Monday, September 16, 2019

កិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ លែងជាឧបកណ៍សម្រាប់ដំណោះស្រាយនយោបាយ កម្ពុជាបច្ចុប្បន្នបានទៀតហើយ


នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ទណ្ឌិតសម រង្ស៊ី បាន​លប​លួច​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក មហាធៀ មហាម៉េត នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ដើម្បី​សុំ​អង្វរ​​ជួយ​ដោះស្រាយរបស់​ដែលហៅថា វិបត្តិនយោបាយនៅកម្ពុជា អាស្រ័យ​ដោយ​ប្រទេស​ម៉ាឡេ​ស៊ី​បាន​ដើរ​តួរ​សំខាន់​ក្នុង​កិច្ច​ព្រម​ព្រៀង​​ក្រុងប៉ារីសឆ្នាំ១៩៩១។ ក្នុងន័យនេះ ទណ្ឌិតរូបនេះគិតថា កិច្ច​ព្រម​ព្រៀង​នេះ​នៅ​តែ​ជា​ឧប​ករណ៍​ដើម្បី​ជួយ​ស្វែងរកដំណោះស្រាយលើអ្វីដែលគេហៅថា វិបត្តិនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន។ សំណួរសួរថាតើ​កម្ពុជាបច្ចុប្បន្នមានវិបត្តិនយោបាយឬទេ? តើ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នៅ​មាន​សុពល​ភាព​ក្នុង​ដំណោះ​ស្រាយ​នយោបាយរួមនៅកម្ពុជាឬទេ? តើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាច​នឹង​យល់​ព្រម​ឱ្យ​មាន​ការ​ចរ​ចាឡើងវិញជាមួយទណ្ឌិតនេះបានឬទេ? តើមានកត្តាអ្វីខ្លះដែលការចរចាមិនអាចធ្វើទៅបាន?
រហូតមកដល់ពេលេះ សម រង្ស៊ីផ្ទាល់ គឺជាទណ្ឌិត ដែលតុលាការបានចេញដីកាតាមចាប់ខ្លួន លើ​បទ​ឧក្រិដ្ឋ​ជាច្រើនករណីពីបទញុះញង់ បំផុសបំផុល បំបះបំបោរ បញ្ឆេះកំហឹងមហាជនឱ្យប្រឆាំង ផ្តួល​រំលំ​រាជ​រដ្ឋាភិ​បាលស្របច្បាប់ ហើយចុងក្រោយទណ្ឌិតនេះបានប្រកាសចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ដែល​កំពុង​ឋិត​ក្នុងតំណែង។ អតីតបក្សសង្រ្គោះជាតិ ត្រូវ​បាន​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​សម្រេច​រំលាយ​ចោល​​ដោយអតីតបក្សមួយនេះបានប្រព្រឹត្តផ្ទុយនឹងច្បាប់ពីគណបក្សនយោបាយ ហើយ​បាន​ហាម​ប្រាម​ថ្នាក់​ដឹក​នាំចំនួន១១៨ ពីការធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ។ តែ​ទីបំផុត​ក្រុ​ម​អតីត​បក្ស​ប្រឆាំង​បាន​បង្កើត​ចលនាឧទ្ទាមក្រៅច្បាប់មួយទៀតនៅឯក្រៅប្រទេសបឆាំងនឹងរាជរដ្ឋាភិបាល ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ប្រឆាំង​នឹង​គោល​ការណ៍លទ្ធិប្រជាថិបតេយ្យសេរី និង​ឆន្ទៈ​របស់​ប្រជា​ជន​ដែល​ជា​ម្ចាស់​នៃ​ជោគ​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។ ហើយចុងក្រោយនេះ ទណ្ឌិត សម រង្ស៊ី បានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រថា ជា​អាយ៉ង​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាទង្វើប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលបានចែងថា អង្គ​ព្រះមហា​ក្សត្រ​មិនអាចត្រូវបានរំលោភបំពានបានឡើយ។
អាស្រ័យដោយសារមើលឃើញច្បាស់ថា មហាជនភាគច្រើនមិនគាំទ្រទង្វើក្បត់ជាតិ និង​មិន​អាច​វិល​ត្រឡប់​ចូលស្រុកបាន ទណ្ឌិត​ក៏​សម្រេច​ចិត្ត​ធ្វើ​ខ្លួន​ថោក​ទាប​លួច​សរសេរ​លិខិត​សុំ​ជំនួយ​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី ឱ្យជួយសម្របសម្រួលខាងនយោបាយ ហើយក៏ដើម្បីខ្លួនបានវិលត្រឡប់ចូលស្រុកវិញ ដោយ​លើក​យកកិច្ចព្រមព្រៀងក្រុងប៉ារីសធ្វើជាលេស។
គួររម្លឹកថា កិច្ចព្រមព្រៀងក្រុងប៉ារីស១៩៩១ មានគោលបំណងបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ដែល​បានផ្ទុះឡើងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩១ ក្នុងនោះ មានភាគីក្នុងជម្លោះរួមមានគណបក្សប្រជាជនកម្ពុជា ហ្វ៊ុន​ស៊ិនប៉ិច រណសិរ្យរំដោះប្រជាពលរដ្ឋខ្មែរ និងកម្ពុជាប្រជាធិបតេយ្យ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ប្រទេសបារាំង និងឥណ្ឌូណេស៊ី ដែលជាសហប្រធាន ដោយមានហត្ថលេខី១៨ ប្រទេសធ្វើជាសាក្សី ដើម្បី​ធានាថា បេសក​កម្ម​របស់​អាជ្ញាធរ​អន្តរកាល​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ត្រូវ​បាន​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​ក្នុង​ក្រប​ខណ្ឌនៃប្រតិបត្តិការសម្របសម្រួលដោយអង្កការសហប្រជាជាតិ។ ជាការពិត គោលបំណងនិង​បេស​ក​កម្ម​នៃ​កិច្ចព្រមព្រមព្រៀងនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរអត្តរកាលនៃអង្កការសហប្រជាជាតិ ដោយ​មាន​កិច្ច​សហ​ប្រតិ​បត្តិការជាមួយនឹងឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលតំណាងដោយភាគីក្នុងជម្លោះទាំងបួន។ គោល​បំណង​នៃកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់តាមរយៈបេសកកម្មរបស់អ៊ុនតាក់ ក្នុងនោះ មាន​ការ​ធើ្វ​មាតុភូមិ​និវត្តិន៍​ជនភៀសខ្លួនដែលបានផ្លាស់ទីដោយសារសង្រ្គាម ការប្រមូលផ្តុំកងទ័ពនៃគ្រប់ភាគី ដើម្បី​ការ​កាត់​រំសាយ​​កង​ទ័ព ការបោះឆ្នោតសកល ការអនុវត្តគោលការណ៍គោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងគោល​ការណ៍​ដើម្បីធានាការគោរពចំពោះអធិបតេយ្យជាតិ ឯករាជ្យ បូរណភាពទឹកដីនៃប្រទេសកម្ពុជា។
ជាការពិត បេសកកម្មរួមរបស់កិច្ចព្រមព្រៀងក្រុងប៉ារីសត្រូវបានបំពេញចប់សព្វគ្រប់ ដោយអាជ្ញា ធរ​បណ្តោះអាសន្ននៃអង្គការសហប្រជាជាតិហៅថា អ៊ុនតាក់ វាលើកលែង ភាគីអតីតកម្ពុជាប្រជាធិបតេយ្យ ក្នុង​ចំណោមភាគីទាំងបួនក្នុងជម្លោះ ដែលបានសម្រេចដកខ្លួនចេញពីការរំសាយកងទ័ព និងការបោះឆ្នោត។ នៅ​ឆ្នាំ​១៩៩៤ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ដាក់ក្រុមកម្ពុជាប្រធិបតេយ្យឱ្យនៅក្រៅច្បាប់ ហើយ​ក្រោយមក ក៏បាន​ក្លាយ​ទៅ​ជា​ចលនា​ឧទ្ទាម​ក្រៅ​ច្បាប់​ប្រឆាំង​នឹង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​រហូត​ដល់​មាន​ការធ្វើសមាហរណ​កម្មចូលរួមរស់ក្នុងសង្គមជាតិវិញក្រោមការអនុវត្តនៃនយោបាយឈ្នះ-ឈ្នះរបស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចុងឆ្នាំ១៩៩៨។
សមិទ្ធផលធំបំផុត ក្រោយការរៀបចំការបោះឆ្នោតជាសកលលើកដំបូងឆ្នាំ១៩៩៣ ដោយ​អាអ្ញាធរ​បណ្តោះ​អាសន្ននៃអង្កការសហប្រជាជាតិ គឺបានបង្កើតឱ្យមានរដ្ឋធម្មនុញឆ្នាំ១៩៩៣ របបរាជានិយមទី២     អនុវត្ត​របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ដូច្នេះ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជា​ច្បាប់​កំពូល​នៃ​ព្រះ​រា​ជាណាចក្រកម្ពុជាតែមួយគត់ ដែលបានកំណត់អំពីគោលការណ៍គ្រឹះ របៀបដឹកនាំកិច្ចការរដ្ឋ និង​កិច្ច​ការ​អន្តរ​ជាតិ និង​គោល​ការណ៍​គ្រឹះ​សំខាន់ៗ​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ទាំងស្រុង។ ជាការកត់សំគាល់ក្នុងវិស័យនយោបាយការបរទេស កម្ពុជា​បាន​អនុវត្ត​នយោ​បាយ​អព្យា​ក្រិតអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធយោធាជាមួយនឹងបរទេសណាទាំងអស់ ដោយ​ប្រកាន់​យក​គោល​នយោ​បាយ​សន្តិសហវិជ្ជមាន​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ​របស់​ខ្លួន​ជា​មួយ​បណ្តា​ប្រទេស​ទាំង​អស់​ក្នុង​សកល​លោក។
ដូច្នេះ កិច្ចព្រមព្រៀងក្រុងប៉ារីស​លែង​ជាប់​ពាក់​ពន័្ធ​នឹង​អ្វីដែល​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ទៀត​នោះ​ឡើយ អាស្រ័យដោយប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ខ្លួន កម្ពុជា​បាន​អនុវត្ត​និង​ប្រកាន់​យក​មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស មានការបោះឆ្នោតជាតិត្រឹមត្រូវ និងទៀងទាត់ ដើម្បី​ជ្រើស​តាំង​មេ​ដឹក​នាំ​រាជរដ្ឋាភិបាលមួយ ស្របតាមឆន្ទៈរបស់អ្នកបោះឆ្នោតជាបន្តបន្ទាប់។ ប្រទេសម៉ាឡេស៊ី ត្បិត​តែ​ជា​ហត្ថ​លេខី​នៃកិច្ចព្រមព្រៀងក្រុងប៉ារីសនោះមែន ក៏ប៉ុន្តែ ក្នុង​ឋានៈ​ជា​ប្រទេស​ជា​សមាជិក​នៃ​សមាគម​​ប្រជា​ជាតិ​អាស៊ី​​អាគ្នេយ៍មិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបាននោះឡើយ។ ករណី​លើក​ឡើង​របស់​ទណ្ឌិត ពិតជាបានប្រាសចាកពីបរិបទ និងស្មារតីពិតនៃកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទាំងស្រុង ពីព្រោះ កិច្ច​ព្រម​ព្រៀងនោះ បានអនុវត្តបេសកកម្មរបស់ខ្លួនតាមរយៈអាជ្ញាធរ បណ្តោះ​អាសន្ន​នៃ​អង្កការ​សហ​ប្រជាជាតិ​​ហៅថា អ៊ុនតាក់ ហើយវាក៍មិនបានផ្តល់ការអនុញាតិឱ្យចូលធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែល​ជារដ្ឋអធិបតេយ្យពេញលេញបាននោះឡើយ។
ជាការពិត ករណីលើកឡើងរបស់ទណ្ឌិតរូបនេះមិនអាចអនុញាត​ឱ្យប្រទេសម៉ាឡេស៊ីចូល​ពាក់​ព័ន្ធ​នឹង​កិច្ចការផ្ទៃក្នុងរបស់កម្ពុជបានឡើយ ពីព្រោះករណីរបស់ទណ្ឌិតនេះ គឺពាក់ព័ន្ធ​សុទ្ធ នឹង​ការអនុវត្ត​វិធាន​ការ​ផ្លូវច្បាប់របស់កម្ពុជា។ ទណ្ឌិត គឺជាបុគ្គលដែលតុលាការកម្ពុជាបានចេញដីកាចាប់ខ្លួន ហើយ​សមត្ថ​កិច្ច​កំពុង​តាមចាប់ខ្លួនពីបទប្រឆាំងនឹងសាលដីកាតុលាការកំពូលកម្ពុជា ជាប់​ទោស​ឧក្រិដ្ឋ​ពី​បទ​ញុះ​ញុង់​ឱ្យ​កង​កម្លាំង​ប្រដាប់អាវុធងើបប្រឆាំនឹងរាជរដ្ឋាភិបាល អំពាវនាវ​ឱ្យ​ប្រជា​ជន​ទាញ​ទម្លាក់​នាយក​រដ្ឋ​មន្រ្តី​ស្រប​ច្បាប់​ចេញ​ពីអំណាច អំពាវនាវឱ្យប្រជាជនចាប់នាយករដ្ឋមន្រ្តីយកទៅកាត់ទោស។ល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជំហរច្បាស់លាស់បំផុតថា លោកនឹងមិន​ស្នើ​សុំ​ទៅ​ព្រះ​មហា​ក្សត្រ ដើម្បីលើកលែងទោសដល់ទណ្ឌិត សម រង្ស៊ី ដូច​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ក្នុង​អំឡុង​ឆ្នាំ២០១៣ បាន​ទៀតឡើយ។ ពីព្រោះទណ្ឌិត សម រង្ស៊ី បានប្រើប្រាស់វោហារ្យសាសន៍ជាចំហរ ក្នុង​ចលនា​ជា​ឧទ្ទាម​ក្រៅ​ច្បាប់​បំផុសឱ្យប្រជាជនមានកំហឹងទាញទម្លាក់រដ្ឋាភិបាលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងឆន្ទៈ របស់​អ្នក​បោះ​ឆ្នោត​​ជាង៨៣.០២% ដែលបានបោះឆ្នោតភ្លូកទឹកភ្លូកដីគាំទ្រគណបក្សប្រជាជនឱ្យបន្តដឹកនាំរាជរដ្ឋាភិបាល និងបានប្រកាសចាប់លោកនាយករដ្ឋមន្រ្តីក្នុងមុខតំណែង ហើយចុងក្រោយថ្មីៗ ទណ្ឌិត សម រង្ស៊ី បាន​ថ្លែង​ប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រកម្ពុជា ដោយបានចោទព្រះមហាក្សត្រថា ជា​អាយ៉ង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ដែលជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញដែល​អង្គព្រះមហាក្សត្រកម្ពុជា​មិនអាច​ត្រូវ​រំលោភ​បំពាន​បានដាច់ខាត។
ជារួម សម្រាប់ប្រទេសម៉ាឡេស៊ី កម្ពុជាគ្មានវិបត្តិនយោបាយនោះទេ តែវាជាករណី​ទាក់​ទង​ទៅ​នឹង​ការ​អនុវត្ត​វិធានការផ្លូវច្បាប់ ដែល​ម៉ាឡែស៊ី​មិនអាច​ជ្រៀត​ជ្រែក​ចូល​កិច្ច​ផ្ទៃ​ក្នុង​កម្ពុជា​បាន​ឡើយ​។ កិច្ចព្រម​ព្រៀង​ក្រុង​ប៉ារីសគ្មានសុពលភាព និងអនុភាព ដើម្បី​អនុវត្ត​ទៅ​លើអ្វីដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នោះ​ឡើយ អាស្រ័យដោយប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយ​បាន​អនុវត្ត​គោល​ការណ៍​ប្រជា​ធិប​តេយ្យ សេរីពហុបក្សឥតងាករេ ដែលប្រទេសកម្ពុជា និង​ប្រជាជនកម្ពុជាបាននិងកំពុងសារទនឹងសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍ រីកចម្រើនលូតលាស់​ក្នុង​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួនក្នុងរង្វង់៧% ក្នុងមួយឆ្នាំៗ ជាមួយ​នឹងជីវភាពរបស់ប្រជាជនកម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃគួរជាទីមោទនភាព៕
ដោយ ឡុង បុរិតា




