Friday, September 22, 2023

បទវិភាគ៖ មិនថាសហរដ្ឋអាមេរិកនិងបស្ចឹមប្រទេសឃោសនាបំប៉ោងយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យប្រទេសចិនបំបែកចេញពី «សកលខាងត្បូង (Global South)» បានឡើយ


(ប៉េកាំង)៖ ហិរញ្ញប្បទានអភិវឌ្ឍន៍ បម្រែបម្រួលអាកាសធាតុ អតុល្យភាពនៃប្រាក់ចំណូល ។ល។ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ ដែលកំពុងបើកធ្វើ ក្តីកង្វល់របស់"សកលខាងត្បូង(Global South)"បានក្លាយជាបញ្ហាពិភាក្សាសំខាន់ៗ ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ប្រទេសចិននឹងចូលរួមក្នុងកិច្ចប្រជុំជាច្រើនលើកក្នុងអំឡុងពេល មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីការទាមទារនិងគំនិតផ្តួចផ្តើមរបស់សមាជិកធម្មជាតិនៃ"សកលខាងត្បូង"។

តើ"សកលខាងត្បូង"គឺជាអ្វី ? គឺមានន័យថា អង្គភាពរួមនៃបណ្តាប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា សហរដ្ឋអាមេរិកនិងបស្ចឹមប្រទេសកំពុងធ្វើឱ្យនិយមន័យនៃ "សកលខាងត្បូង" ទៅជាឧបករណ៍នយោបាយដែលប៉ុនប៉ងច្រានចោល ប្រទេសចិនឱ្យចេញពី"សកលខាងត្បូង" ដកហូតឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍របស់ចិន ក៏ដូចជាបំបែកបំបាក់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីគាំពារផលប្រយោជន៍និងអនុត្តរភាពរបស់ប្រទេសអភិវឌ្ឍន៍។

តើវិធីចែកដាច់ពីគ្នាបែបនេះរបស់សហរដ្ឋអាមេរិក និងបស្ចឹមប្រទេសមានប្រយោជន៍ទេឬ ? កិច្ចប្រជុំកំពូល"ប្រទេស G៧៧ និងប្រទេសចិន"ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ បានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ ពោលគឺ កិច្ចប្រជុំកំពូលលើកនេះបានអនុម័តលើ «សេចក្តីប្រកាសក្រុង Havana» ដែលដាក់បញ្ចូលនូវទស្សនៈនិងគំនិតផ្តួចផ្តើម ជាច្រើនរបស់ចិនដោយបានលើកឡើងថា ភាគីពាក់ព័ន្ធនានាគួរតែធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាន នូវការអភិវឌ្ឍសកលនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។ នេះគឺជាសញ្ញានៃការរួមសាមគ្គីគ្នានិងពង្រឹងសមត្ថភាពខ្លួនឯង ដែលបញ្ចេញដោយ"សកលខាងត្បូង" ហើយក៏បានបញ្ជាក់ម្តងទៀតថា ប្រទេសចិនគឺជាសមាជិកធម្មជាតិនៃ"សកលខាងត្បូង"ផងដែរ។

ប្រទេសចិននិងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត មានបទពិសោធន៍និងដំណើរតស៊ូជាប្រវត្តិសាស្ត្រដូចគ្នា ដែលបាននិងកំពុងប្រឈមមុខនឹងបញ្ហាលំបាកនិងភារកិច្ចអភិវឌ្ឍន៍រួម ក៏ដូចជាមានមតិយោបល់និងការទាមទារ ស្រដៀងគ្នាចំពោះសណ្តាប់ធ្នាប់អន្តរជាតិនិងអភិបាលកិច្ចសកលនាពេលបច្ចុប្បន្ន ។ នៅពេលដែលចេញផ្សាយ《របាយការណ៍ស្តីពីការកសាងសកលខាងត្បូង》កាលពីឆ្នាំ ២០០៤ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ក៏បានកំណត់យ៉ាងច្បាស់ពីការតម្កល់ទុកប្រទេសចិនជាសមាជិកនៃ"សកលខាងត្បូង"។

