិត្តរបស់បងប្អូនក្នុងថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីការទទួលខុសត្រូវ និងចូលរួមចំណែករបស់កងទ័ព ក្រៅពីភារកិច្ចការពារជាតិ ការពារមាតុភូមិ គឺកងទ័ពក៏បានចូលរួមចំណែកក្នុងកិច្ចការសង្គមជាច្រើនផងដែរ។ លោកស្រីបានបន្តទៀតថា ជាការពិត ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិរបស់យើង ម្យ៉ាងវិញទៀតវាជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពទ្យ និងជាទង្វើប្រកបដោយមនុស្សធម៌ ដែលឆ្លើយតបទៅនឹងតម្រូវការសង្គមយ៉ាងពិតប្រាកដផងដែរ។
អំណោយឈាមរបស់ បងប្អូន ក្នុងថ្ងៃនេះ គឺអាចជួយសង្គ្រោះដល់ជីវិតអ្នកជំងឺ បានទាន់ពេលវេលា ពិសេសអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ដូចជាជំងឺទាក់ទិននឹងការហូរឈាម តាមប្រដាប់រំលាយអាហារ ការវះកាត់ ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុន និងក្រោយពេលសំរាលកូន ជំងឺខ្សោយតំរង់នោម និងការព្យាបាលថែទាំជំងឺមហារីកជាដើម។ លោកជំទាវរដ្ឋលេខាធិការបានបញ្ជាក់ថា៖ ការបរិច្ចាគឈាមរបស់បងប្អូនក្នុងថ្ងៃនេះ មិនត្រឹមតែជាការជួយដល់អ្នកជំងឺដែលកំពុងត្រូវការឈាមប៉ុណ្ណោះទេ គឺបងប្អូននឹងទទួលបានការពិនិត្យសុខភាព ពោលគឺអ្នកបរិច្ចាគឈាមទទួលបានការពិនិត្យរាងកាយ និងអាចដឹងពីកម្រិតសម្ពាធឈាម កម្រិតកូឡេស្តេរ៉ូល ការវិភាគឈាម ដែលជាកត្តាសំខាន់ទាំងពីរ ក្នុងការរក្សាសុខភាព និងដើម្បីប្រាកដថាឈាមអាចប្រើសម្រាប់ការបរិច្ចាគបាន ៕


ពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីទើបសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង

ស្វាយរៀង៖ ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខា ចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូន ចំនួន ៤៣ នាក់ (ក្នុងនោះមានស្ត្រីម្នាក់សម្រាលបានកូនភ្លោះពីរ)។
ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា-ទារក-កុមារ ទូទាំងប្រទេស ហើយដែលប្រធានបទសម្រាប់ឆ្នាំ ២០២០ នេះផ្តោតលើ (សុខភាពកុមារកម្ពុជានាពេលអនាគត) និងដើម្បីដាស់តឿន លើកទឹកចិត្តឲ្យស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យឬមណ្ឌលសុខភាព។
ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។ លោកបានផ្តាំផ្ញើដល់ស្ត្រីក្រោយសម្រាលកូនទាំងអស់ត្រូវតែបោះបង់ចោលទម្លាប់ខ្មាស់អៀន ធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត កុំជក់បារីឬប្រើប្រាស់ថ្នាំជក់ ព្រមទាំងកុំពិសារស្រាឬ ជាតិស្រវឹងក្នុងពេលមានគក៌ ហើយជាពិសេសត្រូវទៅសម្រាលកូននៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដោយឆ្មបជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ។
អំណោយដែលបានផ្តល់សម្រាប់ម្តាយ ៤៣ នាក់ក្នុងម្នាក់ទទួលបាន ៖ សារុង ១ ភួយ ១ ក្រមា ១ទឹកដោះគោខាប់ ៥ កំប៉ុង ស្ករស ២ គ.ក្រ ថវិកា ៥០,០០០ រៀល សម្រាប់ទារក ទទួលបាន មួក ១ អាវ ១ ស្រោមដៃ ស្រោមជើង ១ កំប្លេ ក្រណាត់ត្រីកោណ ១ ដុំ កន្សែងធំ ១ កន្សែងតូច ១ មុងទារក ១ សាប៊ូកូនកម្មេង ១ ដប ម្សៅកូនក្មេង ១ ដប៕



ពិធីប្រកាសសុពលភាពតែងតាំងសមាសភាពមន្ត្រីស្ថានីយ៍ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសសុពលភាពតែងតាំងសមាសភាពមន្ត្រីស្ថានីយ៍ថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ០២ខេត្ត គឺនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ប្រារព្ធនៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ ពិធីប្រកាសនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង, ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់, លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង, ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់, លោក លោកស្រីអនុប្រធានមន្ទីរ, ការិយាល័យ និងមន្ត្រីនៃមន្ទីរ។