វីដេអូ៖ សម រង្ស៊ី ជាជនក្បត់ជាតិ ជាឧក្រិដ្ឋជន និងជាសត្រូវរបស់ព្រះនគរ!

លិខិតមិត្តអ្នកអាន៖ អ្នកឃុបឃិតសមគំនិតជាមួយទណ្ឌិត សម រង្ស៊ី អនុវត្តផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ត្រូវតែប្រឈមមុខច្បាប់!

ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី គឺច្បាស់ណាស់ជាផែនការធ្វើបដិវត្តន៍ពណ៌ក្រោមទិសស្លោក «ការផ្លាស់ប្តូរ» បំផ្លាញសន្តិភាពនិងការអភិវឌ្ឍរបស់ជាតិនិងប្រ​ជាជនកម្ពុជា។ ការផ្លាស់ប្តូររបបដឹកនាំ តាមមធ្យោបាយមិនប្រជាធិបតេយ្យ បង្កើតចលា​ចលដល់សង្គមជាតិ និងបង្កសង្គ្រាម ទាញកម្ពុជាធ្លាក់ចូលក្នុងគ្រោះមហន្តរាយដូចពីអតីតកាលមិនត្រូវបានអនុញ្ញាតឱ្យកើតមានឡើងសាជាថ្មីនៅលើទឹកដីកម្ពុជាឡើយ។ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋខ្មែរ បានគូសបញ្ជាក់ច្បាស់រួចហើយថា ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងមិនអនុញ្ញាតឱ្យជនមួយក្តាប់តូចបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដែលកម្ពុជារកបានដោយលំបាកតាមរយៈការយកជីវិតធ្វើដើមទុន ការលះបង់សព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋខ្មែរ កងកម្លាំងប្រដាប់អាវុធ ដើម្បីរំដោះជាតិ និងប្រជាជនពីរបបខ្មែរក្រហម រំលាយអង្គការចាត់តាំងនយោបាយនិងយោធារបស់ខ្មែរក្រហមនាំយកសន្តិភាពពេញលេញ ឯកភាពជាតិនិងឯកភាពទឹកដី។
​ចាប់តាំងពីដើមតរៀងមក ក្រុមជនក្បត់ជាតិដឹកមុខដោយទណ្ឌិត សម រង្ស៊ី បានខិតខំគ្រប់ល្បិ​ចកលរៀ​បចំអនុវត្តឡើងវិញនូវផែនការទុច្ចរិតសព្វបែបយ៉ាង បម្រើផលប្រយោជន៍បរទេសដោ​យឥតងាររេដើម្បីចៅហ្វាយនាយរបស់ពួកគេជួយ និងចុងក្រោយបានរៀបចំផែនការបដិវត្ត​ន៍ព​ណ៌ដែលត្រូវបានវាយកម្ទេចកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីឡើងកាន់អំណាច ក្រោ​យពីបរាជ័យជាច្រើនលើកច្រើនសារចាញ់ការបោះឆ្នោត។ ទណ្ឌិត សម រង្ស៊ី បានប្រើកលល្បិ​ចបំផ្លាញកម្ពុជា ដោយប្រើប្រាស់ល្បិចកលនយោបាយទុច្ចរិត ប្រើប្រាស់សម្តីហិង្សា អំពាវនាវឱ្យប្រើប្រាស់អំណាចប្រជាពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ញុះញង់ បង្កចលាចលសព្វបែបយ៉ាង និងថែមទាំងប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលការពារដោយរដ្ឋធម្មនុញ្ញថែមទៀតផង។
ទង្វើដ៏ស្មោគគ្រោករបស់ទណ្ឌិត សម រង្ស៊ី ជាទង្វើល្មើសច្បាប់ ជាមេចលនាឧទ្ទាមខុសច្បាប់ និងជាជនបំពានយ៉ាងធ្ងន់ធ្ងរលើសាលដីការបស់តុលាការកំពូលដែលសម្រេចរំលាយគណប​ក្សសង្គ្រោះជាតិ អង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌។ សម រង្ស៊ី ជាអ្នកទោស និងជាមេក្លោងបដិវត្តន៍ពណ៌ រាល់ទង្វើទាំងអស់របស់ទណ្ឌិតរូបនេះគឺជាទង្វើដែលល្មើសនឹងច្បាប់។ ការប្រកាសវិលចូលកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី មិនមែនដើម្បីគោលបំណងសន្តិភាពឡើយ ប៉ុន្តែបង្កប់ដោយហេតុផលជាច្រើនដូចជា៖
ហេតុផលទី១- សម រង្ស៊ី គឺជាទណ្ឌិត ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាមានដីកាពីតុលា
ការដើម្បីស្វែងរកចាប់ខ្លួន ហើយដីកាចាប់ខ្លួននៅពេលនេះក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសនា​នាក្នុងតំបន់ អាស៊ានរួចហើយដែរ។ សម រង្ស៊ី នឹងមិនហ៊ានវិលចូលស្រុកឡើយព្រោះសម រង្ស៉ី តែងលើកឡើងការពារខ្លួនថា ការរត់ទៅក្រៅស្រុក ដើម្បីបន្តការតស៊ូនៅក្រៅប្រទេស ប្រ​សើ​រជាងជាប់គុកឥតប្រយោជន៍​ដូច កឹម សុខា និង ស្លាប់ដោយគ្មានន័យដូច កែម ឡី។ ដូច្នេះ ការប្រកាសពីការវិលត្រឡប់វិញរបស់ សម រង្ស៊ី ទោះបីជាពេលនេះបានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែពុំមែនក្នុងហេតុផលឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនដើម្បីប្រឈមនឹងការអនុវត្តច្បាប់នោះឡើយ។ វាពិតណាស់ជាល្បិចកលដែល សម រង្ស៊ី បង្កើតឡើងដើម្បីស្ទង់កម្លាំង រវាងក្រុមសម រង្ស៊ី និងក្រុមកឹម សុខា ក៏ដូចជាធ្វើតេស្តថាតើ នឹងមាននរណាខ្លះដែលនឹងគាំទ្រខ្លួន។ រហូតមកទល់ពេលនេះ ទាំងប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរ ជាតិមិនបានចាប់អារម្មណ៍ចំពោះផែនការវិលត្រឡប់ចូលស្រុករបស់ សម រង្ស៊ី ឡើ​យព្រោះទណ្ឌិតរូបនេះ បានភូតកុហកសាធារណមតិតាំងពីឆ្នាំ ២០១៥ មកម៉្លេះ។ ប៉ុន្តែមិនដែ​ល​ឃើញសម រង្ស៊ី អើតក្បាលមកទេ ហើយអ្វីដែល សម រង្ស៊ី ខំប្រឹងបន្ទរសំឡេងនិងអះអាងថាខ្លួននឹងវិលមកកម្ពុជាវិញដើម្បីចិញ្ចឹមចលនាក្បត់ ជាតិរបស់ខ្លួនប៉ុណ្ណោះ។
ហេតុផលទី២- ការប្រកាសវិលត្រឡប់វិញរបស់ សម រង្ស៊ី នៅឆ្នាំ ២០១៩ ខុសពីស្ថានភាពនៅខែកក្កដា ឆ្នាំ ២០១៣។ នៅឆ្នាំ ២០១៣ ការវិលត្រឡប់របស់ សម រង្ស៉ី មកកម្ពុជា គឺមានព្រះរា​ជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ ហើយនៅពេលនោះ សម រង្ស៉ី គឺជាប្រធានគណប​ក្សសង្គ្រោះជាតិស្របច្បាប់ដែលត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះការវិ​លត្រឡប់របស់ សម រង្ស៊ី នៅពេលនោះ គឺមានហេតុផលត្រឹមត្រូវ។ ប៉ុន្តែ ការប្រកាសវិលត្រឡប់មកវិញរបស់ទណ្ឌិត សម រង្ស៊ី នៅឆ្នាំ ២០១៩ នេះ គឺមិនដូចកាលពីឆ្នាំ ២០១៣ ឡើយ ដោយសារនៅពេលនេះ សម រង្ស៊ី ជាទណ្ឌិតដែលមានដីកាស្វែងរកចាប់ខ្លួន និងមេដឹកនាំនៃចលនានយោបាយខុសច្បាប់នៅក្រៅប្រទេស។ ម្យ៉ាងទៀត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត រៀងរាល់ ៥ ឆ្នាំ បានប្រព្រឹត្តទៅរួចទៅហើយ កាលពីឆ្នាំ ២០១៨។ ដូច្នេះការប្រកាសវិលត្រឡប់មកវិញរបស់ សម រង្ស៉ី នាពេលនេះ គឺមិនមែនក្នុងហេតុផលដើម្បីចូលរួមក្នុងការបោះឆ្នោតនោះទេ​​។ សម រង្ស៊ី មានផែនការធ្វើបដិវត្តន៍ពណ៌ដែលជាទង្វើខុសច្បាប់ដែលត្រូវចាត់វិ​ធានការផ្លូវច្បាប់ ប្រឆាំងនឹង ឆន្ទៈប្រជាពលរដ្ឋ និងដើម្បីស្រាយគំនុំសងសឹកចំពោះខ្មោចឪពុកជាជនក្បត់ជាតិរបស់ខ្លួន។