បច្ចុប្បន្ននេះ ទោះបីជាប្រទេសចិនជាអង្គភាពសេដ្ឋកិច្ចធំទីពីរ នៅលើពិភពលោកក៏ដោយ ក៏ប៉ុន្តែ GDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗក្នុងឆ្នាំ ២០២២ មានចំនួនតែ ១,២៧៤១ ដុល្លារអាមេរិកដែលស្មើនឹង ១ ភាគ ៥ នៃអង្គភាពសេដ្ឋកិច្ចរីកលូតលាស់ ក៏ដូចជាស្មើនឹង ១ ភាគ ៦ នៃសហរដ្ឋអាមេរិក ។ ឯប្រាក់ចំណូលសរុបរបស់ប្រជាពលរដ្ឋ គិតជាមធ្យមក្នុងមនុស្សម្នាក់ៗក្នុងឆ្នាំ ២០២១ បានស្ថិតនៅចំណាត់ថ្នាក់ទី ៦៨ លើទូទាំងពិភពលោកនិងសន្ទស្សន៍អភិវឌ្ឍន៍ របស់មនុស្សជាតិបានស្ថិតនៅចំណាត់ថ្នាក់ទី ៧៩ លើទូទាំងពិភពលោកដែលស្មើនឹងលេខរៀង របស់ប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗ ។ អាចឃើញថា ប្រទេសចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត ដែលត្រូវបានទទួលស្គាល់ជាទូទៅដោយបណ្តាភាគីនានា ។
រយៈពេលរាប់សិបឆ្នាំកន្លងមក ដោយមកពីលក្ខណៈពិសេស ផ្នែកនយោបាយស្តីពីភាពឯករាជ្យជាម្ចាស់ការ បេសកកម្មជាប្រវត្តិសាស្ត្រស្តីពីការអភិវឌ្ឍ និងការស្តារភាពរុងរឿងឡើងវិញ គំនិតផ្តួចផ្តើមរួមស្តីពីភាពសច្ចយុត្តិធម៌ បានជាវាបានសម្រេចថា "សកលខាងត្បូង"មិនអាចឃ្លាតពីប្រទេសចិនបានទេ។

មិនថា សហរដ្ឋអាមេរិកនិងបស្ចឹមប្រទេសឃោសនា បំប៉ោងយ៉ាងណាក៏ដោយ ក៏មិនអាចដាក់ភាគីទាំងពីរឱ្យ នៅដាច់ដោយឡែកពីគ្នានោះឡើយ ។ ពេលថ្មីៗនេះ ប្រទេសចិនបានលើកឡើង នូវទស្សនៈស្តីពីការរួមគ្នាបង្កើតសហគមន៍រួមវាសនានៃ "សកលខាងត្បូង"និងរួមគ្នាបង្កើតយុគសម័យថ្មីនៃការអភិវឌ្ឍរួម ។ អាចប៉ាន់ប្រមាណថា ឥទ្ធិពលនៃ"សកលខាងត្បូង" នឹងកើនឡើងជាបន្តបន្ទាប់ដែលនាំមកនូវទិដ្ឋភាពថ្មីដល់អភិបាលកិច្ចសកល៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន



លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនារូបសំណាកស្រីសេរីភាព

  

(ញូវយ៉ក, អាមេរិក)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជេីញទៅទស្សនារូបសំណាកស្រ្តីសេរីភាព (Statue of Liberty) ដែលជារូបសំណាកដ៏ល្បីលើពិភពលោក។

ក្នុងដំណើរចុះទៅទស្សនារូបសំណាកនេះ លោកជំទាវបណ្ឌិត ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីបម្រើការងារនៅទីនោះ។ មន្ត្រីក៏បានធ្វេីបទបង្ហាញយ៉ាងល្អិតល្អន់ពីប្រវត្តិសង្ខេបនៃរូបសំណាកស្ត្រីសេរីភាព។

សូមបញ្ជាក់ថា រូបសំណាកស្ត្រីសេរីភឫព (The Statue of Liberty) គឺជារូបសំណាកសេរីភាពដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលបានសាងសង់ចាប់ពីឆ្នាំ១៨៧៥-១៨៨៤។

រូបសំណាក់ The Statue of Liberty នេះមានទីតាំងស្ថិតនៅលើកោះឡាយបឺរធី (Liberty) នៃទីក្រុងញូវយ៉ក ដោយយកគំរូតាមព្រះទេពីលីបឺរស្ដា (Libertas) ដែលជាអាទិទេពសេរីភាពក្នុងវប្បធម៌រ៉ូម៉ាំងបុរាណ។

រូបសំណាកនេះឈរនៅលើប៉មរាងចតុកោណមួយ ដែលមានខឿនកម្ពស់បីថ្នាក់តាមលំដាប់ ខណៈរូបសំណាកទាំងមូលមានកម្ពស់ ៤៦ ម៉ែត្រ ក្បាលជួតក្រណាត់ និងពាក់មកុដបញ្ចេញរស្មីប្រាំពីរពណ៌។ ដៃម្ខាងៗមានប្រវែង ១២.៨ ម៉ែត្រ ខណៈដៃស្ដាំកាន់គប់ភ្លើងលើកឡើងយ៉ាងខ្ពស់ ចំណែកដៃឆ្វេងកាន់សៀវភៅយ៉ាងធំមួយក្បាល ដោយនៅលើគម្របសៀវភៅនោះមានសរសេរឃ្លាថា «៤ កក្កដា ១៧៧៦» ដែលជាថ្ងៃប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកពីអាណានិគមអង់គ្លេស។

