Thursday, September 13, 2018

លោកស្រី Aung San Suu kyi ផ្ញើសារអបអរសាទរ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែលបន្តឈ្នះឆ្នោត កាន់តំណែងក្នុងអាណត្តិថ្មី

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨​ លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានផ្ញើសារអបអរសាទរជូនលោក​ ហ៊ុន សែន ដែលបន្តឈ្នះឆ្នោត ហើយកាន់តំណែង ជានាយករដ្ឋមន្រ្តីនៅក្នុងអាណត្តិថ្មី។
សារលិខិតរបស់ស្រី អោង សានស៊ូជី បាន​បញ្ជាក់​ថា «ខ្ញុំមានកិត្តិយសសូមសម្តែងអំណរសាទរ ជូន ចំពោះសម្តេចតេជោ ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីនៃកម្ពុជា សាជាថ្មី ​និងសូមជូនពរសម្តេចតេជោ និងប្រជាជនកម្ពុជា បន្តទទួលបាននូវការអភិវឌ្ឍ សន្តិភាព និងវិបុលភាព»។
លោកស្រី អោង សានស៊ូជី បានបន្តថា ឆ្លៀតក្នុងឱកាសនេះ ក្នុងស្មារតីការបង្រួបបង្រួមអាស៊ាន រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងបន្តធ្វើកិច្ចការជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជានៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិផងដែរ ដើម្បីផលប្រយោជន៍រួមរស់របស់ប្រជាជនយើងទាំងពីរ។
សូម​ភ្ជាប់មកជាមួយនូវ សារ​លិខិត​អបអរសាទរ​របស់​ លោកស្រី អោង សានស៊ូជី​ ទាំងស្រុង​ដូច​ខាងក្រោម​៖