សម រង្ស៊ី បានប្រព្រឹត្តកំហុសឆ្គងនិងល្មើសច្បាប់ជាច្រើន ហើយសម រង្ស៊ី អាចហ៊ានប្រថុយវិលចូលស្រុកវិញ លុះត្រាណាតែទណ្ឌិតរូបនេះទទួលបានការលើកលែងទោសពីព្រះមហាក្សត្រជាមុនសិន។ តែសម រង្ស៊ី នឹងមិនវិលត្រឡប់មកវិញជាមួយនឹងការលើកលែងទោសឡើយ ប៉ុ​ន្តែជំនួសដោយខ្នោះហើយនិងគុក ពីព្រោះមួយរយៈចុងក្រោយនេះសម រង្ស៊ី បានបំផ្លាញស្ពានទាំងអស់រាប់ទាំងបំផ្លាញវប្បធម៌សន្ទនា ការប្រកាសសង្គ្រាមជាមួយរាជរដ្ឋាភិបាលកម្ពុជាដោ​យអះអាងថាខ្លួនវិលចូលមកកម្ពុជាដើម្បីចាប់សម្តេចតេជោ ហ៊ុន សែន និងដើម្បីផ្លាស់ប្តូររបប ដឹកនាំបច្ចុប្បន្នចេញ រហូតដល់ប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ព្រះរាជាណាចក្រកម្ពុជា ថែមទៀតផង។ ភាពព្រហើនកោងកាចគ្មានការគោរពចំពោះព្រះរាជបល្ល័ង្គគឺជាទង្វើដែលមិនអាចអត់ឱន ឱ្យបានឡើយ ហើយបច្ចុប្បន្ននេះ បាននិងកំពុងជាប់បណ្តឹងប្រមាថព្រះចេស្តាព្រះមហាក្សត្រនៅតុលាការ ថែមទៀតផង។ តើសម រង្ស៊ី ហ៊ានវិលមកកម្ពុជាវិញ និងប្រថុយនឹងការជាប់គុកទេ ខណៈខ្លួនមានវ័យកាន់ តែចាស់និងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និងមានឈ្មោះថាជាចោរពានវាំងយ៉ាងដូច្នេះនោះ?
ហេតុផលទី៣- ក្នុងផែនការនៃការវិលត្រឡប់របស់សម រង្ស៊ី មកកម្ពុជាវិញ ក្រុមប្រឆាំងនៅក្រៅ​ប្រទេសបានរៀបចំសកម្មភាពចំនួន ៥៖ ១)-បង្កើតក្រុមការងាររៀបចំកម្លាំងទទួលទណ្ឌិត សម រង្ស៊ី ២)-ពង្រីកសកម្មភាព​ការទូត ៣)-ពង្រីកការផ្សព្វផ្សាយព័ត៌មានជុំវិញបញ្ហារសើបៗនៅ​ក្នុងសង្គមដើម្បីបញ្ឋេះកំហឹងប្រជាពលរដ្ឋ​សំដៅ​ជំរុញចលនាខាងក្នុងដែលបានបាត់បង់ជំ​នឿនិងសេចក្តីទុកចិត្តលើខ្លួនឱ្យកម្រើកឡើងវិញ ៤)-ទំនាក់ទំនងឱ្យស្អិតរមួតជាមួយមជ្ឈ​ដ្ឋានអ្នកប្រជាធិបតេយ្យដើម្បីបង្ហាញថាខ្លួននៅតែមានសកម្មភាពនិងមានគេទទួលស្គាល់ និង ៥)-រៀបចំរៃអង្គាសថវិកាសម្រាប់អនុវត្តផែនការ។ ដូចការបោកប្រាស់ក្នុងការឃោសនាបោះឆ្នោតពីមុនៗដែរ នៅពេលនេះ ក្រុមក្បត់ជាតិបានប្រើប្រាស់លុយដើម្បីបោកប្រាស់ទឹកចិត្តផង និងក៏ដើម្បីជាលេសដើម្បីរៃអង្គាសប្រាក់ដាក់ហោប៉ាវខ្លួនឯងដែរ។ នេះជាការធ្វើអាជីវកម្ម លើបដិ​វត្តន៍ពណ៌ដើម្បីលុយ។ បន្ថែមលើ សកម្មភាពទាំង ៥ គោលដៅខាងលើ សម រង្ស៉ី បានចាប់ផ្តើមឃោសនាឱ្យកម្លាំងក្នុងស្រុក ប្រឆាំងនឹងរាជរដ្ឋាភិបាលតាមរយៈការញុះញង់ឱ្យកម្លាំងប្រដាប់អាវុធបះបោរ និងការបញ្ឆេះកំហឹងសង្គមដើម្បីញុះញង់ឱ្យប្រជាជនបះបោរប្រឆាំងនឹងអាជ្ញាធរ​មានសមត្ថកិច្ច តាមរយៈបំផុស បំភាន់បំភ្លៃ និងបំផ្លើសព័ត៌មានលើបញ្ហារសើបរបស់សង្គម តា​មគ្រប់រូបភាព។ ការរៀបចំកម្លាំងប្រឆាំងខាងក្នុង ដើម្បីគាំទ្រ និងស្វាគមន៍ការវិលត្រឡប់មកវិញរបស់ សម​ រង្ស៉ី គឺធ្វើឡើងក្នុងល្បិចកល ដើម្បីប្រើប្រាស់កម្លាំងទាំងនេះ ជាខែលការពារខ្លួនផង និងជាកម្លាំងប្រឆាំងនឹងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចផង។ ដូច្នេះ ច្បា​ស់ណាស់ថា គោលដៅនយោបាយពិតប្រាកដនៅពីក្រោយការប្រកាសវិលត្រឡប់របស់ សម រង្ស៉ី គឺការប៉ុនប៉ងប្រមូលកម្លាំងជាថ្មី ដើម្បីដឹកនាំចលនាបដិវត្តន៍ពណ៌ជាថ្មី ដើម្បីមហិច្ឆតាអំ​ណា​ចផ្ទាល់ខ្លួន។ ការបញ្ចុះបញ្ចូលឱ្យអឺរ៉ុបដក EBA ពីកម្ពុជា និងការបញ្ចុះបញ្ចូលឱ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តផែនការដ៏ពិសពុលរបស់ សម រង្ស៊ី ក្នុងគោលបំណងរុញច្រានឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងសង្គម ដែលជាកត្តាអ​នុគ្រោះផ្នែកនយោបាយសម្រាប់ក្រុមប្រឆាំងញុះញង់ប្រមូលកម្លាំង ដើម្បីធ្វើបដិវត្តន៍ពណ៌ជាថ្មី។
​ការប្រកាសវិលត្រឡប់ចូលស្រុកវិញរបស់សម​ រង្ស៊ី គឺក្នុងល្បិចកលដើម្បីប៉ុនប៉ងធ្វើបដិវត្តន៍ព​ណ៌ជាថ្មីជាអំពើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច បានត្រៀមលក្ខណៈម្ចាស់ការទាំងផ្នែកកម្លាំង និង មធ្យោបាយអនុវត្តគ្រប់ជ្រុងជ្រោយរួចហើយ។ ផែនការជាបន្តបន្ទាប់ដែលក្រុមឧទ្ទា​មខុសច្បាប់បានរៀបចំដូចជាការរៀបចំកម្លាំងក្នុងមួយឃុំចំនួន ៥ នាក់ ក្រោមលេសទៅ​ទទួលទណ្ឌិត សម រង្ស៊ី ត្រឡប់មកវិញ គឺជាការចូលរួមក្នុងផែនការបដិវត្តន៍ពណ៌ ដែលជាទង្វើខុសច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ចអាចចាត់វិធានការច្បាប់បាននៅគ្រប់ពេល ហើយកន្លងទៅនេះ អ្នកដែលមិនគោរពតាមសាលដីកាតុលាការកំពូលជាច្រើននាក់ត្រូវបានកោះហៅទៅសា​កសួរ និងខ្លះដែលនៅតែងងើលបន្តបំពានសាលដីកា និងឃុបឃិតសមគំនិតជាមួយទណ្ឌិត ស​ម រង្ស៊ី ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន និងធ្វើការចោទប្រកាន់ផងដែរដោយសារតែ​ពួកគេពាក់ព័ន្ធនឹងការធ្វើសកម្មភាពផ្សព្វផ្សាយផែនការត្រៀមលក្ខណៈប៉ុនប៉ុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការ ធ្វើបដិវត្តន៍ពណ៌ ការបង្កអសន្តិសុខ បំពុលបរិយាកាសសង្គម។ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យក្រុម ជនក្បត់ជាតិទាំងនេះបង្កព្យុះភ្លៀង អសន្តិសុខចំពោះជាតិបានឡើយព្រោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមប្រឆាំងមួយក្តាប់តូចបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍដែលកំពុងតែមាននេះបានឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ បញ្ជាម៉ឺងម៉ាតរួចមកហើយថា «ងើបមួយបង្ក្រាបមួយ ងើបពីរ បង្ក្រាបពីរ មិនអនុញ្ញាតឱ្យក្រុមក្បត់ជាតិបំផ្លាញកម្ពុជាបានឡើយ»។
​តើនរណាជាអ្នកចំណេញពីការធ្វើនយោបាយគ្មានយុទ្ធសាស្ត្ររបស់សម រង្ស៊ី នៅពេលនេះ?
អ្នកដែលនឹងចំណេញច្រើនជាងគេក្នុងការធ្វើនយោបាយធ្លាក់ផ្លូវរបស់សម រង្ស៊ី គឺកឹម សុខា និ​ងចៅហ្វាយនាយ បរទេសរបស់កឹម សុខា ព្រោះពេលនេះទាំងចៅហ្វាយនាយ និងកឹម សុខា មិនបានផ្តល់តម្លៃដល់សកម្មភាព របស់សម រង្ស៊ី ឡើយក្រៅតែពីអ្នកគាំទ្រខ្លួនមួយចំនួនតូចដែ​លកើតចេញពីបក្សប្រហារខ្មោចបក្សសង្គ្រោះ ជាតិកាលពីខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅ។ កាលពីថ្ងៃទី១៥ ខែកញ្ញា កឹម សុខា តាមរយៈសេចក្តីថ្លែងការណ៍ របស់ខ្មោចបក្សសង្គ្រោះជាតិថាខ្លួនមិនទទួលស្គាល់កិច្ចប្រជុំដែលក្រុមសម រង្ស៊ី បានធ្វើកាលពីខែធ្នូឡើយ គឺមិនទទួលស្គាល់សម រង្ស៊ី ថា ជាប្រធានស្តីទីខ្មោចបក្សសង្គ្រោះជាតិ មិនទទួលស្គាល់សាខាខ្មោចបក្សសង្គ្រោះជា​តិនៅក្រៅប្រទេសឡើយ។ គោលជំហរនេះត្រូវបានប្រកាសគាំទ្រដោយក្រុម កឹម សុខា និយម។
កឹម សុខា បង្ហាញគោលជំហរមិនទទួលស្គាល់រចនាសម្ព័ន្ធកើតចេញពីបក្សប្រហារខ្មោចបក្សសង្គ្រោះជាតិ ក៏ ព្រោះតែ សម រង្ស៊ី និងបក្ខពួកបាននិងកំពុងប្រើប្រាស់ហិង្សានិយមប្រឆាំងរដ្ឋអំណាច ហើយក៏ទំនងកឹម សុខា បានដឹងច្បាស់ពីល្បិចសម រង្ស៊ី ដែលព្យាយាមប្រើប្រាស់ការគំរាមប្រើហិង្សានេះដើម្បីរុញឱ្យកឹម សុខា ជាប់វណ្ឌកកាន់តែខ្លាំងនឹងទិដ្ឋភាពច្បាប់។ ដូច្នេះ កឹម សុខា មិនអាចឈរឱបដៃមើល សម រង្ស៊ី យកជីវិតរបស់ខ្លួនមកធ្វើអាជីវកម្មនយោបាយ ទា​ញផលចំណេញសម្រាប់ខ្លួនទៀតឡើយ។