ចំពោះការកសាង ដំបូងឡើយ គេបានតម្រៀបពុម្ពពីលើគ្នាចំនួន ២១៤ ផ្ទាំង។ ក្រោយមក គេក៏តម្រៀបវាដាក់ពីលើគ្នាកម្ពស់ដល់ទៅ ៩៣ ម៉ែត្រ (វាស់ពីផ្ទៃដីទៅដល់គប់ភ្លើង) រួចហើយ គេក៏ចាក់ស្រោបស្ពាន់ពណ៌បៃតងចំនួន ៣២ តោនទៅក្នុងពុម្ពទាំងនោះ។ រីឯគប់ភ្លើងខាងលើ គេប្រើអំពូលពណ៌បៃតង និងមានជណ្ដើរមូល ១៦២ កាំ សម្រាប់ឡើងទៅគយគន់ទស្សនីយភាពទីក្រុងញូវយ៉ក និងឈូងសមុទ្រនៅជុំវិញនោះ។

វិស្វករជនជាតិបារាំងម្នាក់ឈ្មោះ ហ្វ្រេដេរិក អូហ្គុស បាស់សូលឌី (Frédéric Auguste Bartholdi) ជាអ្នកឆ្លាក់រចនារូបចម្លាក់ដ៏ល្បីល្បាញនេះឡើង ក្នុងនោះកម្មករប្រមាណ ១,០០០ នាក់ក៏បានចូលរួមសាងសង់សំណង់នេះដែរ។

វាជាមហាសំណាងមួយសម្រាប់ប្រវត្តិសាស្ត្រមនុស្សជាតិ ដែលការសាងសង់សំណង់ស្ថាបត្យកម្មដ៏ខ្ពស់ស្កឹមស្កៃនេះ មិនបានចំណាយជីវិតមនុស្សសូម្បីតែម្នាក់ ពោលក្នុងពេលសាងសង់រូបសំណាកសេរីភាពនេះ គឺមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់ស្លាប់នោះឡើយ។

សូមជម្រាបថា ស្ថាបត្យកម្មដ៏ធំនេះត្រូវបានចំណាយថវិកាសាងសង់អស់ប្រមាណ ៧០០,០០០ ដុល្លារអាមេរិក និងត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៨៨៦៕

















ទស្សនៈវិភាគ៖ ប្រវត្តិសាស្ត្រច្រំដែល «ប្រមុខដឹកនាំខ្មែរខំប្រឹងដើម្បីបុព្វហេតុជាតិ តែពួកក្បត់ជាតិបែរជាខំបំផ្លាញទៅវិញ!»


កំឡុងពេលនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងតែដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ (UN)លើកទី៧៨ ដែលរៀបចំឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ តាមការគ្រោងទុក គោលដៅធំមួយ របស់នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចធ្លាប់បានបង្ហើបប្រាប់ប្រជាពលរដ្ឋខ្មែររួចមកហើយ ដោយសម្តេចបានលើកឡើងថា ការទៅកាន់សហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំ UN គឺកម្ពុជាទៅដើម្បីបង្ហាញពីជំហរដ៏រឹងមាំរបស់ខ្លួន ក្នុងកិច្ចការនយោបាយការបរទេស ទំាងបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ។ ជាមួយគ្នានេះ គោលដៅធំមួយទៀត គឺប្រមុខដឹកនាំកម្ពុជាគ្រោងទៅនឹងទាក់ទាញវិនិយោគទុនពីអាមេរិកមកកម្ពុជា តាមរយៈគម្រោងជួបជាមួយអ្នកវិនិយោគអាមេរិក និងជួបសមាគមអ្នកវិនិយោគអាមេរិក-ខ្មែរ នៅញូវយ៉ក។ ផ្ទុយពីគោលដៅនៃបេសកម្មដ៏ពិសិដ្ឋ ដើម្បីបម្រើផលប្រយោជន៍សម្រាប់ប្រទេសជាតិនេះ ក្រុមពួកប្រឆាំងជ្រុលនិយមមួយចំនួនតូច បានខំប្រឹងបំប៉ោងផែនការដ៏ខ្មៅកង្វក់របស់ពួកគេ ដោយបានកៀរគប្រមូលគ្នាទៅប្រឆាំងនឹងវត្តមានរបស់មេដឹកនាំកម្ពុជានៅអាមេរិកទៅវិញ។

