Monday, September 16, 2019

របៀបវារៈ ៤ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តទី៣ ឆ្នាំទី១

ក្រចេះ ៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទុយ ប៊ុនសេរីរត័្នមុន្នី អភិបាលរងខេត្តក្រចេះ និងមានការចូលរួមពីក្រុមប្រឹក្សាខេត្តទាំង២១រូប ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង បណ្ដាអង្គការដែគូរ អាជីវករ និងតំណាងប្រជាពលរដ្ឋផងដែរ។
ក្នុងកិច្ចប្រជុំបានលើកយករបៀបវារៈចំនួន ៥ រួមមាន :
ទី១- ពិនិត្យ និងអនុម័តលើសេចក្ដីកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត
ទី២- ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារលើគ្រប់វិស័យប្រចាំខែសីហា របស់រដ្ឋបាលខេត្ត ទី៣- ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវីនិយោគខេត្ត
ទី៤- ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ណែនាំផ្នែកគោលនយោបាយផែនការអភិវឌ្ឍ៥ឆ្នាំ ២០២០ ២០២៤ របស់រដ្ឋបាលខេត្ត និងទី៥ បញ្ហាផ្សេងៗ ។
បន្ទាប់ពីកិច្ចប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវរៈខាងលើ លោក ហ៊ឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានចំណាប់អារម្មណ៍ទៅលើសភាពការណ៍គ្រោះមហន្តរាយដោយទឹកជំនន់ ដោយបានថ្លែងអំណរគុណរចំពោះអង្គព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល ប្រធានកាកបាទក្រហមកម្ពុជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការដៃគូរក្នុងខេត្ត ពិសេសក្រុមការងារទាំងអស់ក្នុងរដ្ឋបាលខេត្ត ដែលបានយកចិត្តខ្ពស់អំពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយឧបត្ថម្ភ គាំទ្រជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោក ទុយ ប៊ុនសេរីរត័្នមុន្នី អភិបាលរងខេត្តក្រចេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ហើយលោកក៏បានស្នើដល់ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិថ្មីនេះ ខិតខំបន្តសហការរួមគ្នាជាមួយគណ:អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីបន្តរុញច្រានឲ្យរដ្ឋបាលខេត្ត អាចសម្រេចបានលទ្ធផលការងារប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់ទៀត៕



No comments:

Post a Comment