​ហេតុដូច្នេះ ឆ្លៀតពេលដែល សម រង្ស៊ី កំពុងតែបាត់បង់តម្លៃ និងប្រព្រឹត្តកំហុសយុទ្ធសាស្ត្រ ម្ត​ងហើយម្តងទៀត ហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងត្រូវបានគេថ្កោលទោសគ្រប់ទិសទី និងកំពុងញុះញង់ឱ្យសកម្មជនខ្លួនប្រព្រឹត្តខុសច្បាប់ ត្រូវបានអាជ្ញាធរចាប់ខ្លួននិងចោទប្រ​កា​ន់តាមច្បាប់ វាគឺជាឱកាសដ៏ល្អបំផុតសម្រាប់ កឹម សុខា​ ត្រូវស្រង់ក្តោបយកកម្លាំងនយោ​បាយពីសម រង្ស៊ី មកវិញ។ ទីបំផុត សម រង្ស៊ី នឹងត្រូវគេប្រើគ្រាន់តែជាឈ្នាន់នៃផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយនាយបរទេសខ្លួនប៉ុណ្ណោះ ហើយអ្នកដែលរង់ចាំទទួលលទ្ធផលគឺ កឹម សុខា ឯណេះ។ សម រង្ស៊ី ខ្លួនឯង បើសិនបើមិនវិលចូលកម្ពុជាវិញតាមការកំណត់ គឺជីវិតនយោបាយនឹងត្រូវបញ្ចប់ទាំងស្រុង ហើយបើសម្រេចថាវិលចូលកម្ពុជាវិញ ក៏ត្រូវបញ្ចប់តាមរយៈការវាយខ្នោះញាត់គុក។ ប៉ុន្តែសេណារីយូមួយទៀតដែលអាចកើតឡើងដែរ គឺសម រង្ស៊ី អាចនឹងត្រូវប្រឈមនឹងការបាត់បង់ជីវិត ដោយសារតែបាតដៃទី៣ អនុវត្តទ្រឹស្តី «ស្វាស៊ីបា​យ លាបមាត់ពពែ» ហើយគេអាចនឹងចោទប្រកាន់ និងទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា និងបង្កការញុះញង់ដើម្បីបំពេញផែនការរបស់ពួកគេ។ ដូច្នេះអ្នកដែលរងគ្រោះពិតប្រាកដនៅពេលនេះគឺអ្នកកំពុងដើរតាមនយោបាយក្បត់ជាតិរបស់ សម រង្ស៊ី ប្រព្រឹត្តទង្វើផ្ទុយពីច្បាប់ ឃុបឃិតសមគំនិតជាមួយទណ្ឌិតធ្វើបដិវត្តន៍។ អ្នកបន្ទាប់គឺសម រង្ស៊ី! ដូច្នេះសុវត្ថិភាពរបស់ស​ម រង្ស៊ី មានតែកន្លែងមួយប៉ុណ្ណោះ គឺក្លាហានដើរចូលគុក ឬសម្ងំដេកក្នុងផ្ទះនៅស្រុកបារាំង៕

ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩



លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចូលរួមពិធីកាន់បិណ្ឌទី១ បានចំនួន៣ វត្តស្ថិតនៅក្នុងស្រុកកោះធំ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១ នៅវត្តសំប៉ាន វត្តព្រែកតាដួង វត្តកំពង់សំបួរ ឋិតក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ពិធីបែបព្រះពុទ្ធសាសនានេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងពុទ្ធបរិស័ទចំណុះជើងវត្ត ដោយមានការប្រារព្វពិធីផ្សេងៗ រួមមានដូចជា៖ នមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា បោះបាយបិណ្ឌ ប្រគេនយាគូព្រះសង្ឃ រាប់បាត្រ បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការ ក្រោមឱវាទក្រសួងទាំងអស់។
នៅក្នុងពិធីកាន់បិណ្ឌទី០១ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគេននៅនូវបច្ច័យជួនវត្តសំប៉ានទឹកប្រាក់ចំនួន ២៥០ដុល្លារសហរដ្ឋអាមេរិក វត្តព្រែកតាដួងទឹកប្រាក់ចំនួន២១០ ដុល្លារសហរដ្ឋអាមេរិក និងវត្តកំពង់សំបួរទឹកប្រាក់ចំនួន២៤៦ ដុល្លារសហរដ្ឋអាមេរិក និងប្រគេនគ្រឿងឧបភោគបរិភោគជូនដល់វត្តទាំង៣ដូចៗគ្នា។

ក្នុងពិធីកាន់បិណ្ឌទី០១ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជូនពរលោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕




លោក ថោង ខុន អំពាវនាវដល់គ្រប់វត្តទាំងអស់ត្រូវរក្សាភាពស្អាត អនាម័យចំណីអាហារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ព្រះសង្ឃ គណៈកម្មការវត្ត ប្រ​ជាពុទ្ធបរិស័ទនៅទូទាំងប្រទេសត្រូវគិតគូរយកចិត្តទុកដាក់ចំពោះការថែរក្សាភាពស្អាត អនាម័យ និងសុវត្ថិភាពចំណីអាហារ ចង្ហាន់ជាដើមឱ្យបានត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌតាំ​ងពីថ្ងៃកាន់បិណ្ឌទី១ទៅ។ លោកបានថ្លែងដូចនេះក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញរាប់បាត្រដា​ក់បិណ្ឌក្នុងពិធីកាន់បិណ្ឌទី១ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តស្វាយជីអោក ស្ថិតនៅភូមិស្វាយជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំមូលដ្ឋានក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក។
លោករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់វត្តអារាម ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័​ទ សូមគិតគូរលើការថែរក្សាភាពស្អាត អនាម័យ សុវត្ថិភាពចំណីអាហារជាដើមដើម្បីញ៉ាំងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះឲ្យប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ។ លោករដ្ឋមន្ត្រី ក៏បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមក្នុងដំណើរកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌនេះប្រកបដោយភាពសប្បាយរីករាយ និងមានការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្ន។ ខណៈរដូវវស្សាកំពុងឈានចូលមកដល់នោះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត ឲ្យប្រជាកសិករបង្កបង្កើនស្រូវ ផលដំណាំឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ការហូបចុក និងជំរុញការនាំចេញឱ្យកាន់​តែច្រើន។

លោក ថោង ខុន ក៏បានអំពាវនាវដល់កងកម្លាំងសមត្ថកិច្ចប្រចាំមូលដ្ឋានត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសត្រូវត្រៀមកម្លាំងជួយសង្គ្រោះប្រជាព​លរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិដោយប្រការណាមួយ ក៏ដូចជាបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ នាឱកាសនោះ លោករដ្ឋមន្ត្រី បានចូលរួមឧបត្តម្ភថវិកាចំនួន ៥ពាន់ដុល្លារ កសាងសមិទ្ធផលក្នុងវត្តស្វាយជីអោកព្រមទាំងប្រគេនបច្ច័យមួយចំ​នួនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តផងដែរ៕



ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី មានព្រះរាជហឫទ័យ អាណិតកូនចៅដែលរងគ្រោះដោយទឹកជំនន់នៅភូមិកំពង់សំណាញ់

កំពង់ចាម៖ លោក គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋ មន្រ្តីក្រសួងព្រះបរមរាជវាំង បាននាំយកនូវព្រះរាជអំ ណោយដ៏ថ្លៃថ្លានៃព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនប្រជារាស្រ្តរងគ្រោះ ដោយ ទឹក ជំនន់ ចំនួន ៣៧០គ្រួសារ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាវេលាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
លោក គង់ សំអុល បាននាំមកនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិតស្រឡាញ់ សេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតរបស់ ព្រះករុណាជាអម្ចា ស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះបងប្អូន កូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫទ័យទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្តរបស់ព្រះអង្គ។

ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលបានព្រះរាជទានជូនដល់ប្រជារាស្រ្តរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់បណ្តាលឱ្យលិចលំនៅឋានរបស់ប្រ ជាពលរដ្ឋចំនួន ៣៧០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ផ្ទាំង និងថវិកាចំនួន ២០ម៉ឺនរៀល៕





អនុប្រធានធនាគារពិភពលោក (World Bank)៖ កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរឱ្យកោតសរសើរជាមួយកំណើនសេដ្ឋកិច្ចជាមធ្យមពី៧%ទៅ៨%

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារសហ ប្រតិបត្តិការជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៅវិមានសន្តិភាព។ លោកស្រី Victoria Kwakwa ធ្លាប់បានមកកម្ពុជាកាលពី៣ឆ្នាំមុន ហើយពេលនេះបាន ឃើញកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរអោយកោតសរសើរខ្លាំងបំផុតជាមួយកំណើនសេដ្ឋកិច្ចជា មធ្យមពី៧%ទៅ៨% ហើយអត្រាកាត់បន្ថយភាពក្រីក្រ និងអត្រាស្លាប់របស់ទារកនៅពេលកើតក៏បានថយចុះនេះជាជោគជ័យបញ្ជាក់ថាកម្ពុជាកំពុងតែបោះជំហានលើផ្លូវមួយត្រឹមត្រូវ។
លោកស្រី Victoria Kwakwa បានបន្តទៀតថា កន្លង មកនេះ ធនាគារពិភពលោក បានធ្វើការយ៉ាងច្រើនជាមួ យនឹងសហគមន៍ផ្សេងៗដែលសហគមន៍ទាំងនោះ ប្រ ជាពលរដ្ឋដែលទទួលបានដីសម្បទានសង្គមកិច្ចពីរាជ រដ្ឋាភិបាលហើយ គឺបានទទួលនៅធ្វើការដាំដុះបានលទ្ធ ផលជាទីគាប់ចិត្តជាទីមោទនៈ។ ក្នុងន័យនេះ លោកស្រីចង់បញ្ជាក់ថាដីសង្គមកិច្ចដែលរដ្ឋាភិបាលបានចែកជូនប្រជាពលរដ្ឋធ្វើការដាំដុះដំណាំកសិកម្មដែលបានជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រ សើឡើងដែលកូនចៅពួកគេទទួលបាននូវការអប់រំ និងសេវាសុខភាពប្រកមបដោយគុណភាពផងដែរ។
លោកស្រី Victoria Kwakwa បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរដ្ឋបាលរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងនោះគឺការចូលរួមរបស់ធនាគារពិភព លោកនៅក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាក្នុងវិស័យកសិកម្មផងដែរដើម្បីជួយជំរុញការបង្កើនទិន្នផល និងការនាំចេញរបស់កសិផលកម្ពុជា។ ជាពិសេស លោក ស្រី Victoria Kwakwa បានមានប្រសាសន៍ថា បន្ទាប់ ពីការវិលត្រឡប់របស់ធនាគារពិភពលោកមកកម្ពុជាពេលនេះបង្ហាញជាដៃគូដ៏ល្អប្រកបដោយជំនឿជឿជាក់ និងគ្នាទៅវិញទៅមកដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនខ្លាំងឡើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកស្រី Victoria Kwakwa ដែលគាំទ្រ និងមានជំនឿក្នុងការចាប់ដៃគូជាមួយកម្ពុជាជំរុញការកសាងប្រទេសជាតិអោយរីកចម្រើនទៅមុខ។ លោក បានជម្រា បជូនលោកស្រីថានៅកម្ពុជាការផ្តល់ដីសម្បទានសង្គម កិច្ច គឺជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ រយៈ ពេល៧ ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល មិនឲ្យដីសម្ប ទាន សេដ្ឋកិច្ចទៅក្រុមហ៊ុនឯកជនទៀតទេ ហើយក៏បានកាត់យកមកវិញនូវដីសម្បទានសេដ្ឋកិច្ចណា ដែលក្រុមហ៊ុនមិនអនុវត្តតាមគោលការណ៍ ឬក៏មិនមិនគោរពតាមច្បាប់របស់រាជរដ្ឋាភិបាល។ ដីសម្បទានសេដ្ឋកិច្ចមួយចំនួនក៏បានបែងចែកផ្តល់ជូនទៅដល់ប្រជាពលរដ្ឋ ដែលគ្មានដីប្រើប្រាស់សម្រាប់បង្កបង្កើនផលដើម្បីពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ដីសម្បទានសង្គមកិច្ច ត្រូវការតភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ ក្នុងន័យនេះលោក ក៏បានលើកទឹកចិត្តនិងជំរុញឲ្យធនាគារពិភពលោក ចូលរួមយ៉ាងសកម្មថែមទៀត ជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានដីសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដើម្បីជួយឲ្យពួកគាត់ទទួលបាននៅការដាំដុះនឹងទទួលផលបានល្អ ដើម្បីលើកស្ទួយជីវភាពគ្រួសារអោយបានល្អប្រសើរ។ ការចូលរួមរបស់ធនាគារពិភពលោក នឹងជួយដល់ការកើនឡើងនៃគម្របព្រៃឈើឡើងវិញនៅកម្ពុជា។
នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងអំពីតម្រូវការធនធានមនុស្សនៅក្នុងប្រទេសដោយបានស្នើសុំធនាគារពិភពលោក ពិនិត្យបន្តសហការ ជួយដល់កម្ពុជាលើធនធានការអភិវឌ្ឍធន ធានមនុស្សផងដែរ។ នៅក្នុងកិច្ចពិភាក្សានោះ លោក ក៏បានលើកឡើងអំពីសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងទីក្រុង និងតាមជនបទ។ កន្លងមក ហេដ្ឋា រចនា សម្ព័ន្ធនៅទីជនបទ គឺបានកំពុងតែអភិវឌ្ឍ ប៉ុន្តែត្រូវការធនធានច្រើនសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ។ ក្នុងន័យនេះ លោក បានលើកឡើងថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ីនិងកូរ៉េ បានដើររួមគ្នា ដែលកសាងផ្លូវពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់ (DBST) ហើយឥឡូវ នេះ គឺមានគុណភាពល្អ សម្រាប់តំបន់ដាច់ស្រ យាល តំបន់ជនបទ។ លោក បានស្នើឲ្យធនាគារពិភពលោក ពិនិត្យមើលលទ្ធភាព ចូលរួមនៅក្នុងដាក់កម្មវិធីកសាងផ្លូវ កែប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅស៊ូពីរជាន់វិញ ដោយសារមូលហេតុថា ធនាគារពិភពលោក កំពុង តែចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍតំបន់ ជនបទនោះស្រាប់។