នេះគឺជាសកម្មភាពចាស់ ក្នុងសករាជថ្មី ដែលពួកផ្កាប់មុខ ដែលជាអាយ៉ងពួកក្បត់ជាតិ តែងតែធ្វើដដែលៗក្នុងពេលដែលសម្តេចតេជោ នៅជាប្រមុខដឹកនាំកម្ពុជាមកម្លេះ។

ក្នុងរយៈពេលចុងក្រោយនេះ ពួកនេះបានធ្វើសកម្មភាព វ៉ៃប្រហារ លើបណ្តាញសង្គមមួយចំនួន ទៅលើដំណើរទៅកាន់សហរដ្ឋអាមេរិករបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងងងើល ដោយពួកគេ ហ៊ានសូម្បីប្រើពាក្យជេរប្រមាថ លើ សម្តេចធិបតី មើលងាយ បន្ទាបបន្ថោកសមត្ថភាពរបស់សម្តេច ក្នុងគោលដៅទុច្ចរិតរបស់ពួកគេ គឺចង់បំបាក់មុខមាត់ជាតិលើឆាកអន្តរជាតិ។ នេះមិនមែនជារឿងថ្មីទេសម្រាប់ពួកជ្រុលនិយម រឿងនេះវាជាប្រវត្តិសាស្ត្រច្រំដែល ដែលបានកើតឡើងច្រើនលើកច្រើនសាររួមមកហើយ ក្នុងដំណាក់កាលដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ប៉ុន្តែទោះបីជាយ៉ាងណា ទង្វើអាក្រក់មិនអាចឈ្នះល្អ ហើយក្រុមដែលមានគំនិតដូចជាខ្មោចព្រាយបិសាច ដែលតាមចងកម្មពារ បំពាន ប្រមាថលើមេដឹកនាំប្រទេសទាំងនោះ គឺមិនដែលស្គាល់ពាក្យថាឈ្នះនោះឡើយ ពោលគឺក្រុមបិសាច មិនអាចយកឈ្នះលើទេវតានោះទេ។ ជាក់ស្តែងពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ជាច្រើនបានផ្ញើរសារអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរទៅកាន់អាមេរិករបស់ សម្តេចធិបតី។ លើសពីនេះ ពួកគាត់ថែមទៅទទួលស្វាគមន៍ សម្តេចធិបតី លោកជំទាវ និងគណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅបំផុត និងយ៉ាងច្រើនកុះករផងដែរ។

 គេនៅចាំយ៉ាងច្បាស់ថា ពាក់ព័ន្ធនឹងសកម្មភាពជ្រុលនិយម ព្រហើន គ្មានសីលធម៌របស់ពួកប្រឆាំង ទោះជាពួកគេខំប្រមូលគ្នីគ្នាមួយតំបរស្វារបស់ពួកគេធ្វើសកម្មភាព អនាធិបតេយ្យ ឬមានផែនការបំផ្លាញកិត្តិយសថ្នាក់ដឹកនាំជាតិក៏ដោយ ក៏ពួកគេតែងតែទទួលបរាជ័យយ៉ាងអាម៉ាស់ជាទីបំផុត ព្រោះថាក្រុមពួកនេះ គឺថមថយកាន់តែតិចទៅៗ ហើយបើនិយាយពីពួកមេកើយរបស់គេវិញ គឺខំលើកផែនការប្រឆាំង ដើម្បីតែលះប្រមូលលុយដាក់ចូលហោប៉ៅប៉ុណ្ណោះ។ ថ្វីបើក្រុមពួកនេះ នៅតែចិញ្ចឹមចិត្តបំផ្លាញកម្ពុជា តាមគ្រប់រូបភាព ប៉ុន្តែសុច្ចរិតភាព និងកិច្ចខិតខំប្រឹងប្រែងបម្រើជាតិ និងប្រជាជនពិតប្រាកដគឺនៅតែលេចធ្លោជានិច្ចនិរន្ត ពោលគឺសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយមដ៏របេះរប៉ោះរបស់ពួកគេ យូរនឹងឆាប់ពួកគេនឹងរលាយខ្លួន សាបឥទ្ធិពលដោយសារតែទង្វើឆោតល្ងង់របស់ពួកគេត្រូវបានបង្ហាញកាន់តែច្បាស់។ 

គួរបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នេះនឹងធ្វើឡើង ក្រោមមូលបទ «ការកសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាព សម្រាប់ទាំងអស់គ្នា» ។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចធិបតី នឹងថ្លែងសុន្ទរកថា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន៣ រួមមាន៖ បរិបទពិភពលោក , វឌ្ឍនភាពសង្គមសេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបរិវត្តសកម្ម  នៃគោលដៅអភិវឌ្ឍដោយចីរភាព SDG។ ក្រៅពីកម្មវិធីថ្លែងសុន្ទរកថាសន្និបាតនេះ សម្តេចធិបតី នឹងមានជំនួបជាមួយ ឥស្សរជន និងតំណាង ស្ថាប័នមួយចំនួន ដូចជា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ, ជំនួបជាមួយអនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសសហរដ្ឋអាមេរិក, ជំនួបសម្តែងការគួរសម រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋឥណ្ឌា, ជំនួបជាមួយ នាយកមជ្ឈមណ្ឌលនៃការអភិវឌ្ឍប្រកបដោយចីរភាពនៃសាកលវិទ្យាល័យកូឡាំបៀរ, ជំនួបជាមួយប្រធានក្រុមហ៊ុន, ឥស្សរជនជាន់ខ្ពស់នានា, ក៏ដូចជាតំណាងក្រុមហ៊ុនមួយចំនួនផងដែរ។ សម្តេចធិបតី ក៏នឹងអញ្ជើញបើកវេទិការធុរកិច្ចកម្ពុជា-អាមេរិក ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងជំរុញការវិនិយោគពីសហរដ្ឋអាមេរិកមកកម្ពុជា ហើយនឹងមានការជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។

បើយោងតាមកាលវិភាគនៅលើទឹកដីសហរដ្ឋអាមេរិករបស់ សម្តេចធិបតី គឺបង្ហាញយ៉ាងច្បាស់ អំពិកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើឆាកអន្តរជាតិ ក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិ និងត្រូវបានឈរដោយស្មើភាព ស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសនានាលើសកលលោក។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានខិតខំច្បាមយកនូវឱកាសចំណេញសម្រាប់កម្ពុជា ដោយបម្រើគោលដៅធំនោះគឺ គិត និងយកផលប្រយោជន៍ជាតិ និងប្រជាជនជាធំ នៅគ្រប់កាលៈទេសៈទាំងអស់។ សកម្មភាពលេចធ្លោរបស់ សម្តេចធិបតី នៅលើឆាកអន្តរជាតិលើកទី៣នេះ គឺជាការទះកំភ្លៀងជាថ្មីម្តងទៀត ទៅលើពួកក្រុមជ្រុលនិយម ដែលមានពួកក្បត់ជាតិនៅពីក្រោយខ្នង។ ពួកគេនឹងអស់តម្លៃ បាត់មុខពីនយោបាយកម្ពុជា ព្រោះតែទង្វើប្រឆាំងងងឹតងងុល ចង់បំផ្លាញប្រយោជន៍ជាតិ និងប្រជាជនខ្មែរ ហើយពួកគេក៏នឹងត្រូវបន្តាសារផងដែរពីពលរដ្ឋខ្មែរ ទាំងក្រៅស្រុក និងក្នុងស្រុក ដែលឱ្យតម្លៃខ្ពស់បំផុតលើសុខសន្តិភាព ការអភិវឌ្ឍ ដែលមានភាពច្បាស់លាស់ និងផ្តល់ផលជាក់ស្តែងដល់ដៃប្រជាជនកម្ពុជា៕

ដោយ៖ ពៅ ធីតាវណ្ណ



វីដេអូលោក ធី ចចារ៖ មិនចង់ឱ្យបងប្អូននៅក្រៅស្រុកចាញ់បោកក្រុមប្រឆាំងទៀតនោះទេ

 

លោក ធី ចចារ (USA): សម្តេច ហ៊ុន ម៉ាណែត មកដល់ញូវយ៉ក គឺជាឱកាសដ៏ល្អណាស់ ដែលខ្មែរយើងទៅគាំទ្រដោយក្តីរីករាយ

 

លោក ធី ចចារ (USA) : អ្នកនយោបាយនៅស្រុកខ្មែរ គេឱ្យរិះគន់ ប៉ុន្តែរិះគន់នូវទ្រឹស្តីណាមួយដើម្បីអប់រំ ទ្រឹស្តីណាដែលអាចទទួលយកបាន

 

មតិគាំទ្រ របស់ប្រជាពលរដ្ឋខ្មែរ រស់នៅ រដ្ឋវ៉ាសុីងតោន សហរដ្ឋអាមេរិក សូមគាំទ្រដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួម កិច្ច ប្រជុំ កំពូល អង្គការ សហ ប្រជាជាតិ លើក ទី ៧៨ (UNGA 78) នៅ ក្នុង ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ

 

ប្រជាពលរដ្ឋខ្មែរ រស់នៅ ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក កំពុងធ្វេីដំណេីរទៅគាំទ្រដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួម កិច្ច ប្រជុំ កំពូល អង្គការ សហ ប្រជាជាតិ លើក ទី ៧៨ (UNGA 78) នៅ ក្នុង ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ

 

ប្រជាពលរដ្ឋខ្មែរ រស់នៅ ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក កំពុងធ្វេីដំណេីរទៅគាំទ្រដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជាអញ្ជេីញទៅចូលរួម កិច្ច ប្រជុំ កំពូល អង្គការ សហ ប្រជាជាតិ លើក ទី ៧៨ (UNGA 78) នៅ ក្នុង ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខនេះ

 

ថ្ងៃទី២ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហមភូមិភាគអាស៊ីអាគ្នេយ៍

 

ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតី ប្រារព្ធព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី៦ ខែតុលា

 ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងជាព្រះរាជាធិបតី ប្រារព្ធព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ 

សេចក្តីប្រកាសបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្តលេខា លើព្រះរាជក្រមប្រកាសឱ្យ ប្រើជាផ្លូវការ ក្រោយសភា ធម្មនុញ្ញបានអនុម័តតាមឆន្ទៈរួមនៃប្រជារាស្ត្រខែ្មរ។ ទិវាជាប្រវត្តិសាស្ត្រនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចូលក្នុងប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំរបស់មន្ត្រីរាជការ និយោជិត កម្មករ។

គិតទៅដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានឹង មានអាយុ៣០ឆ្នាំគត់ ជារដ្ឋធម្មនុញ្ញមានអាយុវែងជាងគេក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ ដែលកម្ពុជាធ្លាប់បានអនុវត្ត។ ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងអំឡុងពេល៣០ឆ្នាំកន្លងមកនេះ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៣) ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ប្រកបដោយភាពជោគជ័យត្រចះត្រចង់ ដែលញ៉ាំងឱ្យប្រជារាស្ត្របាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត។  

ស្របតាមស្មារតីខាងលើ និងដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញដែល ជាស្ថាប័នមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានា គ្រោងនឹងរៀបចំប្រារព្ធព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានភាពអធិកអធម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាឆ្នាំពិសេសគម្រប់ខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ។ ប៉ុន្តែដោយមានសំណូមពរ ជាក់ស្តែង ព្រះរាជពិធីនេះត្រូវបានពន្យារពេលមកប្រារព្ធធ្វើនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទកោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត៕


កាកបាទក្រហមកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍

 កាកបាទក្រហមកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។
















រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម

 ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព អនុប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ Vo Thi Anh Xuan។ កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានលើកទី១៦ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី និងប្រធានគណៈប្រតិនៃបណ្តាប្រទេសអាស៊ាន និងមានការអញ្ជើញចូលរួមផងដែរពីប្រទេសទីម័រលេស្តេ ក្នុងនាមជាអ្នកសង្កេតការណ៍ និងតំណាងប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ពន្ធ នេះផ្តោតលើប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយ៖ ពីព័ត៌មានទៅចំណេះដឹងសម្រាប់អាស៊ានដែលមានភាពធន់ និងឆ្លើយតប»។







ក្រុមហ៊ុនអាមេរិក ជប៉ុន និងចិន កំពុងជោគជ័យនឹងការវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនរបស់អាមេរិក ជប៉ុន និងចិន ដែលកំពុងវិនិយោគនៅកម្ពុជា ទទួលបានជោគ​ជ័យ និងការវិវឌ្ឍន៍ល្អប្រសើរ ព្រមទាំងត្រៀមការវិនិយោគនៅជំហានបន្តបន្ទាប់របស់ពួកគេ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះទៅពិនិត្យច្រវាក់ផលិតកម្ម និងការវិនិ​យោគរបស់ក្រុមហ៊ុនចំនួន៣ ដែលកំពុងដំណើរការច្រវាក់ផលិតកម្មនៅតំបន់សេដ្ឋកិច្ចពិសេស​រ៉ូ​យ៉ាល់​​គ្រុបភ្នំពេញ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺជាស្ថាប័នមួយរបស់រដ្ឋ មានតួនាទី​ភារ​កិច្ចគ្រប់គ្រង​ការវិនិយោគ​នៅ​កម្ពុជា​។ ការធ្វើដំណើរចុះទៅពិនិត្យច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុននានានៅតំបន់សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់គ្រុបភ្នំពេញនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ស្វែងយល់ពីស្ថានភាពនៃ​ការវិនិ​យោគ ជាពិសេសបញ្ហាទាំងឡាយដែលក្រុមហ៊ុនកំពុងជួបប្រទះ។