គូសបញ្ជាក់ផងដែរថា ការកែសម្រួលលើមន្រ្តីបំរើការនៅអង្គភាពស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃលេខាធិការដ្ឋាននៃគណៈកម្មការសម្របសម្រួលអចិន្ត្រៃយ៍ យោងអនុក្រិត្យ លេខ ១៤១ អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ក្នុងគោលបំណងបំលាស់ប្តូរមន្រ្តីអនុវត្ត ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ និងបង្កើនវិធានការយ៉ាងម៉ឺងម៉ាត់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕



កិច្ចការពង្រឹងធនធានមនុស្សក្នុងវិស័យការពារជាតិ ចាំបាច់ត្រូវធ្វើកំណែទម្រង់ឲ្យសមស្របនឹងសភាពការណ៍ ជាពិសេសការកសាងកម្មវិធីអប់រំហ្វឹកហ្វឺនប្រកបដោយគុណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានសកម្មជំនាន់ទី២០ នៅសាលានាយទាហានសកម្ម (ត្មាតពង) ក្នុងភូមិសាស្ត្រស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ក្រោមការអញ្ជើញជាអធិបតីភាពដោយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ដើម្បីពង្រឹងកសាងធនធានមនុស្សក្នុងវិស័យការពារជាតិ កងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវធ្វើកំណែទម្រង់ឲ្យបានសមស្របបំផុតទៅនឹងស្ថានការណ៍ជាក់ស្ដែង ជាពិសេសគឺការកសាងកម្មវិធីអប់រំហ្វឹកហ្វឺនដល់យោធិន ដែលត្រូវតែមានការកែសម្រួលជាបន្តបន្ទាប់ ដើម្បីឲ្យការបណ្តុះបណ្តាលដល់យោធិនអាជីព និងហ្វឹកហ្វឺនជំនាញផ្សេងៗទៀត ប្រកបដោយគុណភាព។
លោកបានថ្លែងទៀតថា ក្នុងដំណាក់កាលបច្ចុប្បន្នការហ្វឹកហ្វឺនបណ្តុះបណ្ដាលនាយទាហានសកម្ម គឺជាតម្រូវការចាំបាច់ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាព ឆ្លើយតបទៅនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខ និងយូរអង្វែង។ វគ្គហ្វឹកហ្វឺនដែលកំពុងប្រារព្ធពិធីបិទនាឱកាសនេះ គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងការពង្រឹងពង្រីកគុណភាពនៃការដឹកនាំបញ្ជា និងការគ្រប់គ្រងកងឯកភាព ដើម្បីត្រៀមខ្លួនបំពេញកិច្ចការងារប្រតិបត្តិការតាមបញ្ជា។ ជាមួយគ្នានោះ លោកក៏បានរំលេចនូវតម្លៃសន្តិភាព ដែលនាយទាហានទាំងអស់ត្រូវរួមគ្នាថែរក្សា និងត្រៀមលក្ខណៈជានិច្ចដើម្បីអនុវត្តបទបញ្ជា ក្នុងនោះត្រូវបង្កើនសមត្ថភាពយល់ដឹងឲ្យបានស៊ីជម្រៅ អំពីសភាពការណ៍សន្តិសុខដែលពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នរាល់ឧបាយកល ការធ្វើបដិវត្តន៍ពណ៌ ការធ្វើឲ្យបាត់បង់សន្តិភាព និងកើតមានសង្រ្គាមសារជាថ្មី។
បើតាមសេចក្តីរាយការណ៍ពី ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះសាលាបាន និងកំពុងដំណើរការបណ្ដុះបណ្ដាលនាយទាហានចំនួន០៤ជំនាន់បន្ថែមទៀត គឺវគ្គនាយទាហានសកម្មចំនួន០៣ជំនាន់ និងត្រៀមទទួលនិស្សិតថ្មីវគ្គនាយទាហានសកម្មជំនាន់ទី២៤ ចំនួន ២០០នាក់ទៀត។ ដោយឡែកវគ្គបណ្ដុះបណ្ដាលនាយទាហានសកម្មជំនាន់ទី២០ ដែលត្រូវបានបញ្ចប់វគ្គនៅថ្ងៃនេះ មានសិក្ខាកាមសរុបចំនួន១០១នាក់ ដោយឆ្លងកាត់ការសិក្សា និងហ្វឹកហាត់អស់រយៈពេល៤ឆ្នាំ ហើយក្រោយពេលបញ្ចប់វគ្គសិក្ខាកាម ទទួលបានលទ្ធផលនិទ្ទេសល្អ ១៩នាក់ និទ្ទេសល្អបង្គួរ ៧៤នាក់ និងនិទ្ទេសមធ្យមចំនួន ០៨នាក់ ៕

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី៩ ខែមីនាខាងមុខនេះ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាម លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល, ផ្លូវជាតិលេខ១០នេះសំខាន់ណាស់ ដោយសាងសង់ពីស្រុកសំឡូតខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្លងកាត់តំបន់អូរសោម ចាក់ទៅខេត្តកោះកុងតែម្តង។ ដូច្នេះទំនិញនៅតំបន់នោះ កសិផលរបស់ខ្មែរដែលចង់ដឹកទៅបរទេស មិនបាច់ទៅតាមកំពង់ផែឡាំចម្បាំងរបស់ ប្រទេសថៃទៀតទេ យើងដឹកផ្ទាល់ត្រង់ពីបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ចុះទៅកំពង់ឆែកោះកុង។
លោកអះអាងថា៖ «នេះជាយុទ្ធសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលចង់ដកដង្ហើមដោយខ្លួនឯង កន្លងទៅយើងដកដង្ហើមតាមគេ គឺដឹកទំនិញតាមកំពង់ផែឡាំចម្បាំង ហើយថ្ងៃណាគេចង់ធ្វើបាបក៏គេធ្វើបាបទៅ»។