មុននឹងបញ្ជប់ការពិភាក្សា លោកស្រី Victoria Kwakwa បានសន្យានឹងពង្រឹងកិច្ចសហការជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាដៃគូដែលជួយគ្នា និងស្តាប់យោបលគ្នាទៅវិញទៅមកដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជាអោយក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខ៕








របៀបវារៈ ៤ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តទី៣ ឆ្នាំទី១

ក្រចេះ ៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទុយ ប៊ុនសេរីរត័្នមុន្នី អភិបាលរងខេត្តក្រចេះ និងមានការចូលរួមពីក្រុមប្រឹក្សាខេត្តទាំង២១រូប ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង បណ្ដាអង្គការដែគូរ អាជីវករ និងតំណាងប្រជាពលរដ្ឋផងដែរ។
ក្នុងកិច្ចប្រជុំបានលើកយករបៀបវារៈចំនួន ៥ រួមមាន :
ទី១- ពិនិត្យ និងអនុម័តលើសេចក្ដីកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត
ទី២- ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារលើគ្រប់វិស័យប្រចាំខែសីហា របស់រដ្ឋបាលខេត្ត ទី៣- ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវីនិយោគខេត្ត
ទី៤- ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ណែនាំផ្នែកគោលនយោបាយផែនការអភិវឌ្ឍ៥ឆ្នាំ ២០២០ ២០២៤ របស់រដ្ឋបាលខេត្ត និងទី៥ បញ្ហាផ្សេងៗ ។
បន្ទាប់ពីកិច្ចប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវរៈខាងលើ លោក ហ៊ឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានចំណាប់អារម្មណ៍ទៅលើសភាពការណ៍គ្រោះមហន្តរាយដោយទឹកជំនន់ ដោយបានថ្លែងអំណរគុណរចំពោះអង្គព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល ប្រធានកាកបាទក្រហមកម្ពុជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការដៃគូរក្នុងខេត្ត ពិសេសក្រុមការងារទាំងអស់ក្នុងរដ្ឋបាលខេត្ត ដែលបានយកចិត្តខ្ពស់អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយឧបត្ថម្ភ គាំទ្រជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោក ទុយ ប៊ុនសេរីរត័្នមុន្នី អភិបាលរងខេត្តក្រចេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ហើយលោកក៏បានស្នើដល់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិថ្មីនេះ ខិតខំបន្តសហការរួមគ្នាជាមួយគណ:អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីបន្តរុញច្រានឲ្យរដ្ឋបាលខេត្ត អាចសម្រេចបានលទ្ធផលការងារប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់ទៀត៕



កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម

សៀមរាប៖ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV)ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រ​វេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» នៅសណ្ឋាគារ អប្សរាផាឡេស នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ ខេត្តសៀមរាប។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍លើកឡើងថា ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានបានប្តេជ្ញារួមគ្នាក្នុងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍តាមរយៈការចេញសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ឆ្នាំ២០០៧ និងបានចេញឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាឆ្នាំ២០១៧។
ទោះបីជាមានលិខិតូបករណ៍អាស៊ាន និងបទដ្ឋានអន្តរជាតិក៏ដោយ រដ្ឋជាសមាជិកបានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានគតិយុត្តនៅក្នុងប្រទេសរបស់ខ្លួនដើម្បីធានាថាសិទ្ធិ ផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លែថ្នូររបស់ពលករទេសន្ដរប្រវេសន៍ត្រូវបានធានា ក្នុងនោះប្រទេសជាសមាជិកបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាច្រើន។ ជាក់ស្តែង កិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងក្របខណ្ឌនៃប្រទេស CLMTV ត្រូវបានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៥ នៅប្រទេសថៃ ស្របតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការប្រទេសទាំង៥នេះ។
តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ យើងបានរួមគ្នាផ្តួចផ្តើមគិតគូរជាពិសេសលើចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ នៃបណ្តាប្រទេសទាំង៥។ ជាពិសេស ផ្អែកតាមសេចក្តីថ្លែងការណ៍នៃសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី២ កាលពីឆ្នាំ២០១៧ និងលទ្ធផលនៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៤ កាលពីឆ្នាំ២០១៨ នៅប្រទេសវៀតណាម យើងបានឯកភាពគ្នាជំរុញឱ្យមានយន្តការក្នុងការផ្ទេរអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីប្រទេសទទួលមកប្រទេសបញ្ជូនពលករ ដោយបានផ្ដួចផ្ដើមគំនិតមួយចំនួន ជាអាទិ៍ (១) សិក្សារៀបចំច្បាប់ និងគោលនយោបាយជាតិមានសង្គតិភាពគ្នាជាមួយនឹងបទដ្ឋាន ឬលិខិតតូបករណ៍គតិយុត្តអន្តរជាតិពាក់ព័ន្ធនឹងចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ (២) ផ្តល់ និងផ្លាស់ប្តូរទិន្នន័យជាក់លាក់អំពីពលករទេសន្តរប្រវេសន៍ដែលគ្របដណ្តប់ដោយរបបសន្តិសុខសង្គមនៅក្នុងប្រទេស CLMTV (៣) បង្កើនការចូលរួមរបស់កម្មករនិយោជិត និយោជក និងរដ្ឋាភិបាលនៅកម្រិតជាតិ ដើម្បីអភិវឌ្ឍ និងអនុវត្តគំនិតផ្តួចផ្តើមអំពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV (៤) ធ្វើការងារឆ្ពោះទៅកាន់ការរៀបចំក្របខណ្ឌរួមសម្រាប់ប្រទេស CLMTV ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ (៥) ជំរុញការចុះកិច្ចព្រមព្រៀងទ្វេភាគីស្តីពីចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV ចំពោះផ្នែកសេដ្ឋកិច្ចដែលពាក់ព័ន្ធ (៦) ពង្រឹងយន្តការនៅក្នុងប្រទេស CLMTV អំពីរបៀបទទួលបាននូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម និង(៧)លើកកម្ពស់ការសម្របសម្រួលរវាងស្ថាប័នទទួលបន្ទុករបបសន្តិសុខសង្គមនៅក្នុងប្រទេស CLMTV។

ជាការពិតណាស់ ទោះបីជាប្រទេសនីមួយៗមានក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្ថានភាពសង្គមសេដ្ឋកិច្ច មិនដូចគ្នាទាំងស្រុងក៏ដោយ ប៉ុន្តែក្នុងក្របខណ្ឌអន្តរជាតិ និងក្របខណ្ឌតំបន់ យើងពិតជាអាចស្វែងរកនូវចំណុចរួមមួយដើម្បីសម្រេចគោលដៅ និងផលប្រយោជន៍រួម ពោលគឺពលករទេសន្តរប្រវេសន៍គ្រប់រូបអាចទទួលបាននូវរបបសន្តិសុខសង្គមទោះបីគេផ្លាស់ទីកន្លែងធ្វើការពីកន្លែងមួយទៅកន្លែងមួយ ឬពីប្រទេសមួយទៅប្រទេសមួយក៏ដោយ៕


កម្ពុជា នឹងបន្តធ្លាក់ភ្លៀងចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ទឹកជំនន់ និងរលកសមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើកម្ពុជានោះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា ភ្លៀងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ទឹកជំនន់ និងរលកសមុទ្រ។

ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា នៅរយៈពេលនេះ (ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែកញ្ញា) ខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះ បន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ ដោយឡែកនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង ៕

កម្ពុជាផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងទេសចរណ៍ ក្នុងព្រឹត្តិការណ៍ពិភពលោក

ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចម្រុះ មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត កម្ពុជាបានផ្សព្វផ្សាយអំពីសក្តានុពលវប្បធម៌ ទេសចរណ៍ និងប្រពៃណីរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ពិភពលោក នៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងសហការីបានចូលរួមព្រឹត្តិការណ៍ពិធីបុណ្យអគ្គកុងស៊ុលពិភពលោកឆ្នាំ២០១៩ (World Consular Festival 2019) នៅទីក្រុងលីយ៉ុង ប្រទេសបារាំង ដែលមានប្រទេសចូលរួមចំនួន៥០។
ព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែជាឱកាសក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេស និងប្រទេសប៉ុណ្ណោះទេ តែជាឱកាសដ៏វិសេសក្នុងការផ្សព្វផ្សាយពីសក្តានុពល និងគោលដៅទេសចរណ៍ដ៏សម្បូរបែរប្រកបដោយភាពទាក់ទាញ វប្បធម៌ និងប្រពៃណីខ្មែរដ៏ឧត្តុងឧត្តមរាប់ពាន់ឆ្នាំ ដល់ពិភពលោក។ ការរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានចូលរួមនិងជួយគាំទ្រផងដែរពីសមាគមន៍ខ្មែរ បងប្អូនខ្មែររស់នៅលីយ៉ុង និងនិស្សិតខ្មែរដែលកំពង់បន្តការសិក្សានៅបារាំង។
ជារៀងរាល់ឆ្នាំដែរ ប្រតិភូក្រសួងទេសចរណ៍ តែងតែមានកម្មវិធីជួបជុំជាមួយតំណាងប្រទេស អគ្គរាជទូត អគ្គរដ្ឋទូត និងអគ្គកុងស៊ុលនានា។ លើសពីនោះក្រសួងទេសចរណ៍និងអគ្គកុងស៊ុលកិត្តិយសខ្មែរប្រចាំទីក្រុងលីយ៉ុងក៏មានរៀបចំស្តង់តាំងពិព័ណ៌ទេសចរណ៍ និងការដង្ហែរក្បួន។
សម្រាប់ការតាំងពិព័ណ៌ទេសចរណ៍ភ្ញៀវទេសចរជាច្រើន បានបង្ហាញការចាប់អារម្មណ៍ និងរៀបចំផែនការធ្វើដំណើរឆ្ពោះមកកាន់កម្ពុជាសម្រាប់រដូវក្តៅនាពេលខាងមុខនេះ។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍នេះ មានភ្ញៀវចូលរួមទស្សនាចម្រុះជាតិសាសន៍ ប្រមាណ៤មឺននាក់៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពពេញលេញទើបប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរយើងមានឱកាសធ្វើបុណ្យទានតូចធំទៅតាមប្រពៃណីជាតិ

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃបុណ្យកាន់បិណ្ឌថ្ងៃទី៣ តាមរយៈបណ្តាញសង្គមហ្វេសបុករបស់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព និងស្ថិរភាពពេញលេញទើបប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរយើងមានឱកាសក្នុងការប្រារព្ធពិធីបុណ្យតូចធំនៅក្នុងប្រទេសជាតិបាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី៣នេះ សូមបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទូទាំងប្រទេសទទួលបាននូវបុណ្យកុសល និងជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយសារសន្តិភាព និងស្ថិរភាពពេញលេញ ទើបយើងមានឱកាសប្រារព្ធពិធីបុណ្យតូចធំទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរនៅក្នុងប្រទេសជាតិបានប្រកបដោយក្តីសប្បាយសោមន្យរីករាយជួបជុំជាមួយញាតិមិត្ត បងប្អូន និងក្រុមគ្រួសារ ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ និងទេសចរណ៍អោយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅគ្រប់ទីកន្លែងទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់អាធ្យាស្រ័យខ្ពស់ និងគោរពច្បាប់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា ជាពិសេសនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ៕






លិខិតមិត្តអ្នកអាន៖ "សម រង្ស៊ី ស្រាយគំនុំគ្រួសារ នៅចុងបញ្ចប់នៃ ជីវិតនយោបាយរបស់ខ្លួន! "

អំណឹះតទៅ គេលែងមានការសង្ស័យទៀត ហើយចំពោះលោក សម រង្ស៊ី ពីព្រោះគាត់កំពុងតាំងខ្លួនយ៉ាងចំហរក្នុងការប្រមាថដល់ព្រះចេស្តារបស់ព្រះមហាក្សត្រទោះបីជាព្រះអង្គត្រូវបានការពារយ៉ាងរឹងមាំដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសក៏ដោយ។ ទាំងពាក្យសម្តី និងទាំងសារនៅលើហ្វេសប៊ុកផ្លូវការ សម រង្សីមិនញញើតកោតក្រែងអ្វីឡើយក្នុងការវាយប្រហារត្រង់ៗទៅលើព្រះ ករុណាជាអម្ចាស់ដែលជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។


សម រង្ស៊ី បានទាញព្រះ មហាក្សត្រភ្ជាប់ទៅរឿងនយោបាយដើម្បីធ្វើជាកម្មវត្ថុនៃការវាយប្រហាររបស់ខ្លួនទៅលើព្រះអង្គ។ សម រង្ស៊ី បានត្មះតេះដៀលព្រះមហាក្សត្រ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថាជាព្រះមហាក្រត្រមិនគួរជាទីគោរពស្រឡាញ់ដោយសារតែព្រះអង្គមិនបានអន្តរាគមន៍ជួយដល់ខ្លួន និងគូកនរបស់ខ្លួន នៅពេលកំពុងជាប់ផុងកាន់តែជ្រៅទៅៗដោយសារតែខ្លួនឯងជាអ្នកសាងកំហុស។ សម រង្ស៊ី បានលើកករណីដែលព្រះ មហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត និងការដែលព្រះអង្គយាងធ្វើជាព្រះរាជអធិបតីក្នុងការបើកសម័យប្រជុំរដ្ឋសភាថា ជាការបិទព្រះនេត្រ មិនខ្វល់ខ្វាយអំពីសុខទុក្ខរបស់រាស្ត្រ។ សម រង្ស៊ី បានលើកយកព្រះហស្ថលេខាប្រកាសឲ្យប្រើច្បាប់នានារបស់ព្រះមហាក្សត្រថា ជាការចាំតែប្រថាប់ត្រា។ សម រង្ស៊ី បានហៅច្បាប់ទាំងឡាយដែលរដ្ឋសភាអនុម័ត និងប្រកាសឲ្យប្រើថាជាច្បាប់ដ៏ឃោរឃៅ?
ហេតុអ្វីបានជា សម រង្ស៊ី អាចនិយាយពាក្យទាំងនេះចេញមករួច? ហើយតើហេតុអ្វីបានជាសម រង្ស៊ី ភ្ជាប់ព្រះហាក្សត្រទៅនឹងរឿងនយោបាយដើម្បីមានលេសវាយប្រហារទៅលើព្រះអង្គយ៉ាងឃោរឃៅបែបនេះ? គោលបំណងតែមួយគត់របស់ សម រង្ស៊ី គឺការស្រាយគំនុំគ្រួសារជាមួយអង្គព្រះ មហាក្សត្រនេះឯង។

ដើម្បីយល់ពីបញ្ហានេះ យើងអាចពិចារណាហេតុផលដូចតទៅ៖

ទី១៖ សម រង្ស៊ី មិនមែនមិន ដឹងទេថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស មាត្រា ៧ ចែងថា ព្រះ មហាក្សត្រគ្រងរាជសម្បត្តិ ប៉ុន្តែព្រះអង្គមិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រជាបុគ្គលដែលគ្មាននរណារំលោភបំពានបានឡើយ។ រដ្ឋធម្មនុញ្ញនេះក៏មានចំណែកលោក សម រង្ស៊ី ខ្លួនឯងជាអ្នកលើកដៃគាំទ្រផងដែរ។ សម រង្ស៊ី ក៏ដឹងដែរថា ព្រះ មហាក្សត្រមិនធ្វើនយោបាយ និងមិនពាក់ព័ន្ធនឹងនយោបាយទេ។ ប៉ុន្តែ សម រង្ស៊ី នៅតែទាញព្រះអង្គឲ្យមកពាក់ព័ន្ធរឿងនយោបាយ។

ទី២៖ សម រង្ស៊ី បានទម្លាក់កំហុសនយោបាយទាំងអស់ទៅលើព្រះ មហាក្សត្រថាមិនបានដោះស្រាយ។ ប៉ុន្តែ សម រង្ស៊ី មានបានចោទសួរខ្លួនឯងទេថា បញ្ហានយោបាយទាំងអស់នោះ អ្នកណាជាអ្នកបង្កើតឡើង? គឺគ្មានអ្នកណាក្រៅពី សម រង្ស៊ី ខ្លួនឯងឡើយ។ តើមានរឿងរ៉ាវប៉ុន្មានដែលសម រង្ស៊ី បានបង្កើតឡើងក្នុងមួយអាណត្តិៗរាប់តាំងពីមុនបោះឆ្នោត ពេលបោះឆ្នោត និងក្រោយបោះឆ្នោត? តើរឿងទាំងនោះអ្នកណាមាន លទ្ធភាពដោះស្រាយបាន? គឺគ្មានទាល់តែសោះពីព្រោះអ្វីដែល សម រង្ស៊ី ចង់បានគឺខ្លួនឈ្នះឆ្នោតឡើងកាន់អំណាច។  សូម្បីខ្លួនមិនដែលឈ្នះឆ្នោតសោះក៏ សម រង្ស៊ី ទាមទារថាខ្លួនឈ្នះដែរ។ តើព្រះមហាក្សត្រ ឬអ្នកណាដែលអាចកាត់ក្តីឲ្យ សម រង្ស៊ី ឈ្នះខណៈដែលខ្លួនចាញ់ឆ្នោតរាល់លើកដូច្នេះ?