ក្រុមហ៊ុន ក៏ដូចច្រវាក់ផលិតកម្មដែលឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះទៅពិនិត្យដោយ​ផ្ទាល់​នាព្រឹកមិញនេះ រួមមាន៖

១៖ ក្រុមហ៊ុន Marvel Garment Co., Ltd. ជាក្រុមហ៊ុនកាត់ដេរ​សម្លៀក​បំពាក់ម៉ាកណៃគី Nike, ប៉ូឡូ Polo, លូលូឡេម៉ុន Lululemon។ ក្រុមហ៊ុននេះ បាន​បង្កើត​​ការងារបានចំនួន ១៣,៣០០កន្លែង។ ក្រុមហ៊ុននេះ ចាប់ផ្តើមវិនិយោគនៅកម្ពុជាឆ្នាំ២០១៩ ក្នុងទុនវិនិយោគ ២៥០លាន​ដុល្លារ​អាម៉េរិក លើផ្ទៃដីទំហំ ៤៥ហិកតា។

ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ជាក្រុមហ៊ុនផលិតម៉ូទ័រខ្នាតតូច, ម៉ូទ័រកង្ហារ, គ្រឿងបំណែកម៉ាស៊ីន, ឧបករណ៍អុបទិច​សម្រាប់ទូរ​ស័ព្ទ, ប៊ិកអេឡិចត្រូនិក, ឧបករណ៍​រំញ័រ​សម្រាប់ហ្គេមកុំព្យូទ័រ, គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក, ផ្ទាំង​បញ្ចេញពន្លឺ LED, ឧបករណ៍វាស់​ជាតិ​ស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ ក្រុមហ៊ុននេះ បង្កើតការ​ងារបាន​ចំនួន​ប្រមាណ ៦,៦៥០កន្លែង។ ក្រុមហ៊ុននេះ បានវិនិយោគនៅ​កម្ពុជា​តាំងពីរឆ្នាំ​២០១១ ក្នុងទំហំទុនវិនិយោគ​ប្រមាណ ៧០លានដុល្លារអាម៉េរិក នៅលើផ្ទៃដីទំហំ ២០ហិកតា។

ក្រុមហ៊ុនមួយទៀត គឺក្រុមហ៊ុន Cambodia Beverage Company., Ltd. ជាក្រុមហ៊ុន​ផលិត​ផលិតផលភេសជ្ជៈ (Coca-Cola, តែ, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈបំពេញជាតិទឹក...)។ ក្រុមហ៊ុននេះបានបង្កើតការងារចំនួន ២៣០កន្លែង។ ក្រុមហ៊ុន Cambodia Beverage Company., Ltd. របស់សហរដ្ឋអាមេរិកនេះ បានបោះ​ទុន​វិនិយោគចំនួន ១០០លានដុល្លារ​អាម៉េរិក លើផ្ទៃដីទំហំ ១២,៥ហិកតា។

តាមរយៈការជួបជជែកដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៣ខាងលើនេះ លោកឧបនា​យក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកត់សម្គាល់ឃើញថា ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនមាន​ភាព​ល្អ​ប្រសើរ ហើយត្រូវបានពង្រីកជាបន្តបន្ទាប់។ ក្នុងនោះក្រុមហ៊ុនមីនីបៀ បានចាប់ពីរោងចក្រតែមួយ តែបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ៣ រីឯក្រុមហ៊ុន Marvel ក៏បាននិងកំពុងពង្រីករោងចក្រ​របស់​ខ្លួនលើផ្ទៃដីទំហំ៤០ហិកតាបន្ថែមទៀត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ចាត់ទុកការ​វិនិ​យោគ​របស់វិស័យឯកជន គឺជាកិច្ចការដ៏ចាំបាច់ដែល​ត្រូវយកចិត្តទុកដាក់ និង​ផ្តល់​កិច្ចគាំពារខ្ពស់។ ក្នុង​នាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើផ្នែកវិនិយោគ លោកឧបនាយករដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល បានដាក់ផែនការចុះជួប និងពិនិត្យដោយផ្ទាល់នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ដែលកំពុងវិនិយោគនៅកម្ពុជា។

កាលពីសប្តាហ៍កន្លងទៅលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះទៅតំបន់សេដ្ឋកិច្ច​ពិសេសនៅក្នុងខេត្តព្រះសីហនុ និងត្រៀមចុះទៅតាមតំបន់សេដ្ឋកិច្ចពិសេសដទៃទៀតផងដែរ។