បើតាមក្រសួងសាធារណការ ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុប១៩៧ គីឡូម៉ែត តភ្ជាប់ពីតំបន់សំឡូត ខេត្តបាត់ដំបង ភ្ជាប់ជារបៀងទៅកាន់ខេត្តពោធិ៏សាត់ ហើយបន្តទៅកាន់ខេត្តកោះកុង និងបន្តចុះមកក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤៨។
ផ្លូវក្រវ៉ាត់ព្រំដែននេះ នឹងក្លាយទៅជាផ្លូវដឹកទំនិញដ៏សំខាន់ពីតំបន់មួយចំនួនភាគខាងលិចប្រទេសកម្ពុជា ទៅកំពង់ផែរបស់កម្ពុជា។ ផ្លូវជាតិលេខ១០ នឹងត្រូវបានសាងសង់ក្រោមឥណទានពីប្រទេសចិន ៕

លោក គង់ សំអុល ចុះត្រួតពិនិត្យដំណើរការសាងសង់ផ្លូវលេខ៥០C២ នៅឃុំផ្លូវទូក

កំពង់ឆ្នាំង៖ លោក គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង អមដំណើរដោយលោក គុយ សុផល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ នៃក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះត្រួតពិនិត្យអំពី ដំណើរការសាងសង់ផ្លូវលេខ៥០C២ ភ្ជាប់ពីឃុំច្រណូក ទៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងនោះអាជ្ញាធរស្រុកកំពង់លែង បានអោយដឹងថា ផ្លូវដែលកំពុងដំណើរការសាងសង់ដោយក្រុមកងវិស្វកម្មសម្តេចឪនេះ ជាផ្លូវជាតិលេខ ៥០C២ មានប្រវែង១៥គីឡូម៉ែត្រ ភ្ជាប់ពីឃុំច្រណូក ទៅឃុំផ្លូវទូក ស្រុកកំពង់លែង ដែលជាព្រះរាជអំណោយ ព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕


លោក អម សុភា អញ្ជើញចូលរួមសិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សិក្ខាសាលាកសាងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក គ្រីស្តូហ្វឺ រ៉ាស៊ី ប្រធានក្រុមគាំទ្រកម្រងប្រទេសនៃសហព័ន្ធអន្តរជាតិ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងអង្គសិក្ខាសាលាមានការអញ្ជើញចូលរួមពីលោក អម សុភា ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក លោកស្រីជាសមាជិក សមាជិកា គណៈកម្មាធិការសាខាទាំង ២៥រាជធានីខេត្ត ក្រុមការងារកសាងយុទ្ធសាស្ត្រទីស្នាក់ការកណ្តាល សរុបចំនួន ៥១នាក់។
ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ លោកស្រីប្រធាន ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ លោក គ្រីស្តូហ្វឺ រ៉ាស៊ី និងលោក លោកស្រីគណៈកម្មាធិការសាខា ដែលបានរួមចំណែក្នុងការអភិវឌ្ឍសមាគមជាតិ ទទួលបានជោគជ័យជាទីមោទន។
លោកស្រីក៏បានស្នើសុំ លោក លោកស្រីជាគណៈអភិបាលសាខា ដែលបានស្ម័គ្រចិត្តចូលរួមសិក្ខាសាលានេះ ចំនួន ២ថ្ងៃ យកអស់ពេលវេលា សមត្ថភាព បញ្ចេញមតិ និងប្រមើមើល ១០ឆ្នាំទៅមុខទៀត តើកាកបាទក្រហមកម្ពុជាអាចធ្វើអី ដើម្បីជួយប្រជាពលរដ្ឋកាន់តែប្រសើរជាងមុន និងសំណូមពរឲ្យសិក្ខាកាមទាំងអស់ សម្រេចបានទាំងយុទ្ធសាស្ត្រ ២០៣០ របស់កាកបាទក្រហមកម្ពុជាបានដោយជោគជ័យ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់នូវគោលការណ៍ណែនាំ និងអនុសាសន៍ចំនួន៨ដើម្បីពង្រឹងការងារក្រសួងមហាផ្ទៃឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវគោលការណ៍ណែនាំ និងអនុសាសន៍ចំនួន៨ដើម្បីពង្រឹងការងារក្រសួងមហាផ្ទៃឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ដូចខាងក្រោម៖
គោលការណ៍ណែនាំ និងអនុសាសន៍ចំនួន៨ចំណុចនោះមានដូចខាងក្រោម៖
ទី១- ត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមពង្រឹងជំនឿទុកចិត្តដល់ធុរជន ក្នុងការបណ្តាក់ទុនវិនិយោគ និងការប្រកបឤជីវកម្មនៅកម្ពុជា ធានាសុវត្ថិភាពទាំងស្រុងសម្រាប់រាល់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិដែលរៀបចំនៅកម្ពុជា ទប់ស្កាត់មិនឱ្យមានអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននានា។
ទី២- ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យកាន់តែសកម្មផុសផុលដើម្បីជំរុញចលនាប្រជាជនបានចូលរួមជាមួយឤជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្កាទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទ ការកាប់ឈើ និងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ បទល្មើសនេសាទ ឤជីវកម្មរ៉ែ និងឤជីវកម្មខ្សាច់ខុសច្បាប់។
