សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើបកស្រាយ និងពន្យល់លំអិតពីស្ថានភាពនៃការអភិវឌ្ឍរបស់កម្ពុជា ដែលកម្ពុជាចាំបាច់ត្រូវដោះស្រាយ ដើម្បីជំរុញនូវការអភិវឌ្ឍនសង្គមសេដ្ឋកិច្ចកម្ពុជា។ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឲ្យកំរិតជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង កម្ពុជា ត្រូវធ្វើការដោះស្រាយបន្ទាន់នូវ
អតុល្យភាពចំនួន ១២ចំនុច។ នេះបើតាមការ គូសបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៅក្នុងឱកាសនៃការចែកសញ្ញាបត្រជូនដល់ និស្សិតចំនួន ២.១៨៦នាក់ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី ០១ ធ្នូ នៅសាលសន្និសីទវិទ្យាស្ថាន បច្ចេកវិទ្យា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អតុល្យភាពទាំង១២ ដែលកម្ពុជាមិនអាចមើលរំលងបាន ហើយ ទាមទារដោះស្រាយចំពោះមុខនោះគឺ អតុល្យភាព តំរូវការ និងការផ្គត់ផ្គង់ អតុល្យភាពរវាងចំណូល និងចំណាយថវិកាជាតិ អតុល្យ ភាពរវាងការនាំចេញ និងការនាំចូល អតុល្យភាពរវាងរូបិយវត្ថុ និងទំនិញ។ ក្នុងនោះ ក៍មានដែរអតុល្យភាពរវាងតំរូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ ដែលមិនទាន់គ្រប់នៅឡើយ អតុល្យភាពរវាងសេចក្តីត្រូវការនៃការអភិវឌ្ឍ និងធនធាន មនុស្សនៅមានកំរិត អតុល្យភាពនៃសេចក្តី ត្រូវការជីវភាពរស់នៅ ជាមួយប្រាក់បៀវត្សរ៍ទាប អតុល្យភាពនៃកំណើនពលកម្ម និងការងារធ្វើដែល ទាមទារឲ្យរាជរដ្ឋាភិបាលត្រូវទាក់ទាញវិនិយោទុន ដើម្បីទីផ្សារការងារ។ យ៉ាងណាក្តីកម្ពុជា ក៍នៅមាន អតុល្យភាពរវាងការងារធ្វើ និងកង្វះពលកម្ម អតុល្យភាពរវាងវត្ថុធាតុដើម និងការកែច្នៃនៅមានស្តង់ដា អតុល្យភាពរវាងផលិតផលដែលកម្ពុជាមានហើយ តែនៅខ្វះទីផ្សារសំរាប់ផលិត បូករួមទាំងអតុល្យភាព នៃតំរូវការផ្នែកសេវាកាន់តែច្រើន និង ល្បឿនលឿនជាមួយនឹងប្រព័ន្ធច្បាប់នៅខ្វះខាត និងស្ថាប័នឆ្លើយតប មានល្បឿនយឺត និងមានប្រសិទ្ធភាព រឺប្រសិទ្ធភាពតិច។ ទាំងអស់នោះហើយ ដែលរាជរដ្ឋាភិបាល ចាំបាច់ធ្វើកំណែទំរង់ជាពិសេសពាក់ព័ន្ធនឹងអភិបាលកិច្ច និងប្រពន្ធ័ច្បាប់ដែលមិនទាន់ឆ្លើយតបទៅនឹងតំរូវការប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បញ្ហាអតុល្យភាពទាំង១២នេះ ជាបញ្ហាសំខាន់សម្រាប់ សង្គមកម្ពុជានាពេលបច្ចុប្បន្ន ដែលត្រូវដោះស្រាយ ហើយបញ្ហាអតុល្យភាពនេះ មិនទាន់រាប់បញ្ចូលនូវបញ្ហា អតុល្យភាព នៅពេលកម្ពុជាធ្វើសមាហរណកម្មអាស៊ាននោះទេ។ អ្វីដែលកម្ពុជាត្រូវយកចិត្តទុកដាក់ខ្លាំង បំផុតនោះ គឺបញ្ហាអតុល្យភាពនៃការអភិវឌ្ឍ និងកង្វះខាតធនធានមនុស្ស ដែលជាកត្តាស្នូលសំរាប់
អភិវឌ្ឍសង្គមកម្ពុជា នៅគ្រប់ដំណាក់កាលដូចអ្វីដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍ កម្ពុជាគឺយកអាទិភាព មនុស្ស ផ្លូវ ភ្លើង និងទឹក ៕