ក្នុងដំណើរចុះទៅតំបន់សេដ្ឋកិច្ចពិសេសរ៉ួយ៉ាល់គ្រុបភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណវិនិយោគិន ជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក៏ដូចជាវិនិយោគិននៃបណ្តាក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏ក្រុមហ៊ុននៅតែបន្តដំណើរការវិនិយោគរបស់ខ្លួន ដែលនេះជាការបង្ហាញអំពីជំនឿ​ទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជា គឺជាការចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសង្គមសេដ្ឋកិច្ចកម្ពុជា និងចូលរួមដល់ការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងលើកឡើងអំពីតួនាទីដ៏មាន​សារៈសំខាន់​របស់​យន្ត​ការច្រកចេញចូលតែមួយនៅនឹងកន្លែងនៃរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដែលមានមន្ត្រី​តំណាង​ក្រសួងស្ថាប័នពាក់ព័ន្ធប្រចាំការជាប់ជាប្រចាំ ក្នុងគោលបំណងផ្តល់កិច្ចសម្រួល​វិនិយោគគ្រប់​រូប​ភាព ទាំងនីតិវិធីរដ្ឋបាល ការនាំចេញនាំចូលទំនិញ និងការលើកកម្ពស់ជីវភាពរស់នៅរបស់​កម្មក​រ​និយោជិត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ កិច្ចសម្រួលវិនិយោគប្រកបដោយ​ប្រសិទ្ធ​ភាព​​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ជាឧទាហរណ៍ដ៏ល្អ និងជាផ្នែកមួយនៃការផ្តល់សេវាថែ​ទាំ​វិនិយោគដូចមានចែងនៅក្នុងច្បាប់ និងអនុក្រឹត្យស្តីពីវិនិយោគនៅកម្ពុជា។

ចំពោះសកម្មភាពផ្សព្វផ្សាយទាក់ទាញវិនិយោគមកកម្ពុជា នាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញឆន្ទៈខ្ពស់ អញ្ជើញទៅពន្យល់ និងផ្សព្វផ្សាយដោយផ្ទាល់ អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា នៅក្រៅប្រទេស ជាពិសេសផ្សព្វផ្សាយអំពី​គោល​នយោ​បាយ និងផែនការសកម្មភាពចំពោះមុខរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ ក្នុងការទាក់ទាញវិនិយោគមកកម្ពុជា៕



សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល បំផុត

 ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសសូមអរគុណបងប្អូន​ប្រជាពលរដ្ឋខ្មែរ​រស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN One Plaza” នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣(ម៉ោងនៅអាមេរិក)។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ដើម្បីអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្តិបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោម​មូលបទ“កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។

តាមកម្មវិធីដែល បានគ្រោងទុក សម្តេចធិបតី នឹងថ្លែងសុន្ទរកថា នៅក្នុងអង្គការសហប្រជាជាតិដោយផ្តោតលើទិដ្ឋភាព​សំខាន់ៗចំនួន​បីរួមមាន៖ បរិបទពិភពលោក វឌ្ឍនភាព សង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍ដោយចីរភាព (SDGs)។

បើតាមឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រៅពីកម្មវិធីថ្លែង សុន្ទរកថានៅ ក្នុងមហាសន្និបាតអង្គការ​សហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្រកម្ពុជា នឹងមានកិច្ចប្រជុំ​ទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ, អនុរដ្ឋមន្ត្រីស្តីទីនៃ ក្រសួងការបរទេសសហរដ្ឋអាមេរិក, រដ្ឋមន្ត្រីការបរទេសឥណ្ឌា, នាយកមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៃ សកលវិទ្យាល័យ កូឡំបៀ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេល​ស្នាក់នៅទីក្រុងញូវយ៉ក។

អ្នកនាំពាក្យដដែលបានបន្តទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងមានកម្មវិធីមួយចំនួនបន្ថែមទៀតដែរ ដោយអញ្ជើញចូលរួម​ក្នុង​​​វេទិកាធុរកិច្ចកម្ពុជា-អាមេរិក ក្នុងន័យដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងជំរុញការវិនិយោគ ពីសហរដ្ឋ​អាមេរិក​មកកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចធិបតីក៏នឹងមានពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ ខ្មែរដែល កំពុងតែរស់នៅ​សហរដ្ឋអាមេរិក និងកាណាដាផងដែរ។

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា កិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ប្រព្រឹត្ត ទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