ទី៣- ត្រូវរួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាពជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការលើកកម្ពស់ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានហ្មឺងម៉ាត់ អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេសសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។
ទី៤- ត្រូវបន្តលើកកម្ពស់វិធានការគ្រប់គ្រងមុខសញ្ញានានាទាក់ទងនឹងកិច្ចការអន្តោប្រវេសន្តដើម្បីចូលរួមបង្ការ ទប់ស្កាត់បណ្តាញភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សំដៅពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់ក្នុងសង្គមតាមរយៈការបង្កើនការគ្រប់គ្រងឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពនូវជនបរទេសអន្តោប្រវេសន្តស្របតាមច្បាប់ ។
ទី៥- ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈកិច្ចសហការសម្របសម្រួលជាមួយកម្មវិធីកែទម្រង់នានានិងក្រសួង-ស្ថាប័នញក់ព័ន្ធធ្វើការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ស្របតាមប្រព័ន្ធវិមជ្ឈការសំដៅធានាឱ្យរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដំណើរការបានដោយរលូន និងមានប្រសិទ្ធភាព។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើកកម្ពស់ភាពជាម្ចាស់ប្រកបដោយភាពច្នៃប្រឌិតក្នុងការចាត់ចែង ប្រើប្រាស់មុខងារ និងធនធានដែលបានផ្ទេរ ហើយ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ទី៦- ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល កងកម្លាំង នគរបាលជាតិ និងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើជាក់ស្តែងថ្មីៗជាពិសេសសេវាសង្គម សេវារដ្ឋបាល សេវាសន្តិសុខ និងសេវាសាធារណៈចាំបាច់នានារបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពគណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ។
ទី៧- តាមការព្យាករណ៍ឆ្នាំ២០២០២ នេះ ប្រទេសយើងនឹងមានឤកាសធាតុក្តៅហួតហែង ហើយការមកដល់នៃរដូវវស្សានឹងមានសភាពយឺតយ៉ាវជាងសព្វដង។ ដូច្នេះ ក្រសួង-ស្ថាប័នញក់ព័ន្ធ និងឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗដោយផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុកដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា និងចូលរួមបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ ព្រមទាំងការបង្ការជំងឺដម្កាត់នានានៅក្នុងរដូវប្រាំង។
និងទី៨- ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង ផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈម និងទទួលសំណូមពរទាំងឡាយរបស់ប្រជាពលរដ្ឋឱ្យបានសមស្របនិងទាន់ពេលវេលា៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ នៅក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង និងមន្រ្តីរាជការទាំងអស់នៃក្រសួងមហាផ្ទៃដែលបានប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងឆ្នាំ២០១៩កន្លងមកនេះ ហើយដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រកបដោយស្មារតីទទួលខុសត្រូវក្នុងឆ្នាំថ្មីជាបន្តនេះ លោក បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ ដែលត្រូវខិតខំពុះពាសម្រេចឱ្យបាន។ លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
ទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗទាំង៤ចំណុចនោះរួមមាន៖
ទី១- បន្តប្តូរផ្តាច់ការពារ និងថែរក្សាឱ្យបាននូវសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។
ទី២- បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការធានាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងការកសាងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ នៅក្នុងសង្គមជាតិទាំងមូល។