ទី៣៖ សម រង្ស៊ី បានយកព្រះបរមរតនៈកោដ្ឋ ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រមកប្រៀបធៀបដើម្បីវាយប្រហារ បន្តុះបង្អាប់ព្រះមហាក្សត្របច្ចុប្បន្ន។ ប៉ុន្តែ សម រង្ស៊ី ប្រហែលភ្លេចហើយថា សូម្បីតែព្រះបរមរតនៈកោដ្ឋ ក៏ព្រះអង្គមិនអាចដោះស្រាយបញ្ហាជូយ សម រង្ស៊ី បានដែរពីព្រោះព្រះអង្គមិនអាចកាន់ ជើងសម រង្ស៊ី ហើយផ្តល់ភាពត្រឹមត្រូវអោយ សម រង្ស៊ី បាន ទេបើសម រង្ស៊ីខ្លួនឯងចង់បានអ្វីដែលខ្លួនមិនត្រូវបាននោះ? សម រង្ស៊ី មាននៅចាំទេ កាលពីថ្ងៃ 5 ធ្នូ 2003 ព្រះបរមរតនៈកោដ្ឋធ្លាប់បានសម្រេចនយោបាយផ្សះផ្សារជាតិតែសម រង្ស៊ី មិនទទួល យកហើយថែមទាំងធ្លាប់បានវាយប្រហារទៅលើព្រះបរមរតនៈកោដ្ឋទៀតផង។ ដោយសារតែសម រង្ស៊ី មិនទទួលយកដំណោះស្រាយតាមព្រះរាជតម្រិះរបស់ព្រះបរមរតនៈកោដ្ឋហើយទើបនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកប្រតិបត្តិការ 18 ម៉ោងដើម្បីចងសម្ព័ន្ធភាពតែជាមួយ សម្តេចក្រុមព្រះដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដោយគ្មានសម រង្ស៊ី។ ព្រឹត្តិការណ៍នោះបានធ្វើឲ្យសម រង្ស៊ី រឹតតែចុកឈាមហើយរឹតតែចងគំនុំជាមួយលោក ហ៊ុន សែន និងព្រះរាជវង្សកាន់តែខ្លាំង។
ដូច្នេះ ទោះជាមានព្រះបរមរតនៈកោដ្ឋ 10 អង្គក៏ដោះស្រាយរឿងសម រង្ស៊ី មិនឈ្នះដែរ។

ទី៤៖ ពេលខ្លួនបង្កបញ្ហាម្តងៗ សម រង្ស៊ី មិនដែលនឹកឃើញស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រភ្លាមៗទេ ហើយសម រង្ស៊ី ក៏មិនដែលឲ្យតម្លៃលើការជជែកគ្នារវាងខ្មែរនិងខ្មែរដែរ។ ជាបឋម សម រង្ស៊ី តែងនឹកឃើញតែម្យ៉ាងគត់គឺការរត់ទៅពឹងពាក់បរទេសឲ្យជួយដាក់សម្ពាធមកលើរដ្ឋាភិបាលបក្សកាន់ អំណាចពឹងបរទេសឲ្យកាត់ជំនួយ កុំឲ្យទិញទំនិញពីកម្ពុជា ។ល។ និង។ល។ សម រង្ស៊ី តែងអួតក្អេងក្អាងអំពីមហាអំណាចដែលនៅពីក្រោយខ្នង ហើយតែងរំពឹងថា ពួកគេអាចជួយខ្លួនបាន។ ទាល់តែបរទេសជួយមិនបាន អស់ក្រឡាដើរ ហក់លែងរួច និងពេលទឹកហៀបចូលច្រមុះ ទើបសម រង្ស៊ី ងាកមករកសុំចរចាជាមួយបក្សកាន់អំណាច ឬក៏សុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ។ ក្នុងស្ថានភាពនេះ តើអ្នកណាអាចជួយ សម រង្ស៊ី បាន?
សរុបទៅ ការដែលសម រង្ស៊ី ទាញព្រះមហាក្សត្រឲ្យជាប់ ពាក់ព័ន្ធនឹងនយោបាយគឺជាចេតនារបស់សម រង្ស៊ី ក្នុងការ បង្កើតលេសដើម្បីវាយប្រហារទៅលើព្រះអង្គ។ គោលដៅពិតប្រាកដរបស់ សម រង្ស៊ី គឺការស្រាយគំនុំសងសឹកជំនួសឪពុកដែលត្រូវបានព្រះបរមរតនៈកោដ្ឋពេលនោះចោទថាជា«ជនក្បត់ជាតិ»។ គំនុំគ្រួសារបានឆេះងំក្នុងខ្លួន សម រង្ស៊ី រហូតដោយគ្មានថ្ងៃស្រាកស្រានឡើយ។

តាមពិត សម រង្ស៊ី ជាអ្នក ប្រឆាំងរាជានិយមតាំងពីដំបូងមកម៉្លេះ ហើយគោលដៅរបស់ សម រង្ស៊ី គឺចង់ស្រាយគំនុំនេះជាមួយព្រះបរមរតនៈកោដ្ឋដោយផ្ទាល់តែម្តង។ កាលណោះ សម រង្ស៊ី ធ្វើជាគោរពព្រះបរមរតនៈកោដ្ឋតែនៅចំពោះមុខព្រះអង្គតែប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយវិញ សម រង្ស៊ី មិនដែលគោរព និងឲ្យតម្លៃព្រះអង្គឡើយ។

ជាអកុលស សម រង្ស៊ី គ្មានឱកាសបានស្រាយគំនុំជាមួយព្រះនបរមរតនៈកោដ្ឋឡើយរហូតដល់ព្រះអង្គចូលសោយទីវង្គត។ សម រង្ស៊ី ពិតជាសោកស្តាយខ្លាំងណាស់ដែលមិនបានចេញមុខវាយប្រហារ តិះដៀលព្រះបាទនរោត្តម សីហនុ បានពេលព្រះអង្គនៅមានព្រះជន្មពីព្រោះ សម រង្ស៊ី មិនហ៊ានព្រោះដឹងថា ព្រះបរមរតនៈកោដ្ឋមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ បើ សម រង្ស៊ី ហ៊ានប៉ះព្រះអង្គជាចំហរ ច្បាស់ជាចប់ហើយជីវិតនយោបាយរបស់គាត់តាំងពីពេលនោះម៉្លេះ។

ឥឡូវនេះ សម រង្ស៊ី ដល់ពេលដែលត្រូវស្រាយគំនុំរបស់ខ្លួនហើយពីព្រោះជនក្បត់រាជ បល្ល័ង្គរូបនេះយល់ច្បាស់ពេកថា ជីវិតនយោបាយរបស់ខ្លួនពិតជាបានដល់ទីបញ្ចប់ហើយ។ ដូច្នេះ សម រង្ស៊ី ក៏ឆ្លៀតឱកាសដែលខ្លួនកំពុងទឹកចូលច្រុមុះក៏ចេញមុខជា
ចំហត្រដរខ្យល់វាយប្រហារទៅលើព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី តែម្តងទៅដើម្បីបានស្រាយគំនុំគ្រួសារផង និងក្រែងលោប្រមូលបានការគាំទ្រពី
ក្រុមដែលមិនពេញចិត្តនឹងព្រះមហាក្សត្របានខ្លះផង។ នេះគឺជាអ្វីដែល សម រង្ស៊ី រំពឹងថាជាយុទ្ធសាស្ត្រ«ព្រួញមួយបាញ់បានសត្វពីរ»។ ប៉ុន្តែ ជាអកុសល គ្រាប់ព្រួញចុង ក្រោយរបស់ សម រង្ស៊ីនេះ ជាព្រួញដែលអស់ខ្យល់ផងនិងបញ្ច្រាសទិសខ្យល់ផងដែលមិនអាចអោយខ្លូនសំរេចគោលដៅបាន។

ពិតណាស់ថា ការប្រកាសធ្វើ សង្គ្រាមជាមួយអង្គព្រះ មហាក្សត្រនៅពេលនេះបានធ្វើឲ្យសម រង្ស៊ី បាក់មុខមាត់ អស់តម្លៃនិងបាត់បង់ការគាំទ្រកាន់តែខ្លាំងទៅៗ។  ជាក់ស្តែងសូម្បីតែអ្នកវិភាគមួយចំនួនដែលពីមុនធ្លាប់កាន់ជើងសម រង្ស៊ី ក៏ពេលនេះពួកគេយល់ថា ទង្វើរបស់សម រង្ស៊ី គឺជាចរិតព្រហើនកោងកាចយ៉ាងខ្លាំងដែលមិនសមជាអ្នក នយោបាយទាល់តែសោះគួបផ្សុំនឹងការថ្កោលទោសក៏ឃើញមានចេញពីគ្រប់មជ្ឈដ្ឋាននិងគ្រប់ស្រទាប់សង្គមទាំងក្នុងនិងក្រៅប្រទេស។
លើសពីនេះ សម រង្ស៊ី ក៍បានបង្កើតកំហុសឲ្យខ្លួនឯងដល់ កម្រិតអតិបរមាហើយនៅពេលនេះ ពោលគឺទោសពានវាំងតែម្តង។ មិនត្រឹមតែប្រមាថព្រះមហាក្សត្រដោយខ្លួនឯងប៉ុណ្ណោះទេ សម រង្ស៊ី បានបើកទំព័រហ្វេសប៊ុករបស់ខ្លួនជា
ទីលានប្រមាថព្រះមហាក្សត្រយ៉ាងព្រៃផ្សៃបំផុត។ អំពើនេះបានបកអាក្រាតសារជាតិក្បត់រាជបល្ល័ង្គរបស់សម រង្ស៊ី ឲ្យសាធារណៈជនទូទៅបានដឹងជាសាធារណៈតែម្តង។

បើនិយាយពីជំនឿវិញ ពេលនេះ សម រង្ស៊ី ដល់ពេលដែលត្រូវ ទទួលកម្មពៀរហើយ។ អំពើ
អាក្រក់ដែលជននេះបានសាងចំពោះជាតិ ចំពោះប្រជាជន និងចំពោះព្រះមហាក្សត្រទាំងប៉ុន្មាន កំពុងវិលមកសង្កត់កសម រង្ស៊ី ឲ្យវិលក្បុង វង្វេង គិតអ្វីមិនឃើញ
ក្រៅពីការប្រព្រឹត្តអំពើអាក្រក់ជួរជាតិរហូតដល់ហ៊ានប្រឆាំងនឹងព្រះមហាក្សត្រជាចំហរ។ បើនិយាយតាមបែបរឿងល្ខោនវិញ នេះជាឈុតចុងបញ្ចប់ហើយដែលតួអាក្រក់ត្រូវស្លាប់ ឬជាប់ គុក ចំណែកតួល្អបានសម្រេចតាមបំណងដែលខ្លួនប៉ងប្រាថ្នា។ និយាយតាមបែបអក្សរសិល្ប៍គឺសាច់រឿងត្រូវបានបញ្ចប់ដោយសង្ឃឹម។ តួអាក្រក់កំពុង
ស្លឈាមសូម្បីគ្រូរបស់ខ្លួនក៏ ហ៊ានប្រមាថដែរ។ ប៉ុន្តែ បន្ទាប់ពីឈុតចុងក្រោយនេះទៅ វាំងននជីវិតនយោបាយបៀមដោយគំនុំគ្រួសាររបស់ សម រង្ស៊ី ក៌ត្រូវបិទតែ
ត្រឹមនេះជាស្ថាពរទៅតាមជោគជាតាកម្មដែលគាត់បានសាង៕

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