ទី៣- បន្តអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ពីការអនុវត្ត និងការប្រើប្រាស់សិទ្ធិសេរីភាព តាមរយៈការរួមគ្នាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញ និង ប្រព័ន្ធនយោបាយនៅកម្ពុជា។ ត្រូវពង្រឹងនិង ជំរុញការអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់ និងស្មើភាពគ្នា ។
និងទី៤- លើកកម្ពស់ប្រសិទ្ធភាពនូវការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅស្របតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់»៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរួមគ្នាទប់ស្កាត់ការប៉ុនប៉ងធ្វើរដ្ឋ ប្រហារតាមបែបផែននៃបដិវត្តន៍ពណ៌

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះកងកម្លាំងនគរបាលជាតិមានសាមគ្គីភាពផ្ទៃក្នុង និងមានកិច្ចសហប្រតិបត្តិការល្អជាមួយកងកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាមួយនឹងការចូលរួមពីប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានបានរួមគ្នារក្សាការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិសេសគឺការខិតខំរួមគ្នា គ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន រាំងស្កាត់ទាន់ពេលវេលា នូវរាល់សកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការបង្កចលាចលវឹកវរក្នុងសង្គម តាមបែបផែននៃបដិវត្តន៍ពណ៌ បានទប់ស្កាត់ទាន់ពេលវេលានូវសកម្មភាពភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង ស្របពេលដែលនិន្នាការទាំងអស់នេះកំពុងមានការកើនឡើងទាំងក្នុងតំបន់និងក្នុងពិភពលោក។
លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកពិតជាមានមោទនភាពនិងថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិលនិងរដ្ឋបាលគ្រប់លំដាប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម រួមគ្នាពុះពារសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនជាតិ ប្រជាជន និងមាតុភូមិ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បច្ចុប្បន្ននេះ អ្វីដែលប្រជាពលរដ្ឋត្រូវការគឺការធានាសុវត្ថិភាពរបស់ពួកគាត់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើឱ្យប្រជាជនកម្ពុជាបន្តជឿទុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងការការពារសុវត្ថិភាពរបស់ពួកគេជាពិសេសគឺភូមិ ឃុំមានសុវត្ថិភាព។ លោកបានបន្តថា ប្រជាពលរដ្ឋកម្ពុជាទូទៅលែងត្រូវការសារុង ក្រមា ប៊ីចេងទៀតហើយ ពីមុនត្រូវការនោះដោយសារប្រទេសយើងនៅក្រីក្រ ដែលតម្រូវឱ្យយើងត្រូវប្រើកម្មវិធី អង្ករពលកម្ម ប៉ុន្តែពេលនេះវិធីនេះនឹងលែងមានមនុស្សធ្វើទៀតហើយ។

លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវសហការជាមួយប្រជាពលរដ្ឋរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងឧក្រិដ្ឋកម្មនានានៅក្នុងភូមិឃុំដែលពួកគេរស់នៅជាពិសេសគឺបទល្មើសគ្រឿងញៀនតែម្តង៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងជំរុញឲ្យក្រសួងមហាផ្ទៃពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការធ្លាក់ចុះគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ ដោយសារមានកត្តាពីរ ៖កត្តាទីមួយនៅខែមករា មានអ្នកស្រវឹងច្រើន ចូលឆ្នាំចិនស្រវឹងខ្មែរ តែពង្រឹងការអនុវត្តច្បាប់ទើបជាបញ្ហាពិតប្រាកដ។ លោក ស្នើអោយក្រសួងមហាផ្ទៃ ត្រូវខិតខំយកចិត្តទុកដាក់លើការដោះស្រាយវិធានការនៅពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង ជំរុញឲ្យក្រសួងមហាផ្ទៃ ត្រូវពង្រឹងការអនុវត្តច្បាប់ទើបជាការចាំបាច់បំផុត ដោយត្រូវដាក់ចេញនូវវិធានការនានា ធ្វើយ៉ាងណាអនុវត្តអោយបានម៉ឺងម៉ាត់ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យកាន់តែទូលំទូលាយទូរទាំងប្រទស សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។ ហើយចំពោះការអនុវត្តវិធានការច្បាប់ត្រូវតឹងរ៉ឹងបំផុតនៅគ្រប់ទីកន្លែងដោយគ្មានការយោគយល់អ្វីទាំងអស់ចំពោះជនណាល្មើសច្បាប់ចរាចរណ៍ ឧទាហរណ៍ ម្ចាស់បើកបរមានប័ណ្ណបើកបរ បើអ្នកបើកបរប្រព្រឹត្តខុសច្បាប់មួយដង ត្រូវកិបប័ណ្ណបើកបរមួយ បើប្រព្រឹត្តខុសលើកទី២ ត្រូវកិបម្តងទៀត បើនៅតែបន្តប្រព្រឹត្តខុសជាលើកទី៣ ត្រូវផាពិន័យធ្ងន់តែម្តង គឺដកសិទ្ធិមិនឲ្យបើកបរក្នុងរយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ នេះជាវិធានការមួយមិនត្រឹមតែដាក់ទណ្ឌកម្មទៅលើអ្នកបើកបរបានប្រព្រឹត្តនូវកំហុសធ្ងន់ធ្ងរនោះទេ ផ្ទុយទៅវិញគឺជាការពារអាយុជីវិតរបស់ពួកគេ។ នេះជាវិធានមួយដែលល្អប្រសើរ ត្រូវដាក់អោយអនុវត្តតែម្តង ដោយប្រកាន់ភ្ជាប់អោយបានតឹងរ៉ឹងបំផុត ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋដោយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងកម្រិតទាបបំផុត៕







« ការថែរក្សាវប្បធម៌ប្រពៃណីល្អរបស់ខ្មែរ មិនមែនជាការរើសអើង និងបំបិទសេរីភាពទេ! »

វាជាការគួរឲ្យហួសចិត្តនិងអស់សំណើចនៅពេលដែលឃើញជនជ្រុលនិយមនៅកម្ពុជាមួយក្តាប់តូចមានទាំងខ្មែរ និងជនបរទេសដែល បង្កប់ខ្លួនក្នុងអង្គការ សិទ្ធិមនុស្សមួយចំនួនដែល មានបេសកកម្មជួយគាំទ្រក្រុមប្រឆាំងដើម្បីផ្តួលរំលំ រដ្ឋាភិបាល បាននាំគ្នារិះគន់វិធានការរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះអ្នករកស៊ីលក់ឥវ៉ាន់តាមអនឡាញដែលចូលចិត្តបញ្ចេញកេរខ្មាសដើម្បីទាក់ទាញអថិជន និងវិធានការចំពោះវីដេអូអាសអាភាសទាក់ទងនឹងស្ត្រីខ្មែរតាមបណ្តាញសង្គម ថា ជាការរើសអើង និងបំបិទសិទ្ធិសេរីភាពទៅវិញ។ សំណួរដែល យើងទាំងអស់គ្នាជាពូជពង្សខ្មែរត្រូវចោទសួរដល់អ្នក ទាំងអស់នោះគឺ៖ តើអស់លោកចង់បានសេរីភាពឲ្យមនុស្សដើរ ស្រាតពេញផ្លូវ ~សេរីភាពថតរូបអាសអាភាសបង្ហោះតាម ហ្វសប៊ុកព្រោងព្រាត ~ សេរីភាពប្រព្រឹត្តអំពើ
អនាចារ្យពេញផ្ទៃប្រទេសនិងសេរីភាពជេរម្រមាថគ្នាតាមអំពើចិត្តទើបហៅថាជាប្រជាធិបតេយ្យឬយ៉ាងណា?
គេនៅចាំបានថា កាលពី ពេលដែលរដ្ឋាភិបាលផ្តួចផ្តើមគំនិតធ្វើសេចក្តី ព្រាងច្បាប់ប្រឆាំងនឹងការជេរប្រមាថ អង្គ ព្រះមហាក្សត្រ ក៏ក្រុមដដែលនេះបានឡាំប៉ា ប្រឆាំងយ៉ាងខ្លាំងដែរក្រោម ហេតុផលថា ច្បាប់នោះគឺជាការបំបិទសិទ្ធិសេរីភាព និងកាត់បន្ថយលំហរ ប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងនាមកូនខ្មែរនិងមានឈាមជ័រជាខ្មែរ ខ្ញុំមានទស្សនៈយល់ឃើញថា ពាក្យ«ប្រជាធិបតេយ្យ និងសេរីភាព» ដែលពួកក្រុមប្រឆាំងទាំងនោះបាន ប្រើគឺដើម្បីគ្រាន់តែបិទបាំងនូវអំពើទុច្ចរិតនិង នយោបាយប្រជាភិថុតិ
ប្រជោនិយមរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រជាធិបតេយ្យនិងសេរីភាពដែលក្រុមជ្រុលនិយមទាំង
នេះចង់បានគឺ ការធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពអសណ្តាប់ធ្នាប់ បាត់បង់សេចក្តីថ្លៃថ្នូរ និងឈានទៅបំផ្លាញវប្បធម៌និង
ប្រណៃណីដែលជាអត្តសញាណរបស់ជាតិខ្មែរតែប៉ុណ្ណោះ។ អ្វីដែលអស្ចារ្យថែមទៀតនោះគឺ អ្នកដែលអះអាងថា ជាអ្នកការពារស្ត្រី តែបែរជាការពារស្ត្រីដែល យកកេរខ្មាសធ្វើដើមទុន ទៅវិញ គឺមិនមែនការពារសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ នោះទេ។
មកដល់ត្រង់នេះ ខ្ញុំនៅចាំបានថា អង្គការសិទ្ធិមនុស្សមួយចំនួនធ្លាប់ត្រូវបានមហាជនចោទថា ជាអង្គការការពារចោរ។ មូលហេតុគឺ ពេលមានអំពើរចោរលួចឬប្លន់ម្តងៗ អង្ឋកការ សិទ្ធិមនុស្សទាំងនោះមិនបានខ្វាយខ្វល់ពីម្ចាស់ទ្រព្យដែលត្រូវបានចោរបាញ់ស្លាប់ ឬរងរបួសនោះឡើយ តែបែរជានៅចាំការពារចោរខ្លាចគេធ្វើបាបទៅវិញ។
ងាកមកនិយាយពីរឿងអាសអាភាស ពួកគេ ប្រហែលមិនដឹងទេថា បច្ចុប្បន្ននេះ នរណាក៏ ទើសភ្នែកដែរពេលឃើញស្ត្រីអ្នកលក់ឥវ៉ាន់តាមអនឡាញមួយចំនួនធ្វើបែប នេះ។ មតិមហាជនទូទៅ មានតែជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះរឿងនេះ។ ចុះហេតុអ្វីបានជាមនុស្សមួយក្រុមដែលវង្វេងឈាមជ័រទៅជាខំការពារអំពើអសីលធម៌បែបនេះទៅវិញ?
សូមកុំភ្លេចថា ខ្មែរជាជនជាតិ ដែលមានវប្បធម៌ មាន ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ខ្លួនដែលត្រូវ បានគេទទួលស្គាល់ថា ជា ជនជាតិថ្លៃថ្នូរដែល
មានសីលធម៌និងមាន
វប្បធម៌ដ៏ចំណាស់បំផុតមួយនៅអាស៊ី។ វប្បធម៌និងប្រពៃណីខ្មែរគឺ មិនមែន
ពារលាអាវ៉ាសែ, អាសអាភាសនិងអនាចារ្យនោះឡើយ។ ប្រជាជនខ្មែរ មានទំនៀមទម្លាប់និងប្រពៃណីល្អនៅក្នុងសង្គមមួយដែលមានការគោរពគ្នា, មានពាក្យសម្តីទន់ភ្លន់, មានការខ្មាសអៀន ជាពិសេស គឺស្ត្រីខ្មែរតែម្តងដែលជាអ្នកស្អប់ខ្ពើមបំផុនូវអំពើអាសអាភាស
ពាលាអាវ៉ាសែនិងអំពើ
អនាចារ្យ។
ប៉ុន្តែ នៅក្នុងយុគសម័យដែល បច្ចេកវិទ្យារីក លូតលាស់ខ្លាំង ហើយបណ្តាញសង្គមបានក្លាយជាទីពេញនិយមរបស់មហាជនទូទៅ ក៏ស្រាប់តែមានជនឆ្លៀតឱកាស ប្រើប្រាស់បណ្តាញសង្គមទាំងនោះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនហើយនាំគ្នាបំភ្លេចចោលនូវភាពថ្លៃថ្នូររបស់ជាតិសាសន៍ខ្លួនឯង។ រូបភាពអាសអាភាស លិចលើលេចក្រោម បញ្ចេញកេរខ្មាស អមដោយការប្រើពាក្យសម្តីអាស ឬក៏ការជេរប្រមាថគ្នាមិនចេះអៀនខ្មាសដែល មិនមែនជាវប្បធម៌ខ្មែរ បានហូរចេញពីបបូរមាត់របស់មនុស្សខ្មែរមួយចំនួនក្នុងនោះក៏មានស្ត្រីខ្លះដែរ។
ក្នុងស្ថានភាពបែបនេះ ក្នុងនាមជាអ្នកដឹកនាំប្រទេសដែលមានកាតព្វកិច្ចអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ ខ្ញុំកត់សំគាល់ឃើញលោក ហ៊ុន សែន តែងតែរំលឹក ដាស់តឿននិងដាក់ចេញ
នូវវិធានការជាបន្តបន្ទាប់ដើម្បីការពារវប្បធម៌ និង ប្រពៃណីដ៏ល្អរបស់ជាតិ យើង។
ប៉ុន្តែ អ្វីដែលគួរឲ្យសោក ស្តាយបំផុតនោះ គឺនៅតែ មានមនុស្សមួយចំនួនដែល យល់ថាវប្បធម៌បរទេសជាពិសេសគឺ វប្បធម៌របស់ប្រទេសលោកខាងលិចអាចចម្លងយកមកអនុវត្តន៍នៅកម្ពុជា ហើយចង់បំភ្លេចចោលវប្បធម៌របស់ខ្លួន។ ពួកគេប្រហែលជាចង់ឃើញពលរដ្ឋខ្មែរអនុវត្តសិទ្ធិសេរីភាពដូចបណ្តាប្រទេសលោកខាងលិចមួយចំនួនដែលមនុស្សប្រមូលផ្តុំគ្នាដើរ ស្រាតតាមផ្លូវ ឬស្រីៗ នាំគ្នាដេកស្រាតនៅមាត់សមុទ្រ ឬក៏អនុញ្ញាតឲ្យខ្មែរថតវីដេអូអាសអាភាសដាក់លក់លើទីផ្សារទើបហៅថា«ប្រជាធិបតេយ្យ និងសេរីភាពពេញលេញ ឬ យ៉ាងណា?
មកដល់ចំណុចនេះ ខ្ញុំសូមសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះជំហរជាគោលការណ៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកំណត់ថា «កម្ពុជាបន្តដើរនៅលើ មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្សតាមលក្ខណៈ ពិសេសរបស់កម្ពុជា» ។ជាការត្រឹមត្រូវណាស់ព្រោះប្រទេសកម្ពុជាពិតជាមានលក្ខណៈ ពិសេសនិង ដោយឡែករបស់ខ្លួនច្រើន រាប់មិនអស់ទាំងនៅលើ ទិដ្ឋភាពភូមិសាស្ត្រ ប្រវត្តិសាស្ត្រ នយោបាយ ជាពិសេសគឺ លក្ខណៈ ពិសេសនៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ នៃនារីខ្មែរយើង។
សរុបមកវិញ ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាក៍ដូចជាជនបរទេសដែលឈរក្រោមផ្លាកសិទ្ធមនុស្សមួយចំនួនមានខួរក្បាលនិងផ្នត់គំនិតតែម្យ៉ាងគត់គឺ ការ ប្រឆាំងជាមួយអ្វីដែលបក្សកាន់អំណាចធ្វើ ជាពិសេស គឺប្រឆាំងជាមួយបុគ្គលលោក នាយករដ្ធមន្ត្រីហ៊ុន សែន តែម្តង។
ខ្ញុំយល់ថាបើជាការប្រឆាំងរិះគន់លើចំណុចខ្សោយរបស់រដ្ឋាភិបាល នោះវាជា រឿងធម្មតារបស់បក្សប្រឆាំងនៅលើពិភពលោក ។ ប៉ុន្តែ អ្វីដែលចម្លែកសម្រាប់ក្រុមប្រឆាំងទាំងនេះ គឺការ ប្រឆាំងនិងវាយប្រហារលើ ចំណុចខ្លាំងរបស់រដ្ឋាភិបាល ពោលគឺ ប្រឆាំងនឹងអ្វីដែលគេធ្វើត្រូវ។
លើការជាក់ស្តែង ការ ប្រឆាំងនឹងទំនាមទម្លាប់ល្អរបស់ជាតិក្រោមលេស ប្រជាធិបតេយ្យ, សិទ្ធិមនុស្ស និងសេរីភាព គឺ គ្មានអ្វីក្រៅពីក្នុងគោលបំណងចង់ប្រែក្លាយប្រទេសខ្មែរឲ្យធ្លាក់ក្នុងភាពអនាធិបតេយ្យអនាចារ្យតែប៉ុណ្ណោះ។
ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំកត់សំគាល់ឃើញថា ពាក្យសេរីភាព និងប្រជាធិបតេយ្យធ្លាប់ត្រូវបានក្រុម ទាំងនេះប្រើជាលេសនិងខែលដើម្បីជាន់ឈ្លីច្បាប់និងបំពានសណ្តាប់ធ្នាប់សាធារណៈជារៀងរហូត មក។ សេរីភាពនិង ប្រជាធិបតេយ្យត្រូវបានគេប្រើដើម្បីការពារវប្បធម៌លាបពណ៌និងជេរប្រមាថ ដែលពួកគេបង្កើតឡើង។ ហើយឥឡូវនេះ សេរីភាព និងប្រជាធិបតេយ្យត្រូវបានក្រុមពួកគេដដែលហ្នឹងយកមកប្រើដើម្បីការពារអំពើអនាចារ្យថែមទៀត។
ដូច្នេះ ប្រជាពលរដ្ឋខ្មែរគួរតែ ស្គាល់ចំណាំមុខមាត់និងឈ្មោះរបស់ក្រុមនេះអោយបានច្បាស់ព្រោះគោលបំណងនិងទង្វើពិតប្រាកដរបស់ក្រុម
នេះមិនមែនជាអ្នកជួយ ការពារសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរនោះទេ ហើយក៏ មិនមែនជាអ្នកការពារសេរីភាព ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សអ្វីនោះឡើយ។
ទន្ទឹមនឹងនោះ ពលរដ្ឋខ្មែរក៏បានស្គាល់និងយល់ដឹងកាន់តែច្បាស់ថា គ្មានអ្នកណាក្រៅពីលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន នោះទេ ដែលជានិច្ចកាលតែងតែឈរយ៉ាងរឹងមាំជាអ្នក
ការពារសន្តិភាព ការពារអធិប្បតេយ្យជាតិ ការពារស្ថិរភាពសង្គមពិតប្រាកដ និងជាពិសេសការពារកិត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៍ ប្រពៃណី និងទំនៀមទំលាប់របស់ជាតិ និងស្ត្រីខ្មែរយើង។
ដោយ : អ្នកតាមដាន នយោបាយតុកាហ្វ